ឧបសគ្គ​នៅ​ថ្ងៃ​ណូអែល

សុភាសិត ៣:៥-១៨ ដ្បិត​មនុស្ស​វៀច​ជាទី​ខ្ពើម​ឆ្អើម​ដល់​ព្រះយេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹងគេ​វិញ​។ សុភាសិត ៣:៣២ លោក​ដាវីឌ(David) និង​អ្នក​ស្រី​អេនជី(Angie) បាន​ចេញទៅ​បម្រើ​ព្រះអង្គ​នៅ​ក្រៅ​ប្រទេស តាម​ការ​ត្រាស់​​ហៅ​របស់​ព្រះអង្គ​។ ការងារ​ដែល​ពួកគេ​ធ្វើ​ថ្វាយ​ព្រះអង្គ​នៅ​ទីនោះ បង្កើត​បានផល​ផ្លែ​ជា​ច្រើន​។ ប៉ុន្តែ ពួកគេ​ក៏​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ផង​ដែរ​។ ឪពុក​ម្តាយ​របស់​លោក​ដាវីឌ​មាន​វ័យ​ចាស់​ហើយ តែ​គាត់​មិន​អាច​ទៅ​ជួប​ជុំ​ជាមួយ​ពួកគេ​នៅ​ថ្ងៃ​ណូអែល​បានទេ​។ លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែន​ជី​បាន​ព្យាយាម​កាត់​បន្ថយ​ភាព​ឯកោ​របស់​ឪពុក​ម្តាយ​គាត់ នៅ​ថ្ងៃ​ណូអែល ដោយ​ផ្ញើ​អំណោយ​ឲ្យ​ពួក​គាត់ មុន​ថ្ងៃ​ណូអែល​មកដល់ ហើយក៏​បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​ពួក​គាត់​នៅពេល​ព្រឹក​ថ្ងៃ​ណូអែល​។ ប៉ុន្តែ វត្ត​មាន​របស់​លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែនជី គឺជា​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​បំផុត​។ ដង្វាយ​ឧបត្ថម្ភ​ដែល​លោក​ដាវីឌ​បាន​ទទួល​ប្រចាំខែ អាច​ឲ្យ​គាត់​សន្សំ​លុយ​សម្រាប់​ធ្វើ​ដំណើរ​ម្តង​ម្កាល​ប៉ុណ្ណោះ តើ​ពួកគេ​ត្រូវ​ធ្វើ​ដូច​ម្តេច? ដូច​នេះ លោក​ដាវីឌ​ត្រូវ​ការ​ប្រាជ្ញា​មកពី​ព្រះ​។ បទ​គម្ពីរ​សុភាសិត ជំពូក៣ បាន​បង្រៀន​យើង​ថា ដើម្បី​ស្វែងរក​ប្រាជ្ញា យើង​ចាំបាច់​ត្រូវ​ទីពឹង​ព្រះអង្គ​ឲ្យ​អស់ពី​ចិត្ត ហើយ​ទទួល​ស្គាល់​ព្រះអង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​របស់​យើង(ខ.៥-៦) ហើយ​បាន​ពិពណ៌នា អំពី​លក្ខណៈ​ផ្សេងៗ​របស់​ប្រាជ្ញា ដែល​មាន​ដូច​ជា​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់(ខ.៣-៤,៧-១២) និង​អត្ថ​ប្រយោជន៍​របស់​ប្រាជ្ញា ដែល​មាន​ដូចជា​សន្តិភាព និង​ភាព​ស្ថិត​ស្ថេរ(ខ.‌១៣-១៨)។ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​ប្រាជ្ញា​យ៉ាង​ដូច​នោះ ដោយ​ទទួល​យើង​ធ្វើ​ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ(ខ.៣២)។ ព្រះ​អង្គ​ខ្សឹប​ប្រាប់​អំពី​ដំណោះ​ស្រាយ ដល់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ព្រះអង្គ​។ លោក​ដាវីឌ​ក៏​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះអង្គ អំពី​បញ្ហា​របស់​គាត់ នៅ​ពេលយប់​មួយ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​គំនិត​ប្រាជ្ញា​ដល់​គាត់​។ នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​បន្ទាប់ គាត់​និង​អ្នក​ស្រី​អ៊ែនជី​ក៏បាន​ស្លៀក​ពាក់​ខោអាវ​ស្អាត​បំផុត…

Read article
ភាព​ជា​សហគមន៍​ក្នុង​ព្រះគ្រីស្ទ

កិច្ចការ ២:៣៨-៤៧ អ្នក​ទាំង​នោះ​ក៏​នៅតែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំ​បុ័ង និង​សេចក្តី​អធិស្ឋាន​ផង​។ កិច្ចការ ២:៤២ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បាហាម៉ាស មាន​កោះ​តូច​មួយ ដែលគេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា “កោះ​រញ៉េរញ៉ៃ”។ កាលពី​សតវត្សរ៍ទី១៩ កោះ​នោះ​ជា​កន្លែង​ផលិត​អំបិល​ដ៏​សកម្ម តែ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហ៍​កម្ម​នេះ មនុស្ស​ជា​ច្រើន​បាន​ផ្លាស់ទី​លំនៅ​ទៅ​កោះ​ជិត​ខាង​។ កាលពី​ឆ្នាំ២០១៦ មាន​មនុស្ស​តិច​ជាង៨០នាក់ កំពុង​រស់នៅ​ទីនោះ ដោយ​មាន​និកាយ៣ខុស​គ្នា តែ​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ក្នុង​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​ប្រកប​គ្នា​រៀង​រាល់​សប្តាហ៍​។ ដោយសារ​នៅ​ទីនោះ​មិន​សូវ​មាន​មនុស្ស​រស់នៅ ការ​រស់នៅ​ជា​សហគមន៍​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ពួកគេ​។ ពួក​ជំនុំ​ដំបូង​ក៏​មាន​ចិត្ត​ចង់​រស់នៅ​ជា​សហគមន៍​ផង​ដែរ​។ ពួកគេ​មាន​ចិត្ត​ឆេះ​ឆួល ចំពោះ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​លោះ​ពួកគេ​ឲ្យ​រួច​ពី​បាប​។ តែ​ពួកគេ​ក៏បាន​ដឹង​ផង​ដែរ​ថា ពួកគេ​ត្រូវ​ការ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​។ ពួកគេ​មាន​ការ​ប្តូរ​ផ្តាច់ ចំពោះ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ការ​ប្រកប​គ្នា និង​ការ​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់(កិច្ចការ ២:៤២)។ ពួក​គេ​បាន​ជួប​ជុំ​គ្នា​ថ្វាយបង្គំ​ព្រះ​តាម​ផ្ទះ បរិភោគ​អាហារ​ជាមួយ​គ្នា និង​បំពេញ​តម្រូវការ​គ្នា​ទៅវិញ​ទៅមក​។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ពួក​ជំនុំ​ដំបូង​ថា “ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិតតែ១”(៤:៣២)។ ដោយសារ​ពួកគេ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ពួកគេ​ក៏បាន​សរសើរ​ដំកើង​ព្រះ​ឥត​ឈប់ឈរ ហើយ​ទូល​ថ្វាយ​ព្រះអង្គ អំពី​តម្រូវការ​របស់​ពួក​ជំនុំ​។ សហគមន៍​មាន​ភាព​ចាំបាច់​ចំពោះ​ការ​លូត​លាស់ និង​ការ​ទ្រទ្រង់​គ្នា​ទៅវិញ​ទៅមក​។ ចូរ​យើង​កុំ​ព្យាយាម​ធ្វើ​អ្វីៗ​តែ​ម្នាក់ឯង​។ ព្រះ​ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ការ​រស់នៅ​ជា​សហគមន៍ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​អំពី​ទុក្ខ​លំបាក និង​ក្តី​អំណរ​របស់​អ្នក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក…

Read article
ស្មើ​ភាព​គ្នា នៅ​ចំពោះ​ព្រះ

រ៉ូម ៣:២១-២៦ ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះយេហូវ៉ា​ដែល​ទ្រង់​បង្កើត​គេ​គ្រប់​គ្នា​។ សុភាសិត ២២:២ កាល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សម​កាល យើង​ចូល​ចិត្ត​ជិះ​កង់ នៅពេល​ព្រឹក​ព្រលឹម​។ មាន​ផ្លូវ​មួយ​កាត់​តាម​តំបន់​ដែល​មាន​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លា​។ យើង​បាន​ឃើញ​មនុស្ស​មាន​សកម្ម​ភាព​ផ្សេងៗ​គ្នា​។ ខ្លះ​បណ្តើរ​សត្វ​ឆ្កែ ខ្លះ​ជិះ​កង់ ហើយ​មាន​កម្មករ​កំពុង​សាង​សង់ផ្ទះ​ថ្មីៗ ឬ​កំពុង​ថែ​សួន​ជាដើម​។ មនុស្ស​មាន​ថានៈ​ខុស​គ្នា កំពុង​រស់នៅ​ចម្រុះ​គ្នា ក្នុង​តំបន់​តែមួយ ហើយ​ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ការ​ពិត​ដ៏​មាន​តម្លៃ​ដែល​ថា យើង​មាន​ចំណុច​ដែល​ដូច​គ្នា ទោះ​យើង​មាន​ឬ​ក្រ មាន​ប្រាក់​ចំណូល​ខុស​គ្នា​យ៉ាងណា ហើយ​មាន​គេ​ស្គាល់ ឬ​មិន​ស្គាល់​ក្តី​។ មនុស្ស​ទាំង​អស់​នៅ​លើ​ផ្លូវ នៅពេល​ព្រឹក​នោះ សុទ្ធតែ​មាន​ចំណុច​ដូច​គ្នា ​ត្រង់​ចំណុច​ដែល​ថា ពួក​គេ​សុទ្ធតែ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​បាន​បង្កើត(សុភាសិត ២២:២)។ ទោះ​យើង​មាន​ចំណុច​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់(លោកុប្បតិ្ត ១:២៧)។ ជាង​នេះ​ទៅទៀត ភាព​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ ក៏​មានន័យថា ទោះ​យើង​មាន​ស្ថានភាព​សេដ្ឋកិច្ច ថានៈ​ក្នុង​សង្គម ឬ​ជាតិ​សាសន៍​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ក៏​យើង​រាល់​គ្នា​សុទ្ធតែ​មាន​បាប​ពី​កំណើត គឺ​ដូច​មាន​សេចក្តី​ចែងថា “គ្រប់​គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ”(រ៉ូម ៣:២៣)។ យើង​រាល់​គ្នា​សុទ្ធតែ​មិន​ស្តាប់​បង្គាប់​ព្រះ និង​មាន​ទោស​ស្មើ​គ្នា នៅ​ចំពោះ​ព្រះអង្គ ហើយ​យើង​ត្រូវ​ការ​ព្រះយេស៊ូវ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប និង​កែ​ប្រែ​ជីវិត​យើង។ ជា​ញឹក​ញាប់ យើង​បាន​បែង​ចែក​មនុស្ស​ជា​ក្រុម​ផ្សេង​គ្នា ដោយសារ​ហេតុផល​ផ្សេងៗ​។…

Read article
ការ​មុជ​ឲ្យ​ជ្រៅ ឲ្យ​វិញ្ញាណ​ស្កប់​ស្កល់

ទំនុក​ដំកើង ១៣១ ទូល​បង្គំ​បាន​រំ​ងាប់ ហើយ​ព្រលូង​ព្រលឹង​ទូល​បង្គំ​ជា​ស្រេច … ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ ប្រៀប​ដូចជា​កូន​ដែល​លែងដោះ​ហើយ​។ ទំនុក​ដំកើង ១៣១:២ មាន​ពេល​មួយ ខ្ញុំ​បាន​ដាក់​ទូរស័ព្ទ​ចុះ ដោយ​ចិត្ត​ហត់​នឿយ ចំពោះ​រូប​ភាព គំនិត និង​ការ​ជូន​ដំណឹង ដែល​បាន​លោត​ឡើង​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​ឥត​ឈប់ឈរ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​លើក​វា​ឡើង ហើយ​បើក​វា​មើល​ទៀត​។ តើ​មកពី​ហេតុ​អ្វី? ក្នុង​សៀវភៅ​ដែល​លោក​នី​កូឡាស ខារ(Nicholas Carr) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ភាព​រាក់​កំផែល គាត់​បាន​ពិពណ៌នា អំពី​របៀប​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ជះ​ឥទ្ធិពល​មក​លើ​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​របស់​យើង​។ គាត់​បាន​សរសេរ​ថា “ប្រព័ន្ធ​អ៊ីនធឺណិត​ហាក់​ដូច​ជា​កំពុងតែ​កាត់​បន្ថយ​សមត្ថភាព​របស់​ខ្ញុំ នៅ​ក្នុង​ការ​ផ្តោត​អារម្មណ៍ និង​ការ​ជញ្ជឹង​គិត​។ ទោះ​ខ្ញុំ​កំពុង​ចំណាយ​ពេល​អនឡាញ ឬ​អត់ សព្វថ្ងៃ​នេះ គំនិត​ខ្ញុំ​​រំពឹង​ចង់​បាន​ព័ត៌មាន តាម​របៀប​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ចែក​ផ្សាយ​មក​ខ្ញុំ គឺ​ប្រៀប​ដូចជា​ទឹកធ្លាក់ ដែល​ហូរ​នាំ​ភាគ​តូច​ល្អិត​យ៉ាង​ឆាប់​រហ័ស​។ កាលពី​មុន ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​មុជ​ចូល​ជ្រៅ​ក្នុង​សមុទ្រ​នៃ​ពាក្យ​ពេចន៍​ដែលគេ​សរសេរ​។ តែ​ឥឡូវ ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ជិះ​ម៉ូតូ​ទឹក​នៅ​លើ​ផ្ទៃ​ទឹកស​មុទ្រ​នោះ ដោយ​ល្បឿន​ដ៏​លឿន”។ ការ​រស់នៅ ដោយ​ចិត្ត​ដែល​មិន​បាន​គិត​ស៊ី​ជម្រៅ ដូច​ម៉ូតូ​ទឹក​បើក​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន​លឿន មិន​សូវ​មាន​ប្រយោជន៍​សម្រាប់​យើង​ទេ​។ ប៉ុន្តែ តើ​យើង​អាច​ចាប់​ផ្តើម​បន្ថយ​ល្បឿន​ដូច​ម្តេច​ខ្លះ ហើយ​មុជ​ចូល​ទៅ​ក្នុង​ទឹក​ខាង​វិញ្ញាណ​ឲ្យ​បាន​ជ្រៅ ដោយ​របៀបណា? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៣១ ស្តេច​ដាវីឌ​បាន​សរសេរ​ថា…

Read article
ការ​ជម្នះ​ទុក្ខ​លំបាក

លោកុប្បត្ដិ ៥០:១៥-២១ អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន​។ លោកុប្បត្ដិ ៥០:២០ អ្នក​ស្រី​អ៊ែន(Anne) បាន​ចម្រើន​វ័យ​ធំឡើង នៅ​ក្នុង​ភាព​ក្រីក្រ និង​ការ​ឈឺ​ជាប់​។ បង​ប្អូន​បង្កើត​របស់​គាត់​ពីរ​នាក់​បាន​ស្លាប់ មុន​ពេល​ពួកគេ​មាន​អាយុ១ឆ្នាំ​។ ពេល​គាត់​មាន​អាយុ៥ឆ្នាំ ជំងឺ​ភ្នែក​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​ខ្វាក់​ស្ទើរ​ទាំងស្រុង បានជា​គាត់​មិន​អាច​រៀន​អាន ឬ​សរសេរ​កើត​។ ពេល​គាត់​មាន​អាយុ៨ឆ្នាំ ម្តាយ​របស់​គាត់​ក៏បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​របេង​។ មិន​យូរ​ប៉ុន្មាន ឪពុក​របស់​គាត់​ដែល​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​មក​លើ​គ្រួសារ ក៏​បាន​បោះបង់ចោល​កូនទំាង៣នាក់ ដែល​កំពុង​រស់នៅ​យ៉ាង​ត្រដាបត្រដួស​។ សាច់​ញាតិ​របស់​គាត់​ក៏​បាន​យក​កូន​ពៅ​ទៅ​នៅ​ជាមួយ តែ​អ្នក​ស្រី​អ៊ែន និង​ប្អូន​ប្រុស​គាត់​ឈ្មោះ ជីមមី(Jimmie) បាន​ទៅ​រស់នៅ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ដែល​មាន​មនុស្ស​រស់នៅ​ប្រជ្រៀត​គ្នា ក្នុង​តំបន់​ធូកបឺរី អាមហោស​។ ពីរ​បី​ខែ​ក្រោយមក ជីមមី​ក៏​បាន​ស្លាប់​ចោល​គាត់​ទៀត​។ ពេល​គាត់​មាន​អាយុ១៤ឆ្នាំ កាលៈទេសៈ​របស់​គាត់​ក៏បាន​ប្រែ​ជា​មាន​ភាព​ភ្លឺ​ស្វាង​ឡើង​។ គេ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅរៀន​នៅ​សាលា​សម្រាប់​ជន​ពិការ​ភ្នែក ដែល​នៅ​ទីនោះ គាត់​ក៏បាន​ទទួល​ការវះកាត់​ភ្នែក ដើម្បី​ឲ្យ​អាច​មើល​ច្បាស់​ជាង​មុន ហើយក៏​បាន​រៀន​អាន និង​សរសេរ​។ គាត់​មាន​ការ​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​នៅ​ទីនោះ តែ​ទោះជា​យ៉ាងណា​ក៏ដោយ គាត់​រៀន​ពូកែ ហើយក៏​បាន​បញ្ចប់​ការ​សិក្សា ដោយ​ពិន្ទុ​ខ្ពស់​បំផុត​។ ក្រោយមក អ្នក​ស្រី​អ៊ែន ស៊ូលីវ៉ន(Anne Sullivan) ក៏បាន​ក្លាយ​ជា​គ្រូ​បង្រៀន និង​គូកន​របស់​កញ្ញា​ហេឡិន ឃែរល័រ(Helen Keller)។ ដោយសារ​ការ​ប្រឹង​ប្រែង ការ​អត់​ធ្មត់…

Read article
ពឹង​ផ្អែកលើ​ព្រះអម្ចាស់

សុភាសិត ១៨:១០-១៥ ព្រះ​នាម​ព្រះយេហូវ៉ា ជាប់​ប៉ម​មាំមួន មនុស្ស​សុ​ចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ​។ សុភាសិត ១៨:១០ កាល​ខ្ញុំ​ទៅ​លេង​សួន​ទឹក ជាមួយ​មិត្ត​ភក្តិ​មួយ​ចំនួន យើង​បាន​លេង​ល្បែង​កម្សាន្ត ដោយ​ឆ្លង​កាត់​ឧបសគ្គ​​ជា​ទម្រ​ដែល​គេ​សប់​ខ្យល់​ឲ្យ​ប៉ោង ឲ្យ​អាច​ដើរ​ពីលើ​បាន​។ ទម្រ​ទាំង​នោះ​មាន​រូប​រាង​ប៉ោងៗ និង​រអិល ធ្វើ​ឲ្យ​យើង​ស្ទើរតែ​មិន​អាច​ដើរ​ត្រង់​ខ្លួន​។ ខណៈ​ពេល​ដែល​យើង​ផ្លាស់ទី​ទៅ​មុខ​ញ័រ​ៗ កាត់​តាម​ច្រក ជ្រលង និង​ស្ពាន​មួយ​ចំនួន យើង​ក៏បាន​ស្រែក​ឡើង​ភ្លាត់​មាត់ ពេល​ដែល​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ភ្លាមៗ ដោយ​មិន​ដឹង​ខ្លួន​។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ឆ្លង​កាត់​ឧបសគ្គ​បាន​មួយ​វគ្គ​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ហត់​យ៉ាង​ខ្លាំង បានជា​គាត់​ផ្អែក​ទៅលើ “ប៉ម” ដើម្បី​ដក​ដង្ហើម​ឲ្យ​បាត់​ហត់​។ ភ្លាមៗ​នោះ វា​ក៏​បាន​បត់​ទៅ​ក្រោយ ដោយសារ​ទម្ងន់​ខ្លួន​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ម្តង​ទៀត​។ ប៉ម​នៅ​សួន​ទឹក ត្រូវ​គេ​បញ្ចូល​ខ្យល់​ឲ្យ​ប៉ោង​សម្រាប់​ការ​កម្សាន្ត​សប្បាយ តែ​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ ប៉ម​គឺជា​សំណង់​ដ៏​រឹងមាំ សម្រាប់​ការ​ការពារ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​។ បទ​គម្ពីរ​ពួក​ចៅហ្វាយ ៩:៥០-៥១ បាន​ពិពណ៌នា អំពី​ការ​ដែល​អ្នក​ក្រុង​ថេបេស​បាន​រត់​ចូល​ទៅ​ជ្រក ក្នុង “ប៉ម​ដ៏​រឹងមាំ​មួយ” ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​របស់​ស្តេច​អ័ប៊ីម៉្មាឡិច មក​លើ​ទីក្រុង​របស់​ពួកគេ​។ ក្នុង​បទ​គម្ពីរ​សុភាសិត ១៨:១០ អ្នក​និពន្ធ​បាន​និយាយ​អំពី​ប៉ម​ដ៏​រឹងមាំ ដើម្បី​ពិពណ៌នា​ឲ្យ​គេ​ដឹង​ថា ព្រះអម្ចាស់​ជា​នរណា គឺជា​អ្នក​ដែល​ជួយ​សង្គ្រោះ​អស់អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ​។ ទោះជា​យ៉ាងណា​ក៏ដោយ ជួនកាល យើង​មិន​បាន​ពឹង​ផ្អែក​ទៅ​លើ​ប៉ម​ដ៏​រឹងមាំ​របស់​ព្រះអម្ចាស់…

Read article