Ultimately with R.C. Sproul

You are here:
ធាតុផ្សំនៃទស្សនៈរបស់គ្រីស្ទបរិស័ទ

គ្រីស្ទបរិស័ទ​ជា​មនុស្ស ដែល​មានការ​គិត និង​ការរស់នៅ ដែល​ដឹក​នាំ​ដោយ​សេចក្តី​ពិត​អំពី​ព្រះ ដែល​បាន​បើក​សម្ដែង ក្នុង​ព្រះ​គម្ពីរប៊ីប។ នៅ​ថ្ងៃនេះ​ដែរ លោក​គ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកឡើង អំពី​ធាតុផ្សំ​សំ​ខាន់ៗទាំង៥ នៃ​ទស្សនៈ​របស់​គ្រីស្ទបរិស័ទ។ អត្ថបទ ជីវិត និង​ទស្សនៈ​របស់​គ្រីស្ទបរិស័ទ ត្រូវ​មាន​របៀប​នៃ​ការ​គិត ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា អ្វី​ដែល​យើង​បានដឹង​ពិត​ឬ​មិន​ពិត។ តើន​រណា​កំពុង​និយាយ​ការពិត ក្នុង​លោកិយ​នេះ? តើ​អ្នក​ទុកចិត្ត​នរណា? តើន​រណា​កំពុង​ប្រាប់​ការពិត? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នកដឹង​ថា គាត់​កំពុង​និយាយ​ការពិត? សំណួរ​ទាំងនេះ​សុទ្ធតែ​ទាក់ទង​នឹង​ចំណេះដឹង។ សំណួរ​សំខាន់​បំផុត​នោះ​គឺ តើ​សេចក្តី​ពិត​ជា​អ្វី? ហើយ​យើង​ក៏​ត្រូវ​សួរ​អំពីអ្វី​ដែល​មាន​ពិតមែន។ តើមាន​អ្វីខ្លះ​ដែល​ពិតជា​មាន​មែន? នេះ​ជា​សំណួរ​ដែល​ទាក់ទង​នឹង​ហេតុផល។ “តើន​រណា​ជា​សេចក្តី​ពិត?” នេះ​ជា​សំណួរ​បែប​ទេវ​សាស្ត្រ។ “តើ​សេចក្តី​ពិត​មាន​ទំនាក់ទំនង​នឹង​ខ្ញុំ ហើយ​កំណត់​អត្តសញ្ញាណ​របស់ខ្ញុំ​យ៉ាង​ណា​ខ្លះ?” នេះ​ជា​សំណួរ​បែប​មនុស្ស​សាស្ត្រ។ ហើយ​សំណួរ​ផ្នែក​ក្រមសីលធម៌​គឺ តើ​សេចក្តី​ពិត​បាន​បង្គាប់​ខ្ញុំ​ដូចម្តេច​ខ្លះ? ទាំងនេះ​ជា​ធាតុផ្សំ​នៃ​ជីវិត និង​ទស្សនៈ​របស់​គ្រីស្ទបរិស័ទ។ បើ​អ្នក​មិន​អើពើ ចំពោះ​ធាតុផ្សំ​ណាមួយ អ្នក​នឹង​មាន​ទស្សនៈ​ខុសឆ្គង​អំពី​ពិភពលោក និង​អំពី​ខ្លួនឯង​មិនខាន។  

Read article
ទស្សនៈដែលមានព្រះជាចំណុចកណ្តាល

របៀប​ដែល​យើង​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​យើង​រស់នៅ ក្នុង​លោកិយ​នេះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​សារៈសំខាន់​ជា​មូលដ្ឋាន នៃ​ការ​ស្គាល់​ព្រះអម្ចាស់ ដូចដែល​ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ ក្នុង​ព្រះបន្ទូល។ អត្ថបទ ជំនឿ​របស់​គ្រីស្ទបរិស័ទ​មាន​ព្រះ​ធ្វើជា​ចំណុច​កណ្តាល។ របៀប​ដែល​មនុស្ស​ម្នាក់​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​គាត់​រស់នៅ ពោល​គឺ​លើស​កត្តា​កំណត់​ផ្សេងទៀត។ ការ​ស្គាល់​ព្រះ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត សម្រាប់​ឲ្យ​យើង​យល់​អំពី​សារៈសំខាន់​នៃ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​របស់​យើង។ សាវ័ក​ប៉ុល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ថា មនុស្ស​ដែល​គ្មាន​ព្រះគ្រីស្ទ ជា​មនុស្ស​ដែល​គ្មាន​ក្តី​សង្ឃឹម។ ព្រោះ​មនុស្ស​នោះ​បាន​ឆ្លងកាត់​ការឈឺចាប់ ទុក្ខ​លំបាក និង​អាថ៌កំបាំង​ដ៏​ស្មុគស្មាញ​នៃ​វត្តមាន​របស់​មនុស្ស​នៅ​លើ​ផែនដី ដោយ​មិនបាន​យល់​អំពី​ព្រះ​ដែល​បាន​យកកំណើត​ជា​មនុស្ស។    

Read article
ធ្វើបន្ទាល់ពីសិរីល្អរបស់ព្រះ

ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ ដើម្បី​នាំឲ្យ​គេ​ស្គាល់​សិរីល្អ​របស់​ព្រះ​អាទិករ​របស់​យើង។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​បកស្រាយ អំពី​ការ​ត្រាស់​ហៅ​នេះ ដែល​បាន​បង្ហាញ​ទិសដៅ និង​គោលដៅ​ធំ​បំផុត​នៃ​ការរស់នៅ​របស់​យើង​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​មាន​សមត្ថភាព​ពិសេស ដើម្បី​ឆ្លុះបញ្ចាំង និង​នាំឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ​។ បាន​សេចក្តី​ថា ក្នុងនាម​អ្នក​ជា​មនុស្ស ព្រះ​អាទិករ​បាន​រចនា និង​បង្កើត​អ្នក​មក ព្រមទាំង​ប្រទាន​សមត្ថភាព​យ៉ាង​ផ្ចិតផ្ចង់ ដើម្បីឲ្យ​អ្នក​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​អង្គ ក្នុង​ជីវិត​អ្នក។ អ្នក​មិន​មាន​សេចក្តី​បរិសុទ្ធ​ដោយខ្លួនឯង​បាន​ឡើយ។ ព្រះ​ទ្រង់​មាន​សេចក្តី​បរិសុទ្ធ ដោយខ្លួនឯង។ តែ​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក ជា​ស្នា​ព្រះហស្ត​ព្រះអង្គ ឲ្យ​ធ្វើ​បន្ទាល់​ពី​ព្រះអង្គ ឲ្យ​ឆ្លុះបញ្ចាំង និង​នាំឲ្យ​លោកិយ​ទាំងមូល​បាន​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ​ឲ្យបាន​ច្បាស់។ តើ​ព្រះយេស៊ូវ​មិន​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះវរបិតា តាមរយៈ​ការ​ស្តាប់​បង្គាប់​ដ៏​ឥត​ខ្ចោះ​ចំពោះ​ព្រះវរបិតា​ទេ​ឬ? តើ​ព្រះអង្គ​មិនបាន​បំពេញ​គោលបំណង និង​គោលដៅ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​ទេ​ឬ? ហេតុនេះ​ហើយ​បាន​ជា​ទេវវិទូ​ជាច្រើន​បាន​លើកឡើង​ថា ព្រះយេស៊ូវ​ជា​មនុស្ស​ជាតិ​ថ្មី ហើយ​សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា ព្រះអង្គ​ជា​អ័ដាម​ទី២ ដែល​ភាព​ពេញលេញ​របស់​ព្រះ បាន​សណ្ឋិត​នៅក្នុង​ទ្រង់ ទាំង​មាន​រូបអង្គ​ផង។ តែ​ជាង​នេះ​ទៅទៀត ព្រះអង្គ​ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់។ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅកាន់​ពួក​សាវ័ក​ថា “អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ”។ ត្រង់​ចំណុច​នេះ យើង​ត្រូវ​មានការ​ប្រុងប្រយ័ត្ន។ ខ្ញុំ​មិនមែន​កំពុងតែ​និយាយ​ថា ភាពជា​ព្រះ បាន​កើតមាន​ជា​បន្ថែម​ទៀត នៅក្នុង​យើង…

Read article
អង្គទ្រង់គឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ

យើង​មិន​អាច​បែងចែក​ព្រះ​ជា​ចំណែក​ៗ​បានទេ។ យើង​មិន​អាច​ញែក​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ចេញពី​គ្នា ធ្វើ​មើលតែ​លក្ខណៈ​សម្បត្តិ​នីមួយ​ៗ​រួមផ្សំ​គ្នា​បង្កើត​ជា​លក្ខណៈ​ពេញលេញ​នោះ​ទេ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកឡើង អំពី​គោល​លទ្ធិ​នៃ​ភាព​សាមញ្ញ​របស់​ព្រះ ដែល​បាន​ជួយ​យើង​មិន​ឲ្យ​បង្កើត​គំនិត​យល់​ខុស​អំពី​ព្រះ។ អត្ថបទ សេចក្តី​ស្រឡាញ់​ជា​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​យ៉ាង​ខ្លាំង​របស់​ព្រះ តែ​ព្រះ​ទ្រង់​ជា​អង្គ​បុគ្គល​ដ៏​សាមញ្ញ។ មិនមែន​ក្នុង​ន័យ​ថា យើង​អាច​មើលស្រាល​ព្រះអង្គ​នោះ​ទេ តែ​យើង​អាច​យល់ថា អង្គ​ទ្រង់​មិន​មាន​ផ្នែក​ជាច្រើន​ផ្សំ​ចូលគ្នា​នោះ​ទេ។ អង្គ​ទ្រង់​ផ្ទាល់​គឺជា​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ដូចនេះ ដើម្បីឲ្យ​យើង​អាច​យល់​អំពី​លក្ខណៈ​សម្បត្តិ​ណាមួយ​របស់​ព្រះអង្គ អ្នក​ត្រូវតែ​យល់​ផង​ដែរ​ថា លក្ខណៈ​សម្បត្តិ​នោះ​មាន​ទំនាក់ទំនង និង​មាន​ការ​តភ្ជាប់​ជាមួយ​លក្ខណៈ​សម្បត្តិ​ដទៃទៀត​របស់​ព្រះ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺជា​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​សេចក្តី​ស្រឡាញ់ ដែល​មាន​អធិបតេយ្យ​ភាព ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែប្រួល។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ជា​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ។ ព្រះ​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ ដូចជា​ភាព​យុត្តិធម៌ សេចក្តី​បរិសុទ្ធ ឬ​អធិបតេយ្យ​ភាព ។ល។ គឺ​មិន​ខុសពី​រូប​ព្រះ ដែល​ធ្វើ​ពី​ឈើ ឬ​ថ្ម​នោះ​ឡើយ។  

Read article
ភស្តុតាងបង្ហាញថា ព្រះពិតជាមានមែន

តើ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​ពិតជា​មាន​មែន? នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​នាំ​យើង​ទៅ​រក​កន្លែង​មួយ ដែល​យើង​មិន​នឹកស្មាន​ដល់ ដោយ​ផ្តល់​ឲ្យ​នូវ​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន ដើម្បី​បញ្ជាក់​ថា ព្រះ​អាទិករ​ដ៏​អស់​កល្ប ពិតជា​មាន​មែន។ អត្ថបទ នៅពេល​យប់​មួយ​នោះ ខ្ញុំ​បាន​ស្តាប់​ការ​ជជែកវែក​ញែក​តាមវិទ្យុ រវាង​ទស្សនវិទូ​មិន​ជឿ​ព្រះ​ម្នាក់ ទេវវិទូ​រ៉ូម៉ាំង​កាតូលិក​ម្នាក់ និង​ទេវវិទូ​ប្រូតេស្តង់​ម្នាក់។ ហើយ​ពួក​គេ​ក៏បាន​ជជែកគ្នា​ក្រោម​ប្រធានបទ តើ​ព្រះ​ពិតជា​មាន​មែន​ឬ? ពួក​គេ​ក៏បាន​បញ្ចេញ​ចំណេះដឹង​ដ៏​ខ្ពង់ខ្ពស់​គ្រប់​ប្រភេទ ក្នុង​ការ​ជជែកគ្នា​ថា ព្រះ​ពិតជា​មាន​មែន​ឬ​អត់ និង​ដើមកំណើត​នៃ​ពិភពលោក ។ល។ ហើយ​មាន​ប្រិយមិត្ត​អ្នក​ស្តាប់​ម្នាក់​បាន​ទូរស័ព្ទ​ចូល​កម្មវិធី​នោះ ដើម្បី​សួរ​សំណួរ​វាគ្មិន​ទាំងឡាយ។ គេ​អាច​ដឹង​ច្បាស់​ថា គាត់​មិនបាន​រៀនសូត្រ​បាន​ជ្រៅជ្រះ​ទេ។ ហើយ​គាត់​បាន​និយាយ​ខុស​វេយ្យាករណ៍​ច្រើន​ណាស់ ខណៈ​ពេល​ដែល​គាត់​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ពួក​គេ​ថា “ខ្ញុំ​មិនដឹង​ថា អស់លោក​ចេះតែ​យ៉ាងម៉េច​ក្នុង​ខ្លួន​ទេ។ ហេតុអ្វី​មិន​ចេញទៅ​ខាងក្រៅ បើកភ្នែក​មើល​ស្នា​ព្រះហស្ត​របស់​ព្រះ? ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក​ប៉ុណ្ណឹង​ហើយ ហេតុអ្វី​អស់លោក​នៅតែ​មើល​រំលង?” មាន​គេ​សួរ​ខ្ញុំ​ថា “លោក​គ្រូ​ស្ព្រោល តើ​លោកគ្រូ​អាច​បក​ស្រាយ​ថា ព្រះ​ពិតជា​មាន​មែនឬទេ?” ខ្ញុំ​ក៏បាន​ឆ្លើយ​ថា “មិន​ពិបាក​ទេ”។ ពួក​ក៏បាន​ប្រាប់​ខ្ញុំ​ឲ្យ​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់​ថា ព្រះ​ពិតជា​មាន​មែន។ ខ្ញុំ​ក៏បាន​ដោះ​ស្បែកជើង ហើយ​និយាយ​ថា “សូម​មើលចុះ នេះ​ជា​ភស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ដ៏​មាន​គ្រប់​ចេស្តា​ដ៏​អស់​កល្ប ពិតជា​មាន​មែន”។ ពួក​គេ​និយាយ​ថា…

Read article
បើគ្មានព្រះទេ នោះជីវិតគ្មានន័យ

បើ​អ្នក​មិន​មានការ​ទទួលខុសត្រូវ ក្នុង​ជីវិត​របស់​អ្នក​ទេ នោះ​ទីបំផុត ជីវិត​របស់​អ្នក​នឹង​មិន​មានតម្លៃ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​មូលហេតុ​ដែល​ជីវិត​ទាំងឡាយ​អាច​មានន័យ ទាល់តែ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក។ អត្ថបទ នៅ​សតវត្សរ៍​ទី១៩ មនុស្ស​កាន់តែ​ច្រើន មិន​មានការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ជំនឿ​សាសនា ដោយ​ពួក​គេ​បាន​អរ​សប្បាយ​នឹង​សេរីភាព ដែល​ពួក​គេ​ទើបតែ​រក​ឃើញ នៅក្នុង​ការ​ជឿ​ថា ក្នុង​ចក្រវាល​នេះ ព្រះ​មិន​ពិតជា​មាន​មែន​នោះ​ឡើយ។ ពួក​គេ​និយាយ​ថា “ឥឡូវនេះ មនុស្សលោក​មាន​សេរីភាព នៅក្នុង​ការកំណត់​ជោគវាសនា​របស់​ខ្លួន”។ ទស្សនវិជ្ជា​នៅ​សតវត្សរ៍​ទី១៩បាន​ប្រកាស​ថា មនុស្ស​មិន​ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ​ព្រះ​ទៀត​ឡើយ។ ទស្សនវិជ្ជា​នៅ​សតវត្សរ៍​ទី១៩ បាន​នាំឲ្យ​គេ​គិតថា ជីវិត​មនុស្ស​គ្មានន័យ​អ្វី​ទេ។ ខ្ញុំ​សូម​និយាយ​ឲ្យ​ឡូ​ហ្សិ​កថា បើ​យើង​មិន​រស់នៅ​ដោយ​ការ​ទទួល​ខុសត្រូវ នៅ​ចំពោះ​ព្រះ​ទេ នោះ​ទីបំផុត ជីវិត​យើង​ក៏​គ្មាន​តម្លៃ​ដែរ។ ខុស​និង​ត្រូវ គឺជា​តម្រុយ​នៃ​អត្ថន័យ​របស់​ជីវិត​នី​មួយៗ ក្នុង​ចក្រវាល​នេះ។    

Read article
រង់ចាំព្រះអង្គ

ការ​ជឿ​ថា ព្រះ​មាន​មែន និង​ការដែល​យើង​ពិតជា​ជឿ​ព្រះ​មែន គឺ​មាន​ភាព​ខុសប្លែក​គ្នា​ខ្លាំង​ណាស់។ នៅ​ថ្ងៃនេះ​ដែរ លោក​គ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​អំពី​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​រាប់បញ្ចូល​ការ​ជឿ​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ក្នុង​ពិភពលោក​របស់​ទ្រង់។ អត្ថបទ តើ​អ្នក​ធ្លាប់​សង្កេតឃើញ​ថា ការ​រង់ចាំ​ព្រះ​មានការ​ពិបាក​ឬទេ? តើ​ការរស់នៅ ផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ មានការ​លំបាក​ឬទេ? អ្នក​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​បញ្ហា​នេះ​ឡើង​ស៊ាំ​ហើយ តែ​ការ​ជឿ​ថា​ព្រះ​ពិតជា​មាន​មែន និង​ការ​ជឿ​ព្រះ មិន​ដូចគ្នា​ទេ។ ជំនឿ​ពិតប្រាកដ​របស់​គ្រីស្ទបរិស័ទ មិនមែន​គ្រាន់តែ​ជឿ​ថា ព្រះ​ពិតជា​មាន​មែន​នោះ​ទេ តែ​ក៏​ជា​ការ​ជឿ​ព្រះ ដោយ​រស់នៅ​ក្នុង​ជីវិត ផ្អែក​ទៅ​លើ​ការ​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ផង​ដែរ។ ពេលណា​ទុក្ខ​លំបាក​កើតមាន​ក្នុង​ជីវិត​យើង យើង​ក៏​បាន​ខំ​ស្វែង​រក​សុភមង្គល និង​ការ​ស្កប់ចិត្ត ដោយ​មិនបាន​ទុក​ចិត្ត​លើ​ផ្លូវ​របស់​ព្រះ។ យើង​មិនបាន​រង់ចាំ​សុភមង្គល និង​ក្តី​អំណរ​ពេញលេញ ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​ដល់​អ្នក​ទុកចិត្ត និង​ស្តាប់​បង្គាប់​ព្រះអង្គ​ទេ ហើយ​យើង​និយាយ​ថា “ខ្ញុំ​មើល​ព្រះ​មិនឃើញ​ទេ តើ​ទ្រង់​នៅ​ទីណា? ខ្ញុំ​នឹង​ស្វែងរក​សុភមង្គល និង​ការ​ស្កប់ចិត្ត តាមផ្លូវ​របស់ខ្ញុំ។ ខ្ញុំ​ចង់បាន​សុភមង្គល ក្នុង​ពេលឥឡូវនេះ ខ្ញុំ​មិន​អាច​រង់ចាំ​បានទេ”។ តែ​ព្រះបន្ទូល​ព្រះ​ក៏បាន​ប្រាប់​យើង​ថា “ចូរ​បន្ត​រង់ចាំ ទោះ​យូរ​យ៉ាងណាក៏ដោយ”។ បុរស និង​ស្រ្តី​នៃ​សេចក្តី​ជំនឿ​រង់ចាំ ដោយ​ជំនឿ និង​ចិត្ត​អត់ធ្មត់​យ៉ាងដូច​នេះឯង។  

Read article
មិនអាចដោះសារបានឡើយ

នៅ​ថ្ងៃ​ជំនុំជម្រះ គ្មាន​នរណា​ម្នាក់​អាច​យក​ដោះ​សារ​ថា ពួក​គេ​មិនបាន​ជឿ​ព្រះអង្គ ដោយសារ​ពួក​គេ​មិន​បាន​ដឹង​អី​នោះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​ធ្វើការ​ពន្យល់​ថា ការ​មិន​ជឿ​ថា​ព្រះ​មាន​ពិតមែន មិនមែន​ជា​បញ្ហា​ចំណេះដឹង​នោះ​ទេ តែ​ជា​បញ្ហា​សីលធម៌។ អត្ថបទ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា អ្វីៗ​របស់​ទ្រង់​ដែល​រកមើល​មិនឃើញ តាំងពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះ​ចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំងប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក(រ៉ូម ១:២០)។ បាន​សេចក្តី​ថា មនុស្ស​អាច​ដឹង​ថា​ព្រះ​ទ្រង់​ពិតជា​មាន​មែន តាមរយៈ​ការពិចារណា​អំពី​ការអ្វី​ដែល​ទ្រង់​បាន​បង្កើត។ ដូចនេះ ការ​ដែល​ពួក​គេ​បដិសេធន៍​ព្រះអង្គ នោះ​មិនមែន​ជា​បញ្ហា​នៃ​ការ​យល់​ដឹង​នោះ​ទេ តែ​ជា​បញ្ហា​សីលធម៌​របស់​ពួក​គេ​ប៉ុណ្ណោះ។ ក្នុង​បទ​គម្ពីរ​នេះ តើ​សាវ័ក​ប៉ុល​កំពុង​និយាយ​សំដៅ​ទៅលើ​ការ​ដោះ​សារ​របស់​អ្នក​មិន​ជឿ? ការ​ដោះ​សារ​ដែល​អ្នក​មិន​ជឿ​នឹង​មាន នៅ​ថ្ងៃ​ចុងក្រោយ ពេល​ព្រះ​ទ្រង់​ធ្វើការ​ជំនុំជម្រះ គឺ​ការ​ដោះសា​រថា ពួក​គេ​មិន​ជឿ ព្រោះ​មិន​បាន​ដឹង។ ពួក​គេ​ប្រហែល​ដោះសា​រថា “ព្រះអង្គ​អើយ ទូលបង្គំ​មិនដឹង​ថា ព្រះអង្គ​មាន​ពិតមែន​ទេ។ បើ​ទូលបង្គំ​បានដឹង នោះ​ទូលបង្គំ​មុខ​ជា​ជឿ ដើរតាម នឹង​ស្តាប់​បង្គាប់​ព្រះអង្គ​មិនខាន”។ ការ​មិន​ជឿ​ថា​ព្រះ​មាន​មែន គឺ​អាក្រក់​បំផុត នៅពេល​ដែលគេ​យកលេស​ថា “គេ​មិនបាន​ដឹង​ច្បាស់​ថា ព្រះ​មាន​មែន​ឬ​អត់”។ នេះ​ជា​សម្តី​ដែល​គួរឲ្យ​ខ្លាច។ ការ​យកលេស​នេះ​ថែមទាំង​បាន​ទំលាក់​កំហុស​មក​លើ​ព្រះ​ថា…

Read article
ដំណឹងល្អនៃការផ្សះផ្សា

ដោយសារ​បាប យើង​បាន​ក្លាយជា​ខ្លាំង​សត្រូវ​របស់​ព្រះ អ្នកដទៃ និង​ខ្លួនឯង។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ប្រភព​តែមួយ​នៃ​សន្តិភាព សម្រាប់​ការ​ទាស់​ប្រឆាំង​របស់​យើង។ អត្ថ​បទ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា បាប​បាន​ធ្វើឲ្យ​យើង​​ដាច់​ចេញពី​ព្រះ។ យើង​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ។ យើង​បាន​ធ្វើ​សង្គ្រាម​ទាស់​នឹង​ព្រះ ដោយសារ​និស្ស័យ​សាច់ឈាម​របស់​យើង​ដែល​មាន​បាប។ ជាង​នេះ​ទៅទៀត យើង​ក៏បាន​ដាច់​ចេញពី​មនុស្ស​ដែល​មាន​បាប​ដូច​យើង​ដែរ។ ហើយក៏​បែក​ចេញ​ពី​ខ្លួនឯង។ ដូចនេះ យើង​បាន​កើត និង​ចម្រើន​វ័យ​ធំឡើង ក្នុង​បរិយាកាស​នៃ​សង្រ្គាម។ ចិត្ត​របស់​យើង​ទាស់​ប្រឆាំង​ព្រះ ទាស់​ប្រឆាំង​អ្នកដទៃ ទាស់​ប្រឆាំង​នឹង​ខ្លួនឯង។ នេះ​ជា​ការ​ដាច់​ចេញ​ដែល​មាន៣កំរិត ហើយ​​កណ្ឌ​គម្ពីរ​សំបុត្រ​កូល៉ុស​បាន​ចែង​ថា ព្រះគ្រីស្ទ​បាន​យាង​មក ដើម្បី​ផ្សះផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ។ ឈើឆ្កាង​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រកប និង​ភាព​សុខដុម​ជាមួយ​ព្រះ។  

Read article
រូបអង្គនៃព្រះដ៏មើលមិនឃើញ

ព្រះយេស៊ូវ​ជា “រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ” (កូល៉ុស ១:១៥)។ តើ​ហេតុអ្វី​បទ​គម្ពីរ​នេះ​បាន​ហៅ​ព្រះអង្គ​ថា “រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ”? នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ការ​ប្រកាស​ច្បាស់​បំផុត និង​គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ព្រះគម្ពីរ អំពី​ភាពជា​ព្រះ​របស់​ព្រះគ្រីស្ទ។ អត្ថបទ “ព្រះយេស៊ូវ​ជា​រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ”។ តើ​ពាក្យ​មួយ​ឃ្លា​នេះ​មានន័យ​ដូចម្តេច? គឺ​មាន​ន័យ​ថា បើ​អ្នក​ចង់​មើលឃើញ​ព្រះ​ដែល​មើល​មិនឃើញ បើ​អ្នក​ចង់​មានបទពិសោធន៍​ជាមួយនឹង​ព្រះ ដោយ​ការ​មើល​ឃើញ តើ​អ្នក​ត្រូវ​ទៅ​កន្លែងណា? គឺ​ត្រូវ​ទៅ​រក​ព្រះយេស៊ូវ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា ព្រះយេស៊ូវ​ “ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់”។ នេះ​ជា​ការ​ពិពណ៌នា​អំពី​ភាពជា​ព្រះ​របស់​ព្រះអង្គ។ សូម​ចាំ​ថា ការថ្វាយបង្គំ​រូប​ព្រះ​គឺជា​អំពើបាប​ជា​មូលដ្ឋាន​របស់​ពួក​អ៊ីស្រាអែល។ ព្រះអង្គ​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​រូប​ព្រះ សម្រាប់​ថ្វាយបង្គំ​នោះ​ឡើយ។ ការ​មើលទៅ​រូប​ព្រះ ហើយ​ថ្វាយបង្គំ​រូប​នោះ ជា​ការ​អាក្រក់​ជា​មូលដ្ឋាន​របស់​ពួក​អ៊ីស្រាអែល។ តែ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ចែងថា ព្រះយេស៊ូវ​ជា​រូបអង្គ​របស់​ព្រះ។ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​ទ្រង់​ហាម​យើង​មិន​ឲ្យ​ថ្វាយបង្គំ​រូបភាព​អ្វី​ផ្សេង។ ព្រោះ​បើ​អ្នក​ចង់​មើល​ឃើញ​ព្រះ អ្នក​ត្រូវ​មើលទៅ​ព្រះ​យេស៊ូវ​។ សាវ័ក​ភីលីព​ធ្លាប់​បាន​ទូល​ព្រះយេស៊ូវ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើងខ្ញុំ​ឃើញ​ផង នោះ​យើងខ្ញុំ​ពេញចិត្ត​ហើយ”។ ហេតុអ្វី​គាត់​ទូល​សូម​​ដូចនេះ។ ព្រោះ​ពួក​សាវ័ក​បានឃើញ​ការ​អស្ចារ្យ​ជាច្រើន ដូចជា​ ព្រះអង្គ​បាន​ដើរ​លើទឹក ប្រទាន​អាហារ​ដល់​មនុស្ស៥ពាន់​នាក់ ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ និង​ការ​អស្ចារ្យ​ជាច្រើន​ទៀត។ ដូចនេះ ពួក​គេ​ចង់​ឲ្យ​ព្រះអង្គ​បង្ហាញ​ពួក​គេ​ឲ្យ​ឃើញ​ព្រះវរបិតា…

Read article