គំរូនៃការបន្ទាបខ្លួន ដោយការលះបង់
ភីលីព ២:១-៨ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង។ ភីលីព ២:៧ បន្ទាប់ពីការប្រកួតចប់ កីឡាករបាល់បោះមហាវិទ្យាល័យដ៏ល្បីល្បាញម្នាក់ មិនបានចេញទៅណាទេ។ គាត់បានជួយអ្នកបោសសម្អាតរើសសម្បកដប និងកញ្ចប់អាហារដែលទស្សនិកជនបានចោល នៅកន្លែងអង្គុយ។ ពេលដែលអ្នកគាំទ្ររបស់គាត់ម្នាក់បានបង្ហោះវីដេអូសកម្មភាពរបស់គាត់ មានមនុស្ស៨ម៉ឺននាក់បានមើលវីដេអូនោះ។ ក្នុងចំណោមពួកគេ មានមនុស្សម្នាក់សរសេរថា “យុវជនម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្សដែលបន្ទាបខ្លួនបំផុត ដែលអ្នកធ្លាប់បានជួបក្នុងជីវិតអ្នក”។ សម្រាប់កីឡាករបាល់បោះម្នាក់នេះ ការចេញទៅជាមួយក្រុមរបស់ខ្លួន ដើម្បីអបអរជ័យជម្នះក្នុងការប្រកួត គឺមានភាពងាយស្រួលជាងការដើររើសសំរាម។ តែផ្ទុយទៅវិញ គាត់បានស្ម័គ្រចិត្តធ្វើកិច្ចការដ៏ពិបាកដែលគេរាល់គ្នាមើលរំលង។ ព្រះយេស៊ូវក៏បានបង្ហាញចេញនូវការបន្ទាបខ្លួន ដោយព្រះអង្គបានលះបង់កន្លែងដ៏ខ្ពង់ខ្ពស់ ក្នុងនគរស្ថានសួគ៌ ដើម្បីទទួលយកតួនាទីជាអ្នកបម្រើនៅលើផែនដី(ភីលីព ២:៧)។ ព្រះអង្គបានស្ម័គ្រព្រះទ័យបន្ទាបព្រះកាយចុះ ដើម្បីយើងរាល់គ្នា។ ព្រះរាជកិច្ចរបស់ព្រះអង្គនៅលើផែនដីក៏បានរាប់បញ្ចូលការបង្រៀន ការប្រោសជំងឺ និងការស្រឡាញ់មនុស្សទាំងអស់ ហើយបេសកកម្មធំបំផុតរបស់ព្រះអង្គ គឺការសុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្គ្រោះពួកគេឲ្យរួចពីបាប។ ទោះគំរូរបស់ព្រះគ្រីស្ទអាចបណ្តាលចិត្តយើងឲ្យរើសសំរាម ជូតសម្អាតតុ ឬលើកអាហារឲ្យគេ តែគំរូព្រះអង្គមានអំណាចបំផុតក្នុងជីវិតយើង នៅពេលណាយើងកែប្រែអាកប្បកិរិយារបស់យើង ចំពោះអ្នកដទៃ។ ការបន្ទាបខ្លួនពិតប្រាកដ គឺជាលក្ខណៈសម្បត្តិនៅខាងក្នុង ដែលមិនគ្រាន់តែកែប្រែសកម្មភាពរបស់យើងប៉ុណ្ណោះទេ តែក៏កែប្រែចិត្តគំនិតយើងផងដែរ។ គំរូរបស់ព្រះអង្គបានបណ្តាលចិត្តយើងឲ្យ ចេះឲ្យតម្លៃអ្នកដទៃលើសខ្លួនឯង(ខ.៣)។ លោកអេនឌ្រូ មួរេយ(Andrew Murray)…
Read articleបានចុះចូលព្រះយេស៊ូវទាំងស្រុង
និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-២៤ ម៉ាកុស ៨:៣៤-៣៨ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ? ម៉ាកុស ៨:៣៦ កាលពីឆ្នាំ១៩២០ លោកចន ស៊ុង(John Sung) ជាកូនទី៦ របស់គ្រូគង្វាលជនជាតិចិន បានទទួលអាហាររូបករណ៍ ទៅរៀននៅសាកលវិទ្យាល័យមួយ ក្នុងសហរដ្ឋអាមេរិក។ គាត់បានបញ្ចប់ការសិក្សា ដោយទទួលសញ្ញាប័ត្រកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ហើយក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិត ព្រមទាំងថ្នាក់បណ្ឌិតផងដែរ។ ខណៈពេលដែលគាត់កំពុងបន្តការសិក្សានៅថ្នាក់ខ្ពស់ គាត់ក៏បានដើរចេញឆ្ងាយពីព្រះអម្ចាស់។ ក្រោយមក នៅពេលយប់មួយ ក្នុងឆ្នាំ១៩២៧ គាត់ក៏បានថ្វាយជីវិតគាត់ដាច់ដល់ព្រះគ្រីស្ទ ហើយក៏បានទទួលការត្រាស់ហៅឲ្យធ្វើជាគ្រូអធិប្បាយ។ គាត់មានឱកាសជាច្រើន ដើម្បីស្វែងរកការងារដែលមានប្រាក់កំរៃខ្ពស់ ក្នុងប្រទេសចិន តែក្នុងការធ្វើដំណើរតាមកប៉ាល់ត្រឡប់មកផ្ទះវិញ គាត់បានទទួលការបណ្តាលចិត្ត ឲ្យលះចោលបំណងប្រាថ្នារបស់គាត់។ គាត់ក៏បានបោះសញ្ញាប័ត្រទាំងអស់ចូលទៅក្នុងទឹកសមុទ្រ ជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្ត ដោយទុកតែសញ្ញាប័ត្របណ្ឌិតជូនឪពុកម្តាយរបស់គាត់ ដោយការគោរព។ លោកចន ស៊ុង បានយល់អំពីអត្ថន័យនៃការក្លាយជាសិស្សព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ?”(ម៉ាកុស ៨:៣៦)។ ពេលណាយើងបដិសេធន៍ខ្លួនឯង ហើយបោះបង់ចោលជីវិតចាស់ ដើម្បីដើរតាមព្រះគ្រីស្ទ និងការដឹកនាំរបស់ព្រះអង្គ(ខ.៣៤-៣៥) គឺអាចមានន័យថា…
Read articleព្រះយេស៊ូវប្រទានទន្លេជីវិត
និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦ អេសាយ ៣២:១-៨ មើល នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត … ដូចផ្លូវទឹកហូរនៅទីហួតហែង។ អេសាយ ៣២:១-២ ខណៈពេលដែលគេកំពុងខួងដីរករ៉ែប្រេងឆៅ ក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានអាកាសធាតុក្តៅហួតហែងបំផុត នៅលើពិភពលោក ក្រុមការងារនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានរកឃើញប្រព័ន្ធទឹកក្រោមដីដ៏ធំសម្បើមមួយ។ ដូចនេះ នៅឆ្នាំ១៩៨៣ គេក៏បានចាប់ផ្តើមអនុវត្តគម្រោង “ទន្លេសប្បនិមិត្ត” ខ្នាតធំ ដោយដាក់ប្រព័ន្ធទុយោទឹក ដើម្បីនាំទឹកមានគុណភាពខ្ពស់ ចូលទៅក្នុងទីក្រុងមួយចំនួន ដែលកំពុងត្រូវការទឹក។ នៅក្បែរកន្លែងដែលគេបង្កើតគម្រោងនេះ មានផ្លាកមួយ ដែលមានអក្សរសរសេរពីលើថា “មានសរសៃឈាមជីវិតហូរចេញពីកន្លែងនេះ”។ ហោរាអេសាយបានប្រើពាក្យប្រៀបប្រដូច អំពីទឹកក្នុងវាលរហោស្ថាន ដើម្បីពិពណ៌នាអំពីក្សត្រដ៏សុចរិតមួយអង្គ ដែលនឹងយាងមក(អេសាយ ៣២)។ ស្តេច ឬអ្នកដឹកនាំដែលគ្រប់គ្រង ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត គឺប្រៀបដូចជា “ផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ”(ខ.២)។ អ្នកដឹកនាំខ្លះជ្រើសរើសយកការទទួល ជាជាងការឲ្យ។ ទោះជាយ៉ាងណាក៏ដោយ សញ្ញាសំគាល់របស់អ្នកដឹកនាំដែលថ្វាយព្រះកិត្តិនាមដល់ព្រះ គឺជាអ្នកដែលផ្តល់ឲ្យនូវជម្រក ទីជ្រកកោន ភាពស្រស់ថ្លា និងការការពារ។ កណ្ឌគម្ពីរអេសាយបានចែងថា “ឯការនៃសេចក្តីសុចរិត នោះនឹងបានជាសន្តិសុខ…
Read articleចែកចាយ តាមការដឹកនាំរបស់ព្រះវិញ្ញាណ
និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩ កាឡាទី ៥:១៤-១៥,២២-២៦ «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»។ កាឡាទី ៥:១៤ គ្រូគង្វាលវ័យក្មេងម្នាក់មានទម្លាប់អធិស្ឋានរៀងរាល់ពេលព្រឹក ទូលសូមព្រះទ្រង់ប្រើគាត់ជារៀងរាល់ថ្ងៃ ឲ្យធ្វើជាព្រះពរសម្រាប់អ្នកដទៃ។ ជាញឹកញាប់ គាត់មានអំណរ ដែលព្រះទ្រង់ប្រទានឱកាសឲ្យគាត់រស់នៅជាព្រះពរ។ ថ្ងៃមួយ ក្នុងអំឡុងពេលសម្រាកពីការងារទីពីររបស់គាត់ គាត់ក៏បានអង្គុយនៅខាងក្រៅ ជាមួយមិត្តរួមការងារម្នាក់ដែលបានសួរគាត់អំពីព្រះយេស៊ូវ។ លោកគ្រូគង្វាលក៏បានឆ្លើយសំណួរទាំងប៉ុន្មាន ដែលបុរសនោះមាន។ គាត់មិនបានប្រកែកគ្នា ឬនិយាយខ្លាំងៗដាក់គេឡើយ។ លោកគ្រូគង្វាលក៏បានលើកឡើងថា ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំគាត់ ឲ្យមានឱកាសជជែកគ្នាជាមួយអ្នកដទៃ នៅពេលខ្លះ ប្រកបដោយប្រសិទ្ធភាព និងសេចក្តីស្រឡាញ់។ គាត់ក៏រកបានមិត្តភក្តិថ្មីម្នាក់ទៀតនៅថ្ងៃនោះ ជាមនុស្សដែលមានចិត្តស្រេកឃ្លានចង់ស្វែងយល់បន្ថែមអំពីព្រះ។ ការអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំយើង ជាវិធីល្អបំផុតដើម្បីនាំអ្នកដទៃ ឲ្យស្គាល់ព្រះយេស៊ូវ។ គឺដូចដែលព្រះអង្គមានបន្ទូលប្រាប់ពួកសាវ័កថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ ផលផ្លែនៃព្រះវិញ្ញាណនោះគឺ “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(កាឡាទី…
Read articleទទួលនូវអ្វីដែលអ្នកមិនអាចបាត់បង់
ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា “ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន”។ ម៉ាកុស ១០:២៧ ខាងក្រោមនេះ ជាមូលហេតុទាំងពីរយ៉ាងដែលព្រះយេស៊ូវបានប្រទាន ដើម្បីឲ្យយើងក្លាយជាគ្រីស្ទបរិស័ទ ដែលឈោងចាប់លោកិយ ហើយមានការប្តូរផ្តាច់ ចំពោះបុព្វហេតុនៃបេសកកម្មផ្សាយដំណឹងល្អ។ គឺក្នុងនាមជាអ្នកចេញទៅផ្សាយដំណឹងល្អ ឬអ្នកបញ្ជូនឲ្យទៅផ្សាយដំណឹងល្អ។ ១. ការអ្វីដែលមនុស្សធ្វើមិនកើត ព្រះទ្រង់ធ្វើកើត(ម៉ាកុស ១០:២៧)។ ការកែប្រែមនុស្សមានបាបដែលរឹងទទឹង ឲ្យក្លាយជាគ្រីស្ទបរិស័ទ គឺជាការងាររបស់ព្រះ ហើយក៏ស្របទៅតាមផែនការ នៅក្រោមអធិបតេយ្យភាពរបស់ព្រះអង្គ។ យើងមិនចាំបាច់ត្រូវភ័យខ្លាច ឬព្រួយបារម្ភ ដោយសារភាពកម្សោយរបស់យើងនោះឡើយ។ ចម្បាំងនេះជាចម្បាំងរបស់ព្រះអម្ចាស់ ហើយព្រះអង្គនឹងប្រទានជ័យជម្នះ។ ២. ព្រះគ្រីស្ទសន្យាថា នឹងធ្វើការសម្រាប់យើង ហើយព្រះអង្គកាន់ខាងយើងខ្លាំងណាស់ បានជានៅពេលដែលជីវិតនៃបេសកកម្មរបស់យើងបញ្ចប់ នោះយើងនឹងមិនអាចនិយាយថា យើងបានលះបង់អ្វីសោះឡើយ(ម៉ាកុស ១០:២៩-៣០)។ ពេលណាយើងដើរតាមបទបញ្ជារបស់ព្រះអង្គ សម្រាប់ការធ្វើបេសកកម្ម យើងនឹងរកឃើញថា សូម្បីតែផលប៉ះពាល់ដ៏ឈឺចាប់ ដែលយើងបានជួប ក៏ព្រះអង្គបានប្រើ ដើម្បីធ្វើឲ្យស្ថានភាពយើង មានភាពល្អប្រសើរឡើងផងដែរ។ សុខភាពខាងវិញ្ញាណ ដែលជាក្តីអំណររបស់យើង មានភាពល្អប្រសើរឡើង ១០០ដង។ ហើយពេលណាយើងអស់ជីវិត នោះយើងមិនស្លាប់ទេ តែយើងទទួលបានជីវិតអស់កល្ប។ ដែលខ្ញុំលើកទឹកចិត្តដូចនេះ គឺមិនមែនដើម្បីបង្អាក់សេចក្តីក្លាហាន និងការលះបង់ដែលអ្នកមានសម្រាប់ព្រះគ្រីស្ទឡើយ។…
Read articleអំណោយនៃព្រះគុណរបស់ព្រះអម្ចាស់
និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥ អេភេសូរ ៤:៤-៨ តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ។ អេភេសូរ ៤:៧ ខណៈពេលដែលខ្ញុំកំពុងកែក្រដាសប្រឡងសំណេរអត្ថបទរបស់និស្សិត ដែលខ្ញុំបង្រៀននៅមហាវិទ្យាល័យ ខ្ញុំមានការស្ញប់ស្ញែងចំពោះអត្ថបទដែលសិស្សម្នាក់បានសរសេរ។ គាត់សរសេរបានល្អណាស់! មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា សំណេរនោះល្អពេក គាត់មិនទំនងជាបានសរសេរដោយសមត្ថភាពខ្លួនឯងទេ។ ខ្ញុំក៏បានធ្វើការស្រាវជ្រាវបន្តិចបន្តួច ក៏បានដឹងថា តាមពិត គាត់បានចម្លងអត្ថបទនោះពីប្រភពនៅតាមអនឡាញ។ ខ្ញុំក៏បានផ្ញើអ៊ីមែលទៅសិស្សម្នាក់នោះ ដើម្បីឲ្យនាងបានដឹងអំពីកំហុសរបស់នាង។ នាងនឹងទទួលបានពិន្ទុសូន្យ សម្រាប់អត្ថបទនោះ តែនាងអាចសរសេរអត្ថបទថ្មីមួយទៀត ដើម្បីឲ្យបានពិន្ទុខ្លះ។ នាងក៏បានឆ្លើយតបថា នាងមានការសោកស្តាយចំពោះកំហុសរបស់នាង ហើយក៏បានអរគុណខ្ញុំ ដែលបានផ្តល់ឱកាសឲ្យនាង ទោះនាងមិនសមនឹងទទួលឱកាសនោះក៏ដោយ។ ខ្ញុំក៏បានប្រាប់នាងថា យើងរាល់គ្នាសុទ្ធតែទទួលព្រះគុណពីព្រះយេស៊ូវជារៀងរាល់ថ្ងៃ ដូចនេះ ខ្ញុំមិនអាចបដិសេធន៍មិនព្រមផ្តល់ឱកាសឲ្យនាងឡើយ។ ព្រះគុណព្រះបានជួយឲ្យជីវិតយើងមានភាពល្អប្រសើរឡើងតាមមធ្យោបាយជាច្រើន ហើយប្រោសលោះយើងឲ្យរួចពីបាប។ លោកពេត្រុសបានមានប្រសាសន៍ថា “យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ”(កិច្ចការ ១៥:១១)។ ដូចនេះ ព្រះគុណព្រះបាននាំមកនូវសេចក្តីសង្គ្រោះ។ សាវ័កប៉ុលបានបង្រៀនផងដែរថា “ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ”(រ៉ូម ៦:១៤)។ បានសេចក្តីថា ព្រះគុណព្រះអង្គជួយយើង មិនឲ្យរស់នៅក្រោមអំណាចរបស់បាបទៀតទេ។…
Read article