ស្ករសូកូឡាដែលបានធ្លាក់ចុះមកដូចព្រឹល
ម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ។ និក្ខមនំ ១៦:១៥ ប្រជាជននៅទីក្រុងអូលធិន ប្រទេសស្វីស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទីក្រុងទំាំងមូលបានគ្របដណ្តប់ ទៅដោយកម្ទេចស្ករសូកូឡា ដែលបានធ្លាក់ចុះពីលើមេឃមកដូចព្រិល។ ប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ របស់រោងចក្រស្ករសូកូឡាមួយ នៅក្បែរទីក្រុងនោះ មានដំណើរការខុសប្រក្រតី ដោយបានបាញ់កម្ទេចស្ករសូកូឡាចេញទៅលើមេឃតាមខ្យល់ ហើយក៏បានធ្វើឲ្យតំបន់នោះគ្របដណ្តប់ទៅដោយលម្អងធូលីដែលមានរស់ជាតិផ្អែមឆ្ងាញ់។ ការដែលស្ករសូកូឡាស្រោបពីលើផ្លូវថ្នល់ ដំបូលផ្ទះ និងដំបូលរថយន្ត ស្តាប់មើលទៅ ហាក់ដូចជាក្តីស្រមៃរបស់អ្នកញៀនស្ករសូកូឡាបានក្លាយជាការពិត។ ស្ករសូកូឡាដែលបានធ្លាក់ចុះពីលើមេឃមកលើទីក្រុង មិនបានធ្វើជាអាហារដល់អ្នកក្រុងនៅទីនោះទេ តែព្រះទ្រង់ពិតជាបានប្រទានអាហារពិតប្រាកដ ធ្លាក់ចុះពីលើមេឃ សម្រាប់ពួកអ៊ីស្រាអែល។ កាលនោះ ពួកគេត្រូវធ្វើដំណើរកាត់វាលរហោស្ថាន ហើយក៏ចាប់ផ្តើមរអ៊ូរទាំ ដោយរំឭកអំពីអាហារដែលពួកគេធ្លាប់បរិភោគក្នុងទឹកដីអេស៊ីព្ទ។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយមានបន្ទូលថា “មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា”(និក្ខមនំ ១៦:៤)។ នៅពេលដែលសន្សើមស្ងួតអត់ រៀងរាល់ពេលព្រឹក គេឃើញមានអាហារ ដែលមានចំណិតតូចស្ដើង នៅលើដី។ ជនជាតិអ៊ីស្រាអែលប្រហែល២លាននាក់ ក៏បានទទួលបង្គាប់ឲ្យប្រមូលអាហារនោះ ដែលជានំម៉ាណា សម្រាប់តែបរិភោគមួយថ្ងៃៗ។ ក្នុងដំណើរវិលវល់៤០ឆ្នាំ ក្នុងវាលរហោស្ថាន ពួកគេបានទទួលនំម៉ាណាពីព្រះអម្ចាស់ ជាការផ្គត់ផ្គង់ដោយការអស្ចារ្យ។ យើងមិនបានដឹងច្រើន អំពីលក្ខណៈរបស់នំម៉ាណា ក្រៅពីខគម្ពីរដែលបានពិពណ៌នាថា “នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស…
Read articleសេចក្តីសង្ឃឹម នៅក្នុងផលវិបាក
ព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨ តើអ្នកធ្លាប់បានធ្វើអ្វីមួយ ទាំងកំហឹង ហើយក្រោយមក អ្នកក៏មានការស្តាយក្រោយដែរឬទេ? កាលកូនប្រុសខ្ញុំកំពុងតយុទ្ធនឹងការញៀនថ្នាំ ខ្ញុំបានប្រើពាក្យសម្តីធ្ងន់ៗខ្លះ ក្នុងការបញ្ចេញប្រតិកម្មចំពោះការដែលគាត់សម្រេចចិត្តសេពគ្រឿនញៀន។ ការបញ្ចេញកំហឹងរបស់ខ្ញុំ គ្រាន់តែបានធ្វើឲ្យគាត់មានការបាក់ទឹកចិត្តកាន់តែខ្លាំងប៉ុណ្ណោះ។ ប៉ុន្តែ ទីបំផុត គាត់ក៏បានជួបអ្នកជឿព្រះដែលបានចែកចាយ អំពីជីវិត និងក្តីសង្ឃឹមដល់គាត់ ហើយក្រោយមក គាត់ក៏បានរួចផុតពីការញៀនថ្នាំ។ សូម្បីតែអ្នកដែលជាគំរូនៃសេចក្តីជំនឿ ដូចលោកម៉ូសេ ក៏បានធ្វើនូវរឿងដែលនាំឲ្យគាត់មានការស្តាយក្រោយផងដែរ។ កាលប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថាន ពួកគេខ្វះទឹកផឹក ហើយក៏បានរអ៊ូរទាំយ៉ាងខ្លាំង។ ដូចនេះ ព្រះទ្រង់ក៏បានប្រទានសេចក្តីបង្គាប់ដ៏ជាក់លាក់ ដល់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមក(ជនគណនា ២០:៨)។ ប៉ុន្តែ លោកម៉ូសេបានបញ្ចេញប្រតិកម្មចំពោះពួកអ៊ីស្រាអែល ទាំងកំហឹង ដោយស្រែកដាក់ពួកគេថា “ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សំរាប់អ្នករាល់គ្នាឬអី?”(ខ.១០)។ រួចម៉ូសេលើកដៃឡើងវាយថ្មនោះ នឹងដំបងអស់២ដង ខុសនឹងការបង្គាប់របស់ព្រះអង្គ (ខ.១១)។ ទោះទឹកបានហូរចេញពីថ្មមែន ពួកគេបានទទួលផលវិបាកដ៏សោកសៅនៅពេលក្រោយ។ ព្រះទ្រង់មិនបានអនុញ្ញាតឲ្យលោកម៉ូសេ និងអើរ៉ុនចូលទឹកដីដែលព្រះអង្គបានសន្យាប្រទានឲ្យរាស្រ្តព្រះអង្គឡើយ។ តែព្រះអង្គនៅតែមានសេចក្តីមេត្តា ដោយអនុញ្ញាតឲ្យគាត់មើលឃើញទឹកដីសន្យាពីចម្ងាយ(២៧:១២-១៣)។ ព្រះទ្រង់នៅតែមានសេចក្តីមេត្តាចំពោះយើង ពេលដែលយើងកំពុងស្ថិតក្នុងវាលរហោស្ថាននៃការមិនស្តាប់បង្គាប់ព្រះអង្គ គឺដូចដែលព្រះអង្គមានសេចក្តីមេត្តាចំពោះលោកម៉ូសេផងដែរ។ តាមរយៈការសុគត…
Read articleយកតម្រាប់តាមព្រះយេស៊ូវ
កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:២ សត្វមឹកមីមីក “មានជំនាញបន្លំខ្លួន” នៅក្នុងទឹកសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី និងតំបន់ដែលមានផ្កាសមុទ្រច្រើនជាងគេបំផុតនៅលើពិភពលោក។ សត្វមឹកមីមីក មិនខុសពីសត្វមឹកដទៃទៀតទេ។ ពួកវាអាចផ្លាស់ប្តូរពណ៌សម្បុរស្បែករបស់វា ដើម្បីបន្លំនឹងបរិស្ថានជុំវិញខ្លួនវា។ ពេលណាពួកវាទទួលរងការគំរាមកំហែង សត្វដ៏ឆ្លាតវៃនេះក៏អាចផ្លាស់ប្តូររូបរាង របៀបផ្លាស់ទី និងអាកប្បកិរិយា ឲ្យដូចសត្វសមុទ្រដ៏កាចសាហាវ ដែលមានដូចជាសត្វត្រីតោមានពិស និងសត្វពស់សមុទ្រជាដើម។ អ្នកជឿព្រះយេស៊ូវមិនត្រូវរស់នៅដូចសត្វមឹកមីមីកនោះទេ ព្រោះព្រះទ្រង់បានបង្គាប់ពួកគេ មិនឲ្យត្រាប់តាមលោកិយ ដែលនៅជុំវិញខ្លួនពួកគេឡើយ។ យើងប្រហែលមានអារម្មណ៍ភ័យខ្លាច ឬព្រួយបារម្ភ ដោយសារមនុស្សដែលមានជំនឿខុសពីយើង ហើយក៏ត្រូវបានល្បួងឲ្យសម្របខ្លួនឲ្យដូចគេ ដើម្បីកុំឲ្យគេដឹងថា យើងជាអ្នកដើរតាមព្រះគ្រីស្ទ។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានជំរុញយើង ឲ្យបានថ្វាយរូបកាយទុកជា “យញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ”(រ៉ូម ១២:១) ដោយធ្វើជាតំណាងឲ្យព្រះយេស៊ូវ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។ មិត្តភក្តិ ឬសមាជិកគ្រួសារយើង ប្រហែលជាព្យាយាមកៀបសង្កត់យើង ឲ្យត្រាប់តាមលោកិយ(ខ.២)។ តែយើងអាចបង្ហាញឲ្យគេដឹងថា យើងកំពុងបម្រើព្រះយេស៊ូវ ដោយរស់នៅតាមគំរូព្រះអង្គ ក្នុងនាមជាកូនព្រះអង្គ។ ពេលណាយើងស្តាប់បង្គាប់តាមព្រះគម្ពីរ ហើយបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ នោះការរស់នៅរបស់យើងអាចបង្ហាញឲ្យគេដឹងថា រង្វាន់សម្រាប់ការស្តាប់បង្គាប់ព្រះ តែតែធំប្រសើរជាងការខាតបង់ខាងសាច់ឈាម។ តើអ្នកនឹងយកតម្រាប់តាមព្រះយេស៊ូវ ដូចម្តេចខ្លះ នៅថ្ងៃនេះ?—XOCHITL…
Read articleព្រះដែលមិនចេះប្រែប្រួល
មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង។ យ៉ាកុប ១:១២ ពេលគេមើលរូបថតដ៏ល្បីល្បាញមួយសន្លឹក គេអាចឃើញរូបស្នាមស្បែកជើង នៅលើដីពណ៌ប្រផេះ។ ស្នាមស្បែកជើងនោះ គឺដានជើងដែលអវកាសយានិក ប៊ូស អាល់ឌីន(Buzz Aldrin) បានបន្សល់ទុក នៅលើស្ថានព្រះចន្ទ កាលពីឆ្នាំ១៩៦៩។ អ្នកវិទ្យាសាស្ត្របានមានប្រសាសន៍ថា ស្នាមស្បែកជើងនោះ នៅមាននៅលើស្ថានព្រះចន្ទដដែល ដោយគ្មានការប្រែប្រួល ចាប់តាំងពីឆ្នាំនោះមក។ ដោយសារនៅស្ថានព្រះចន្ទគ្មានខ្យល់បក់ ឬទឹក នោះគ្មានការសឹករីករិលកើតឡើងនៅទីនោះទេ ដូចនេះ ការអ្វីក៏ដោយដែលគេបានបន្សល់ទុកនៅលើផ្ទៃខាងលើនៃស្ថានព្រះចន្ទ គឺនៅមានវត្តមាននៅទីនោះដដែល។ នេះជារឿងអស្ចារ្យណាស់ តែយើងនឹងមានចិត្តស្ងើចកាន់តែខ្លាំង ពេលដែលយើងបានជញ្ជឹងគិត អំពីព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះដែលបានបង្កើតស្ថានព្រះចន្ទ និងរបស់សព្វសារពើមក។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ”(យ៉ាកុប ១:១៧)។ សាវ័កយ៉ាកុបបានបង្រៀន ក្នុងបរិបទនៃទុក្ខលំបាករបស់យើង យ៉ាងដូចនេះថា “កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ”(ខ.២)។ តើហេតុអ្វី? ព្រោះព្រះដ៏ធំប្រសើរ ដែលមិនចេះប្រែប្រួល ស្រឡាញ់យើង។ ក្នុងពេលដែលយើងមានទុក្ខលំបាក យើងចាំបាច់ត្រូវនឹកចាំអំពីការផ្គត់ផ្គង់ដ៏ជាប់លាប់របស់ព្រះអង្គ។ យើងក៏អាចនឹកចាំអំពីបទចម្រៀងទំនុកសកល មានចំណងជើងថា “ទ្រង់ស្មោះត្រង់យ៉ាងក្រៃលែង” ដែលមានទំនុកច្រៀងដូចនេះថា…
Read articleរង់ចាំព្រះអង្គ
ការជឿថា ព្រះមានមែន និងការដែលយើងពិតជាជឿព្រះមែន គឺមានភាពខុសប្លែកគ្នាខ្លាំងណាស់។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីសេចក្តីជំនឿពិតប្រាកដ ដែលរាប់បញ្ចូលការជឿព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានបង្ហាញក្នុងពិភពលោករបស់ទ្រង់។ អត្ថបទ តើអ្នកធ្លាប់សង្កេតឃើញថា ការរង់ចាំព្រះមានការពិបាកឬទេ? តើការរស់នៅ ផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ មានការលំបាកឬទេ? អ្នកប្រហែលជាបានឮគេនិយាយអំពីបញ្ហានេះឡើងស៊ាំហើយ តែការជឿថាព្រះពិតជាមានមែន និងការជឿព្រះ មិនដូចគ្នាទេ។ ជំនឿពិតប្រាកដរបស់គ្រីស្ទបរិស័ទ មិនមែនគ្រាន់តែជឿថា ព្រះពិតជាមានមែននោះទេ តែក៏ជាការជឿព្រះ ដោយរស់នៅក្នុងជីវិត ផ្អែកទៅលើការទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គផងដែរ។ ពេលណាទុក្ខលំបាកកើតមានក្នុងជីវិតយើង យើងក៏បានខំស្វែងរកសុភមង្គល និងការស្កប់ចិត្ត ដោយមិនបានទុកចិត្តលើផ្លូវរបស់ព្រះ។ យើងមិនបានរង់ចាំសុភមង្គល និងក្តីអំណរពេញលេញ ដែលព្រះអង្គបានសន្យាប្រទានដល់អ្នកទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គទេ ហើយយើងនិយាយថា “ខ្ញុំមើលព្រះមិនឃើញទេ តើទ្រង់នៅទីណា? ខ្ញុំនឹងស្វែងរកសុភមង្គល និងការស្កប់ចិត្ត តាមផ្លូវរបស់ខ្ញុំ។ ខ្ញុំចង់បានសុភមង្គល ក្នុងពេលឥឡូវនេះ ខ្ញុំមិនអាចរង់ចាំបានទេ”។ តែព្រះបន្ទូលព្រះក៏បានប្រាប់យើងថា “ចូរបន្តរង់ចាំ ទោះយូរយ៉ាងណាក៏ដោយ”។ បុរស និងស្រ្តីនៃសេចក្តីជំនឿរង់ចាំ ដោយជំនឿ និងចិត្តអត់ធ្មត់យ៉ាងដូចនេះឯង។
Read articleស្រឡាញ់អ្នកជិតខាងរបស់អ្នក
គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ។ លេវីវិន័យ ១៩:១៨ មានល្បែងកម្សាន្តដ៏សប្បាយរីករាយមួយ ដែលគេបានលេងក្នុងក្រុមយុវជន តែយើងបានរៀនសូត្រនូវមេរៀនមួយ ដែលក្នុងនោះ ជាជាងផ្លាស់ប្តូរអ្នកជិតខាងរបស់យើង យើងរៀនស្រឡាញ់អ្នកជិតខាងដែលយើងមានវិញ។ ក្នុងល្បែងកម្សាន្តនេះ គេឲ្យអ្នកចូលរួមទាំងអស់អង្គុយជាប់គ្នា បង្កើតជារង្វង់ធំមួយ លើកលែងតែម្នាក់ ដែលត្រូវឈរនៅកណ្តាលរង្វង់នោះ។ អ្នកឈរក៏បានសួរអ្នកអង្គុយម្នាក់ថា “តើអ្នកស្រឡាញ់អ្នកជិតខាងរបស់អ្នកទេ?” អ្នកដែលកំពុងអង្គុយនោះ អាចឆ្លើយបានពីរយ៉ាងថា បាទ ឬទេ។ គាត់ត្រូវសម្រេចចិត្តថា គាត់នឹងផ្លាស់ប្តូរអ្នកជិតខាងរបស់គាត់ ជាមួយអ្នកម្នាក់ទៀតឬអត់។ ក្នុងជីវិតពិត តើយើងមិនចង់ជ្រើសរើសយកតែអ្នកជិតខាងដែលយើងចូលចិត្តទេឬ? ជាពិសេស នៅពេលដែលយើងមានមិត្តរួមការងារដែលមិនចុះសម្រុងជាមួយយើង ឬអ្នករស់នៅជាប់ផ្ទះយើង ដែលចូលចិត្តចាក់សម្លេងធុងបាសឮៗ ខុសពេលខុសវេលា។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវរៀនរស់នៅ ឬធ្វើការជាមួយអ្នកជិតខាង ដែលពិបាករស់នៅក្បែរ ឬពិបាកធ្វើការជាមួយ។ កាលពួកអ៊ីស្រាអែលផ្លាស់ចូលទៅរស់នៅក្នុងទឹកដីសន្យា ព្រះទ្រង់បានប្រទានពួកគេនូវសេចក្តីបង្គាប់ដ៏សំខាន់មួយ ឲ្យរស់នៅជារាស្រ្ត ដែលជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអង្គបានបង្គាប់ពួកគេ “ឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(លេវីវិន័យ ១៩:១៨) ដែលរាប់បញ្ចូលទាំងការមិននិយាយដើម ឬមិននិយាយបង្ខូចគេ មិនកេងចំណេញពីអ្នកជិតខាង ហើយទៅប្រឈមមុខដោះស្រាយដោយផ្ទាល់ ពេលយើងមានបញ្ហាដែលត្រូវដោះស្រាយជាមួយពួកគេ(ខ.៩-១៨)។ ការស្រឡាញ់មនុស្សគ្រប់គ្នា មិនមែនជាការងាយទេ តែយើងអាចប្រព្រឹត្តចំពោះអ្នកដទៃ ដោយសេចក្តីស្រឡាញ់ តាមដែលព្រះយេស៊ូវធ្វើការ នៅក្នុង និងតាមរយៈយើង។ ព្រះទ្រង់នឹងបំពេញយើង…
Read article