ការលត់ដំខាងវិញ្ញាណ
នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ឥឡូវនេះ ឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ោន។និក្ខមនំ ៦:១ កាលប្រទេសរបស់លោកធូន(Tun) បានរងគ្រោះដោយសារការធ្វើរដ្ឋប្រហារ ពួកទាហានក៏បានចាប់ផ្តើមធ្វើឲ្យអ្នកជឿព្រះយេស៊ូវ មានការភ័យស្លន់ស្លោ ហើយក៏បានសម្លាប់សត្វចិញ្ចឹមរបស់ពួកគេ។ ក្រុមគ្រួសាររបស់លោកធូនបានបាត់បង់មុខរបបចិញ្ចឹមជីវិត ហើយក៏បានបែកគ្នាទៅរស់នៅក្នុងប្រទេសផ្សេងគ្នា។ លោកធូនក៏បានរស់នៅក្នុងជំរុំជនភៀសខ្លួនអស់រយៈពេល៩ឆ្នាំ នៅឆ្ងាយពីក្រុមគ្រួសារគាត់។ គាត់ដឹងថា ព្រះអម្ចាស់គង់នៅជាមួយគាត់ តែក្នុងអំឡុងពេលនៃការរស់នៅបែកគ្នា សមាជិកគ្រួសាររបស់គាត់ពីរនាក់បានបាត់បង់ជីវិត។ ពេលនោះ លោកធូនមានការបាក់ទឹកចិត្តយ៉ាងខ្លាំង។ ជាយូរមកហើយ ប្រជាជនអ៊ីស្រាអែលគឺជាមនុស្សមួយក្រុមទៀត ដែលបានទទួលរងការកៀបសង្កត់ដ៏សាហាវព្រៃផ្សៃ។ ដូចនេះ ព្រះទ្រង់ក៏បានចាត់តាំងលោកម៉ូសេ ឲ្យដឹកនាំពួកគេ ចេញពីទឹកដីអេស៊ីព្ទ។ លោកម៉ូសេមានការស្ទាក់ស្ទើរនៅក្នុងការស្តាប់បង្គាប់តាមការត្រាស់ហៅនេះ។ តែពេលគាត់បានចូលទៅគាល់ស្តេចផារ៉ោន ស្តេចអង្គនេះបានកៀបសង្កត់ពួកគេកាន់តែខ្លាំង(និក្ខមនំ ៥:៦-៩)។ ស្តេចផារ៉ោនក៏បានឆ្លើយថា “តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ និងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ”(ខ.២)។ ពួកបណ្តាជនក៏បានរអ៊ូរទាំដាក់លោកម៉ូសេ ហើយលោកម៉ូសេក៏បានរអ៊ូរទាំដាក់ព្រះអម្ចាស់(ខ.២០-២៣)។ ទីបំផុត ព្រះទ្រង់ក៏បានរំដោះពួកអ៊ីស្រាអែល ហើយពួកគេក៏ទទួលបានសេរីភាព តាមផ្លូវ និងពេលវេលារបស់ព្រះអង្គ។ ព្រះអង្គអាចប្រើពេលវេលាយូរ ដើម្បីបង្រៀនយើង អំពីចារិកលក្ខណៈរបស់ព្រះអង្គ និងរៀបចំខ្លួនយើង សម្រាប់ការអ្វីដែលធំប្រសើរជាង។ លោកធូនបានប្រើពេលវេលាជាច្រើនឆ្នាំ ក្នុងជំរុំជនភៀសខ្លួន ឲ្យមានប្រយោជន៍ ដោយរៀននៅសាលាព្រះគម្ពីរញូដេលី បានសញ្ញាប័ត្រអនុបណ្ឌិត។ សព្វថ្ងៃនេះ គាត់កំពុងបម្រើព្រះ ក្នុងនាមជាគ្រូគង្វាលរបស់ជនភៀសខ្លួន។ គាត់បានចែកចាយថា តាមរយៈការរស់នៅរបស់គាត់ជាជនភៀសខ្លួន…
Read article