នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ចេះឈឺឆ្អាលចំពោះអ្នកក្រ

កាល​ពី​ឆ្នាំ ១៧៨០ លោក​រ៉ូបឺត រៃគ៍(Robert Raikes) មាន​ចិត្ត​ឈឺ​ឆ្អាល​ចំពោះ​ក្មេង​ក្រីក្រ ​ដែល​មិន​មាន​ការ​អប់​រំ ក្នុង​តំបន់​ដែល​គាត់​រស់​នៅ ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស។ គាត់​បាន​កត់​សំគាល់​ឃើញ​ថា គេ​មិន​បាន​ធ្វើ​អ្វី​សោះ ដើម្បី​ជួយ​ដល់​ក្មេង​ៗ​ទាំង​នេះ ដូច​នេះ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក។ គាត់​បាន​ជួល​ស្រ្តី​មួយ​ក្រុម ឲ្យ​បើក​សាលា​រៀន សម្រាប់​ក្មេង​ៗ​ទាំង​នោះ នៅ​ថ្ងៃ​អាទិត្យ។ គ្រូ​បង្រៀន​ទាំង​នោះ​បាន​យក​ព្រះ​គម្ពីរ ប្រើ​ជា​សៀវភៅ​មេរៀន ​ដើម្បី​បង្រៀន​ក្មេង​ក្រី​ក្រ​បំផុត​នៅ​ទីក្រុង​ឡុង ឲ្យ​ចេះ​អាន និង​បាន​បង្ហាត់​ពួក​គេ ឲ្យ​ស្គាល់​ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ​ផង​ដែរ។ មិន​យូរ​ប៉ុន្មាន មាន​ក្មេង​ប្រហែល​១០០​នាក់ បាន​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​ទាំង​នោះ ហើយ​ក៏​បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដោយ​រីក​រាយ ក្នុង​បរិស្ថាន​ស្អាត និង​មាន​សុវត្ថិ​ភាព។ គេ​ក៏​បាន​ហៅ​សាលា​រៀន​ទាំង​នោះ​ថា “សាលា​រៀន​ថ្ងៃ​អាទិត្យ” ដែល​បាន​ប៉ះ​ពាល់​ជីវិត​ក្មេង​ប្រុស​ស្រី​រាប់​ពាន់​នាក់។ មក​ដល់​ឆ្នាំ ​១៨៣១ សាលា​រៀន​ថ្ងៃ​អាទិត្យ ក្នុង​ចក្រ​ភព​អង់​គ្លេស បាន​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​បាន​ដល់​ចំនួន​១​លាន​នាក់ ទាំង​អស់​នេះ គឺ​ដោយ​សារ​បុរស​ម្នាក់ ដែល​បាន​យល់​អំពី​សេចក្តី​ពិត ដែល​បាន​ចែង​មក​ថា “មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ”(សុភាសិត ២៩:៧)។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក់។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ទ្រង់​បាន​បង្រៀន​ថា អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់…

Read article
បានកើតជាថ្មី

ក្នុង​ដំណាក់​កាល​ដំបូង នៃ​អាជីព​របស់​ខ្ញុំ ខ្ញុំ​មាន​មិត្ត​រួម​ការងារ​ម្នាក់ ដែល​ហាក់​ដូច​ជា​ចូល​ចិត្ត​យក​ព្រះ​នាម​ព្រះ មក​ប្រមាថ។ គាត់​ចូល​ចិត្ត​ចម្អក​ឡក​ឡឺយ​ ដោយ​គ្មាន​មេត្តា មក​លើ​គ្រីស្ទ​បរិស័ទ​ដែល​ក្មេង​វ័យ​ខាង​ជំនឿ ឬ​មក​លើ​អ្នក​ដែល​ព្យាយាម​ជជែក​ជា​មួយ​គាត់ អំពី​ព្រះ​យេស៊ូវ។ ខ្ញុំ​នៅ​ចាំ​ថា នៅ​ថ្ងៃ​ដែល​ខ្ញុំ ឈប់​ធ្វើ​ការ​ជា​មួយ​គាត់ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍ និង​កន្លែង​ធ្វើ​ការ​ថ្មី ខ្ញុំ​បាន​គិត​ថា បុរស​ម្នាក់​នេះ​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ឡើយ។ ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ទៅ​លេង​កន្លែង​ធ្វើ​ការ​ចាស់​។ គាត់​នៅ​ធ្វើការ ក្នុង​កន្លែង​នោះ​ដដែល តែ​ខ្ញុំ​មិន​ដែល​បាន​ឃើញ​នរណា​ម្នាក់​មាន​ការ​ផ្លាស់​ប្រែ ដូច​គាត់​ឡើយ​។ បុរស​ម្នាក់​នេះ​កាល​ពី​មុន​មាន​ការ​ទាស់​ប្រឆាំង​នឹង​ជំនឿ​គ្រីស្ទ​បរិស័ទ​ជា​ខ្លាំង តែ​ពេល​នេះ គាត់​បាន​ក្លាយ​ជា​គំរូ ទាំងក្នុង​​ការ​ដើរ​ហើរ និង​និយាយ​ស្តី ដែល​បង្ហាញ​ថា គាត់ “បាន​កើត​ជា​ថ្មី” ក្នុង​ព្រះ​គ្រីស្ទ​ហើយ(២កូរិនថូស ៥:១៧)។ ជាង​៣០​ឆ្នាំ​ក្រោយ​មក សព្វ​ថ្ងៃ​នេះ គាត់​នៅ​តែ​បន្ត​ប្រាប់​អ្នក​ដទៃ អំពី​របៀប​ដែល​គាត់ “បាន​ស្គាល់ទ្រង់ នៅ​ពេល​ដែល​គាត់​កំពុង​ជាប់​ក្នុង​អំពើ​បាប និង​ការ​អាក្រក់​គ្រប់​យ៉ាង”។ រឿង​នេះ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា គ្រីស្ទ​បរិស័ទ​សម័យ​ដើម ប្រា​កដ​ជា​បាន​ឃើញ​សាវ័ក​ប៉ុល មាន​ការ​ផ្លាស់​ប្រែ​ស្រដៀង​នឹង​បុរស​ម្នាក់​នោះ​ផង​ដែរ។ កាល​ពី​ដើម សាវ័ក​ប៉ុល​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត​បៀន​គ្រីស្ទ​បរិស័ទ​ដោយ​គ្មាន​ក្តី​មេត្តា តែ​ក្រោយ​មក គាត់​ក៏​បាន​ក្លាយ​ជា​គំរូ​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាង​ខ្លាំង ដែល​បង្ហាញ​អំពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ការ​កើត​ជា​ថ្មី (កិច្ចការ ៩:១-២២)។ គំរូ​នៃ​ជីវិត​របស់​អ្នក​ទាំង​ពីរ បាន​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម ដល់​អ្នក​ដែល​បាន​គិត​ថា…

Read article
ការបោះជំហានទី១

កាល​ពី​ថ្ងៃ​មុន មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ឃាត់​ដណើរ​ខ្ញុំ ដើម្បី​ប្រាប់​ខ្ញុំ អំពី​ដំណឹង​គួរ​ឲ្យ​រំភើប​ចិត្ត ហើយ​បន្ទាប់​មក ក៏​បាន​ចំណាយ​ពេល​១០​នាទី រៀប​រាប់ អំពី​ក្មួយ​របស់​គាត់ អាយុ​១​ឆ្នាំ ដែល​ចេះ​ដើរ​បាន​មួយ​ជំហាន​ហើយ។  គាត់​ប្រាប់​ខ្ញុំ​ថា ក្មួយគាត់​​ចេះ​ដើរ​ហើយ! ក្រោយ​មក​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា បើ​អ្នក​ដទៃ​បាន​ស្តាប់​ឮ​យើង​និយាយ​គ្នា​ពី​រឿង​នេះ តើ​គេ​នឹង​គិត​ថា វា​ជា​រឿង​ចម្លែក​ឬ​ទេ? មនុស្ស​ភាគ​ច្រើន​អាច​ដើរ​បាន។ បើ​គ្រាន់​តែ​ក្មេង​ម្នាក់​ចេះ​ដើរ តើ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល?​ ជា​ការ​ពិត​ណាស់ ពេល​ដែល​ក្មេង​តូច​ចេះ​ធ្វើ​អ្វី​មួយ ដូច​ជា​ការ​ដើរ និង​និយាយ​ជា​ដើម មនុស្ស​ធំ​ច្រើន​តែ​មាន​ចិត្ត​រីក​រាយ​សាទរ។ នោះ​ហើយ​ជា​លក្ខណៈ​ពិសេស​ដែល​គួរ​ឲ្ស​ស្រឡាញ់​នៃ​កូន​ក្មេង ដែល​យើង​ស្ទើរ​តែ​ភ្លេច​ថា​ ខ្លួន​ឯង​ធ្លាប់​មាន ពេល​ដែល​យើង​ធំ​ឡើង។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​បាន​ប្រើ​ពាក្យ “កូន” ក្នុង​ការ​ប្រៀប​ប្រដូច ដើម្បី​ពិពណ៌នា អំពី​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ទ្រង់។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បានប្រកាស​ថា គ្រីស្ទ​បរិស័ទ​ជា​កូន​របស់​ព្រះ ដែល​មាន​សិទ្ធិ និង​អភ័យ​ឯក​សិទ្ធិ ជា​កូន​ស្នង​មរតក​របស់​ទ្រង់(រ៉ូម ៨:១៦-១៧)។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា ព្រះ​យេស៊ូវ (ជា ព្រះ​រាជ​បុត្រា “តែ​មួយ”របស់​ព្រះ) បាន​យាង​ចុះ​មក ដើម្បី​ឲ្យ​យើង​បាន​ទទួល​ចិញ្ចឹម​ ជា​កូន​ប្រុស​ស្រី ក្នុង​មហា​គ្រួសារ​របស់​ព្រះ។ ចូរ​យើង​ស្រមៃ​មើល​ថា ព្រះ​ទ្រង់​មាន​ព្រះទ័យ​រំភើប​យ៉ាង​ណា ពេល​ដែល​ទ្រង់​ឃើញ​កូន​តូច​ៗ​របស់​ទ្រង់ រៀន​បោះ​ជំហាន​​ខាង​វិញ្ញាណ ​ដើរ​ជា​លើក​ដំបូង​។ ប្រហែល​ជា…

Read article
ប្រយោជន៍របស់បរាជ័យ

អ្នក​ស្រី​ដារ៉ា តូរេស(Dara Torres) ជា​កីឡាករ​ហែល​ទឹក​របស់​អាមេរិក ដែល​មាន​អាជីព​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​គាត់​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​​កីឡា​អូឡាំ​ពិក​៥​លើក ចាប់​ពី​ឆ្នាំ ​១៩៨៤ ដល់ ឆ្នាំ ២០០៨។ ក្នុង​ដំណាក់​កាល​បន្ទាប់ ក្នុង​អាជីព​របស់​អ្នក​ស្រី​តូរេស គាត់​បាន​បំបែក​ឯកត្ត​កម្ម​របស់​អាមេរិក ក្នុង​ការ​ហែល​សេរី ចម្ងាយ​៥០​ម៉ែត្រ បន្ទាប់​ពី​គាត់​បាន​កំណត់​ឯកត្តកម្ម​នេះ បាន​២៥​ឆ្នាំ។ គាត់​មិន​តែង​តែ​បាន​មេដាយ សម្រាប់​ការ​បំបែក​ឯកត្ត​កម្ម​ទាំង​នោះ​ឡើយ។ អ្នក​ស្រី​តូរេស​ក៏​បាន​ជួប​ឧបស័គ្គ​ជា​ច្រើន ក្នុង​អាជីព​ជា​កីឡា​ករ ដែល​មាន​ដូច​ជា ការ​មាន​របួស ការ​វៈ​កាត់ និង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ភាគ​ច្រើន ដែល​មាន​អាយុ​តិច​ជាង​គាត់​ស្ទើរ​តែ​ពីរ​ដង។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឈ្នះ ក្នុង​គ្រប់​ការ​ទាំង​អស់ ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ខ្ញុំ​នៅ​ក្មេង… ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​បរា​ជ័យ ក៏​មាន​ប្រយោជន៍​ផង​ដែរ គឺ​វា​អាច​ជួយ​បញ្ឆេះ​ឲ្យ​យើង​មាន​ក្តី​ស្រមៃ​ថ្មី”។ នេះ​ជា​មេរៀន​ដ៏​ប្រសើរ សម្រាប់​ជីវិត។ អ្នក​ស្រី​តូរេស​បាន​ខិត​ខំលើក​ទឹក​ចិត្ត​ខ្លួន​ឯង ឲ្យ​ឈាន​ទៅ​ដល់​ជ័យ​ជម្នះ​មាន​កំរិត​កាន់​តែ​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​មិញ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​តស៊ូ​ផង​ដែរ។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។ ការ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​នេះ ពេល​ជីវិត​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ តែ​វា​មាន​ភាព​ចាំ​បាច់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង។…

Read article
គ្មានអ្វីគួរឲ្យឆ្ងល់ទេ!

តាំង​ពី​យូរ​ណាស់​មក​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​បុរស​ម្នាក់ ដែល​នាង​ទើប​តែ​ជួប។ នាង​ថា គាត់​សម​នឹង​ខ្ញុំ​ឥត​មាន​កន្លែង​ទាស់​ត្រង់​ណា។ នាង​បាន​រៀប​រាប់ អំពី​ភាព​សប្បុរស ដែល​មាន​នៅ​ក្នុង​កែវ​ភ្នែក នៅ​លើស្នាម​ញញឹម និង​ក្នុង​ចិត្ត​គាត់។ ពេល​ខ្ញុំ​ជួប​គាត់ ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​ការ​រៀប​រាប់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​គឺ​ជា​ស្វាមី​របស់​ខ្ញុំ ហើយ​ពិត​ណាស់ ខ្ញុំ​ស្រឡាញ់​គាត់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ! ក្នុង​បទ​ចម្រៀង​សាឡូម៉ូន កូន​ក្រមុំ​បាន​ថ្លែង​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។ នាង​បាន​ពិពណ៌​នា​ថា សេចក្តី​ស្រឡាញ់​របស់​គាត់ ល្អ​ជាង​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ក៏​មាន​ក្លិន​ក្រអូប​ជាង​ទឹក​អប់​ផង។ ឈ្មោះ​គាត់​ក៏​ពិរោះ ​លើស​អ្វី​ៗ​ក្នុង​លោក​នេះ។ ដូច​នេះ នាង​ក៏​បាន​សន្និដ្ឋាន​ថា នាង​ស្រឡាញ់​គាត់​ណាស់ គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ទេ។ តែ​មាន​ព្រះ​មួយ​អង្គ ដែល​ប្រសើរ​ជាង​មនុស្ស​ជា​ទី​ស្រឡាញ់​​ទាំង​អស់​​ៗ ដែល​មាន​ក្នុង​លោកិយនេះ។ ក្តី​ស្រឡាញ់​ទ្រង់​ក៏​ប្រសើរ​ជាង​ស្រាទំពាំង​បាយ​ជូរ។ ក្តី​ស្រឡាញ់​ទ្រង់​បាន​ចម្អែត​គ្រប់​ទាំង​សេចក្តី​ត្រូវ​ការ​។ “ក្លិន​ក្រអូប”របស់​ទ្រង់ ​ក៏​ល្អ​លើស​ក្លិន​ទឹក​អប់​ទាំង​អស់ ព្រោះ​ពេល​ដែល​ទ្រង់​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​យើង​រាល់​គ្នា ការលះ​បង់​របស់​ទ្រង់​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ជា​ទី​គាប់​ព្រះ​ទ័យ​ដល់​ព្រះ(អេភេសូរ ៥:២)។ ព្រះ​នាម​ទ្រង់​ក៏​ខ្ពស់ លើស​អស់​ទាំង​នាម(ភីលីព ២:៩)។ ហេតុ​នេះ​ហើយ ​បាន​ជា​យើង​ស្រឡាញ់​ទ្រង់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់ ដែល​បាន​ស្រឡាញ់​ព្រះ​យេស៊ូវ។ យើង​មាន​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត ដែល​បាន​ស្រឡាញ់​ទ្រង់។ តើ​យើង​បាន​ចំណាយ​ពេល​ទូល​ប្រាប់​ទ្រង់​ថា យើង​ស្រឡាញ់​ទ្រង់​ហើយ​ឬ​នៅ? តើ​យើង​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់…

Read article
សត្វត្រីដែលហែលចេញពីនុយ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​យ៉ាង​ស្ងប់​ស្ងាត់ នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ថ្លា​យង់ ក្នុង​បឹង​ភីយ៉ាត ដោយ​បោះ​ផ្លែ​សន្ទូច នៅ​ក្បែរ​កន្លែង​ដែល​មាន​សារ៉ាយ​ក្នុង​ទឹក​ច្រើន។ ខ្ញុំ​តាម​មើល​ត្រី​ធំ​មួយ​ក្បាល ជា​ប្រភេទ​ត្រី​មាត់​តូច កំពុង​អើត​ក្បាល​ចេញ​ពីគុម្ភ​សារ៉ាយ រក​មើល​ចំណី។ វា​ក៏​បាន​ហែល​សំដៅ​មក​រក​ជន្លេន នៅ​ចុង​ខ្សែ​សន្ទូច​របស់​ខ្ញុំ ដែល​កំពុង​ល្បួង​វា។ វា​ក៏​បាន​សម្លក់​សម្លឹង​នុយ​មួយ​នោះ ហើយ​ក៏​ហែល​ចូល​ទៅ​ក្នុង​សារ៉ាយ​វិញ។ វា​ក៏​បាន​ធ្វើ​ដូច​នេះ​ជា​ច្រើន​ដង​ទៀត ទាល់​តែ​វា​បាន​ឃើញ​ផ្លែ​សន្ទូច ទើប​វា​គ្រវីក​ន្ទុយ ហើយ​ចូល​ទៅ​ក្នុង​កន្លែង​លាក់​ខ្លួន​របស់​​វា​វិញ​បាត់ លែង​ចេញ​មក​ក្រៅ​ទៀត។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ល្បួង​របស់​សាតាំង ដែល​ប្រើ​នុយ​ជាប់​នឹង​ផ្លែ​សន្ទូច យោល​ចុះ​ឡើង​ពី​មុខ​យើង។ យើង​មើល​ទៅ​នុយ​នោះ​ដូច​ឆ្ងាញ់​ណាស់។ នុយ​នោះ​បាន​សន្យា​ថា យើង​នឹង​បាន​ស្កប់​ចិត្ត​មិន​ខាន។ តែ​សាតាំង​អាច​ប្រើ​អំណាច​របស់​វា​ត្រឹម​តែ​ប៉ុណ្ណេះ​ឯង។ វា​មិន​អាច​បង្ខំ​យើង ឲ្យ​ខាំ​ផ្លែ​សន្ទូច​នោះ​បាន​ឡើយ។ យើង​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ត្រូវ​ស៊ី​នុយ​នោះ​ឬ​ក៏​អត់។ ពេល​ដែល​យើង​បាន​ទទួល​ការ​ដាស់​តឿន​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ  ហើយ​សម្រេច​ចិត្ត​ថា  មិន​ស៊ី​នុយ  នោះ​សា​តាំវា​​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ឯង។ ម្យ៉ាង​ទៀត សាវ័ក​យ៉ាកុប​បាន​ប្រាប់​យើង ឲ្យ​រត់​ចេញ​ពី​វា​(៤:៧)។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ពី​សាវ័ក​ពេត្រុស ដែល​គាត់​ក៏​ធ្លាប់​ជួប​ការ​ល្បួង​ដ៏​ធំ​នោះ​ផង​ដែរ(ម៉ាថាយ ២៦:៣៣-៣៥)។ ពេល​គាត់​ជិត​ដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ គាត់​បាន​សរសេរ​ថា “ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ … ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន”(១ពេត្រុស ៥:៨-៩)។…

Read article
ការរំឭករបស់សត្វរុយ

ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ការិ​យ៉ា​ល័យ​តូច​មួយ ដែល​ខ្ញុំ​បាន​ជួល ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ មាន​តែ​សត្វ​រុយ​កំសត់​ពីរ​បី​ក្បាល​ប៉ុណ្ណោះ ដែល​បាន​យក​ទី​កន្លែង​នោះ ​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ។ រូប​កាយ​របស់​ពួក​វា​បាន​ស្លាប់ មិន​ដឹង​ជា​តាំង​ពី​ពេល​ណា នៅ​លើ​កម្រាល​ឥដ្ឋ និង​នៅ​មាត់​បង្អួច។ ខ្ញុំ​ក៏​បាន​យក​ខ្មោច​ពួក​វា​ទៅ​ចោល​ក្នុង​ធុង​សម្រាម តែ​នៅ​សល់​មួយ​ក្បាល​ទៀត នៅ​កណ្តាល​វាល។ សាក​សព​របស់​សត្វ​រុយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ខ្ញុំ​ត្រូវ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​បាន​ល្អ។ សេចក្តី​ស្លាប់​ជា​ការ​រំឭក​ដ៏​ប្រសើរ អំពី​ជីវិត ហើយ​ជីវិត​ជា​អំណោយ​របស់ព្រះ​​។ សេ្តច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់ គឺ​មាន​សង្ឃឹម(សាស្តា ៩:៤)។ ជីវិត​របស់​យើង​នៅ​លើ​ផែន​ដី​នេះ បាន​ផ្តល់​ឱកាស ឲ្យ​យើង​ជិះ​ឥទ្ធិ​ពល និង​អរ​សប្បាយ​នឹង​ពិភព​លោក​ដែល​នៅ​ជុំវិញ​យើង។ មនុស្ស​ជា​ច្រើន​អាច​ញាំ និង​ផឹក​យ៉ាង​រីក​រាយ ហើយ​ក៏​សប្បាយ​នឹង​ទំនាក់​ទនង​របស់​ខ្លួន​ផង​ដែរ​(ខ.៧,៩)។ មនុស្ស​ជា​ច្រើន​ក៏​អាច​អរ​សប្បាយ​នឹង​ការងារ​ផង​ដែរ។ ស្តេច​សាឡូម៉ូន​បាន​ឲ្យ​យោបល​ថា “ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ”(ខ.១០)។​ ទោះ​ជា​យើង​មាន​មុខ​របរ ​ការងារ ឬ​តួរនាទី​អ្វី​ក៏ដោយ ក្នុង​ជីវិត យើង​នៅ​តែ​អាច​ធ្វើ​កិច្ចការ​ដែល​សំខាន់ ហើយ​ធ្វើ​ឲ្យ​កិច្ច​ការ​នោះ​ឲ្យ​បាន​ល្អ ដូច​ជា លើក​ទឹក​ចិត្ត​អ្នក​ដទៃ អធិ​ស្ឋាន និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះត្រង់ ជា​រៀង​រាល់​ថ្ងៃ។ បទ​គម្ពីរ​សាស្តា​បាន​ចែង​ថា “គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ ពី​ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ”(ខ.១១-១២)។ យើង​មិន​អាច​ដឹង​ថា ជីវិត​យើង​នៅលើ​ផែន​ដី​នេះ នឹង​បញ្ចប់​នៅ​ពេល​ណា​ទេ តែ​យើង​នៅ​អាច​រក​ឃើញ​ក្តី​អំណរ…

Read article
ក្រដាស់ជូតមាត់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​រង់​ចាំ នៅ​ក្រៅ​បន្ទប់​វៈ​កាត់ ខ្ញុំ​បាន​ចំណាយ​ពេល​រង់​ចាំ​ពេល​នោះ សម្រាប់​គិត​ពិចារណា។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​មក​កន្លែង​នេះ​ម្តង​រួច​ទៅ​ហើយ ពេល​ដែល​ប្អូន​ប្រុស​របស់​ខ្ញុំ​ទទួល​ការ​វៈកាត់ ហើយ​យើង​ក៏​បាន​ទទួល​ដំណឹង​ដ៏​សោក​សៅ​ថា “ខួរ​ក្បាល​របស់​គាត់​បាន​ស្លាប់” ទាំង​គាត់​នៅ​វ័យ​ក្មេង​ពេក។ ហើយ​ពេល​នេះ ខ្ញុំ​បាន​មក​ទីនេះ​ម្តង​ទៀត ដើម្បី​រង់​ចាំ​ទទួល​ដំណឹង​ពី​គ្រូពេទ្យ អំពី​ការ​វៈ​កាត់​របស់​ភរិយា​ខ្ញុំ។ ខ្ញុំ​ក៏​បាន​រង់​ចាំ ហើយ​ស្តាប់​ព្រះ​សូរសៀង​ដ៏​ស្ងាត់​ស្ងៀម​របស់​ព្រះ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង! គ្រូ​ពេទ្យ​វៈ​កាត់​ចង់​ជួប​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ទៅ​រង់​ចាំ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​មួយ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​មាន​តុ​មួយ ដែល​គេ​បាន​ដាក់​ក្រដាស់​ជូត​មាត់​ពី​ដុំ ពី​លើ។ តែ​ក្រដាស់​ទាំង​នោះ​មិន​មែន​សម្រាប់​ជូត​មាត់ ឬ​ញើស​សំបោរ​ឡើយ។ ក្រដាស់​ទាំង​នោះ គឺ​សម្រាប់​ប្រើ ពេល​ដែល​គ្រូពេទ្យ​ប្រាប់​យើង​ថា ខួរ​ក្បាល​អ្នក​ជម្ងឺ​លែង​ដំណើរ​ការ​ហើយ ឬ​ប្រាប់​យើង​ថា គាត់​​បាន​ប្រឹង​ប្រែង​អស់​សមត្ថ​ភាព​ហើយ។ នៅ​ពេល​ដែល​មាន​ទុក្ខ​សោក ឬ​មាន​ភាព​មិន​ប្រាកដ​ប្រជា​បែប​នេះ យើង​អាច​នឹក​ចាំ​អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​អ្នក​និពន្ធ​បាន​បង្ហាញ​ពី​អារម្មណ៍​សោក​សៅ​របស់​ខ្ញុំ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣១ ជា​ទំនុក​នៃ​ការ​ទួញ​យំ​ចេញ​ពី​ចិត្ត ​របស់​ស្តេច​ដាវីឌ ដែល​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ជា​ច្រើន បាន​ជា​ទ្រង់​សរសេរ​ថា “ជីវិត​ទូល​បង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្តី​ទុក្ខ​ព្រួយ”(ខ.១០)។ ទុក្ខ​សោក​របស់​ទ្រង់ ក៏​បាន​កើត​ឡើង​ពី​ការ​ឈឺ​ចាប់ ពេល​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​ទ្រង់​បោះ​បង់​ចោល​ទ្រង់(ខ.១១)។ តែ​ស្តេច​ដាវីឌ​មាន​ជំនឿ​ដ៏​រឹង​មាំ​ចំពោះ​ព្រះ​ដ៏​ពិត​តែ​មួយ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា…

Read article
មេរៀនអំពីការរងទុក្ខ

មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​ទស្សនា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ ដែល​គេ​ចាក់​បញ្ចាំ​លើ​ផ្ទាំង​សំពត់​ដ៏​ធំ ​ក្នុង​រោង​ភាព​យន្ត។ យើង​អាច​មើល​ឃើញ​រូប​ភាព​មនុស្ស​ធំ​ៗ និង​ច្បាស់​ៗ​ខ្លាំង​ណាស់ ​បាន​ជា​យើង​អាច​មើល​ឃើញ​ស្នាម​របួស​ដ៏​ជ្រៅ នៅ​លើ​រូប​កាយ​របស់​តួ​អង្គ​ប្រុស​ម្នាក់។​ ទាហាន​បាន​ធ្វើ​ទារុណ​កម្ម​មក​លើ​រូប​កាយ​គាត់ ដោយ​ការ​វាយ​ដំ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​ដែល​កំពុង​មាន​កំហឹង កំពុង​សើច​ចម្អក​ឲ្យ​បុរស​កំសត់ ដែល​មាន​ឈាម​ប្រឡាក់​ពេញ​មុខ។ ឈុត​មួយ​នេះ​មើល​ទៅ ​ដូច​សកម្ម​ភាព​ដែល​កើត​ឡើង​ពិត​ៗ បាន​ជា​ខ្ញុំ​រួញ​ខ្លួន​ទាំង​ចិត្ត​រន្ធត់​ញាប់​ញ័រ ដោយ​ខ្ញុំ​ក៏​មាន​អា​រម្មណ៍​ដឹង​ថា ការ​ធ្វើ​ទារុណ​កម្ម​បែប​នេះ គឺ​ពិត​ជា​ឈឺ​ចាប់​ណាស់។ តែ​នេះ​គ្រាន់​តែ​ជា​ការ​សម្តែង តាម​រឿង​ពិត ដែល​បាន​កើត​ឡើង​ចំពោះ​ព្រះ​យេស៊ូវ ពេល​ដែល​ទ្រង់​បាន​ទទួល​រង​ទុក្ខ​វេទនា ដើម្បី​យើង​រាល់​គ្នា។ សាវ័ក​ពេត្រុស​បាន​រំឭក​អំពី​ការ​រង​ទុក្ខ​របស់​ព្រះ​យេស៊ូវ នៅក្នុង​សំបុត្រ​របស់​គាត់​ថា “ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ពី​ព្រោះ​ព្រះគ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(១ពេត្រុស ២:២១)។ ការ​រង​ទុក្ខ​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន និង​មាន​កំរិត​នៃការ​ឈឺ​ចាប់​ខុស​គ្នា បាន​ជា​យើង​ត្រូវ​ត្រៀម​ខ្លួន ដើម្បី​ប្រឈម​មុខ​នឹង​សេចក្តី​ទុក្ខ។ ការ​រង​ទុក្ខ​របស់​យើង ប្រហែល​ជា​មិន​ធ្ងន់​ធ្ងរ ដូច​សាវ័ក​ប៉ុល ដែល​ធ្លាប់​ត្រូវ​គេ​វាយ​ដំ ចោល​នឹង​ថ្ម​សម្លាប់ ហើយ​ជួប​គ្រោះ​ថ្នាក់​សំពៅ​លិច ដើម្បី​ព្រះ​គ្រីស្ទ។​ គាត់​ធ្លាប់​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ពួក​ចោរ​ព្រៃ ហើយ​ក៏​បាន​ទ្រាំ​អត់​នឹង​ភាព​អត់​ឃ្លាន និង​ការ​ស្រេក​ទឹក​ផង​(២កូរិនថូស ១១:២៤-២៧)។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​មិន​មាន​ឱកាស​រង​ទុក្ខ ដូច​អ្នក​ដែល​កំពុង​ទទួល​រង​ការបៀត​បៀន​ធ្ងន់​ធ្ងរ ក្នុង​វប្ប​ធម៌​ដែល​គេ​ប្រឆាំង​នឹង​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​រង​ទុក្ខ​នឹង​មក​រក​យើង តាម​សណ្ឋាន ឬ​មធ្យោបាយ​ណា​មួយ ពេល​ដែល​យើង​បដិសេធ​ខ្លួន​ឯង…

Read article
មិត្តភក្តិនៅពេលពាក់កណ្តាលអាធ្រាត

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​មនុស្ស​មួយ​ក្រុម ដែល​មាន​ចំណង​ទំនាក់​ទំនង​ដ៏​រឹង​មាំ ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់ អាយុ ៩៣​ឆ្នាំ បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ទូរស័ព្ទ​ទៅ​អ្នក​ណា​​ក៏​បាន ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា នៅ​ម៉ោង ២ រំលង​អាធ្រាត ដោយ​មិន​ចាំ​បាច់​និយាយ​សុំ​ទោស​ក៏​បាន បើ​សិន​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ការ​អ្វី​មួយ”។ រឿង​នេះ​បាន​បង្ហាញ​ថា មិត្ត​ភក្តិ​មួយ​ក្រុម​នេះ​ មាន​ការ​ប្តូរ​ប្តេជ្ញ​ចំពោះ​គ្នា ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ព្រោះ​ពេល​ពួក​គេ​ណា​ម្នាក់​ត្រូវ​ការ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ ឬត្រូវ​ការ​ជំនួយ​ដោយផ្ទាល់ ឬ​ត្រូវ​ការ​នរណា​ម្នាក់ ឲ្យ​នៅ​ក្បែរ ក្នុង​ពេល​លំបាក នោះ​គេ​អាច​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ ទោះ​ជា​នៅ​ពេល​យល់​កណ្តាល​អាធ្រាត​ក៏ដោយ។ លក្ខណៈ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ដូច​នេះ ក៏​មាន​ចែង​ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​របស់​ព្រះ​យេស៊ូវ នៅ​ក្រុងកូល៉ុស​ផង​ដែរ។ កាល​នោះ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ ក្នុង​ពន្ធ​ធនាគា នៅ​ក្រុង​រ៉ូម ផ្ញើ​ទៅ​លោក​ទីឃីកុស និង​លោក​អូនេស៊ីម ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ(កូល៉ុស ៤:៧-៩)។ លោក​អើរីស្តាក ម៉ាកុស និង​យូស្ទូស ក៏​បាន​ផ្ញើ​នូវ​ក្តី​នឹក​រឭក​តាម​សំបុត្រ​របស់​គាត់​ផង​ដែរ(ខ.១០-១១)។ លោក​អេប៉ាប្រាស ក៏​បាន “​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យគេរាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក”​(ខ.១២)។ សំបុត្រ​នេះ​បាន​បង្ហាញ​អំពី​ចំណង​ទាក់​ទង​ដ៏​រឹង​មាំ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​ការ​ជួយ​យក​អសារ​គ្នា…

Read article