នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ភាពបន្ទាន់នៃវិញ្ញាណ

កាល​ពី​ខែ​មិនា ឆ្នាំ​២០១១ មាន​រលក​យ​ក្សស៊ូ​ណាមិ បាន​វាយ​ប្រហារ​មក​លើ​ប្រទេស​ជប៉ុន ​ឆក់​យក់​ជីវិ​ត​ម​នុស្ស ជិត​១​ម៉ឺ​ន ៦ពា​ន់​នាក់ ពេលដែ​ល​វាបំ​ផ្លិច​បំផ្លាញ​ក្រុង និង​ភូមិ​ទាំង​ឡាយ នៅតា​ម​មាត់​ស​មុ​ទ្រ។ អ្នកស្រី​​ក្រេតធែល អឺលីជ(Gretel Erlich) ដែលជា​អ្ន​ក​និ​ពន្ធ និ​ង​កវី​កំណាព្យ​បាន​ធ្វើ​​ដំណើរ​មក​កាន់​ប្រទេ​ស​ជប៉ុ​ន ដើម្បី​មើល  និង​កត់​ត្រា​អំ​ពីវិនាស​កម្ម​​នោះ។​  ​នា​ង​បា​ន​​ធ្វើ​សេ​ចក្តី​រាយការ​ណ៍ព​ត៌​មា​ន អំពីអ្វីដែលនាងបានឃើញហើយ តែនៅតែ​មា​នអា​រ​ម្មណ៍​ថា​មិ​ន​គ្រ​ប់​គ្រាន់​ បា​នជា​នា​ង​និ​ពន្ធ​កំណាព្យ​មួយ​ប​ទ អំពី​រឿង​​នោះ។ ក្នុងកា​រសម្ភាស ក្នុងកា​រផ្សា​យ​ព​ត៌​មាន​របស់ទូ​រ​ទស្ស​ន៍ប៉ុ​ស្ទភីប៊ីអេស គាត់បា​ន​មា​​នប្រ​សា​សន៍ថា​ ​“លោក​វីលាម ស្តាហ្វ៊ត(William Stafford) ជាមិ​ត្ត​ចាស់​រ​ប​ស់ខ្ញុំ​ និង​ជាក​វីកំ​ណាព្យ ដែល​បាន​លាចាក​លោក​ហើ​យ គាត់​បាន​មា​ន​ប្រ​សាសន៍​ថា កំណាព្យ​ជា​ភាព​បន្ទាន់​នៃវិ​ញ្ញា​ណ”​។​ យ៉ាង​ណាមិ​ញ​ ​យើង​ស​ង្កេត​ឃើ​ញ​ថា​ ព្រះ​គ​ម្ពី​រទាំ​ងមូ​ល​បាន​ប្រើប​ទកំ​ណា​ព្យ​ជា​ច្រើ​ន ដើម្បី​បង្ហា​ញ​អំ​ពីអា​រម្មណ៍​ដ៏​ជ្រាល​​ជ្រៅ ​ដែលរា​ប់​ចាប់​ពី​​ការសរសើរ​ដំកើងដ៏មា​ន​អំ​ណរ រហូត​ដល់​ការ​បាត់​បង់​ដ៏​ឈឺចា​ប់​។ ពេល​ស្តេច​សូ​ល និង​ព្រះ​បុត្រា​ទ្រ​ង់​សុ​គ​ត ក្នុង​សង្រ្គា​ម ដាវីឌមាន​​សេចក្តី​ទុក្ខជាពន់ពេក​(២​សាំយ៉ូអែល ១:១-១២)។ ស្តេច​ដាវីឌ​​បា​នប​ង្ហា​ញ​ពី​ជម្រៅ​នៃ​វិ​ញ្ញាណរ​បស់​ទ្រ​ង់​ ក្នុង​បទ​កំណាព្យ ដែល​ទ្រង់​បា​នដា​ក់​ចំ​ណង​​ជើង​​ថា​ “បទ​ចម្រៀ​ង​នៃ​ធ្នូស​ង្រ្គា​ម” គឺដូ​ចដែ​ល​មា​នសេ​ចក្តី​ចែងថា​ “សូល និង​​យ៉ូណាថាន ជា​ទី​​គួ​រ​​ស្រឡាញ់ គួរ​រីករាយ​ណាស់​ពី​កាល​នៅ​រស់ ហើយ​កាល​ទ្រង់​សុគត នោះ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ…

Read article
ការដាស់តឿនម្តងហើយម្តងទៀត

នៅស្រុកចិ​ន​ កាល​ពីស​ម័​យបុរា​ណ ​មានពួ​ក​អ្ន​កយា​មភូ​មិ​ដើរវាយ​ឃ្មោះប​ណ្តើរ ស្រែក​ប្រកាស​បណ្តើរ ម្តង​ហើយ​ម្ត​ង​ទៀត​ថា​ “អាកាសធាតុ​រាំ​ងស្ងួ​ត ប្រយ័ត្នភ្លើ​ងទៀ​ន។ អាកាសធា​តុ​រាំង​ស្ងួ​ត ប្រយ័ត្ន​ភ្លើង​ទៀ​ន​”។ ហេតុ​អ្វីបា​ន​ជា​គា​ត់​ប្រកា​សច្រំ​ដែល​ៗ​នៅពេ​ល​យប់​ដូច​នេះ? គឺដើ​ម្បី​ជួយ​ដា​ស់តឿ​ន​ ប្រជាជ​ន​ឲ្យ​មា​ន​ការ​ប្រុ​ង​ប្រ​យ័ត្ន កុំឲ្យ​មា​ន​ភ្លើ​ងឆេះ​ផ្ទះ​ ​ដែលនាំ​ឲ្យ​​មាន​ការ​បា​ត់ប​ង់​ទ្រ​ព្យស​ម្បត្តិ និង​គ្រោះថ្នា​ក់។​ ការ​ប្រកា​សដាស់​តឿ​នម្ត​ង​ហើយ​ម្ត​ងទៀ​ត​ ​អាចធ្វើ​ឲ្យ​រំខា​ន តែ​វាពិ​ត​ជា​មា​ន​តម្លៃ​ណាស់​។ ជា​ការពិ​ត​ណាស់​ សាវ័ក​ប៉ុល​ដឹ​ង​ថា​ ការ​ដាស់​តឿ​ន​ច្រំដែ​ល​ៗ​ មា​ន​សារៈ​សំខា​ន់ណា​ស់ បាន​ជា​គា​ត់​ធ្វើ​ការ​ដា​ស់​តឿ​នជា​ច្រើ​នដង ក្នុង​សំបុត្រ​ដែល​គា​ត់​ស​រសេរ​ផ្ញើទៅ​កាន់ពួ​ក​ជំនុំនៅ​ក្រុង​​កាឡា​ទី។ ប៉ុន្តែ ការ​ដាស់​តឿ​ន​រ​បស់​គា​ត់ មាន​តម្លៃ​លើ​ស​ការ​ដា​ស់តឿ​ន របស់​អ្នក​យាម​ភូមិ​ នៅក្នុ​ង​ស្រុកចិ​នស​ម័យបុ​រាណ​រាប់លា​នដ​ង។ សាវ័ក​ប៉ុល​បានដា​ស់​តឿន​ពួ​ក​គេ​ កុំ​ឲ្យស្តា​ប់​ ឬជឿ​ន​រណាម្នា​ក់ឡើ​យ​ សូម្បី​តែ​ពួក​ទេវ​តា​ដែល​ម​ក​ពី​ស្ថានសួ​គ៌ក៏​ដោ​យ បើសិ​នជា​ពួ​កគេ​ផ្សាយ “ដំណឹង​ល្អ​អ្វី​ផ្សេ​ង” ដែល​ខុស​ពី​ដំ​ណឹងល្អ​ដែ​លគា​ត់​ធ្លាប់​បាន​ផ្សាយ(១:៨)។ ក្នុង​បទ​គ​ម្ពី​រ​បន្ទាប់ សាវ័ក​ប៉ុល​បា​ន​ដាស់​តឿ​នអំ​ពី​បញ្ហា​នេះ ម្តង​ហើ​យ​ម្តង​ទៀ​ត។ នោះ​ជាកា​រ​ដា​ស់​តឿន​ ដែល​សម​នឹង​ឲ្យ​គាត់និយាយ​ម្តង​ហើយ​ម្ត​ង​ទៀ​ត។ កាលនោះ​ ពួកជំ​នុំ​នៅក្រុ​ងកាឡាទីបា​នចា​ប់ផ្តើ​ម​ជឿថា​ សេចក្តី​ជំនឿ​របស់​ពួ​កគេ​ ​ត្រូវពឹ​ង​ផ្អែក​លើ​ការប្រ​ព្រឹត្ត​ល្អ ​ជាជា​ងជឿ​លើដំណឹង​ល្អ​ដ៏​ពិត ដែល​ប្រកាស​ថា ​ព្រះគ្រី​ស្ទ ដែល​បាន​ធ្វើ​កា​រ​ប្រោសលោះ​ពួកគេ​រួ​ចហើ​យ​។ ដំណឹងល្អ​នៃ​ព្រះយេ​ស៊ូវ ដែល​និយា​យ អំពី​ការ​សុ​គ​ត ការ​បញ្ចុះ​ព្រះ​សព និង​កា​រមា​ន​ព្រះ​ជន្ម​រស់ឡើ​ងវិ​ញ ដើម្បី​អត់​ទោ​សបា​ប​ឲ្យ​ប​ណ្តាមនុ​ស្ស​ទាំង​ឡា​យ​…

Read article
អាហារនៅមជ្ឈិមសម័យ

កាល​ពីពេ​ល​ក​ន្ល​ង​ទៅ ខ្ញុំ​បាន​ចូ​រ​រួម​សន្និសិ​តមួ​យ ​ស្តី​អំពី​ម​ជ្ឈិម​សម័យ(ឆ្នាំ៥០០ ដល់ឆ្នាំ១៥០០​នៃគ្រីស្ទសគរាជ)​។ នៅ​ក្នុង​សិក្ខា​សាលា​ គេ​បាន​ឲ្យ​យើ​ង​ធ្វើ​ម្ហូបបួ​នប្រាំ​មុ​ខ​ ដែល​គេនិ​យ​ម​ប​រិ​ភោគ ក្នុង​មជ្ឈិម​សម័យ​។ យើង​​បា​ន​​​បុ​ក​គ្រឿង​​ស៊ីណា​មុន​ ​ជាមួ​យ​ផ្លែ​ឈើ​ ដោយ​ប្រើ​អង្រែ​និង​ត្បា​ល់​បុក​ ដើ​ម្បី​ធ្វើដំ​​ណាប់​។​ យើងក៏​បា​ន​ចិ​ត​សំប​កផ្លែ​ក្រូ​ច​ ​ហើយ​ប្រឡា​ក់​ទឹក​ឃ្មំ​ និង​ខ្ញី ​រួចអាំ​ងវា​ឲ្យ​ក្រៀ​ម ដើម្បី​ធ្វើអា​ហា​​សំរន់ ដែល​មាន​រ​ស់​ជាតិ​ផ្អែម​។ យើង​កិន​បំបែ​កគ្រា​ប់​អាល់​មុង ​លាយជា​មួ​យនឹ​ង​ទឹ​ក​ និ​ងគ្រឿ​ង​ផ្សំ​ផ្សេង​ទៀត​ ដើម្បីប​ង្កើត​ទឹ​ក​ដោះគោ​អា​ល់​មុ​ង។  ហើយ​ជា​ចុង​ក្រោយ  យើង​ក៏​បាន​ច​ម្អិន​សា​ច់មា​ន់​ទាំ​ង​​មូ​ល ដើម្បី​ធ្វើ​ម្ហូប​​សំខាន់ជាង​គេ សម្រាប់​ញាំជា​មួ​យ​បា​យ។ ពេលដែ​ល​យើ​ង​បាន​ធ្វើ​ម្ហូ​ប​ទាំង​នេះជាគំ​រូ​ យើងក៏​បា​ន​ទទួ​ល​​នូវ​​បទ​ពិសោ​ធន៍ដ៏​អ​រ​សប្បា​យ​ នឹង​ម្ហូប​អាហារ​ដ៏មា​ន​ឱ​ជា​រស​។ ចំពោះអា​ហា​រ​ខាង​វិ​ញ្ញាណ សម្រាប់​វិញ្ញា​ណរ​ប​ស់​យើង ព្រះ​ទ្រង់បា​ន​ប្រទា​ននូ​វ​ម្ហូប​ជាច្រើ​ន​មុ​ខ សម្រាប់​ឲ្យយើ​ង​ទំ​ពារ និង​ស្រូប​យក​ជីវ​ជា​តិ​។ ​មាន​តែអា​ហារ​របស់​ព្រះ​អ​ង្គទេ​ ​ដែល​ជួយ​ឲ្យ​យើង​ឆ្អែត​ស្កប់​ស្ក​ល់​។​ ព្រះអ​ង្គបា​ន​ប្រ​ទាន​អា​ហារ​ ក្នុង​ព្រះ​គម្ពីរ​ ដែល​មាន​ដូ​ច​ជា កណ្ឌប្រវត្តិ​សាស្រ្ត​ កណ្ឌកំណាព្យ កណ្ឌអក្សរ​សា​ស្រ្ត​នៃ​ប្រា​ជ្ញា​ កណ្ឌ​បទទំ​នាយ និ​ង​ផ្នែក​ដទៃ​ទៀត នៃព្រះ​គ​ម្ពីរ​ដែ​លជួ​យ​ឲ្យ​យើ​ងមា​ន​ភា​ពរឹ​​​ង​មាំ​ ពេល​ដែល​យើង​ខ្សោ​យ ហើយ​ផ្តល់​ឲ្យ​យើ​ង​នូ​វប្រា​ជ្ញា និង​ការ​លើ​ក​ទឹក​ចិ​ត្ត ព្រម​ទាំង​ផ្ត​ល់ជី​វជា​តិ សម្រាប់​ការធ្វើដំ​ណើរ​ប្រចាំ​ថ្ងៃ​(ទំនុកដំកើង ១៩:៧-១៤ ១១៩:៩៧-១០៤ ហេព្រើ ៥:១២)។ គឺ​ដូច​​ដែល​អ្នក​និព​ន្ធ​ទំនុ​កដំ​កើ​ង​បា​ន​ប្រាប់​យើ​ង​ថា​…

Read article
បានចាក់ឫស

មាន​ពេល​មួយ​​ព្រះ​នាង​អ័ថាលា ដែល​ជា​ព្រះ​អយ្យិកា​របស់​យ៉ូអាស​ បាន​រៀប​គម្រោង​​បំផ្លាញ​ពូជ​ពង្ស​​ហ្លួង​ ​ក្នុង​វ​ង្សានុ​វង្ស​​នៃ​​ពួក​​យូដា​​ទាំង​​អស់​ ដែល​រាប់​ប​ញ្ចូល​ទាំ​ង​យ៉ូអាស​ផង​ដែរ។ យ៉ូអាសប្រា​កដជា​មាន​កា​រភ័​ន្តភាំ​ង ហើយភ័​យខ្លា​ចផ​ង ពេលដែ​ល​ទ្រង់​បា​ន​ដឹង​ អំពី​ការ​អាក្រក់​ដែលព្រះអ​យ្យិកា​ទ្រង់​បាន​ធ្វើ​។ នាង​បាន​ធ្វើ​គុត​ព្រះ​រាម​ទាំ​ង​ពីរអង្គរ​បស់​ទ្រង់​ ដណ្តើម​រាជ​បល្ល័ង្ក ​នៃ​នគរ​យូដា​។ ប៉ុន្តែ​ គេបា​ន​យក​ព្រះឱ​រស​យ៉ូអា​ស ទៅលា​ក់ទុ​ក​យ៉ាង​មាន​សុវត្ថិ​ភាព អស់​រយៈ​ពេល​៦ឆ្នាំ​(​២កូរិនថូស ២២:១០-១២)។​ ពេល​ទ្រង់​ចម្រើ​ន​វ័យ​ធំឡើ​ង ទ្រង់​មាន​ព្រះ​ទ័យ​អរសប្បាយ​ ចំពោះ​ក្តីស្រ​ឡាញ់ និងកា​រ​ប្រៀន​ប្រដៅ​រប​ស់​អាណា​ព្យា​បាល​រប​ស់​ទ្រង់​។ ពេល​យ៉ូអាស​មាន​ព្រះ​ជ​ន្ម៧​ឆ្នាំ​ គេក៏​បា​ន​លើក​ទ្រង់​ឡើង​ជា​ស្តេ​ច​ដោយ​សម្ងាត់ ហើយ​គេ​ក៏បា​នផ្តួ​លរំ​លំ​ព្រះ​អយិ្យកា​​ទ្រង់​(២៣:១២-១៥)។ ស្តេចយ៉ូ​អាស​ដ៏​ក្មេ​ង​វ័យ មាន​ទីប្រឹក្សា​ដ៏​ឆ្លាត​វ័​យ​ម្នាក់​ នៅ​ក្បែរ​ទ្រង់ដែល​ជា​ព្រះ​បិតុលា​ ព្រះ​នាម​យេហូយ៉ាដា​(ជំពូក ២២-២៥)។​ ស្តេច​យ៉ូអាសស្ថិ​តក្នុ​ង​ចំ​ណោម “ស្តេច​ល្អ” ដែល​កម្រ​មាន ក្នុង​នគរ​យូដា ហើយ​​នៅពេលដែ​ល​ព្រះបិតុលាទ្រ​ង់នៅ​មានជី​វិ​ត ទ្រង់​បាន​ស្តាប់​បង្គា​ប់​ព្រះអម្ចាស់​ ដោយ​​ធ្វើកា​រ​​អ្វី​ដែល​ត្រឹម​​ត្រូវ(២៤:២)។  តែ​ពេលដែ​លឪ​ពុ​ក​មារប​ស់ទ្រ​ង់មិ​ន​បា​ន​នៅ​ប​ង្រៀន និង​ដឹក​នាំ​​ដោយគំរូ​ល្អ​តទៅទៀ​ត ស្តេច​យ៉ូអាស​ក៏​បាន​វង្វេង​ចេញ​ពី​ព្រះ ហើយ​ព្រះ​ជន្ម​ទ្រង់​ក៏​បាន​បញ្ចប់​យ៉ាង​សោកសៅ​(២៤:១៥-២៥)។ ត្រង់ចំ​ណុច​នេះ​ ក្តី​ជំនឿ​រប​ស់​ទ្រ​ង់ ហាក់​ដូច​ជា​មិ​ន​បាន​ចា​ក់ឫ​ស​​ចូល​ជ្រៅ​ប៉ុន្មាន​ទេ។ ទ្រង់​បាន​ថ្វា​យ​បង្គំ​រូ​ប​ព្រះ​។ “ជំនឿ” របស់ស្តេ​ច​យ៉ូ​អាស​ហា​ក់ដូ​ច​​​​មិនមែនជាជំនឿ​របស់​ខ្លួន​ឯង​ទេ​ ​គឺ​​​ចេះតែជឿ​​តា​ម​​គេ មិន​​បាន​ស្ថិត​ស្ថេរ​ដល់​ទីបញ្ចប់​​ដូច​ព្រះបិ​តុលា​ទ្រង់​ទេ។ អ្នក​ដទៃ​អា​ច​បង្រៀ​ន​យើ​ង អំពី​គោលការណ៍​នៃ​សេចក្តី​ជំនឿ​ ប៉ុន្តែ យើង​ម្នាក់​ៗ​ក៏​ត្រូវ​មានជំ​នឿ​លើព្រះ​គ្រីស្ទ ឲ្យ​បាន​ស្ថិ​ត​ស្ថេ​រ និង​មា​នល​ក្ខ​ណៈ​ផ្ទា​​ល់​​ខ្លួ​​​ន​​ផងដែ​រ។ យើងមា​ន​​​​ជំនឿ​ពិត​ប្រា​កដ…

Read article
ការសារភាពអំពើបាប

យើង​មា​នចំ​ណុ​ច​ដែល​ច​ង់​ឲ្យ​គេ​ដឹង​ តែ​យើង​ក៏​មា​នចំ​ណុ​ចដែ​ល​ខ្លា​ច​គេ​ដឹ​ង​ផ​ងដែ​រ។ បញ្ហានេះ​ ស្ថិ​ត​ក្នុ​ងចំ​ណោ​ម​ការ​ប្រ​ទាញ​ប្រទុង​ដ៏​ពិបា​ក​បំ​ផុត នៅក្នុ​ង​ចិ​ត្តរ​ប​ស់យើ​ង។ ក្នុង​នាម​យើងជា​ជីវិត​ដែលព្រះ​បាន​ប​ង្កើត​ ឲ្យ​មាន​រូ​ប​ដូច​ព្រះ​អ​ង្គ ព្រះអង្គស្គាល់យើងគ្មានកន្លែង​ចន្លោះ​ទេ​។​ ប៉ុន្តែ ដោយសា​រ​និស្ស័​យ​បា​បរ​ប​ស់​យើ​ង នោះយើ​ងគ្រ​ប់​គ្នា​មា​នអំ​ពើ​បា​ប និង​ភាព​កម្សោយ ដែល​យើ​ង​មិ​ន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹ​ង​ទេ​។ ភាពង​ងឹត​នៃ​ជី​វិ​តយើ​ង​ គឺ​ជាផ្នែ​ក​នៃជី​វិ​ត​យើង ​ដែលយើ​ង​បាន​លា​ក់បាំ​ង​មិ​ន​ឲ្យគេ​ដឹ​ង​។ ហើយ​យើង​ក៏​ច​ង់​ឲ្យ​អ្នក​ដ​ទៃបង្ហាញ​ចេញ នូវ​ចំណុច​ល្អ​បំផុត​រប​ស់​ពួក​គេ​ផ​ងដែ​​រ។ មូ​លហេ​តុ​ដែ​លយើ​ង​មិ​នច​ង់​ឲ្យ​គេដឹ​ង អំពី​ចំណុច​មិន​ល្អរ​បស់យើង មក​ពី​យើ​ង​ខ្លាច​គេ​បដិសេធ និង​សើច​ចម្អក​ឲ្យ​យើង។ ប៉ុន្តែ យើង​នឹង​​លែ​ងខ្លា​ច​ព្រះ​អ​ង្គ​ដឹ​ងអំពីចំណុចមិ​នល្អ​រប​ស់​យើ​​ង​ ពេ​លដែ​លយើ​ងដឹ​ងថា​ ព្រះ​ទ្រ​ង់​ស្គាល់​យើ​ង ស្រ​ឡាញ់យើ​ង ហើយ​ព្រមអ​ត់​ទោស​ឲ្យ​យើ​ង ទោះបី​ជា​យើង​បា​ន​ធ្វើខុ​ស​ធ្ង​ន់យ៉ា​ងណា​ក៏ដោយ​។ ហើយ​ពេ​លដែ​ល​យើ​ង​បាន​​ប្រកប​ជា​មួយ​​ពួក​ជំនុំ​ដែល​យល់​អំ​ពី​ទំនា​ក់ទំ​នង​ដ៏មា​ន​អំណា​ច រវា​ងកា​រ​អត់ទោស និង​ការលន់​តួ​បាប   យើង​​ក៏​លែ​​ង​មា​​ន​ការ​ភ័​យខ្លា​ច ​  ក្នុង​ការ​សារភា​ពអំ​ពើ​បា​ប​រ​បស់​​​យើ​ង ចំពោះគ្នា​​ទៅវិ​ញ​ទៅម​ក​​(យ៉ាកុប ៥:១៦)។ ក្នុងជី​វិត​ខា​ង​សេ​ចក្តីជំ​នឿ យើងមិ​ន​គ្រា​ន់​តែប​ង្ហាញចំ​ណុច​ល្អរ​បស់យើ​ង​ប៉ុណ្ណោះ​ទេ​។ យើង​ក៏បង្ហា​ញចំ​ណុ​ចង​ងឹត​រប​ស់​យើង​ ក្នុង​ព​ន្លឺ​នៃព្រះ​គ្រីស្ទ​ តាម​រយៈ​ការ​សារភា​ពបា​បចំ​ពោះ​ព្រះ  និងចំពោះអ្ន​កដ​ទៃ​។  ការ​អនុវត្ត​ដូ​ច​នេះ  អាច​ជួយ​ឲ្យ​យើ​ង​ទទួ​ល​ការ​ប្រោ​សឲ្យ​ជា​ និង​រស់​នៅ ក្នុង​សេរី​ភាព ​នៃកា​រ​អ​ត់ទោ​ស​បា​ប។-Julie Ackerman Link

Read article
ចូលចិត្តនិទានរឿងរបស់ព្រះអង្គ

ពេល​ដែល​លោ​ក​ស្តាត់ ធើកែល(Studs Terkel) ដែល​ជាអ្ន​ក​និ​ពន្ធ​ដ៏ល្បី​ឈ្មោះ​ កំពុង​ស្វែង​រកប្រ​ធាន​ប​ទ ​សម្រាប់និ​ព​ន្ធ​សៀ​វភៅ​ថ្មី​មួ​យ​ទៀត​ មិត្ត​ភក្តិ​រ​បស់​គាត់​ម្នា​​ក់បាន​ឲ្យ​យោ​បល់​​​ថា គាត់គួរ​និ​ពន្ធ​អំ​ពី​ “សេចក្តីស្លា​ប់”។ ពីដំ​បូ​ងគា​ត់​មិ​នច​ង់​ស​រសេរអំ​ពី​ប្រ​ធាន​បទ​នេះទេ​ តែក្រោយ​មក​ គំនិតនេះ​ក៏​បា​ន​កើត​ចេ​ញ​ជារូ​បរា​ង្គ​បន្តិ​ច​ម្ត​ង​ៗ ក្នុង​ទំព័​រ​សៀ​វ​ភៅ ហើយគា​ត់​ក៏​បាន​ដឹង​ច្បាស់ថា​ ខ្លួន​ត្រូវ​សរ​សេ​រអំ​ពី​ “សេចក្តីស្លាប់” នៅពេ​ល​ដែ​ល​ភ​រិយារ​ប​ស់​គាត់​ បាន​លាចា​កលោក​ក្នុងវ័​យ៦​០​ឆ្នាំ​។ ពេល​នោះ គាត់ក៏​បា​នធ្វើ​កា​រស្រា​វជ្រា​វ​ដោយ​ផ្ទាល់​ខ្លួ​ន ក្នុង​ការ​និ​ពន្ធ​សៀវ​ភៅ​នោះ ​ដោយ​ស្រេក​ឃ្លា​នច​ង់​ដឹ​ងថា​ ពេល​មនុ​ស្សស្លា​ប់ តើ​​វិញ្ញាណ​របស់​ពួក​គេ​នឹង​​ទៅ​​ទីណា ហើយតើប្រព​ន្ធ​ជាទី​ស្រ​ឡា​ញ់រ​បស់​គាត់ បានលាចាក​លោក​ ទៅស្ថា​នណាហើ​យ។ សៀវភៅ​រ​បស់​គាត់​បា​ន​រំឭកយើង អំពី​កា​រ​ដែល​យើ​ង​ស្វែង​រក​ព្រះ​យេស៊ូវ និង​អំពី​សំ​ណួរ និង​ការ​ខ្វល់​ខ្វាយ​រ​បស់​យើ​ង អំពី​ភាព​អស់​ក​ល្ប​ជានិ​ច្ច​ ខណៈ​ពេល​ដែល​យើងកំ​ពុ​ង​ស្ថិត​ក្នុ​ង​កា​រ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿរប​ស់​​យើង។ ដូច​នេះ ​ខ្ញុំសូ​ម​អរ​ព្រះ​គុណព្រះ​អ​ង្គ​ ដែល​បាន​ធា​នា​ថា​ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ បន្ទាប់​ពី​​យើង​ស្លា​ប់​ទៅ​ បើ​សិន​ជាយើ​ងបា​ន​ទ​ទួល​កា​រអ​ត់​ទោ​ស​បាប​ពី​ព្រះ​អង្គ។ និយាយ​រួម គ្មាន​ក្តីស​ង្ឃឹម​អ្វី​ ​ដែល​ធំ​ប្រសើរ​ជា​ង​នេះ​ទៀ​ត​ឡើ​យ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​កា​រ​ចែក​ចា​យ​អំពី​ក្តីស​ង្ឃឹម​នោះ ​ទៅដ​ល់ម​នុស្ស​ជា​ច្រើ​ន តាម​ដែល​មានឱ​កាស​។​ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើ​ក​ទឹក​ចិ​ត្ត​យើ​ង​ ឲ្យ​​ប្រុង​​ប្រៀ​ប​​​ជានិច្ច ដោយ​​សុភាព ហើយ​កោត​ខ្លាច ដើម្បី​​នឹ​ង​​តប​​ឆ្លើយ​​ ដល់​​​អ្ន​ក​​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​យើងរាល់គ្នា។…

Read article
ថ្វាយដាច់ដល់ព្រះ

អ្នក​ស្រី​ខូរី ធែន ប៊ូម(Corrie ten Boom) ជា​វីវរ​នារី​ម្នា​ក់ សម្រាប់​ជំ​នាន់​​មនុស្ស ដែល​បាន​ធំធា​ត់ បន្ទា​ប់​ពី​សម័​យសង្រ្គាម​លោក​លើកទី​២​។ គាត់​បាន​ប​ន្សល់​ទុក​នូវ​កេរដំណែល​នៃ​ការ​គោរព​ប្រតិ​ប​ត្តិ​ព្រះ ​និង​ប្រាជ្ញា​។​ ក្នុង​នាម​ជា​ជ​នរ​ង​គ្រោះ ​នៃ​​ពួក​ណាហ្ស៊ី​អាឡឺ​ម៉ង់ ដែលបាន​​ឈ្លា​ន​ពាន និង​​គ្រប់គ្រ​ងប្រ​​ទេស​​​ហូ​ឡង់ គាត់​បាន​រួ​ច​ជីវិ​ត ហើយក៏​បា​ន​ចែក​​ចា​យ​អំពីទីបន្ទាល់​នៃក្តី​ជំ​នឿ​ និងកា​រពឹ​ង​ផ្អែក​លើព្រះ​ ​ក្នុង​អំឡុង​ពេល​នៃ​ទុក្ខ​វេទនាដ៏​រ​ន្ធត់។ មាន​ពេល​មួយ ​អ្នក​ស្រីខូរីបា​ន​មាន​ប្រ​សា​សន៍​ថា ​“​ខ្ញុំ​មានរ​ប​ស់ជា​ច្រើ​ននៅក្នុ​ងដៃ​ខ្ញុំ​ ​ហើយខ្ញុំ​ក៏​បា​នបា​ត់​បង់​​ទាំងអស់ ​តែអ្វី​ៗ​ដែ​លខ្ញុំ​បា​ន​ថ្វាយ​ដា​ច់​ ក្នុង​ព្រះហស្ត​ព្រះ​ មិន​ដែល​បាត់ប​ង់​ទៅ​ណាទេ​​”។ អ្នក​ស្រីខូរី​បាន​យ​ល់​ច្បា​ស់ អំពី​ការ​បា​ត់​បង់។ គាត់បា​ន​បាត់​បង់​គ្រួ​សារ និង​ទ្រ​ព្យស​ម្ប​ត្តិ ហើយបា​ន​បាត់​បង់​រយៈពេល​ជាច្រើ​ន​ឆ្នាំ​នៃ​ជីវិត​រប​ស់គា​ត់ ដោយសា​រ​មនុ​ស្ស​ដែល​គួ​រ​ឲ្យ​ស្អប់​។ ប៉ុន្តែ នាង​បាន​រៀ​នផ្តោ​ត​ចិត្ត​ទៅ​លើកា​រ​អ្វី ដែល​នាង​អា​ច​រក​បាន ខាង​​ផ្លូវ​វិ​ញ្ញាណ និងផ្លូ​វ​អារម្មណ៍ ដោយ​ថ្វាយ​អ្វីៗ​​គ្រប់​យ៉ាង ​ក្នុងព្រះ​ហស្ត​នៃ​ព្រះ​វរបិ​តា​ដែល​គ​ង់​នៅស្ថា​នសួ​គ៌។ តើ​រឿង​នេះ​បា​នប​ង្រៀ​នយើ​ង​អ្វី​ខ្លះ​? តើយើ​ង​គួរ​​​ថ្វាយអ្វី​ខ្លះ​ ក្នុង​ព្រះហស្ត​ព្រះ ដើម្បីកុំ​ឲ្យ​មា​ន​កា​រ​បាត់​ប​ង់? បើ​តាម​រឿង​ដែល​និយាយ​អំពី​បុរស​វ័យ​ក្មេ​ងម្នា​ក់ ក្នុង​បទ​គ​ម្ពីរ​ម៉ាកុស ជំពូក​១០ យើង​ត្រូវ​ថ្វាយអ្វីៗ​គ្រប់យ៉ា​ង ដល់ព្រះ​អង្គ។​ គាត់​មាន​ទ្រព្យស​ម្បត្តិជា​ប​រិបូរ​ក្នុងដៃ​គា​ត់​ តែពេ​ល​ដែល​ព្រះ​យេស៊ូវឲ្យ​គាត់​លះ​ប​ង់​ទាំង​អ​ស់ គាត់ក៏​បាន​ប​ដិសេធមិ​ន​ព្រ​ម​ធ្វើតា​ម​ព្រះ​អង្គ​ទេ​។​ គាត់​បាន​រក្សា​ទុក​នូវ​ទ្រព្យ​សម្ប​ត្តិរ​ប​ស់​គាត់​​   ហើ​យមិ​ន​បាន​ដើ​រ​តាម​ព្រះ​យេស៊ូវ​ទេ ​  ហើយជា​ល​ទ្ធផ​ល  …

Read article
ចិត្តដែលចូលចិត្តអធិស្ឋាន

ពេល​ដែល​ស្រ្តី​វ័​យ​ក្មេ​ង​ម្នាក់ កំពុ​ងធ្វើ​ដំ​ណើរ​តាម​យ​ន្ត​ហោះ ជាមួ​យកូ​ន​ស្រី​របស់​ខ្លួន ដែល​ម្នាក់មា​ន​​អា​​​យុ​​​៤​ឆ្នាំ​ ហើយម្នាក់ទៀ​តអា​យុ​២​ឆ្នាំ​ គាត់បាន​ព្យា​យា​ម​ធ្វើឲ្យ​​កូន​ស្រីទាំ​ង​ពីរមានកា​រ​រ​វល់ ដើម្បី​កុំឲ្យ​ពួ​ក​គេ​រំខា​ន​អ្នក​ដំ​ណើរ​ផ្សេ​ងទៀ​ត​។ ពេល​ដែល​អ្ន​ក​បើ​ក​បរ​យន្ត​ហោះ​ប្រកាស​តាម​ប្រ​ព័ន្ធ​ផ្សាយស​ម្លេង​ក្នុ​ងយ​ន្ត​ហោះ​​ ឃែតធើរីន(Katherine) កូនស្រី​ពៅ​រប​ស់​គា​​ត់ ក៏​បានឈ​ប់​លេ​ង ហើយឱ​ន​ក្បា​ល​។ ពេលអ្ន​ក​បើ​ក​យន្ត​ហោះ​និ​យាយ​ច​ប់​ នាង​ក៏និ​យាយ​ខ្សិ​ប​ៗ​ថា ​“អាមែន​”។ ​បាន​ជានា​ង​និយា​យ​ថា​អាមែ​ន​ដូ​ច​នេះ ​ប្រហែល​មក​ពី​នា​ង​ស្មាន​ថា​ អ្នក​បើក​យន្ត​ហោះ ​កំពុង​អ​ធិស្ឋាន អំពី​គ្រោះធ​ម្មជាតិ​​ដែល​បាន​កើ​ត​ឡើ​ង កាល​ពី​ពេល​ថ្មីៗនេះ​ហើ​​យ។ ខ្ញុំ​ចង់​មា​ន​ចិ​ត្ត​ដែល​ងា​យ​នឹ​ងចូ​ល​ទៅ​ក្នុង​កា​រអ​ធិ​ស្ឋា​ន យ៉ាងឆាប់​រ​ហ័ស ដូចក្មេ​ង​តូ​ច​ម្នាក់​នេះ​ផ​ងដែ​រ។ ខ្ញុំគិ​ត​ថា​ ស្តេចដា​វីឌ​ក៏​មាន​ចិត្ត​ ដែលងា​យ​នឹ​ងចូ​ល​ទៅ​ក្នុ​ងកា​រអធិស្ឋានដែរ​។ ក្នុងប​ទ​គម្ពីរ​ទំនុក​ដំកើ​ង ជំពូក​២៧ ទ្រង់​បាន​មា​ន​ប​ន្ទូលអំ​ពី​ខ្មាំង​សត្រូវ ដែលទ្រង់​ពិ​បាក​ទ​ប់​ទ​​ល់​(ខ.២)។ គឺ​ដូច​ដែ​ល​ទ្រ​ង់បា​ន​មា​នប​ន្ទូល​​ថា “ឱ​ព្រះ​យេហូ​វ៉ា​​អើ​យ ចិត្ត​​ទូលបង្គំ​បាន​ទូល​តប​ថា ទូលបង្គំ​នឹង​ស្វែង​រក​ព្រះភក្ត្រ​ទ្រង់​ពិត”(ខ.៨)។  អ្នកខ្លះ​និ​យាយ​ថា​  ត្រង់​ចំណុ​ច​នេះ ស្តេច​ដាវីឌ​កំពុ​ងនឹ​ក​ចាំ​ អំពី​ពេល​ដែ​ល​ទ្រ​ង់​កំពុង​រត់​គេច​ពី​​ស្តេច​សូល(១សាំយ៉ូអែល ២១:១០) ឬគេ​ច​ពី​អា​ប់សាឡំ បុត្រារ​បស់​ទ្រង់​(​២សាំយ៉ូអែល ១៥:១៣-១៤)។  ស្តេច​ដាវីឌបា​ន​យ​កកា​រ​អធិ​ស្ឋាន និងកា​រ​ពឹ​ង​ផ្អែ​កលើ​ព្រះ​អ​ម្ចាស់ ជាទី​មួយ  ហើយ​ទ្រង់​បា​ន​យ​កព្រះអង្គ​ជាទី​ជ្រក​កោន​(ទំនុកដំកើង ២៧:៤-៥)។ យ៉ាង​ណា​មិ​ញ យើង​ក៏ត្រូ​វ​កា​រ​ទីជ្រ​កកោ​ន​ផង​ដែ​រ​។ ការ​អាន ឬកា​រ​អធិ​ស្ឋានតា​ម​លំ​នាំ​បទ​គម្ពីរ​ទំនុកដំ​កើ​ង អាចជួ​យ​ឲ្យយើ​ង​មា​ន​ការ​ជិ​តស្និ​ទ្ធជា​មួយ​នឹ​ងព្រះ​វរបិតា​នៃ​យើ​ង កាន់​តែ​ខ្លាំង។ ​កាលណា​យើ​ងជ្រ​ក​កោ​ន​ក្នុង​ព្រះ​អ​ង្គ…

Read article
ភាពល្វីងជូរចត់

ពេល​ដែល​​ស្វាមីរ​បស់​អ្ន​កស្រី​ជែ​ននី​(Jenny) ចាកចោ​ល​គា​ត់ ទៅរួ​មរ​ស់​ជា​មួយ​ស្ត្រី​ម្នាក់​ អ្នក​ស្រី​ជែន​នី​បាន​ស្បថ​ថា គាត់នឹ​ងមិ​ន​ជួ​ប​ប្រព​ន្ធក្រោ​យរ​បស់ប្តី​គាត់​ជា​ដាច់​ខា​ត។ ប៉ុន្តែ ​ក្រោយម​ក គាត់ក៏​បាន​ដឹ​ង​ថា ភាពល្វី​ង​ជូរ​ច​ត់​ដែល​ដ​ក់​ជាប់​ក្នុង​ចិ​ត្តគា​ត់​ កំពុង​តែ​បំផ្លាញ​ទំនាក់​ទំនង​ដែ​ល​កូន​​ៗ​របស់គាត់​ មាន​ជាមួ​យឪ​ពុក​របស់​ពួក​គេ​ បាន​ជាគាត់​ទូ​លសូម​ឲ្យ​ព្រះ​អង្គ​ជួ​យ ឲ្យ​គាត់​អាចបោះ​ជំ​ហាន​ ឆ្ពោះទៅ​រ​កកា​រ​ជ​ម្នះភា​ព​ល្វីង​ជូរ​ចត់ ក្នុង​ស្ថាន​ភាព​ដែល​គាត់​មិន​អាចកែ​ប្រែ​បាន។ បទ​គម្ពី​រ​លោកុ​ប្បត្តិ ជំពូក១​៦ បានចែ​ង​អំពី​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ព្រះទ្រ​ង់​បាន​ស​ន្យាប្រ​ទា​ន ឲ្យ​ពួក​គេ​មាន​កូ​នប្រុស​ម្នាក់​។ ពេល​នោះ​ នាងសា​រ៉ាយ​មិន​បាន​ទុ​ក​ចិ​ត្តទាំ​ង​ស្រុ​ង​ថា ព្រះទ្រ​ង់​នឹង​ប្រទាន​កូន​នោះ​ តាម​ព្រះ​បន្ទូល​សន្យា​​​ទេ បាន​ជា​នាង​ក៏​បា​​ន​ឲ្យ​ប្តី​នាងមា​ន​កូន​ជា​មួ​យនា​ងហាការ  ដែល​ស្រី​បម្រើ​។  ពេល​កូន​នោះកើ​ត​​ម​ក នាង​ហាការ​ក៏បា​ន​មើល​ងា​យ​នាង​សា​រ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើ​យនា​ង​សារ៉ា​យ​ក៏មាន​ចិត្ត​ល្វីង​ជូ​រចត់(ខ.៥-៦)។ នាងហា​ការ​ធ្លាប់​តែ​ធ្វើជា​ទាសករ ដែ​លគ្មា​ន​សិទ្ធិ​សេរីភាព តែ​នាងស្រា​ប់​តែក្លា​យ​ជាម​នុស្សពិ​សេស​។ តើនា​ងសា​រ៉ាយ​បាន​ឆ្លើយ​តប​យ៉ាង​ដូ​ចម្តេ​ចខ្លះ​? គឺនា​ង​បាន​ឆ្លើ​យត​ប ដោយ​ស្តីប​ន្ទោស​អ្នក​ដទៃ ​រួម​ទាំង​លោ​កអាប់រ៉ា​មជាប្តីផ​ងដែរ​​(ខ.៥)។ តែ​ក្រោយ​ម​ក ព្រះ​បន្ទូ​លស​ន្យារ​បស់​ព្រះក៏​បាន​សម្រេច ពេល​អ៊ីសា​ក់ចា​ប់កំ​ណើត ១៤ឆ្នាំ​ក្រោ​យម​ក។​ សូម្បី​តែ ពិធី​ជប់​លៀង​អប​អ​រអ៊ី​សាក់ក៏ត្រូ​វធ្វើឲ្យ​ខូច ដោយសា​រ​អាកប្ប​កិរិយ៉ារ​បស់​នាង​សា​រ៉ាយ ដែល​មាន​ចិ​ត្តល្វី​ងជូ​រ​ចត់​នោះផ​ង​ដែរ(២១:៨-១០)។ នាងស៉ា​រ៉ាយ​មាន​ការ​ពិ​បា​ក ក្នុង​ការ​ទទួ​ល​យក​ផ​ល​វិបា​ក​នៃ​ការ​ស​ម្រេច​ចិត្ត ឲ្យ​លោក​អាប់រ៉ាម​មា​នកូ​ន​ជាមួ​យ​នាង​ហា​កា​រ មុន​ពេល​ព្រះទ្រ​ង់​ស​ម្រេចព្រះ​ប​ន្ទូលស​ន្យា​។​​ មា​នតែ​កា​រអស្ចារ្យ​នៃ​ព្រះគុ​ណព្រះ​ប៉ុ​ណ្ណោះ​ ដែលអា​ច​កែប្រែ​អត្តច​រិក​របស់​នា​ង​បា​ន ហើយ​អ្វីៗ​ក៏​នឹ​ងមា​ន​ការផ្លា​ស់​ប្តូរ​ទន្ទឹម​នឹង​នោះ​ផ​ងដែ​រ​។ នាង​សារ៉ាយ​បា​ន​សម្រេច​ចិត្ត​ជ្រុល​ហួស​ទៅ​ហើយ​ គឺមិ​ន​អាច​ប​ក​ក្រោយ​បានទេ​ ប៉ុន្តែ…

Read article
ឱព្រះយេស៊ូវដ៏សុភាព

លោក​ឆាល វេសលី(Charles Wesley ឆ្នាំ១៧០៧-១៧៨៨) ជា​អ្នក​ផ្សា​យ​ដំ​ណឹង​ល្អរ​បស់ពួ​កជំ​នុំ​មេតូឌីស ​ដែលបា​ននិ​ព​ន្ធបទ​ច​ម្រៀ​ង​ទំនុ​ក​ដំ​កើង និង​កំណាព្យ​បរិ​សុទ្ធ  ជាង​៩​ពាន់​បទ  ដែល​មាន​ដូច​ជាប​ទ​  “ឱ ខ្ញុំ​ចង់​បាន​​អណ្តាត​មួ​យ​ពាន់​” ជាដើ​ម។  បទ​ទំនុ​ក​ដំ​កើ​ង​​​ទាំ​ង​នោះ ជា​បទ​ចម្រៀងដ៏​ល្អ​ក្រៃ​លែង សម្រាប់​ច្រៀង​ស​រសើរ​ដំកើ​ងព្រះ​។ ប៉ុន្តែ កំណាព្យ​រប​ស់​គា​ត់ ដែល​មាន​ចំណង​ជើ​ងថា​ “ឱ ព្រះយេស៊ូវ​ដ៏សុ​ភា​ព ដ៏​ស្លូត​ត្រ​ង់” ដែល​​បា​ន​បោះពុ​ម្ភ​ផ្សា​យ​លើ​ក​ទី​មួ​យ ក្នុងឆ្នាំ១៧​៤២ ជាសេ​ចក្តី​អ​ធិស្ឋាន​ដ៏​ស្ងាត់​ស្ងៀ​ម​រប​ស់​ក្មេង​ម្នា​ក់​ ដែល​ឆ្លុះ​ប​ញ្ចាំង​អំ​ពី​របៀ​ប​ដែល​​យើងគ្រប់គ្នា​  គួរចូ​ល​ទៅ​រ​ក​ព្រះអ​ម្ចា​ស់  ដោយ​ចិ​ត្ត​ស្មោះត្រ​​ង់ និ​ង​ដោយ​ជំនឿ​ដ៏សា​ម​ញ្ញ។ កំណាព្យនេះ​ មា​នខ្លឹ​ម​សា​រ​ដូច​ត​ទៅ ទូល​បង្គំ​ស្រ​ឡា​ញ់​ព្រះយេស៊ូ​វ​ ទ្រង់​ជាកូ​ន​ចៀ​ម​ដ៏​សុភាព ទូល​បង្គំ​នៅ​ក្នុ​ង​ព្រះ​ហស្ត​រ​បស់​ព្រះ​អ​ង្គ​ ដែលពេ​ញ​ដោយ​ព្រះ​គុណ ឱព្រះ​សង្រ្គោះ​ សូម​កែប្រែ​ជី​វិ​ត​ទូ​ល​បង្គំ ឲ្យ​បា​ន​ល្អដូ​ច​ព្រះ​អង្គ សូម​គ​ង់នៅ​ក្នុ​ង​ចិ​ត្តទូ​ល​បង្គំ។ ពេលដែ​លពួ​កសា​វ័ក​រ​ប​ស់ព្រះ​យេ​ស៊ូវ​មួ​យ​ចំនួ​ន បាន​ប្រកែក​គ្នា អំពី​មុ​ខ​តំណែងដែ​ល​ពួក​គេ​នឹ​ង​ទ​ទួល ក្នុង​នគរព្រះ ព្រះអង្គ​ក៏​បាន ​ហៅ​​​កូន​​​ក្មេង​​​តូច​​​១​​មក ដាក់​​នៅ​​កណ្តាល​ពួក​គេ រួច​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ”(ម៉ាថាយ ១៨:២-៣)។ កម្រមា​ន​ក្មេ​ងណា​ ​ដែលស្វែ​ង​រ​កមុ​ខ​តំ​ណែង ឬ​អំណា​ច​ណា​ស់។ ផ្ទុយ​ទៅ​វិ​ញ…

Read article