ការប្រកបគ្នា ដែលមិនអាចខ្វះបាន
១ថែស្សាឡូនិច ៥:១១-១៥ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ១ថែស្សាឡូនិច ៥:១១ ខ្ញុំមិនដឹងច្បាស់ថា នរណាជាអ្នកទទួលខុសត្រូវក្នុងការបិទភ្លើង និងបិទទ្វារ ហើយចាក់សោព្រះវិហារ បន្ទាប់ពីកម្មវិធីថ្វាយបង្គំនៅពេលព្រឹកថ្ងៃអាទិត្យបានបញ្ចប់។ ប៉ុន្តែ ខ្ញុំគ្រាន់តែដឹងថា គាត់នឹងមានការយឺតយ៉ាវ នៅក្នុងការទៅញាំអាហារពេលល្ងាចថ្ងៃអាទិត្យ។ មូលហេតុគឺដោយសារមនុស្សជាច្រើន ចូលចិត្តជួបជុំគ្នា បន្ទាប់ពីកម្មវិធីថ្វាយបង្គំបានបញ្ចប់ ហើយក៏បានជជែកគ្នា អំពីការសម្រេចចិត្តសំខាន់ៗក្នុងជីវិត បញ្ហានៅក្នុងចិត្ត និងការលំបាកដទៃទៀត ។ល។ ខ្ញុំមានអំណរណាស់ ពេលដែលបានឃើញ មនុស្សជាច្រើននៅតែចូលចិត្តចំណាយពេលប្រកបគ្នា បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះបានបញ្ចប់ ២០នាទីហើយ។ ការប្រកបគ្នា គឺជាធាតុផ្សំដ៏សំខាន់នៃការរស់នៅ តាមគំរូព្រះគ្រីស្ទ។ បើគ្មានការប្រាស្រ័យទាក់ទងគ្នា ដោយការចំណាយពេលជាមួយបងប្អូនរួមជំនឿទេ យើងនឹងខកខានមិនបានទទួលអត្ថប្រយោជន៍ជាច្រើន ពីការរស់នៅជាអ្នកជឿព្រះ។ ហេតុនេះហើយ សាវ័កប៉ុលបានបង្រៀនយើងឲ្យ “កំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក”(១ថែស្សាឡូនិច ៥:១១)។ កណ្ឌគម្ពីរហេព្រើរ ក៏បានប្រាប់យើង មិនឲ្យព្រងើយកន្តើយចំពោះការជួបជុំគ្នានោះឡើយ ព្រោះយើងចាំបាច់ត្រូវ “លើកទឹកចិត្តគ្នាទៅវិញទៅមក”(១០:២៥)។ ហើយពេលណាយើងប្រកបគ្នា យើង “យើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អ”(ខ.២៤)។ ក្នុងនាមយើងជាមនុស្សដែលបានប្ដេជ្ញាចិត្តរស់នៅថ្វាយព្រះយេស៊ូវ យើងចាំបាច់ត្រូវរៀបចំខ្លួនឲ្យមានភាពស្មោះត្រង់…
Read articleជញ្ជាំងបានផ្តួលរំលំ ការរួបរួមកើតមាន
អេភេសូរ ២:១១-២២ ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ។ អេភេសូរ ២:១៤ ចាប់តាំងពីឆ្នាំ១៩៦១ ក្រុមគ្រួសារ និងមិត្តភក្តិជាច្រើនបានបែកខ្ញែកគ្នា ដោយសារជញ្ជាំងទីក្រុងប៊ែរឡាំង នៅប្រទេសអាឡឺម៉ង់។ រដ្ឋាភិបាលប្រទេសអាឡឺម៉ង់ខាងកើតបានសាងសង់ជញ្ជាំងនោះ នៅឆ្នាំនោះ ដើម្បីរារាំងពលរដ្ឋរបស់ខ្លួន មិនឲ្យរត់គេចទៅប្រទេសអាឡឺម៉ង់ខាងកើត។ តាមពិត ចាប់តាំងពីឆ្នាំ១៩៤៩ ដល់ថ្ងៃដែលគេចាប់ផ្តើមសាងសង់ជញ្ជាំងនោះ គេបានប៉ាន់ប្រមាណថា មនុស្សជាង២លានកន្លះ បានសម្រុកឆ្លងដែនពីប្រទេសអាឡឺម៉ង់ខាងកើត ចូលអាឡឺម៉ង់ខាងលិច។ លោកប្រធានាធិបតីអាមេរិក រ៉ូណល រីហ្គិន(Ronald Reagan) ធ្លាប់បានឈរនៅពីមុខជញ្ជាំងនោះ នៅឆ្នាំ១៩៨៧ ហើយបានមានប្រសាសន៍ថា “ចូរយើងផ្តួលរំលំជញ្ជាំងនេះ”។ ពាក្យសម្ដីដ៏ល្បីល្បាញនេះបានឆ្លុះបញ្ចាំងអំពីបំណងរបស់ប្រជាជនអាឡឺម៉ង់ ដែលចង់ឲ្យមានការផ្លាស់ប្តូរ ហើយក៏បាននាំឲ្យមានការផ្តួលរំលំជញ្ជាំងនេះ នៅឆ្នាំ១៩៨៩ ដែលបានឈានទៅរកការបង្រួបបង្រួមដ៏រីករាយ សម្រាប់ប្រទេសអាឡឺម៉ង់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីការបង្រៀនរបស់សាវ័កប៉ុល អំពីការដែលព្រះយេស៊ូវបានផ្តួលរំលំ “ជញ្ជាំងដែលខាន់កណ្តាល” ជាតិសាសន៍ (អេភេសូរ ២:១៤)។ ជញ្ជាំងនោះបានកើតមានរវាងជនជាតិយូដា(ជារាស្រ្តជ្រើសតាំងរបស់ព្រះ) និងសាសន៍ដទៃ។ ហើយស្តេចហេរ៉ូឌក៏បានឲ្យគេសង់ជញ្ជាំង ក្នុងបរិវេណព្រះវិហារទីក្រុងយេរូសាឡិម ដើម្បីកុំឲ្យសាសន៍ដទៃចូលទីធ្លាខាងក្នុងនៃព្រះវិហារ តែពួកគេអាចមើលឃើញទីធ្លាខាងក្នុង។ តែព្រះយេស៊ូវបានប្រទាន “សន្តិភាព” និងការបង្រួបបង្រួមរវាងជនជាតិយូដា និងសាសន៍ដទៃ និងបានផ្សះផ្សាឲ្យមនុស្សទាំងអស់ឲ្យជានឹងព្រះ។ ព្រះអង្គបានផ្តួលរំលំជញ្ជាំងដែលខាន់កណ្តាល…
Read articleពន្លឺនៃសេចក្តីសង្ឃឹម
ទំនុកដំកើង ៤២ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្តីជំនួយ ហើយជាព្រះនៃអញ។ ទំនុកដំកើង ៤២:១១ ម្តាយរបស់ខ្ញុំមានឈើឆ្កាងពណ៌ក្រហមតូចមួយ ដែលបញ្ចេញពន្លឺផ្លេកៗ សម្រាប់ដាក់តាំងលម្អ។ ខ្ញុំគួរតែចងព្យួរឈើឆ្កាងនោះ នៅលើជញ្ជាំង នៅក្បែរគ្រែគេងរបស់គាត់ នៅក្នុងបន្ទប់ ក្នុងមជ្ឈមណ្ឌលសម្រាកព្យាបាលជំងឺមហារីក។ ហើយខ្ញុំក៏គួរតែបានត្រៀមខ្លួន សម្រាប់ការទៅសួរសុខទុក្ខគាត់ នៅចន្លោះពេលដែលគាត់ទៅទទួលការព្យាបាល តាមពេលកំណត់។ អ្វីដែលខ្ញុំចង់បានជាងគេ សម្រាប់ថ្ងៃណូអែល គឺការចំណាយពេល ជាមួយម្តាយខ្ញុំ ឲ្យបានមួយថ្ងៃទៀត។ តែផ្ទុយទៅវិញ ខ្ញុំត្រូវនៅផ្ទះ ហើយយកឈើឆ្កាងនោះ ទៅចងព្យួរលម្អនៅលើដើមណូអែលវិញ។ ខណៈពេលដែលកូនប្រុសខ្ញុំដោតឌុយភ្លើង ខ្ញុំក៏បាននិយាយខ្សឹបៗថា “ទូលបង្គំសូមអរព្រះគុណព្រះអង្គ”។ កូនប្រុសខ្ញុំមិនដឹងទេថា ខ្ញុំកំពុងអរព្រះគុណព្រះអង្គ ដែលបានប្រើពន្លឺភ្លើងភ្លឹបភ្លែតៗ ដើម្បីនាំខ្ញុំមើលទៅព្រះយេស៊ូវ ដែលជាពន្លឺនៃក្តីសង្ឃឹមដ៏ស្ថិតស្ថេរ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៤២ បានបង្ហាញអារម្មណ៍ពិតរបស់គាត់ ដល់ព្រះអម្ចាស់(ខ.១-៤)។ គាត់បានទទួលស្គាល់ថា វិញ្ញាណគាត់កំពុងតែមានទុក្ខព្រួយ និងរសាប់រសល់ ហើយក៏បានលើកទឹកចិត្តយើងថា “ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ”(ខ.៥)។ ទោះគាត់មានទុក្ខព្រួយ និងជួបការលំបាកម្តងហើយម្តងទៀត យ៉ាងណាក៏ដោយ ក៏ពន្លឺនៃសេចក្តីសង្ឃឹមរបស់គាត់ នៅតែចែងចាំង ដោយសារគាត់បាននឹកចាំអំពីសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់កាលពីមុន(ខ.៦-១០)។…
Read articleព្រះអង្គបានអត់ទោស និងមិននឹកចាំទៀត
អេសាយ ៤៣:១៨-២៥ គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ។ អេសាយ ៤៣:២៥ អ្នកស្រីជីល ផ្រាយ(Jill Price) មានសមត្ថភាពចម្លែកម្យ៉ាង ពីកំណើត ដោយគាត់អាចចងចាំជាលម្អិត នូវព្រឹត្តិការណ៍នីមួយៗដែលបានកើតឡើងចំពោះគាត់។ នៅក្នុងគំនិតគាត់ គាត់អាចនឹកឃើញរឿងដែលបានកើតឡើង ដូចអ្វីដែលគាត់ពិតជាបានជួបប្រទះក្នុងជីវិតគាត់។ មានខ្សែភាពយន្តភាគមួយ មានចំណងជើងថា មនុស្សមិនចេះភ្លេច និយាយអំពីស្ត្រីជាមន្ត្រីប៉ូលិសម្នាក់ មានសមត្ថភាពចងចាំជាលម្អិតមិនចេះភ្លេច ដែលមានប្រយោជន៍យ៉ាងខ្លាំង នៅក្នុងការប្រកួតល្បែងចងចាំ និងការដោះស្រាយរឿងក្តីឧក្រិដ្ឋកម្ម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកស្រីជីល ផ្រាយ សមត្ថភាពចងចាំមិនចេះភ្លេចនេះបាននាំឲ្យគាត់មានការលំបាកជាច្រើន។ គាត់មិនអាចភ្លេចពេលដែលគេរិះគន់គាត់ ឬពេលដែលគាត់ជួបរឿងព្រាត់ប្រាស់ ហើយមិនអាចភ្លេចការអ្វីដែលគាត់បានធ្វើ ដែលនាំឲ្យគាត់មានវិប្បដិសារី។ នាងបាននឹកឃើញរឿងទាំងអស់នោះ ក្នុងខួរក្បាលនាង ម្តងហើយម្តងទៀត។ ព្រះនៃយើងជ្រាបអំពីអ្វីៗទាំងអស់ ដែលបានកើតឡើងពីអតីតកាល ហើយក៏ជ្រាបអំពីរឿងទាំងអស់ដែលនឹងកើតឡើងនៅពេលអនាគត។ ព្រះគម្ពីរបានចែងថា ព្រះប្រាជ្ញាញាណរបស់ព្រះអង្គគ្មានដែនកំណត់។ តែព្រះអង្គបានមានបន្ទូលលើកទឹកចិត្តយើង ក្នុងកណ្ឌគម្ពីរអេសាយថា “គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ”(៤៣:២៥)។ កណ្ឌគម្ពីរហេព្រើរបានបញ្ជាក់កាន់តែច្បាស់ថា “យើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច” ហើយព្រះអង្គនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់យើងទៀត(ហេព្រើរ ១០:១០,១៧)។ ពេលណាយើងសារភាពបាបយើង…
Read articleមេរៀនទទួលបានពីស្នាមរបួស
លោកុប្បតិ្ត ៣២:២២-៣២ កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ។ លោកុប្បត្ដិ ៣២:៣១ អ្នកស្រីហ្វេយ(Faye) បានពិនិត្យមើលស្នាមសម្លាក នៅលើពោះរបស់គាត់។ គាត់បានស៊ូទ្រាំនឹងការវះកាត់មួយលើកទៀត ដើម្បីយកដុំសាច់មហារីកចេញពីក្រពះគាត់។ លើកនេះ ក្រុមវេជ្ជបណ្ឌិតបានកាត់ដុំសាច់នោះចេញពីក្រពះរបស់គាត់ ហើយបានបន្សល់ទុកនូវស្នាមសម្លាក ដែលបានឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរបស់ពួកគេ។ គាត់ក៏បានប្រាប់ស្វាមីគាត់ថា ស្នាមសម្លាកនោះជាតំណាងឲ្យការឈឺចាប់ដោយសារជំងឺមហារីក ឬជាតំណាងឲ្យការចាប់ផ្តើមនៃការជាសះស្បើយ។ តែគាត់បានសម្រេចចិត្តចាត់ទុកស្នាមសម្លាកនោះ ជានិមិត្តរូបនៃការជាសះស្បើយ។ លោកយ៉ាកុបក៏ធ្លាប់ប្រឈមមុខដាក់ការសម្រេចចិត្តស្រដៀងនេះផងដែរ បន្ទាប់ពីគាត់បានបោកចំបាប់ជាមួយព្រះអម្ចាស់ ពេញមួយយប់។ ដោយសារលោកយ៉ាកុបមិនព្រមបោះបង់ការប្រកួត ព្រះអង្គក៏បានពាល់ត្រង់សន្លាក់ត្រគាកគាត់ ធ្វើឲ្យត្រគាកគាត់ថ្លស់ បានជាគាត់ដើរខ្ញើចៗ។ ប៉ុន្មានខែក្រោយមក ពេលដែលលោកយ៉ាកុបស្ទាបត្រគាករបស់គាត់ ដែលបានថ្លស់នោះ តើគាត់បានរៀនសូត្រអ្វីខ្លះ ពីហេតុការណ៍នោះ? តើចិត្តរបស់គាត់មានពេញដោយការស្តាយក្រោយ ដោយសារគាត់បានរស់នៅដោយការបោកបញ្ឆោតអ្នកដទៃ ដែលនាំឲ្យគាត់ឈានទៅដល់ការបោកចំបាប់នោះ? ព្រះអម្ចាស់បានប្រើទុក្ខលំបាកឲ្យគាត់ភ្លឺភ្នែក មើលឃើញសេចក្តីពិត ដោយព្រះអង្គបានបដិសេធន៍មិនព្រមប្រទានពរគាត់ ទាល់តែគាត់បានដឹងច្បាស់ថា ខ្លួនឯងជានរណា។ គាត់មានឈ្មោះយ៉ាកុប ដែលមានន័យថា “អ្នកតោងកែងជើង” (មើល លោកុប្បត្ដិ ២៥:២៦)។ គាត់បានបោកបញ្ឆោតលោកអេសាវជាបងប្រុសគាត់ និងលោកឡាបាន់ ជាឪពុកក្មេកគាត់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះទ្រង់ក៏បានប្រទានឈ្មោះថ្មីដល់លោកយ៉ាកុបថា “អ៊ីស្រាអែល” ព្រោះគាត់បានតយុទ្ធនឹងព្រះ និងមនុស្ស…
Read articleព្រះនៃខ្ញុំតែងតែគង់នៅក្បែរជានិច្ច
ភីលីព ៤:៤-៧ ព្រះអម្ចាស់ទ្រង់ជិតដល់ហើយ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ។ ភីលីព ៤:៥-៦ អ្នកស្រីលត(Lourdes) បានធ្វើការជាគ្រូបង្រៀន ក្នុងថ្នាក់ចម្រៀង នៅទីក្រុងម៉ានីលប្រទេសភីលីពីន ជាង៣០ឆ្នាំហើយ។ គាត់បានបង្រៀនសិស្សដោយផ្ទាល់ តែគាត់មានការថប់បារម្ភ ពេលដែលគេស្នើឲ្យគាត់បង្រៀនតាមអនឡាញ។ គាត់ថា គាត់មិនសូវចេះប្រើកុំព្យូទ័រ។ កុំព្យូទ័រយួរដៃរបស់គាត់ចាស់ ហើយគាត់ក៏មិនមានទម្លាប់ជួបជុំគ្នាតាមអនឡាញដែរ។ អ្នកខ្លះប្រហែលជាគិតថា វាជារឿងតូចតាចទេ តែវាបានធ្វើឲ្យគាត់មានភាពតានតឹងក្នុងចិត្តយ៉ាងខ្លាំង។ គាត់ថា គាត់រស់នៅម្នាក់ឯង គ្មាននរណាជួយគាត់។ គាត់មានការព្រួយបារម្ភ ខ្លាចសិស្សឈប់រៀនជាមួយគាត់ ហើយគាត់នឹងបាត់បង់ប្រាក់ចំណូល។ មុនពេលគាត់ចាប់ផ្តើមការបង្រៀន គាត់តែងតែអធិស្ឋាន សូមឲ្យកុំព្យូទ័រយួរដៃរបស់គាត់ មានដំណើរការល្អ។ គាត់ថា គាត់បានដាក់ បទគម្ពីរភីលីព ៤:៥-៦ នៅលើរូបផ្ទៃខាងក្រោយ ក្នុងអេក្រង់កុំព្យូទ័ររបស់គាត់ ហើយក៏បាននឹកចាំខគម្ពីរនេះនៅក្នុងចិត្ត។ សាវ័កប៉ុលបានលើកទឹកចិត្តយើង កុំឲ្យមានការថប់បារម្ភ អំពីរឿងអ្វីឡើយ ព្រោះព្រះអម្ចាស់តែងតែគង់នៅក្បែរយើងជានិច្ច។ ចូរយើងប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ ដែលបានធានាថា ព្រះអង្គនឹងគង់នៅក្បែរយើងគ្រប់ពេល។ ពេលណាយើងសម្រាកដោយទុកចិត្តថា ព្រះអង្គគង់នៅក្បែរយើង ហើយទូលថ្វាយបញ្ហាទាំងអស់ គឺគ្រប់ទាំងបញ្ហាតូចធំ នោះសេចក្តីសុខសាន្តរបស់ព្រះអង្គ នឹងការពារចិត្តនិងគំនិតយើង ក្នុងព្រះគ្រីស្ទយេស៊ូវ(ខ.៧)។…
Read article