អំណោយដែលមានតែព្រះអង្គអាចប្រទានឲ្យបាន
យ៉ូហាន ១៤:២៥-៣១ ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា។ យ៉ូហាន ១៤:២៧ ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានរកឃើញអំណោយដ៏ឥតខ្ចោះ សម្រាប់ថ្ងៃខួបកំណើតរបស់ម្តាយក្មេកខ្ញុំ។ អំណោយនោះ គឺជាកងដៃដែលមានដាំត្បូងមានពណ៌ដែលគាត់ចូលចិត្ត។ ជានិច្ចជាកាល ការរកបានអំណោយដ៏ល្អដូចនេះ សម្រាប់នរណាម្នាក់ គឺជារឿងដែលសប្បាយរីករាយណាស់។ ចុះបើសិនជាអំណោយដែលបុគ្គលនោះត្រូវការ មានតម្លៃលើសសមត្ថភាពដែលយើងអាចផ្តល់ឲ្យបាន? មនុស្សជាច្រើនចង់ផ្តល់ឲ្យអ្នកដទៃ នូវសន្តិភាពក្នុងចិត្ត ការសម្រាក ឬថែមទាំងការអត់ធ្មត់។ ពួកគេមិនដឹងជាសប្បាយចិត្តប៉ុណ្ណាទេ បើសិនជាពួកគេអាចទិញសេចក្តីទាំងអស់នេះ ហើយវេចខ្ចប់ធ្វើជាអំណោយបាននោះ។ អំណោយប្រភេទនេះ មិនមែនជាអ្វីដែលមនុស្សអាចឲ្យគ្នាទៅវិញទៅមកបានទេ។ តែព្រះយេស៊ូវ ជាព្រះដែលបានយកកំណើតជាមនុស្ស បានប្រទានមកអ្នកជឿព្រះអង្គ នូវអំណោយដែលមនុស្សមិនអាចឲ្យបានគឺ អំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាព។ មុនពេលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ហើយទុកឲ្យពួកសាវ័កនៅបន្តធ្វើការបម្រើព្រះអង្គ ព្រះអង្គក៏បានកម្សាន្តចិត្តពួកគេ ដោយព្រះបន្ទូលសន្យា អំពីព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់នឹងបង្រៀនពួកគេម្នាក់ៗ ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលព្រះយេស៊ូវបានប្រាប់ដល់ពួកគេរាល់គ្នាដែរ (យ៉ូហាន ១៤:២៦)។ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តដល់ពួកគេ ឬសន្តិភាព ជាអំណោយដ៏ស្ថិតស្ថេរ ពេលណាចិត្តរបស់ពួកគេមានការថប់បារម្ភ ឬមានការភ័យខ្លាច។ ព្រះអង្គក៏បានប្រទាននូវការផ្សះផ្សាឲ្យយើងបានជានឹងព្រះ ហើយមានសន្តិភាពជាមួយអ្នកដទៃ និងនៅក្នុងចិត្តរបស់យើង។ យើងប្រហែលមិនមានសមត្ថភាពផ្តល់ឲ្យនូវការអត់ធ្មត់ ឬសុខភាពល្អ ដល់មនុស្សជាទីស្រឡាញ់របស់យើង ដូចដែលពួកគេចង់បាននោះទេ។…
Read articleទុកចិត្តព្រះអង្គក្នុងពេលភាន់ភាំង
អេសាយ ២៦:១-៤ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច។ អេសាយ ២៦:៤ នៅពេលព្រឹកមួយ នៅរដូវរងា ខ្ញុំបានបើករនាំងបាំងពន្លឺ នៅមាត់បង្អួច ហើយក៏បានឃើញទស្សនីយភាពដែលគួរឲ្យភ្ញាក់ផ្អើល។ អ័ព្ទដ៏សែនក្រាស់បានគ្របដណ្តប់តំបន់ដែលខ្ញុំរស់នៅ។ អ្នកព្យាករណ៍ឧតុនិយមបានធ្វើការព្យាករណ៍ថា តំបន់យើងនឹង “ចុះអ័ព្ទក្រាស់ដែលត្រជាក់ខ្លាំង”។ រឿងនេះកម្រកើតមានក្នុងតំបន់ដែលខ្ញុំរស់នៅណាស់ ហើយយើងកាន់តែមានការភ្ញាក់ផ្អើលមួយកំរិតទៀត ពេលដែលអ្នកព្យាករណ៍ឧតុនិយមបានជូនដំណឹងទៀតថា ផ្ទៃមេឃនឹងស្រឡះ ហើយមានពន្លឺថ្ងៃ ក្នុងរយៈពេល១ម៉ោងទៀត។ ខ្ញុំក៏បានប្រាប់ស្វាមីខ្ញុំថា “រឿងនេះមិនអាចកើតឡើងបានទេ ព្រោះអ័ព្ទក្រាស់យ៉ាងនេះ យើងស្ទើរតែមិនអាចមើលទៅមុខបានចម្ងាយមួយម៉ែត្រ។ ប៉ុន្តែ មិនទាន់បាន១ម៉ោងផង អ័ព្ទក៏បានរលាយបាត់អស់ ហើយផ្ទៃមេឃក៏បានចាប់ផ្តើមប្រែពណ៌ខៀវស្រឡះមានពន្លឺថ្ងៃ។ ពេលខ្ញុំឈរមាត់បង្អួច ខ្ញុំក៏បានពិចារណាអំពីកំរិតនៃសេចក្តីជំនឿរបស់ខ្ញុំ ពេលដែលខ្ញុំអាចមើលឃើញតែអ័ព្ទក្នុងជីវិតខ្ញុំ។ ខ្ញុំក៏បានសួរស្វាមីខ្ញុំថា “តើខ្ញុំទុកចិត្តព្រះអង្គ ដោយសារតែការអ្វីដែលខ្ញុំអាចមើលឃើញឬ? បន្ទាប់ពីស្តេចអ៊ូសៀសបានសុគត មានអ្នកដឹកនាំពុករលួយមួយចំនួនបានឡើងកាន់អំណាច ក្នុងនគរយូដា។ ពេលនោះ ហោរាអេសាយក៏បានសួរសំណួរស្រដៀងនេះផងដែរ។ តើយើងអាចទុកចិត្តនរណា? ព្រះទ្រង់ក៏បានឆ្លើយតប ដោយប្រទានហោរាអេសាយ នូវការបើកសម្ដែងមួយដែលអស្ចារ្យយ៉ាងខ្លាំង បានជាលោកហោរារូបនេះទុកចិត្តព្រះអង្គ ហើយថ្វាយពេលអនាគតរបស់គាត់ដល់ព្រះអង្គ។ គឺដូចដែលហោរាអេសាយបានសរសើរដំកើងព្រះអង្គថា “ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់”(អេសាយ ២៦:៣)។ លោកហោរាក៏បានពោលទៀតថា “ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។…
Read articleសេចក្តីមេត្តាចំពោះមនុស្សគ្មានទីពឹង
២សាំយ៉ូអែល ៩:១-១០ កុំខ្លាចអ្វីឡើយ ដ្បិតយើងនឹងសំដែងសេចក្តីករុណាដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក។ ២សាំយ៉ូអែល ៩:៧ នៅក្នុងអត្ថបទដែលមានការលើកទឹកចិត្តយ៉ាងខ្លាំង ដែលលោកយ៉ូណាថាន ចាក(Jonathan Tjarks) បាននិពន្ធ មានចំណងជើងថា “តើកូនប្រុសខ្ញុំស្គាល់អ្នកទេ?” លោកយ៉ូណាថានបានពិពណ៌នា អំពីការតយុទ្ធរបស់គាត់ជាមួយនឹងជំងឺមហារីកដំណាក់កាលចុងក្រោយ និងអំពីបំណងចិត្តរបស់គាត់ ដែលចង់ឲ្យអ្នកដទៃជួយយកអសារប្រពន្ធ និងកូនប្រុសរបស់គាត់ ដែលនៅក្មេងនៅឡើយ។ បន្ទាប់ពីបុរសអាយុ៣៤ឆ្នាំរូបនេះ បានសរសេរអត្ថបទនេះបាន៦ខែ គាត់ក៏បានលាចាកលោក ។ លោកយ៉ូណាថាន ជាអ្នកជឿព្រះយេស៊ូវ ដែលឪពុករបស់គាត់បានស្លាប់ កាលគាត់កំពុងស្ថិតក្នុងវ័យជំទង់ ដូចនេះ គាត់ក៏បានចែកចាយខគម្ពីរ ដែលបានបង្រៀនឲ្យគេជួយទំនុកបំរុងស្រ្តីមេម៉ាយ និងក្មេងកំព្រា(និក្ខមនំ ២២:២២ និងអេសាយ ១១៧ យ៉ាកុប ១:២៧)។ ហើយក្នុងពាក្យសម្តីដែលគាត់សរសេរ សំដៅទៅរកមិត្តភក្តិរបស់គាត់ គាត់ក៏បានសរសេរថា “ពេលខ្ញុំជួបអ្នកនៅស្ថានសួគ៌ ខ្ញុំមានសំណួរតែមួយប៉ុណ្ណោះ សម្រាប់សួរអ្នក។ តើអ្នកបានប្រព្រឹត្តល្អចំពោះកូនប្រុស និងភរិយាខ្ញុំទេ? … តើកូនប្រុសខ្ញុំស្គាល់អ្នកទេ?” រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលមួយដែលស្តេចដាវីឌស្វែងរក ពូជពង្សរបស់ស្តេចសូលដែលនៅសល់ ដើម្បីឲ្យទ្រង់បានសម្ដែងសេចក្តីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន(២សាំយ៉ូអែល ៩:១)។ បុត្រារបស់ព្រះអង្គម្ចាស់យ៉ូណាថាន ព្រះនាមមភីបូសែត…
Read articleសូមបើកភ្នែកនៃដួងចិត្តទូលបង្គំ
អេភេសូរ ១:១៥-២៣ សូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ….បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់។ អេភេសូរ ១:១៧ កាលពីឆ្នាំ២០០១ កូនង៉ែតម្នាក់ ឈ្មោះ គ្រីស្ទោហ្វ័រ ដាហ្វលី(Christopher Duffley) បានកើតមិនគ្រប់ខែ ដោយគេមិនមានសង្ឃឹមថា គាត់អាចមានជីវិតរស់បានទេ។ តែគាត់បានរួចផុតពីសេចក្តីស្លាប់ ធ្វើឲ្យក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេលគាត់មានអាយុ៥ខែ គេក៏បានយកគាត់ទៅដាក់នៅក្នុងមន្ទីរថែទាំកុមារដែលកើតមិនគ្រប់លក្ខណៈ រហូតដល់ពេលដែលអ៊ំស្រីរបស់គាត់យកគាត់ទៅចិញ្ចឹម។ គ្រូបង្រៀនម្នាក់បានដឹងថា គ្រីស្ទោហ្វ័រ ជាក្មេងប្រុសអាយុ៤ឆ្នាំ ដែលមានសម្លេងល្អឥតខ្ចោះ ទោះគាត់ពិការភ្នែក ហើយមានជំងឺអូទីហ្សិមក៏ដោយ។ ៦ឆ្នាំក្រោយមក គ្រីស្ទោហ្វ័រក៏បានឡើងច្រៀង បទចម្រៀងពិសេស នៅក្នុងកម្មវិធីថ្វាយបង្គំនៅព្រះវិហារ មានចំណងជើងថា “សូមព្រះអង្គបើកភ្នែកនៃដួងចិត្តទូលបង្គំ”។ គេបានថតសកម្មភាពច្រៀងរបស់គាត់ បង្ហោះនៅតាមបណ្ដាញអ៊ីនធឺណិត ហើយមានមនុស្សរាប់លាននាក់បានទស្សនាវីដេអូនោះ។ នៅឆ្នាំ២០២០ គ្រីស្ទោហ្វ័របានចែកចាយអំពីគោលដៅរបស់គាត់ ដែលចង់ធ្វើការបម្រើព្រះ ក្នុងនាមជាអ្នកលើកទឹកចិត្តជនពិការ។ គាត់បានបន្តបង្ហាញឲ្យគេដឹងថា លទ្ធភាពដែលគាត់អាចធ្វើបានគឺគ្មានដែនកំណត់ឡើយ នៅពេលណាគាត់បើកភ្នែកនៃដួងចិត្តគាត់ មើលទៅផែនការរបស់ព្រះអង្គ។ សាវ័កប៉ុលបានកោតសរសើរសេចក្តីជំនឿរបស់ពួកជំនុំនៅទីក្រុងអេភេសូរ(អេភេសូរ ១:១៥-១៦)។ គាត់បានទូលសូមព្រះទ្រង់ប្រទានពួកគេនូវ “ព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់”(ខ.១៧)។ គាត់ក៏បានអធិស្ឋានសូមឲ្យភ្នែករបស់ពួកគេបានភ្លឺ ឬបើកឡើង…
Read articleភាពអាចទុកចិត្តបានរបស់ព្រះ
ភាពអាចទុកចិត្តបាននៃការប្រកាសសេចក្តីពិត គឺពឹងផ្អែកទៅលើភាពអាចទុកចិត្តបានរបស់អ្នកដែលបានប្រកាស់សេចក្តីពិតនោះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមធ្វើការបកស្រាយ អំពីជំនឿរបស់គ្រីស្ទបរិស័ទ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងភាពអាចទុកចិត្តបានរបស់ព្រះ ដែលគ្រីស្ទបរិស័ទជឿ។ អត្ថបទ កាលពីក្មេង ខ្ញុំត្រូវគេស្តីបន្ទោស ហើយក៏បានវិលត្រឡប់មកផ្ទះវិញ ដោយអារម្មណ៍ឈឺជាប់ ហើយខ្ញុំក៏បានយំផងដែរ។ ពេលនោះ ម្តាយខ្ញុំក៏បានជូតទឹកភ្នែកឲ្យខ្ញុំ ហើយខ្ញុំប្រាប់គាត់ថា គេបាននិយាយយ៉ាងនេះ ឬយ៉ាងនោះ អំពីខ្លួនខ្ញុំ។ ហើយគាត់ក៏បានប្រាប់ខ្ញុំ ឲ្យពិចារណា អំពីប្រភព។ ខ្ញុំមិនដឹងថា គាត់កំពុងនិយាយអំពីអ្វីទេ តែគាត់តែងតែប្រាប់ខ្ញុំឲ្យពិចារណា អំពីប្រភព។ ក្រោយមក ខ្ញុំក៏បានដឹងថា ពេលនរណាម្នាក់និយាយអ្វីមួយ ភាពអាចទុកចិត្តបាននៃពាក្យសម្តីរបស់អ្នកនិយាយ គឺជាប់ទាក់ទងដោយផ្ទាល់នឹងភាពអាចទុកចិត្តបាន និងចារិកលក្ខណៈរបស់អ្នកដែលកំពុងនិយាយនោះ។ សព្វថ្ងៃនេះ ហេតុផលមួយ ដែលខ្ញុំមិនចេះតែជឿអ្វីៗទាំងអស់ដែលគេនិយាយប្រាប់ខ្ញុំ ព្រោះខ្ញុំធ្លាប់ត្រូវគេនិយាយកុហកជាញឹកញាប់ណាស់ ក្នុងមួយជីវិតនេះ។ តែព្រះទ្រង់ធ្លាប់កុហកអ្នកទេ? ដូចនេះ ពេលណាខ្ញុំមិនជឿព្រះបន្ទូលរបស់ព្រះ គឺមានន័យថា ខ្ញុំកំពុងតែវាយប្រហារមកលើភាពអាចទុកចិត្តបាន នៃព្រះដ៏មានចេស្តា។ ហើយការមិនជឿព្រះបន្ទូលព្រះអង្គដែលមានចែងក្នុងព្រះគម្ពីរ គឺជាអំពើបាប។ ដូចនេះ ការជឿព្រះ គឺមិនគ្រាន់តែជឿថាព្រះមានមែន តែក៏ត្រូវជឿផងដែរថា…
Read articleក្តីសង្ឃឹមសម្រាប់ចិត្តដែលឈឺចាប់
ទំនុកដំកើង ៦ ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា? ទំនុកដំកើង ៦:៣ លោកអ៊ែនដ្រេលតុន ស៊ីមមុន(Andrelton Simmons) ជាកីឡាករវាយកូនបាល់ ប៊េសប៊ល ក្នុងការប្រកួតមេជ័រ លីក ដែលបានដកខ្លួនចេញពីចុងបញ្ចប់នៃការប្រកួត នៅឆ្នាំ២០២០ ដោយសារបញ្ហាសុខភាពផ្លូវចិត្ត។ គាត់បានមានប្រសាសន៍ថា “មនុស្សភាគច្រើនមានស្នាមសម្លាកនៅជាប់ខ្លួន ដែលអ្នកដទៃមិនអាចមើលឃើញ ឬយល់បាន”។ ពេលដែលគាត់ពិចារណា អំពីការសម្រេចចិត្តនេះ គាត់យល់ឃើញថា គាត់ចាំបាច់ត្រូវចែកចាយរឿងរបស់គាត់ ដើម្បីលើកទឹកចិត្តអ្នកដទៃ ដែលកំពុងជួបប្រទះបញ្ហាប្រឈមស្រដៀងគាត់ ហើយក៏បានក្រើនរំឭកអ្នកដទៃ ឲ្យបង្ហាញក្តីអាណិតគ្នាទៅវិញទៅមកផងដែរ។ ស្នាមរបួសដែលគេមើលមិនឃើញ គឺជាការឈឺចាប់ និងរបួសដ៏ជ្រៅ ដែលបណ្តាលមកពីការឈឺចាប់ និងទុក្ខវេទនាដែលបានកើតឡើងពិតៗ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៦ ស្តេចដាវីឌបានពិពណ៌នា អំពីការឈឺចាប់ក្នុងជម្រៅព្រះទ័យរបស់ទ្រង់ ដោយប្រើពាក្យឈឺចាប់ត្រង់ៗ។ ទ្រង់ “ញ័ររន្ធត់” (ខ.២) ហើយ “ថប់បារម្ភជាខ្លាំង”(ខ.៣)។ ទ្រង់បានអធិស្ឋានថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ(ខ.៦)។ ស្តេចដាវីឌមិនបានចែកចាយអំពីដើមហេតុនៃទុក្ខវេទនារបស់ទ្រង់ ក្នុងបទគម្ពីរនេះទេ តែមនុស្សជាច្រើនធ្លាប់មានការឈឺចាប់ដូចទ្រង់ផងដែរ ដូចនេះពួកគេអាចយល់។ យើងក៏អាចទទួលការលើកទឹកចិត្ត ពេលយើងសិក្សាអំពីរបៀបដែលស្តេចដាវីឌបានឆ្លើយតប…
Read article