ដើរតាមព្រះយេស៊ូវ ដោយមិនស្តាយក្រោយ
លូកា ១៤:២៥-៣៣ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ។ លូកា ១៤:៣៣ រ៉ូនីត(Ronit) បានចម្រើនវ័យធំឡើង ក្នុងគ្រួសារមានជំនឿសាសនា ដែលមិនមែនជាគ្រីស្ទបរិស័ទទេ។ ក្រុមគ្រួសារនាងមិនចំណាប់អារម្មណ៍នៅក្នុងការពិភាក្សាអំពីរឿងខាងវិញ្ញាណនោះទេ។ នាងបាននិយាយថា នាងបានអធិស្ឋានសព្វបែបយ៉ាង តែនាងមិនដែលបានឮព្រះមានបន្ទូលមកកាន់នាងទេ។ នាងក៏បានចាប់ផ្តើមរៀនព្រះគម្ពីរ ហើយក៏បានធ្វើដំណើរបន្តិចម្តងៗ ទៅរកការទទួលជឿព្រះយេស៊ូវ ជាព្រះមែស៊ី។ រ៉ូនីតក៏បានពិពណ៌នា អំពីពេលដ៏មានន័យ ដែលនាងបានទទួលការបណ្តាលចិត្តពីព្រះអង្គ ឲ្យទទួលជឿព្រះអង្គ ដោយគ្មានការស្ទាក់ស្ទើរទៀត។ តែនាងមានបញ្ហាជាមួយឪពុករបស់នាង។ នាងនឹកចាំថា កាលនោះកំហឹងរបស់ឪពុកនាងក៏បានផ្ទុះឡើង។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចនៅផែនដីនេះ មានមនុស្សដើរតាមព្រះអង្គ ទាំងហ្វូងៗ(លូកា ១៤:២៥)។ យើងមិនដឹងច្បាស់ថា ពួកគេកំពុងតែដើរតាមព្រះអង្គ ក្នុងគោលបំណងស្វែងរកអ្វីទេ តែយើងដឹងច្បាស់ថា ព្រះអង្គកំពុងស្វែងរកមនុស្សធ្វើជាសិស្សព្រះអង្គ។ ហើយដើម្បីធ្វើជាសិស្សព្រះអង្គ គេត្រូវមានការលះបង់ គឺដូចដែលព្រះអង្គមានបន្ទូលថា “បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ”(ខ.២៦)។ ព្រះអង្គក៏បានសួរគេថា “ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន?”(ខ.២៨)។ ព្រះយេស៊ូវមិនបានមានបន្ទូលក្នុងន័យត្រង់ថា យើងត្រូវតែស្អប់ក្រុមគ្រួសារយើងនោះទេ តែផ្ទុយទៅវិញ យើងត្រូវតែជ្រើសរើសយកព្រះអង្គជាសំខាន់លើសអ្វីៗទាំងអស់។ គឺដូចដែលព្រះអង្គមានបន្ទូលថា…
Read articleតើសេចក្តីស្លាប់ គឺជាទីបញ្ចប់មែនឬ?
ខណៈពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ អ្វីៗគ្រប់យ៉ាងក៏មានការផ្លាស់ប្តូរ។ ប៉ុន្តែ តើការមានព្រះជន្មឡើងវិញរបស់ទ្រង់ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ សម្រាប់ជីវិតយើងសព្វថ្ងៃនេះ? សូមទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ អំពីការធានាដែលយើងអាចមាន សម្រាប់ការរស់ឡើងវិញរបស់យើង នៅពេលអនាគត និងក្នុងជីវិតដែលកំពុងតែរង់ចាំយើង បន្ទាប់ពីយើងស្លាប់ទៅ។
Read articleមិត្តភាពដ៏ពិត
តើជីវិតរបស់យើងនឹងកាន់តែមានភាពល្អប្រសើរប៉ុណ្ណា ពេលដែលយើងអាចរស់នៅ ដោយមានមិត្តភាពដ៏ពិត? ខណៈពេលដែលយើងស្វែងរកមិត្តល្អ ហើយថែរក្សាមិត្តភាពដែលយើងមានជាមួយគាត់ យើងក៏គួរតែមានចិត្តចង់ធ្វើជាមិត្តល្អសម្រាប់គាត់ផងដែរ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើជាមិត្តភក្តិពិតប្រាកដ? តើធ្វើដូចម្តេចឲ្យយើងអាចធ្វើឲ្យមិត្តភាពយើងកាន់តែមានភាពរឹងមាំ? តើនរណានឹងធ្វើជាមិត្តភក្តិដ៏ល្អឥតខ្ចោះរបស់យើង? សូមទទួលការលើកទឹកចិត្ត ពីសៀវភៅ មិត្តភាពដ៏ពិត សម្រាប់អានប្រចាំថ្ងៃ រយៈពេល៧ថ្ងៃ ដើម្បីស្វែងយល់អំពីអត្ថន័យនៃមិត្តភាពដ៏ពិត។
Read articleហេតុអ្វីមនុស្សមានការឈឺចាប់នៅលើផែនដីនេះ?
នេះជាសំណួរដ៏ធំមួយ សម្រាប់យើងរាល់គ្នា។ ក្នុងពិភពលោក ដែលមានពេញដោយការឈឺចាប់ ទុក្ខព្រួយ និងការបាត់បង់ យើងចង់ដឹងថា ហេតុអ្វីមនុស្សមានការឈឺចាប់? តើព្រះជាម្ចាស់មានដំណោះស្រាយអ្វី សម្រាប់បញ្ហានេះ? កូនសៀវភៅនេះនឹងបង្ហាញឲ្យអ្នកបានដឹងថា ព្រះជាម្ចាស់ក៏ធ្លាប់បានឆ្លងកាត់ទុក្ខវេទនា ដោយផ្ទាល់ផងដែរ បានជាទ្រង់អាចប្រទានក្តីសង្ឃឹមដល់យើងរាល់គ្នា ដោយធានាថា យើងនឹងបានទៅនៅកន្លែងថ្មីមួយ នៅពេលអនាគត ដែលគ្មានការឈឺចាប់ ដោយយើងគ្រាន់តែទទួលជឿទ្រង់ប៉ុណ្ណោះ។
Read articleលុយ! ហេតុអ្វីនៅតែមិនគ្រប់?
តើលុយធ្វើឲ្យពិភពលោកវិល ឬមួយយ៉ាងណា? សម្រាប់ខ្លួនយើងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាច្រើន ដែលយើងបានស្គាល់ ការដេញតាមលុយ គឺជាបញ្ហាដែលកើតមានជារៀងរាល់ថ្ងៃ។ យើងត្រូវបង់ថ្លៃនេះបង់ថ្លៃនោះ មិនចេះចប់ ហើយក្នុងក្រុមគ្រួសារ ក៏មានមនុស្សដែលត្រូវការអាហារប្រចាំថ្ងៃ។ ម្យ៉ាងទៀត យើងក៏ត្រូវមានលុយត្រៀមទុក សម្រាប់ការបន្ទាន់ផងដែរ ហើយយើងនៅតែមានអារម្មណ៍ថា លុយរបស់យើងនៅតែមិនគ្រប់គ្រាន់។ ក្នុងសៀវភៅ លុយ : ហេតុអ្វីនៅតែមិនគ្រប់? យើងនឹងបានធ្វើការពិនិត្យជាថ្មី អំពីបញ្ហានេះ តាមការបកស្រាយរបស់ព្រះគម្ពីរប៊ីប។ បើសិនជាអ្នកមានក្រុមគ្រួសារ និងមិត្តភក្តិ ដែលមិនមែនជាគ្រីស្ទបរិស័ទ សួរអ្នកថា ហេតុអ្វីបានជាលុយចេះតែមិនគ្រប់? អ្នកអាចប្រើកូនសៀវភៅនេះ ជាជំនួយ ដើម្បីបកស្រាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់។ សៀវភៅនេះនឹងជួយឲ្យពួកគេដឹងថា ព្រះយេស៊ូវគឺជាចម្លើយដ៏ពិត ដែលពួកគេកំពុងស្វែងរក ហើយការរកលុយឲ្យបានច្រើនជាងមុន មិនមែនជាដំណោះស្រាយឡើយ។
Read articleគ្មានការភ័យខ្លាច ចំពោះសេចក្ដីស្លាប់ទៀតឡើយ
ហេតុអ្វីបានជាយើងមានការភ័យខ្លាច ចំពោះសេចក្តីស្លាប់? កូនសៀវភៅសម្រាប់ផ្សាយដំណឹងល្អនេះ នឹងពន្យល់លោកអ្នកអំពីទំនាក់ទំនងរវាងសេចក្តីស្លាប់ និងអំពើបាប ព្រមទាំងប្រាប់ប្រិយមិត្តអ្នកអានទាំងឡាយ អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ បានឈ្នះសេចក្តីស្លាប់ និងអំពីរបៀបដែលយើងអាចយកជ័យជម្នះលើសេចក្តីស្លាប់ ជាមួយនឹងទ្រង់។
Read article