January

You are here:
អរព្រះគុណព្រះដែលឲ្យយើងមានតន្រ្តី

តន្រ្តី​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ព្រះ​គម្ពីរ។ ចាប់​តាំង​ពី​កណ្ឌ​លោកុប្បត្តិ រហូត​ដល់​កណ្ឌ​វិវរណៈ ព្រះ​បាន​ឲ្យ​តន្រ្តី​ករ ធ្វើ​កា​រ​ថ្វាយ​ទ្រង់។ ទ្រង់​បាន​ប្រើ​ភ្លេង ដើម្បី​ហៅ​ បណ្តាជន​ឲ្យ​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ និងដើម្បី​បញ្ជូន​ពួក​គេ​ចេញ​ទៅ​ធ្វើសង្គ្រាម ដើម្បី​សម្រួល​អារម្មណ៍​ក្រេវ​ក្រោធ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ចិត្ត​ឆេះ​ឆួល​ខាង​វិញ្ញាណ ដើម្បី​អបអរ​ជ័យ​ជម្នះ និងដើម្បី​កាន់​ទុក្ខ​ពេល​ជួប​ការ​បាត់​បង់។ គេ​អាច​ប្រើ​តន្ត្រី នៅ​ក្នុង​ឱកាស​ទាំង​អស់ ហើយ​តន្រ្តី​ជា​សិល្បៈ​ដែល​មាន​គ្រប់​ទម្រង់។ នៅ​ក្នុង​តន្រ្តី មាន​អ្នក​ដើរ​តាម និង​អ្នក​ដឹក​នាំ មាន​បទ​ចម្រៀង​ធម្មតា និ​ងចម្រៀងលាយ​ឡំ មានឧបករណ៍​ភ្លេង​ដែល​ងាយ​ប្រើ និង​ឧ​បករណ៍ភ្លេង​ដែល​គេ​ពិបាក​ប្រើ មាន​ទំនុក​ភ្លេង និង​ភាព​ស៊ី​សង្វាក់​គ្នា មាន​ចង្វាក់​លឿន និង​ចង្វាក់​យឺត ហើយ​មាន​ណោត​ខ្ពស់ និង​ណោត​ដែលទាប។ យើង​អាច​ប្រដូច​តន្រ្តី​ទៅ​នឹង​ពួក​ជំនុំ ព្រោះ​មនុស្ស​ម្នាក់​ៗ​ចូល​រួម ដោយ​ធ្វើ​អ្វី​ដែល​ខ្លួន​អា​ចធ្វើ​បានប្រសើរ​បំផុត។ យើង​គ្រប់​គ្នាច្រៀង និង​លេងភ្លេងតាម​ណោត​ខុស​គ្នា និង​តាម​ពេល​ផ្សេង​គ្នា ប៉ុន្តែ​យើង​ម្នាក់​ៗប្រគុំ​បទ​ចម្រៀង​តែ​មួយ​ទេ។ កាល​ណា​យើង​ស្គាល់​ផ្នែក​របស់​យើង​កាន់​តែ​ច្បាស់ នោះ​យើ​ងក៏​អាច​អនុវត្ត​​តាម​​អ្នក​​ដឹ​ក​​នាំ​បាន​កាត់​តែ​ប្រសើរ ហើយ​យើង​ក៏​ប្រគុំ​តន្ត្រី​កាន់​តែ​ពិរោះ។ តន្រ្តី​មាន​ប្រយោជ​ន៍​បំផុត ពេល​យើង​ប្រើ​វា នៅ​ក្នុង​ការ​ច្រៀង​សរសើរ​តម្កើង​ព្រះ។ ពេល​ការ​សាងសង់​ព្រះ​វិហារ​ស្តេចសាឡូម៉ូន​បាន​ចប់​​សព្វគ្រប់ ពួក​តន្ត្រីករ​ក៏​បាន​ច្រៀង​សរសើរ និង​អរ​ព្រះគុណ​ព្រះ។ ពេល​ដែល​ពួក​គេ​សរសើរ​តម្កើង “សិរីល្អ​នៃ​ព្រះអម្ចាស់ បាន​ពេញ​ក្នុង​ព្រះវិហារ​នៃ​ព្រះ”(២របាក្សត្រ ៥:១៤)។ យើង​អរ​ព្រះគុណ​ព្រះ សម្រាប់​តន្រ្តី​ដ៏​ពិរោះ ដែល​ដូច​ជា​ការ​បើក​បង្ហាញ​ អំពី​ន​គរស្ថាន​សួគ៌ ជា​កន្លែង​ដែល​សិរីល្អ​ព្រះ​នឹងសណ្ឋិតនៅ​ជា​រៀង​ដរាប ហើយ​ការ​សរសើរ​តម្កើង​ទ្រង់…

Read article
មិត្តភ័ក្រដ៏ពិតប្រាកដ

អ្នក​ជំនាញ​ខាង​ការ​តាម​ដាន​ការ​ប្រែប្រួល​របស់​ពាក្យ​ ជា​ភា​សា​អង់​គ្លេស បាន​សន្មត់​​ថា ពាក្យ Unfriend (ឈប់​រាប់អាន) គឺ​ជា​ពាក្យ​ប្រចាំ​ឆ្នាំ​នៃ​វចនានុ​ក្រម​អក់​ស្វឺត​អាមេរិកាំង កាល​ពី​បី​បួន​ឆ្នាំ​មុន។ ពួក​គេ​បាន​ឲ្យ​និយម​ន័យ​ពាក្យ​នេះ​ថា ជា​កិរិយ៉ា​ស័ព្ទ​មួយ ដែល​មាន​ន័យ​ថា “ឈប់​រាប់​អាន​នរណា​ម្នាក់​ជា​មិត្ត​ភ័ក្រ នៅ​លើ​គេហទំព័​របណ្តាញ​សង្គម” ដែល​មាន​ដូច​ជា​ហ្វេស​ប៊ុក​ជា​ដើម។ នៅ​លើ​គេហ​ទំព័រ​នោះ អ្នក​ដែ​ល​ជា​friends(មិត្តភ័ក្រ) អនុញ្ញាត​ឲ្យ​បើក​មើល​ពត៌​មាន​ផ្ទាល់​ខ្លួន​ទៅ​វិញ​ទៅ​មក នៅ​លើ​ទំព័រ​ហ្វេស​ប៊ុ-ក។ អ្នក​ទាំង​នោះ​ប្រហែល​មិន​ដែល​បាន​ជួប​មុខ​គ្នា​ផ្ទាល់ ឬ​បាន​និយាយ​ពាក្យ​ជម្រាប​សួ​រគ្នានៅ​​លើបណ្តាញ​អ៊ីន​ធើណិ​ត​ឡើយ។ នៅ​ក្នុង​ពិភព​នៃ​ការ​រាប់​អាន​មិត្ត​ រយៈ​ពេល​ខ្លី​តាម​ អ៊ីន​ធើណិត យើង​កំពុង​ចាប់​ផ្តើម​ដឹង​ថា ការ​មាន​មិត្តភ័ក្រដ៏ពិតប្រាកដ គឺ​កាន់​តែ​មាន​ន័យ​ជ្រាល​ជ្រៅ​ជាង សម័យ​មុន​ទៅ​ទៀត។ ពេល​ដែល​ព្រះ​យេស៊ូវ​ហៅ​សិស្ស​របស់​ទ្រង់​ថា “សំឡាញ់” គឺ​ទ្រង់​មាន​បន្ទូល ​អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​មួយ ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​នោះ នៅ​សល់​ពេល​តែ​ប៉ុន្មាន​ម៉ោង​ទៀត ទ្រង់​នឹង​ត្រូវ​លះ​បង់​ព្រះ​ជន្ម(ខ.១៣) ហើយ​ទ្រង់​បាន​ឲ្យ​ពួកគេ​បញ្ជាក់​ពី​មិត្ត​ភាព​នោះ​ ដោយ​កាន់​តាមបញ្ញត្តិ​ទ្រង់(ខ.១៤)។ ការ​ដែល​គួ​រឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ព្រះ​​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ថា “ខ្ញុំ​​មិន​​ហៅ​​ជា​​អ្នក​​បំរើ​ ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក”(ខ.១៥) ក្នុង​មិត្តភាព​ដ៏​ពិត​ប្រាកដ អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ជួយ​មិត្ត​ភ័ក្រ​របស់​ខ្លួន នៅ​ពេល​បាក់​ទឹកចិត្ត ឬ​មាន​ការ​ភ័យ​ខ្លាច។ នោះ​ជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ដ្បិត​ទ្រង់​ជា​មិត្ត​សំឡាញ់​ដ៏ស្មោះ​ត្រង់​របស់​យើង អស់​កល្ប​ជា​និច្ច។-David McCasland

Read article
ការបង្ហាញព្រះគុណព្រះ

នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៧០​ ពត៌​មាន​អំពី​ការ​ដាក់​ពាក្យ​លែង​លះ​គ្នា និង​ការ​សម្រេច​របស់​តុលា​ការ​​ឲ្យ​លែង​លះ​គ្នា បាន​លេច​ឡើង នៅ​ក្នុង​ផ្នែក​កំណត់​ត្រា​សាធារណៈក្នុង​​ការ​សែត​ប្រចាំ​តំបន់​យើង។ លោក​គ្រូគង្វាល​ជាន់​ខ្ពស់ ប៊ីល ផ្លាណាហ្កាន(Bill Flanagan) ដែល​ជា​គ្រូ​គង្វាល​នៃ​ព្រះវិហារ​យើង បាន​មើល​​ឈ្មោះ​អ្នក​ដែល​លែង​លះ​គ្នា​ទាំង​នោះ ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍ ហើយ​បាន​ចាប់​ផ្តើម​នឹក​ស្រមៃ​អំពី​អ្នក​ទាំង​​នោះ គឺ​មិន​បានគិត​អំពី​ស្ថិតិ​នៃ​ការ​លែង​លះ​ឡើយ។ ដូចនេះ គាត់​ក៏​បាន​បើក​​សិក្ខាសា​លា​ជួយ​ស្រោច​ស្រង់​ការ​លែង​លះ​គ្នា ដើម្បី​ជួយ និង​ផ្តល់​ការ​ប្រោស​ឲ្យ​ជា ​ក្នុង​ព្រះ​គ្រីស្ទដល់​អ្នក​ដែល​មាន​ការ​ឈឺ​ចាប់ ក្នុង​ពេល​ដ៏​លំបាក​បែប​នោះ។ ពេល​ដែល​សមាជិក​ពួក​ជំនុំ​​ម្នាក់ដែល​មាន​ការ​ឈឺ​ឆ្អាល បាន​ជម្រាប​គាត់ថា គាត់​កំពុង​តែ​ថ្កោល​ទោស​ការ​លែង​លះ​គ្នា​ហើយ គាត់​ក៏​បាន​ឆ្លើយ​តប​យ៉ាង​សុភាព​ថា គាត់​គ្រាន់​តែ​កំពុង​បង្ហាញ​ព្រះ​គុណ​ព្រះ ទៅ​ដល់​បង​ប្អូន​ដែល​កំពុង​ត្រូវ​ការ​ព្រះគុណ​ទ្រង់​ប៉ុណ្ណោះ។ ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​ម៉ា​ថាយ ដែល​ជា​អ្នក​យក​ពន្ធ ឲ្យ​ដើរ​តាម​ទ្រង់ គាត់​ក៏​បាន​ទទួល​ការ​ត្រាស​ហៅ​របស់​ទ្រង់។ បន្ទាប់​មក ម៉ាថាយ​ក៏​បាន​អញ្ជើញ​ព្រះ​យេស៊ូវ ឲ្យ​មក​សោយ​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​គាត់។ បន្ទាប់​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​រិះ​គន់​ព្រះ​យេស៊ូវ ដោយ​សារ​ទ្រង់​បាន​សោយ​អាហារ​ជា​មួយ​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាន ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “ពួក​​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ចូរ​ឲ្យ​អ្នក​រាល់​គ្នា ​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ”(ម៉ាថាយ ៩:១២-១៣)។ ព្រះ​យេស៊ូវ​ជា​គ្រូពេទ្យ​ដ៏​អស្ចារ្យ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង​ម្នាក់​ៗ ដោយ​ប្រទាន​នូវ​ការ​អត់​ទោស​បាប…

Read article
ភ្នែកទិព្វ

នៅ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ ក្នុង​ចំណោម​ក្មួយ​ប្រុស​​ទាំង​ឡាយ​របស់​​ខ្ញុំ ក្មួយ​ប្រុស​ម្នាក់​បាន​​នាំ​​យក​សៀវ ភៅ​​រូប​ភាព​​ភ្នែក​ទិព្វ​មួយក្បាល មក​ចែក​គ្នាមើ​ល។ រូបភាព​ភ្នែក​ទិព្វ គឺ​ហាក់​ដូច​ជា​រូប​ភាព​ដែល​មាន​ពី​សណ្ឋាន(2D) ប៉ុន្តែ ពេល​ដែល​យើង​មើល​រូប​នោះ តាម​របៀប​ណាមួ​យ នោះ​រូប​ភាព​ដែល​នៅ​ក្នុង​ក្រដាស​រៀប​ស្មើ ហាក់​ដូចជា​មាន​បី​សណ្ឋាន​វិញ(3D)។ យើង​បាន​ដាក់​វេណ​គ្នា ដើម្បី​ព្យាយា​មហ្វឹក​ហាត់​ភ្នែក​របស់​យើង ឲ្យ​មើល​ឃើញ​រូប​ភាព​៣​សណ្ឋាន​លេច​ឡើង។ សមាជិក​ម្នាក់​នៃ​គ្រួសារ​យើង​មាន​ការ​លំបាក នៅ​ក្នុង​ការ​មើល​ឲ្យ​ឃើញ​រូប​ភាព​៣​សណ្ឋាន​នោះ។ មាន​ពេល​ជា​ច្រើន​ដង ពេល​គាត់​បើក​សៀវភៅ​នោះ ខ្ញុំ​បាន​កត់​សំគាល់ ដោយ​ក្រឡេច​មើល​រូប​ភាពនោះ ពី​ចម្ងាយ និង​ពី​ទិសដៅ​ផ្សេង​គ្នា។ ប៉ុន្តែ ទោះ​បី​ជា​គាត់​មិន​អាច​មើល​ឃើញ​រូប​ភាព​បង្កប់​នោះក៏​ដោយ ក៏​គាត់​នៅ​តែ​ជឿថា​ រូប​ភា​ព​បង្កប់​នោះគឺ​មាន​នៅ​ក្នុង​នោះមែន ព្រោះ​អ្នក​ដទៃ​បាន​ឃើញ​វា។ ការ​តស៊ូរប​ស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំគិត​ដល់ សារ​សំខាន់​នៃ​ការ​មាន​ភាព​ឧស្សាហ៍​ព្រម​គ្នា នៅ​ក្នុង​កិច្ចការ​ខាង​ជំនឿ។ គ្រោះ​ថ្នាក់​នៃ​អ្នក​ដែ​ល​មាន​ការ​សង្ស័យ កើត​​មា​​ន​នៅ​ពេល​ពួក​គេ​ឈប់​ស្វែង​រក​ព្រះ ដោយ​សារ​ពួក​គេ​ជឿ​ថា គេ​មិន​អាច​រក​ទ្រង់​ឃើញ។​ លោក​ម៉ូសេបា​ន​ព្រមាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ពួក​អ្នក​ជំនាន់​ក្រោយ​នឹង​រង្វេង​ចេញ​ពី​ព្រះ​ជាមិន​ខាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​សន្យា​ថា អ្នក​ដែល​ស្វែង​រក​ព្រះ អស់​ពី​ចិត្ត និង​វិញ្ញាណ នឹង​ស្វែង​រក​ទ្រង់​ឃើញ(ចោទិយកថា ៤:២៩)។ ព្រះ​គម្ពីរ​ហេព្រើ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​នឹ​ងប្រទាន​រង្វាន់​ដល់​អ្នក​ដែល​ខំស្វែង​រក​ទ្រង់(១១:៦)។ បើ​អ្នក​មាន​ការ​ពិបាក​នៅក្នុ​ងការ​ជឿ​ព្រះ ចូរ​ចង​ចាំ​ថា : ព្រះពិត​ជា​មាន​មែន ទោះ​បី​ជា​អ្នក​មើល​ទ្រង់​មិន​ឃើញ​ក៏​ដោយ។ ទ្រង់​បាន​សន្យា​ថា​ អ្នក​ដែល​ស្វែង​រក​ទ្រង់ នឹង​បាន​រក​ទ្រង់​ឃើញ​ជា​មិន​ខាន។-Julie…

Read article
ការធ្វើឲ្យខ្លួនយើង មានលំនឹងឡើងវិញ

ពីរ​​​បី​ឆ្នាំ​មុន ភរិយា​របស់​ខ្ញុំ គឺ​ម៉ាលេន(Marlene) បាន​មាន​​បញ្ហា​ត្រចៀក​ផ្នែក​ខាង​​ក្នុង ដែល​បាន​បណ្តាល​ឲ្យ​នាង​បាត់​បង់​លំនឹងខ្លួន​។ ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​ក្នុង​ត្រចៀក​របស់​នាង​បាន​រើ​ឡើង ដោយ​មិន​បាន​ឲ្យ​ដំណឹង​ ជា​មុន នាង​ក៏​មាន​ការ​វិល​មុខ។ នាង​មិន​អាច​អង្គុយ ឬ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​បាន​ឡើយ ដោយ​សារ​អាការៈ​វិល​មុន​នោះ ហើយ​នាង​ត្រូវ​ផ្តេក​ខ្លួន​ជា​ប្រចាំ។ ទោះ​ជា​មាន​ការ​ប្រឹង​ប្រែង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នា​ង​នៅ​តែ​មិន​អាច​គេច​ផុត​ពី​អំណាច​នៃ​ការ​រំខាន របស់​បញ្ហា​ត្រចៀក​ខាង​ក្នុង​​ដដែល។ ក្នុង​នាម​ជា​មនុស្ស​ដែល​សកម្ម ម៉ាលេន​មាន​ភាព​នឿយ​ណាយ​យ៉ាង​ខ្លាំង ចំពោះ​ស្ថាន​ភាព​ដ៏​អាក្រ​ក់នេះ។ ជួន​កាល​ជីវិ​ត​មនុស្ស​គឺ​មានលក្ខណៈ​ដូច​នេះ​ឯង។ ការ​អ្វី​ដែល​យើង​មិន​ច​ង់ឲ្យ​កើត​ឡើង បែរ​ជា​មក​រំខាន​សកម្ម ភាព​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​យើង​ក៏​បាន​បាត់​បង់​លំនឹង។ ការ​រំខាន​នោះ ប្រហែល​ជា​ដំណឹង​​អាក្រក់ អំពី​ការ​បាត់​បង់​ការ​ងា​រធ្វើ ឬ​ជាលទ្ធ​ផល​ពិនិត្យ​សុខភាព​ដែល​ទទួល​បានពី​វេជ្ជបណ្ឌិត។ វា​ក៏​អាច​ជា​ការ​វាយ​ប្រហារ​នៃ​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង។ ពេល​មាន​ការ​រំខាន​ទាំង​នោះ លំនឹង​ខាង​ផ្លូវ​អារម្មណ៍​របស់​យើង​ទទួល​រង​កា​រវាយ​ប្រហារ ហើយ​យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​ឈរ​បាន​ទៀត​ទេ។ យើង​គួរ​ឆក់​យក​ឱកាស​ពេល​នោះ ដើម្បី​ងាក​បែរ​ទៅ​រក​ព្រះ។ ពេល​យើង​មាន​អារម្មណ៍​ថា ​ខ្លួន​កំពុង​បាត់​បង់​លំនឹង​ នោះ​ទ្រង់​អាច​ជួយ​យើង​បាន។ ទ្រង់​ប្រទាន​នូវ​ធន​ធាន​ខាង​វិញ្ញាណ ដើម្បី​ជួយ​ឲ្យ​យើង​អាច​ឈរ​មាំ​មួន។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល”(អេភេសូ ៦:១៣)។ ពេល​បញ្ហានៃ​ជីវិត បាន​ធ្វើ​ឲ្យ​យើង​ដួល​ចុះ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ភាព​នឿយ​ណាយ​ឡើយ។ យើង​នៅតែ​អាច​ឈរ​យ៉ាង​មាំមួន ដោយ​សារ​ទ្រង់​លើក​យើង​ឡើង​ ដោយ​ព្រះ​ចេស្តាទ្រ​ង់ និង​ការពារ​យើង ដោយ​គ្រឿង​សឹក​របស់​ទ្រង់។-Bill Crowder

Read article
ពេលដែលត្រូវស្តាប់តាមការប្រឹក្សាដ៏ល្អ

ដោយ​សារ​ភាព​មមា​ញឹក ដែល​មនុស្ស​ជា​ច្រើន​មាន​ក្នុង​ការ​រស់​នៅ​ នោះ​យើ​ង​មិន​ពិបាក​នឹង​សំគាល់​ថា ស្ថាន​ភាព​រប​ស់​យើង គឺ​មិន​ខុស​ពី​ស្ថាន​ភាព​ដែល​ពេញ​ដោយ​បន្ទុក​របស់​លោក​ម៉ូសេ ​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ​ជំពូក​១៨។ មាន​តែ​គាត់​ម្នាក់​គត់​​ ដែលជា​ចៅ​ក្រម​សម្រាប់​ពួក​​ បណ្តាល​ជន ដូច​នេះ​ មានមនុស្ស​ជា​ច្រើន​បាន​មក​ឈរ​នៅ​ចំពោះ​មុខ​គាត់ “តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច”(ខ.១៣) ដើម្បីឲ្យ​គាត់​ជួយ​វិន្និច្ឆ័យ​រឿង​ក្តី​របស់​ពួក​គេ។ តាម​ពិត ខ្ញុំ​បាន​ឮ​ពួក​ជំនុំ ជា​ពិសេស​គឺ​ឪពុ​កម្តាយ​ដែល​មាន​វ័យ​ក្មេង និយាយ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​មាន​ស្ថាន​ភាព​មិន​ខុស​ពី​លោក​ម៉ូសេ​ឡើយ។ យើង​ហាក់​ដូច​ជា​ចាំបា​ច់ត្រូវ​រៀន​ជំនាញ​ប្រចាំ​ជីវិត​ពីរ​យ៉ាង ដើម្បី​ឲ្យ​អាច​រស់​រៀន​បាន ដែល​មាន​ដូច​ជា ការ​មាន​ចិត្ត​ចង់​ស្តាប់​(ខ.២៤) និង​ការ​ព្រម​ទទួល​ជំនួយ​(ខ.២៥)។ ជួន​កាល ​យើង​មិ​ន​ព្រម​ទទួល​ជំនួយ ដោយសារ​សេចក្តី​អំណួត ប៉ុន្តែ យើង​មិន​អាច​ធ្វើ​ដូច​នេះ​ជា​រៀង​រហូត​បាន​ឡើយ។ ចំពោះ​លោក​ម៉ូសេ និង​ជា​ញឹកញាប់​ ចំពោះ​យើង ពេល​វេលា​ក្នុង​ជីវិត​កន្លង​ផុត​ទៅ​ឆាប់​រហ័ស​ណាស់ ហើយ​បាន​ធ្វើ​ការ​ទាម​ទា​ច្រើ​នណាស់​ពី​យើង​(ខ.១៣-១៥) បាន​ជា​យើង​ស្ទើរ​តែ​មិន​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ឆ្លើយ​តប គឺ​មិន​ថា​តែ​ពេល​សម្រាប់​គិត​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ ឬ​ការ​ទៅ​សុំ​យោបល់​ពី​អ្នក​ដទៃ​ឡើយ។ នេះ​ប្រហែល​ជា​មូល​ហេតុ ដែល​ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា យើង​ត្រូវ​មាន​អ្នក​ប្រឹក្សា​យោប​ល​នៅ​ក្បែរ ដែល​នឹង​ចែក​ចាយ​បទ​ពិសោធន៍ និង​ប្រាជ្ញា​ដល់​យើង ទោះ​បី​ជា​យើង​គ្មាន​ពេល​សុំយោបល​ពី​ពួក​គេ​ក៏​ ដោយ។ យើង​អាច​ស្វែង​យល់​អំ​ពីបញ្ហា​នេះ នៅ​ក្នុង​រឿង​ដែល​ចែង​អំពី​ការ​អ្វី​ដែល​លោក​យេត្រូ​បាន​ធ្វើ​ សម្រាប់​លោក​ម៉ូសេ​ដែល​ជា​កូន​ប្រសារ​របស់​ខ្លួន ដោយ​ប្រាប់​គាត់​ឲ្យ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​ ដល់​អ្នក​ដឹក​នាំ​ផ្សេង​ទៀត​(ខ.១៧-២៣)។ ចូរ​កុំ​យល់​ថា បញ្ហា​របស់​អ្នក​មិន​អាច​ត្រូវ​បាន​ដោះ​ស្រាយ​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ស្វែង​រក​ការ​ប្រឹក្សា​ដែល​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ព្រះ ហើយ​អនុវត្ត​តាម​យោបល​ដ៏​ល្អ​នោះ​ចុះ(ខ.១៧-២៣)។-Randy Kilgore

Read article
សៀវភៅនៃធម្មជាតិ

លោក​ចន មួរ(John Muir, ១៨៣៨-១៩១៤) គឺ​ជា​ជន​ជាតិ​ស្កត់ សញ្ជាតិ​អាមេរិក ដែល​ត្រូវ​បាន​យក​មក​ចិញ្ចឹម ដោយ​បុរស​ម្នាក់ ​ដែល​ជា​គ្រីស្ទ​បរិស័ទ ដែល​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចង​ចាំ​បទ​គម្ពីរ។ ពេលលោក​ចន​ទើប​មាន​វ័យ​ជំទង់ គេ​ជឿ​ថា គាត់​អាច​សូត្រ​ខគ​ម្ពីរ​សញ្ញា​ថ្មី​ទាំងអ​ស់ និង​ខ​គម្ពីរ​សញ្ញា​ចាស់​មួយ​ផ្នែក​ធំ តាម​ការ​ចង​ចាំរ​បស់​គាត់។ ក្នុង​នាម​ជា​យុវជ​នម្នាក់ លោក​មួរ​បាន​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ ចំពោះ​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​ ហើយ​បាន​យល់​ថា ស្នា​ព្រះ​ហស្ថ​​របស់​ព្រះ គឺ​ជា​ប្រភព​នៃ​ការ​យល់​ដឹង​អំពី​ព្រះ។ ទស្សន​វិទូ ដេននីស វីលាម(Dennis Williams) បាន​មាន​ប្រសាសន៍​ថា លោក​មួរ​បាន​ហៅ ស្នា​ព្រះ​ហស្ថ​រ​បស់​ព្រះ​ថា “សៀវភៅ​នៃ​ធម្មជាតិ”។ ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ការ​រុក​រក​ នៅ​ក្នុង​ព្រៃ​ភ្នំ គាត់​ក៏​មាន​លទ្ធភាព​សិក្សា​អំពី​រុក្ខ​ជាតិ និង​សត្វ នៅ​ក្នុង​បរិស្ថាន​មួយ ដែល “កើត​ចេញ​ពី​ព្រះ​ហស្ថ​ព្រះ​ដោយ​ផ្ទាល់ ហើយ​មិន​ទាន់​មាន​ភាព​ពុក​រលួយ ដោយ​សារ​អារ្យធម៌ និង​ការ​ផ្សាំង​របស់​មនុស្ស”។​ លោក​មួរ​បាន​បន្ត​ដឹក​នាំ​ចលនា​អភិរក្ស​ព្រៃ​ឈើ ហើយ​គាត់​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​បង្កើត​សួន​ឧទ្យាន​ជា​ច្រើន​នៅ​អាមេរិក ដែល​រួម​មាន ឧទ្យាន​យ៉ូសេម៉ាយត៍(Yosemite) សេក្វ័រអា(Sequoia) និង​ម៉ោន រេនា(Mount Rainier)ជាដើម។ ដើម្បី​ការពារ​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​របស់​កុមារ និ​ង​យុវជន យើង​គួរ​តែ​ផ្តោត​ទៅ​លើ​ព្រះ​គម្ពីរ​ ជាបឋម។ ប៉ុន្តែ យើង​ក៏​អាច​នាំ​ពួក​គេ ចេញ​ក្រៅផ្ទះ…

Read article
ជីវិតនីមួយៗ ជាអំណោយ

ស្រី​ក្រមុំ​ម្នាក់​បាន​មាន​ផ្ទៃ​ពោះ ដោយ​មិន​បាន​រៀប​ការ។ ទោះ​បី​ជា​នាង​កំពុង​រស់​នៅ​ក្នុង​សង្គម ដែល​មិន​បាន​ឲ្យ​តម្លៃ​ខ្ពស់ ដល់​កូន​ដែល​មិន​ទាន់​កើត​ក៏​ដោយ ក៏​នាង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​​វ័យ ដោយ​អនុញ្ញាត​ឲ្យ​កូន​របស់​នាង​មាន​ជីវិ​ត​រស់។ កូន​ដែល​​នាង​បាន​រក្សា​ទុក​ដោយ​ចិត្ត​សប្បុរស សម្រាប់​ឲ្យ​គេ​យក​ទៅ​ចិញ្ចឹម បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃគ្រួសារ​គ្រីស្ទ​បរិស័ទ​ដែល​មាន​សេចក្តី​ស្រឡាញ់ ដែល​បាន​ចិញ្ចឹម​បី​បាច់​កូន​ស្រី​ដ៏មា​នតម្លៃ​មួយ​នេះ និង​បាន​ស្រឡាញ់​នាង ហើយ​បង្ហាញ​នាង​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ​គ្រីស្ទ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្មេង​ស្រី​នេះ​ក៏​បាន​បាត់​បង់​ជីវិត មុន​ពេល​នាង​ពេញ​វ័យ។ ការ​ស្លាប់​របស់​នាង​បាន​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ នៅ​ក្នុង​ជីវិ​តនៃ​គ្រួសារ​នាង ប៉ុន្តែ​ក៏​បាន​បន្សល់​ទុក​អនុស្សាវរីយ៍​នៃ​ក្តី​អំណរ​កាល​វ័​យ​កុមារ និង​ភាព​ក្លៀវ​ក្លា​នៃ​យុវ​ភាព​។ ជា​ការ​ពិត​ណាស់ សេចក្តី​ស្លាប់​របស់​នាង​បាន​បង្កើត​ឲ្យ​មាន​ចន្លោះ​ប្រហោង​មួយ នៅ​ក្នុង​ចិត្ត​របស់​អ្នក​ដែល​បាន​ស្រឡាញ់​នាង ប៉ុន្តែ សូម​នឹក​ស្រម៉ៃ​ថា​ ពួក​គេ​នឹង​នឹក​នាង​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​ពួក​គេ​ធ្លាប់​ឱប​នាង​កាល​នៅ​តូច ចែក​ចាយ​អំពី​ព្រះយេស៊ូវ​ដល់​នាង សើច​ជា​មួយ​នាង បង្រៀន​នាង និ​ង​ថែរក្សា​ការពារ​នាង​ដោយ​សេចក្តី​ស្រឡាញ់។ ជីវិត​របស់​ក្មេង​ម្នាក់​ៗ សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​របស់​ព្រះ(ទំនុក​តម្កើង ១៣៩)។ មនុស្ស​ម្នាក់​ៗ​ត្រូវ​បាន​បង្កើត​មក​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ(លោកុប្បត្តិ ១:២៧) និង​ជា​កូន​ចៅ​ជំនាន់ក្រោយ​របស់​អាដាំម ដែល​ជា​ឳពុក​ដំបូង​គេ​ដែល​ព្រះ​បាន​ដាក់​ខ្យល់​ដង្ហើម​ឲ្យ​មាន​ជីវិត។ សេចក្តី​ស្លាប់​បាន​ប្លន់​យក​ភាព​ពេញ​លេញ ដែល​យើង​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​អំពី​តម្លៃ​នៃ​ជីវិត​​មនុស្ស​ម្នាក់​ៗដែល​ព្រះ​បាន​បង្កើត​(កូល៉ុស ១:១៦)។ ចូរ​ថែរក្សា​ការពារ​អំណោយ​ទាន​នៃ​ជីវិត ហើយ​រក្សា​សេចក្តី​អំណរ​ចំពោះ​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ។-Dave Branon

Read article
ចូរកុំធ្វើឲ្យព្រះវិញ្ញាណព្រួយ

បើ​លុយ​ក្នុង​ការ​បូប​របស់​អ្នក​ត្រូវ​បាន​បាត់​ ដោយ​អាថ៌​កំបាំង អ្នក​នឹង​ខឹង​ជា​មិន​ខាន។ ប៉ុន្តែ បើ​អ្នក​បាន​រក​ឃើញ​ថា កូន​រប​ស់​អ្នក​ជា​អ្នក​​​លួច​លុយ​នោះ នោះ​កំហឹង​របស់​អ្នកនឹង​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ​ភ្លាម។ យើង​ប្រើ​ពាក្យ​ទុក្ខ​ព្រួយ ដើម្បី​បក​ស្រាយ​អំពី​សេចក្តី​ទុក្ខ​ដែល​យើង​មាន ពេល​​យើង​មាន​ការ​ខក​ចិត្ត​ ចំពោះ​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង។ បទ​គម្ពីរ​ដែល​ចែង​ថា “ចូរ​កុំ​​​ធ្វើ​​​ឲ្យ​​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះហឫទ័យ”(អេភេសូ ៤:៣០) គឺ​មាន​ន័យ​ថា យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ព្រះ​ដែល​ស្រឡាញ់​យើង និង​ចាំ​ជួយ​យើង ឈឺ​ព្រះ​ទ័យ​ឡើយ។ ដ្បិត តាម ​បទ​គម្ពីរ​យ៉ូហាន ១៤:២៦ យើង​អាច​ដឹង​ថា ព្រះ​វរបិតា​បាន​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក សម្រាប់​ធ្វើ​ជា​ព្រះ​ដ៏​ជា​ជំនួយ​របស់​យើង។ ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់​ក្នុង​យើង ព្រួយ​ព្រះ​ទ័យ​ដោយ​សារ​សកម្ម​ភាព ឬ​អាកប្ប​កិរិយ៉ា​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​នូវ​ភាព​តាន​តឹង​ដ៏​ធ្ងន់​ធ្ង​រ​មួយ។ ព្រះ​វិញ្ញាណ​ទ្រង់​ទាញ​យើង​ឲ្យ​ទៅ​តាម​ទិស​ដៅ​មួយ តែ​សាច់​ឈាម​​ទាញ​យើង​ទៅ​តាម​ទិ​ស​ដៅមួ​យ​ទៀត។ សាវ័ក​​​ប៉ុល​បាន​បក​ស្រាយ​អំពី​បញ្ហា​នេះ ​ក្នុង​ព្រះ​គម្ពីរ​កាឡាទី ៥:១៧ ថា “ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត”។ បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​ទៀត យើង​អាច​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា ខ្លួន​មាន​កំហុស និង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រស់​នៅ​របស់​ខ្លួន​ឯង។ មិន​យូរ​ប៉ុន្មាន សេចក្តី​អំណរ និង​កម្លាំ​របស់​យើង​មាន​ការ​ថយ​ចុះ ហើយ​នឹង​ត្រូវ​ជំនួ​សដោយ​ភាព​ខ្សោះ​ល្វើយ និង​អស់​កម្លាំង(ទំនុកតម្កើង ៣២:៣-៤)។ ដូចនេះ ចូរ​កុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ព្រួយ​ព្រះ​ទ័យ ដែល​ទ្រង់​​​ត្រូវ​បាន​ប្រទាន​មក​យើង ដោយ​សេច​ក្តី​ស្រឡាញ់…

Read article
ដោះទំពក់ច្រវ៉ាក់ចេញ

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់ “ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(យ៉ូហាន ១៤:៦)។ ទ្រង់​ជា​ផ្លូវ​តែ​មួយ​គត់ ទៅ​កាន់​ព្រះ​វរបិតា ហើយ​ជំនឿ និង​ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​មាន​ចំពោះ​ទ្រង់ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់ និង​ការ​ស្តាប់​បង្គាប់ ហើយ​នាំ​ឲ្យ​យើង​បាន​ទៅ​ដល់​ផ្ទះ​ដ៏​អស់កល្ប​ជា​និច្ច​នៅ​នគរ​ស្ថាន​សួគ៌។ គ្រីស្ទីណា​(Christina) ដែល​ជា​សិស្ស​សាលា​ព្រះ​គម្ពី​រ​នៅ​ក្រុង​មីង(Minsk) ប្រទេស​បេឡារូស​(Belarus) ​បាន​សរសេរ​នៅ​ក្នុង​ទីបន្ទាល់​របស់​ខ្លួន​ថា “ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​មនុស្ស​គ្រប់​គ្នា សូម្បី​តែ​អ្នក​មាន​បាប​ធ្ងន់​បំផុត ក៏​ទ្រង់​បាន​សុគត​ជួស​​​ដែរ។ ព្រះអម្ចាស់​ទ្រង់​នឹង​ទទួលឧ​ក្រឹដ្ឋ​ជន​អាក្រក់​បំផុត ដែ​ល​ចូ​ល​មក​រក​ទ្រង់​ដោយ​ជំនឿ។ ព្រះ​យេស៊ូវ​បាន​គោះ​ទ្វារ​ចិត្ត​ខ្ញុំ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ខ្ញុំ​ក៏​បាន​បង្ហើប​ទ្វារ​ចិត្ត​របស់​ខ្ញុំ ហើយ​​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ។ ប៉ុន្តែ ខ្ញុំ​មិន​បាន​ដោះ​ទំពក់​ច្រវ៉ាក់​ចេញ​ពី​ទ្វារ​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​ថ្វាយ​ជីវិត​ដាច់​ដល់​ទ្រង់​”។ គ្រីស្ទីណា​ក៏​បាន​ដឹង​ថា ខ្លួន​មិន​ត្រូវ​ធ្វើ​ដូច​នេះ​ឡើយ ហើយ​គាត់​ដឹង​ថា ព្រះ​កំពុង​បង្គាប់​គាត់​ឲ្យ​​​ប្រែ​ចិត្ត​។ “ខ្ញុំ​ក៏​បាន​លត់​ជង្គង់​នៅ​ចំពោះ​ទ្រង់ ហើយ​បើក​ទ្វារ​ចិត្ត​ឲ្យ​បាន​ធំ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។ នាង​ក៏​បាន​ដោះ​ច្រវ៉ាក់​ចេញ​ពី​ទ្វារ។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត នឹង​ធ្វើ​កា​រ​អ្វី​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ ដោយ​មិន​ដាក់​ច្រវ៉ាក់​ជាប់​ទ្វារ​ចិត្ត ឬ​មាន​ទ្វារ​ខាង​ក្រោយ​ឡើយ។ យើង​មិន​ត្រូវ​រក្សា​ទុក​ផ្នែក​ណា​មួយ​នៃ​ជីវិត​រប​ស់​យើង សម្រាប់​ខ្លួន​ឯង​ឡើយ។ យើង​ក៏​មិន​ត្រូវ​លាក់​ទុក​អំពើ​បាប​ណា​មួយ​ដែរ។ បើ​សិន​ជា​អ្នក​មិន​ព្រម​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ ដូច​គ្រីស្ទី​ណា​ទេ ពេល​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ដោះ​ទំពក់​ច្រវ៉ាក់​នោះ ចេញ​ពី​ទ្វា​រ​ចិ​ត្ត​របស់​អ្នក​។ ចូរ​លះ​ចោល​ផ្នែក​ទាំង​ឡាយ​ណា​របស់​ជីវិ​ត​អ្នក ដែល​អ្នក​បាន​រក្សា​ទុក​សម្រាប់​ខ្លួន​ឯង។ ចូរ​បើក​ទ្វារ​ជីវិ​ត​រប​ស់អ្នក ហើយ​ចូរ​ពិសោធ​នឹង​ក្តី​អំណរ ដែល​បាន​ពី​ការ​ស្តាប់​បង្គាប់ និង​ការ​បង្កើត​សិស្ស។-Dave Egner

Read article