ព្រះគុណដែលព្រះអង្គបដិសេធន៍ និងផ្គត់ផ្គង់ឲ្យ
ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន។ កិច្ចការ ១៤:២២ យើងត្រូវការកម្លាំងខាងក្នុងវិញ្ញាណ មិនគ្រាន់តែដោយសារយើងអន់ថយកម្លាំង ដោយសារភាពតានតឹង ឬស្ត្រេសដែលយើងមានជារៀងរាល់ថ្ងៃប៉ុណ្ណោះទេ តែដោយសារទុក្ខលំបាក និងការរងទុក្ខ ដែលកើតមានពីមួយពេល ទៅមួយពេល។ ហើយបញ្ហាទាំងនេះពិតជាកើតមានមែន។ ទុក្ខលំបាកបន្ថែមទម្ងន់ពីលើភាពខ្សោះល្វើយក្នុងចិត្ត ដោយជៀសមិនរួច នៅតាមផ្លូវឆ្ពោះទៅរកនគរស្ថានសួគ៌។ ពេលដែលទុក្ខលំបាកកើតមាន ចិត្តរបស់យើងអាចរេរា ហើយផ្លូវដ៏ចង្អៀតឆ្ពោះទៅរកជីវិត អាចមើលទៅហាក់ដូចជាមានការពិបាកពេក។ ការឡើងតាមផ្លូវតូចចង្អៀត និងតាមចំណោទដែលចោទខ្លាំង ដែលសាកកម្លាំងឡានចាស់ទ្រុឌទ្រោម គឺមានការពិបាកគ្រប់គ្រាន់ហើយ។ ប៉ុន្តែ តើយើងត្រូវធ្វើដូចម្តេច នៅពេលដែលឡាននោះខូច? សាវ័កប៉ុលបានស្រែករកព្រះបីដង ដោយសំណួរដូចនេះដែរ ដោយសារការរងទុក្ខមួយចំនួន ក្នុងជីវិតគាត់។ គាត់បានទូលសូមព្រះទ្រង់ដកបន្លាចេញពីសាច់គាត់។ តែព្រះគុណព្រះ មិនបានមក ក្នុងទម្រង់ដែលគាត់បានទូលសូមនោះឡើយ។ ព្រះគុណព្រះអង្គបានមក តាមទម្រង់ផ្សេង។ គឺដូចដែលព្រះគ្រីស្ទបានឆ្លើយតបគាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”(២កូរិនថូស ១២:៩)។ ត្រង់ចំណុចនេះ យើងឃើញថា ព្រះគុណបានប្រទានមក ដោយព្រះគ្រីស្ទប្រទានកម្លាំងឲ្យគាត់ ក្នុងការរងទុក្ខដែលមិនមានភាពធូរស្រាល។ យើងអាចនិយាយបានថា ព្រះគុណមួយបានប្រទានមក ក្នុងរង្វង់នៃព្រះគុណមួយទៀត ដែលព្រះអង្គបានបដិសេធន៍មិនប្រទានឲ្យ។ ហើយសាវ័កប៉ុលក៏បានឆ្លើយតប ដោយជំនឿ ក្នុងភាពគ្រប់គ្រាន់នៃព្រះគុណនៃអនាគតកាល យ៉ាងដូចនេះថា…
Read articleពាក្យសម្ដីនាំមកនូវចិត្តស្រស់ថ្លា
និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០ សុភាសិត ២៥:២៣-២៧ ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។ សុភាសិត ២៥:២៥ កាលខ្ញុំកំពុងឈរនៅក្នុងផ្ទះបាយ កូនស្រីខ្ញុំស្រាប់តែលាន់មាត់ថា មានសត្វរុយមួយក្បាលនៅក្នុងទឹកឃ្មុំ។ ខ្ញុំក៏បាននិយាយលេងជាមួយនាង ដោយដកស្រង់ពាក្យស្លោកមួយ ដែលពោលថា យើងអាចប្រទះឃើញសត្វរុយនៅក្នុងទឹកឃ្មុំ ច្រើនជាងនៅក្នុងទឹកខ្មេះ។ កាលនោះ ខ្ញុំបានឃើញសត្វរុយនៅក្នុងទឹកឃ្មុំជាលើកដំបូង តែខ្ញុំបានដកស្រង់ពាក្យស្លោកនេះ ដោយសារវាបានបង្រៀនយើងថា ការស្នើសុំដ៏សុភាពអាចបញ្ចុះបញ្ចូលអ្នកដទៃ បានច្រើនជាងការស្នើសុំដោយអាកប្បកិរិយាជូរល្វីង។ កណ្ឌគម្ពីរសុភាសិតបានប្រមូលផ្តុំសុភាសិតប្រកបដោយប្រាជ្ញាជាច្រើន ដែលព្រះវិញ្ញាណបានបណ្តាលឲ្យតែង។ សុភាសិតទាំងនេះដឹកនាំ និងបង្រៀនយើង នូវសេចក្តីពិតដ៏សំខាន់ អំពីរបៀបរស់នៅ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះ។ សុភាសិតជាច្រើនផ្ដោតទៅលើទំនាក់ទំនងជាមួយមនុស្សនិងមនុស្ស ដោយរាប់បញ្ចូលទាំងផលប៉ះពាល់ ដែលពាក្យសម្ដីរបស់យើងអាចមានមកលើអ្នកដទៃ។ ក្នុងសុភាសិតរបស់ស្តេចសាឡូម៉ូន ទ្រង់បានដាស់តឿនយើង មិនឲ្យនិយាយពាក្យមិនពិតមកលើអ្នកដទៃ(សុភាសិត ២៥:១៨)។ ទ្រង់បានបង្រៀនថា “អណ្តាតដែលនិយាយដើមគេ” នាំឲ្យមានភាពល្អក់កករនៅក្នុងទំនាក់ទំនង(ខ.២៣)។ ទ្រង់ក៏បានដាស់តឿន អំពីផលប៉ះពាល់នៃការរអ៊ូរទាំផងដែរ(ខ.២៤)។ ហើយទ្រង់ក៏បានលើកទឹកចិត្តអ្នកអានកណ្ឌគម្ពីរសុភាសិត ពាក្យសម្តីដែលនាំដំណឹងល្អ គឺជាព្រះពរដល់អ្នកស្តាប់(ខ.២៥)។ ខណៈពេលដែលយើងព្យាយាមយកសេចក្តីពិតនេះមកអនុវត្តន៍តាម សូមព្រះវិញ្ញាណប្រទានយើង នូវចម្លើយដ៏សមរម្យ(១៦:១)។ ព្រះអង្គអាចជួយឲ្យពាក្យសម្ដីរបស់យើងមានរស់ជាតិផ្អែម ក៏ដូចជានាំមកនូវភាពស្រស់ថ្លាក្នុងចិត្ត។—Lisa M. Samra តើអ្នកបានឃើញផលប៉ះពាល់នៃពាក្យសម្ដី…
Read articleមិនវិនិច្ឆ័យតែសម្បកក្រៅ
និក្ខមនំ ១៤-១៥ និង ម៉ាថាយ ១៧ ១សាំយ៉ូអែល ១៦:១-៧ មនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ។ ១សាំយ៉ូអែល ១៦:៧ ជាច្រើនឆ្នាំមុន អ្នកស្រីជូលី លែនស៍មែន(Julie Landsman) បានចូលរួមការប្រកួតផ្លុំត្រែបារាំង សម្រាប់មហោស្រពអូប៉ែរ៉ាមេត្រូប៉ូលិស នៅទីក្រុងញូយ៉ក។ ក្នុងកម្មវិធីប្រកួតនេះ បេក្ខជនម្នាក់ៗត្រូវផ្លុំត្រែបារាំងរបស់ខ្លួន នៅក្រោយកញ្ចក់កុំឲ្យគណៈកម្មការឃើញមុខ ដើម្បីជៀសវាងការលំអៀង ដោយសារពួកគេសុទ្ធតែជាមនុស្សប្រុស។ អ្នកស្រីជូលីផ្លុំត្រែបានល្អជាងគេ ហើយក៏បានឈ្នះការប្រកួតនោះ។ ប៉ុន្តែ ពេលនាងបោះជំហានចេញពីក្រោយកញ្ចក់ គណកម្មការខ្លះបានដើរគេចមុខនាង ទៅខាងក្រោយបន្ទប់។ ពួកគេប្រាកដមិនចង់ឲ្យមនុស្សស្រីមានសមត្ថភាពធ្វើបានល្អដូចនេះទេ។ កាលពួកអ៊ីស្រាអែលទូលសូមព្រះអម្ចាស់ ប្រទានស្តេចមួយអង្គឲ្យគ្រប់គ្រងពួកគេ ព្រះអង្គក៏បានឆ្លើយតប ដោយប្រទានបុរសម្នាក់ ដែលមានកាយសម្បទាល្អ ធ្វើជាស្តេច ដូចជាតិសាសន៍ដទៃ(១សាំយ៉ូអែល ៨:៥ ៩:២)។ ប៉ុន្តែ ដោយសារស្តេចសូលបានសោយរាជ ដោយព្រះទ័យមិនស្មោះត្រង់ និងមិនស្តាប់បង្គាប់ព្រះ ព្រះអង្គក៏បានចាត់លោកសាំយូអែលឲ្យទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងតាំងមនុស្សម្នាក់ទៀត ឲ្យឡើងគ្រងរាជ(១៦:១-១៣)។ ពេលលោកសាំយូអែលឃើញលោកអេលាប ជាកូនច្បង គាត់ក៏បានសន្និដ្ឋានថា ព្រះទ្រង់បានជ្រើសរើសគាត់ឲ្យធើ្វស្តេច ព្រោះគាត់មានកាយសម្បទាគួរឲ្យស្ញប់ស្ញែង។ តែព្រះទ្រង់បានបង្រៀនលោកហោរាឲ្យគិតថា “ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ…
Read articleកន្លែងថ្មីដែលមានការពិបាក
និក្ខមនំ ១២-១៣ និង ម៉ាថាយ ១៦ នាងអេសធើរ ២:៣-៤,១២-១៧ ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង? នាងអេសធើរ ៤:១៤ បន្ទាប់ពីខ្ញុំបានពិនិត្យសុខភាពរកឃើញថា ខ្ញុំមានជំងឺមហារីកធ្ងន់ធ្ងរ ក្នុងនាមខ្ញុំជាប្តី និងឪពុកដែលមានកូនតូច មានសំណួរជាច្រើនវិលវល់ក្នុងគំនិតខ្ញុំ។ ឱព្រះអង្គអើយ ហេតុអ្វីរឿងនេះកើតឡើងចំពោះទូលបង្គំ? តើនេះជាផែនការដែលព្រះអង្គមានសម្រាប់ទូលបង្គំមែនឬ? អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្រុមគ្រួសារខ្ញុំទើបតែបានបម្រើព្រះអង្គ ក្នុងក្រុមបេសកកម្មមួយ ដែលបាននាំក្មេងៗជាច្រើនឲ្យទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ ព្រះអង្គបានប្រទានពរឲ្យការងារយើងមានផលផ្លែជាច្រើន។ យើងមានអំណរណាស់។ តែហេតុអ្វីយើងជួបរឿងដ៏សោកសៅនេះ? នាងអេសធើរទំនងជាមានសំណួរជាច្រើន ក្នុងការអធិស្ឋានទៅរកព្រះអម្ចាស់ បន្ទាប់ពីនាងត្រូវគេបង្ខំឲ្យចាកចេញទៅស្រុកកំណើតជាទីស្រឡាញ់ ចូលទៅរស់នៅក្នុងទឹកដីថ្មី(នាងអេសធើរ ២:៨)។ លោកម៉ាដេកាយ ជាបងប្អូនជីដូនមួយរបស់នាងបានចិញ្ចឹមនាង ដូចជាកូនបង្កើត បន្ទាប់ពីនាងក្លាយជាក្មេងកំព្រា(ខ.៧)។ ប៉ុន្តែ ក្រោយមក គេក៏បានយកនាងទៅធ្វើជាស្រីស្នំរបស់ស្តេច ហើយក៏នាងក៏បានក្លាយជាមហេសី(ខ.១៧)។ លោកម៉ាដេកាយមានការខ្វល់ខ្វាយអំពីរឿង ដែលកំពុងកើតឡើង ចំពោះនាងអេសធើរ(ខ.១១)។ ប៉ុន្តែ មួយរយៈក្រោយមក អ្នកទាំងពីរក៏បានដឹងថា ព្រះអម្ចាស់បានត្រាស់ហៅនាង ឲ្យមានតួនាទីដ៏មានឥទ្ធិពល សម្រាប់ពេលដែលពិបាកយ៉ាងនោះ(៤:១៤) គឺតួនាទីដែលនាងអាចប្រើ ដើម្បីជួយសង្រ្គោះប្រជាជនរបស់នាង ឲ្យរួចផុតពីសេចក្តីហិនវិនាស(ជំពូក ៧-៨)។ នេះជាភស្តុតាងបញ្ជាក់ថា ព្រះអម្ចាស់បានដាក់នាងអេសធើរ…
Read articleឆាប់នឹងស្តាប់ ក្រនឹងនិយាយ
និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩ យ៉ាកុប ១:១៨-២០ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩ មានពេលមួយ ខ្ញុំមានអារម្មណ៍ថា បេះដូងខ្ញុំលោតកាន់តែញាប់ ខណៈពេលដែលខ្ញុំបើកមាត់ ដើម្បីបដិសេធន៍ការចោទប្រកាន់ ដែលមិត្តជិតស្និទ្ធម្នាក់មានមកលើខ្ញុំ។ សារដែលខ្ញុំបានបង្ហោះសារតាមអនឡាញ មិនមានអ្វីជាប់ទាក់ទងនឹងគាត់ទេ។ ប៉ុន្តែ មុនពេលខ្ញុំឆ្លើយតប ខ្ញុំក៏បានអធិស្ឋានខ្សឹបៗ។ បន្ទាប់មក ខ្ញុំក៏បានសម្រួលអារម្មណ៍ ហើយក៏បានឮគាត់និយាយពាក្យពេចន៍ដែលបង្កប់ដោយការឈឺចាប់។ ខ្ញុំក៏បានដឹងច្បាស់ថា ការឈឺចាប់នោះមានភាពស៊ីជម្រៅ។ មិត្តភក្តិខ្ញុំកំពុងឈឺចាប់ ហើយខ្ញុំក៏លែងចង់ការពារខ្លួនឯងទៀត ខណៈពេលដែលខ្ញុំបានសម្រេចចិត្តលើកយករឿងនោះមកនិយាយជាមួយគាត់។ ក្នុងអំឡុងពេលសន្ទនាគ្នានោះ ខ្ញុំក៏យល់អំពីអត្ថន័យនៃបទគម្ពីរយ៉ាកុប ដែលបានជំរុញយើងឲ្យ “ឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹង”(១:១៩)។ ការស្តាប់អាចជួយឲ្យយើងឮអ្វីដែលបង្កប់ នៅពីក្រោយពាក្យសម្តី ហើយជៀសវាងកំហឹង “ដែលមិនបានសំរេចតាមសេចក្តីសុចរិតរបស់ព្រះ”(ខ.២០)។ វាជួយឲ្យយើងយល់ចិត្តអ្នកនិយាយ។ ខ្ញុំយល់ឃើញថា ការឈប់បង្អង់ និងអធិស្ឋានមានប្រយោជន៍យ៉ាងខ្លាំង ចំពោះខ្ញុំ ក្នុងការសន្ទនាជាមួយមិត្តភក្តិខ្ញុំ។ ខ្ញុំកាន់តែឆាប់ឆ្លើយតប ចំពោះពាក្យសម្តីរបស់គាត់ ជាជាងអាក់អន់ចិត្តនឹងគាត់។ បើសិនជាខ្ញុំមិនបានឈប់បង្អង់សិន ដើម្បីអធិស្ឋាន ខ្ញុំប្រហែលជាវាយបកទៅគាត់វិញ ដោយបង្ហាញគំនិតខ្ញុំ ហើយចែកចាយថា…
Read articleកែប្រែវត្ថុគ្មានតម្លៃ ឲ្យមានភាពស្រស់ស្អាត
និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០ មីកា ៤:១-៥ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ។ មីកា ៤:៣ ភរិយាខ្ញុំ ឈ្មោះមីសកា(Miska) បានទិញខ្សែករ និងក្រវិលកង ពីប្រទេសអេត្យូពី។ ភាពប្រណិតដ៏សាមញ្ញរបស់គ្រឿងអលង្ការទាំងនេះ បានឆ្លុះបញ្ចាំងអំពីស្នាដៃសិល្បៈពិតៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិរបស់គ្រឿងអលង្ការនេះ គឺជាចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ដោយសារមានការប៉ះទង្គិចដ៏សាហាវ និងសង្គ្រាមស៊ីវិល ដែលបានកើតឡើងអស់ជាច្រើនទសវត្សរ៍ ទឹកដីរបស់ប្រទេសអេត្យូពី មានសម្បកកន្ទុះរបស់គ្រាប់កាំភ្លើង និងគ្រាប់ផ្លោង នៅរាត់រាយស្ទើរគ្រប់ទីកន្លែង។ ជនជាតិអេត្យូពីក៏បានស្តារទឹកដីរបស់ខ្លួនឡើងវិញ ដោយសម្អាតកម្ទេចអំបែង ដោយមានសង្ឃឹមក្នុងចិត្ត។ ហើយសិល្បៈករក៏បានកែច្នៃសម្បកកន្ទុះគ្រាប់កាំភ្លើង ធ្វើជាគ្រឿងអលង្ការលក់។ ពេលដែលខ្ញុំបានឮអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំព្រះបន្ទូលសន្យា ដែលហោរាមីកាបានប្រកាស ដោយចិត្តក្លាហាន ទៅកាន់រាស្រ្តរបស់ព្រះ យ៉ាងដូចនេះថា គេ“នឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ”(៤:៣)។ ដាវនិងលំពែង ត្រូវបានគេផលិតមក សម្រាប់សម្លាប់ជីវិតមនុស្ស តែព្រះទ្រង់បានប្រទាននូវដំណោះស្រាយប្រកបដោយព្រះចេស្តា ដោយកែប្រែពួកវាឲ្យក្លាយជាឧបករណ៍ដែលជួយទ្រទ្រង់ជីវិតវិញ។ លោកហោរាក៏បានមានប្រសាសន៍ទៀតថា នៅថ្ងៃដែលព្រះទ្រង់យាងមកវិញ “អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ”(ខ.៣)។ ការប្រកាសរបស់លោកមីកា នៅសម័យមុន មិនពិបាកឲ្យមនុស្សសម័យបច្ចុប្បន្នយល់ឡើយ។ ពិភពលោកនៅតែមានសង្រ្គាម និងអំពើហិង្សា…
Read article