តែងតែនឹកចាំអធិស្ឋានឲ្យ
ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង។ ភីលេម៉ូន ១:៤ លោកម៉ាលខុម ខ្លោត(Malcolm Cloutt) បានក្លាយជាអ្នកទទួលរង្វាន់កិត្តិយស Maundy Money ឆ្នាំ២០២១ ពីក្សត្រីអេលីហ្សាប៊ែត ទី២(Elizabet II) ជាកម្មវិធីដែលគេប្រារព្ធធ្វើប្រចាំឆ្នាំ ដើម្បីឲ្យរង្វាន់ដល់បុរស ឬស្រ្តីអង់គ្លេសណាដែលមានភាពលេចធ្លោ។ នៅថ្ងៃទទួលរង្វាន់នោះ លោកខ្លោតមានអាយុ១០០ឆ្នាំហើយ។ គាត់បានទទួលរង្វាន់កិត្តិយសនេះ ដោយសារគាត់បានចែកព្រះគម្ពីរដោយផ្ទាល់ដៃ បាន១ពាន់ក្បាល ក្នុងមួយជីវិតគាត់។ លោកខ្លោតក៏បានធ្វើការកត់ត្រា អំពីអ្នកដែលបានទទួលព្រះគម្ពីរ១ក្បាលពីគាត់ ហើយក៏បានអធិស្ឋានឲ្យពួកគេជាទៀងទាត់។ ភាពស្មោះត្រង់របស់លោកខ្លោត ក្នុងការអធិស្ឋាន ជាគំរូនៃសេចក្តីស្រឡាញ់ដ៏មានអំណាច ដែលយើងឃើញមាន ក្នុងកណ្ឌគម្ពីរសំបុត្ររបស់សាវ័កប៉ុល ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី។ ជាញឹកញាប់ សាវ័កប៉ុលបានលើកទឹកចិត្តអ្នកទទួលសំបុត្ររបស់គាត់ថា គាត់បានអធិស្ឋានឲ្យពួកគេជាទៀងទាត់។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានផ្ញើទៅមិត្តសំឡាញ់គាត់ ឈ្មោះ ភីលេម៉ូន គាត់បានសរសេរថា “ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង”(ភីលេម៉ូន ១:៤)។ ក្នុងសំបុត្រដែលគាត់សេរសេរផ្ញើទៅលោកធីម៉ូថេ គាត់សរសេរថា “ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបំរើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកឰយុកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ”(២ធីម៉ូថេ ១:៣)។ ក្នុងសំបុត្រដែលគាត់បានផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូម គាត់បាននិយាយសង្កត់ធ្ងន់ថា…
Read articleអរសប្បាយនឹងភាពពោរពេញរបស់ព្រះអង្គ
យើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង។ យ៉ូហាន ១:១៦ ពេលដែលកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យជិតចាប់ផ្តើម ក្រុមអធិស្ឋានកំពុងតែតយុទ្ធយ៉ាងស្វិតស្វាញ ក្នុងការអធិស្ឋានសូមឲ្យប្រជាជនយើងបានជឿព្រះ និងអធិស្ឋានឲ្យពួកជំនុំ នៃទីក្រុងធ្វីន និងអធិស្ឋានសម្រាប់ប្រទេសជាតិ។ ក្នុងពេលនោះ មានបុរសម្នាក់បានអធិស្ឋាន តាមព្រះបន្ទូលព្រះ ក្នុងបទគម្ពីរយ៉ូហាន ១:១៤,១៦ ថា ៖ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត … ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង។ ការដែលព្រះយេស៊ូវយាងមកយកកំណើតជាមនុស្ស គឺមានន័យសម្រាប់ខ្ញុំណាស់។ ក្នុងពេលនោះ ព្រះទ្រង់បានឲ្យពាក្យ “សេចក្តីពោរពេញ” មានភាពពេញបរិបូរដ៏អស្ចារ្យ ដែលមានឥទ្ធិពលមកលើជីវិតខ្ញុំ។ ខ្ញុំក៏មានការយល់ដឹងខ្លះៗ អំពីអត្ថន័យពិតនៃភាពពោរពេញរបស់ព្រះគ្រីស្ទ។ ខ្ញុំបានស្គាល់ភាពអស្ចារ្យ នៃការទទួលព្រះគុណបន្ថែមពីលើព្រះគុណ ពីភាពពោរពេញនេះ។ ហើយនៅពេលនោះ ខ្ញុំបានទទួលព្រះគុណថែមពីលើព្រះគុណ។ ខ្ញុំក៏បានដឹងថា គ្មានអ្វីដែលផ្អែមជាងការអង្គុយនៅទៀបព្រះបាទព្រះអង្គ ឬអានព្រះគម្ពីរ នៅពេលរសៀលទាំងមូល ហើយបានពិសោធន៍នឹងភាពហូរហៀរនៃភាពពោរពេញរបស់ព្រះអង្គ។ ហេតុអ្វីភាពពោរពេញមានឥទ្ធិពលខ្លាំងយ៉ាងនេះ មកលើខ្ញុំ ហើយហេតុអ្វី នៅតែមានឥទ្ធិពលមកលើខ្ញុំរហូតមកដល់ពេលនេះ តាមរបៀបដ៏អស្ចារ្យ? ពីព្រោះ… … ព្រះដែលភាពពោរពេញរបស់ទ្រង់បានជ្រួតជ្រាបជីវិតខ្ញុំ ដោយព្រះគុណ…
Read articleបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ។ អេភេសូរ ៥:១៨ អ្នកនិពន្ធឈ្មោះ ស្កុត មែកណៃ(Scot McKnight) បានចែកចាយទីបន្ទាល់របស់គាត់ អំពី “ការពេញដោយព្រះវិញ្ញាណបរិសុទ្ធ” កាលគាត់រៀននៅវិទ្យាល័យ។ ពេលគាត់ចូលរួមកម្មវិធីបោះជំរុំ គ្រូអធិប្បាយបានលើកទឹកចិត្តគាត់ ឲ្យបើកចិត្ត ទទួលព្រះគ្រីស្ទគ្រងរាជ្យក្នុងជីវិតគាត់ ដោយចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ។ ក្រោយមក គាត់ក៏បានអង្គុយនៅក្រោមដើមឈើមួយ ហើយក៏បានអធិស្ឋានថា “ឱព្រះវរបិតា សូមព្រះអង្គអត់ទោសបាបឲ្យទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធ”។ គាត់ថា ការអស្ចារ្យក៏បានកើតឡើង។ ចាប់តាំងពីពេលនោះមក ជីវិតគាត់បានផ្លាស់ប្តូរទាំងស្រុង។ មិនបានល្អឥតខ្ចោះ តែខុសប្លែកពីមុន។ ភ្លាមៗនោះ គាត់ក៏មានចិត្តចង់អានព្រះគម្ពីរ អធិស្ឋាន និងជួបអ្នកជឿដទៃទៀត ហើយបម្រើព្រះ។ មុនពេល ព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គ“ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំសេចក្តីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ”(កិច្ចការ ១:៤)។ ព្រះអង្គមានបន្ទូលទៀតថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ព្រះទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅក្នុងអ្នកដែលជឿព្រះយេស៊ូវ។ ការពេញដោយព្រះវិញ្ញាណបរិសុទ្ធបានកើតឡើងជាលើកដំបូងនៅថ្ងៃបុណ្យទី៥០(មើលកិច្ចការ ជំពូក២)…
Read articleការស្រេកឃ្លានភាពស្ងប់ស្ងាត់
ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ។ ១ពង្សាវតាក្សត្រ ១៩:១២ បើអ្នកចូលចិត្តភាពស្ងប់ស្ងាត់ មានបន្ទប់មួយ ក្នុងទីក្រុងមីនាប៉ូលីស រដ្ឋមីនេសូតា ដែលអ្នកនឹងចូលចិត្ត។ បន្ទប់នោះអាចស្រូបសម្លេងគ្រប់ប្រភេទ បាន៩៩.៩៩ភាគរយ! បន្ទប់ដ៏ល្បីល្បាញនោះ ជាបន្ទប់ដែលគ្មានសម្លេងឡង ក្នុងមន្ទីរពិសោធន៍អ័រហ្វៀល ត្រូវបានគេហៅថា “កន្លែងដែលស្ងប់ស្ងាត់បំផុត នៅលើផែនដី”។ មនុស្សដែលចង់បានកន្លែងស្ងាត់គ្មានសម្លេងរំខាន ក្នុងបន្ទប់នោះ ត្រូវគេតម្រូវឲ្យអង្គុយចុះ ដើម្បីជៀសវាងការវិលមុខ ដោយសារនៅទីនោះស្ងប់ស្ងាត់ពេក។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់អាចចំណាយពេលក្នុងបន្ទប់នោះ លើស៤៥នាទីឡើយ។ មានមនុស្សតិចណាស់ ដែលត្រូវការភាពស្ងប់ស្ងាត់ខ្លាំងយ៉ាងនេះ។ តែជួនកាល យើងប្រាថ្នាចង់បានភាពស្ងប់ស្ងាត់បន្តិច ក្នុងពិភពលោកដែលមានពេញទៅដោយសម្លេងរំខាន។ សូម្បីតែពត៌មានដែលយើងទស្សនា និងបណ្ដាញសង្គម ដែលយើងបានចំណាយពេលជាមួយ បាននំាមកនូវសម្លេងរំខាន ដែលធ្វើឲ្យយើងពិបាកផ្តោតអារម្មណ៍ទៅលើការងារ ឬការសិក្សា។ យើងច្រើនតែឃើញគេប្រើពាក្យសម្តី និងរូបភាព ដែលនាំឲ្យយើងមានអារម្មណ៍អវិជ្ជមាន។ សម្លេងរំខានទាំងអស់នោះ អាចធ្វើឲ្យយើងពិបាកស្តាប់ព្រះសូរ្យសៀងព្រះ។ កាលហោរាអេលីយ៉ាចេញទៅជួបព្រះអម្ចាស់ នៅលើភ្នំហូរ៉ែប គាត់មិនបានរកឃើញព្រះអង្គ នៅក្នុងកន្លែងដែលមានសម្លេងឮខ្លាំង មានខ្យល់ព្យុះ ឬមានភ្នំភ្លើង ឬក៏ភ្លើងឆេះនោះឡើយ(១ពង្សាវតាក្សត្រ ១៩:១១-១២)។ ទាល់តែលោកអេលីយ៉ាបានឮសម្លេងតូចរហៀងៗ ទើបគាត់យកក្រម៉ាគ្រលុំមុខ រួចដើរចេញពីរូងភ្នំ ហើយក៏បានជួប “ព្រះដ៏មានគ្រប់ចេស្តា”(ខ.១២-១៤)។ វិញ្ញាណរបស់អ្នកប្រហែលកំពុងស្រេកឃ្លានភាពស្ងប់ស្ងាត់ផងដែរ…

Read articleបន្ទាបខ្លួនបម្រើ តាមគំរូព្រះអង្គ
គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង។ ភីលីព ២:៧ ក្នុងកម្មវិធីទូរទស្សន៍មួយ មានចំណងជើងថា ចៅហ្វាយនាយបន្លំខ្លួន មាននាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុនលក់ការ៉េមដ៏ល្បីល្បាញ បានបន្លំខ្លួន ធ្វើជាបុគ្គលិក នៅក្នុងហាងលក់ការ៉េមមួយរបស់ក្រុមហ៊ុន។ គាត់បានពាក់សក់ក្លែងក្លាយ និងតុបតែងមុខ កុំឲ្យគេមើលគាត់ស្គាល់ ក្នុងការធ្វើការជាបុគ្គលិកថ្មីម្នាក់។ គោលដៅរបស់គាត់ គឺដើម្បីមើលដំណើរការក្នុងក្រុមហ៊ុនចាប់តាំងពីថ្នាក់ទាប ដល់ថ្នាក់លើ។ ផ្អែកទៅលើការសង្កេតរបស់គាត់ គាត់អាចរកឃើញដំណោះស្រាយ សម្រាប់បញ្ហាមួយចំនួន ដែលហាងនោះកំពុងជួបប្រទះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាព្រះយេស៊ូវ ដែលបានលះបង់ព្រះអង្គទ្រង់ មកយកភាពជាអ្នកបម្រើ(ភីលីព ២:៧) ដើម្បីដោះស្រាយបញ្ហារបស់យើង។ ព្រះអង្គបានយកកំណើតជាមនុស្ស ដោយដើរនៅលើដី បង្រៀនយើងអំពីព្រះពិត ហើយទីបំផុត ក៏បានសុគតនៅលើឈើឆ្កាង ដើម្បីលោះបាបយើង(ខ.៨)។ ការលះបង់នេះបានបង្ហាញការបន្ទាបព្រះកាយរបស់ព្រះអង្គ ខណៈពេលដែលព្រះអង្គលះបង់ព្រះជន្ម ដោយការស្តាប់បង្គាប់ព្រះវរបិតា ធ្វើជាដង្វាយលោះបាបយើង។ ព្រះអង្គបានដើរនៅលើដី ដូចមនុស្សធម្មតា ហើយក៏បានដកពិសោធន៍ដោយផ្ទាល់ ជាមួយនឹងបញ្ហាដែលយើងជួបប្រទះ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះអង្គបានត្រាស់ហៅយើង ឲ្យយកតម្រាប់តាមព្រះអង្គ ជាព្រះសង្រ្គោះយើង ជាពិសេស ក្នុងទំនាក់ទំនងរបស់យើង ជាមួយអ្នកជឿដទៃទៀត(ខ.៥)។ ព្រះទ្រង់ជួយយើង ឲ្យមានការបន្ទាបខ្លួន(ខ.៣) ហើយមានគំនិតគិតដូចព្រះគ្រីស្ទ(ខ.៥)។ ព្រះអង្គជំរុញយើង ឲ្យរស់នៅ ជាអ្នកបម្រើ…
Read article