នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
សេចក្តីស្រឡាញ់ដែលបានបណ្តាលចិត្ត

នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០១៦ អ្នក​ស្រី​ខារីសសា(Carissa) បាន​បង្ហោះ​រូប​ភាព នៅ​លើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​អំពី​ទឹក​ជំនន់​ដ៏​កាច​សាហាវ ក្នុង​រដ្ឋ​លូវីសស៊ីអាណា។ នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​បាន​បន្ថែម​សារ​ខ្លី​មួយ ដោយ​ដកស្រង់​សំណេរ​របស់​មនុស្ស​ម្នាក់ កំពុង​អង្វរ​សូម​ជំនួយ ​ក្នុង​តំបន់​ទឹក​ជំនន់​នោះ។ ៥​ម៉ោង​ក្រោយ​មក នាង និង​លោក​​បប់ប៊ី ដែល​ជា​ស្វាមី​របស់​នាង ក៏​បាន​អំពាវ​នាវ​អ្នក​ដទៃ​ទៀត ឲ្យ​ចូល​រួម​ជា​មួយ​ពួក​គេ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​ជួយ​ជន​រង​គ្រោះ ដែល​បាត់​បង់​ផ្ទះ​សម្បែង ដោយ​សារ​ទឹក​ជំនន់​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​បណ្តាល​ចិត្ត​ពួក​គេ ឲ្យ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​បើក​បរ​រថយន្ត ១៧​ម៉ោង ដើម្បី​នាំ​សម្ភារៈ ​ជួយ​រៀប​ចំ​ជម្រក ហើយ​ផ្តល់​ក្តី​សង្ឃឹម ក្នុង​កន្លែង​ដែល​ពួក​គេ​មិន​ដែល​បាន​ទៅ​ពី​មុន? ទាំង​អស់​នេះ គឺ​ដោយសារ​សេចក្តី​ស្រឡាញ់។ នៅ​ក្នុង​ការ​អំពាវ​នាវ​សូម​ជំនួយ តាម​បណ្តាញ​សង្គម​នោះ នាង​ក៏​បាន​ដាក់​ខគម្ពីរ​ដែល​បាន​ចែង​ថា “ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច”(ទំនុកដំកើង ៣៧:៥)។ សូមយើង​ពិចារណា​អំពី​បទ​គម្ពីរ​នេះ។ ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង ជា​ពិសេស​នៅ​ពេល​ដែល​យើង ធ្វើ​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​ណា ​… ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន”(១យ៉ូហាន ៣:១៧)។ វា​អាច​ជា​កិច្ច​ការ​ដ៏​សំខាន់ ប៉ុន្តែ…

Read article
ការគិតដែលត្រឹមត្រូវ

ថ្ងៃ​មួយ អ្នក​ស្រី​រេជីណា(Regina)បាន​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ការ​បាក់​ទឹក​ចិត្ត និង​អស់​កម្លាំង។ នៅ​ថ្ងៃនោះ ពី​ដំបូង​នាង​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ផ្ញើ​សារ  មក​កាន់​ទូរស័ព្ទ​នាង បន្ទាប់​មក នាង​ក៏​បាន​មាន​ការ​ប្រជុំ​ដ៏​តឹង​តែង​ជា​មួយ​មិត្ត​រួម​ការ​ងារ ដែល​បាន​បដិសេធ​មិន​ព្រម​អនុវត្ត​តាម​គំនិត​របស់​នាង។ ពេល​អ្នកស្រី​រេជីណា​កំពុង​អធិស្ឋាន​ទៅ​កាន់​ព្រះ​អម្ចាស់ នាង​ក៏​បាន​គិត​ថា នាង​គួរ​តែ​ទុក​ភាព​តប់​ប្រមល់​របស់​នាង​មួយ​ឡែក​ ទើប​ជា​ការ​ប្រសើរ ហើយ​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចាស់​ម្នាក់ នៅ​មណ្ឌល​ចាស់​ជរា ដោយ​នាំ​ផ្កា​យក​ទៅ​ជា​មួយ​ផង ឲ្យ​គាត់​ភ្ញាក់​ផ្អើល។ វិញ្ញាណ​របស់​នាង​ក៏​មាន​អំណរ​ឡើង​វិញ ពេល​អ្នក​ស្រី​ម៉ារា​បាន​ទទួល​ផ្កា​ដោយ​អំណរ ទំាង​ពោលសរសើរ​ថា ព្រះ​អម្ចាស់​ពិត​ជា​ល្អ​ចំពោះ​គាត់​ណាស់។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​គ្រែ​គេង មាន​កៅ​អី​អង្គុយ មាន​អាហារ​មួយ​ថ្ងៃ​បី​ពេល ហើយ​មាន​គិលានុបដ្ឋាយិកា​មើល​ថែរ។ ហើយ​យូរ​ៗ​ម្តង ព្រះ​បាន​ចាត់​អ្នក​បម្រើ​របស់​ទ្រង់​ម្នាក់​ ឲ្យ​សួរ​សុខ​ទុក្ខ​ស្រ្តី​មេម៉ាយ​ចាស់​ជរា​ដូច​ខ្ញុំ ទ្រង់​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ”។ របៀប​នៃ​ការ​គិត​គឺ​សំខាន់​ណាស់។ គឺ​ដូច​មាន​ពាក្យ​មួយ​ពោល​ថា “១០​ភាគ​រយ​នៃ​ជីវិត​មនុស្ស គឺ​ជា​ការ​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​យើង ហើយ​៩០​ភាគ​រយ​ទៀត គឺជា​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​ការ​អ្វី​ដែល​បាន​កើត​ឡើង”។ ពួក​អ្នក​ដែល​សាវ័ក​យ៉ាកុប​បាន​សរសេរ​សំបុត្រ​ផ្ញើ​រទៅ បាន​បែក​ខ្ញែក​គ្នា ដោយ​សារ​ការ​បៀត​បៀន ហើយ​គាត់​ក៏​បានប្រាប់​ពួក​គេ ឲ្យ​រៀប​ចំ​ការ​គិត អំពី​ទុក្ខ​លំបាក​ផ្សេង​ៗ ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​គឺ​ដូច​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។ យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ការ​ធ្វើ​ដំណើរ…

Read article
ការសន្យា

ខ្ញុំ​និង​កូន​ស្រី​ពៅ​របស់​ខ្ញុំ  មាន​ល្បែង​កម្សាន្ត​មួយ ដែល​យើង​ហៅ​ថា “ល្បែង​តាម​ក្តិច”។ ពេល​នាង​ឡើង​ជណ្តើរ​ផ្ទះ ខ្ញុំនឹង​ដេញ​នាង​ពី​ក្រោយ ហើយ​ព្យាយាម​ក្តិច​នាង​តិច​ៗ។ ក្បួន​នៃ​ការ​លេង គឺ​​ខ្ញុំ​អាច​ក្តិច​នាង​តិច​ៗ តែ​នៅ​ពេល​ដែលនាង​នៅ​លើ​ជណ្តើរ​ប៉ុណ្ណោះ។ ពេល​នាង​បាន​ឡើង​ដល់​លើ​ហើយ គឺ​នាង​បាន​រួច​ខ្លួន​ហើយ។ ជួន​កាល នាង​មិន​មាន​អារម្មណ៍​ចង់​លេង​ទេ។ ហើយ​បើ​ខ្ញុំ​ដេញ​នាង​ឡើង​ជណ្តើរ នាង​នឹង​និយាយ​ថា “អត់​ឲ្យ​ក្តិច​ទេ!” ខ្ញុំ​ក៏​ឆ្លើយ​តប​ថា “អត់​ក្តិច​ទេ ម៉ាក់​សន្យា”។ សព្វ​ថ្ងៃ​នេះ ការ​សន្យា​នេះ​អាច​ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ធ្វើ នូវ​អ្វី​ដែល​ខ្ញុំ​បាន​សន្យា កូន​ស្រី​របស់​ខ្ញុំ ក៏​បាន​ចាប់​ផ្តើម​យល់​អំពី​ចរិយ៉ា​សម្បត្តិ​របស់​ខ្ញុំ។ ពេល​នាង​បាន​ឃើញ​ខ្ញុំ​ធ្វើ តាម​អ្វី​ដែល​ខ្ញុំ​បាន​និយាយ នាង​ដឹង​ថា ពាក្យសម្តី​របស់​ខ្ញុំ​ល្អ​ទេ ហើយ​នាង​អាច​ទុក​ចិត្ត​ខ្ញុំ។ ការ​កាន់​តាម​ពាក្យ​សន្យា​ដ៏​តូច​នេះ ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ការ​សន្យា ​និង​ការ​កាន់​តាម​ពាក្យ​សន្យា ជា​ជ័រ​កាវ​ដែល​ជួយ​​​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​រឹង​មាំ ហើយ​ក៏​បាន​សង់​គ្រឹះ​នៃ​សេចក្តី​ស្រឡាញ់  និង​ការ​ទុក​ចិត្ត។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ពេល​ដែល​គាត់​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ជួយ​ឲ្យ​យើង​អាច “មាន​ចំណែក​នៅ​ក្នុង​និស្ស័យ​របស់​ព្រះ”(២ពេត្រុស ១:៤)។ ពេល​យើង​ជឿ​ព្រះ​ ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​ទ្រង់ ពោល​គឺ​ជឿ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ព្រះ​អង្គ​ទ្រង់ និង​អំពី​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​បើក​ចិត្ត​ចំហរ សម្រាប់​ឲ្យ​ទ្រង់​បង្ហាញ​បំណង​ព្រះ​ទ័យ​ចំពោះ​យើង។ ការ​នេះ​ក៏​បាន​ផ្តល់​ឱកាស…

Read article
ជំនួយសម្រាប់ខ្ញុំ

អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ហើយ ដែល​ក្រុម​ចម្រៀង​ប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បាន​ធ្វើ​ជា​ព្រះ​ពរ  ដល់​ហ្វូង​មនុស្ស​ជា​ច្រើន  តាម​រយៈ​បទ​ចម្រៀង​ដំណឹង​ល្អ ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​នៃ​មនុស្ស​ទាំង​ឡាយ​មាន​ភាព​ស្រស់​ថ្លា​ឡើង​។ ឧទាហរណ៍ ​ពួក​គេ​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​ផ្អែក​ទៅ​លើ​បទ​គម្ពីរ ទំនុក​ដំកើង ១២១ ដែល​មាន​ចំណង​ជើង​ថា “ជំនួយ​សម្រាប់​ខ្ញុំ”។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១ បាន​ចែង​អំពី​ការ​បង្ហាញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់ ដែល​បាន​នាំ​ឲ្យ​អ្វី​ៗ​គ្រប់​យ៉ាង​មាន​វត្ត​មាន​ឡើង​ ហើយ​ទ្រង់​ជា​ប្រភព​នៃ​ជំនួយ សម្រាប់​អ្នក​និពន្ធ​ទំនុក​មួយ​នេះ​ផង​ដែរ(ខ.១-២)។ តើ​ជំនួយ​ទាំង​នោះ មាន​អ្វី​ខ្លះ? គឺ​ ការ​មាន​លំនឹង(ខ.៣)​  ការ​មើល​ថែរ​គ្រប់​ពេល​វេលា(ខ.៣-៤) វត្ត​មាន​គង់​នៅ​ជា​មួយ និង​ការ​ការពារ​ជាប់​ជា​និច្ច(ខ.៥-៦) និង​ការ​ថែរក្សា ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​គ្រប់​យ៉ាង  នៅ​ពេល​ណា​មួយ និង​អស់​កល្ប​ជា​និច្ច​(ខ.៧-៨)។ រាស្រ្ត​របស់​ព្រះ​នៅ​គ្រប់​សម័យ​កាល បាន​ប្រកាស​ថា ព្រះ​អម្ចាស់​ជា​ប្រភព​នៃ​ជំនួយ​របស់​ពួក​គេ តាម​រយៈ​បទ​ចម្រៀង​របស់​ខ្លួន ផ្អែក​ទៅ​លើ​បទ​គម្ពីរ។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ធ្លាប់​លើក​សម្លេង​ច្រៀង​ជា​មួយ​អ្នក​ដទៃ អស់​ពី​ចិត្ត នូវ​បទ​ចម្រៀង​ដែល​លោក​ឆាល វេសលី(Charles Wesley)បាន​និពន្ធ ដែល​ច្រៀង​ថា “ឱ​ព្រះ​វរ​បិតា ទូល​បង្គំ​សូម​លើក​ដៃ​ឡើង​ទៅ​រក​ទ្រង់  ទូល​បង្គំ​គ្មាន​ជំនួយ​អ្វី ក្រៅ​ពី​ទ្រង់។ បើ​ទ្រង់​ចេញ​ពី​ទូល​បង្គំ តើ​ទូល​បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏​បាន​ពិពណ៌នា​នៅ​ក្នុង​សំណេរ​របស់​គាត់​ផង​ដែរ​ថា “ព្រះ​នៃ​យើង…

Read article
សម្រស់នៃសេចក្តីស្រឡាញ់

របាំ​យ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺ​ជា​របាំ​មួក​របស់​ប្រជា​ជន​មិច​ស៊ីកូ ដែល​អប​អរសាទរ​សេចក្តី​ស្នេហារ​របស់​គូរ​ស្នេហ៍។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាំ​ដ៏​រស់​រវើក មនុស្ស​ប្រុស​បាន​ដាក់​មួក​របស់​ខ្លួន​ដែល​មាន​ហាម​ធំ នៅ​លើ​ដី។ នៅ​ចុង​បញ្ចប់​នៃ​ការ​រាំ ស្រ្តី​ដែល​ជា​ដៃ​គូ​រាំ​ក៏​បាន​រើស​មួក​នោះ​ឡើង ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លាក់​មុខ​នៅ​ពី​ក្រោយ​មួក​នោះ ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​របស់​ពួក​គេ ដោយ​ការ​ថើប។ របាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ បទ​គម្ពីរ​សុភាសិត ជំពូក៥ បាន​ចែង​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ នៃ​អំពើ​អសីល​ធម៌ ជា​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ខ.១៥ បាន​ចែង​ថា “ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ”។ បទ​គម្ពីរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​រាំរបាំ​យ៉ារ៉ាបេ នៅ​លើ​វេទិកា។ ទោះ​អ្នក​រាំ​មាន​គ្នា​១០​គូ​ក៏​ដោយ ក៏​អ្នក​រាំ​ម្នាក់​ៗ​បាន​ផ្តោត​ចិត្ត ទៅ​លើ​ដៃ​គូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បាន​សេចក្តី​ថា អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ អាច​អរ​សប្បាយ នៅ​ក្នុង​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រាល​ជ្រៅ និង​មិន​អាច​បំបែក​បាន ចំពោះ​ប្តី​ប្រពន្ធ​របស់​ខ្លួន(ខ.១៨)។ អ្នក​ដទៃ​កំពុង​តែ​សង្កេត​មើល​ទំនាក់​ទំនង​ស្នេហា​របស់​ប្តី​និង​ប្រពន្ធ។ គឺ​មិន​ខុស​ពី​អ្នក​រាំរបាំ​នោះ ដែល​ដឹង​ថា អ្នក​ដទៃកំពុង​តែ​មើល​មក​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រីក​រាយ ក្នុង​ការ​រាំ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ខ.២១ បាន​ចែង​ថា “​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ”(ខ.២១)។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ការពារ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ហេតុ​នេះ​ហើយ​ទ្រង់​តែង​តែ​ទត​មើល​ប្តីប្រពន្ធ​រាល់​គូ។ សូម​ឲ្យ​ប្តី​ប្រពន្ធ​ម្នាក់​ៗ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ តាម​រយៈ​ភាព​ស្មោះ​ត្រង់ ដែល​ពួក​គេ​បាន​បង្ហាញចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។…

Read article
ដោយអំណាចនៃព្រះវិញ្ញាណ

តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ​កំពុង​តែ​រាំង​ផ្លូវ​អ្នក? សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​រឿង​របស់​លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូច​តទៅ។ ពេល​ភរិយា​របស់​គាត់​ស្លាប់ ដោយ​សារ​គាត់​មិន​អាច​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្រ្គោះ​បន្ទាន់ លោក​ម៉ានជី ក៏​បាន​ធ្វើ​នូវ​កិច្ច​ការ​មួយ ដែល​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច។ គឺ​គាត់​បាន​ចំណាយ​ពេល​២២​ឆ្នាំ​ នៅ​ក្នុង​ការ​ដាប់​ធ្វើ​ផ្លូវ​ដ៏​ធំ កាត់​តាម​ភ្នំ ដើម្បី​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត អាច​ទៅ​មន្ទីរ​ពេទ្យ ទទួល​ការ​ព្យាបាល តាម​ដែល​ត្រូវ​ការ។ មុន​ពេល​គាត់​លា​ចាក​លោក រដ្ឋា​ភិបាល​ប្រទេស​ឥណ្ឌា ក៏​បាន​អប​អរសាទរ​គាត់ សម្រាប់​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ។ ស្តេច​សូរ៉ូបាបិល​ប្រាកដ​ជា​គិត​ថា ការ​សាង​សង់​ព្រះវិហារ​ក្រុង​យេរូសាឡិម​ឡើង​វិញ ជា​កិច្ចការ​ដែល​ទ្រង់​មិន​អាច​ធ្វើ​បាន​ទេ។ ស្តេច​សូរ៉ូបាបិល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​វិល​ត្រឡប់​ពី​ការ​និរទេស។ ប្រជាជន​អ៊ីស្រាអែល​មាន​ការ​បាក់​ទឹក​ចិត្ត និង​បាន​ជួប​ការ​ប្រឆាំង ពី​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​គេ ហើយ​ក៏​ខ្វះ​ធន​ធាន ឬ​ខ្វះ​ទាហាន​ដែល​មាន​គ្នា​ច្រើន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ចាត់​លោក​សាការី ដើម្បី​រំឭក​ស្តេច​សូរ៉ូបាបិល​ថា  កិច្ច​ការ​នេះ​ត្រូវ​ការ​ជំនួយ​ពី​អំណាច ដែល​ធំ​លើស​កម្លាំង​ទាហាន អំណាច​របស់​បុគ្គល ឬ​ធន​ធាន​ដែល​មនុស្ស​បង្កើត។ និយាយ​រួម ទ្រង់​ត្រូវ​ពឹង​ផ្អែក​លើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(សាការី ៤:៦)។ ដោយ​មាន​ការ​ធានា​ថា ទ្រង់​នឹង​បាន​ទទួល​ជំនួយ​ពី​ព្រះ នោះ​ទ្រង់​ក៏​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ភ្នំ​នៃ​ការ​លំបាក​ទាំង​ឡាយ​រាប​ស្មើ ឈប់​រារាំង​ដំណើ​រនៃ​ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ និង​ការ​ស្អាង​សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រា​អែល(ខ.៧)។ តើ​យើង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ កំពុង​រាំង​ផ្លូវ​យើង? យើង​មាន​ជម្រើស​ពីរ​ប៉ុណ្ណោះ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​យើង…

Read article
ដំណោះស្រាយសម្រាប់ការពន្យាពេល

ការ​ជាប់​គាំង​ប្រព័ន្ធ​កំព្យូទ័រ​អន្តរ​ជាតិ បាន​បណ្តាល​ឲ្យ​មាន​ការ​លប់​ចោល​នូវ​ជើង​ហោះ​ហើរ នៅ​តាម​អាកាស​យាន្ត​ដ្ឋាន​ជា​ច្រើន ធ្វើ​ឲ្យ​អ្នក​ដំណើរ​រាប់​សែន​នាក់​បាន​ជាប់​គាំង​ដំណើរ។ ក្នុង​អំឡុង​ពេល​ព្យុះ​ព្រឹល រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ត្រូវ​បិទ​ផ្លូវ​ជាតិ​ជា​ច្រើន។ មនុស្ស​ម្នាក់​ដែល​បាន​សន្យា​ថា នឹង​ផ្ញើ​សារ​តប​មក​វិញ ​ភ្លាម​ៗ តែ​ខក​ខាន​មិន​បាន​ផ្ញើ​មក។ ការ​ពន្យា​ពេល​ច្រើន​តែ​អាច​ធ្វើ​ឲ្យ​មាន​កំហឹង និង​ចិត្ត​នឿយ​ណាយ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពី​ទ្រង់។​ លោក​យ៉ូសែប​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្តល់​ជា​គំរូ​នៃ​ការ​អត់​ធ្មត់​ដ៏​ប្រសើរ ក្នុង​ព្រះ​គម្ពីរ។ គាត់​ត្រូវ​បង​ប្អូន​គាត់​លក់​ឲ្យ​ពួក​ជួញ​ដូរ​ទាសករ ហើយ​ក្រោយ​មក គាត់​ត្រូវ​ភរិយា​របស់​ម្ចាស់​គាត់​ចោទ​បង្ខូច​ទៀត ធ្វើ​ឲ្យ​គាត់​ត្រូវ​ជាប់​គុក នៅ​នគរ​អេស៊ីព្ទ។ ប៉ុន្តែ ពេល​គាត់​កំពុង​ជាប់​ក្នុង​គុក ព្រះ​អម្ចាស់​បាន​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច(លោកុប្បត្តិ ៣៩:២០-២១)។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​សុបិន្ត ថ្វាយ​ស្តេច​ផារ៉ោន គាត់​ក៏​បាន​ទទួល​ការ​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ទីពីរ ដែល​ខ្ពស់​ជាង​គេ ក្នុង​នគរ​អេស៊ីព្ទ​(ជំពូក ៤១)។ ផល​ផ្លែ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​បំផុត ដែល​គាត់​ទទួល​បាន​ពី​ការ​អត់​ធ្មត់​ក្នុង​ពេល​ដ៏​ពិបាក​ទាំង​អស់​នេះ បាន​កើត​មាន ពេល​ដែល​បង​ប្អួន​គាត់​បាន​មក​ទិញ​គ្រាប់​ពូជ ក្នុង​អំឡុង​ពេល​មាន​គ្រោះ​ទុរភិក្ស។ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក … ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ”(៤៥:៤-៥,៨)។ ពេល​យើង​ស្ថិត​នៅ​ក្នុង​ការ​ពន្យា​ពេល ទោះ​យូរ…

Read article
ការដឹងគុណកាន់តែខ្លាំង

តើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង មាន​ការ​ដឹង​គុណ​ព្រះ កាន់​តែ​ខ្លាំង​ឬ​ទេ? លោកចច ហឺបឺត(George Herbert) ដែល​ជា​កវីកំណាព្យ​ជនជាតិ​អង់គ្លេស នៅ​សតវត្សរ៍​ទី​១៧ បាន​លើក​ទឹក​ចិត្ត​ប្រិយ​មិត្ត​អ្នក​អាន​របស់​គាត់ ឲ្យ​មាន “ការ​ដឹង​គុណចំពោះ​ព្រះ” កាន់​តែ​ខ្លាំង ដែល​គោល​ដៅ​នៃ​បទ​កំណាព្យ​របស់​គាត់ ដែល​ចែង​ថា “ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ ជា​ច្រើន​ដ៏​ម្ល៉េះ ​សូម​ប្រទាន​ឲ្យ​ទូល​បង្គំ​នូវ​ការ​មួយ​ទៀត  គឺ​ចិត្ត​ដែល​ដឹង​គុណ​ទ្រង់”។ លោក​ហឺបឺត​បាន​ទទួល​ស្គាល់​ថា ដើម្បី​ឲ្យ​គាត់​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ គាត់​ត្រូវ​ជញ្ជឹង​គិត​អំពី​ព្រះ​ពរ ដែល​ទ្រង់​បាន​ប្រទាន​គាត់។ ព្រះ​គម្ពីរ​បាន​ប្រកាស​ថា ព្រះ​គ្រីស្ទ ជា​ប្រភព​នៃ​ព្រះ​ពរ​គ្រប់​យ៉ាង គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ រ៉ូម ១១:៣៦ ថា “ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយ​សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់”។ “របស់​សព្វ​សារពើ” គឺ​រាប់​បញ្ចូល​របស់​ដ៏​ច្រើន​សណ្ឋឹក ក៏​ដូច​ជា​របស់​ដ៏​តិច​តួច ដែល​ជា​អំណោយ​ដែល​មាន​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​យើង។ អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​បាន​ទទួល ក្នុង​ជីវិត គឺ​បាន​មក​ដោយ​ផ្ទាល់​ពី​ព្រះ​វរ​បិតា​(យ៉ាកុប ១:១៧) ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​អំណោយ​នោះ​មក​យើង ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​យើង។​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​នឹក​ចាំ​អំពី​ព្រះ​ពរ​របស់​ព្រះ ក្នុង​ជីវិត​ខ្ញុំ ​ខ្ញុំ​បាន​រៀន​បង្កើត​ចិត្ត​ដែល​ទទួល​ស្គាល់​ប្រភព​នៃ​ក្តី​អំណរ​ទាំង​អស់ ដែល​ខ្ញុំ​មាន​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ព្រះ​ពរ ដែល​ខ្ញុំ​បាន​ទទួល ហើយ​ច្រើន​តែ​ភ្លេច​អរ​ព្រះ​គុណ​ទ្រង់។ សព្វ​ថ្ងៃ​នេះ ព្រះ​ពរ​ទាំង​នោះ គឺ​រាប់​បញ្ចូល​អាកាស​ធាតុ​ដ៏​ល្អ​សម្រាប់​ឲ្យ​ខ្ញុំ​រត់​ហាត់​ប្រាណ​ពេល​ព្រឹក ការ​ទន្ទឹង​រង់​ចាំ​ជួប​មិត្ត​ភក្តិ​នៅ​ពេល​ល្ងាច អាហារ​ដែល​ខ្ញុំ​បរិភោគ​ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ ទេស​ភាព​ដ៏​ស្រស់​ត្រកាល…

Read article
អំណាចនៃការអធិស្ឋាន

ថ្ងៃ​មួយ ពេល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​សុខ​ទុក្ខ​របស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ ខ្ញុំ​ក៏​បាន​រក​ឃើញ​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ចាស់ ដែល​ចែង​អំពី​រឿង​លោក​សាំយ៉ូអែល ដែល​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្ងាត​វ័យ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ខ្ញុំ​ក៏​បាន​អាន​អំពី​ការ​ដែល​លោក​សាំយ៉ូអែល​បាន​ទូល​អង្វរ​ឲ្យ​រាស្រ្ត​របស់​ព្រះ ពេល​ពួក​គេ​ជួប​ទុក្ខ​ភ័យ​ ហើយ​ខ្ញុំ​ក៏​បាន​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ថា នឹង​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ នៅ​សម័យ​នោះ ពួក​អ៊ីស្រាអែល បាន​ជួប​ការ​គំរាម​កំហែង ពី​ពួក​ភីលីស្ទីន ដែល​បាន​ឈ្នះ​ពួក​គេ ក្នុង​សង្រ្គាម​កាល​ពី​មុន ពេល​ដែល​ពួក​គេ​មិន​ទុក​ចិត្ត​ទ្រង់(មើល ១សាំយ៉ូអែល ៤)។ បន្ទាប់​ពី​ពួក​គេ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ​ពួក​គេ​ក៏​បាន​ទទួល​ដំណឹង​ថា ពួក​ភីលីស្ទីន​ហៀប​នឹង​លើក​ទ័ព​មក​វាយ​ពួក​គេ​ទៀត​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លើក​នេះ ពួក​គេ​បាន​សូម​លោក​សាំយ៉ូអែល ឲ្យ​បន្ត​អធិស្ឋាន​ឲ្យ​ពួក​គេ(៧:៨) ហើយ​ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប យ៉ាង​ជាក់​ច្បាស់ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ពួក​គេ​មាន​ការ​ភាន់​ច្រឡំ(ខ.១០)។ ទោះ​ពួក​ភីលីស្ទីន មាន​កម្លាំង​ទ័ព​ខ្លាំងជាង​ពួក​អ៊ីស្រា​អែល​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​នៅ​តែ​មាន​អំណាច​ចេស្តា​លើស​គេ។ ពេល​យើង​ខ្វល់​អំពី​ទុក្ខ​លំបាក​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​កំពុង​ជួប​ប្រទះ  ហើយ​ខ្លាច​ពួក​គេ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង នោះ​យើង​អាច​ត្រូវ​ការ​ល្បួង​នាំ​ឲ្យ​គិត​ថា ព្រះអម្ចាស់​នឹង​មិន​ជួយ​ពួក​គេ​ទេ។ ប៉ុន្តែ យើង​មិន​ត្រូវ​មើល​ស្រាល​អំណាច​នៃ​ការ​អធិស្ឋាន​ឡើយ ដ្បិត​ព្រះ​នៃ​ក្តី​ស្រឡាញ់ ទ្រង់​ស្តាប់​ឮ​យើង​ទូល​អង្វរ។ យើង​មិន​ដឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​ជា​យ៉ាង​ណា ចំពោះ​ការ​ទូល​អង្វរ​របស់​យើង​ឡើយ តែ​យើង​ដឹង​ថា ព្រះ​វរ​បិតា​នៃ​យើង សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឱប​ក្រសោប​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហើយ​ទុក​ចិត្ត​លើ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់។​ តើ​អ្នក​មាន​មនុស្ស​ដែល​អ្នក​អាច​អធិស្ឋាន​ឲ្យ​ដែរ​ឬ​ទេ នៅ​ថ្ងៃ​នេះ?-AMY BOUCHER PYE

Read article
ដេញតាមការរួបរួម

កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ខ្ញុំ​មិន​ដែល​មាន​សំណួរ​អំពី​ការ​រើស​អើង​ជាតិ​សាសន៍  និង​ការ​បែង​ចែក​ពូជ​សាសន៍ ដែល​គេ​បាន​អនុវត្ត ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ក្នុង​ទីក្រុង​ដែល​ខ្ញុំ​រស់​នៅ​ឡើយ។ គេ​បាន​ញែកមនុស្ស​ដែល​មាន​ពណ៌​សម្បុរ​ខុស​គ្នា ឲ្យ​នៅ​កន្លែង​ផ្សេង​គ្នា នៅ​តាម​សាលា​រៀន ភោជ្ជនីយ​ដ្ឋាន ឡាន​ក្រុង និង​តំបន់ដែល​ប្រជា​ជន​រស់​នៅ។ ការ​គិត​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​ឆ្នាំ១៩៦៨ ពេល​ដែល​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​ថ្នាក់​មូល​ដ្ឋាន ក្នុង​ជួរ​ទ័ព​អាមេរិក។ នៅ​ក្នុង​កង​ពល​របស់​យើង មាន​យុវ​ជន​ដែល​មាន​ពណ៌​សម្បុរ និង​វប្ប​ធម៌​ខុស​ៗ​គ្នា។ មិន​យូរ​ប៉ុន្មាន​យើង​ក៏​បាន​ដឹង​ថា យើង​ចំា​បាច់​ត្រូវ​យល់​អំពី​គ្នា និង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក  ហើយធ្វើ​ការ​ជា​មួយ​គ្នា  ព្រម​ទាំង​បំពេញ​បេសក​កម្ម​របស់​យើង។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស នៅ​សតវត្សរ៍​ទី​១ គាត់​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ថា សមាជិក​ពួក​ជំនុំ​នៅ​ទីនោះ មាន​ជាតិ​សាសន៍​ចម្រុះ។ គាត់​ក៏​បាន​រំឭក​ពួក​គេ​ថា “​គ្មាន​សាសន៍​ក្រេក និង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះគ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង”(កូល៉ុស ៣:១១)។ នៅ​ក្នុង​ក្រុម​មនុស្ស ដែល ​ងាយ​នឹង​មាន​ការ​បែង​ចែក​ពូជ​សាសន៍ ដោយសារ​ភាព​ខុស​គ្នា សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត…

Read article