January

You are here:
ស៊ីសង្វាក់គ្នា

ញុំ​ចូល​ចិ​ត្ត​លេង​ចាប៉ី​បង់ហ្សូ ដែល​មាន​​ខ្សែ​ប្រាំ។ តែ​វាមា​នប​ញ្ហាមួ​យ។ វា​មាន​អាគ័រ​តែ​បន្តិច​ប៉ុណ្ណោះ ដែល​ខ្សែទី​ប្រាំអា​ចលេ​ងបា​ន យ៉ាង​ស៊ីស​ង្វាក់​នឹង​ខ្សែផ្សេ​ង​ទៀត។ នៅ​ពេល​ដែល​គេ​​លេង​ឧបករ​ណ៍ដ​ទៃ​ទៀត ដោយ​លេង​ប​ទ​ដែល​មានច​ង្វាក់ដែ​ល​ពិបាក​ជាង អ្នក​ដេញ​ចាប៉ីបង់​ហ្សូ​ត្រូវ​សម្រម​ខ្លួន​តាម ដើម្បី​​ប្រគុំ​តន្រ្តី​ជាមួ​យ​គ្នា។ គាត់​អាច​ចូល​រួម​លេង​ជាមួ​យ​គេ​ ក្នុង​ការ​ប្រ​គំប​ទ​ភ្លេង​ដ៏​វែង​មួយ ដោ​យលេ​ង​តែ​ត្រង់​វគ្គ​ណា​ ដែលគា​ត់​អាច​លេង​បា​ន​ ឲ្យ​ត្រូវ​បទ។ យ៉ាង​ណាមិ​ញ ក្នុង​នា​មជា​អ្ន​ក​ជឿព្រះ​ យើង​ក៏ចាំ​បា​ច់ត្រូ​វស​ម្រប​ខ្លួន ដោ​យប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើ​ង ដើម្បី​ឲ្យ​យើង​អា​ច​បម្រើ​ព្រះ​ជា​មួយ​អ្នកដ​ទៃ គឺមិ​ន​ខុស​ពី​តន្រ្តី​ករ​ដែល​ត្រូវ​សម្រប​ខ្លួន ក្នុង​ការ​ប្រើ​ឧបករណ៍​ ក្នុ​ង​ការ​ប្រគំ​តន្ត្រីនោះ​ឡើ​យ។ ឧទាហរណ៍ អ្នក​ដែល​​មាន​អំណោយ​ទាន​ខាង​បង្រៀន ត្រូវ​សម្រប​ខ្លួន​ជាមួ​យ​នឹង​អ្ន​ក​ដែល​មាន​អំណោយ​ទាន​រៀ​ប​ចំ​ការ​ប្រជុំ និង​ជា​មួយ​អ្នក​ដែល​មាន​អំណោយ​ទាន​រៀប​ចំ និងស​ម្អាត​បន្ទ​ប់​។ យើង​ម្នាក់​ៗ​សុ​ទ្ធ​តែ​មាន​អំណោយ​ទាន​ខាង​វិ​ញ្ញាណ ហើយ​ត្រូ​វ​ធ្វើ​ការ​ជាមួ​យ​គ្នា ដើម្បី​សម្រេច​កិច្ច​ការ​ដែ​ល​ព្រះអ​ង្គ​ឲ្យយើ​ង​​ធ្វើ។​ សាវ័ក​ពេ​ត្រុ​សបា​ន​ប្រា​ប់​យើង “ឲ្យ​ខំ​បម្រើ​​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ”(១ពេត្រុស ៤:១០)។ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ដ៏ល្អ​ យើង​ត្រូវ​ការ​ការ​សហការ​គ្នា។ ចូរ​គិត​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ​រប​ស់អ្ន​ក​ចុះ(រ៉ូម ១២, ១កូរិនថូស ១២, អេភេសូរ ៤, ១ពេត្រុស ៤)។ ដូចនេះ​ យើង​អាច​​ប​ង្ហាញ​ឲ្យ​គេឃើញ​ ពីរបៀ​បដែ​ល​យើង​អាច​ប្រើ​អំណោយ​ទានរ​បស់យើង ​​ឲ្យស៊ីស​ង្វាក់​គ្នា ជាមួ​យអំ​ណោយ​ទាន​រប​ស់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត ដែល​យើង​ប្រើ​ទាំង​អស់​គ្នា ​ដើម្បី​បម្រើព្រះ​អ​ង្គ។ ពេល​ដែល​អំ​ណោយ​ទាន​របស់​យើង…

Read article
អ្វីៗមានភាពរៀបរយ

ការ​បង្រៀន​ក្មេង​ៗ ឲ្យ​ចេះ​​រៀប​ចំ​អាកប្ប​កិរិយ៉ា​ឲ្យ​​បាន​ល្អ នៅ​ព្រះ​វិហារ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ពេល​យើង​ទៅ​ដ​ល់​ព្រះ​វិហារ​បាន​ប្រហែល​១០​នាទី យើង​ឃើញ​ថា អ្វី​ៗ​មាន​ភាព​រៀប​រយ តែបើ​​ខ្ញុំ​មិន​មើល​ម៉ាតធ្យូ(Matthew) កូន​រប​ស់​ខ្ញុំទេ​ នោះ​ក្មេ​​ងប្រុ​សដ៏​តូ​ច​ល្អិត​ម្នាក់​នេះ ​នឹង​ធ្វើឲ្យគេយ​ល់​ថា គាត់​ហាក់​ដូច​ជា​គ្មាន​ឪពុក​ម្តាយ​នៅមើ​លគា​ត់អ​ញ្ចឹង។ ពេល​នោះ ខ្ញុំនឹ​ង​បាន​ឃើញគាត់​រត់​ចុះឡើ​ង ក្នុង​បន្ទប់​ថ្វា​យប​ង្គំ។ អាវដែ​លគា​ត់​បាន​តើនុយ នឹង​របូត​ពាក់​កណ្តាល​ហើយ​វែ​ន​តារ​បស់​គាត់​ក៏វៀ​ចដែ​រ គាត់​នឹង​ដើ​រ​អូស​ស្បែក​ជើង ហើយ​នំ​ស្រួយ​របស់​គាត់ នឹង​ធ្លាក់​កំទេច​ចុះម​ក​រាយ​លើ​ខោអាវ​គាត់។ បើខ្ញុំ​មិ​ន​មើល​គាត់​ទេ នោះ​គាត់​នឹង​ធ្វើ​ឲ្យ​មាន​ភាពរ​ញេរ​ញ៉ៃ​មិន​ខាន​ទេ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ង​ល់ថា ​តើ​ជួន​កាល យើង​បង្ករ​ឲ្យ​មាន​ភាព​រញេរញ៉ៃ​ក្នុង​ជីវិតរ​បស់​យើងផ​ង​ដែ​រ​ឬ? បន្ទាប់​ពី​ព្រះ​គ្រីស្ទ​បាន​បំពាក់​យើង ដោយសេ​ចក្តី​សុចរិត​របស់​ព្រះអ​ង្គ​ហើយ យើង​ចេះតែ​វង្វេង​ចេញ ហើយរ​ស់​នៅ​តាម​បែប ដែល​ធ្វើ​ឲ្យ​គេគិ​តថា​ យើង​ហាក់​ដូច​ជា​មិន​មែន​ជាកូន​រ​បស់​ព្រះ​អង្គ​អញ្ចឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​យូដាស បាន​សន្យាដល់​យើង​ថា ព្រះ​យេស៊ូវ​ “អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​និង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរីល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេកអរ​ផង”(យូដាស ១:២៤)។ តើ​ហេតុ​អ្វី​​បា​នជា​យើង ​នៅតែប​ន្តរ​ស់​នៅតាម​របៀប ដែល​ធ្វើ​ឲ្យ​គេគិ​ត​ថា យើង​គ្មាន​ព្រះ​វរបិតា​ដែល​គ​ង់​នៅ​ស្ថាន​សួគ៌?​ កាល​ណាយើ​ង​អនុញ្ញាត​ឲ្យ​ព្រះវិ​ញ្ញាណ​ដឹក​នាំជី​វិត​យើង តាម​ផ្លូវ​របស់​ព្រះ​អង្គ នោះព្រះ​អ​ង្គ​នឹង​ជួយ​មិន​ឲ្យយើ​ង​ជំពប់​ដួល។ សូម​គិត​ថា បើសិន​ជា​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ​បន្ទូល​ព្រះ​អង្គ ​ដើម្បី​សម្អាត​ចិត្ត​យើង ដោយ “ទឹក​លាង​សម្អាត ដែល​ជា​ព្រះប​ន្ទូល” នោះតើ​ជី​វិត​យើង​នឹង​មាន​ភាព​សុចរិត​ប៉ុណ្ណា​?(អេភេសូរ…

Read article
បុរសពីរនាក់

មាន​បុរស​ពីរ​​នាក់​ត្រូ​វ​គេស​ម្លាប់ ក្នុងថ្ងៃ​តែ​មួ​យ ក្នុង​ទីក្រុង​របស់​ខ្ញុំ។ បុរស​ទី​មួយ ជា​មន្រ្តី​ប៉ូលីស ដែល​ត្រូវ​គេ​បាញ់​សម្លាប់ ពេល​គាត់​កំពុ​ង​ព្យាយា​ម​ជួយ​គ្រួសារ​មួយ។ បុរស​ម្នាក់​ទៀត ជា​ជន​អនាថា ដែលត្រូ​វ​គេ​បាញ់ស​ម្លាប់ ពេល​គាត់​កំពុង​ផឹ​ក​ស៊ី​ជាមួ​យមិ​ត្ត​ភ័ក្តរ​បស់គា​ត់ នៅ​ពេលព្រឹ​ក​ថ្ងៃនោះ​។ ប្រជា​ជន​ក្នុង​ទីក្រុង​ទាំង​មូល​បានកា​ន់ទុ​ក្ខ ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​មន្ត្រី​ប៉ូលីស​។ គាត់​ជា​យុវជ​ន​ដ៏ល្អ​ម្នា​ក់ ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ហើយ​អ្នក​រស់​នៅ ក្នុង​តំបន់​ដែល​គាត់​បាន​បម្រើ​ការ ក៏​ស្រឡាញ់​គាត់​ដែរ។ ទន្ទឹម​នឹង​នោះ មាន​ជន​អនាថា​ពី​រ​បី​នាក់ បាន​សោក​សង្រេង ចំពោះ​បុរស​អនាថា​ម្នាក់​នោះ ដែល​ពួក​គេបា​នស្រឡាញ់ ​និង​បាន​បាត់បង់។ ខ្ញុំយ​ល់​ថា នៅ​ថ្ងៃនោះ​ ព្រះ​អម្ចាស់​បាន​សោក​សង្រេង ជា​មួយ​នឹង​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ​ដូច​គ្នា។ ពេល​ដែល​ព្រះ​យេស៊ូវ​ទត​ឃើញ​នាង​ម៉ារា និង​ម៉ាថា និង​មិត្ត​ភ័ក្ត​របស់​ពួក​នាង​យំ ដោយសា​រ​លោក​ឡាសា​ស្លាប់ “ទ្រង់​​មាន​​សេចក្តី​​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះហឫទ័យ”(យ៉ូហាន ១១:៣៣)។ ព្រះអង្គស្រ​ឡាញ់លោ​កឡា​សា និង​បង​ស្រីរ​បស់​គាត់។​ ទោះ​បី​ជា​ព្រះ​អង្គ​ជ្រាប​ថា នៅពេ​លប​ន្តិច​ទៀត ព្រះ​អង្គ​នឹ​ង​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ ក៏​ព្រះអ​ង្គនៅ​តែព្រះ​កន្សែង​ជាមួ​យនឹ​ងពួ​ក​គេ(ខ.៣៥)។ អ្នក​ជំនាង​ខាង​ព្រះគម្ពីរ​ខ្លះ បាន​យល់​ថា​ ព្រះយេស៊ូវ​ព្រះ​កន្សែងនៅ​ថ្ងៃ​នោះ ​ប្រហែល​ជា​ដោយ​សារ​ព្រះអង្គ​យល់​ពី​ទុក្ខវេ​ទនា​របស់​មនុស្ស ដែល​បណ្តាល​មក​ពី​កា​រស្លា​ប់ ការ​ឈឺចា​ប់ និង​ទុក្ខ​ព្រួយ។ ការ​បាត់​ប​ង់​ជា​ផ្នែក​មួយ​នៃជី​វិត ដែ​លកើ​តមា​ន​ជាធ​ម្មតា។ ប៉ុន្តែ ដោយសា​រ​ព្រះ​យេស៊ូវ “ជា​​សេចក្តី​​រស់​​​ឡើង​​វិញ ហើយ​ជា​ជីវិត”(ខ.២៥)…

Read article
កិច្ចការដែលពិតជាធំប្រសើរ

អ្នក​ខ្លះមា​នអា​រម្មណ៍​ថា ខ្លួន​ប្រៀប​ដូច​ជា​គ្រាប់​គ្រួស​ដ៏តូច​មួយ ដែលធ្លាក់​ចូល ទៅ​ក្នុង​ជ្រោះ​ដ៏ជ្រៅ។ ប៉ុន្តែ ទោះ​បី​ជា​យើង​គិត​ថា ខ្លួន​ឯង​មាន​ភាព​អន់ខ្សោយ​​យ៉ាង​ណាក៏​ដោយ ក៏​ព្រះ​នៅ​តែអាច​ប្រើយើ​ង ឲ្យ​ធ្វើ​ការ​ដ៏​ធំប្រ​សើរ។ ពេល​លោក​ម៉ាធីន លូសឺរ ឃីង(Martin Luther King Jr.) អធិប្បាយ​ព្រះ​បន្ទូល ក្នុ​ងដើ​ម​ឆ្នាំ ១៩៦៨ គាត់​បាន​ដ​កស្រ​ង់​ព្រះ​បន្ទូ​ល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក១០ ដែល​និយាយ​អំពី​ភាព​ជា​អ្នក​បម្រើ​។ រួច​គាត់​មាន​ប្រសាសន៍​ថា “មនុស្ស​ម្នាក់​ៗ​ សុទ្ធ​តែ​អា​ច​មាន​ភាព​ធំ​ប្រសើរ ព្រោះ​យើ​ង​ម្នាក់​ៗ​សុទ្ធ​តែអា​ច​ធ្វើ​ជា​អ្នកប​ម្រើ។ ដើម្បី​ទៅ​ធ្វើជា​អ្នក​បម្រើ អ្នក​មិន​ចាំបាច់​ត្រូ​វ​មានស​ញ្ញា​ប័ត្រ​មហា​វិទ្យាល័យ​ឡើយ។ ទោះ​អ្នកមិន​​អាច​និយា​យឲ្យ​ត្រូវវេ​យ្យករណ៍ ក៏​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​បាន​ដែរ។ ដើម្បីធ្វើ​ជា​អ្ន​ក​បម្រើ អ្នក​មិ​នចាំ​បា​ច់​ត្រូ​វ​ចេះទ្រឹស្តី​របស់​ប្លាតុង និង​អារីស្តូត​ដែ​ល​ជាទស្សន​វិទូ​នោះ​ឡើយ … និយាយ​រួម អ្នក​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​ចិត្ត​ដែល​មាន​ពេញ​ដោយ​ព្រះ​គុណ និង​មាន​វិញ្ញាណ​ដែល​កើត​ចេ​ញ​ពី​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ”។ ពេល​ពួក​សិ​ស្ស​របស់​ព្រះ​យេស៊ូ​វប្រកែក​គ្នា​អំពី​តំណែង​កិត្តិ​យស ដែលពួក​គេ​នឹ​ង​ទទួល​ក្នុង​នគ​រ​​ស្ថាន​សួគ៌ ព្រះអ​ង្គ​ក៏​បាន​ប្រាប់​ពួក​គេថា​ “អ្នក​​ណា​​ក្នុ​ង​​ពួក​​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹងបម្រើ​​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង”(ម៉ាកុស ១០:៤៣-៤៥)។ ចុះ​ចំណែក​យើង​វិញ តើ​យើង​មាន​ការ​យ​ល់​ដឹង​ដូចម្តេច​ដែរ អំពី​ភាព​ធំ​ប្រសើរ? តើ​យើង​នឹង​ធ្វើការ​បម្រើ​ព្រះ ដោយ​អំណរ ដោយ​ធ្វើ​កិច្ចការ​ដ៏​តូច…

Read article
មានទស្សនៈតាមបែបស្ថានសួគ៌

អ្នក​ស្រី​ហ្វេននី ក្រូសប៊ី(Fanny Crosby) បាន​បាត់​ប​ង់​ភ្នែក​ទាំង​គូរ តាំង​ពី​ពេល​ដែល​គាត់​នៅ​ជា​ទារក។​ ប៉ុន្តែ ជា​ការ​អស្ចារ្យ​ណាស់ ដែល​គាត់​នៅ​តែត​ស៊ូរ​ហូត​ក្លាយ​ជា អ្នក​និពន្ធ​ម្នាក់ ក្នុង​ចំណោម​អ្ន​ក​និពន្ធ​ដ៏​ល្បី​បំផុត ដែលបា​នច​ង​ក្រង​ទំនុក​ច្រៀង​នៃទំ​នុក​បរិសុទ្ធ​​។ ក្នុង​ជីវិត​ដ៏វែ​ងរ​បស់​គាត់ គាត់​បាន​និពន្ធ​ទំនុក​បរិសុទ្ធ បាន​៩​ពាន់​បទ​។ ក្នុង​ចំណោម​បទ​ទាំង​នោះ ​ មាន​បទ​ដ៏​ពេញ​និយ​ម​ជា​ច្រើនជំ​នាន់ ដូច​ជាប​ទ “ខ្ញុំ​ដឹង​ជាក់​ច្បាស់​ហើយ” និង បទ “ថ្វាយ​សិរីល្អ​ដល់​ព្រះ​”។ អ្នក​ខ្លះបា​ន​អាណិត​អ្នក​ស្រី​ហ្វេននី។ មាន​គ្រូ​អធិប្បាយ​ម្នាក់​បាន​និយាយ​ទៅ​កាន់​គាត់ ​ដោយបំ​ណង​ល្អថា​ “ខ្ញុំ​យល់​ថា វាជា​​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​ ដែល​ព្រះ​អម្ចាស់​មិន​បាន​ប្រទាន​ឲ្យអ្ន​ក​មាន​ភ្នែក​ដែល​មើល​ឃើញ   នៅពេ​លដែ​ល​ព្រះអ​ង្គ​បាន​ចាក់​បង្ហូ​រ​នូវ​អំណោយ​ទាន​ជាច្រើ​ន​​ទៀតដល់​អ្នក”។ គាត់​ក៏បា​ន​ឆ្លើយ​តប តាម​របៀប​មិន​គួរ​ឲ្យ​ជឿ​ថា “តើ​លោក​គ្រូ​ដឹង​ទេថា​ បើ​សិន​ជា​ខ្ញុំ​អាច​ទូល​សូម​ព្រះ នៅ​ពេល​ខ្ញុំ​ចាប់​កំណើត នោះខ្ញុំ​នឹង​ទូល​ព្រះអង្គ​ឲ្យ​ខ្ញុំពិការ​ភ្នែក​ពីកំណើត​? … ព្រោះពេ​ល​ដែ​ល​ខ្ញុំ​បាន​ទៅ​នៅនគរ​ស្ថាន​សួគ៌ ខ្ញុំ​នឹង​មាន​ចិត្ត​អរ​បំផុត ដែល​អ្នក​ដែ​ល​ខ្ញុំ​នឹង​បាន​ឃើញ​មុខ​មុន​គេ​ គឺ​ជា​ព្រះ​សង្រ្គោះ​រ​ប​ស់​ខ្ញុំ”។ អ្នក​ស្រី​ហ្វេននី បាន​មាន​ទស្សនៈ​ចំពោះ​ជីវិត​របស់​ខ្លួន​ ដោយស​ម្លឹង​មើ​ល​ទៅ​ពេល​ដ៌​អស់​កល្ប​ជានិ​ច្ច ដែល​គាត់​នឹង​មាន ក្នុង​នគរ​ស្ថាន​សួគ៌។ ពេល​យើង​មើល​ទៅ​ពេ​ល​ដ៏​អស់​កល្បជា​និ​ច្ច នោះ​យើង​ក៏​មាន​គំនិត​វិជ្ជ​មាន ចំពោះប​ញ្ហារ​បស់យើ​ង​ផង​ដែ​រ គឺ​ដូចមា​ន​សេចក្តី​ចែង​ថា “ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ…

Read article
ក្នុងតង់ដ៏តូច

ក្នុង​អំឡុង​ពេល​នៃ​ការផ្សាយ​ដំណឹង​ល្អ​ជា​ទ្រង់​ទ្រាយ​ធំ របស់​លោក​ប៊ីលី​ក្រាហាំ​(Billy Graham) ជា​ប្រវត្តិ​សាស្រ្ត ក្នុង​ក្រុង​ឡូសអ៊ែន​ជេលេស ក្នុង​ឆ្នាំ១៩៤៩ មាន​មនុស្ស​ជាង​៦០០០​នាក់ បាន​មក​ចូល​រួ​ម​កម្ម​វិធី​នោះ ក្នុង​តង់​ដ៏​ធំ​មួយ។ មាន​មនុស្ស​ច្រើន​លើស​លប់​បា​នមក​ចូល​រួម ​ក្នុង​យប់​នីមួយ​ៗ អស់​រយៈ​ពេល​៨​សប្តាហ៍​។ នៅ​ក្បែរ​នោះ មាន​តង់​តូច​មួ​យទៀ​ត ដែល​តូច​ជាង ​ត្រូវ​បាន​គេ​រៀប​ចំ​ដោយ​ឡែក សម្រាប់​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត និង​អធិស្ឋាន។ លោក​ឃ្លីហ្វ(Cliff Barrows) ដែល​ជា​នាយក​ផ្នែកត​ន្រ្តី ជា​មិត្ត​ជិត​ស្និទ្ធ និង​សហការី​រប​ស់លោកក្រា​ហាំ​តាំង​ពីយូរ​មកហើយ បាន​មាន​ប្រសាសន៍​ជាញឹក​ញាប់​ថា កិច្ចការ​ដ៏​ពិត​នៃ​​ការ​ផ្សាយ​ដំណឹង​ល្អ​ថ្ងៃនេះ​​ បាន​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​“ត​ង់​ដ៏​តូច​នោះឯ​ង” ដែល​គេ​បានជួ​ប​ជុំគ្នា​ លុត​ជង្គង់​អធិស្ឋា​ន នៅមុ​ន និ​ង​ក្រោយ​ពេល​កម្ម​វិធី​ផ្សាយ​ដំណឹង​ល្អ​។   អ្ន​ក​ស្រីភើ​ល ហ្គូឌ(Pearl Goode) ដែ​ល​ជា​​អ្នក​ក្រុង​ឡូនអ៊ែនជេលេស បានដឹ​ក​នាំ​ការ​ជួប​ជុំ​គ្នា​អធិ​ស្ឋាន ដែល​មាន​ក្នុង​ពេល​នោះ នឹង​នៅ​ពេល​ក្រោយ​ៗ​ទៀត។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើរ​ទៅ​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ក្នុង​ក្រុង​កូល៉ុស គាត់​បាន​បញ្ជាក់​ថា គាត់​នឹង​គូកន​ការងារ​របស់គា​ត់ បាន​អធិស្ឋា​ន​ឲ្យ​ពួក​គេ​ជានិច្ច(កូល៉ុស ១:៣,៩)។​ ក្នុង​ចុង​បញ្ចប់​​នៃ​សំបុត្រ​នោះ គាត់​បាន​លើក​ឡើង​អំពី​លោក​អេប៉ាប្រាស ដែល​ជា​អ្នក​បង្កើត​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស “ដែល​ខំ​​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​ពួក​គេ​​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក”(៤:១២)។ អ្នក​ខ្លះបា​នទ​ទួល​ភារៈ​កិច្ច​ផ្សាយ​ដំណឹង​ល្អ​ជា​ទ្រង់​ទ្រាយ​ធំ ដែល​ចេញ​មុខ​​ច្រើន នៅ​ក្នុង…

Read article
អាហារនៅក្នុងទូ

អ្នក​ស្រីម៉ាសៀ(Marcia) ជា​មិត្ត​ភ័ក្ត​របស់​ខ្ញុំ គាត់ជា​នា​យក​សាលា​គ្រីស្ទ​បរិស័ទ​ចាម៉ៃកា ដែល​ជាសា​លារៀ​ន​សម្រាប់​ជន​ពិការ​ត្រចៀក។ ថ្មី​ៗ​នេះ គាត់​បាន​ធ្វើ​កា​រ​បង្ហាញ​ អំពី​​កា​រស្វែង​យល់​អំពីប​ញ្ហាផ្សេ​ង​ៗ ​តាមរ​បៀប​ដ៏សំ​ខាន់​មួយ​។ នៅក្នុ​ងព្រឹ​ត្តិប័ត្រ ដែល​គាត់​បាន​និពន្ធ ដែល​មាន​ចំណង​ជើ​ង​​ថា “ការចា​ប់ផ្តើ​ម​ដ៏មានព​រ” គាត់​បាន​ចង្អុល​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៧​ឆ្នាំ​នេះ នេះ​ជា​លើកទី​មួ​យហើយ ដែល​សាលាបា​ន​ចាប់​ផ្តើម​ការ​បង្រៀន​ក្នុង​ឆ្នាំ​ថ្មី ដោយ​មាន​ការ​ផ្គត់​ផ្គង់​លើស​ពី​ធម្មតា​។ តើ​លើស​អ្វីខ្លះ​? តើវា​​ជាការ​សល់​ប្រាក់​១ពា​ន់ដុល្លា នៅក្នុ​ង​ធនាគារ​ឬ? ទេ។ តើ​សាលា​របស់​គាត់ មានកា​រ​ផ្គ​ត់​ផ្គង់​គ្រប់​គ្រា​ន់ សម្រាប់​ឆ្នាំ​នោះ​ឬ? ទេ​។ តាម​ពិត សាលា​រៀន​រប​ស់គា​ត់ គ្រាន់​តែ​មាន​អាហារ​​នៅ​​ក្នុង​​ទូ​សម្រាប់​​រ​យៈ​ពេល​​១​​ខែ។ ពេលដែ​លអ្នក​ទ​ទួលខុ​ស​ត្រូវ នៅក្នុ​ង​ការ​ចែកអា​ហារ​ដល់​ក្មេង​៣០​នាក់ ដែល​កំពុង​ស្រេក​ឃ្លាន​ ដោយ​ថវិការ​ដ៏​ស្តួច​ស្តើង នោះអា​ហារ​គ្រប់​គ្រាន់​សម្រា​ប់​រយៈ​ពេល​១​ខែ គឺ​ជា​អាហារ​ច្រើន​ណាស់​។ បន្ទាប់​ពី​ម៉ាសៀ បានទុ​ក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​ក្មេង​ៗ និង​បុគ្គលិក​នៅ​សាលារៀ​ន បាន​មួយ​ឆ្នាំ ​នៅក្នុ​ងព្រឹ​ត្ត​ប័ត្រនេះ​ នាង​ក៏បា​នដា​ក់​ខគ​ម្ពីរ ១​របាក្សត្រ ១៦:៣៤ ដែល​បាន​ចែង​ថា​ “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច”។ នាង​មិន​សូវ​មា​នកា​រ​ផ្គត់​ផ្គង់ច្រើ​ន​ទេ មិន​ថាតែ​ទឹ​ក អាហារ ឬ​សម្ភារៈ​សាលា​ក៏​ដោយ​។ តែ​នាង​នៅ​តែដឹ​ងគុណ​ព្រះជា​និច្ច សម្រាប់កា​រ​ដែល​ព្រះ​អង្គ​បាន​ផ្ញើរ​មក ហើយ​នាង​នៅ​តែ​ជឿជាក់ ដោយ​ចិត្ត​ស្មោះត្រ​ង់ថា​…

Read article
ការសម្រាកដ៏សុខសាន្ត

ពេល​ដែល​យើ​ង​គេង​មិន​លក់ យើង​ប្រហែល​ជា​ត្រឡ​ប់ខ្លួ​ន​ចុះឡើ​ងៗ បង្វិល ឬ​ត្រដុស​ខ្នើយ​កើយ តែពេ​ល​ខ្លះ យើង​នៅ​តែ​គេង​មិន​លក់​ដដែល។ ទាក់​ទង​នឹង​ប​ញ្ហានេះ​ មាន​អត្ថ​បទ​មួយបា​ន​ចេញ​ផ្សាយ អំពី​យោបល​ល្អ​ៗ​មួយ​ចំនួ​ន អំពី​របៀប​គេង​ឲ្យ​កាន់​តែ​លក់​ស្រួល នៅ​ពេល​យប់​។ ប៉ុន្តែ អ្នក​និព​ន្ធអ​ត្ថ​បទ​នោះ​ បាន​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​ថា​ តាម​ពិត គ្មាន “វិធី​ដ៏​ត្រឹម​​ត្រូវ” ដែល​ជួយ​ឲ្យ​គេង​លក់​ឡើយ។ មាន​កត្តា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ហើយ​ក្នុង​នោះ យើង​មិន​មាន​ដំណោះ​ស្រាយ​អ្វីច្រើ​ន​ សម្រាប់​បញ្ហា​ទាំ​ងនោះ​ទេ​។ ប៉ុន្តែ ជួ​នកា​ល យើង​គេងមិ​ន​លក់ ដោយ​សារ​កា​រ​ថ​ប់​បារម្ភ ទុ​ក្ខព្រួ​យ ឬ​ការ​ប្រកាន់​ទោសខ្លួនឯ​ង ដែល​មាន​ក្នុ​ងចិ​ត្ត។ ត្រង់​ចំណុច​នេះ​ គំរូ​របស់​ស្តេ​ច​ដាវីឌ​​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤ អាច​ជួយ​យើ​ង​បា​ន។ ទ្រង់​បាន​ស្រែក​អំពា​វ​រក​ព្រះ​ ដោយទូ​ល​សូម​សេ​ចក្តី​មេត្តាក​រុណា និង​សូម​ឲ្យ​ព្រះ​អង្គ​ព្រះសណ្តាប់​ពាក្យ​អធិស្ឋាន​របស់​ទ្រ​ង់(ខ.១)។ ទ្រង់​ក៏​បាន​រំឭក​ខ្លួន​ឯ​ងផ​ង​ដែ​រថា​ ព្រះអ​ម្ចាស់​ពិត​ជា​ស្តាប់​ឮ​ទ្រង់ ពេល​ដែល​ទ្រ​ង់​ស្រែក​ដង្ហើយ​រក​ព្រះ​អង្គ​(ខ.៣)។ ស្តេច​ដាវី​ឌ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​​​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេកហើយ​នៅ​ស្ងៀម​ចុះ”(ខ.៤)។ ការ​ផ្តោត​ចិត្ត​របស់​យើង ទៅលើ​សេចក្តី​ល្អ សេចក្តី​មេត្តា​កុរណា​ និង​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ សេចក្តី​ស្រឡាញ់​របស់មនុស្សជា​ទីស្រ​ឡាញ់ និង​​សេចក្តី​ស្រឡាញ់​របស់​ខ្លួនឯង អាចជួ​យ​ឲ្យ​យើ​ងទុ​កចិ​ត្ត​ព្រះ​អម្ចាស់(ខ.៥)។ ព្រះ​អម្ចាស់​ស​ព្វ​ព្រះទ័​យ​នឹង​ជួយ ឲ្យ​យើង​ថ្វាយ​កា​រព្រួ​យ​បារម្ភ​របស់យើ​ង ចំពោះ​បញ្ហា​ទាំង​ឡាយ​ ហើយ​ទុក​ចិត្ត​ថា…

Read article
មិនគ្រាន់តែនៅមានជំនឿ

ក្នុង​ខែមេ​សា ឆ្នាំ១​៩៣៧ កង​ទ័ព​រប​ស់​លោ​ក​មូសូលីនី​(Mussolini) នៃ​ប្រទេស​អ៊ីតាលី​ បាន​ឈ្លា​នពា​​ន​ប្រទេស​អេធីយ៉ូពី ធ្វើ​ឲ្យ​បេសក​ជន​ទាំ​ង​អស់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​តំបន់​វ៉ល​ឡាម៉ូ ត្រូវ​បង្ខំ​ចិត្ត​គេ​ចចេ​ញ​ពី​ប្រទេស​អេធីយ៉ូពី​។ ពួក​គេ​បាន​បន្សល់​ទុ​ក​គ្រីស្ទ​បរិស័ទ​តែ៤៨​នាក់ ដែល​ទើប​ទទួ​លជឿ​ព្រះ​ថ្មី​ៗ​ និង​មាន​តែ​កណ្ឌ​ព្រះគម្ពី​រ​ម៉ាកុស​ប៉ុណ្ណោះ សម្រាប់​ចម្អែត​វិញ្ញាណ​របស់​ខ្លួន ឲ្យមា​ន​ការ​លូត​លា​ស់។ ក្នុង​ចំណោម​ពួ​ក​គេ មាន​មនុស្ស​តែ​ពីរ​បី​នាក់ទេ​​ ដែល​ចេះ​អាន​អក្សរ​។ ប៉ុន្តែ ពេល​ដែ​លពួ​ក​បេសក​ជន​ធ្វើ​ដំណើរ​ត្រឡប់​មក​រក​ពួក​គេវិ​ញ ក្នុង​ពេល​៤​ឆ្នាំ​ក្រោយ​មក​ទៀ​ត ពួក​គេ​ក៏បា​នរ​ក​ឃើ​ញថា​ ពួកជំ​នុំ​មួយ​នោះ ​មិន​គ្រាន់​តែនៅ​ប​ន្តរ​មាន​ជំនឿប៉ុ​ណ្ណោះ​ តែថែ​ម​ទាំង​កើន​ចំនួន​ដល់​១​ម៉ឺន​នាក់​ទៀត​ផង! ពេល​ដែល​សាវ័ក​ប៉ុល​ត្រូវ​គេបង្ខំ​ឲ្យចា​កចេ​ញ​ពី​ទីក្រុង​ថែស្សាឡូនិច​(មើល កិច្ចការ ១៧:១-១០) គាត់​ចង់​ដឹ​ងថា​ គ្រីស្ទ​បរិស័ទ​មួយក្រុ​ម​តូចនៅ​ក្រុង​ថែស្សាឡូនិច ដែល​គាត់​បាន​ចាក​ចេញ​នោះ ​នៅប​ន្ត​មាន​ជំនឿ​ទៀត​ឬអ​ត់(១ថែស្សាឡូនិច ២:១៧)។ ​ក្រោយ​មក ពេល​ដែល​លោកធី​ម៉ូថេ ទៅសួ​រ​សុខ​ទុក្ខ​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​នាំដំ​ណឹង​ទៅ​ដល់​សាវ័ក​ប៉ុល នៅ​ក្រុង​អាថែន អំពី “សេចក្តី​ជំនឿ និង​សេច​ក្តី​ស្រឡាញ់​”(៣:៦)។ ពួក​​គេ​បាន​ក្លាយ​ជា “គំរូ​ល្អ” ដល់​គ្រីស្ទប​រិស័ទ ក្នុង​តំបន់​ជិត​ខាង ក្នុង​ស្រុក​ម៉ាសេដូនា និង​ស្រុក​អាខៃ(១:៨)។ សាវ័កប៉ុ​លមិ​ន​ដែល​យក​ស្នាដៃ សម្រាប់​ចំនួន​នៃ​ពួក​ជំនុំ​ដែល​បាន​កើនឡើ​ង ក្នុង​ការ​ងារ​របស់​គាត់ឡើ​យ។ ហើយ​គាត់​ក៏មិ​ន​បាន​ថា ការ​នោះ​ជា​ស្នាដៃរ​បស់​អ្នក​ផ្សេង​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសើរ​ដំកើង​ព្រះ។   គឺដូ​ច​ដែល​គាត់​បានស​រសេរ ​…

Read article
អ្នកជិតខាងនៅក្រៅរបងផ្ទះ

ពេល​ខ្ញុំ និង​បង​ខាល(Carl) ដែល​ជា​ស្វាមី​របស់​ខ្ញុំ ឃើញ​​របង​​​ផ្ទះ​នៅ​ទីធ្លា​ចំហៀង​ផ្ទះ​របស់​យើង​ មាន​ការ​បាក់​បែក យើង​ក៏​បាន​សម្រេច​ចិ​ត្ត​រុះ​រើ​របង​នោះ ដើម្បី​កុំ​ឲ្យ​វាដួល​រលំ​នៅ​ថ្ងៃ​ក្រោយ។ ការ​រុះ​រើរ​បង​នោះ មាន​ភាព​ងាយ​ស្រួល​គួរស​ម​ដែរ បាន​ជា​យើង​រើវា​ចេញ​បាន​ឆាប់​រហ័ស ​នៅពេល​រ​សៀល​ថ្ងៃមួ​យ។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ពេ​ល​ដែល​បង​ខាល កំពុង​បោស​ស្លឹក​ឈើ ក្នុង​ទីធ្លារបស់​យើង មាន​ស្រ្តី​ម្នាក់​​កំ​ពុង​បណ្តើរ​ឆ្កែមួ​យ​ក្បាល​កាត់​មុខ​ផ្ទះ​យើង។ គាត់​ក៏​បាន​ឈប់ ហើយ​ប្រាប់​យើង​ថា “ទីធ្លារ​បស់​អ្ន​ក មើ​លទៅ​ស្រស់​ស្អាត​ជាង​ពេល​ដែល​វា​មាន​របង។ ម្យ៉ាង​ទៀត ខ្ញុំ​មិន​ទុក​ចិត្ត​របង​ផ្ទះទេ​”។​ គាត់​ក៏​បាន​បក​ស្រាយប្រា​ប់យើ​ងថា​ គាត់​ចូល​ចិត្តកា​រ​មាន​ទំនាក់ទំ​នង​ជាមួ​យគ្នា​ជា​ “សហគមន៍” ដោយ​គ្មាន​រនាំង​អ្វី​រារាំង​ទំនាក់​ទំនង​នោះឡើ​យ។ យើង​មាន​ហេតុ​ផល​ល្អៗ​ជា​ច្រើន ដែល​ត្រូវ​មាន​របង​ផ្ទះខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ​ យើង​មិន​គួ​រ​រស់​នៅ ដោយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជិត​ខាង​របស់​យើង​ឡើយ។ ដូ​ច​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា អ្នក​ជិត​ខា​ងរ​បស់​យើង ចង់​បាន​​ទំនាក់​ទំនង​​ជា​សហគមន៍ ក្នុង​តំបន់​​យើង។ ពួក​ជំនុំ​ដែល​ខ្ញុំ​ចូ​ល​រួមថ្វា​យ​បង្គំ​ ជា​រៀង​រាល់​អាទិត្យ មាន​ក្រុម​សហគមន៍ ដែល​ជួប​ជុំ​គ្នា​មួយ​សប្តាហ៍​ម្តង ដើម្បី​កសាង​ទំនាក់​ទំនង និង​លើក​ទឹក​ចិត្ត​គ្នា​ទៅវិ​ញទៅ​ម​ក ក្នុង​ដំណើរ​ជីវិត​របស់​យើង ជាមួ​យ​ព្រះ​អម្ចាស់។ ពួកជំ​នុំដំ​បូង ក្នុង​សម័យ​ពួក​សាវ័ក ​បាន​ជួប​ជុំ​គ្នា​ជា​ប្រចាំថ្ងៃ​ ក្នុង​ព្រះវិ​ហារ​(កិច្ច​ការ ២:៤៤,៤៦)។ ពួក​គេ​មាន​ការ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែមួ​យ ក្នុង​ការ​ប្រក​បគ្នា​ និង​អធិ​ស្ឋា​ន។ បើសិ​ន​ជា​ពួក​គេ​ជួប​ការ​លំបាក នោះ​ពួក​គេ​មាន​បង​ប្អូន​រួម​ជំនឿ​ជួយ​ជ្រោង​គ្នាឡើ​ង(សាស្តា…

Read article