ស្វែងរកការផ្លាស់ប្រែពិតប្រាកដ
កូល៉ុស ៣:១២-១៧ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ។ កូល៉ុស ៣:១២ តើអ្នកធ្លាប់បានឮគេនិយាយ អំពីការបន្ថយល្បឿនសំលៀកបំពាក់ដែរឬទេ? ចលនានេះផ្តោតទៅលើការប្រឆាំងឧស្សាហ៍កម្មកាត់ដេរឆាប់រហ័ស ដែលផលិតសំលៀកបំពាក់ថោកៗ ដែលគេទិញ ហើយឈប់ប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លី។ ក្នុងឧស្សាហ៍កម្មកាត់ដេរឆាប់រហ័សនោះ ម៉ូដសំលៀកបំពាក់ថ្មីៗ បានប្រែក្លាយជាហួសសម័យ បន្ទាប់ពីគេយកមកដាក់លក់ក្នុងហាងមិនទាន់បានយូរប៉ុន្មានផង ដោយប្រ៊ែនមួយចំនួនបានលក់លាងឃ្លាំង នូវផលិតផលរបស់ខ្លួន ក្នុងបរិមាណដ៏ច្រើន ជារៀងរាល់ឆ្នាំ។ ចលនាបន្ថយល្បឿនសំលៀកបំពាក់នេះបានលើកទឹកចិត្តអ្នកប្រើប្រាស់ ឲ្យបន្ថយល្បឿននៃការប្រើប្រាស់សំលៀកបំពាក់ តាមរបៀបផ្សេង។ ជាជាងបណ្តោយខ្លួនឲ្យដេញតាមម៉ូដសំលៀកបំពាក់ទាន់សម័យបំផុតជានិច្ច ចលនានេះបានលើកទឹកចិត្តយើង ឲ្យជ្រើសរើសយកសំលៀកបំពាក់តិចជាងមុន ដែលគេផលិតបានល្អ និងមានភាពសមរម្យ ហើយប្រើបានយូរជាង។ ពេលដែលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំកំពុងតែធ្លាក់ចូលទៅក្នុងផ្នត់គំនិតដែលចូលចិត្តដេញតាមម៉ូដខោអាវថ្មីៗជានិច្ចដែរឬទេ? ទោះជាយ៉ាងណាក៏ដោយ បទគម្ពីរកូល៉ុស ជំពូក៣ បានចែងថា ការផ្លាស់ប្រែពិតប្រាកដក្នុងព្រះគ្រីស្ទ មិនកើតមានភ្លាមៗ ហើយឆាប់រលាយបាត់ទៅវិញនោះទេ។ តែការផ្លាស់ប្រែពិតប្រាកដជាការផ្លាស់ប្តូរដ៏ស្ងាត់ស្ងៀម បន្តិចម្តងៗ ក្នុងព្រះគ្រីស្ទ។ ដូចនេះ ជាជាងដេញតាមម៉ូដខោអាវថ្មីៗរបស់លោកិយ ដើម្បីលម្អតែរូបកាយរបស់យើង យើងអាចងាកមកប្រដាប់កាយរបស់យើង ដោយសំលៀកបំពាក់ដែលព្រះវិញ្ញាណប្រទាន ដែលមានដូចជា…
Read articleកាន់តាមបញ្ញត្តរបស់ព្រះអង្គ ដោយអំណរ
ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ?(១យ៉ូហាន ៥:៣-៥)។ បទគម្ពីរនេះបានបកស្រាយយ៉ាងច្បាស់ថា ការកើតជាថ្មី ដែលជាការកើតពីព្រះ គឺជាការកាន់តាមបញ្ញត្តរបស់ព្រះអង្គ ដោយផ្លាស់ប្តូរពីការកាន់តាមជាបន្ទុកដ៏ធ្ងន់ ទៅជាការកាន់តាមដោយអំណរវិញ។ តើការផ្លាស់ប្តូរនេះអាចកើតមានដោយរបៀបណា? តើការកើតពីព្រះបានធ្វើឲ្យការកាន់តាមបញ្ញត្តិរបស់ព្រះអង្គ ប្រែក្លាយជាមានអំណរ ជាជាងធ្ងន់ដោយបន្ទុក យ៉ាងដូចម្តេចខ្លះ? សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង”(១យ៉ូហាន ៥:៤)។ អាចនិយាយម្យ៉ាងទៀតថា ការកើតជាថ្មីបានយកឈ្នះមកលើបន្ទុកដ៏ធ្ងន់នៃការកាន់តាមបញ្ញត្តរបស់ព្រះ តាមបែបលោកិយ ពោលគឺបានយកឈ្នះ ដោយការមានសេចក្តីជំនឿ។ ដូចមានបញ្ជាក់ក្នុងបទគម្ពីរ ១យ៉ូហាន ៥:១ ក្នុងន័យត្រង់ថា “អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក”។ សេចក្តីជំនឿគឺជាភស្តុតាងបញ្ជាក់ថា យើងបានកើតពីព្រះមែន។ យើងមិនបានធ្វើឲ្យខ្លួនយើងកើតជាថ្មី ដោយសម្រេចចិត្តទទួលជឿព្រះអង្គនោះឡើយ។ ព្រះអង្គទេដែលបានធ្វើការក្នុងចិត្តយើង ដោយបង្កើតចិត្តដែលចង់ជឿ ដោយបណ្តាលឲ្យយើងកើតជាថ្មី។ គឺដូចដែលសាវ័កពេត្រុសបានមានប្រសាសន៍ក្នុងសំបុត្រទី១ថា “ទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់”(១ពេត្រុស ១:៣)។ ក្តីសង្ឃឹមដ៏រស់របស់យើង ឬជំនឿមកលើព្រះគុណនៃអនាគតកាល…
Read articleប្រាជ្ញាដែលយើងត្រូវការ
សុភាសិត ៤:១០-១៩ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្តីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ សុភាសិត ៤:១៩ ក្នុងសៀវភៅដ៏ល្បីល្បាញ ដែលលោកចន អ៊ែម ប៊ែរី(John M. Barry) បាននិពន្ធមានចំណងជើងថា ជំងឺរាតត្បាតដ៏កាចសាហាវ គាត់ពិពណ៌នា អំពីប្រវត្តិនៃជំងឺរាតត្បាត ដែលបានកើតឡើងនៅឆ្នាំ១៩១៨។ លោកប៊ែរីបានបើកបង្ហាញ អំពីរបៀបដែលមន្រ្តីសុខាភិបាលបានរំពឹងទុកជាមុនថា ជំងឺរាតត្បាតដ៏ធំមួយនឹងកើតមាន ក្នុងពេលឆាប់ៗ គឺមិនមែនមិនបានត្រៀមខ្លួននោះទេ។ ពួកគេមានការភ័យខ្លាចថា នៅសម័យសង្រ្គាមលោកលើកទី១ មានកងទ័ពរាប់លាននាក់បានរស់នៅប្រជ្រៀតគ្នាក្នុងលានដ្ឋាន ហើយបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនពីប្រទេសមួយចូលប្រទេសមួយទៀត ដូចនេះ ការឆ្លងវីរុសថ្មីមួយ អាចផ្ទុះឡើងនៅពេលណាមួយមិនខាន។ តែការយល់ដឹងដូចនេះ មិនមានប្រយោជន៍អ្វី នៅក្នុងការទប់ស្គាត់គ្រោះមហន្តរាយនោះឡើយ។ អ្នកដឹកនាំប្រទេសដ៏មានអំណាច បានបន្តទូងស្គរសង្រ្គាម ឲ្យកងទ័ពសំរុកចូលប្រយុទ្ធក្នុងសមរភូមិ ដោយផ្តោតទៅលើការដណ្តើមយកជ័យជម្នះក្នុងសង្រ្គាម។ អ្នកជំនាញផ្នែកជំងឺរាតត្បាតបានធ្វើការប៉ាន់ប្រមាណថា នៅពេលនោះមនុស្ស៥០លាននាក់បានស្លាប់ក្នុងការរាតត្បាតរបស់ជំងឺដ៏កាចសាហាវនោះ បន្ថែមពីលើចំនួនប្រហែល២០លាននាក់ ដែលបានស្លាប់ ដោយសារភាពសាហាវព្រៃផ្សៃនៃសង្រ្គាម។ មានការបង្ហាញម្តងហើយម្តងទៀតថា ចំណេះដឹងរបស់យើងជាមនុស្សមិនដែលគ្រប់គ្រាន់ល្មមនឹងសង្រ្គោះយើងឲ្យរួចផុតពីការអាក្រក់ឡើយ(សុភាសិត ៤:១៤-១៦)។ ទោះយើងរកបានចំណេះដឹងច្រើនប៉ុណ្ណោះ ហើយបានបង្ហាញការយល់ដឹងដែលគួរឲ្យកត់សំគាល់យ៉ាងណា ក៏យើងនៅតែមិនអាចបញ្ឈប់ការឈឺចាប់ ដែលយើងបានធ្វើមកលើគ្នាទៅវិញទៅមក។ យើងមិនអាចរាំងខ្ទប់ “ផ្លូវរបស់មនុស្សអាក្រក់” ជាផ្លូវដ៏ល្ងង់ខ្លៅ ដែលនាំទៅរក “សេចក្តីងងឹតដ៏សែនជ្រៅ”។ ទោះយើងមានចំណេះដឹងល្អបំផុត…
Read articleយើងមិនជួយធ្វើការឲ្យព្រះអង្គឡើយ
“ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។ តើព្រះទ្រង់កំពុងរកមើលអ្វី ក្នុងពិភពលោកនេះ? តើរកជំនួយការឬ? ទេ ដំណឹងល្អរបស់ព្រះអង្គ មិនមែនជាដំណឹងដែលគេសរសេរនៅលើផ្លាក ដើម្បី “សុំជំនួយ” នោះទេ។ ហើយក៏មិនមែនជាការត្រាស់ហៅគ្រីស្ទបរិស័ទឲ្យបម្រើព្រះអង្គដែរ។ ព្រះទ្រង់មិនមែនកំពុងតែស្វែងរកមនុស្សជួយធ្វើការថ្វាយព្រះអង្គនោះឡើយ។ គឺដូចមានសេចក្តីចែងថា “ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។ ព្រះអង្គជាអ្នកធ្វើការដ៏អស្ចារ្យ។ ព្រះអង្គជាព្រះដែលមានស្មាធំទូលាយដែលអាចសែងបន្ទុកធ្ងន់បាន។ ព្រះអង្គមានកម្លាំងខ្លាំងណាស់។ ហើយព្រះអង្គកំពុងស្វែងរកវិធីបង្ហាញលក្ខណៈសម្បត្តិទាំងនេះ។ ព្រះពិតខុសពីព្រះរបស់លោកិយ ត្រង់ចំណុចដែលថា ព្រះអង្គធ្វើការជំនួសយើង។ បទគម្ពីរអេសាយ ៦៤:៤ បានចែងថា “ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ”។ តើព្រះទ្រង់ចង់បានអ្វីពីយើង? គឺមិនដូចការរំពឹងគិតរបស់យើងទេ។ ព្រះអង្គបានស្តីបន្ទោសពួកអ៊ីស្រាអែល ដោយសារពួកគេបាននាំដង្វាយជាច្រើន : គឺដូចមានសេចក្តីចែងថា “តែអញមិនយកគោឈ្មោលពីផ្ទះឯង … តែអញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ … បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯង ពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោក ជារបស់ផងអញ”(ទំនុកដំកើង ៥០:៩-១០,១២)។ តើមានអ្វីដែលយើងអាចថ្វាយព្រះ…
Read articleចូរជ្រើសរើសយកជីវិត
ចោទិយកថា ៣០:១៥-២០ អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ។ ចោទិយកថា ៣០:១៩ បន្ទាប់ពីមិត្តជិតស្និទ្ធរបស់ខ្ញុំម្នាក់បានទទួលមរណៈភាពបានពីរបីសប្តាហ៍ ខ្ញុំក៏បានទៅសួរសុខទុកម្តាយគាត់។ ពេលនោះ ខ្ញុំមានការស្ទាក់ស្ទើរ ក្នុងការសួរគាត់ថា តើអ៊ំស្រីសុខសប្បាយជាទេ? ព្រោះខ្ញុំគិតថា វាជាសំណួរមិនសមរម្យ ក្នុងពេលដែលគាត់កំពុងកាន់ទុក្ខ។ ប៉ុន្តែ ខ្ញុំក៏បានជម្នះការស្ទាក់ស្ទើរ ហើយក៏បានសួរសុខទុក្ខគាត់តែម្តង។ គាត់ក៏បានឆ្លើយថា គាត់បានជ្រើសរើសយកក្តីអំណរ ក្នុងពេលដែលគាត់កំពុងកាន់ទុក្ខ។ ពាក្យសម្តីរបស់គាត់បានលើកទឹកចិត្តខ្ញុំ នៅថ្ងៃនោះ ខណៈពេលដែលខ្ញុំកំពុងព្យាយាមឆ្លងកាត់កាលៈទេសៈដ៏ពិបាក ក្នុងជីវិតខ្លួនឯង។ ហើយពាក្យសម្តីរបស់គាត់ក៏បានធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្គាប់របស់លោកម៉ូសេ ទៅកាន់ពួកអ៊ីស្រាអែល នៅចុងបញ្ចប់នៃកណ្ឌគម្ពីរចោទិយកថា។ មុនពេលលោកម៉ូសេស្លាប់ ហើយពួកអ៊ីស្រាអែលត្រូវចូលទៅក្នុងទឹកដីសន្យា ព្រះទ្រង់សព្វព្រះទ័យនឹងឲ្យពួកគេបានដឹងថា ពួកគេត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ លោកម៉ូសេមានប្រសាសន៍ថា “អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិត”(ចោទិយកថា ៣០:១៩)។ ពួកគេអាចដើរតាមក្រឹត្យវិន័យរបស់ព្រះ ដើម្បីរស់នៅឲ្យបានល្អ ពុំនោះទេ ពួកគេអាចងាកចេញពីព្រះអង្គ ហើយរស់នៅ ដោយទទួលលទ្ធផលនៃសេចក្តីស្លាប់ និងសេចក្តីហិនវិនាស(ខ.១៥)។ យើងក៏ត្រូវជ្រើសរើសយកជីវិតដែលព្រះអង្គប្រទានផងដែរ។ យើងក៏អាចជ្រើសរើសយកក្តីអំណរ ដោយជឿ និងទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គ…
Read articleតើមានកិច្ចការអ្វីដែលល្អជាង?
១ធីម៉ូថេ ៤:៦-១៦ ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្តីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់។ ១ធីម៉ូថេ ៤:១០ កាលលោកអេរិក(Eric) ស្ថិតក្នុងវ័យជាង២០ឆ្នាំ គាត់បានឮគេចែកចាយថា ព្រះយេស៊ូវស្រឡាញ់គាត់។ គាត់ក៏បានចាប់ផ្តើមចូលរួមកម្មវិធីថ្វាយបង្គំនៅព្រះវិហារ ដែលនៅទីនោះ គាត់ក៏បានជួបមនុស្សម្នាក់ ដែលបានជួយគាត់ឲ្យលូតលាស់ និងស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់។ មិនយូរប៉ុន្មាន គ្រូបង្គោលរបស់គាត់ក៏បានចាត់តាំងគាត់ ឲ្យបង្រៀនក្មេងប្រុសៗ ក្នុងក្រុមតូចមួយ នៅព្រះវិហារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ព្រះទ្រង់បានបណ្តាលចិត្តអេរិក ឲ្យជួយយុវជនដែលងាយរងគ្រោះ ក្នុងទីក្រុងរបស់គាត់ និងទៅសួរសុខទុក្ខមនុស្សចាស់ ហើយក៏បានបង្ហាញភាពរួសរាយ ចំពោះអ្នកជិតខាងរបស់គាត់ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។ សព្វថ្ងៃនេះ ក្នុងវ័យជិត៦០ឆ្នាំ លោកអេរិកបានបង្ហាញការដឹងគុណ ចំពោះព្រះអម្ចាស់ដែលបានបង្រៀនគាត់ ឲ្យចេះបម្រើអ្នកដទៃ កាលគាត់នៅក្មេង។ គឺដូចដែលគាត់បានបកស្រាយថា គាត់មានចិត្តឆេះឆួលចង់ចែកចាយ អំពីសេចក្តីសង្ឃឹម ដែលគាត់បានរកឃើញក្នុងព្រះយេស៊ូវ។ តើមានអ្វីដែលប្រសើរជាងការបម្រើព្រះអង្គ? ម្តាយ និងជីដូនរបស់លោកធីម៉ូថេបានចែកចាយសេចក្តីជំនឿដល់គាត់ តាំងពីគាត់នៅក្មេង(២ធីម៉ូថេ ១:៥)។ គាត់ទំនងជាស្ថិតក្នុងវ័យជំទង់ កាលគាត់បានជួបសាវ័កប៉ុល ដែលបានមើលឃើញសក្ដានុពលរបស់ការងារដែលគាត់ធ្វើថ្វាយព្រះគ្រីស្ទ ហើយក៏បាននាំគាត់ ទៅធ្វើដំណើរបេសកកម្ម(កិច្ចការ ១៦:១-៣)។ សាវ័កប៉ុលក៏បានក្លាយជាគ្រូបង្គោលរបស់គាត់ ក្នុងការងារបម្រើព្រះ និងការរស់នៅ។ សាវ័កប៉ុលបានលើកទឹកចិត្តគាត់…
Read article