កិច្ចការដ៏មានតម្លៃ
នៅចុងសតវត្សរ៍ទី៤ ចក្រភពរ៉ូមក៏បានឈប់ចាប់អ្នកដើរតាមព្រះគ្រីស្ទ យកទៅឲ្យសត្វតោស៊ី ឲ្យពលរដ្ឋរ៉ូម៉ាំងមើលកម្សាន្តទៀត។ ប៉ុន្តែ ល្បែងមរណៈនៅតែបន្តមាន ដោយគេនៅតែឲ្យអ្នកប្រយុទ្ធបន្តកាប់សម្លាប់គ្នា ឲ្យគេមើលកម្សាន្ត ក្នុងទីលានប្រកួតជាធម្មតា រហូតដល់ពេលមួយ មានមនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅក្នុងទីលានប្រកួត ហើយក៏បានព្យាយាមឃាត់គូរប្រយុទ្ធទាំងពីរនាក់នោះ ឲ្យឈប់កាប់សម្លាប់គ្នាទៀត។ គាត់ឈ្មោះធេលេម៉ាកូស(Telemachus) ជាអ្នកបម្រើព្រះមកពីវាលរហោស្ថាន។ កាលនោះ គាត់មកលំហែកាយក្នុងទីក្រុងរ៉ូម តែគាត់មិនអាចអត់ទ្រាំនឹងការកាប់សម្លាប់គ្នា ដ៏ពេញនិយមនេះ។ តាមកំណត់ហេតុរបស់លោកធេអូដូរេត(Theodoret) ដែលជាអ្នកដឹកនាំពួកជំនុំ និងជាអ្នកប្រវត្តិសាស្ត្រ បានឲ្យដឹងថា លោកធេលេម៉ាកុសបានស្រែកអំពាវនាវ ឲ្យគេបញ្ឈប់អំពើហឹង្សានោះទៀត តែគាត់ត្រូវពួកបណ្តាជនសម្លាប់ដោយចោលនឹងថ្ម។ អធិរាជ ហូណូរាស(Honorius) ក៏បានដឹងអំពីសកម្មភាពដ៏ក្លាហានរបស់គាត់ ហើយក៏បានបញ្ជារឲ្យគេលុបបំបាត់ការប្រកួតនោះ។ អ្នកខ្លះប្រហែលជាចង់ចោទជាសំណួរថា “តើមានតែលោកធេលេម៉ាកុសទេឬ ដែលបានលះបង់ជីវិត ដើម្បីប្រឆាំងនឹងការអាក្រក់នោះ?” ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានចោទសួរខ្លួនឯងថា “ហេតុអ្វីបានជាយើងមានសេចក្តីអន្តរាយ រាល់ពេលវេលាដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុងបទគម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិពណ៌នា អំពីទុក្ខលំបាកដែលគាត់មាន ដោយសារសេចក្តីស្រឡាញ់ ចំពោះព្រះគ្រីស្ទ ដែលក្នុងចំណោមនោះ មានទុក្ខលំបាកជាច្រើន ដែលអាចធ្វើឲ្យគាត់បាត់បង់ជីវិត។ តើអ្វីដែលគាត់ធ្វើនោះ មានតម្លៃឬទេ? សាវ័កប៉ុលបានរងទុក្ខលំបាកគ្រប់យ៉ាង ក្នុងការងារបម្រើព្រះ…
Read article