ការកែប្រែភាពប្រេះបែក ឲ្យល្អលើសដើម
សូមអាន : អេសាយ ៦៥:១៦-២២ សេចក្តីវេទនាពីជាន់មុនបានភ្លេចទៅហើយ … ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី។ អេសាយ ៦៥:១៦-១៧ វិចិត្រករជប៉ុន ឈ្មោះ ម៉ាកូតូ ហ្វ៊ូជីមូរ៉ា(Makoto Fujimura) បាននិពន្ធសៀវភៅដ៏ល្បីល្បាញ មានចំណងជើងថា សិល្បៈ បូកនឹងជំនឿ : ទេវសាស្ត្រនៃការបង្កើត ដែលក្នុងសៀវភៅនេះ គាត់បានពិពណ៌នាអំពីវិធីសាស្ត្រឃីនសូគិ ដែលជាទម្រង់សិល្បៈបុរាណរបស់ជនជាតិជប៉ុន។ នៅក្នុងសិល្បៈនេះ សិល្បករបានយកអំបែង(របស់ពែង ឬប៉ាន់តែ) ហើយក៏បានផ្គុំអំបែងចូលគ្នា ដោយប្រើកាវ និងបញ្ចូលសរសៃមាស នៅក្នុងស្នាមប្រេះបែកទាំងនោះ។ លោកហ្វ៊ូជីមូរ៉ាក៏បានពន្យល់ថា វិធីសាស្រ្តឃីនស៊ូគិ មិនគ្រាន់តែបានជួសជុលពែងដែលបានបែកប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យពែងដែលបានបែកនោះ មានសម្រស់ស្អាតលើសដើម។ វិធីសាស្រ្តឃីនស៊ូគិត្រូវបានគេយកមកអនុវត្តន៍ជាលើកដំបូង កាលប៉ុន្មានសតវត្សរ៍មុន នៅពេលដែលពែងរបស់ស្តេចក្រាញ់ម្នាក់បានបែក ហើយបន្ទាប់មក គេក៏បានជួសជុលវាឡើងវិញយ៉ាងស្រស់ស្អាត។ ចាប់តាំងពីពេលនោះមក វាក៏បានក្លាយជាសិល្បៈដែលគេបានឲ្យតម្លៃ និងស្រឡាញ់យ៉ាងខ្លាំង។ ហោរាអេសាយក៏បានពិពណ៌នា អំពីរបៀបដែលព្រះអម្ចាស់ទ្រង់នឹងជួសជុលផែនដីឡើងវិញ ដោយសិល្បៈដ៏ស្រស់ស្អាត ។ យើងមានភាពប្រេះបែក ដោយសារការបះបោរទាស់នឹងព្រះ ហើយក៏បានបែកខ្ទេច ដោយសារភាពអាត្មានិយមរបស់យើង តែទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់បានសន្យាថានឹង…
Read articleព្រះទ្រង់គ្របបាំងអំពើបាបយើង
សូមអាន : យ៉ូហាន ៨:១-១១ ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។ យ៉ូហាន ៨:១១ ពេលដែលស្រ្តីមេម៉ាយម្នាក់ស្វែងរកការងារ ដើម្បីចិញ្ចឹមគ្រួសារ នៅទសវត្សរ៍ឆ្នាំ១៩៥០ គាត់ក៏រកបានការងារជាអ្នកវាយអង្គុលីលេខ។ តែគាត់បានជួបបញ្ហា ដោយសារគាត់មិនមានជំនាញវាយអង្គុលីលេខ ហើយក៏បានវាយអក្សរខុសម្តងហើយម្តងទៀត។ គាត់ក៏បានរិះរកវិធីគ្របបាំងកំហុសរបស់គាត់ ហើយទីបំផុតក៏បានផលិតទឹកលុប ដែលមានទឹកពណ៌ស សម្រាប់លប់ពីលើអក្សរដែលគាត់វាយខុស។ ពេលទឹកលប់នោះស្ងួត គាត់អាចវាយអក្សរពីលើកន្លែងលប់នោះ ដែលធ្វើឲ្យគេហាក់ដូចជាមិនអាចមើលដឹងថា គាត់បានវាយអក្សរខុស។ ព្រះយេស៊ូវបានប្រទានយើងនូវវិធីដែលមានអំណាចជាង និងសំខាន់ជាង សម្រាប់ដោះស្រាយបញ្ហាអំពើបាបរបស់យើង ដែលមិនគ្រាន់តែគ្របបាំងអំពើបាបនោះទេ តែបានអត់ទោសឲ្យអំពើបាបយើងទាំងស្រុង។ ឧទាហរណ៍ បទគម្ពីរយ៉ូហាន ជំពូក៨ បានចែងអំពីស្រ្តីម្នាក់ ដែលគេចាប់បាន ពេលនាងកំពុងប្រព្រឹត្តអំពើសហាយស្មន់(ខ.៣-៤)។ ពួកគ្រូក្រឹត្យវិន័យចង់ឲ្យព្រះយេស៊ូវធ្វើអ្វីម្យ៉ាង ចំពោះបញ្ហានៃអំពើបាបរបស់នាង។ ក្រឹត្យវិន័យបានចែងថា គេត្រូវកាត់ទោសនាង ដោយចោលនឹងថ្មសម្លាប់ តែព្រះអង្គមិនបានធ្វើតាមក្រឹត្យវិន័យនោះទេ។ ព្រះអង្គគ្រាន់តែបានរំឭកគេទាំងអស់គ្នាថា មនុស្សទាំងអស់សុទ្ធតែមានបាប(មើលរ៉ូម ៣:២៣) ហើយក៏បានប្រាប់ពួកគេថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”(យ៉ូហាន ៨:៧)។ ពេលនោះ គ្មាននរណាម្នាក់ហ៊ានចោលនាងនឹងថ្មទេ។ ព្រះយេស៊ូវបានប្រទានការចាប់ផ្តើមជាថ្មីដល់នាង។ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនបានកាត់ទោសនាងទេ ហើយក៏បានបង្គាប់នាងឲ្យឈប់ប្រព្រឹត្តអំពើបាបទៀត(ខ.១១)។…
Read articleសម្រេចបំណងប្រាថ្នាធំតាមផ្លូវខុស
សូមអាន : ម៉ាកុស ១០:៣៥-៤៥ លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំ តាមសេចក្តីសំណូមរបស់យើងខ្ញុំផង។ ម៉ាកុស ១០:៣៥ កាលពីឆ្នាំ២០២១ មានវិស្វករម្នាក់ មានមហិច្ឆតាចង់បាញ់គ្រាប់ព្រួញ ឲ្យបានឆ្ងាយជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកាលពីមុនមានគេបាញ់បានដល់ចម្ងាយ៦១៨ម៉ែត្រ។ គាត់ក៏បានដេកផ្ងារនៅលើដី ក្នុងវាលរហោស្ថាន ដើម្បីបាញ់ធ្នូនឹងជើង ដោយប្រើជើងទ្រធ្នូ ហើយដៃទាញខ្សែធ្នូ ក្នុងគោលបំណងបាញ់ចេញគ្រាប់ព្រួញ ដើម្បីបំបែកកំណត់ត្រាថ្មី ឲ្យបានជាង១,៥ គីឡូម៉ែត្រ។ គាត់ក៏បានដកដង្ហើមធំ ហើយក៏បានប្រលែងខ្សែធ្នូ ឲ្យគ្រាប់ព្រួញហោះហើរចេញទៅ។ តែវាមិនបានហោះហើរបានចម្ងាយ១គីឡូម៉ែត្រឡើយ។ តាមពិត គាត់បានបាញ់គ្រាប់ព្រួញត្រូវជើងខ្លួនឯង បណ្តាលឲ្យមានរបួសជើងយ៉ាងដំណំ។ ជួនកាល យើងក៏បានជួបការខកចិត្ត នៅពេលដែលយើងមានក្តីប្រាថ្នាធំ ចង់សម្រេចគោលដៅដ៏ល្អ តាមរបៀបមិនត្រឹមត្រូវ។ សាវ័កយ៉ាកុប និងសាវ័កយ៉ូហានបានយល់អំពីអត្ថន័យ នៃការស្វែងរកការដ៏ល្អ ដោយហេតុផលមិនត្រឹមត្រូវ។ កាលនោះ ពួកគេបានទូលសូមព្រះយេស៊ូវថា “សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក”(ម៉ាកុស ១០:៣៧)។ ព្រះយេស៊ូវធ្លាប់ប្រាប់ពួកសាវ័កថា ពួកគេនឹង “បានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២”(ម៉ាថាយ ១៩:២៨) ប្រហែលហេតុនេះហើយបានជាពួកគេបានទូលសូមព្រះអង្គងាយៗយ៉ាងនេះ។ តើការទូលសូមនេះមានបញ្ហាអ្វី? ត្រង់ចំណុចនេះ ពួកគេកំពុងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន…
Read articleព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ
សូមអាន : ហេព្រើរ ១១:៣២-៤០ ពួកអ្នកទាំងនោះ ទោះបើមានសេចក្តីបន្ទាល់ពីគេថា គេមានសេចក្តីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្តី ដែលបានសន្យានោះទេ។ ហេព្រើរ ១១:៣៩ កាលសន(Sean) កំពុងច្រើនវ័យធំឡើង គាត់បានដឹងតិចតួចណាស់ អំពីអត្ថន័យនៃការមានគ្រួសារ។ ម្តាយរបស់គាត់បានលាចាកលោក កាលគាត់នៅក្មេង ហើយឪពុកគាត់ស្ទើរតែមិនដែលនៅផ្ទះ។ ជាញឹកញាប់ គាត់មានអារម្មណ៍ថា គេបោះបង់គាត់ចោល និងឯកោ។ ទោះជាយ៉ាងណាក៏ដោយ ប្តីប្រពន្ធមួយគូររស់នៅក្បែរផ្ទះគាត់ បានឈោងទៅរកគាត់។ ពួកគេបាននាំគាត់ចូលរស់នៅក្នុងគ្រួសាររបស់ពួកគេ ហើយឲ្យកូនៗរបស់ពួកគេរាប់អានគាត់ជាបងប្អូន ដោយផ្តល់ឲ្យនូវការធានាដល់គាត់ថា ពួកគេស្រឡាញ់គាត់។ ពួកគេក៏បាននាំគាត់ទៅព្រះវិហារ ហើយសព្វថ្ងៃនេះ សនក៏បានក្លាយជាយុវជនដែលមានទំនុកចិត្ត និងជាអ្នកដឹកនាំយុវជន នៅព្រះវិហារនោះ។ ទោះប្តីប្រពន្ធមួយគូរនេះមានតួនាទីដ៏សំខាន់ ក្នុងការកែប្រែជីវិតរបស់យុវជនម្នាក់នេះក៏ដោយ ក៏ពួកជំនុំរបស់ពួកគេ មិនមានការយល់ដឹងទូលំទូលាយ អំពីការអ្វីដែលពួកគេបានធ្វើសម្រាប់គាត់នោះទេ។ តែព្រះទ្រង់ជ្រាប ហើយខ្ញុំជឿថា ព្រះអង្គនឹងប្រទានពរពួកគេ ដោយសារភាពស្មោះត្រង់របស់ពួកគេ គឺដូចដែលព្រះអង្គបានប្រទានពរវីរបុរសនៃសេចក្តីជំនឿជាច្រើន ក្នុងព្រះគម្ពីរ។ បទគម្ពីរហេព្រើរ ជំពូក១១ ក៏បានចែងអំពីសេចក្តីជំនឿរបស់មនុស្សជាច្រើនទៀត ដែលយើងប្រហែលមិនស្គាល់ឈ្មោះ តែមានសេចក្តីបន្ទាល់ថា ពួកគេមានសេចក្តីជំនឿ(ខ.៣៩)។ ហើយលោកិយមិនមានភាពសក្តិសមនឹងពួកគេទេ(ខ.៣៨)។ អំពើសប្បុរសធម៌ ដែលយើងបានធ្វើ ប្រហែលមិនមានអ្នកដទៃចាប់អារម្មណ៍…
Read articleគ្មានអ្វីអាចកើតឡើងដោយចៃដន្យឡើយ
ចក្រវាលមិនអាចកើតមានឡើង “ដោយចៃដន្យ” នោះឡើយ ព្រោះភាពចៃដន្យមិនមានអំណាចធ្វើអ្វីកើតឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកអាក្រាតការកុហករបស់រឿងទេវកថា ដែលជាការសន្និដ្ឋានរបស់អ្នករិះគន់ជាច្រើន ដែលបានបដិសេធថា ព្រះមិនមែនជាប្រភព ដែលធ្វើឲ្យពិភពលោកកើតមានឡើង។ អត្ថបទ តើមានឱកាសប៉ុន្មានភាគរយ ដែលអាចឲ្យអ្វីៗកើតមាន ដោយចៃដន្យបាន? គ្មានអ្វីអាចកើតឡើង ដោយចៃដន្យបានឡើយ ព្រោះភាពចៃដន្យមិនអាចធ្វើអ្វីកើតទេ។ ខ្ញុំធ្លាប់មានការពិភាក្សាជាមួយសាស្ត្រាចារ្យម្នាក់ នៅសកលវិទ្យាល័យហាវើត ដែលបានប្រាប់ខ្ញុំថា ចក្រវាលនេះបានកើតមានឡើង ដោយចៃដន្យ។ ខ្ញុំក៏បានលើកឧទាហរណ៍ ដោយប្រើកាក់មួយ ដើម្បីធ្វើការពន្យល់គាត់។ ខ្ញុំប្រាប់គាត់ថា “បើខ្ញុំមានកក់៥០សេនមួយ ដែលផ្ទៃម្ខាងមានរូបក្បាលមនុស្ស ផ្ទៃម្ខាងទៀតមានលេខ៥០ ហើយបោះវាឡើងទៅលើ តើមានឱកាសប៉ុន្មានភាគរយ ដែលវានឹងធ្លាក់ចុះមកដី ដោយមានរូបក្បាលមនុស្សផ្ងារទៅលើ?” គាត់ក៏បានឆ្លើយថា “គឺមានឱកាស៥០ភាគរយ”។ ខ្ញុំក៏សួរគាត់ទៀតថា “តើឱកាស៥០ភាគរយនោះ មានឥទ្ធិពលខ្លាំងប៉ុណ្ណា មកលើកាក់នោះ ដើម្បីឲ្យវាធ្លាក់ចុះមក មានរូបក្បាលមនុស្សផ្ងារទៅលើ?” គាត់ក៏បានសួរខ្ញុំវិញថា “តើអ្នកចង់មានដូចម្តេច?” ខ្ញុំក៏ប្រាប់គាត់ថា “ដែលកាក់នោះធ្លាក់ចុះមក ដោយផ្ទៃម្ខាងមានរូបក្បាលមនុស្សផ្ងាទៅលើ ហើយផ្ទៃម្ខាងទៀតដែលមានលេខ៥០ផ្កាប់ទៅក្រោម គឺអាស្រ័យទៅលើកត្តាសម្ពាធ ដែលបានជំរុញវាខ្លាំងប៉ុណ្ណា និងកត្តាដង់ស៊ីតេនៃខ្យល់…
Read articleប្រដាប់កាយ ដើម្បីបម្រើព្រះអង្គ
សូមអាន : និក្ខមនំ ២៨:១-៨,៤០-៤១ ត្រូវឲ្យធ្វើសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុន បងឯង សំរាប់ជាកិត្តិយស ហើយនឹងភាពលំអ។ និក្ខមនំ ២៨:២ សិល្បករអង់គ្លេសឈ្មោះ ខឺកស្ទី មែកឡូដ(Kirstie Macleod) គឺជាស្ថាបនិករបស់កម្មវិធីរ៉ូបក្រហម ដែលមានការដាក់តាំងបង្ហាញជាច្រើនអំពីកម្មវិធីនេះ នៅតាមបណ្តាសារមន្ទីរ និងវិចិត្រសាលនៅទូទាំងពិភពលោក។ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដែលក្រណាត់សូត្រពណ៌ក្រហមក្រមៅ ៨៤ដុំ បានធ្វើដំណើរទូទាំងពិភពលោក ដើម្បីឲ្យស្រ្តីជាង៣រយនាក់(និងបុរសមួយចំនួនតូច) ប៉ាក់រូបពីលើយ៉ាងស្រស់ស្អាត។ បន្ទាប់មក គេក៏បានយកក្រណាត់ដែលបានប៉ាក់ហើយនោះ ទៅជាធ្វើជារូបសម្រាប់កូនក្រមុំ ដោយបានបង្កប់នូវប្រវត្តិរបស់សិល្បករនីមួយៗ ដែលបានរួមចំណែកក្នុងកម្មវិធីនេះ ដែលភាគច្រើនជាជនពិការ និងអ្នកក្រ។ រ៉ូបពណ៌ក្រហមនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំលៀកបំពាក់បរិសុទ្ធ របស់លោកអើរ៉ុន និងកូនចៅជំនាន់ក្រោយរបស់គាត់ ដែលជាងកាត់ដេរដ៏ចំណានជាច្រើនបានផលិតសម្រាប់គាត់(និក្ខមនំ ២៨:៣)។ ការបង្គាប់របស់ព្រះអម្ចាស់ជាលម្អិត អំពីការកាត់ដេរសំលៀកបំពាក់ពួកសង្ឃ ក៏បានរាប់បញ្ចូលការតុបតែងដែលឆ្លុះបញ្ចាំងអំពីប្រវត្តិរបស់ជនជាតិអ៊ីស្រាអែល ដែលមានដូចជាការឆ្លាក់ឈ្មោះរបស់ពូជអំបូរទាំង១២ នៅលើថ្មអូនីក្ស សម្រាប់ពាក់ពីលើស្មាពួកសង្ឃ ទុកជាសេចក្តីរំឭកនៅចំពោះព្រះយេហូវ៉ា(ខ.១២)។ គេក៏បានធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសំរាប់ពួកគេផងដែរ ដើម្បីជាកិត្តិយស និងជាភាពលំអដល់ពួកគេ ខណៈពេលដែលពួកគេបម្រើព្រះអម្ចាស់ និងដឹកនាំពួកបណ្តាជនថ្វាយបង្គំព្រះអង្គ(ខ.៤០)។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ នៅគ្រាសញ្ញាថ្មី…
Read article