មិនមែនមានពរ តែសម្បកក្រៅ
សូមអាន : ២កូរិនថូស ៣:១-៦ ដោយបានសំដែងមកច្បាស់ថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងខ្ញុំបានតែងទុក … គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់។ ២កូរិនថូស ៣:៣ នៅពេលដែលច្បាប់តម្រូវឲ្យពាក់ម៉ាស់ មានការបន្ធូរបន្ថយ ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតកូវីដ១៩ ខ្ញុំក៏បានភ្លេចដាក់ម៉ាស់ជាប់ខ្លួន សម្រាប់ប្រើពេលដែលត្រូវការ ដូចនៅសាលារៀនរបស់កូនស្រីខ្ញុំជាដើម ដែលនៅមានការតម្រូវឲ្យពាក់ម៉ាស់ក្នុងបរិវេណសាលា។ ថ្ងៃមួយ ពេលខ្ញុំត្រូវពាក់ម៉ាស់ ខ្ញុំរកបានម៉ាស់មួយ ក្នុងរថយន្តរបស់ខ្ញុំ ដែលខ្ញុំមិនបានពាក់កាលពីមុន ដោយសារវាមានពាក្យ “មានពរ” សរសេរពីលើ។ ខ្ញុំសុខចិត្តពាក់ម៉ាស់ដែលគ្មានសរសេរអក្សរពីលើ ដោយសារខ្ញុំមិនចង់ប្រើពាក្យនៅលើម៉ាស់នោះ មិនបានត្រឹមត្រូវ។ តែខ្ញុំគ្មានជម្រើស ដូចនេះ ខ្ញុំក៏បានពាក់ម៉ាសនោះទាំងស្ទាក់ស្ទើរ។ ហើយពេលដែលខ្ញុំទៅដល់សាលារៀនរបស់កូនស្រីខ្ញុំ ខ្ញុំស្ទើរតែខ្វះភាពអត់ធ្មត់ ចំពោះអ្នកទទួលភ្ញៀវដែលទើបមកធ្វើការថ្មី ដែលមានការយឺតយ៉ាវ នៅក្នុងការងាររបស់គាត់។ ពេលនោះ ខ្ញុំមិនចង់ធ្វើជាមនុស្សមានពុត ដែលមានពាក្យ “មានពរ” នៅលើម៉ាស់ តែខ្វះភាពអត់ធ្មត់ ចំពោះមនុស្សម្នាក់ ដែលកំពុងមានការពិបាកក្នុងការធ្វើការងារថ្មី តាមប្រព័ន្ធដ៏ស្មុគស្មាញរបស់សាលារៀន។ ពាក្យនៅលើម៉ាស់របស់ខ្ញុំ គឺបានរំឭកខ្ញុំថា ខ្ញុំគឺជាស្មរបន្ទាល់របស់ព្រះគ្រីស្ទ តែពាក្យពេចន៍ក្នុងព្រះគម្ពីរ ដែលខ្ញុំបាននឹកចាំក្នុងចិត្តខ្ញុំ បានផ្តល់ឲ្យនូវការដាស់តឿនពិតប្រាកដឲ្យមានចិត្តអត់ធ្មត់ ចំពោះអ្នកដទៃ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនពួកជំនុំនៅទីក្រុងកូរិនថូសថា “ដោយបានសំដែងមកច្បាស់ថា…
Read articleនឹងនរជាងភ្នំអេវើរេស
តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨ បើអ្នករស់នៅ ក្នុងព្រះបន្ទូលសន្យាដ៏អស្ចារ្យនេះ ជីវិតអ្នកនឹងមានភាពរឹងមាំ និងនឹងនរ ជាងភ្នំអេរើរេសទៅទៀត។ គ្មានអ្វីអាចបក់ឲ្យអ្នកប៉ើងបានឡើយ ពេលណាអ្នកស្ថិតនៅក្នុងការហ៊ុមព័ទ្ធដោយកំផែងនៃបទគម្ពីរ រ៉ូម ៨:២៨។ នៅខាងក្រៅបទគម្ពីររ៉ូម ៨:២៨ អ្វីៗសុទ្ធតែមានភាពភាន់ភាំង ការថប់បារម្ភ ការភ័យខ្លាច និងភាពមិនច្បាស់លាស់។ នៅក្រៅព្រះបន្ទូលសន្យា អំពីព្រះគុណជាបរិបូរនៅពេលអនាគត គឺមានតែផ្ទះស្បូវ ដែលមានថ្នាំញៀន និងរូបអាសអាភាស និងការបង្វែរអារម្មណ៍ដែលគ្មានប្រយោជន៍រាប់សិបមុខ ឲ្យងាកចេញពីព្រះ។ មានជញ្ជាំងប្រហោង និងដំបូលស័ង្កសីនៃយុទ្ធសាស្ត្រវិនិយោគដ៏ផុយស្រួយ និងការធានារ៉ាប់រងរយៈពេលខ្លី និងគម្រោងចូលនិវត្តន៍មិនច្បាស់លាស់។ មានគន្លឹះទ្វារ ប្រព័ន្ធប្រកាសអាសន្ន ប្រព័ន្ធការពារអាកាសធ្វើពីក្រដាសឡាំង។ នៅខាងក្រៅនោះ មនុស្សព្យាយាមជំនួស បទគម្ពីរ រ៉ូម ៨:២៨ ដោយមធ្យោបាយរាប់ពាន់មុខ។ ពេលណាអ្នកដើរកាត់តាមទ្វារនៃសេចក្តីស្រឡាញ់ ចូលទៅក្នុងសំណង់ដ៏ធំសម្បើម និងមិនចេះរង្គោះរង្គើ នៃបទគម្ពីរ រ៉ូម ៨:២៨ អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរ។ ភាពនឹងនរ ភាពស៊ីជម្រៅ និងសេរីភាពនឹងចូលទៅក្នុងជីវិតអ្នក។ គ្មានអ្វីអាចបក់ឲ្យអ្នកប៉ើងបានទៀតឡើយ។ យើងត្រូវមានទំនុកចិត្តថា ព្រះដែលមានអធិបតេយ្យភាព…
Read articleការបកស្រាយអំពីព្រះត្រៃឯក
សូមអាន : ម៉ាកុស ១:៩-១១ រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។ ម៉ាកុស ១:១១ កាលខ្ញុំទៅលេងប្រទេសអៀរឡង់ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះរូបស្លឹកដើមជន្ទល់ភ្នំ ដែលគេបានប្រើធ្វើជាគ្រឿងតុបតែង តាមរបៀបជាច្រើនណាស់។ ដើមជន្ទល់ភ្នំមានដើមតូចៗ មានស្លឹកពណ៌បៃតងឆែករាងមូល ទងនីមួយៗមានបីស្លឹក។ នៅក្នុងហាងទំនិញនីមួយៗ ខ្ញុំឃើញរូបស្លឹកដើមជន្ទល់ភ្នំ ត្រូវគេយកមកតុបតែងពីលើទំនិញស្ទើរទាំងអស់ ដែលមានដូចជា សំលៀកបំពាក់ មួក គ្រឿងអលង្ការ ។ល។ ដើមជន្ទល់ភ្នំមិនគ្រាន់តែជារុក្ខជាតិដែលមានដុះច្រើន នៅប្រទេសអៀរឡង់ប៉ុណ្ណោះទេ តែក៏ត្រូវបានគ្រីស្ទបរិស័ទនៅទីនោះជាច្រើនជំនាន់ យកមកប្រើដើម្បីរំឭកអំពីអត្ថន័យនៃព្រះត្រៃឯក តាមរបៀបដ៏សាមញ្ញ ដោយពួកគេជឿថា ព្រះពិតតែមួយ មានបីអង្គ គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលរួមគ្នាមកជាព្រះតែមួយ ដែលមានតាំងពីអស់កល្បរៀងមក។ ការបកស្រាយរបស់មនុស្ស អំពីព្រះត្រៃឯក មិនមានភាពឥតខ្ចោះនោះទេ តែការប្រើស្លឹកដើមជន្ទល់ភ្នំធ្វើជាការរំឭក មានអត្ថប្រយោជន៍ ចំពោះប្រជាជននៅប្រទេសអៀរឡង់ ដោយសារស្លឹកដែលឆែកជាបី គឺជាស្លឹកតែមួយ។ យើងមិនឃើញពាក្យព្រះត្រៃឯក នៅក្នុងព្រះគម្ពីរទេ តែពាក្យនេះបានសង្ខេប អំពីសេចក្តីពិតក្នុងទេវសាស្រ្ត ដូចដែលបានបកស្រាយយ៉ាងច្បាស់ ក្នុងបទគម្ពីរជាច្រើន ដែលបានចែងអំពីអង្គទាំងបីនៃព្រះត្រៃឯក ដែលជាព្រះតែមួយ មានវត្តមាន…
Read articleរឿងដែលព្រះទ្រង់សរសេរបញ្ចប់
សូមអាន : យ៉ូហាន ១៦:២៥-៣៣ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ យ៉ូហាន ១៦:៣៣ នៅលើក្របរបស់ទស្សនាវដី្តជីវិតដែលបានចេញផ្សាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៦៨ គេឃើញមានរូបថតកុមារស្គមស្គាំងកំពុងស្រេកឃ្លានអាហារ នៅប្រទេសបាយអាហ្វ្រា(សព្វថ្ងៃ ជាប្រទេសនីហ្សេរីយ៉ា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល)។ មានក្មេងប្រុសម្នាក់បានឃើញរូបនៅលើក្របទស្សនាវដី្តនោះ ហើយក៏បានយកវាទៅបង្ហាញគ្រូគង្វាល ហើយសួរគាត់ថា “តើព្រះទ្រង់ជ្រាបអំពីរឿងនេះទេ?” លោកគ្រូគង្វាលក៏បានឆ្លើយថា “លោកគ្រូដឹងថា ប្អូនមិនយល់អំពីរឿងនេះទេ តែព្រះទ្រង់ពិតជាបានជ្រាបអំពីរឿងនេះ”។ ក្មេងប្រុសនោះក៏បានដើរចេញ ដោយប្រកាសថា គាត់មិនមានចំណាប់អារម្មណ៍ចំពោះព្រះដែលមិនបានជួយពួកគេ នៅពេលដែលព្រះអង្គជ្រាបអំពីបញ្ហារបស់ពួកគេនោះទេ។ សំណួរដូចនេះ មិនគ្រាន់តែបានរំខានអារម្មណ៍របស់ក្មេងៗប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យយើងចង់បានចម្លើយផងដែរ។ ក្មេងប្រុសម្នាក់នោះបានទទួលចម្លើយ អំពីការដែលព្រះទ្រង់ជ្រាបអំពីរឿងនោះយ៉ាងអាថ៌កំបាំង តែទន្ទឹមនឹងនោះ ខ្ញុំក៏ចង់ឲ្យគាត់បានឮអំពីរឿងដែលគួរឲ្យប៉ះពាល់ចិត្ត ដែលព្រះទ្រង់នៅបន្តសរសេរ សូម្បីតែនៅក្នុងតំបន់ ដូចអតីតប្រទេសបាយអាហ្វ្រាក៏ដោយ។ ព្រះយេស៊ូវបានបកស្រាយរឿងនេះ ឲ្យសិស្សរបស់ព្រះអង្គបានយល់ គឺដល់ពួកអ្នកដែលបានសន្និដ្ឋានថា ព្រះអង្គនឹងការពារពួកគេមិនឲ្យមានទុក្ខលំបាក ក្នុងការរស់នៅ។ ផ្ទុយទៅវិញ ព្រះគ្រីស្ទបានប្រាប់ពួកគេថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន”។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានសន្យាថា ការអាក្រក់ទាំងនោះមិនមានជារៀងរហូតនោះទេ។ តាមពិត ព្រះអង្គបានឈ្នះលោកិយហើយ(យ៉ូហាន…
Read articleព្រះអង្គដឹកនាំតាមផ្លូវដែលយើងមិនស្គាល់
សូមអាន ទំនុកដំកើង ១៤២ កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ គេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ។ ទំនុកដំកើង ១៤២:៣ មានពេលមួយខ្ញុំបានចូលរួមការរត់ប្រណាំងជាមួយមិត្តភក្តិខ្ញុំឈ្មោះ ប្រាយអិន(Brian)។ ខ្ញុំមានការស្ទាក់ស្ទើរ ហើយគិតថា ប្រហែលជាខ្ញុំមិនគួរចូលរួមជាមួយគាត់ទេ។ ការប្រកួតនោះប្រព្រឹត្តនៅប្រទេសដទៃ ហើយខ្ញុំមិនដឹងថា យើងអាចរត់បានចម្ងាយប៉ុន្មាន ឬដោយរបៀបណា ហើយត្រូវរត់កាត់តាមសណ្ឋានដីប្រភេទណាទេ។ ម្យ៉ាងទៀត គាត់ជាអ្នករត់លឿន។ តើខ្ញុំនឹងថ្លោះករជើង ពេលខ្ញុំខំរត់ឲ្យទាន់គាត់ឬ? តើខ្ញុំត្រូវធ្វើដូចម្តេច តើត្រូវទុកចិត្តប្រាយអិន ព្រោះគាត់ស្គាល់ផ្លូវច្បាស់ឬ? ពេលការរត់ប្រណាំងចាប់ផ្តើម ខ្ញុំមានការថប់បារម្ភកាន់តែខ្លាំង។ ផ្លូវសម្រាប់រត់មានភាពរដិបរដុប បត់ចុះបត់ឡើង កាត់តាមព្រៃក្រាស់មួយ នៅលើផ្លូវឡើងទួល និងចុះចំណោទ។ អរព្រះគុណព្រះអង្គ ដែលប្រាយអិនចេះតែបន្តងាកមកមើលខ្ញុំនៅក្រោយគាត់ ហើយដាស់តឿនខ្ញុំ អំពីផ្លូវដ៏ពិបាកនៅខាងមុខ។ មនុស្សជាច្រើននៅសម័យព្រះគម្ពីរ ប្រហែលជាមានអារម្មណ៍ដូចនេះឯង ពេលដែលពួកគេចូលទៅក្នុងទឹកដីដែលពួកគេមិនស្គាល់។ ឧទាហរណ៍ លោកអ័ប្រាហាំចូលទឹកដីកាណាន ជនជាតិអ៊ីស្រាអែលនៅក្នុងវាលរហោស្ថាន និងពួកសិស្សរបស់ព្រះយេស៊ូវចេញទៅបំពេញបេសកកម្មផ្សាយដំណឹងល្អ។ ពួកគេមិនដឹងថា ការធ្វើដំណើររបស់ពួកគេនឹងមានលក្ខណៈយ៉ាងណាទេ គឺគ្រាន់តែដឹងថា ពួកគេមុខជាជួបការលំបាក។ ប៉ុន្តែ ព្រះដែលដឹកនាំពួកគេ ព្រះអង្គស្គាល់ផ្លូវនៅខាងមុខច្បាស់។ ពួកគេត្រូវតែទុកចិត្តថា ព្រះអង្គនឹងប្រទានកម្លាំងសម្រាប់ប្រឈមមុខដាក់ការលំបាក ហើយព្រះអង្គនឹងថែរក្សាពួកគេ។ ពួកគេអាចដើរតាមព្រះអង្គបាន ព្រោះព្រះអង្គជ្រាបច្បាស់ថា…
Read articleព្រះទ្រង់រៀបចំផ្លូវសម្រាប់យើងបោះជំហានទៅមុខ
សូមអាន : អេសាយ ២៦:១-១៣ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ អេសាយ ២៦:៧ នៅក្នុងកីឡាវាយកូនបាល់បេសប៊លដែលពឹងផ្អែកសម្លេង កីឡាករទាំងអស់ដែលពិការភ្នែក ត្រូវរង់ចាំស្តាប់សម្លេងរោទ៍ចេញពីកូនបាល់ ឬចេញពីទី ក្នុងលើទីលាន ដើម្បីឲ្យដឹងថា ត្រូវធ្វើអ្វី និងរត់ទៅកន្លែងណា។ អ្នកវាយកូនបាល់ដែលគេមានក្រណាត់រុំភ្នែក(មានកំរិតពិការភ្នែកផ្សេងគ្នា) និងអ្នកគប់កូនបាល់ដែលអាចមើលឃើញ នៅក្នុងក្រុមជាមួយគ្នា។ ពេលណាអ្នកវាយកូនបាល់វាយត្រូវបាល់ដែលបញ្ចេញសម្លេង គាត់ត្រូវរត់ទៅរកទី តាមសម្លេងដែលបានលាន់ឡើង។ អ្នកវាយកូនបាល់ត្រូវរត់ឲ្យដល់ទី មុនពេលអ្នករើសបាល់របស់គូរប្រកួតរើសបានកូនបាល់នោះ ដើម្បីឲ្យបានពិន្ទុ។ កីឡាករម្នាក់បានលើកឡើងថា គាត់មានអារម្មណ៍ថា គាត់ “មានសេរីភាពពេញលេញ ក្នុងការរត់” ព្រោះគាត់ដឹងថា ផ្លូវ និងទិសដៅដែលគាត់ត្រូវរត់ទៅ មានភាពស្រឡះល្អ។ គាត់ថា នេះជាចំណុចល្អបំផុតរបស់ការប្រកួតនេះ។ កណ្ឌគម្ពីរអេសាយបានប្រាប់យើងថា ព្រះអម្ចាស់ជាព្រះដ៏ទៀងត្រង់ “ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត” (២៦:៧)។ កាលហោរាអេសាយបាននិពន្ធកណ្ឌគម្ពីរនេះ ពួកសាសន៍អ៊ីស្រាអែលមិនបានដើរតាមផ្លូវដែលត្រឹមត្រូវឡើយ បានជាពួកគេបានទទួលការជំនុំជម្រះពីព្រះអង្គ ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះអង្គ។ ហោរាអេសាយក៏បានលើកទឹកចិត្តពួកគេឲ្យដើរ ដោយជំនឿ និងការស្តាប់បង្គាប់ ដែលច្រើនតែមានការពិបាក។ ហើយចិត្តរបស់ពួកគេត្រូវផ្តោតទៅលើការលើកដំកើងព្រះនាមព្រះអង្គ និងនឹកចាំអំពីព្រះអង្គ(ខ.៨)។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទុកចិត្តលើចារិកលក្ខណៈដ៏ស្មោះត្រង់របស់ព្រះអង្គ ពេលណាយើងដើរតាមផ្លូវព្រះអង្គ ដោយការស្តាប់បង្គាប់។…
Read article