មានទស្សនៈតាមបែបស្ថានសួគ៌

អ្ក​ស្រី​ហ្វេននី ក្រូសប៊ី(Fanny Crosby) បាន​បាត់​ប​ង់​ភ្នែក​ទាំង​គូរ តាំង​ពី​ពេល​ដែល​គាត់​នៅ​ជា​ទារក។​ ប៉ុន្តែ ជា​ការ​អស្ចារ្យ​ណាស់ ដែល​គាត់​នៅ​តែត​ស៊ូរ​ហូត​ក្លាយ​ជា អ្នក​និពន្ធ​ម្នាក់ ក្នុង​ចំណោម​អ្ន​ក​និពន្ធ​ដ៏​ល្បី​បំផុត ដែលបា​នច​ង​ក្រង​ទំនុក​ច្រៀង​នៃទំ​នុក​បរិសុទ្ធ​​។ ក្នុង​ជីវិត​ដ៏វែ​ងរ​បស់​គាត់ គាត់​បាន​និពន្ធ​ទំនុក​បរិសុទ្ធ បាន​៩​ពាន់​បទ​។ ក្នុង​ចំណោម​បទ​ទាំង​នោះ ​ មាន​បទ​ដ៏​ពេញ​និយ​ម​ជា​ច្រើនជំ​នាន់ ដូច​ជាប​ទ “ខ្ញុំ​ដឹង​ជាក់​ច្បាស់​ហើយ” និង បទ “ថ្វាយ​សិរីល្អ​ដល់​ព្រះ​”។

អ្នក​ខ្លះបា​ន​អាណិត​អ្នក​ស្រី​ហ្វេននី។ មាន​គ្រូ​អធិប្បាយ​ម្នាក់​បាន​និយាយ​ទៅ​កាន់​គាត់ ​ដោយបំ​ណង​ល្អថា​ “ខ្ញុំ​យល់​ថា វាជា​​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​ ដែល​ព្រះ​អម្ចាស់​មិន​បាន​ប្រទាន​ឲ្យអ្ន​ក​មាន​ភ្នែក​ដែល​មើល​ឃើញ   នៅពេ​លដែ​ល​ព្រះអ​ង្គ​បាន​ចាក់​បង្ហូ​រ​នូវ​អំណោយ​ទាន​ជាច្រើ​ន​​ទៀតដល់​អ្នក”។ គាត់​ក៏បា​ន​ឆ្លើយ​តប តាម​របៀប​មិន​គួរ​ឲ្យ​ជឿ​ថា “តើ​លោក​គ្រូ​ដឹង​ទេថា​ បើ​សិន​ជា​ខ្ញុំ​អាច​ទូល​សូម​ព្រះ នៅ​ពេល​ខ្ញុំ​ចាប់​កំណើត នោះខ្ញុំ​នឹង​ទូល​ព្រះអង្គ​ឲ្យ​ខ្ញុំពិការ​ភ្នែក​ពីកំណើត​? … ព្រោះពេ​ល​ដែ​ល​ខ្ញុំ​បាន​ទៅ​នៅនគរ​ស្ថាន​សួគ៌ ខ្ញុំ​នឹង​មាន​ចិត្ត​អរ​បំផុត ដែល​អ្នក​ដែ​ល​ខ្ញុំ​នឹង​បាន​ឃើញ​មុខ​មុន​គេ​ គឺ​ជា​ព្រះ​សង្រ្គោះ​រ​ប​ស់​ខ្ញុំ”។

អ្នក​ស្រី​ហ្វេននី បាន​មាន​ទស្សនៈ​ចំពោះ​ជីវិត​របស់​ខ្លួន​ ដោយស​ម្លឹង​មើ​ល​ទៅ​ពេល​ដ៌​អស់​កល្ប​ជានិ​ច្ច ដែល​គាត់​នឹង​មាន ក្នុង​នគរ​ស្ថាន​សួគ៌។ ពេល​យើង​មើល​ទៅ​ពេ​ល​ដ៏​អស់​កល្បជា​និ​ច្ច នោះ​យើង​ក៏​មាន​គំនិត​វិជ្ជ​មាន ចំពោះប​ញ្ហារ​បស់យើ​ង​ផង​ដែ​រ គឺ​ដូចមា​ន​សេចក្តី​ចែង​ថា “ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(២កូរិនថូស ៤:១៧-១៨)។

ទុក្ខ​លំបាក​របស់​យើង​នឹង​រលាយបា​ត់អស់​ ពេល​ដែល​​យើ​ងនឹ​កចាំ​ថា​ នៅថ្ងៃដ៏​រុ​ងរឿ​ង យើង​នឹង​បាន​ឃើញ​ព្រះយេ​ស៊ូវ មុខ​ទល់​នឹង​មុខ!-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles