រឿងរបស់កំផែងមួយ
ពេលដែលខ្ញុំកំពុងទស្សនាកំផែងនៃអធិរាជ្យហេឌ្រាន(Hadrian ’s Wall) នៅភាគខាងជើងនៃប្រទេសអង់គ្លេស ខ្ញុំក៏បានដឹងថា តាមពិត កំផែងនេះអាចជាស្នាដៃ ដែលធ្វើឲ្យគេមានការនឹកឃើញខ្លាំងបំផុត អំពីអធិរាជ្យរ៉ូមុំាងអង្គនេះ ដែលបានឡើងកាន់អំណាច នៅឆ្នាំ ១១៧ នៃគ្រីស្ទសគរាជ ។ នៅសម័យនោះ មានទាហានរ៉ូមុំាងប្រហែល១៨០០០នាក់ បានប្រចាំការ នៅកំផែងការពារ ដែលមានប្រវែង ១២៨ គីឡូម៉ែត្រនេះ ដែលគេបានសង់ដើម្បីទប់ទល់កុំឲ្យពួកកុលសម្ព័ន្ធ នៅភាគខាងជើង ឈ្លានពានតំបន់ខាងត្បូង ។ គេបាននឹកចាំពីស្តេចហេឌ្រាន ដោយសារស្តេចអង្គនេះបានសង់កំផែងការពារមិនឲ្យមនុស្សឈ្លានពាន ។ ផ្ទុយទៅវិញ គេនឹកចាំពីព្រះយេស៊ូវ ដោយសារទ្រង់បានផ្តួលរំលំកំផែងខាងវិញ្ញាណ ដើម្បីឲ្យមនុស្សអាចចូលមកឯងទ្រង់ ។ នៅពេលពួកជំនុំដំបូងកំពុងជួបប្រទះនឹងភាពតានតឹង រវាងពួកសាសន៍យូដា និងពួកសាសន៍ដទៃ សាវ័កប៉ុលបានប្រាប់ពួកគេថា ពួកគេមានភាពស្មើរគ្នា នៅក្នុងគ្រួសារនៃព្រះ តាមរយៈព្រះគ្រីស្ទ ។ “ដ្បិត ទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ … ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ … ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១”(អេភេសូរ ២:១៤-១៥,១៨)។ ការរួបរួមជាមួយអ្នកដើរតាមព្រះយេស៊ូវ…
Read article