បានត្រៀមខ្លួនទៅរស់នៅជាមួយព្រះអង្គ
ភីលីព ១:២១-៣០ ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង។ ភីលីព ១:២៣-២៤ ក្នុងអំឡុងពេលនៃការរីករាលដាលរបស់វីរុសកូរ៉ូណា មនុស្សជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់ខ្ញុំក៏មានទុក្ខជាទំងន់ផងដែរ នៅពេលដែលអ្នកស្រី ប៊ី ក្រោឌ័រ ជាម្តាយខ្ញុំ បានលាចាកលោក នៅអាយុ៩៥ឆ្នាំ ទោះមិនមែនដោយសារជំងឺកូវីដ១៩ក៏ដោយ។ ពេលនោះ យើងមិនអាចជួបជុំគ្នា ដើម្បីកាន់ទុក្ខ ចំពោះការស្លាប់របស់គាត់ ឬលើកទឹកចិត្តគ្នាទៅវិញទៅមក គឺមិនខុសពីក្រុមគ្រួសារជាច្រើនទៀតឡើយ។ ផ្ទុយទៅវិញ យើងបានប្រើមធ្យោបាយផ្សេងទៀត ដើម្បីរួមគ្នាអបអរឥទ្ធិពលនៃសេចក្តីស្រឡាញ់របស់គាត់ ហើយយើងក៏បានរកឃើញការកម្សាន្តចិត្តដ៏មានន័យ ពីពាក្យផ្តាំផ្ញើរបស់គាត់ ដែលបានបន្តរំឭកយើងថា បើព្រះទ្រង់បានហៅគាត់ទៅនៅជាមួយព្រះអង្គ នោះគាត់បានត្រៀមខ្លួនជាស្រេច ហើយក៏មានចិត្តអន្ទះសារចង់ទៅនៅជាមួយព្រះអង្គផងដែរ។ ក្តីសង្ឃឹមដែលមានទំនុកចិត្តនេះ គឺបានបង្ហាញចេញមកជាញឹកញាប់ នៅក្នុងរបៀបនៃការរស់នៅរបស់ម្តាយខ្ញុំ ក៏ដូចជាក្នុងរបៀបដែលគាត់ប្រឈមមុខដាក់សេចក្តីស្លាប់។ កាលសាវ័កប៉ុលកំពុងប្រឈមមុខដាក់សេចក្តីស្លាប់ គាត់ក៏បានសរសេរក្នុងសំបុត្ររបស់គាត់ថា “ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ … ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង” (ភីលីព…
Read articleអ្នកដែលរកបានជីវិតអស់កល្ប
១យ៉ូហាន ៥:១-៥ អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក។ ១យ៉ូហាន ៥:១ វាមិនមែនជារឿងចម្លែកទេ ដែលប្រេត(Brett) បានទៅរៀននៅមហាវិទ្យាល័យរបស់គ្រីស្ទបរិស័ទ និងបានចូលរួមការសិក្សាព្រះគម្ពីរ។ គាត់បាននៅក្បែរមនុស្សដែលស្គាល់ព្រះយេស៊ូវ ពេញមួយជីវិតគាត់ហើយ ទោះនៅផ្ទះ នៅសាលារៀន និងនៅព្រះវិហារក្តី។ គាត់ថែមទាំងបានទៅរៀននៅមហាវិទ្យាល័យ ក្នុងគោលបំណង ដើម្បីទៅធ្វើ “ការងារគ្រីស្ទបរិស័ទ” នៅពេលអនាគតផងដែរ។ ប៉ុន្តែ ពេលគាត់មានអាយុ២១ឆ្នាំ គាត់បានទៅចូលរួមកម្មវិធីថ្វាយបង្គំ ជាមួយពួកជំនុំតូចមួយ ក្នុងព្រះវិហារជនបទចាស់មួយខ្នង ហើយក៏បានស្តាប់គ្រូគង្វាលចែកចាយព្រះបន្ទូល ក្នុងបទគម្ពីរយ៉ូហានខ្សែទី១ ហើយក៏មានការភ្ញាក់រឭក។ គាត់ក៏បានដឹងថា គាត់កំពុងតែពឹងផ្អែកទៅលើចំណេះដឹង និងការបង្រៀនរបស់សាសនា ហើយមិនដែលទទួលសេចក្តីសង្រ្គោះពិតប្រាកដឡើយ។ គាត់មានអារម្មណ៍ថា ព្រះយេស៊ូវកំពុងតែមានបន្ទូលមកកាន់ចិត្តគាត់នៅថ្ងៃនោះ យ៉ាងស្ងាត់ស្ងៀមថា គាត់មិនទាន់បានស្គាល់ព្រះអង្គនៅឡើយទេ។ សាវ័កយ៉ូហានបានបង្រៀនយ៉ាងច្បាស់ថា “អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក”(១យ៉ូហាន ៥:១)។ យើងអាច “ឈ្នះលោកិយ” ដោយជំនឿលើព្រះយេស៊ូវ គឺដូចដែលសាវ័កយ៉ូហានបានបង្រៀនហើយ(ខ.៤)។ គឺមិនមែនដោយចំណេះដឹងអំពីព្រះអង្គ តែដោយជំនឿដ៏ជ្រាលជ្រៅ និងស្មោះត្រង់ គឺជំនឿទៅលើការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង នៅលើឈើឆ្កាង។ នៅថ្ងៃនោះ ប្រេតក៏បានទទួលជឿព្រះគ្រីស្ទជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ។ សព្វថ្ងៃនេះ…
Read articleហេតុអ្វីយើងត្រូវសិក្សាអំពីសេចក្តីបរិសុទ្ធរបស់ព្រះ
មូលហេតុដែលយើងត្រូវសិក្សា អំពីសេចក្តីបរិសុទ្ធរបស់ព្រះ គឺមិនមែនដោយសារយើងបរិសុទ្ធនោះទេ តែគឺដោយសារយើងមិនមានសេចក្តីបរិសុទ្ធ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមធ្វើការប្រកាសថា សេចក្តីបរិសុទ្ធរបស់ព្រះ បានបើកបង្ហាញបាបរបស់យើង ហើយដឹកនាំយើង ឆ្ពោះទៅរកសេចក្តីសុចរិតពិតប្រាកដ។ អត្ថបទ បើខ្ញុំបានយល់អំពីសេចក្តីបរិសុទ្ធរបស់ព្រះច្បាស់ គឺពិតជាប្រសើរណាស់។ ខ្ញុំបានយល់តែបន្តិច គឺតែមួយភាគប៉ុណ្ណោះ។ ខ្ញុំបានសិក្សាអំពីសេចក្តីបរិសុទ្ធរបស់ព្រះ មិនមែនដោយសារខ្ញុំបរិសុទ្ធនោះទេ តែដោយសារខ្ញុំមិនបរិសុទ្ធ។ វាមិនគ្រប់គ្រាន់ទេ បើយើងគ្រាន់តែនិយាយថា “ខ្ញុំជឿព្រះ ដែលយើងមិនស្គាល់រូបរាង្គពិតប្រាកដ ទ្រង់គង់នៅលើពពក នៅលើមេឃ”។ តែព្រះដែលយើងជឿ ទ្រង់ជាអង្គបុគ្គល ហើយព្រះដែលយើងជឿ ព្រះអង្គមានក្រមសីលធម៌។ ព្រះអង្គក៏បរិសុទ្ធ ហើយព្រះអង្គក៏បានបង្គាប់រាស្រ្តព្រះអង្គ ឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ហើយព្រះអង្គយកព្រះទ័យទុកដាក់មកលើការប្រព្រឹត្តរបស់យើង ថាតើយើងស្តាប់បង្គាប់តាមព្រះរាជបញ្ជាទាំងនោះឬអត់។
Read articleពេលដែលយើងបានឃើញព្រះអង្គ
១កូរិនថូស ១៣:៤-១៣ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ។ ១កូរិនថូស ១៣:១២ គ្រូពេទ្យឯកទេសពិនិត្យភ្នែកបានជួយអ៊ែនឌ្រា(Andreas) ជាក្មេងអាយុ៣ឆ្នាំ ឲ្យរៀនប្រើវ៉ែនតាដំបូងរបស់គាត់។ គ្រូពេទ្យក៏បានប្រាប់នាងឲ្យមើលទៅកញ្ចក់ឆ្លុះមុខ។ អ៊ែនឌ្រាក៏បានមើលទៅរូបខ្លួនឯង នៅក្នុងកញ្ចក់ រួចបែរមករកឪពុកគាត់ ដោយទឹកមុខញញឹម ដោយអំណរ និងក្តីស្រឡាញ់។ បន្ទាប់មក ឪពុករបស់អ៊ែនឌ្រាក៏បានជូតទឹកភ្នែកឲ្យអ៊ែនឌ្រាថ្នមៗ ហើយសួរគាត់ថា “ហេតុអ្វីកូនយំ?” អ៊ែនឌ្រាក៏បានឱបករបស់ឪពុកគាត់ ហើយឆ្លើយថា “កូនយំ ព្រោះកូនអាចមើលប៉ាឃើញ”។ គាត់ក៏បានថយក្រោយ ហើយងើយទៅលើបន្តិច មើលចំភ្នែករបស់ប៉ាគាត់ ហើយនិយាយថា “កូនអាចមើលប៉ាឃើញហើយ”។ ខណៈពេលដែលយើងសិក្សាព្រះគម្ពីរ ដោយការអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធប្រទានយើងនូវភ្នែក ឲ្យមើលឃើញព្រះយេស៊ូវ “ជារូបអង្គនៃព្រះដ៏មើលមិនឃើញ”(កូល៉ុស ១:១៥)។ ទោះព្រះវិញ្ញាណបានជួយឲ្យភ្នែកខាងវិញ្ញាណរបស់យើងមើលឃើញច្បាស់ តាមរយៈការចម្រើនឡើងផ្នែកចំណេះដឹង តាមរយៈព្រះគម្ពីរ ក៏យើងគ្រាន់តែអាចមើលឃើញផ្នែកតូចមួយនៃវិសាលភាពដែលគ្មានព្រំដែនរបស់ព្រះអង្គ នៅចុងម្ខាងនៃភាពអស់កល្ប។ ពេលណាពេលវេលារបស់យើងនៅលើផែនដីនេះលែងមានទៀត ឬនៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ តាមព្រះបន្ទូលសន្យា យើងនឹងបានឃើញព្រះអង្គច្បាស់(១កូរិនថូស ១៣១២)។ ពេលនោះ យើងនឹងមិនត្រូវការវ៉ែនតាជាជំនួយក្នុងការមើល ក្នុងពេលដែលពេញដោយអំណរ ដែលយើងនឹងបានឃើញព្រះគ្រីស្ទមុខទល់នឹងមុខ ហើយស្គាល់ព្រះអង្គច្បាស់ ដូចដែលព្រះអង្គស្គាល់យើងម្នាក់ៗជាសមាជិកជាទីស្រឡាញ់នៃរូបកាយព្រះគ្រីស្ទដែលជាពួកជំនុំ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញយើង…
Read articleយើងជាស្នាដៃល្អឯករបស់ព្រះអង្គ
អេភេសូរ ២:១-១០ ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។ អេភេសូរ ២:១០ ក្នុងសៀវភៅ ដែលលោក អាធ័រ ស៊ី ប្រ៊ូក(Arthur C. Brooks) បាននិពន្ធមានចំណងជើងថា នគរអាត្លង់ទិច គាត់បានពិពណ៌នា អំពីពេលដែលគាត់បានទៅទស្សនាសារៈមន្ទីររាជវាំងជាតិ ក្នុងប្រទេសតៃវ៉ាន់ ដែលមានការប្រមូលផ្តុំនូវ នៃស្នាដៃសិល្បៈចិន មានចំនួនច្រើនជាងគេនៅលើពិភពលោក។ អ្នកនាំភ្ញៀវចូលទស្សនាបានសុំឲ្យគាត់គិត អំពីរបស់អ្វីមួយដែលគេមិនទាន់បានធ្វើឲ្យវាក្លាយជាស្នាដៃសិល្បៈ។ គាត់ក៏បានឆ្លើយថា ពេលនោះគាត់បានគិតអំពីផ្ទាំងក្រណាត់ទទេ ដែលមិនទាន់មានរូបគំនូរ។ អ្នកនាំភ្ញៀវរូបនោះក៏បានតបថា យើងអាចមើលផ្ទាំងក្រណាត់ទទេ តាមរបៀបមួយទៀត ដោយស្រមៃថា រូបគំនូរគឺមាននៅក្នុងគំនិតរបស់វិចិត្រកររួចជាស្រេចហើយ គឺគ្រាន់តែគាត់មិនទាន់បានបង្ហាញចេញមកឲ្យគេឃើញ នៅលើផ្ទាំងក្រណាត់នោះ។ ក្នុងបទគម្ពីរអេភេសូរ ២:១០ ពាក្យ ស្នាដៃដែលទ្រង់បង្កើត ឬស្នាដៃឯក ជាពាក្យដែលបានបកប្រែពីពាក្យ poiēma ជាភាសាក្រិក ដែលជាឫសនៃពាក្យ កំណាព្យ ក្នុងភាសាអង់គ្លេស។ ព្រះទ្រង់បានបង្កើតយើងមកជាស្នាដៃសិល្បៈ ឬបទកំណាព្យដ៏រស់។ ទោះជាយ៉ាងណាក៏ដោយ ស្នាដៃសិល្បៈនោះបានខូច ព្រោះ “ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ”(ខ.១)។ បានសេចក្តីថា…
Read articleការរចនាដ៏ប្រណិតរបស់ព្រះអង្គ
លោកុប្បត្ដិ ១:១៤-២៣ ព្រះទ្រង់មានព្រះបន្ទូលថា “ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស”។ លោកុប្បត្ដិ ១:២០ អ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានបង្កើតដ្រូន ឬយន្តហោះគ្មានមនុស្សបើកតូចមួយ ដែលចេះទទះស្លាប់ តាមគំរូរបស់សត្វត្រចៀកកាំ។ សត្វត្រចៀកកាំអាចហោះហើរ ដោយល្បឿន១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចសំកាំង ហោះដាំក្បាលចុះមកក្រោម ហើយបត់ចុះឡើងយ៉ាងឆាប់រហ័ស ហើយក៏អាចឈប់ភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ ដ្រូនដែលគេបានផលិតឲ្យចេះហោះដូចសត្វត្រចៀកកាំនោះ មិនមានសមត្ថភាពដូចសត្វត្រចៀកកាំឡើយ។ អ្នកស្រាវជ្រាវម្នាក់បានមានប្រសាសន៍ថា សត្វបក្សីមានសាច់ដុំជាច្រើនប្រភេទ ដែលជួយឲ្យពួកវាអាចហោះហើយបានលឿន អាចបត់ស្លាប ហើរបង្វិលខ្លួន និងបើកស្លាបឲ្យធំសំកាំងខ្លួននៅលើអាកាស ដើម្បីសន្សំថាមពលរបស់ពួកវា។ គាត់បានទទួលស្គាល់ថា ការប្រឹងប្រែងរបស់ក្រុមការងាររបស់គាត់ អាចផលិតដ្រូននោះ ដោយយកគំរូបានការហោះហើររបស់សត្វត្រចៀកកាំ បានតែ១០ភាគរយប៉ុណ្ណោះ។ ព្រះទ្រង់បានប្រទានសមត្ថភាពដ៏អស្ចារ្យគ្រប់ប្រភេទ ដល់សត្វទាំងអស់ដែលព្រះអង្គបានបង្កើតក្នុងពិភពលោក។ ការសង្កេតមើលពួកវា និងពិចារណា អំពីសមត្ថភាព និងចារិកលក្ខណៈរបស់ពួកវា អាចក្លាយជាប្រភពនៃប្រាជ្ញាសម្រាប់យើង។ ឧទាហរណ៍ សត្វស្រមោចបង្រៀនយើង អំពីការសន្សំស្បៀងអាហារ សត្វទន្សាយថ្មបានបង្ហាញយើងអំពីតម្លៃនៃការស្វែងរកជម្រក ដែលអាចពឹងផ្អែកបាន ហើយសត្វកណ្តូបមានកម្លាំងខ្លាំងដោយសារការសាមគ្គីគ្នា(សុភាសិត ៣០:២៥-២៧)។ ព្រះគម្ពីរបានប្រាប់យើងថា “ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញារបស់ទ្រង់”(យេរេមា ១០:១២) ហើយនៅចុងបញ្ចប់នៃជំហាននីមួយៗនៃដំណើរការនៃការបង្កើតរបស់ព្រះអង្គ ព្រះអង្គបានមានបន្ទូលបញ្ជាក់ថា ការអ្វីដែលព្រះអង្គបានធ្វើគឺសុទ្ធតែ “ល្អ”(លោកុប្បត្តិ ១:៤,១០,១២,១៨,២១,២៥,៣១)។…
Read article