គ្មានអាថ៌កំបាំងអ្វីទេ
មិត្តរួមការងាររបស់ខ្ញុំម្នាក់ បានសារភាពថា គាត់មិនបានរស់នៅ តាមបំណងព្រះទ័យព្រះយេស៊ូវទេ។ ខ្ញុំក៏បានស្តាប់គាត់រៀបរាប់ អំពីការរស់នៅរបស់គាត់ ដែលមានភាពស្រណុកស្រួល និងគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើន តែវានៅតែមិនបានធ្វើឲ្យគាត់ស្កប់ចិត្ត។ គាត់ថា គាត់បានព្យាយាមធ្វើខ្លួនឲ្យល្អ ហើយថែមទាំងខំយកចិត្តទុកដាក់ចំពោះអ្នកដទៃ តែនៅតែមិនអាចធ្វើបាន។ គាត់ថា អ្វីៗដែលគាត់ចង់ធ្វើ ហាក់ដូចជាធ្វើមិនកើត ហើយការអ្វីដែលគាត់ចង់ឈប់ធ្វើ បែរជានៅតែបន្តធ្វើទៀត។ ដោយសារគាត់ឃើញជីវិតខ្ញុំខុសប្លែកពីគាត់ គាត់ក៏បានសួរខ្ញុំ ដោយស្មោះត្រង់ថា “តើអ្នកមានអាថ៌កំបាំងអ្វី?” ខ្ញុំក៏បានឆ្លើយប្រាប់គាត់ថា “ខ្ញុំគ្មានអាថ៌កំបាំងអ្វីទេ។ ខ្ញុំក៏គ្មានលទ្ធភាពរស់នៅ ឲ្យត្រូវតាមបំណងព្រះទ័យព្រះ គឺមិនខុសពីអ្នកឡើយ ហេតុនេះហើយបានជាយើងត្រូវការព្រះយេស៊ូវ”។ ខ្ញុំក៏បានដកព្រះគម្ពីរចេញមក ហើយបើកឲ្យគាត់មើលពាក្យដែលគាត់បានដកស្រង់ ពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ រ៉ូម ៧:១៥។ បទគម្ពីរនេះមានអត្ថន័យជាពិសេស ដែលត្រូវនឹងជីវិតរបស់អ្នកដែលកំពុងស្វែងរកព្រះ ក៏ដូចជាគ្រីស្ទបរិស័ទ ដែលព្យាយាមធ្វើខ្លួនឲ្យល្អ ឲ្យព្រះទ្រង់សព្វព្រះទ័យ តែនៅតែបរាជ័យ។ បទគម្ពីរនេះប្រហែលជាត្រូវនឹងជីវិតរបស់អ្នកផងដែរ។ បើដូច្នោះមែន អ្នកត្រូវដឹងថា សាវ័កប៉ុលបានប្រកាសថា ព្រះយេស៊ូវជាអ្នកផ្ចុងផ្តើមនៃសេចក្តីសង្រ្គោះ និងការផ្លាស់ប្រែរបស់យើង ដែលកើតមានបន្ទាប់ពីយើងបានទទួលសេចក្តីសង្រ្គោះ(៧:២៥-៨:២)។ ព្រះយេស៊ូវបានសម្រេចព្រះរាជកិច្ចរបស់ទ្រង់ ដើម្បីរំដោះយើងឲ្យរួចពីអំពើបាបហើយ បានជាយើងមិនចាំបាច់ត្រូវខំប្រឹងធ្វើការល្អ ដើម្បីរំដោះខ្លួនឯងឲ្យរួចពីបាបឡើយ។ បាបគឺជារនាំងនៅចន្លោះយើងនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានដកចេញ ដោយមិនផ្អែកទៅលើការប្រព្រឹត្តរបស់យើង។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងរាល់គ្នា…
Read article