ប្រភពពិតប្រាកដនៃព្រះពរ

១សាំយ៉ូអែល ៤:១-១១

អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី​ល្អ​របស់​អញ​ដល់​អ្នកណា​ទៀត​។ អេសាយ ៤២:៨

មាន​ពេល​មួយ លោកថម(Tom) បាន​ដើរ​ជាន់​របស់​អ្វី​ម្យ៉ាង នៅ​ក្នុង​ដី លាន់​សូរ​ក្រិក ពី​ក្រោម​ស្បែ​កជើង​ក​វែង​របស់​គាត់​។ គាត់​មាន​អារម្មណ៍​ភ័យ​ស្រៀវ​ឆ្អឹង​ខ្នង ហើយ​គិតថា គាត់​ហួស​ពេល​ហើយ​។ តែ​សភាវគតិ​របស់​គាត់ បាន​បណ្តាល​ឲ្យ​គាត់​ស្ទុះ​លោត​មួយ​ទំហឹង ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​។ អរ​ព្រះគុណ​ព្រះអង្គ គ្រឿង​ផ្ទុះ​ដែល​កប់​ក្នុង​ដី មិន​បាន​ផ្ទុះ​នៅពេល​នោះ​ទេ​។ ក្រោយមក ក្រុង​អ្នក​ដោះ​មីន​ក៏​បាន​ចុះ​ម​កកាយ​បាន​គ្រឿង​ផ្ទុះ​មានទម្ងន់ប្រហែល៤០គីឡូក្រាម ចេញពី​កន្លែង​នោះ​។ លោក​ថម បាន​បន្ត​ពាក់​ស្បែក​ជើង​ក​វែង​នោះ​ ទាល់​តែ​វា​ដាច់​រហែក ពាក់​លែង​កើត​។ គាត់​បាន​ហៅ​ស្បែក​ជើង​មួយ​គូរ​នោះ​ថា “ស្បែកជើង​នាំ​សំណាង​ល្អ”។

លោក​ថម ប្រហែល​ជា​បាន​ជាប់​ជិត​នឹង​ស្បែកជើង​នោះ ដក​មិន​រួច ដោយសារ​គាត់​នឹក​ចាំ​ពេល​ដែល​គាត់​ជាន់​គ្រាប់មីន​ប៊ិះ​នឹង​ស្លាប់​។ តែ​មនុស្ស​ច្រើន​តែ​ជួប​ការ​ល្បួង​ឲ្យ​ចាត់​ទុក​វត្ថុ​ប្រើ​ប្រាស់​ថា “នាំ​សំណាង​ល្អ” ឬ​ថែម​ទាំង​បាន​បន្ថែម​តម្លៃ​ខាង​វិញ្ញាណ​ថា ពួកវា​ជា​វត្ថុ​ដែល “មាន​ពរ”។ ទោះជា​យ៉ាងណា​ក៏ដោយ តាម​ពិត គ្រោះ​ថ្នាក់​កើត​មាន នៅពេល​ដែល​យើង​លើក​ដំកើង​វត្ថុ​អ្វីមួយ ឬ​សូម្បីតែ​និមិត្ត​សញ្ញា​អ្វីមួយ ថា​ជា​ប្រភព​នៃ​ព្រះពរ​។

ពួក​អ៊ីស្រាអែល​បាន​រៀន​សូត្រ​នូវ​មេរៀន​មួយ​នេះ តាម​របៀប​ដ៏​ពិបាក​។ មួយ​ពេល​មួយ ពួកគេ​បាន​ចាញ់​សង្រ្គាម ហើយ​ត្រូវ​កងទ័ព​សាសន៍​ភីលីស្ទីន​ដេញ​​តាម​។ ខណៈ​ពេល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​គិត​ពិចារណា អំពី​បរាជ័យ​របស់​ខ្លួន ពួក​ចាស់ទុំ​របស់​ពួកគេ​មាន​គំនិត​យក “ហិប​សញ្ញា​របស់​ព្រះអម្ចាស់” ចូល​ទៅ​ក្នុង​ការ​ប្រយុទ្ធ(១សាំយ៉ូអែល ៤:៣)។ ពួកគេ​ហាក់​ដូចជា​យល់​ឃើញថា នេះ​ជា​គំនិត​ដ៏​ល្អ(ខ.៦-៩)។ សរុប​មក ហិប​សញ្ញា​ជា​វត្ថុ​ដ៏​បរិសុទ្ធ​មួយ​។

តែ​ពួកគេ​មាន​ការ​យល់​ឃើញ​មិន​ត្រឹម​ត្រូវ អំពី​ហឹប​សញ្ញា​។ ហិប​សញ្ញា​នោះ​មិន​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​អ្វី ដែល​ពួកគេ​ចង់​បានទេ​។ ដោយសារ​ពួកគេ​បាន​ដាក់​ជំនឿ​មក​លើ​វត្ថុ ជាជាង​ដាក់​ជំនឿ​មក​លើ​ព្រះ​វត្ត​មាន​នៃ​ព្រះ​ពិតតែ​មួយ ពួកគេ​ក៏បាន​ទទួល​បរាជ័យ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត ហើយ​ខ្មាំង​សត្រូវ​ក៏​បាន​ចាប់​យក​ហិប​សញ្ញា​ទៅ​បាត់(ខ.១០-១១)។

វត្ថ​ដែល​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​អធិស្ឋាន ឬ​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ល្អ​របស់​ព្រះអង្គ គឺ​ជា​វត្ថុ​ដែល​មាន​ប្រយោជន៍​។ តែ​ពួកវា​មិនមែន​ជា​ប្រភព​នៃ​ព្រះពរ​របស់​ព្រះអង្គ​នោះ​ទេ​។ គឺ​មានតែ​ព្រះ​ទេ ដែល​ជា​ប្រភព​នៃ​ព្រះពរ និង​ការ​ការពារ​។—Tim Gustafson

តើ​អ្នក​មាន​ភស្តុតាង​អ្វី​បង្ហាញថា អ្នក​ពិតជា​មាន​ជំនឿ​លើ​ព្រះ​អង្គ​មែន? ពេលណា​អ្នក​ជួប​រឿង​វិបត្តិ តើ​អ្នក​ផ្ដោត​ទៅលើ​អ្វី ធ្វើ​ជា​ជំនួយ​ដល់​អ្នក?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​ជួប​ការ​ល្បួង ឲ្យ​ទុក​ចិត្ត​លើ​អ្វីមួយ ជាជាង​ទុកចិត្ត​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៥០ និង ហេព្រើរ ៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles