គ្រីស្ទបរិស័ទដែលខ្វះព្រះគុណ
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ …មិនមែនដោយការប្រព្រឹត្ត។ អេភេសូរ ២:៨-៩ ខណៈពេលដែលយើងធ្វើការតុបតែង សម្រាប់កម្មវីធីពិសេសនៅព្រះវិហារ ស្រ្តីដែលជាអ្នកមើលការខុសត្រូវ បានរអ៊ូរទាំថា ខ្ញុំខ្វះបទពិសោធន៍។ បន្ទាប់ពីគាត់ដើរចេញទៅបាត់ ស្រ្តីម្នាក់ទៀតក៏បានដើរមករកខ្ញុំ ហើយប្រាប់ខ្ញុំ កុំឲ្យព្រួយបារម្ភអំពីពាក្យសម្តីរបស់គាត់អី ហើយថា គាត់ជាគ្រីស្ទបរិស័ទដែលខ្វះព្រះគុណព្រះ។ ខ្ញុំក៏បានអស់សំណើច។ មិនយូរប៉ុន្មាន ខ្ញុំក៏បានចាប់ផ្តើមប្រើពាក្យនេះ ចំពោះអ្នកដែលមានជម្លោះជាមួយខ្ញុំ។ ជាច្រើនឆ្នាំក្រោយមក ពេលខ្ញុំទៅចូលរួមថ្វាយបង្គំក្នុងព្រះវិហារដដែលនោះ ខ្ញុំក៏បានឮគេជូនដំណឹងមរណៈភាពរបស់គាត់។ លោកគ្រូគង្វាលបានចែកចាយ អំពីរបៀបដែលគាត់បានបម្រើព្រះ ដោយមិនចេញមុខមាត់ ហើយបានដាក់ដង្វាយដោយចិត្តសប្បុរសដល់អ្នកដទៃ។ ខ្ញុំក៏បានទូលសូមព្រះអង្គអត់ទោសឲ្យខ្ញុំ ដែលបានវិនិច្ឆ័យ និងនិយាយដើមគាត់ និងអ្នកដទៃទៀត កាលពីមុន ដោយគិតថា ពួកគេខ្វះព្រះគុណព្រះអង្គ។ សរុបមក ក៏ត្រូវការព្រះគុណព្រះ ដូចអ្នកជឿដទៃទៀតផងដែរ។ ក្នុងបទគម្ពីរ អេភេសូរ ជំពូក២ សាវ័កប៉ុលបានលើកឡើងថា “តាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ”(ខ.៣)។ តែព្រះទ្រង់បានប្រទានយើងនូវអំណោយនៃសេចក្តីសង្គ្រោះ ជាអំណោយដែលយើងមិនសមនឹងទទួល ហើយយើងមិនអាចធ្វើអ្វីមួយ ដើម្បីឲ្យទទួលបានសេចក្តីសង្គ្រោះនោះឡើយ ពុំនោះទេ យើងនឹងអួតខ្លួនមិនខាន(ខ.៩)។ កាលណាយើងចុះចូលនឹងព្រះ ពីពេលមួយទៅពេលមួយ ក្នុងដំណើរជីវិតរបស់យើង ព្រះវិញ្ញាណនឹងធ្វើការ…
Read articleសេចក្តីជំនឿ ដែលជួយគ្នាទៅវិញទៅមក
រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្តីអធិស្ឋានចុះ។ ១ពេត្រុស ៤:៧ នៅខែមិថុនា ឆ្នាំ១៩៦៥ ក្មេងជំទង់៦នាក់ នៅក្នុងប្រទេសតុងហ្កាន បានជិះទូកក្តោងចេញពីកោះ ដែលជាស្រុកកំណើតរបស់ខ្លួន ដើម្បីធ្វើដំណើរផ្សងព្រេង។ តែនៅពេលដែលខ្យល់ព្យុះបក់បោកមក នៅយប់ដំបូង ដងក្តោង និងកន្សៃរបស់ទូករបស់ពួកគេក៏បានបាក់ ធ្វើឲ្យពួកគេរសាត់អណ្ដែតអស់ជាច្រើនថ្ងៃ ក្នុងសមុទ្រ ដោយគ្មានអាហារ និងទឹកបរិភោគ រហូតដល់ពេលដែលពួកគេបានទៅដល់កោះអាតា ជាកោះដែលគ្មានមនុស្សរស់នៅ។ ១៥ខែក្រោយមក គេក៏បានរកឃើញក្មេងជំទង់ទាំង៦នាក់ នៅលើកោះនោះ។ ក្មេងប្រុសទំាងនោះបានធ្វើការរួមគ្នា នៅលើកោះនោះ ដើម្បីឲ្យអាចមានជីវិតរស់ ដោយបង្កើតច្បារដំណាំតូចមួយ និងចោះប្រហោងនៅក្នុងគល់ឈើ ដើម្បីរក្សាទុកទឹកភ្លៀង ហើយថែមទាំងបង្កើតកន្លែងហាត់ប្រាណទៀតផង។ ពេលដែលពួកគេម្នាក់បានបាក់ជើង ដោយសារធ្លាក់ពីលើជ្រោះ ក្មេងដទៃទៀតក៏បានព្យាបាលជើងគាត់ ដោយប្រើមែកឈើ និងស្លឹកឈើចងអបជើងឲ្យគាត់។ ពួកគេបានដោះស្រាយបញ្ហាជម្លោះផ្សេងៗ ដោយការផ្សះផ្សាគ្នា តាមច្បាប់ដែលពួកគេបានបង្កើត ហើយថ្ងៃនីមួយៗបានចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយការច្រៀងសរសើរដំកើងព្រះ និងការអធិស្ឋាន។ ក្រុមគ្រួសាររបស់ពួកគេបានធ្វើពិធីបុណ្យសពឲ្យពួកគេនៅស្រុកកំណើត ដោយមិនបានដឹងថា ពួកគេនៅមានជីវិតនោះឡើយ។ កាលគេរកឃើញពួកគេនៅលើកោះនោះ ក្រុមគ្រួសាររបស់ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឃើញពួកគេមានសុខភាពល្អ។ ការរស់នៅជាអ្នកជឿព្រះយេស៊ូវ នៅសតវត្សរ៍ទី១ អាចនាំឲ្យមានអារម្មណ៍ឯកោផងដែរ។…
Read articleអង្គទ្រង់គឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ
យើងមិនអាចបែងចែកព្រះជាចំណែកៗបានទេ។ យើងមិនអាចញែកលក្ខណៈសម្បត្តិរបស់ព្រះអង្គ ចេញពីគ្នា ធ្វើមើលតែលក្ខណៈសម្បត្តិនីមួយៗរួមផ្សំគ្នាបង្កើតជាលក្ខណៈពេញលេញនោះទេ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីគោលលទ្ធិនៃភាពសាមញ្ញរបស់ព្រះ ដែលបានជួយយើងមិនឲ្យបង្កើតគំនិតយល់ខុសអំពីព្រះ។ អត្ថបទ សេចក្តីស្រឡាញ់ជាលក្ខណៈសម្បត្តិដ៏សំខាន់យ៉ាងខ្លាំងរបស់ព្រះ តែព្រះទ្រង់ជាអង្គបុគ្គលដ៏សាមញ្ញ។ មិនមែនក្នុងន័យថា យើងអាចមើលស្រាលព្រះអង្គនោះទេ តែយើងអាចយល់ថា អង្គទ្រង់មិនមានផ្នែកជាច្រើនផ្សំចូលគ្នានោះទេ។ អង្គទ្រង់ផ្ទាល់គឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ ដូចនេះ ដើម្បីឲ្យយើងអាចយល់អំពីលក្ខណៈសម្បត្តិណាមួយរបស់ព្រះអង្គ អ្នកត្រូវតែយល់ផងដែរថា លក្ខណៈសម្បត្តិនោះមានទំនាក់ទំនង និងមានការតភ្ជាប់ជាមួយលក្ខណៈសម្បត្តិដទៃទៀតរបស់ព្រះ។ សេចក្តីស្រឡាញ់របស់ព្រះ គឺជាសេចក្តីស្រឡាញ់ដ៏អស់កល្ប។ សេចក្តីស្រឡាញ់របស់ព្រះជាសេចក្តីស្រឡាញ់ ដែលមានអធិបតេយ្យភាព ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ជាសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួល។ សេចក្តីស្រឡាញ់របស់ព្រះអង្គជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ។ ព្រះដែលមិនមានលក្ខណៈសម្បត្តិ ដូចជាភាពយុត្តិធម៌ សេចក្តីបរិសុទ្ធ ឬអធិបតេយ្យភាព ។ល។ គឺមិនខុសពីរូបព្រះ ដែលធ្វើពីឈើ ឬថ្មនោះឡើយ។
Read articleព្រះអង្គទតឃើញការសោកសង្រេងរបស់យើង
ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។ វិវរណៈ ២១:៤ កវីកំណាព្យនៅសតវត្សរ៍ទី១៩ ឈ្មោះ អេមីលី ឌីកឃីនសិន(Emily Dickinson) បានសរសេរថា “ខ្ញុំបានវាស់ស្ទង់ការសោកសង្រេងនីមួយៗដែលខ្ញុំបានជួប ខ្ញុំខំបើកភ្នែកមើលវា ហើយឆ្ងល់ថា វាមានទម្ងន់ធ្ងន់ដូចខ្ញុំទេ ឬវាមានទំហំតូចជាងខ្ញុំ”។ បទកំណាព្យនេះ បានឆ្លុះបញ្ចាំងអំពីរបៀបដែលមនុស្សមើលឃើញស្នាមរបួស ដែលអ្នកដទៃបានធ្វើមកលើខ្លួន ពេញមួយជីវិតពួកគេ។ អ្នកស្រីឌីឃិនសិន ក៏បានសន្និដ្ឋាន ដោយការកម្សាន្តចិត្ត ពេលបានមើលទៅកាល់វ៉ារី នាងឃើញព្រះអង្គសង្គ្រោះទទួលយកស្នាមរបួសរបស់នាង ដោយព្រះអង្គបានរងទុក្ខនៅលើឈើឆ្កាងរហូតអស់ព្រះជន្ម។ កណ្ឌគម្ពីរវិវរណៈបានពិពណ៌នាអំពីព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះរបស់យើងថា ព្រះអង្គជា “កូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ”(៥:៦ និងមើល ខ.១២)។ ពេលនោះ គេនៅអាចមើលឃើញស្នាមរបួសរបស់ព្រះអង្គ។ គឺរបួសដែលកើតឡើងពីការផ្ទុកពីលើអង្គទ្រង់ នូវអំពើបាប និងភាពអស់សង្ឃឹមរបស់រាស្រ្តព្រះអង្គ(១ពេត្រុស ២:២៤-២៥) ដើម្បីឲ្យពួកគេអាចមានជីវិត និងក្តីសង្ឃឹមថ្មី។ ហើយកណ្ឌគម្ពីរវិវរណៈ ក៏បានពិពណ៌នា អំពីពេលដែលព្រះអង្គសង្រ្គោះ នឹង “ជូតទឹកភ្នែក” ចេញពីភ្នែកកូនព្រះអង្គ(២១:៤)។ សព្វថ្ងៃនេះ ព្រះយេស៊ូវមិនបានកាត់បន្ថយការឈឺចាប់របស់ពួកគេ ឲ្យនៅតិចបំផុត តែព្រះអង្គពិតជាទតមើល និងយកព្រះទ័យទុកដាក់ចំពោះការសោកសង្រេងរបស់មនុស្សម្នាក់ៗ ដោយអញ្ជើញពួកគេចូលទៅក្នុងជីវិតថ្មី ដែលមានការប្រោសឲ្យជា ក្នុងនគរព្រះអង្គ ដែលគ្មានសេចក្តីស្លាប់…
Read articleរកឃើញក្តីសង្ឃឹមក្នុងពេលសោកសង្រេង
ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម។ ១ថែស្សាឡូនិច ៤:១៣ លូអ៊ីស(Louise) ជាក្មេងស្រីសកម្ម គួរឲ្យស្រឡាញ់ ដែលបាននាំមកនូវទឹកមុខញញឹម ដល់មនុស្សទាំងអស់ដែលនាងបានជួប។ កាលនាងមានអាយុ៥ឆ្នាំ នាងមានជំងឺដ៏កម្រមួយ។ ការបាត់បង់ជីវិតរបស់នាង ក្នុងរយៈពេលដ៏ខ្លី បាននាំមកនូវអារម្មណ៍តក់ស្លុត ដល់អ្នកស្រី ដេយ ដេយ(Day Day) និងលោកភីធ័រ(Peter) ជាឪពុកម្តាយ ក៏ដូចជាមិត្តរួមការងារទាំងអស់។ យើងទាំងអស់គ្នាបានសោកសង្រេងជាមួយពួកគាត់ ក្នុងសោកនាដកម្មនេះ។ ប៉ុន្តែ អ្នកស្រីដេយ ដេយ និងលោកភីធ័រ បានរកឃើញកម្លាំង ដើម្បីបន្តដំណើរទៅមុខទៀត។ ពេលខ្ញុំសួរសុខទុក្ខអ្នកស្រីដេយដេយ គាត់បានប្រាប់ខ្ញុំថា គាត់និងស្វាមីគាត់បានរកឃើញកម្លាំង ក្នុងព្រះអម្ចាស់ ដោយផ្តោតចិត្តទៅលើសេចក្តីពិតដែលថា សព្វថ្ងៃនេះ លូអ៊ីសកំពុងតែស្ថិតនៅក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ នៅនគរស្ថានសួគ៌។ គាត់ថា “យើងមានអំណរ ព្រោះពេលវេលាដែលកូនស្រីរបស់យើងមាននៅលើផែនដីនេះបានអស់ ហើយនាងបានចូលទៅក្នុងជីវិតអស់កល្បជានិច្ចហើយ។ ដោយសារព្រះគុណ និងកម្លាំងមកពីព្រះអម្ចាស់ យើងអាចឆ្លងកាត់ការសោកសង្រេង ហើយបន្តធ្វើកិច្ចការអ្វី ដែលព្រះអង្គបានត្រាស់ហៅឲ្យយើងធ្វើ”។ អ្នកស្រីដេយ ដេយ បានរកឃើញការកម្សាន្តចិត្ត នៅក្នុងការទុកចិត្តលើព្រះទ័យរបស់ព្រះ ដែលបានបើកបង្ហាញអង្គទ្រង់ ក្នុងព្រះយេស៊ូវ។ សេចក្តីសង្ឃឹមស្របតាមព្រះគម្ពីរ គឺលើសពីការមានគំនិតវិជ្ជមាន…
Read articleពេលដែលមានការគំរាមកំហែងខុសពីធម្មតា
បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ។ ១ពេត្រុស ៤:១៤ គ្រីស្ទបរិស័ទជាច្រើន ក្នុងពិភពលោកនេះ មិនបានដឹងអំពីគ្រោះថ្នាក់ដែលគំរាមកំហែងជីវិត ដោយសារយើងជឿព្រះគ្រីស្ទនោះឡើយ។ យើងមានភាពស៊ាំនឹងការរស់នៅ ដោយគ្មានការបៀតបៀនទាំងនោះ។ រឿងនេះហាក់ដូចជាគ្មានអ្វីចម្លែកទេ។ ហេតុនេះហើយ ពេលណាយើងជួបការគំរាមកំហែងថា គេនឹងបៀតបៀនយើង នោះជាញឹកញាប់ ប្រតិកម្មឆ្លើយតបទីមួយរបស់យើង គឺច្រើនតែបង្ហាញចេញមក ដោយកំហឹង។ ប៉ុន្តែ កំហឹងនោះអាចជាសញ្ញាបង្ហាញថា យើងកំពុងតែភ្លេចថា យើងជាអ្នកប្រទេសក្រៅ និងអ្នកដែលគ្រាន់តែសំណាក់នៅ (“ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា… “១ពេត្រុស ២:១១)។ ប្រហែលជាយើងបានរស់នៅសុខស្រួលពេក ក្នុងពិភលោកនេះ។ យើងមិនមានអារម្មណ៍ថា ចង់ទៅនៅជាមួយព្រះគ្រីស្ទ ដូចសាវ័កប៉ុលទេ ៖ “ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង”(ភីលីព ៣:២០)។ គ្រីស្ទានជាច្រើនត្រូវការឲ្យគេរំឭកថា “ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្តីចំឡែកនោះឡើយ”(១ពេត្រុស ៤:១២)។ រឿងនេះមិនមានអ្វីចម្លែកទេ។ តើអ្នកធ្លាប់ឆ្ងល់ទេថា អ្នកនឹងធ្វើដូចម្តេចខ្លះ ក្នុងពេលល្បងលជំនឿដែលខ្លាំងបំផុតត?…
Read article