ទស្សនៈដែលមានព្រះជាចំណុចកណ្តាល

របៀប​ដែល​យើង​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​យើង​រស់នៅ ក្នុង​លោកិយ​នេះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​សារៈសំខាន់​ជា​មូលដ្ឋាន នៃ​ការ​ស្គាល់​ព្រះអម្ចាស់ ដូចដែល​ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ ក្នុង​ព្រះបន្ទូល។

អត្ថបទ

ជំនឿ​របស់​គ្រីស្ទបរិស័ទ​មាន​ព្រះ​ធ្វើជា​ចំណុច​កណ្តាល។ របៀប​ដែល​មនុស្ស​ម្នាក់​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​គាត់​រស់នៅ ពោល​គឺ​លើស​កត្តា​កំណត់​ផ្សេងទៀត។ ការ​ស្គាល់​ព្រះ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត សម្រាប់​ឲ្យ​យើង​យល់​អំពី​សារៈសំខាន់​នៃ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​របស់​យើង។ សាវ័ក​ប៉ុល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ថា មនុស្ស​ដែល​គ្មាន​ព្រះគ្រីស្ទ ជា​មនុស្ស​ដែល​គ្មាន​ក្តី​សង្ឃឹម។ ព្រោះ​មនុស្ស​នោះ​បាន​ឆ្លងកាត់​ការឈឺចាប់ ទុក្ខ​លំបាក និង​អាថ៌កំបាំង​ដ៏​ស្មុគស្មាញ​នៃ​វត្តមាន​របស់​មនុស្ស​នៅ​លើ​ផែនដី ដោយ​មិនបាន​យល់​អំពី​ព្រះ​ដែល​បាន​យកកំណើត​ជា​មនុស្ស។

 

 

More articles