February

You are here:
អារក្សនៅកន្លែងជំនុំជម្រះ

រឿង “អារក្ស និង​លោក​ដានី​យែល វែបស្ទ័រ(Daniel Webster)” គឺ​ជា​រឿង​ខ្លី ដែល​ជា​ស្នាដៃ​និ​ពន្ធ​របស់​លោក ស្ទីហ្វិន វិនសិន បេណិត(Stephen Vincent Benet)។ រឿង​នេះ​បានដំ​ណាល​ថា លោក​ចាបេស ស្ទោន(Jabez Stone) ដែល​ជា​កិសករ​ម្នាក់​នៅ​តំបន់​ញូ អង់គ្លេស(New England) មាន “គ្រោះ​អាក្រក់”​យ៉ាង​ខ្លាំង បាន​ជា​គាត់​បាន​លក់​វិញ្ញាណ​រប​ស់​ខ្លួន ឲ្យទៅ​អារក្ស ដើម្បី​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ។ ទី​បំផុត អារក្ស​ក៏​បាន​មក​ទា​បំណុល​ពី​លោក​ចាបេស។ ប៉ុន្តែ លោក​ដានីយ៉ែល វែបស្ទ័រ ដែល​ជា​មេធាវី​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់ ក៏​ត្រូវ​បាន​សូម​ឲ្យ​ម​ក​ជួយ​ការពារ​ក្តី​គាត់។ បន្ទាប់​ពី​បាន​ប្រកែក​តវ៉ា​យ៉ាង​មាន​ជំនាញ ជា​ច្រើន​ដំណាក់​មក លោក​វេប​ស្ទ័រ​ក៏​បាន​ឈ្នះអា​រក្ស​នៅ​ក្នុង​រឿង​ក្តី​នេះ ហើយ​លោក​ចាបេស​ក៏​បាន​គេច​ផុត​ពី​ការ​រង​ទុក្ខ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្ថាន​នរក។ ជា​ការ​ពិត​ណាស់​ រឿង​និទាន​នេះ គឺ​គ្រាន់​តែ​ជា​រឿង​ប្រឌិត​ប៉ុណ្ណោះ។​ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​កត់​ទុក អំពី​ការ​បើក​សម្តែង​មួយ ដែល​ក្នុង​នោះ សាតំាង​បាន​ចោទ​ប្រកាន់​អ្នក​ជឿព្រះ​ម្នា​ក់ នៅ​ចំពោះ​ព្រះដែល​ជា​ចៅ​ក្រម​នៃ​ស្ថាន​ដ៏​ខ្ពស់។ លោក​យ៉ូស្វេ ដែល​ជា​សម្តេច​សង្ឃ ក៏​ឈរ​នៅ​ចំពោះព្រះ​។ សម្តេច​សង្ឃ​រូប​នេះ​ក៏​បាន​ស្លៀក​ពាក់​យ៉ាង​កខ្វក់ ជា​សញ្ញា​បញ្ជាក់​អំពី​អំពើបា​ប និង​ទោស​កំហុសរ​បស់​ខ្លួន។ ហើយសា​តាំង​កំពុង​ឈរ​នៅ​ក្បែរ​នោះ ដើម្បី​ចោទ​ប្រកាន់​គាត់។ ប៉ុន្តែ ទេវតា​នៃ​ព្រះអម្ចាស់​បាន​ស្តីប​ន្ទោស​ឲ្យ​វា…

Read article
ចូរទម្លាក់សក់របស់អ្នកចុះ

មុន​ពេលដែល​ការ​សុគត​នៅ​លើ​ឈើឆ្កា​ង នៃ​​ព្រះ​​យេស៊ូវ កាន់​តែ​ខិត​ចូល​មក​ដល់ មាន​ស្រ្តី​ម្នាក់ ឈ្មោះ​ម៉ារា បាន​ចាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃមួ​យ​ដប ពី​លើ​ព្រះបា​ទ​ទ្រង់។ បន្ទាប់​មក នាង​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង ដោយ​យក​សក់​របស់​ខ្លួន​ជូតព្រះ​បា​ទទ្រ​ង់​ទៀត​(យ៉ូហាន ១២:៣)។ ត្រង់​ចំណុច​នេះ នាង​ម៉ារា​មិន​គ្រាន់​តែ​បាន​លះ​ប​​ង់​រប​ស់ដ៏​មាន​តម្លៃ ដែល​អាច​ជាកា​រ​ប្រាក់​សន្សំ​ប្រចាំ​ជីវិត​របស់​នាង​ ប៉ុ​ណ្ណោះ​ទេ តែ​នាង​ថែ​មទាំ​ង​បាន​លះ​ប​ង់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។ នៅក្នុ​ង​វប្ប​ធម៌​មជ្ឈិម​បូព៌ា នៅ​សតវត្សរ៍​ទី​១ ស្រ្តី​ដែល​គួ​រ​ឲ្យ​គោរព មិន​ដែល​ទម្លាក់​សក់រ​បស់​ខ្លួន នៅ​ក្នុង​ទី​សាធារណៈ​ឡើយ។ ប៉ុន្តែ ការ​ថ្វាយ​បង្គំ​ដ៏​ពិត​គឺ​មិន​ខ្វល់​ថា អ្នក​ដទៃ​កំពុង​គិត​យ៉ាង​ណា ចំពោះ​យើង​ឡើយ​(២សាំយ៉ូអែល ៦:២១-២២)។ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ នាង​ម៉ារា​បាន​ស្ម័គ្រ​ចិត្ត​ឲ្យ​គេ​គិត​ថា នាង​បាន​ប្រព្រឹត្ត​មិន​សមរម្យ ​ឬ​ប្រហែល​ជា​គិត​ថា​​ខុស​សីលធម៌។ ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះ​មាន​អារម្ម​ណ៍​ថា ខ្លួន​ត្រូវ​មាន​ភាព​ល្អឥ​តខ្ចោះ ពេល​ទៅ​​ព្រះ​វិហារ​ម្តង​ៗ ដើម្បី​ឲ្យ​គេគិត​ល្អ​ពី​ខ្លួន។ តាម​ន័យ​ធៀប​ខាង​វិញ្ញាណ យើង​ខិត​ខំ​ធ្វើ​ឲ្យ​សក់​គ្រប់​សរសៃ​មាន​របៀប​រៀប​រយ ប៉ុន្តែ ព្រះ​វិហារ​​ដែល​រឹង​មាំ គឺ​ជា​កន្លែ​ង​ដែល​យើង​អាច​ទម្លាក់​សក់​ខាង​វិញ្ញាណ គឺ​មិន​មែន​ខំ​លាក់​បាំង​ភាព​មិន​គ្រប់​លក្ខណ៍​របស់​យើង ដោយ​ខំ​សម្តែង​ឲ្យ​គេ​យល់​ថា យើង​ជា​មនុស្ស​ល្អឥ​តខ្ចោះ​ឡើយ។ ព្រះ​វិហារ​គួ​រ​តែ​ជា​កន្លែង ​ ដែល​យើង​អាច​បង្ហាញ​ភាព​កម្សោយ​រប​ស់យើ​ង ដើម្បី​រក​ឃើញ​ភា​ពខ្លាំ​ង ជា​ជាង​ខំ​បិត​បាំង​កំហុស​របស់​ខ្លួន ដើម្បី​ឲ្យ​គេយ​ល់​ថា ខ្លួន​ជា​មនុស្ស​ខ្លាំង​នោះឡើ​យ។ ការ​ថ្វាយ​បង្គំ​មិន​រាប់​បញ្ចូល ការ​បង្ហាញ​អាកប្ប​កិរិយ៉ា ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​​ថា ខ្លួន​គ្មាន​បញ្ហា​អ្វី​នោះ​ឡើយ តែ​ការ​ថ្វាយ​បង្គំ…

Read article
មានភាពស្រស់ថ្លា និងចម្រើនឡើង

ក្នុង​​ទំនុក​តម្កើង ជំពូក​៩២ អ្នកនិ​ពន្ធ​បាន​ចាប់​ផ្តើម​បទ​កំណាព្យ​នេះ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​សរសើរ​តម្កើង​​ព្រះ​ថា “នេះ​​ជា​​កា​រ​ល្អ​​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា”។ តើ​ល្អស​ម្រាប់​នរណា? គឺ​ល្អ​សម្រាប់​អ្នក​និង​ខ្ញុំ។ ការ​សរសើរ​តម្កើង​ព្រះ មាន​ប្រយោជន៍​ក្រៃ​លែង ចំពោះ​វិញ្ញាណ​របស់​យើង ព្រោះ​អាច​ជួយ​យើង​ឲ្យរួច​ផុ​តពី​ការ​ព្រួយ​បារម្ភ​ក្នុង​គំនិត ហើយ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​យើង ពេញ​ដោយ​ការ​សរសើរ​តម្កើង នៅ​ក្នុង​ការ​អធិ​ស្ឋាន។​ ដូច​នេះ នេះ​ជា​ការល្អ​ហើយ​ ដែល​យើង​ស្វាគមន៍​ពេល​ព្រឹក​​​រាល់​ថ្ងៃ ដោយ​ច្រៀង​បទ​អរ​ព្រះ​គុណ ដ្បិត​ការ​សរសើរ​តម្កើង​ដូច​នេះ ធ្វើ​ឲ្យ​យើង​មាន​សេចក្តី​អំណរ។ ការ​សរសើ​រ​តម្កើ​ង​នាំ​យើង​ចេញ​ពី​សេច​ក្តី​ងងឹត ហើយ​ជំនួស​ទុក្ខ​ព្រួយរ​បស់​យើង ដោយ​បទ​ចម្រៀង​ដ៏​មាន​អំណរ ចំពោះ “កិច្ចការ​ដែល​ព្រះ​ ហស្ថ​ទ្រង់​បាន​ធ្វើ”​(ខ.៤)។ តើ​កិច្ចការ​នោះ​ជាកិច្ចការ​អ្វី? គឺ​កិច្ចការ​ដែល​ទ្រង់​កំពុង​ធ្វើ​ក្នុង​ជីវិត​យើងម្នា​ក់​ៗ​! បទ​គម្ពីរ​ខាង​ក្រោម​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​បទ​គម្ពី​រ​ប្រៀប​ប្រដូច ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត : “ឯ​​មនុស្ស​សុចរិត គេ​នឹង​លូតលាស់​ឡើង ដូច​ជា​ដើម​លម៉ើរ ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា គេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់”(ខ.១២-១៤)។ បទ​ទំនុក​តម្កើង​បាន​និយាយ​ប្រៀប​ប្រដូច អំ​ពីស​ម្រស់​ដ៏​ខ្ពស់​ត្រដែត និង​ដើម​តា​ត្រៅ នៃ​កម្លាំង​ដែល​មិន​ចេះ​ទ​ន់​ទោ។ ទាំង​នេះ​សុទ្ធ​តែ​ជា​លក្ខណៈ​សម្បត្តិ​របស់​អ្នក​ដែល​ត្រូវ​បាន “​ដាំក្នុ​ង​ដំណាក់​នៃ​ព្រះ​អម្ចាស់”(ខ.១៣)។ ឫស​របស់​ពួក​គេ​បាន​ចាក់​ចូល​ទៅ​ក្នុង​ដី​នៃ​សេចក្ត​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ។ តើ​អ្នក​យល់​ថា ខ្លួន​ឯង​លែង​មាន​ប្រយោជន៍​ចំពោះ​ព្រះឬ​? ចូរ​បន្ត​នៅជាប់​ក្នុង​ព្រះប​ន្ទូល​ព្រះ ចាក់​ឫសចូ​ល…

Read article
ត្រូវការជំនួយ

ក្នុងអំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២ ចក្រ​ភព​អង់​គ្លេស គឺ​ជា​តំណាង​ឲ្យ​ខ្សែ​បន្ទាត់​ចុង​ក្រោយ នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​នៃ​ការ​សង្កត់​សង្កិន​ របស់​ពួក​ណា-ហ្ស៊ី នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ចក្រ​ភព​អង់​គ្លេស ​បាន​ទទួល​រង​ការ​​វាយ​ប្រហារ​ឥត​ឈប់​ឈរ ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ដួល​រលំ​បាន ចក្រ​ភព​មួយ​នេះ​ក៏កំពុង​តែជួ​ប​ការ​ខ្វះ​ខាត​ធន​ធាន សម្រាប់​បន្ត​ទប់​ទុល​ការវា​យ​ប្រហារ​នោះ។ ហេតុ​នេះ​ហើយ បាន​ជា​លោក​នា​យក​រដ្ឋ​មន្ត្រី វីនស្ទុន ឈើឈីល(Winston Churchill) បាន​អំពាវ​នាវ​ទៅ​កាន់​ពិភព​លោក តាម​ការ​ផ្សាយ​នៃ​វិទ្យុ​ប៊ីប៊ីសី​ថា “សូម​ឲ្យ​ឧបករ​ណ៍​មក​យើង ហើយ​យើង​នឹង​បញ្ចប់​​កិច្ចការ​នេះ”​។ គាត់​ដឹង​ថា បើ​គ្មាន​ជំនួយ​ពី​ខាង​ក្រៅ​ទេ នោះ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ការ​វា​យប្រហារ ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​បាន​ឡើយ។ ជីវិត​របស់​មនុស្ស​ក៏​មាន​លក្ខណៈ​ដូច​នោះ​ផង​ដែរ។ ជា​ញឹក​ញាប់ យើង​មាន​ការ​ខ្វះ​ខាត នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​មាន​ក្នុងជី​វិត​យើង ហើយ​យើង​ត្រូវ​ការ​ជំនួយ ពី​ខាង​ក្រៅខ្លួ​ន​យើង។ ក្នុង​នាម​ជា​ផ្នែក​មួយ នៃ​រូប​កាយ​ព្រះ​គ្រីស្ទ យើង​អាច​ទទួល​បាន​ជំនួយ​នោះ ពី​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ​(រ៉ូម ១២:១០-១៣) ហើយ​នោះ​ជា​ការ​អស្ចារ្យ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត យើង​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វរបិតា​ដែល​គ​ង់​នៅ​ស្ថាន​សួគ៌។ យើង​មាន​ដំណឹង​ដ៏​ល្អ និង​អស្ចារ្យ​មួយ គឺ​ថា ព្រះ​នៃយើ​ង​បាន​ឲ្យ​យើង​ចូល​មក​ចំពោះទ្រ​ង់ ដោយ​ទំនុក​ចិត្ត គឺ​ដូច​ដែល​មានសេចក្តីចែងមកថា “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។ ស្ថិត​ក្នុង​ពេល​បែប​នោះ ការ​អធិ​ស្ឋាន…

Read article
មនុស្សសាមញ្ច

លោក​ស្ទីវ ​គ្រាន់​តែជា​ម​នុស្ស​ដ៏សាមញ្ច​ម្នាក់​ប៉ុណ្ណោះ។ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្នុង​ព្រះ​វិហា ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពីច្រើន​ឆ្នាំ​កន្លង​ទៅ។ គាត់​បាន​ជួយ​រៀប​ចំ​ពិ​ធីបុណ្យ​លៀង​ព្រះ​អម្ចាស់ ជួយ​កើប​ព្រឹ​ល​ចេញ​ពី​ផ្លូវ​ដើរ​របស់​ព្រះវិហារ ក្នុង​រដូវ​រងា ហើយ​កាត់​ស្មៅនៅ​ក្នុង​រដូ​វក្តៅ​។ គាត់​បាន​ចំ​ណាយ​ពេល​ជា​មួយ​ក្មេង​ជំទង់​ប្រុស​ៗ ដែល​កំព្រា​ឪពុក។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ស្តាប់​គាត់​និយាយ​ប្រាប់​គេ​​ក្នុង​ព្រះ​វិហារ តាម​របៀប​ស្ងាត់​ស្ងៀម​របស់​ខ្លួន ដើម្បី​ឲ្យ​គេបា​នដឹ​ង​ថា ព្រះ​អម្ចាស់​ល្អ​យ៉ាង​ណា ចំពោះ​គាត់។ ក្នុង​ពេល​ប្រជុំ​គ្នាអ​ធិស្ឋាន គាត់​មិន​បាន​និ​យាយ​អ្វី​ច្រើន អំពី​ខ្លួន​គាត់​ទេ តែ​គាត់​បាន​សុំ​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​អ្នក​ដែ​លគា​ត់​បាន​ប្រាប់​ អំពី​​ការ​អត់​ទោសបា​ប និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេ​ស៊ូវ។ ខ​គម្ពីរ​មួយ នៅ​ក្នុង​ព្រះ​គ​ម្ពីរ​យ៉ូហានជំពូក​១០ ដែ​ល បា​ន​ចែង​អំពីលោ​ក​យ៉ូហាន​ បាទីស្ទ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​លោក​ស្ទីវ។ បណ្តា​ជន​បាន​​និយា​យ​ថា “លោក​​យ៉ូហាន​​គ្មា​ន​​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ(គឺអំ​ពី​ព្រះយេស៊ូវ) នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់”(ខ.៤១)។ លោក​យ៉ូហាន​មិន​បាន​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះ​យេស៊ូវ​ទេ។ គាត់​មិន​បាន​និយាយអំ​ពី​ខ្លួន​គាត់​ទេ តែ​គាត់​បាន​មក “​​សម្រាប់​​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រ យោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់”(១:៧)។ គាត់​បាន​មាន​ប្រសាសន៍​អំពី​ព្រះ​យេស៊ូវ​ថា “នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក!”(១:២៩)។ លោក​ស្ទីវ ដែល​ជា​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏​បាន​ធ្វើ​បន្ទាល់​ពី​ពន្លឺ​នោះផ​ងដែរ។ ក្នុង​នាម​យើង​ជា​បង​ប្អូន​រួម​ជំនឿ យើង​ក៏​ត្រូវ​មាន​គោល​បំណង ច​ង់ធ្វើ​កិ​ច្ចការ​មួយ​ដូច​គ្នា គឺ…

Read article
តើអ្នកជាមនុស្សខ្ជិលធ្វើការឬ?

ពេល​យើង​កំពុង​សិក្សា​កណ្ឌ​សុភាសិត នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ក្នុង​ក្រុម​តូច​របស់​ខ្ញុំ អ្នក​ដឹក​នាំរ​បស់​យើងបាន​ស្នើរ​សុំ​ឲ្យ​យើង​កែរ​តម្រូ​វកា​រ​ពិពណ៌នា​ អំពីមនុ-ស្ស​ខ្ជិល ដោយ​ប្រើ​ពាក្យមនុស្ស​ខ្ជិល​ធ្វើ​ការ ជំនួស​ពាក្យ មនុស្ស​ខ្ជិលច្រអូស(៦:៦,៩)។ មែន​ហើយ​ ឥឡូវ​នេះគា​ត់កំ​ពុង​ប្រើ​ពាក្យ​ដែល​ខ្ញុំមា​នទ​ម្លាប់​ប្រើ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏ចា​ប់ផ្តើ​ម​គិត​អំពី​មនុស្ស​ទាំង​អស់ ដែល​ខ្ញុំបា​ន​ចាត់ទុ​ក​ជាមនុស្ស​ខ្ជិល​ធ្វើ​ការ។ មនុស្ស​ខ្ជិល​ធ្វើ​ការ គឺ​ប្រៀប​បាន​នឹង​បុរស​ឬ​ស្រ្តីណា​ ដែល​មិន​បាន​បង្រៀន និង​ប្រៀន​ប្រដៅ​កូន​របស់​ខ្លួន ឬ​ដូច​អ្នកដែ​ល​មិន​ព្រម​ជួយ​ធ្វើ​ការងារ​ផ្ទះ ឬ​ក៏​ដូច​ពួក​ក្មេងជំទង់ ដែល​មិន​អើពើ​ចំពោះ​ការ​សិក្សា ហើយ​គិត​តែ​ពី​លេង​ហ្គេម-​អ៊ីន​ធើណិត ទាំង​យប់​ទាំង​ថ្ងៃ។ បើ​យើងមាន​ចិត្ត​ស្មោះ​ត្រង់​មែន នោះយើ​ង​មុខ​ជា​ទទួល​ស្គាល់​ថា យើង​រាល់​គ្នា​សុទ្ធ​តែអា​ច​ក្លាយ​ជា​មនុស្ស​ខ្ជិល​ធ្វើ​ការ។ ចុះ​ចំណែក​ឯ “អ្នក​ដែល​ខ្ជិល​អធិស្ឋាន” (១ថែស្សាឡូនិច ៥:១៧-១៨) ឬ “មនុស្ស​ខ្ជិល​អានព្រះ​គម្ពីរ”(ទំនុកតម្កើង ១១៩:១០៣ ២ធីម៉ូថេ ៣:១៦-១៧) ឬក៏ “អ្នក​ដែល​ខ្ជិលប្រើ​អំណោយ​ទា​នខាង​វិ​ញ្ញាណ​របស់​ខ្លួន” (រ៉ូម ១២:៤-៨) ឬមួយ “អ្នក​ខ្ជិល​ធ្វើ​ប​ន្ទាល់​ថ្វា​យព្រះ​”វិញ​?(ម៉ាថាយ ២៨:១៩-២០ កិច្ចការ ១:៨)។ បើ​សិន​ជា​យើង​មិន​កំពុ​ង​តែ​ធ្វើ​អ្វី ដែល​ព្រះ​សព្វ​ព្រះទ័​យ​ឲ្យ​យើង​ធ្វើ​ទេ នោះ​យើង​ប្រាក​ដ​ជា​មនុស្ស​ខ្ជិល​ខាង​វិញ្ញាណ​ហើយ។ តាមពិត ពេល​ដែ​លយើ​ងប​ដិសេធ​មិន​ព្រម​ស្តាប់​បង្គា​ប់ព្រះ នោះ​យើងកំពុង​តែ​ធ្វើអំពើ​បាប​ហើយ។ សូម​ស្តាប់​ពាក្យ​លើក​ទឹក​ចិត្ត និង​ប៉ះពា​ល់​ចិត្ត នៅ​ក្នុង​ព្រះ​គម្ពីរ​យ៉ាកុប ដែល​ចែង​ថា “ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ…

Read article
ថ្នាំព្យាបាលការភ័យខ្លាច

នៅ​ក្នុង​ការ​​​ថ្លែង​​សន្ទ​រកថា​ នៅ​ក្នុងពិ​ធីទទួល​មុខ​ដំណែ​ង​ជា​ប្រធានា​ធិបតី​អាមេរិ​ក​ជា​លើ​ដំបូង នៅ​ឆ្នាំ ១៩៣៣ លោក​​ហ្រ្វង់​គ្លីន ឌី រូសាវែល(Franklin D. Rooservelt) បាន​មាន​ប្រសាសន៍​ទៅកាន់​ប្រជាជាតិ​មួយ ដែល​កំពុង​តែ​នៅ​មាន​ការ​ភ័យ​ខ្លាច​​​នៅឡើយ ដោយ​សារ​មហា​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។ ដោយ​សង្ឃឹម​ថា នឹង​បាន​ប​ញ្ឆេះ​ចិត្ត​ប្រជាជន​​ឲ្យមាន​ទស្សនៈ​វិស្ស័យ​វិជ្ជមាន ចំពោះ​វិបត្តិ​សេដ្ឋ​កិច្ច​នោះ គាត់​ក៏​បាន​ប្រកាស​ថា “​អ្វី​ដែល​យើង​ត្រូវ​ខ្លាច​នោះ គឺ​​ការ​​ភ័យ​​ខ្លាច!” ជា​ញឹក​ញាប់ ការ​ភ័យ​ខ្លាច​កើត​មាន​នៅក្នុ​ងជី​វិត​របស់​យើង ពេល​ដែល​យើង​ហៀប​នឹង​បាត់​បង់​អ្វី​មួ​យ ដូច​ជា ទ្រព្យ​សម្បត្តិ សុខ​ភាព កិត្តិ​យស មុខ​ដំណែង សន្តិ​សុ​ខ គ្រួសារ ឬ​មិត្តភ័​​ក្រ​របស់​យើង។ កាល​ណា​យើងមា​ន​ការ​ភ័យ​ខ្លាច នោះ​មាន​ន័យ​ថា យើង​កំពុង​​ប៉ង​ប្រាថ្នា​ចង់​ការពារ​កា​រ​អ្វី​ ដែល​មាន​សារៈ​សំខាន់ នៅ​ក្នុង​ជីវិត​យើង ជា​ជាង​ថ្វាយ​ការ​ទាំង​នោះដ​ល់ព្រះ ដោយ​ជំនឿ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែរ និង​គ្រប់​គ្រង។ ពេល​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​យើង​ហើយ​ វាធ្វើ​ឲ្យយើ​ង​ពិការ​ខាង​ផ្លូវ​អារម្មណ៍ ហើយ​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​យើង​ទន់​ខ្សោយ​បន្តិច​ម្តង​ៗ។ យើង​មិន​ហ៊ាន​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​គ្រីស្ទ ឬ​មិន​ហ៊ាន​លះប​ង់​ជីវិត និង​ធន​ធាន ដើម្បី​ប្រយោជន៍​អ្នក​ដទៃ ឬ​មួយ​យើង​មិន​ហ៊ាន​ធ្វើ​ដំណើរ​ចូ​ល​ទៅ​ក្នុងទឹ​កដី​​ថ្មី​ជា​ដើម​។ វិញ្ញាណដែ​ល​មាន​ការ​ភ័យ​ខ្លាច កាន់​តែងា​យ​នឹង​ទទួល​រង​គ្រោះ ពី​​ពួក​ខ្មាំង​សត្រូវ ដែល​ល្បួង​យើង ឲ្យ​ងាក​ចេញ​ពី​ការ​បង្រៀននៃព្រះគម្ពីរ ហើយ​ដោះស្រា​យ​បញ្ហា ដោយ​ចិត្ត​ឯង។ ជា​កា​រ​ពិត​ណាស់​ ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច…

Read article
ព្រះបន្ទូលដែលចេញពីព្រះអម្ចាស់

លោក​ហេល​មូទ ថេលីក​(Helmut Thielicke ១៩០៨-១៩៨៦) គឺ​ជា​គ្រូ​អធិប្បាយ និង​ទេវិទូ​ដ៏​ល្បី​ល្បាញ​មួយ​រូប ដែល​បាន​ទទួល​រងកា​រ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា ពី​សំណាក់​របប​ណាហ្ស៊ី ក្នុង​ប្រទេស​អាឡឺម៉ង ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ដល់​១៩៤០។ តែ​គាត់​នៅ​តែ​មាន​ការ​ប្តូរ​ប្តេជ្ញ នៅ​ក្នុង​ការ​ប្រកាស​អំពី​ព្រះ​វត្ត​មាន​ និង​អំណាច​របស់​ព្រះ នៅ​ក្នុង​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​ដ៏​លំបាក និង​ជ្រួល​ច្របល់​នោះ។ បណ្ឌិតរ៉ូប៊ឺត ស្មីត(Robert Smith) បាន​មាន​ប្រសាស​ន៍ថា ពេល​លោក​ថេលីក​លើក​ឡើង អំពី​រឿង​រ៉ាវ ឬ​បញ្ហា​ក្នុង​សម័យ​ទំនើប នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់ “គាត់​បាន​ព្យាយាម​ឆ្លើយ​សំណួរ​ ដែល​បាន​ចោទ​ឡើងថា ‘តើព្រះ អម្ចាស់មានបន្ទូលដូចម្តេចខ្លះ ចំពោះបញ្ហានេះ?’” តើ​នោះ​មិន​មែន​ជា​​​អ្វី​ដែល​យើង​ម្នាក់​ៗ​កំពុង​តែ​ស្វែង​រក​ទេ​ឬ? តើ​ព្រះ​បាន​មាន​បន្ទូល​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹង​មាំ និង​ដឹក​នាំយើ​ង ពេល​យើង​ជួប​ប្រទះ​ការ​លំបាក និង​មាន​ឱកាស? ព្រះ​គម្ពី​រ​១​សាំយ៉ូអែល ជំពូក​៣ បាន​ពិពណ៌នា​អំពី​សម័យ​មួយ ដែល “ព្រះ​កម្រ​មាន​បន្ទូល”(ខ.១)។ ពេល​ព្រះមា​ន​បន្ទូល​មក លោក​​សាំ​យ៉ូអែល​ កាល​គាត់​នៅ​ក្មេង គាត់​ក៏​បាន​ច្រឡំថា​ លោក​អេលី​ដែល​សង្ឃ កំពុង​ហៅគា​ត់។ លោក​អេលី​ក៏​បាន​ប្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ ឲ្យ​ឆ្លើយ​តប​នឹង​ព្រះ​សូរ​សៀង​ព្រះ ដោ​យពាក្យ​ថា “បពិត្រ ព្រះ យេហូវ៉ា​អើយ សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ…

Read article
ការអញ្ជើញ ឲ្យសួរសំណួរ

ពេល​​​ខ្ញុំបង្រៀន ជួន​កាល ខ្ញុំ​បាន​ប្រើ​ពាក្យស្លោ​ក “ចូរ​ចោទ​សួរ អ្នក​​មាន​ចំណេះ” ដើម្បី​ធ្វើ​ឲ្យ​សិស្ស​របស់​ខ្ញុំ មាន​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​កា​រ​សិក្សា។ ខ្ញុំ​មិន​មែន​កំពុង​តែអញ្ជើញ​ពួក​គេ ឲ្យ​សួរ​ផ្ចាញ់​ផ្ចាល​ខ្ញុំ​ឡើយ តែ​​ខ្ញុំ​កំ​ពុ​ង​​លើក​​ទឹ​ក​ចិត្ត​ពួក​គេ​ឲ្យ​ចោទ​សួរ​ខ្ញុំ។ អ្នកជំ​នាញ​ផ្នែក​អប់​រំមួយ​ចំនួន​បាន​និយាយ​ថា រវាង​ការ​ឆ្លើយ​សំណួរ​របស់​​សិស្ស និង​ការ​បង្រៀន​មេរៀន​ដល់​សិស្ស សិស្ស​អាច​រៀន​សូត្រ​បាន​ច្រើន​ជាង ​ពេល​គ្រូ​ឆ្លើយ​សំណួរ​​របស់​ពួក​គេ។ តាម​ធម្មតា យើង​រាល់​គ្នាឲ្យ​តម្លៃទៅ​លើ​អ្វី​ដែល​យើង​ចង់​ដឹង ខ្លាំង​ជាង​ទៅ​លើអ្វី​ដែល​នរណា​ម្នាក់​ចង់​​ប្រាប់​យើង។ ជា​ការ​ពិត​ណាស់ ការ​បង្រៀន​ទាំង​ពី​រ​ប្រភេទ​នេះ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​គេ​គួរ​ធ្វើ ប៉ុន្តែ ការ​លើក​ទឹក​ចិត្ត​ឲ្យ​សួរ​សំណួរ គឺស្ថិត​នៅ​ក្នុង​ចំណោម​ការ​បង្រៀន​ដំបូង​បំផុត ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ សូម្បី​តែ​នៅ​មុន​ពេល ដែល​ពួក​អ៊ីស្រា-អែល​ភាស​ខ្លួន​ចេញ​ពី​នគរ​អេស៊ីព្ទ ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ ឲ្យ​​ចាប់​​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​មួយ ដែល​នឹង​នាំ​ឲ្យ​គេ​មា​ន​សំណួរ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលង ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោល​បំណង​ពីរ​យ៉ាង​គឺ : ដើម្បី​រំឭក​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ពេញ​វ័យ ឲ្យ​នឹក​​ចាំពី​ការ​ប្រោស​លោះ​នៃ​ព្រះ​អម្ចាស់ ហើយ​ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ចោទ​សួរ​ អំពី​ពិធី​បុណ្យ​មួ​​យនេះ​(និក្ខមនំ ១២:២៦)។ សំណួរ​ដែល​ផ្តើម​ដោយ​ពាក្យ “ហេតុអ្វី” អាច​ជា​សំណួរ​ដ៏​គួរ​ឲ្យធុ​ញទ្រា​ន់ ប៉ុន្តែ វា​ក៏អាច​ នាំ​ឲ្យ​យើង​មាន​ឱកាស​ដ៏​​អស្ចារ្យ ដើម្បី​ប្រាប់​គេ​ អំពី​មូល​ហេតុ​ដែល​យើង​ជឿព្រះ​(១ពេត្រុស ៣:១៥)។ យើង​មិន​ត្រូវ​ធុញ​ទ្រាន់​នឹង​សំណួរ​របស់​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អគុណ​ព្រះ ពេល​ដឹង​ថា ពួក​គេ​កំពុង​បើក​ចិត្ត និង​គំនិត ដើម្បី​រៀន​សូត្រ។…

Read article
ការធ្វើការទន្ទឹមគ្នា

នៅ​ក្នុង​សៀវ​ភៅ​រចនា​រូប​ថត​របស់​គ្រួសារខ្ញុំ​ គឺ​មាន​រូប​ថត​របស់​កូន​ស្រី​ខ្ញុំ​មួយ​សន្លឹក ពេល​នាង​មាន​អាយុ​​៤ឆ្នាំ។ ក្នុង​រូប​ថត​នោះ នាង​កំពុង​ធ្វើ​ការ​នៅ​ក្បែរ​ខ្ញុំ ដោយ​ប្រើ​ញញួរ​ជ័រ​​​សម្រាប់​ក្មេង​លេង ដើម្បី​ជួស​ជុល ជញ្ជាំង​នៅ​ជំហៀង​ផ្ទះ។ យើង​បាន​ធ្វើ​ការ​ទន្ទឹម​គ្នា នៅ​ថ្ងៃ​នោះ នាង​បាន​ធ្វើ​ត្រា​ប់​តាមគ្រប់សកម្មភាព​របស់​​ខ្ញុំ ហើយ​នាង​ពិត​ជា​ជឿ​ថា ខ្លួន​ឯង​ក៏​កំពុង​​ជួយ​ជួស​ជុល​ផ្ទះ​ផង​ដែរ។ ខ្ញុំ​មិន​ដែល​បាន​អរ​សប្បាយ​នឹង​ការងារ​ផ្ទះ ខ្លាំង​ដូច​ពេល​នោះ​ឡើយ។ តាម​រូប​ភាព​ក្នុង​រូប​ថត​នោះ ខ្ញុំអា​ច​ដឹង​ច្បាស់​ថា នាង​ក៏​កំពុង​តែ​អ​សប្បាយ​នឹង​កិច្ច​ការ​​នោះ​​​ដែរ។ រូប​ថត​នោះ​បាន​រំឭ​ក​ខ្ញុំ​ថា កូន​ៗ​របស់​យើ​ង​យក​តម្រាប់​តាម ពាក្យ​សម្តី ឬ​សកម្មភាព​ភាគ​ច្រើន ដែល​ពួក​គេឃើ​ញ​យើង​ធ្វើ។ ពួក​គេ​ក៏​មាន​ការ​យល់​ដឹង ​អំពី​បុគ្គ​លិក​លក្ខណៈ រ​បស់​ព្រះ ស្រប​ទៅ​តាម​បុគ្គលិក​លក្ខ​ណៈ​ដែល​ពួក​គេ​ឃើញ​​​យើង​មាន ក្នុង​នាម​ជា​ឪពុកម្តាយផងដែរ។ បើ​យើង​មាន​ភាព​ដាច់​ខាត ហើយ​គ្មាន​ក្តី​មេត្តា នោះ​ពួក​គេ​ក៏​ងាយ​នឹង​យល់​ថា ព្រះ​ទ្រង់​ក៏​មាន​លក្ខណៈ​ដូច​នោះ​ដែរ។ បើ​យើង​ខ្វះ​ភាព​ជិត​ស្និទ្ធ និង​ភាព​កក់​ក្តៅ នោះ​ពួក​គេ​ក៏ងា​យនឹង​​​យល់​ថា ព្រះ​ទ្រង់​ក៏​​​ខ្វះខាត​ដូច​នោះ​ផង​​​ ដែរ។ ក្នុង​នាម​ជា​មាតា​បិតា យើង​មាន​តួនាទី​ដ៏សំ​ខាន់​បំផុត ​ក្នុង​ការ​ជួយ​កូន​យើង ឲ្យ​ស្គាល់​ព្រះ​ច្បាស់ ជា​ពិសេស គឺ​ជួយ​ឲ្យ​ពួក​គេ​យល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​គ្មាន​លក្ខ​ខ័ណ្ឌ​។ ខ្ញុំ​អាច​ស្រមៃ​ថា សៀវភៅ​រចនា​រូប​ថត​របស់​គ្រួសារ រវាង​ខ្ញុំ​និង​ព្រះ ក៏​មាន​រូប​ភាព​ស្រដៀង​គ្នា​នឹង​រូប​ថត​នោះ​ផង​ដែរ។ ខ្ញុំ​កំពុង​រៀន​សូត្រ​ពី​ទ្រង់ អំពី​របៀប​រស់​នៅ របៀប​ស្រឡាញ់ និង​របៀ​ប​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​ក្លាយ​ជា​ផ្នែ​ក​ដ៏​អមតៈ​នៃ​ជីវិត​ខ្ញុំ។ បន្ទាប់​មក ទ្រង់​បង្រៀន​ខ្ញុំ អំពី​របៀប​បង្រៀន​អ្នក​ដទៃ​(ចោទិយកថា…

Read article