ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ?
មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ភាពឯកោ។ ភាពឯកោអាចវាយប្រហារមកលើយើង សូម្បីតែនៅពេលដែលយើងកំពុងតែមានភាពរីករាយ និងសុខស្រួល។ អ្នកខ្លះមានការងារ មានផ្ទះ មានឡាន ក្រុមគ្រួសារ និងសម្ភារៈជាច្រើនដែលខ្លួនចង់បាន តែពួកគេនៅតែមានអារម្មណ៍ឯកោ។ តើធ្វើដូចម្តេច ឲ្យយើងអាចជម្នះភាពឯកោ? កូនសៀវភៅ : ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ នឹងប្រាប់អ្នក អំពីកក្តាមួយចំនួន ដែលបណ្តាលឲ្យមនុស្សក្នុងសម័យទំនើប កាន់តែមានភាពឯកោ និងអំពីវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ដែលយើងអាចប្រើ ដើម្បីយកឈ្នះភាពឯកោ។
Read articleតើខ្ញុំជាមនុស្សល្អឬ?
មនុស្សភាគច្រើនចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា នរណាម្នាក់ គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ? កូនសៀវភៅ “តើខ្ញុំជាមនុស្សល្អឬ?” នឹងនាំលោកអ្នកស្វែងយល់ អំពីនិយមន័យរបស់ពាក្យ “មនុស្សល្អ” និងបង្ហាញថា តើនរណាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីកំណត់ថា អ្វីល្អ អ្វីអាក្រក់?
Read articleសេចក្តីសុខដែលបានបាត់បង់
អំពើបាបបានឆក់យកសេចក្តីសុខចេញពីមនុស្ស ហើយបានធ្វើឲ្យអំណោយដ៏ល្អនេះ បាត់បង់លក្ខណៈដើម។ អំពើបាបបាននាំឲ្យមនុស្សជាច្រើនជួបបញ្ហាផ្លូវភេទ ដោយមិនបានយល់បំណងព្រះទ័យព្រះ។ ក្នុងកូនសៀវភៅនេះ យើងនឹងបានសិក្សាបទគម្ពីរលោកុប្បត្តិជំពូក៣ ដើម្បីស្វែងយល់អំពីគោលបំណងរបស់ព្រះជាម្ចាស់ នៅក្នុងការបង្កើតមនុស្សឲ្យមានប្រុសមានស្រី។ ព្រះអង្គបានបង្កើតយើងមកឲ្យមានភេទខុសគ្នា មិនគ្រាន់តែដើម្បីប្រយោជន៍របស់យើងប៉ុណ្ណោះទេ តែក៏ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គផងដែរ។
Read articleការរស់នៅ បន្ទាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់
លោកធីម ចេកសិន(Tim Jackson) ដែលជាអ្នកប្រឹក្សាផ្លូវចិត្ត បានសរសេរថា “ការសោកសង្រេង គឺជាការធ្វើដំណើរ ដែលយើងនឹងត្រូវឆ្លងកាត់ នៅពេលណាមួយ”។ ក្នុងសៀវភៅនេះ គាត់បានចែកចាយបទពិសោធន៍ដ៏សោកសៅដែលគាត់បានជួបផ្ទាល់ ហើយចង្អុលបង្ហាញយើង ឲ្យងាកទៅរកឈើឆ្កាង និងអំណាចនៃការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចធ្វើដំណើរឆ្លងកាត់ការសោកសង្រេង ដោយមានក្តីសង្ឃឹម។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្ហាញអំពីដំណាក់កាលនៃការសោកសង្រេង និងបានក្រើនរំឭកយើង ឲ្យពឹងផ្អែកលើព្រះអាទិករ និងពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីទទួលការកម្សាន្តចិត្ត។
Read articleហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?
បើសិនជាអ្នកបានអធិស្ឋានទូលសូមអ្វីមួយពីព្រះជាម្ចាស់ ហើយមិនបានទទួលការឆ្លើយតបពីព្រះអង្គ អ្នកប្រហែលជាគិតថា ព្រះអង្គមិនសូវខ្វល់ពីអ្នកទេ។ តែអ្នកនឹងមានការភ្ញាក់ផ្អើលពេលដែលបានដឹងថា ព្រះគម្ពីរប៊ីបបានចែងអំពីបុគ្គលសំខាន់ៗជាច្រើន ដែលធ្លាប់ឆ្លងកាត់បញ្ហានេះផងដែរ។ កូនសៀវភៅ “ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?” នឹងនាំលោកអ្នកស្វែងយល់អំពីបទគម្ពីរទំនុកដំកើង ជំពូក៧៧ ដែលនិយាយអំពីការអធិស្ឋានអស់ពីចិត្តរបស់លោកអេសាភ។ អ្នកនឹងរកឃើញ គោលបំណង ឯកសិទ្ធិ និងអំណាចដ៏ពិត នៃការអធិស្ឋាន! ដើម្បីទាញយក ឬdownload កូនសៀវភៅនេះដោយឥតគិតថ្លៃ។
Read articleតើអ្នកព្រួយបារម្ភពីអ្វី?
តើអ្នកកំពុងតែមានការព្រួយបារម្ភឬ? តើអ្នកព្រួយបារម្ភពីអ្វី? តើអ្នកដឹងទេថា អ្នកមិនចាំបាច់ត្រូវឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដោយភាពអស់សង្ឃឹម ដោយសារការព្រួយបារម្ភនោះឡើយ? ផ្ទុយទៅវិញ អ្នកអាចប្រើវាជាឱកាស ដើម្បីចូលទៅជិតទ្រង់កាន់តែខ្លាំង ដោយសេចក្តីសង្ឃឹម។ យើងមិនចាំបាច់ត្រូវតយុទ្ធនឹងការភ័យខ្លាចរបស់យើង ឬប្រឈមមុខនឹងសុបិនអាក្រក់របស់យើងតែម្នាក់ឯងនោះឡើយ។ កូនសៀវភៅ តើអ្នកព្រួយបារម្ភពីអ្វី? នឹងជួយអ្នកឲ្យអាចកែប្រែការព្រួយបារម្ភ ឲ្យក្លាយជាការអធិស្ឋាន និងការសរសើរដំកើង។
Read article