អំណាចនៃតន្រ្តី
នៅប្រទេសវេលស៍ តន្រ្តីរបស់ក្រុមចម្រៀងបុរស បានចាក់ឫសចូលយ៉ាងជ្រៅ ក្នុងវប្បធម៌នៃជនជាតិវេលស៍។ មុនសម័យសង្រ្គាមលោកលើកទី២ មានក្លឹបក្រុមចម្រៀងបុរសមួយ មានការប្រកួតប្រជែងបែបមិត្តភាព ជាមួយនឹងក្រុមចម្រៀងបុរសជនជាតិអាឡឺម៉ង់ ប៉ុន្តែ ចំណងមិត្តភាពនេះត្រូវបានជំនួស ដោយភាពជាសត្រូវនឹងគ្នា ក្នុងអំឡុងពេល និងក្រោយពេលសង្រ្គាមលោកលើកទី២។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនេះក៏រលាយបន្តិចម្តងៗ ដោយសារពាក្យពេចន៍ ដែលក្រុមចម្រៀងទាំងពីរមានដូចគ្នា ក្នុងវគ្គបន្ទរដែលច្រៀងថា “បើអ្នកនិយាយគ្នាជាមួយខ្ញុំ អ្នកជាមិត្តភ័ក្ររបស់ខ្ញុំ។ បើអ្នកច្រៀងជាមួយខ្ញុំ អ្នកជាបងប្អូនរបស់ខ្ញុំ”។ ត្រង់ចំណុចនេះ អំណាចដែលតន្រ្តីមាន ក្នុងការប្រោសឲ្យជា និងជួយ ជាអំណាយមកពីព្រះ ដែលលើកទឹកចិត្តមនុស្សជាច្រើន។ ហេតុនេះហើយ បានជាបទទំនុកដំកើង បាននិយាយមកកាន់ចិត្តយើង យ៉ាងស៊ីជម្រៅយ៉ាងនេះ។ បទគម្ពីរទំនុកដំកើង និយាយអំពីការអ្វីដែលទាក់ទងនឹងចិត្តរបស់យើង ដែលនាំឲ្យយើងនិយាយទៅកាន់ព្រះវិញ ចេញពីជម្រៅនៃវិញ្ញាណរបស់យើង។ គឺដូចដែលមានសេចក្តីចែងថា “តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្តីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្តីវេទនា”(ទំនុកដំកើង ៥៩:១៦)។ ពិតជាអស្ចារ្យណាស់ ដែលស្តេចដាវីឌបាននិពន្ធទំនុកនេះ ខណៈពេលដែលគេកំពុងដេញតាមសម្លាប់ទ្រង់! ទោះស្តេចដាវីឌកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែនឹកចាំអំពីអំណាច និងក្តីមេត្តាកុរណារបស់ព្រះ ហើយការច្រៀងសរសើរព្រះ អំពីអំណាច និងសេចក្តីមេត្តារបស់ព្រះអង្គ…
Read article