David C. McCasland

You are here:
អ្នកមិនអាចនៅស្ងៀមបានទេ

ពេលលោកចន លូអ៊ីស(John Lewis) ដែលជាសមាជិកសភាអាមេរិក ក្នុងវ័យ២៣ឆ្នាំ បានចូលរួម ក្នុង“ការដើរដង្ហែរ ទៅកាន់រដ្ឋវ៉ាស៊ីនតុន” ដើម្បីទាមទារសិទ្ធិពលរដ្ឋ ជាប្រវត្តិសាស្រ្ត ក្នុងឆ្នាំ១៩៦៣ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ាទីន លូស័រ ឃីង យេអរ(Dr. Martin Luther King Jr.)។ ប្រហែលកន្លះសតវត្សរ៍ក្រោយមក លោកប៊ីល ម៉ូយ័រ(Bill Moyers) ដែលជាអ្នកកាសែត បានសួរលោកលូអ៊ីសថា គាត់បានប៉ះពាល់ចិត្តយ៉ាងណា ពេលដែលបានឮលោកបណ្ឌិតម៉ាទីន ថ្លែងសន្ទរកថា អំពីក្តីស្រមៃរបស់ខ្លួន។ លោកលូអ៊ីស ក៏បានឆ្លើយតបថា បន្ទាប់ពីគាត់បានឮលោកបណ្ឌិត ម៉ាទីនថ្លែងសន្ទរកថាហើយ    គាត់មិនអាចវិលត្រឡប់ទៅបន្តមានជីវភាពរស់នៅ ជាធម្មតាទៀតឡើយ។ គាត់ត្រូវតែធ្វើអ្វីម្យ៉ាង គាត់ត្រូវតែធ្វើសកម្មភាព ត្រូវតែមានចលនា ត្រូវតែចេញទៅប្រកាសដំណឹងល្អ”។ មានមនុស្សជាច្រើន ដែលបានជួបព្រះយេស៊ូវ ហើយមិនអាចវិលត្រឡប់ទៅមានរស់នៅ ដូចមុនទៀត។ បទគម្ពីរយ៉ូហាន ៧:២៥-៤៦ បានកត់ត្រា អំពីការឆ្លើយតបពីរប្រភេទ ដែលបណ្តាជនមានចំពោះព្រះយេស៊ូវ។  នៅក្នុងបណ្តាមនុស្សនោះ “មានគ្នាច្រើនបានជឿដល់ទ្រង់”(ខ.៣១) ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ…

Read article
មិនទាន់យឺតពេល

មានពាក្យស្លោកនៅក្នុងភាសាជាច្រើន ដែលនិយាយអំពីការពិបាក នៅក្នុងការកែប្រែទម្លាប់ដែលបានចាក់ឫសចូលជ្រៅតាំងពីយូរ។ ក្នុងភាសាអង់គ្លេស គេតែងនិយាយថា “អ្នកមិនអាចបង្រៀនឆ្កែកញ្ចាស់ ឲ្យចេះស្តាប់បញ្ជាថ្មីៗបានឡើយ”។ រីឯសុភាសិតបារាំងវិញ គឺបានពោលថា “អ្នកមិនអាចបង្រៀនសត្វស្វាកញ្ចាស់ ឲ្យចេះញាក់មុខញាក់មាត់បានឡើយ”។ ចំណែកឯក្នុងភាសាអេស្ប៉ាញវិញ គេមានសុភាសិតមួយពោលថា “សត្វសេកដែលចាស់ហើយ គឺមិនអាចរៀននិយាយបានទេ”។ មានពេលមួយព្រះយេស៊ូវបានប្រាប់លោកនីកូដេមថា គាត់ត្រូវតែ “កើតជាថ្មី” ដើម្បីឲ្យបាន “ឃើញនគរព្រះ”។ គាត់ក៏បានទូលសួរទ្រង់ថា “ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ?”(យ៉ូហាន ៣:៣-៤)។ ត្រង់ចំណុចនេះ លោកមើរីល ធេននី(Merrill Tenney) ដែលជាសាស្ត្រាចារ្យ និងអ្នកនិពន្ធ បានយល់ថា អ្វីដែលលោកនីកូនដេមបាននិយាយនោះ គឺប្រហែលជាចង់មានន័យថា “ទូលបង្គំទទួលស្គាល់ថា ទូលបង្គំត្រូវកើតជាថ្មីមែន តែទូលបង្គំមានវ័យចាស់ណាស់ទៅហើយ  តើឲ្យទូលបង្គំមានការផ្លាស់ប្រែយ៉ាងដូចម្តេចកើត?  ជីវិតទូលបង្គំបានចាក់ឫសជាប់នឹងទម្លាប់ចាស់ហើយ។ ទូលបង្គំដឹងច្បាស់ថា មិនអាចចាប់កំណើតខាងសាច់ឈាមម្តងទៀតទេ ហើយការចាប់កំណើតជាថ្មីខាងផ្លូវចិត្តកាន់តែមិនអាចទៅរួច … និយាយរួម ទូលបង្គំគ្មានសង្ឃឹមថា នឹងអាចកើតជាថ្មីបានទេ?” ព្រះយេស៊ូវក៏បានឆ្លើយតបនឹងគាត់ ដោយមានបន្ទូលផងដែរថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ  មិនត្រូវវិនាសឡើយ  គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(ខ.១៦)។  ដូចនេះ…

Read article
តើនឹងប្រែជាល្អ ឬអាក្រក់ជាងមុន?

រៀងរាល់ពេលឆ្នាំថ្មីចូលមកដល់ អ្នកឯកទេសទាំងឡាយ បានធ្វើការព្យាករណ៍ អំពីសេដ្ឋកិច្ច នយោបាយ អាកាសធាតុ និងអំពីប្រធានបទជាច្រើនទៀត ដែលនឹងកើតឡើងក្នុងឆ្នាំថ្មី។ និយាយរួម ពួកគេកំពុងតែឆ្លើយសំណួរដែលចោទឡើងថា តើយើងនឹងជួបសង្រ្គាម ឬសន្តិភាព? ភាពក្រីក្រ ឬភាពសម្បូរសប្បាយ? ការរីកចម្រើន ឬភាពអន់ថយ? មនុស្សនៅគ្រប់ទិសទីបានសង្ឃឹមថា ឆ្នំានេះ ពួកគេនឹងជួបរឿងល្អៗច្រើនជាងឆ្នាំមុន តែគ្មាននរណាម្នាក់ដឹងថា នឹងមានរឿងអ្វីខ្លះកើតឡើង ក្នុងឆ្នាំថ្មីឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយ ដែលយើងអាចដឹងច្បាស់។ មានពេលមួយ មានគ្រូគង្វាលម្នាក់ បានមកអធិប្បាយព្រះបន្ទូល នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានមានប្រសាសន៍ថា ពេលដែលគេសួរយើងថា ពិភពលោកនឹងប្រែជាល្អ  ឬអាក្រក់ជាងមុន? នោះយើងអាចឆ្លើយថា “ពិភពលោកនឹងប្រែជាល្អជាងមុន ហើយទន្ទឹមនឹងនោះ វាក៏នឹងប្រែជាអាក្រក់ជាងមុនផងដែរ”។ សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេថា “ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ … ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង។ តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា”(២ធីម៉ូថេ ៣:១,១៣-១៤)។ ក្នុងដំណើរជីវិតយើង នៅតាមផ្លូវរបស់ព្រះ…

Read article
តើ​ព្រះយេ​ស៊ូវគ​ង់​នៅ​ទីនេះ​ឬទេ​?

ផ្ទះរបស់លោកថេដ រ៉ូបឺតសិន(Ted Robertson) ស្ថិតនៅក្នុងចំណោមផ្ទះជាង៥០០ខ្នង ដែលបានទទួលរងការបំផ្លិចបំផ្លាញពីភ្លើងឆេះព្រៃ ក្នុងខែមិថុនា ឆ្នាំ២០១៣។ ពេលដែលគាត់អាចត្រឡប់មកផ្ទះនោះវិញ គាត់បានដើរកកាយផេះ និងកំទេចកំទី ដោយសង្ឃឹមថា នឹងរកឃើញកេរដំណែលប្រចាំគ្រួសាររបស់គាត់ ជាតុក្កតាព្រះឱរសតូចយេស៊ូវ ដែលមានទំហុំប៉ុនតែមប្រៃសណីយ៍ ដែលភរិយាគាត់បានផលិត ពីសេរ៉ាមិក។  ពេលដែលគាត់រកមើល ក្នុងផ្ទះដែលបានឆេះក្លាយជាធ្យូង គាត់ក៏មានការរន្ធត់ចិត្តណាស់ បានជាគាត់សួរខ្លួនឯងថា “តើព្រះយេស៊ូវគង់នៅទីនេះឬទេ?” ពេលដែលជីវិតយើងរង្គោះរង្គើរដោយសារការខកចិត្ត និងការបាត់បង់ យើងប្រហែលជាឆ្ងល់ថា តើព្រះយេស៊ូវគង់នៅជាមួយយើងដែរឬទេ? ព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច “ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី … នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ”(រ៉ូម ៨:៣៨-៣៩)។ ពេលដែលលោកថេដបន្តស្វែងរកតទៅទៀត គាត់ក៏បានរកមើលកន្លែងតម្រៀបរូបភាពកំណើតព្រះយេស៊ូវ នៅកៀនជ្រុងកន្លែងដាក់ឡាន ដែលត្រូវធ្វើភ្លើងឆេះអស់ ក៏បានឃើញរូបតុក្កតាព្រះឱរសយេស៊ូវ មិនមានការខូចខាត ដោយសារភ្លើងទេ។ ក្រោយមក ពេលប៉ុស្តិទូរទស្សន៍សម្ភាសគាត់ គាត់ក៏បានប្រាប់អ្នកយកពត៌មានថា “ពីដំបូងយើងមានការថប់បារម្ភ តែយើងក៏ប្រែជាមានសង្ឃឹមវិញ … គឺសង្ឃឹមថានឹងរកឃើញផ្នែកមួយនៃជីវិតយើង ដែលយើងបានគិតថាបាត់ទៅហើយ”។…

Read article
សន្តិភាពដ៏ស្ថិតស្ថេរ

នៅពេលល្ងាចថ្ងៃបុណ្យណូអែល ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី១ សម្លេងបាញ់គ្នារវាងកងទ័ពអង់គ្លេស និងកងទ័ពអាឡឺម៉ង់ ក៏បានប្រែក្លាយជាភាពស្ងប់ស្ងាត់ នៅតាមខ្សែបន្ទាត់សមរភូមិភាគខាងលិច ដែលលាតសន្ធឹងប្រវែង៤៨គីឡូម៉ែត្រ។ មានទាហានខ្លះបានចេញពីត្រង់សេ យ៉ាងប្រុងប្រយ័ត្ន ខណៈពេលដែលមានទាហានពីរបីនាក់ បានចេញមកជួសជុលទីតាំងរបស់ខ្លួន និងយកសពរបស់អ្នកស្លាប់ទៅកប់។ ដល់ពេលព្រលប់ មានទាហានអាឡឺម៉ង់មួយចំនួន បានអុជចង្កៀង ហើយនាំគ្នាច្រៀងបទចម្រៀងបុណ្យណូអែល។ ពួកប្រុសៗនៅខាងទ័ពអង់គ្លេស ក៏បានទះដៃបន្ទរជាភ្លេង ហើយបន្លឺសម្លេងនៃការស្វាគមន៍បុណ្យណូអែល។ នៅថ្ងៃបន្ទាប់ ទាហានអាឡឺម៉ង់ បារាំង និងអង់គ្លេស ក៏បានជួបជុំគ្នា នៅក្នុងទឹកដីមានទំនាស់មួយកន្លែង ដើម្បីចាប់ដៃគ្នា ចែកអាហារ និងចែកអំណោយឲ្យគ្នាទៅវិញទៅមក។ វាជាការសម្រាកដ៏ខ្លី ដោយមិនមានការប្រយុទ្ធគ្នា ដែលមិនយូរប៉ុន្មាន ក៏ត្រូវបញ្ចប់ទៅវិញ ពេលដែលសម្លេងកាំភ្លើងធំ និងកាំភ្លើងយន្តចាប់ផ្តើមស្រែកគ្រហឹមឡើងសារជាថ្មី។ ប៉ុន្តែ ពួកទាហានដែលបានអរសប្បាយនឹង “ការឈប់បាញ់គ្នាក្នុងពេលបុណ្យណូអែលឆ្នាំនោះ” មិនដែលបំភ្លេចសោះឡើយ  ថាពួកគេមានក្តីអំណរ  ហើយមានចិត្តស្រេកឃ្លាន ចង់បានសន្តិភាពដ៏ស្ថិតស្ថេរខ្លាំងប៉ុណ្ណា។ បទទំនាយរបស់ហោរាអេសាយ អំពីការយាងមកនៃព្រះមែស៊ីបានចែងថា “គេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព”(អេសាយ ៩:៦)។ អំពើបាបគឺប្រៀបបាននឹងដែនដីជម្លោះ ក្នុងសង្រ្គាម ដែលបានកាត់ផ្តាច់យើងចេញពីព្រះ។ តែការសុគតរបស់ព្រះយេស៊ូវ បានដក “ដែនដីជម្លោះ…

Read article
បេះដូងនៃពិធីបុណ្យណូអែល

រឿងបទចម្រៀងបុណ្យណូអែល ជារឿងប្រលោមលោក ដែលលោកឆាលស៍ ឌីខិន(Charles Dickens)បាននិពន្ធ។ រឿងនេះបានចេញលក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៣ ហើយគេបានបោះពុម្ភផ្សាយមិនដែលខាន តាំងពីសម័យនោះមក។ រឿងនេះបានដំណាលអំពីដំណើរជីវិតរបស់លោកអេបិននេស័រ ស្រ្គូជ(Ebenezer Scrooge) ដែលជាបុរសអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានចិត្តកំណាញ់។ បុរសនោះបានពោលថា “អ្នកដែលនិយាយស្វាគមន៍ថា រីករាយថ្ងៃបុណ្យណូអែល ជាមនុស្សល្ងង់ ដែលគួរតែរលាកមាត់ ដោយសារបង្អែមរបស់ខ្លួន។ ប៉ុន្តែ នៅពេលល្ងាចថ្ងៃបុណ្យណូអែល គាត់ក៏បានប្រែចិត្ត ក្លាយជាមនុស្សសប្បុរស និងមានចិត្តរីករាយ។ សៀវភៅរឿងនេះមានលក្ខណៈកំប្លែង និងផ្តល់ការអប់រំជាច្រើន ដែលឆ្លុះបញ្ចាំងថា មនុស្សម្នាក់ៗសុទ្ធតែស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត។ មុនពេលសាវ័កប៉ុលទទួលជឿព្រះ គាត់ជាយុវជនម្នាក់ដែលប្រឆាំងនឹងព្រះយេស៊ូវ និងគ្រីស្ទបរិស័ទ ដោយវិញ្ញាណដែលតាមធ្វើទុក្ខបៀបបៀនគេ។ គាត់“បានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក”(កិច្ចការ ៨:៣)។ តែថ្ងៃមួយ គាត់បានជួបព្រះគ្រីស្ទ ដែលបានមានព្រះជន្មរស់ឡើងវិញ ហើយជីវិតគាត់ក៏បានផ្លាស់ប្រែ(៩:១-១៦)។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ ដែលជាកូនក្នុងជំនឿ គាត់បានរៀបរាប់អំពីហេតុការណ៍ដែលបានធ្វើឲ្យជីវិតផ្លាស់ប្រែ ដោយមានប្រសាសន៍ថា “ពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន … តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ…

Read article
ព្រះអង្គ​ហៅចំឈ្មោះយើង

នៅដើមឆ្នាំសិក្សារបស់សាលារៀនមួយកន្លែង ក្នុងទីក្រុងរបស់ខ្ញុំ លោកនាយកសាលាបានសន្យាថា គាត់នឹងរៀនស្គាល់ឈ្មោះរបស់សិស្សទាំង៦០០នាក់ក្នុងសាលារបស់គាត់ ឲ្យចាំទាំងអស់។ បើសិនជាមិនជឿគាត់ទេ គេអាចពិនិត្យមើលកំណត់ត្រារបស់គាត់កាលពីមុន។ កាលពីឆ្នាំមុន គាត់បានចាំឈ្មោះសិស្ស៧០០នាក់ នៅសាលារបស់គាត់ ហើយមុនឆ្នាំនោះ គាត់ក៏បានចាំឈ្មោះក្មេង៤០០នាក់ នៅសាលាផ្សេងទៀត។ ដូចនេះ សូមយើងគិតមើល តើការនេះមានន័យយ៉ាងណា ចំពោះសិស្សទាំងនេះ ដែលនាយកសាលាបានស្គាល់ឈ្មោះគេម្នាក់ៗ ហើយទទួលស្វាគមន៍ ដោយហៅចំឈ្មោះពួកគេ។ នៅក្នុងរឿងលោកសាខេជួបព្រះយេស៊ូវ(លូកា ១៩:១-១០) លោកសាខេក៏មានចិត្តរំភើបផងដែរ ពេលដែលព្រះយេស៊ូវហៅឈ្មោះគាត់។ ពេលដែលព្រះយេស៊ូវយាងកាត់តាមទីក្រុងយេរីខូ មានអ្នកយកពន្ធដែលមានស្តុកស្តម្ភម្នាក់ ឈ្មោះសាខេ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ “កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(ខ.៥)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានធ្វើព្រងើយ ដាក់លោកសាខេ ហើយក៏មិនបានមានបន្ទូលដាក់គាត់ថា “នែ អ្នកនៅលើដើមឈើ” ផ្ទុយទៅវិញ ព្រះអង្គបានហៅឈ្មោះគាត់។ ចាប់តាំងពីពេលនោះមក ជីវិតរបស់គាត់ក៏ចាប់ផ្តើមផ្លាស់ប្រែ។ ពេលដែលយើងមានអារម្មណ៍ថា ហាក់ដូចជាគ្មាននរណាម្នាក់ស្គាល់យើង ឬយកចិត្តទុកដាក់ចំពោះយើង នោះសូមនឹកចាំអំពីព្រះយេស៊ូវចុះ។ ព្រះអង្គស្គាល់ឈ្មោះយើង ហើយសព្វព្រះទ័យឲ្យយើងស្គាល់ព្រះអង្គ ហើយប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយផ្ទាល់ៗខ្លួន។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌…

Read article
ព្រះអង្គបានបង់ថ្លែ

មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។ សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។ ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង  ពេលដែលជីវិតយើងបានខូច …

Read article
ការជម្នះការរំខាន

ក្នុងសង្កាត់មួយ នៅក្រុងអាប៊ូ ហ្គោស ដែលស្ថិតនៅខាងក្រៅទីក្រុងយេរូសាឡិម មានម្ចាស់ភោជ្ជនីយដ្ឋានម្នាក់ បានផ្តល់ឲ្យនូវការបញ្ចុះតម្លៃ៥០ភាគរយ ដល់អតិថិជនណា ដែលបានបិទទូរស័ព្ទរបស់ខ្លួន ពេលកំពុងញាំអាហារ ក្នុងភោជ្ជនីដ្ឋានរបស់គាត់។ លោកយ៉ាវដាត អ៊ីប្រាហ៊ីម(Jawdat Ibrahim) ដែលជាម្ចាស់ភោជ្ជនីយដ្ឋាននោះ ជឿថា អ្នកប្រើទូរស័ព្ទក្នុងពេលញាំអាហារ បានបង្វែរអារម្មណ៍ចេញពីការរាប់អាន និងការសន្ទនាគ្នា ហើយងាកមកផ្តោតទៅលើការប្រើអ៊ីនធើណែត ផ្ញើសារ និងនិយាយតាមទូរស័ព្ទវិញ។ លោកអ៊ីប្រាហ៊ីមបានមានប្រសាន៍ថា បច្ចេកវិទ្យាគឺមានប្រយោជន៍ណាស់ តែ … ពេលដែលអ្នកកំពុងនៅជាមួយគ្រួសារ និងមិត្តភ័ក្ត្ររបស់អ្នក អ្នកគួរតែឈប់ប្រើវាកន្លះម៉ោងសិន ដើម្បីចំណាយពេលញាំអាហារ និងទំនាក់ទំនងគ្នា ឲ្យបានសប្បាយរីករាយ។ យើងងាយនឹងទទួលរងការរំខាន ដោយសារកត្តាជាច្រើន នៅពេលដែលយើងកំពុងមានទំនាក់ទំនងជាមួយអ្នកដទៃ ឬជាមួយព្រះអម្ចាស់។ ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមព្រះអង្គថា ការរំខានខាងវិញ្ញាណ កើតចេញពីចិត្តដែលប្រែជាស្ពឹក ត្រចៀកដែលធ្ងន់ និងភ្នែកដែលធ្មេច(ម៉ាថាយ ១៣:១៥)។ ព្រះអង្គក៏បានបកស្រាយអំពីបញ្ហានេះ ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីកសិករម្នាក់ដែលព្រោះគ្រាប់ពូជ។  ព្រះអង្គបានប្រៀបប្រដូចគ្រាប់ពូជដែលធ្លាក់ចូលគុម្ពបន្លា ទៅនឹងមនុស្សដែលបានឮព្រះបន្ទូលព្រះ តែចិត្តរបស់ខ្លួនបានផ្តោតទៅលើអ្វីផ្សេង។ “រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ”(ខ.២២)។ ជារៀងរាល់ថ្ងៃ យើងអាចចំណាយពេលឲ្យមានប្រយោជន៍បំផុត ដោយឈប់ឲ្យចិត្ត និងគំនិតយើង ទទួលការរំខាន…

Read article
ភាពអស់សង្ឃឹម និងក្តីសង្ឃឹម

ពេលលោកចច ចូន(Georg Jones) ដែលជាអ្នកចម្រៀងជនបទ របស់អាមេរិក បានលាចាកលោក ក្នុងអាយុ៨១ឆ្នាំ អ្នកគំាទ្ររបស់គាត់ បាននឹកចាំអំពីសម្លេងដ៏គួរឲ្យកត់សំគាល់របស់គាត់ និងអំពីជីវិតដ៏ពិបាក និងការតស៊ូរបស់គាត់។ បទចម្រៀងរបស់គាត់ជាច្រើនបទ បានឆ្លុះបញ្ចាំងអំពីភាពអស់សង្ឃឹម និងក្តីបំណងរបស់គាត់ ហើយទន្ទឹមនឹងនោះ របៀបដែលគាត់ច្រៀងបទចម្រៀងទំាងនោះ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកស្តាប់យ៉ាងខ្លាំង។ លោកក្រេក កូត(Greg Kot) ដែលជាអ្នករិះគន់បទចម្រៀងបាននិយាយ ក្នុងកាសែតឈីហ្កាហ្គោទ្រីបយូនថា “ព្រះបានបង្កើតសម្លេងគាត់មក សម្រាប់ពិពណ៌នា អំពីចិត្តដែលខ្ទេចខ្ទាំ”។ ព្រះគម្ពីរបរិទេវបានរៀបរាប់ អំពីការឈឺចាប់ដែលលោកយេរេមាមាន ចំពោះប្រជាជាតិយូដា ដែលមានចិត្តរឹងរូស មិនព្រមស្តាប់បង្គាប់ព្រះ។ គេច្រើនតែដាក់រហ័សនាមឲ្យគាត់ថា “ហោរាទឹកភ្នែក” ព្រោះគាត់បានធ្វើជាសាក្សីនៃការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ហើយឃើញប្រជាជនរបស់គាត់ ត្រូវគេចាប់ដឹកចេញទៅ ជាឈ្លើយសង្រ្គាម។ គាត់បានដើរវិលវល់ តាមដងផ្លូវនៃទីក្រុង ដោយសេចក្តីទុក្ខធ្ងន់ហួសប្រមាណ(បរិទេវ ១:១-៥)។ ទោះបីជាលោកយេរេមា កំពុងស្ថិតក្នុងពេលដែលខ្មៅងងឹតបំផុតនៃជីវិតយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានប្រសាសន៍ថា “តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង។ គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២១-២៣)។ ទោះបីជាយើងកំពុងរងទុក្ខ ដោយសារការសម្រេចចិត្តរបស់ខ្លួនឯង…

Read article