ប្រភពពិតប្រាកដនៃព្រះពរ
១សាំយ៉ូអែល ៤:១-១១ អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត។ អេសាយ ៤២:៨ មានពេលមួយ លោកថម(Tom) បានដើរជាន់របស់អ្វីម្យ៉ាង នៅក្នុងដី លាន់សូរក្រិក ពីក្រោមស្បែកជើងកវែងរបស់គាត់។ គាត់មានអារម្មណ៍ភ័យស្រៀវឆ្អឹងខ្នង ហើយគិតថា គាត់ហួសពេលហើយ។ តែសភាវគតិរបស់គាត់ បានបណ្តាលឲ្យគាត់ស្ទុះលោតមួយទំហឹង ឲ្យរួចផុតពីគ្រោះថ្នាក់។ អរព្រះគុណព្រះអង្គ គ្រឿងផ្ទុះដែលកប់ក្នុងដី មិនបានផ្ទុះនៅពេលនោះទេ។ ក្រោយមក ក្រុងអ្នកដោះមីនក៏បានចុះមកកាយបានគ្រឿងផ្ទុះមានទម្ងន់ប្រហែល៤០គីឡូក្រាម ចេញពីកន្លែងនោះ។ លោកថម បានបន្តពាក់ស្បែកជើងកវែងនោះ ទាល់តែវាដាច់រហែក ពាក់លែងកើត។ គាត់បានហៅស្បែកជើងមួយគូរនោះថា “ស្បែកជើងនាំសំណាងល្អ”។ លោកថម ប្រហែលជាបានជាប់ជិតនឹងស្បែកជើងនោះ ដកមិនរួច ដោយសារគាត់នឹកចាំពេលដែលគាត់ជាន់គ្រាប់មីនប៊ិះនឹងស្លាប់។ តែមនុស្សច្រើនតែជួបការល្បួងឲ្យចាត់ទុកវត្ថុប្រើប្រាស់ថា “នាំសំណាងល្អ” ឬថែមទាំងបានបន្ថែមតម្លៃខាងវិញ្ញាណថា ពួកវាជាវត្ថុដែល “មានពរ”។ ទោះជាយ៉ាងណាក៏ដោយ តាមពិត គ្រោះថ្នាក់កើតមាន នៅពេលដែលយើងលើកដំកើងវត្ថុអ្វីមួយ ឬសូម្បីតែនិមិត្តសញ្ញាអ្វីមួយ ថាជាប្រភពនៃព្រះពរ។ ពួកអ៊ីស្រាអែលបានរៀនសូត្រនូវមេរៀនមួយនេះ តាមរបៀបដ៏ពិបាក។ មួយពេលមួយ ពួកគេបានចាញ់សង្រ្គាម ហើយត្រូវកងទ័ពសាសន៍ភីលីស្ទីនដេញតាម។ ខណៈពេលដែលពួកអ៊ីស្រាអែលកំពុងគិតពិចារណា អំពីបរាជ័យរបស់ខ្លួន ពួកចាស់ទុំរបស់ពួកគេមានគំនិតយក “ហិបសញ្ញារបស់ព្រះអម្ចាស់”…
Read articleសេចក្តីស្រឡាញ់ កើតមានតាមរយៈការអធិស្ឋាន
លូកា ៦:២៧-៣១ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក។ លូកា ៦:២៨ កាលពីមុន លោកចន(John) បានបង្កការរំខានជាច្រើន នៅព្រះវិហារ អស់ពេលជាច្រើនឆ្នាំ។ គាត់ជាមនុស្សឆេវឆាវ មានការទាមទារច្រើន ហើយខ្វះការគួរសមជាញឹកញាប់។ គាត់តែងតែរអ៊ូរទាំថា គេ “បម្រើ” គាត់មិនបានល្អ ហើយថា អ្នកស្ម័គ្រចិត្ត និងបុគ្គលិកព្រះវិហារមិនចេះធ្វើការ។ និយាយដោយស្មោះត្រង់ទៅ គេពិតជាពិបាកស្រឡាញ់គាត់ណាស់។ ដូចនេះ ពេលដែលខ្ញុំបានទទួលដំណឹងថា គាត់បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីក ខ្ញុំពិបាកអធិស្ឋានឲ្យគាត់។ គំនិតរបស់ខ្ញុំមានពេញទៅដោយការនឹកចាំ អំពីពាក្យសម្តីទ្រគោះបោះបោក និងអត្តចរិតរបស់គាត់ ដែលមិនសមរម្យ។ តែការនឹកចាំការបង្គាប់របស់ព្រះយេស៊ូវ ឲ្យស្រឡាញ់អ្នកដទៃ បានបណ្តាលចិត្តខ្ញុំឲ្យអធិស្ឋានឲ្យលោកចន ជារៀងរាល់ថ្ងៃ។ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានដឹងថា ខ្លួនឯងបានចាប់ផ្តើមគិតអំពីលក្ខណៈសម្បត្តិអាក្រក់របស់គាត់ តិចជាងមុន។ ខ្ញុំបានគិតឃើញថា គាត់មុខជាមានការឈឺចាប់ណាស់ ហើយក៏ប្រហែលកំពុងមានអារម្មណ៍ថា វង្វេងចេញឆ្ងាយពីសេចក្តីពិត។ ខ្ញុំក៏បានដឹងថា ការអធិស្ឋានបានបើកចំហចិត្ត អារម្មណ៍ និងទំនាក់ទំនងរបស់យើងជាមួយជាមួយអ្នកដទៃ ឲ្យព្រះអម្ចាស់យាងចូល ហើយជួយឲ្យយើងមានចិត្តគំនិតដូចព្រះអង្គ។ ការថ្វាយបំណងចិត្ត និងអារម្មណ៍របស់យើង ដល់ព្រះអង្គ ក្នុងការអធិស្ឋាន គឺជាការអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធកែប្រែចិត្តគំនិតយើង…
Read articleជ័យជម្នះដែលព្រះយេស៊ូវបានប្រទានហើយ
២របាក្សត្រ ២០:១៥-២២ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។ ២របាក្សត្រ ២០:២២ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ ជំរុំកងទ័ពមួយចំនួន ក្នុងទ្វីបអឺរ៉ុប បានទទួលជំនួយខុសពីធម្មតា ជាព្យាណូ ដែលគេបានទម្លាក់តាមឆ័ត្រយោងពីលើយន្តហោះ សម្រាប់ទាហានដែលនឹកផ្ទះ។ គេបានផលិតព្យាណូខ្នាតតូច តាមរបៀបដ៏ពិសេស ដោយប្រើលោហៈធាតុ តែ១០ភាគរយ នៃបរិមាណលោហៈធាតុដែលគេប្រើ ក្នុងការផលិតព្យាណូខ្នាតធំ ព្រមទាំងប្រើឈើបិទនឹងកាវដែលធន់នឹងទឹក និងដាក់ថ្នាំការពារសត្វល្អិតទៀតផង។ ព្យាណូទាំងនោះមានភាពរឹងមាំ ហើយសាមញ្ញ តែបានផ្តល់ឲ្យនូវការកម្សាន្តសប្បាយ និងការលើកទឹកចិត្ត ដល់ទាហាន ដែលកំពុងជួបជុំគ្នា ដើម្បីច្រៀងបទចម្រៀងដែលពួកគេធ្លាប់ច្រៀង កាលនៅផ្ទះ។ ការច្រៀងសរសើរដំកើងព្រះ ស្ថិតក្នុងចំណោមវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលជួយអ្នកជឿព្រះយេស៊ូវ ឲ្យអាចរកឃើញសន្តិភាព ក្នុងពេលដែលជីវិតជួបភាពវឹកវរផងដែរ។ រឿងនេះក៏បានកើតឡើង ចំពោះស្តេចយ៉ូសាផាត កាលទ្រង់កំពុងប្រឈមមុខដាក់កងទ័ពឈ្លានពាន ដែលមានគ្នាច្រើនសន្ធឹក(២របាក្សត្រ ២០)។ ទ្រង់មានព្រះទ័យតក់ស្លុត ហើយក៏បានហៅរាស្រ្តព្រះអង្គ ឲ្យជួបជុំគ្នាអធិស្ឋាន និងតមអត់(ខ.៣-៤)។ ព្រះអម្ចាស់ក៏បានឆ្លើយតប ដោយបង្គាប់ទ្រង់ឲ្យដឹកនាំទ័ព ទៅតតាំងនឹងខ្មាំងសត្រូវ ដោយសន្យាថា ពួកគេនឹងមានជ័យជម្នះ “ដោយគ្រាន់តែតម្រៀបគ្នាឈរស្ងៀម”ប៉ុណ្ណោះ(ខ.១៧)។ ស្តេចយ៉ូសាផាតក៏បានជឿព្រះបន្ទូលព្រះអម្ចាស់…
Read articleស្គាល់សម្លេងអ្នកគង្វាល
យ៉ូហាន ១០:១-១០ ចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់។ យ៉ូហាន ១០:៤ កាលពីក្មេង ខ្ញុំបានធ្លាប់រស់នៅ ក្នុងកសិដ្ឋានចិញ្ចឹមសត្វគោមួយកន្លែង ក្នុងរដ្ឋថេនេស៊ី។ នៅពេលរសៀលខ្ញុំបានដើរលេងជាមួយមិត្តភក្តិល្អបំផុតរបស់ខ្ញុំ យ៉ាងសប្បាយរីករាយ។ យើងបានចូលក្នុងព្រៃ ជិះកូនសេះ និងទៅមើលគេប្រកួតជិះគោឡើងក ហើយក៏បានចូលទៅក្នុងក្រោលសេះ ដើម្បីមើលអ្នកចិញ្ចឹមគោ កំពុងថែទាំសេះរបស់ពួកគេ។ ប៉ុន្តែ ពេលណាខ្ញុំបានឮឪពុកខ្ញុំបញ្ចេញសម្លេងហួចពីចម្ងាយ លាន់ឮខ្លាំងដូចកញ្ចែ ខ្ញុំក៏បានឈប់ធ្វើអ្វីៗដែលខ្ញុំកំពុងធ្វើ ហើយប្រញាប់ត្រឡប់ទៅផ្ទះវិញ។ ខ្ញុំមិនអាចស្តាប់ច្រឡំសម្លេងស៊ីញ៉ូនោះបានឡើយ ហើយក៏ដឹងច្បាស់ថា ឪពុកខ្ញុំកំពុងតែហៅខ្ញុំ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ខ្ញុំនៅតែស្គាល់សម្លេងហួចនោះដដែល។ ព្រះយេស៊ូវបានប្រាប់សិស្សព្រះអង្គថា ព្រះអង្គជាអ្នកគង្វាល ហើយអ្នកដើរតាមព្រះអង្គ គឺជាសត្វចៀម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ”(យ៉ូហាន ១០:៣)។ ព្រះយេស៊ូវជ្រាបថា គ្រូខុសឆ្គង និងព្រះគ្រីស្ទក្លែងក្លាយជាច្រើន ដែលនឹងលេចឡើង ក្នុងលោកិយ ដែលនឹងនាំសិស្សព្រះអង្គឲ្យវង្វេង តែព្រះអង្គបានប្រកាសថា សម្លេងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅតែលាន់ឮច្បាស់ ខុសពីសម្លេងផ្សេងទៀត។ “ចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់”(ខ.៤)។ ចូរយើងមានការប្រុងប្រយ័ត្ន ពេលយើងស្តាប់សម្លេងព្រះយេស៊ូវ គឺមិនត្រូវព្រងើយកន្តើយចំពោះសម្លេងព្រះអង្គឡើយ ព្រោះសេចក្តីពិតជាមូលដ្ឋានបានចែងច្បាស់ថា :…
Read articleបំផ្លាញកិច្ចការរបស់សាតាំង
លោកុប្បត្ដិ ៣:១-១០ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយព្រះបន្ទូលថា ឯងនៅឯណា? លោកុប្បត្តិ ៣:៩ មានពេលមួយ ភរិយាខ្ញុំ ឈ្មោះឃែរី(Cari)មានចិត្តរីករាយ ពេលដែលបានឃើញសត្វចាបពូកមួយគ្រួសារ កំពុងមានការរីកលូតលាស់បានល្អ ក្នុងកន្ត្រកដែលយើងបានចងព្យួរ នៅរានហាលមុខផ្ទះ។ គាត់ថា ថ្ងៃស្អែក កូនចាបតូចៗទាំងនោះ នឹងចេះហើរហើយ។ គាត់បានមើលសត្វចាបពូកទាំងនោះជារៀងរាល់ថ្ងៃ ហើយក៏បានថតរូបមេចាបពាំចំណីចូលសំបុកទៀតផង។ ស្អែកឡើង ឃែរីបានក្រោកពីព្រលឹម ដើម្បីទៅមើលពួកវា។ គាត់បានផ្លាស់ប្តូរទីតាំងដើមផ្កាដែលបាំងសំបុកវា ដើម្បីឲ្យបានមើលកូនចាបទាំងនោះ។ តែគាត់បែរជាឃើញសត្វពស់មានពិសមួយក្បាលកំពុងមើលមកគាត់។ សត្វពស់នោះបានឡើងតាមជញ្ជាំងផ្ទះ ហើយក៏បានចូលទៅក្នុងសំបុក ស៊ីកូនចាបទាំងអស់។ ឃែរីមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ហើយក៏ខឹងសត្វពស់ផងដែរ។ កាលនោះ ខ្ញុំមិនបានចេញពីទីក្រុង មិនបាននៅផ្ទះ ដូចនេះ គាត់ក៏បានទូរស័ព្ទហៅមិត្តភក្តិគាត់ម្នាក់ ឲ្យមកចាប់សត្វពស់។ តែគួរឲ្យស្តាយណាស់ វាបានបំផ្លាញគ្រួសាររបស់ចាបពូកនោះរួចទៅហើយ។ ព្រះគម្ពីរក៏បានចែង អំពីសត្វពស់មួយទៀត ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ នៅក្នុងផ្លូវរបស់វាផងដែរ។ សត្វពស់ក្នុងសួនច្បារអេដែន បានបោកប្រាស់នាងអេវ៉ា រឿងផ្លែរបស់ដើមដឹងខុសត្រូវ ដែលព្រះទ្រង់បានហាមមិនឲ្យនាង និងលោកអ័ដាមបរិភោគ។ វាបានកុហកនាងថា “អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង”(លោកុប្បត្តិ ៣:៤-៥)។…
Read articleធ្វើការល្អដោយមិនជិនណាយ
កាឡាទី ៦:២-១០ កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ។ កាឡាទី ៦:៩ កាលលោកអ៊ីប្រាហ៊ីម(Ibrahim) មានអាយុ១២ឆ្នាំ គាត់បានធ្វើដំណើរពីតំបន់អាហ្វ្រិកខាងលិច មកដល់ប្រទេសអ៊ីតាលី ដោយមិនចេះភាសាអ៊ីតាលីសូម្បីមួយម៉ាត់។ គាត់ក៏មានការពិបាកក្នុងការនិយាយ ដោយសារគាត់និយាយត្រដិត ហើយគាត់ក៏ត្រូវប្រឈមមុខដាក់ពាក្យសម្តីដែលប្រឆាំងនឹងជនអន្តោប្រវេសន៍។ ឧបសគ្គទាំងអស់នេះមិនអាចរារាំងយុវជនដ៏ឧស្សាហ៍ម្នាក់នេះ ឲ្យបើកហាងលក់នំភីហ្សា ក្នុងទីក្រុងត្រេនតូ ប្រទេសអ៊ីតាលី ពេលគាត់មានអាយុជាង២០ឆ្នាំ។ មានមនុស្សជាច្រើនមិនជឿថា គាត់អាចមានជោគជ័យក្នុងមុខរបរនេះឡើយ តែហាងលក់នំភីហ្សារបស់គាត់ត្រូវបានគេរាប់បញ្ចូល ក្នុងចំណោមហាងលក់ភីហ្សា៥០កន្លែង ដែលល្បីបំផុតក្នុងពិភពលោក។ គាត់សង្ឃឹមថា គាត់នឹងអាចជួយក្មេងអនាថា កំពុងស្រេកឃ្លានអាហារ នៅតាមចិញ្ចើមផ្លូវ នៅប្រទេសអ៊ីតាលី។ ដូចនេះ គាត់ក៏បានបង្កើត “កម្មវិធីមនុស្សធម៌នំភីហ្សា” ដោយធ្វើបន្ថែមពីលើប្រពៃណីរបស់ខេត្តនេភល ដោយលើកទឹកចិត្តអតិថិជនឲ្យទិញកាហ្វេមួយកែវ បន្ថែមពីលើនំភីហ្សាដែលពួកគេបានបញ្ជាទិញ ហើយគាត់បានយកចំណែកនៃប្រាក់ចំណេញនោះទៅជួយក្មេងក្រីក្រទាំងនោះ។ គាត់ក៏បានជំរុញក្មេងអន្តោប្រវេសន៍ទាំងឡាយ ឲ្យជម្នះការរើសអើង ហើយឲ្យបន្តជួយយកអសារអ្នកដទៃ ដោយមិនរសាយចិត្ត។ ការតស៊ូយ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅទីក្រុងកាឡាទី ឲ្យបន្តធ្វើការល្អ ដោយមិនរសាយចិត្តដល់មនុស្សទាំងអស់។ គឺដូចគាត់មានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(កាឡាទី ៦:៩)។ សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់…
Read article