Solid Joys

You are here:
ជំនឿ​តូចបំផុត

ដូច្នេះ មិន​សំរេច​នឹង​អ្នកណា​ដែល​ចង់បាន ឬ​នឹង​អ្នកណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេចនឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ។ រ៉ូម ៩:១៦ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះអង្គ យើង​ត្រូវ​ដឹង​ច្បាស់​ថា នៅដើម​ឆ្នាំ​ថ្មីនេះ អ្វី​គ្រប់យ៉ាង​ដែល​យើង​នឹង​ទទួល​ពី​ព្រះអង្គ គឺ​ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។ គ្រប់​ទាំង​ការ​សប្បាយ ឬ​ការ​ឈឺចាប់​ដែល​យើង​នឹង​ជួប គឺ​សុទ្ធតែ​ ដោយសារ​សេចក្តី​មេត្តា​កុរ​ណា។ មូលហេតុ​ដែល​ព្រះគ្រីស្ទ​យាងចុះ​មក​ក្នុង​លោកិយ​នេះ គឺ​ដើម្បី“ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់”(រ៉ូម ១៥:៩)។ យើង​បាន​កើតជា​ថ្មី “តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់”(១ពេត្រុស ១:៣)។ យើង​អធិស្ឋាន​រាល់ថ្ងៃ “ដើម្បី​ទទួល​សេចក្តី​មេត្តា​កុរ​ណា”(ហេព្រើរ ៤:១៦) ហើយ​ឥឡូវនេះ យើង​កំពុងតែ “រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យបាន​ជីវិត​អស់​កល្ប​ជានិច្ច”(យូដាស ១:២០)។ បើ​គ្រីស្ទបរិស័ទ​ណា​ម្នាក់​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ដែល​គួរឲ្យ​ជឿ នោះ​គឺ​គាត់​មាន​លក្ខណៈ​គួរឲ្យ​ជឿ ដោយសារ “សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុង​បទ​គម្ពីរ លូកា ១៧:៥-៦ ពួក​សាវ័ក​បាន​ទូល​សូម​ព្រះអម្ចាស់​ថា “សូម​ចម្រើន​សេចក្តី​ជំនឿ​ដល់​យើងខ្ញុំ​ទៀត​ផង!” ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់ពូជ១យ៉ាង​ល្អិត នោះ​នឹង​និយាយទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ”។ ម្យ៉ាងទៀត បញ្ហា​ក្នុង​ជីវិត និង​ការងារ​គ្រីស្ទបរិស័ទ គឺ​មិន​ស្ថិតនៅ​លើ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​របស់​យើង​ទេ ព្រោះ​កម្លាំង…

Read article
ការអ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​មក​លើ​សេចក្តី​ស្លាប់

ហើយដោយ​ព្រោះ​បាន​តម្រូវឲ្យ​មនុស្ស​ទាំងអស់​ស្លាប់១ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទ​ក៏​បែបយ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយព្រះ​អង្គ​ទ្រង់១ដង ហើយដោយ​ព្រោះ​បាប​របស់​មនុស្សជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅពី​រឿង​អំពើបាប គឺ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៧-២៨ ការ​សុគត​របស់​ព្រះយេស៊ូវ​ គឺជា​ការ​ផ្ទុក​អំពើបាប​របស់​មនុស្ស​ពី​លើ​ព្រះអង្គ​ទ្រង់។ សេចក្តី​ពិត​នេះ​ស្ថិតនៅ​ក្នុង​ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទបរិស័ទ និង​ចំណុច​ស្នូល​នៃ​ដំណឹងល្អ ហើយនិង​ចំណុច​ស្នូល​នៃ​ព្រះរាជកិច្ច​ដ៏​អស្ចារ្យ​នៃ​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​ពិភពលោក​នេះ។ កាល​ព្រះគ្រីស្ទ​សុគត ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​មនុស្ស​នៅ​លើ​ព្រះអង្គ​ទ្រង់។ ព្រះអង្គ​ទទួលយក​បាប ដែល​មិនមែន​ជា​បាប​របស់​ព្រះអង្គ។ ព្រះអង្គ​រងទុក្ខ ដោយសារ​អំពើបាប​ដែល​មនុស្សជាតិ​បាន​ប្រព្រឹត្ត ដើម្បីឲ្យ​ពួក​គេ​អាច​មាន​សេរីភាព​រួច​ពី​អំពើបាប។ នេះ​ជា​ចម្លើយ​សម្រាប់​បញ្ហា​ធំ​បំផុត ក្នុង​ជីវិត​អ្នក ទោះ​អ្នកមាន​អារម្មណ៍​ថា វា​ជា​បញ្ហា​ចម្បង ឬ​អត់​ក៏ដោយ។ មាន​ចម្លើយ​មួយ​ដែល​ប្រាប់​យើង អំពី​របៀប​ដែល​យើង​អាច​ផ្សះផ្សា​ជាមួយ​ព្រះ ទោះ​យើង​ជា​មនុស្ស​មាន​បាប​ក៏ដោយ។ ចម្លើយ​នោះ​គឺ ការ​សុគត​របស់​ព្រះគ្រីស្ទ​ជា​ដង្វាយ​លោះ​បាប ដែល​បាន “ផ្ទុក​បាប​របស់​មនុស្សជា​ច្រើន”។ ព្រះអង្គ​បាន​លើក​បាប​របស់​យើង​ឡើង ផ្ទុក​លើ​អង្គ​ទ្រង់ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ឈើឆ្កាង ហើយ​ព្រះអង្គ​ក៏បាន​សុគត ដោយ​សេចក្តី​ស្លាប់​ដែល​យើង​សមនឹង​ទទួល។ ឥឡូវនេះ តើ​ការ​នេះ​មានន័យ​យ៉ាងណា សម្រាប់​សេចក្តី​ស្លាប់​របស់ខ្ញុំ? “ព្រះ​ទ្រង់​បាន​តម្រូវឲ្យ[ខ្ញុំ]ស្លាប់​តែមួយដង”។ បាន​សេចក្តី​ថា សេចក្តី​ស្លាប់​របស់ខ្ញុំ​មិនមែន​សម្រាប់​ដាក់ទោស​ខ្ញុំ​ទៀត​ទេ។ សេចក្តី​ស្លាប់​របស់ខ្ញុំ​មិនមែន​ជា​ការ​ដាក់ទោស ដោយសារ​អំពើបាប​របស់ខ្ញុំ​ទៀត​ឡើយ។ ព្រះអង្គ​បាន​យក​អំពើបាប​របស់ខ្ញុំ​ចេញ​ទៅ​ហើយ។ ការ​សុគត​របស់​ព្រះគ្រីស្ទ “បាន​លប់” អំពើបាប​របស់ខ្ញុំ​ចោល។ ព្រះគ្រីស្ទ​បាន​ទទួលទោស​ជំនួស​ខ្ញុំ​ហើយ។ ហេតុអ្វី​ខ្ញុំ​នៅតែ​ត្រូវ​ស្លាប់?…

Read article
ព្រះគុណ​ព្រះ សម្រាប់​ឆ្នាំ​ថ្មី

ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាងណា នោះ​គឺ​បាន​ដោយ​ព្រះគុណ​នៃ​ព្រះ​ទេ ហើយ​ព្រះគុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិនមែន​ជា​អសារឥតការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំធ្វើការ​លើស​ជាង​អ្នក​ទាំងនោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិនមែន​ជា​ខ្ញុំ គឺជា​ព្រះគុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅនឹង​ខ្ញុំ​វិញ។ ១កូរិនថូស ១៥:១០ ព្រះគុណ​មិនគ្រាន់​តែ​ជា​អំណាច​របស់​ព្រះ ដែល​អាច​ធ្វើការល្អ​សម្រាប់​យើង នៅពេល​ដែល​យើង​មិន​សមនឹង​ទទួលការ​ល្អ​ប៉ុណ្ណោះទេ។ តែ​ព្រះគុណ​ក៏​ជា​អំណាច​ដ៏​ពិត​របស់​ព្រះ ដែល​ធ្វើសកម្មភាព ឬ​ធ្វើ​ឲ្យ​ការ​ល្អ​កើតឡើង ក្នុង​យើង និង​ដើម្បី​យើង​ផង​ដែរ។ ព្រះគុណ​របស់​ព្រះ គឺជា​ការដែល​ព្រះ​ទ្រង់​ធ្វើការ​ក្នុង​សាវ័ក​ប៉ុល ដែល​ធ្វើឲ្យ​គាត់​ខិតខំ​ធ្វើការ​បម្រើ​ព្រះអង្គ។ ហេតុនេះ​ហើយ គាត់​មានប្រសាសន៍​ថា “ដោយ​ព្រះគុណ​នៃ​ព្រះ … ខ្ញុំ​បាន​ខំធ្វើការ​លើស​ជាង​អ្នក​ទាំងនោះ​សន្ធឹក​ណាស់”។ ដូចនេះ ពេល​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នករាល់គ្នា” គាត់​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ដ្បិត​គឺជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នករាល់គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យបាន​ប្រព្រឹត្ត​តាមបំណង​ព្រះហឫទ័យ​ទ្រង់​ដែរ”(ភីលីព ២:១២-១៣)។ សរុប​មក ព្រះគុណ​ជា​អំណាច​របស់​ព្រះ សម្រាប់​ធ្វើការល្អ នៅក្នុង និង​សម្រាប់​យើង។ ព្រះគុណ​ព្រះអង្គ​មាននៅ​ពេល​អតីតកាល ហើយ​ក៏​ស្ថិតនៅ​ក្នុង​ពេល​អនាគត​ផង​ដែរ។ ព្រះគុណ​ហូរ​ចុះ​មក​ឥត​ឈប់ឈរ លប់​ពីលើ​ទឹកជ្រោះ​ដ៏​តូច​នៃ​ពេល​បច្ចុប្បន្ន ចេញពី​ទន្លេ​ដែល​មិន​ចេះ​រីងស្ងួត​នៃ​ព្រះគុណ​នៃ​អនាគត​កាល ឆ្ពោះ​មករ​ក​យើង ចូល​ទៅ​ក្នុង​អាងស្តុកទឹក​នៃ​ព្រះគុណ​ក្នុង​ពេល​អតីត​កាល ដែល​កាន់តែ​រីក​ធំ​ឡើង​ជានិច្ច។ បាន​សេចក្តី​ថា ក្នុង​ពេល៥នាទី​ខាងមុខ អ្នក​នឹង​ទទួល​ព្រះគុណ​ដែល​ជួយ​ទ្រទ្រង់ ដែល​ហូរ​មករ​ក​អ្នក​ពី​ពេល​អនាគត ហើយ​អ្នក​នឹង​ទទួល​បាន​ព្រះគុណ​ដែល​មាន​រយៈពេល៥នាទី​ជា​បន្ថែម​ទៀត…

Read article
ពេលដែលព្រះទ្រង់មិនបានសម្រេចព្រះទ័យដែលទ្រង់បានបង្ហាញ

គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល។(១សាំ​យ៉ូអែល ២:២៥) ពួក​កូនប្រុស​របស់​លោក​អេ​លី​មិនព្រម​ស្តាប់​បង្គាប់​តាម​គាត់ ពេល​ដែល​គាត់​ស្តី​បន្ទោស​ពួក​គេ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើបាប។ បទ​គម្ពីរ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​បី​យ៉ាង សម្រាប់​ជីវិត​យើង។ ១) មនុស្ស​អាច​ប្រព្រឹត្ត​អំពើបាប​អស់​ពេល​យ៉ាង​យូរ និង​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ព្រះអម្ចាស់​នឹង​មិន​ប្រទាន​ការ​ប្រែចិត្ត។ ហេតុនេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​បាន​ប្រើ​យើង ឲ្យ​ប្រដៅ​តម្រង់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប​យ៉ាងដូច​នោះ “ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែចិត្ត” តែ​គាត់​មិនបាន​ថា ព្រះអង្គ “មុខ​ជា​ប្រទាន​គេ​នូវ​ការ​ប្រែចិត្ត”នោះ​ឡើយ(២ធីម៉ូថេ ២:២៥)។ ជីវិត​ដែល​រស់នៅ​ក្នុង​អំពើបាប អាច“ហួសពេល” ដែល​ត្រូវ​ប្រែចិត្ត។ គឺ​ដូចដែល​បទ​គម្ពីរ​ហេព្រើរ ១២:១៧ បាន​ចែង​អំពី​លោក​អេសាវ​ថា “ទោះ​បើ​គាត់​ខំ​ស្វែងរក ទាំង​ស្រក់​ទឹកភ្នែក​ក៏ដោយ គង់តែ​រក​ផ្លូវ​ប្រែចិត្ត​មិនឃើញ​ទេ”។ គាត់​បាន​ហួសពេល មិន​អាច​ប្រែចិត្ត​បាន។ ការ​នេះ​មិន​មានន័យថា បុគ្គល​ដែល​ពិតជា​បាន​ប្រែចិត្ត បន្ទាប់ពី​បាន​រស់នៅ​ក្នុង​អំពើបាប​ពេញ​មួយ​ជីវិត មិន​អាច​ឲ្យ​ព្រះ​ទ្រង់​សង្រ្គោះ​នោះ​ទេ។ ពួក​គេ​ពិតជា​អាច ហើយនឹង​បាន​សង្រ្គោះ។ ព្រះ​ទ្រង់​មាន​សេចក្តី​មេត្តា​កុរ​ណា លើស​ពី​ការ​រំពឹងគិត​របស់​យើង។ ចូរ​យើង​នឹក​ចាំ អំពី​ចោរ​ដែល​ជាប់​ឆ្កាង ជាមួយ​ព្រះយេស៊ូវ​។ កាលនោះ ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ប្រាប់​អ្នកជា​ប្រាកដ​ថា ថ្ងៃនេះ អ្នក​នឹង​នៅក្នុង​ស្ថាន​បរមសុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(លូកា ២៣:៤៣)។ ២) ជួនកាល ព្រះ​ទ្រង់​បាន​បន្ត​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ប្រព្រឹត្ត​បាប នៅ​បន្ត​ការប្រព្រឹត្ត​របស់​ខ្លួន​ទៀត។ គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល”។…

Read article
អត្ថប្រយោជន៍ដ៏លើសលប់នៃភាពអត់ធ្មត់

“អ្នករាល់គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជាការល្អ​វិញ ដើម្បីនឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្សជា​ច្រើន ដូចជា​បាន​កើតមាន​សព្វថ្ងៃ​នេះ”(លោ​កុប្បត្តិ ៥០:២០)។ រឿង​របស់​លោក​យ៉ូសែប ក្នុង​បទ​គម្ពីរ លោ​កុប្បត្តិ ជំពូក ៣៧ ដល់ ៥០ បាន​បង្រៀន​យើង អំពី​មូលហេតុ​ដែល​យើង​គួរតែ​មាន​ជំនឿ លើ​ព្រះគុណ​ដែល​មាន​អធិបតេយ្យ​ភាព ដែល​ព្រះ​ទ្រង់​នឹង​បន្ត​ប្រទាន​នៅពេល​អនាគត។ ពួក​បងៗ​របស់​លោក​យ៉ូសែប​បាន​លក់​លោក​យ៉ូសែប ធ្វើជា​ទាសករ ដែល​បញ្ហា​នេះ​បាន​ល្បង​ល​គាត់ ឲ្យដឹង​ថា​គាត់​មានការ​អត់ធ្មត់​ខ្លាំង​ប៉ុណ្ណា។ តែ​ក្រោយមក គាត់​ក៏​មានការ​ងារ​ល្អ​មួយ ក្នុង​ផ្ទះ​របស់​លោក​បូ​ទី​ផា ក្នុង​នគរ​អេស៊ីព្ទ។ ពេល​ដែល​គាត់​ប្រព្រឹត្ត​ដោយ​ទៀងត្រង់ ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ ប្រពន្ធ​របស់​លោក​បូ​ទី​ផា ក៏បាន​ចោទ​បង្ខូច​ភាព​ទៀត​ត្រង់​របស់​គាត់ ហើយក៏​បាន​ឲ្យ​គេ​ចាប់​គាត់​ដាក់គុក ដែល​នាំឲ្យ​គាត់​ជួប​កា​រល្បងល​ដ៏​ធំ​មួយទៀត មក​លើ​ភាព​អត់ធ្មត់​របស់​គាត់។ ប៉ុន្តែ អ្វីៗ​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​មេ​គុក​ក៏បាន​ឲ្យ​គាត់​មាន​ភារកិច្ច និង​ការគោរព​នៅក្នុង​គុក។ តែ​បន្ទាប់ពី​គាត់​បាន​កាត់​ស្រាយ​សុបិន្ដ​ឲ្យ​អ្នក​ថ្វាយ​ពែង​របស់​ស្តេច​ផារ៉ោន អ្នកនោះ​ក៏បាន​មាន​ភាព​ចម្រុងចម្រើន​ឡើងវិញ តែ​បាន​ភ្លេច​គាត់ អស់​រយៈពេល​២​ឆ្នាំ។ នេះ​ជា​ការ​ល្បងល​ដ៏​ឈឺចាប់​មួយទៀត មក​លើ​ភាព​អត់ធ្មត់​របស់​គាត់។ ទីបំផុត គាត់​ក៏បាន​ដឹង​ច្បាស់ អំពី​មូលហេតុ​ដែល​គាត់​បាន​ជួប​ការ​ពន្យារ​ពេល និង​ការ​បង្វៀង​ផ្លូវ​ទាំងអស់​នេះ។ ក្នុង​ពេល​ដ៏​ពិបាក​នោះ លោក​យ៉ូសែប​កំពុង​ទទួលការ​បណ្តុះបណ្តាល ដោយ​មិន​ដឹង​ខ្លួន ឲ្យ​ក្លាយជា​អនាគត​អ្នកដឹកនាំ​នគរ​អេស៊ីព្ទ ដែល​ជា​អ្នកដឹកនាំ​កំពូល​ទី២ បន្ទាប់ពី​ស្តេច​ផារ៉ោន។ ទីបំផុត គាត់​ក៏បាន​សង្រ្គោះ​មនុស្សជា​ច្រើន​ឲ្យ​រួចផុត​ពី​គ្រោះ​អត់ឃ្លាន ដែល​រាប់បញ្ចូល​ទាំង​ពួក​បងប្រុស​គាត់ ដែល​បាន​លក់​គាត់​ឲ្យ​ធ្វើជា​ទា​ករ​ផង​ដែរ។…

Read article
ព្រះយេស៊ូវស្គាល់ចៀមរបស់ព្រះអង្គ

“ចៀម​ខ្ញុំ​ទាំងប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:២៧)។ ព្រះយេស៊ូវ​ស្គាល់​អស់អ្នក ដែល​ជា​កម្មសិទ្ធិ​ព្រះអង្គ។ តើ​ព្រះអង្គ​ស្គាល់​យ៉ាងណា​ខ្លះ? បទ​គម្ពីរ យ៉ូហាន ១០:៣ មានន័យ​ស្រប​នឹង​បទ​គម្ពីរ យ៉ូហាន ១០:២៧។ បទ​គម្ពីរ​នេះ​បាន​ចែងថា “ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំចេញ​ទៅក្រៅ”។ ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ក៏​ស្គាល់​វា​ដែរ” គឺ​មានន័យថា យ៉ាងហោចណាស់ ព្រះអង្គ​ស្គាល់ឈ្មោះ​ពួកគេ បាន​សេចក្តី​ថា ព្រះអង្គ​ស្គាល់​ពួក​គេ​ផ្ទាល់ៗខ្លួន និង​ដោយ​ភាព​ស្និទ្ធស្នាល។ ពួក​គេ​មិនមែន​ជា​ជនអនាមិក ដែល​វង្វេង​ក្នុង​ហ្វូង​ចៀម​នោះ​ទេ។ បទ​គម្ពីរ​យ៉ូហាន ១០:១៤-១៥ បាន​ផ្តល់​ឲ្យ​យើង​នូវ​ការយល់​ដឹង​មួយទៀត​ថា “ឯខ្ញុំ ជា​អ្នកគង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ ដូចជា​ព្រះវរបិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ”។ របៀប​ដែល​ព្រះយេស៊ូវ​ស្គាល់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មាន​ភាព​ស្រដៀងគ្នា​យ៉ាង​ពិតប្រាកដ នឹង​របៀប​ដែល​ព្រះអង្គ​ស្គាល់​ចៀម​របស់​ព្រះអង្គ។ ព្រះយេស៊ូវ​ទត​ឃើញ​អង្គ​ទ្រង់ ក្នុង​ព្រះវរបិតា ហើយក៏​ទត​ឃើញ​អង្គ​ទ្រង់ ក្នុង​ពួក​សាវ័ក​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ ក្នុង​ពួក​សាវ័ក​របស់​ព្រះអង្គ។ ព្រះអង្គ​ទត​ឃើញ​ត្រា​របស់​ព្រះអង្គ ដែល​បាន​បោះ​ពីលើ​ចៀម។ ការ​នេះ​បង្ហាញថា ព្រះអង្គ​ស្រឡាញ់​ពួក​គេ​ណាស់។ ព្រះអង្គ​ប្រៀប​ដូចជា​ស្វាមី​ដែល​កំពុង​រង់ចាំ​ភរិយា នៅ​អាកាសយាន​ដ្ឋាន ដោយ​ឈរ​មើល​មនុស្ស​ដែល​ចុះពី​យន្តហោះ​ម្តង​មួយៗ។ ពេល​នាង​បង្ហាញខ្លួន​មក…

Read article
ព្រះទ្រង់ធ្វើការសម្រាប់អ្នក

ខ្ញុំ​នឹង​ងើប​ភ្នែក​មើលទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះអង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ (ទំនុកដំកើង ១២១:១-៣) តើ​អ្នក​ត្រូវការ​ជំនួយ​ទេ? ខ្ញុំ​ត្រូវការ។ តើ​អ្នក​ត្រូវ​ទៅ​ស្វែងរក​ជំនួយ​នៅ​ទីណា? ពេល​ដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ងើប​ភ្នែក​មើលទៅ​ភ្នំ ហើយ​សួរ​ថា “តើ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា?” គាត់​ក៏បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ” គឺ​មិនមែន​មក​ពី​ភ្នំ តែ​មក​ពី​ព្រះ​ដែល​បាន​បង្កើត​ភ្នំ​ទាំងនោះ​មក។ “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី”។ ដូចនេះ គាត់​បាន​រំឭក​ខ្លួនឯង អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ពីរ​យ៉ាង​គឺ : ទីមួយ ព្រះ​ទ្រង់​ជា​ព្រះ​អាទិករ​ដ៏មានអំណាច​មក​លើ​បញ្ហា​ទាំងអស់​ក្នុង​ជីវិត​យើង ទីពីរ ព្រះ​ទ្រង់​មិនដែល​ផ្ទំ​ឡើយ។ “ព្រះអង្គ​ដែល​រក្សា​អ៊ីស្រាអែល ទ្រង់​នឹង​មិនដែល​ងោកងុយ ក៏​មិនដែល​ផ្ទំ​លក់​ឡើយ”។ ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ដែល​មិន​ចេះ​ហត់នឿយ។ ព្រះអង្គ​ក៏​មិនដែល​ខ្សោះ​ល្វើយ។ សូម​យើង​គិត​អំពី​ព្រះ​ថា ព្រះអង្គ​ជា​អ្នកធ្វើការ ក្នុង​ជីវិត​យើង។ គឺ​ពិតជា​អស្ចារ្យ​ណាស់។ យើង​មាន​ទំនោរ​ទៅ​រក​ការ​គិតថា យើង​គឺជា​អ្នកធ្វើការ ក្នុង​ព្រះជន្ម​របស់​ព្រះ។ តែ​ព្រះគម្ពីរ​ចង់​ឲ្យ​យើង​មានចិត្ត​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ក្នុង​ជីវិត​យើង ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ចាប់តាំងពី​ចាស់​បុរាណ​មក មនុស្សលោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយសារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅពី​ទ្រង់ ដែល​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ”(អេសាយ ៦៤:៤)។ ព្រះ​ទ្រង់​ធ្វើការ​ជំនួស​យើង២៤ម៉ោង។…

Read article
តើការមានភាពស្លូតត្រង់មានន័យដូចម្តេចខ្លះ?

“មាន​ពរ​ហើយ អស់អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំងនោះ​នឹង​គ្រង​ផែនដី​ជាម​រដក”(ម៉ាថាយ ៥:៥)។ ភាព​ស្លូតត្រង់​ចាប់ផ្តើម​កើតមាន ពេលណា​យើង​ទុកចិត្ត​ព្រះ។ ដូចនេះ ដោយសារ​យើង​ទុកចិត្ត​ព្រះអង្គ យើង​ទុកដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអង្គ។ យើង​ថ្វាយ​ដាច់​ដល់​ព្រះអង្គ នូវ​ការ​ថប់បារម្ភ ភាព​នឿយណាយ ផែនការ ទំនាក់ទំនង ការងារ និង​សុខភាព​របស់​យើង។ ហើយ​បន្ទាប់មក យើង​រង់ចាំ​ព្រះអម្ចាស់ ដោយចិត្ត​អត់ធ្មត់។ យើង​ទុកចិត្ត​ថា ព្រះអង្គ​រៀបចំ​ពេលវេលា មាន​ព្រះ​ចេស្តា និង​ប្រទាន​ព្រះគុណ ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​មាន​ដំណើរ​ការ តាមរបៀប​ដ៏​ល្អ​បំផុត ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ និង​ដើម្បី​ប្រយោជន៍​យើង។ ការ​ទុកចិត្ត​ព្រះ និង​ការ​ថ្វាយ​ការ​ថប់បារម្ភ​របស់​យើង​ដល់​ព្រះអង្គ និង​រង់ចាំ​ព្រះអង្គ​ដោយចិត្ត​អត់ធ្មត់ នឹង​ជួយ​ឲ្យ​យើង​មានចិត្ត​ធ្ងន់ គឺ​មិន​ងាយ​ធ្វើ​អ្វី​ភ្លាមៗ តាម​កំហឹង​របស់​យើង​ដែល​មាន​ភាព​ឆេវឆាវ និង​ការ​ថប់បារម្ភ​នោះ​ទេ។ តែ​ផ្ទុយទៅវិញ យើង​ជម្នះ​សេចក្តី​កំហឹង ដោយ​ថ្វាយ​រឿងរ៉ាវ​របស់​យើង​ដល់​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ជា​អ្នក​សម្រេច​នរណា​ត្រូវ​នរណា​ខុស តាមបំណង​ព្រះទ័យ​ព្រះអង្គ។ ហើយ​បន្ទាប់​មក យើង​ត្រូវ​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ គឺ​ដូចដែល​សាវ័ក​យ៉ាកុប​បាន​បង្រៀន(យ៉ាកុប ១:១៩)។ យើង​ប្រែក្លាយ​ជា​មនុស្ស​មានហេតុ​ផល និង​បើក​ចិត្ត​ទទួលការ​កែ​តម្រង់(យ៉ាកុប ៣:១៧)។ សាវ័ក​យ៉ាកុប​បាន​ហៅ​លក្ខណៈ​សម្បត្តិ​នេះ​ថា “សេចក្តី​សុភាព​នៃ​ប្រាជ្ញា”(យ៉ាកុប ៣:១៣)។ ភាព​ស្លូតត្រង់ គឺជា​ការ​ចូលចិត្ត​រៀនសូត្រ។ ហើយក៏​ចាត់ទុក​ការ​កែ​តម្រង់​របស់​មិត្ត​ភក្តិ​ថា​មានតម្លៃ(សុភាសិត ២៧:៦)។…

Read article
ទស្សនៈនាំមកនូវលទ្ធផល

ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យបាន​សេចក្តី​ស្រឡាញ់(១ធីម៉ូថេ ១:៥)។ លោក​វិច​ទ័រ ព្រែងគល(Victor Frankl) ត្រូវ​គេ​ឃុំខ្លួន ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​របស់​ពួក​ណា​ហ្ស៊ី​អ៊ី​ត្លែ ក្នុង​តំបន់​អូស​វីត និង​ដា​ឆូ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។ ក្នុងនាម​គាត់​ជា​សាស្ត្រាចារ្យ​ជនជាតិយូដា ឬ​ជ្វីប ឯកទេស​ប្រព័ន្ធ​ប្រសាទ និង​ចិត្ត​សាស្ត្រ គាត់​មានឈ្មោះ​ល្បី​ជា​អន្តរជាតិ ដោយសារ​សៀវភៅ​ដែល​គាត់​និពន្ធ មាន​ចំណងជើង​ថា ការ​ស្វែង​រក​អត្ថន័យ​ជីវិត​របស់​មនុស្ស។ សៀវភៅ​នេះ​ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ និង​លក់ដាច់​អស់៨លាន​ក្បាល។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ធ្វើការ​បើក​បង្ហាញ​អត្ថន័យ​នៃ​ទស្សនវិជ្ជា​របស់​គាត់ ដែល​គេ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា Logotherapy ដែល​បាន​បង្រៀន​ថា មនុស្ស​មានបំណង​ចិត្តជា​មូលដ្ឋាន​បំផុត​មួយ ដែល​ចង់​ស្វែងរក​អត្ថន័យ​ជីវិត។ នៅក្នុង​រឿង​ដ៏​តក់​ស្លុត​ជាច្រើន ដែល​បាន​កើតមាន​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​នោះ គាត់​បាន​ធ្វើការ​សង្កេតឃើញ​ថា មនុស្ស​អាច​ស៊ូទ្រាំ​នឹង​ជីវិត ស្ទើរតែ​គ្រប់ “បែបយ៉ាង” បើសិនជា​ពួក​គេ​មាន “ហេតុផល” ដែល​ត្រូវ​ស៊ូទ្រាំ។ កាលពី​ពេលថ្មីនេះ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សម្រង់​សម្តី​មួយ ដែល​ក្នុង​នោះ​គាត់​បាន​លើកឡើង​ថា : ខ្ញុំ​មានការ​ជឿជាក់​ដាច់ខាត​ថា បន្ទប់​ប្រហារជីវិត​ដោយ​ប្រើ​ហ្កាស នៅ​ជំរុំ​ប្រមូល​ផ្តុំ នៅ​តំបន់​អូស​វីត ត្រេប្ល៊ីនកា និង​មេដានេក ត្រូវ​បាន​គេ​រៀប​គម្រោង​ឡើង មិនមែន​នៅក្នុង​ក្រសួង ឬ​ស្ថាប័ន​ណាមួយ ក្នុង​ទីក្រុង​ប៊ែរឡាំង​ឡើយ តែ​ផ្ទុយទៅវិញ វា​ត្រូវ​បាន​គេ​រៀប​គម្រោង​ឡើង នៅ​លើ​តុ…

Read article
កាន់តាមបញ្ញត្តរបស់ព្រះអង្គ ដោយអំណរ

ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង តើ​អ្នកណា​ជា​អ្នកឈ្នះ​លោកីយ៍ បើ​មិនមែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ?(១យ៉ូហាន ៥:៣-៥)។ បទ​គម្ពីរ​នេះ​បាន​បកស្រាយ​យ៉ាង​ច្បាស់​ថា ការ​កើតជា​ថ្មី ដែល​ជា​ការ​កើត​ពី​ព្រះ គឺជា​ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះអង្គ ដោយ​ផ្លាស់​ប្តូរ​ពី​ការ​កាន់​តាម​ជា​បន្ទុក​ដ៏​ធ្ងន់ ទៅជា​ការ​កាន់​តាម​ដោយ​អំណរ​វិញ។ តើ​ការ​ផ្លាស់​ប្តូរ​នេះ​អាច​កើតមាន​ដោយ​របៀបណា? តើ​ការ​កើត​ពី​ព្រះ​បាន​ធ្វើឲ្យ​ការ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះអង្គ ប្រែក្លាយ​ជា​មាន​អំណរ ជាជាង​ធ្ងន់​ដោយ​បន្ទុក យ៉ាងដូច​ម្តេច​ខ្លះ? សាវ័ក​យ៉ូហាន​បាន​មានប្រសាសន៍​ថា “ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង”(១យ៉ូហាន ៥:៤)។ អាច​និយាយ​ម្យ៉ាងទៀត​ថា ការ​កើតជា​ថ្មី​បាន​យកឈ្នះ​មក​លើ​បន្ទុក​ដ៏​ធ្ងន់​នៃ​ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះ តាម​បែប​លោកិយ ពោល​គឺ​បាន​យកឈ្នះ ដោយ​ការ​មាន​សេចក្តី​ជំនឿ។ ដូច​មាន​បញ្ជាក់​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៥:១ ក្នុង​ន័យត្រង់​ថា “អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក”។ សេចក្តី​ជំនឿ​គឺជា​ភស្តុតាង​បញ្ជាក់​ថា យើង​បាន​កើត​ពី​ព្រះ​មែន។ យើង​មិន​បាន​ធ្វើឲ្យ​ខ្លួន​យើង​កើតជា​ថ្មី ដោយ​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះអង្គ​នោះ​ឡើយ។ ព្រះ​អង្គ​ទេ​ដែល​បាន​ធ្វើការ​ក្នុងចិត្ត​យើង ដោយ​បង្កើត​ចិត្ត​ដែល​ចង់​ជឿ ដោយ​បណ្តាល​ឲ្យ​យើង​កើតជា​ថ្មី។ គឺ​ដូចដែល​សាវ័ក​ពេត្រុស​បាន​មានប្រសាសន៍​ក្នុង​សំបុត្រ​ទី១ថា “ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់”(១ពេត្រុស ១:៣)។ ក្តី​សង្ឃឹម​ដ៏​រស់​របស់​យើង ឬ​ជំនឿ​មក​លើ​ព្រះគុណ​នៃអនាគតកាល…

Read article