ព្រះទ្រង់មិនដែលភ្លេចយើងឡើយ
អញមិនដែលភ្លេចឯងឡើយ។ អេសាយ ៤៩:១៥ បុរសម្នាក់មានលុយ bitcoin តម្លៃ៤រយលានដុល្លាអាមេរិក តែគាត់មិនអាចដកវាចាយ សូម្បីតែ១សេន។ គាត់បានបាត់លេខសម្ងាត់ សម្រាប់បើកឧបករណ៍ដែលរក្សាទុកលុយទាំងអស់នោះ ហើយមហន្តរាយកំពុងតែលេចឡើង ព្រោះឧបករណ៍នោះនឹងបំផ្លាញខ្លួនឯង ដោយស្វ័យប្រវត្តិ បើសិនជាគាត់បំពេញលេខសម្ងាត់ខុស១០ដង។ ទ្រព្យសម្បត្តិនោះនឹងបាត់បង់ជារៀងរហូត។ អស់រយៈពេល១ទសវត្សរ៍ហើយ ដែលបុរសនោះបានខំរកនឹកលេខសម្ងាត់ សម្រាប់បើកចូលយកប្រាក់ដែលគាត់បានវិនិយោគ ដែលអាចនាំមកនូវការផ្លាស់ប្តូរក្នុងជីវិតគាត់។ គាត់បានព្យាយាមដាក់លេខសម្ងាត់៨ដង ខុសទាំង៨ដង។ នៅឆ្នាំ២០២១ គាត់បានពោលទំនួញថា គាត់មានឱកាសដាក់លេខសម្ងាត់នោះ តែពីរដងទៀតប៉ុណ្ណោះ មុននឹងលុយbitcoinរបស់គាត់រលាយអស់។ យើងជាមនុស្សដែលមានការភ្លេចភ្លាំងច្រើន។ ជួនកាល យើងភ្លេចរឿងតូចៗ(ដូចជាភ្លេចកន្លែងដែលយើងដាក់កូនសោ) ហើយជួនកាលយើងភ្លេចរឿងធំៗ(ដូចជាភ្លេចលេខសម្ងាត់ សម្រាប់ដកយកប្រាក់រាប់លានដុល្លាជាដើម)។ តែអរព្រះគុណព្រះអង្គ ដែលមិនដែលភ្លេចដូចយើងឡើយ។ ព្រះអង្គមិនដែលភ្លេចរឿង ឬភ្លេចមនុស្សដែលព្រះអង្គស្រឡាញ់ឡើយ។ ក្នុងគ្រាវេទនា ពួកអ៊ីស្រាអែលខ្លាចព្រះទ្រង់ភ្លេចពួកគេ។ បានជាពួកគេពោលថា “ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ”(អេសាយ ៤៩:១៤)។ ទោះជាយ៉ាងណាក៏ដោយ ហោរាអេសាយក៏បានធានាពួកគេថា ព្រះអង្គមិនដែលភ្លេចពួកគេឡើយ។ លោកហោរាក៏បានសួរពួកគេថា “តើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ?” ជាការពិតណាស់ ម្តាយមិនដែលភ្លេចកូនដែលមិនទាន់ផ្តាច់ដោះនោះឡើយ។ តែទោះម្តាយខ្លះបានបំភ្លេចចោលកូនតូចរបស់ខ្លួនក៏ដោយ ក៏យើងដឹងថា ព្រះអង្គមិនដែលបំភ្លេចយើងចោលឡើយ(ខ.១៥)។ ព្រះអម្ចាស់មានបន្ទូលថា “មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ…
Read articleជីវិតប្រៀបដូចជារូបដែលផ្គុំចូលគ្នា
ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ។ ភីលីព ១:៦ កាលក្រុមគ្រួសារខ្ញុំកំពុងធ្វើចត្តាឡីស័ក ដោយសារការរីករាលដាលនៃជំងឺកូវីតទូទាំងពិភពលោក យើងក៏បាននាំគ្នាលេងល្បែងកម្សាន្តធំមួយ ដោយផ្គុំរូបដែលមានបំណែករូបតូចៗ១ម៉ឺន៨ពាន់គ្រាប់។ យើងបានខិតខំផ្គុំរូបនោះស្ទើរតែរាល់ថ្ងៃ តែជាញឹកញាប់យើងមានអារម្មណ៍ថា យើងមិនបានផ្គុំរូបនោះបានច្រើនប៉ុន្មានទេ។ រយៈពេល៥ខែបន្ទាប់ពីយើងបានចាប់ផ្តើមលេងល្បែងកម្សាន្តនេះ ទីផុតយើងក៏បានធ្វើការអបអរ នៅពេលដែលយើងបានគ្រាប់ចុងក្រោយ ចូលទៅក្នុងរូបដែលយើងបានផ្គុំ ដែលមានបណ្តោយជិត៣ម៉ែត្រ និងទទឹងជិត២ម៉ែត្រ ដែលបានគ្របដណ្តប់កម្រាលឥដ្ឋ ក្នុងផ្ទះបាយរបស់យើង។ ជួនកាល ខ្ញុំមានអារម្មណ៍ថា ជីវិតខ្ញុំហាក់ដូចជារូបមួយផ្ទាំងធំដែលបានផ្គុំចូលគ្នា ដោយបំណែកតូចៗជាច្រើន តែនៅមានបំណែករូបជាច្រើនទៀត នៅលើកម្រាលឥដ្ឋ ដែលមិនទាន់បានផ្គុំចូលគ្នា។ ខ្ញុំដឹងថា ព្រះទ្រង់កំពុងកែប្រែជីវិតខ្ញុំ ឲ្យកាន់តែមានលក្ខណៈដូចព្រះយេស៊ូវ តែជួនកាល ខ្ញុំហាក់ដូចជាមិនសូវឃើញមានការរីកចម្រើនប៉ុន្មានទេ។ ខ្ញុំបានទទួលកម្សាន្តចិត្ត ពីព្រះបន្ទូលក្នុងកណ្ឌគម្ពីរសំបុត្រភីលីព ដែលក្នុងនោះ សាវ័កប៉ុលបានអធិស្ឋានឲ្យពួកជំនុំនៅទីក្រុងភីលីព ដោយអំណរ ដោយសារការល្អដែលពួកគេកំពុងតែធ្វើ(១:៣-៤)។ តែគាត់មិនបានទុកចិត្តលើសមត្ថភាពរបស់ពួកគេនោះទេ តែបានទុកចិត្តព្រះវិញ ដោយជឿថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងពួកគេ ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង(ខ.៦)។ ព្រះទ្រង់បានសន្យាថា នឹងធ្វើការក្នុងជីវិតយើងទាល់តែចប់សព្វគ្រប់។ កិច្ចការនោះមានលក្ខណៈដូចជារូបដែលនៅមានបំណែកតូចៗជាច្រើន ដែលត្រូវផ្គុំចូលគ្នា ហើយនៅពេលខ្លះ យើងហាក់ដូចជាមិនសូវមានការរីកចម្រើនប៉ុន្មានទេ។ តែយើងអាចមានទំនុកចិត្តថា ព្រះដ៏ស្មោះត្រង់របស់យើង នៅតែបន្តផ្គុំបំណែករូបទាំងនោះចូលគ្នា ទាល់តែរូបទាំងមូលមានភាពពេញលេញ។—LISA M. SAMRA…
Read articleការតស៊ូក្នុងការបម្រើព្រះ
តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។ ហេព្រើរ ១០:៣៩ លោកជីមមី(Jimmy) មិនបានអនុញ្ញាតឲ្យរឿងពិតនៃភាពវឹកវរក្នុងសង្គម គ្រោះថ្នាក់ និងទុក្ខលំបាក រារាំងគាត់ មិនឲ្យធ្វើដំណើរទៅកាន់ប្រទេស ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត នៅក្នុងពិភពលោក ដើម្បីលើកទឹកចិត្តប្តីប្រពន្ធ ដែលកំពុងធ្វើការបម្រើព្រះ។ សារដែលគាត់បានផ្ញើមកក្រុមការងារយើងជាប្រចាំ បានបង្ហាញអំពីបញ្ហាប្រឈមដែលគាត់បានជួបប្រទះ។ ក្នុងសារទាំងនោះគាត់ប្រាប់យើងឲ្យអធិស្ឋានឲ្យគាត់ ព្រោះផ្លូវធ្វើដំណើរមានការពិបាកខ្លាំង ដោយគាត់ធ្វើដំណើរ២ម៉ោង បានតែ១៦គីឡូម៉ែត្រប៉ុណ្ណោះ ដោយឡានបានឡើងកម្តៅជ្រុលប្រហែលជាង១០ដង។ ដោយសារបញ្ហាក្នុងការធ្វើដំណើរ គាត់បានទៅដល់ នៅពេលជិតពាក់កណ្តាលអាធ្រាត្រ ដើម្បីចែកចាយព្រះបន្ទូល ទៅកាន់មនុស្ស ដែលបានរង់ចាំគាត់អស់៥ម៉ោង។ ក្រោយមក យើងក៏បានទទួលសារមានលក្ខណៈខុសពីនេះ ដោយគាត់រៀបរាប់ថា គាត់បានចំណាយពេលប្រកបគ្នា ដោយអំណរខ្លាំងក្រៃ ដោយមនុស្សប្រហែល១២នាក់ បានឡើងមកខាងមុខ ដើម្បីឲ្យគាត់អធិស្ឋានឲ្យ។ យប់នោះពិតជាអស្ចារ្យណាស់។ ការបម្រើព្រះដោយស្មោះត្រង់ អាចជួបការលំបាកច្រើន។ អ្នកដែលបានធ្វើជាគំរូនៃសេចក្តីជំនឿ ក្នុងបទគម្ពីរហេព្រើរ ជំពូក១១ ក៏បានជួបការលំបាកជាច្រើនផងដែរ។ ដោយសារសេចក្តីជំនឿដែលពួកគេមានចំពោះព្រះអង្គ បុរស និងស្រ្តីទាំងនោះបានប្រឈមមុខដាក់កាលៈទេសៈដ៏ពិបាក ហួសពាក្យពណ៌នា។ “ខ្លះទៀតត្រូវសេចក្តីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង និងជាប់គុកផង”(ខ.៣៦)។ សេចក្តីជំនឿរបស់ពួកគេបានជំរុញពួកគេ ឲ្យហ៊ានប្រថុយជីវិត ហើយសូមព្រះទ្រង់សម្រេចលទ្ធផល។…
Read articleឥឡូវនេះ មិនមានសល់អ្វីទៀតទេ
ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎។ បរិទេវ ១:១ បងប្អូនខ្ញុំប្រុសៗ និងក្រុមគ្រួសាររបស់យើង បានចំណាយពេលមួយថ្ងៃ ដើម្បីរើរបស់របររបស់ឪពុកម្តាយយើង ចេញពីផ្ទះដែលយើងធ្លាប់រស់នៅជុំគ្នាកាលពីក្មេង។ នៅពេលល្ងាច យើងក៏បានវិលត្រឡប់មកប្រមូលរបស់របរចុងក្រោយ ហើយក៏បានដឹងថា ពេលនោះជាពេលចុងក្រោយរបស់ក្រុមគ្រួសារយើងក្នុងផ្ទះនោះ ដូចនេះ យើងក៏បានថតរូបជុំគ្នា នៅរានហាលក្រោយផ្ទះ។ ម្តាយខ្ញុំបានងាកមករកខ្ញុំ ហើយនិយាយថា “ឥឡូវនេះ មិនមានអ្វីនៅសល់ក្នុងផ្ទះនេះទៀតទេ”។ ពាក្យពេចន៍នេះបានធ្វើឲ្យខ្ញុំស្ទើរតែទប់ទឹកភ្នែកមិនជាប់។ ផ្ទះដែលមានអនុស្សាវរីយ៍រយៈពេល៥៤ឆ្នាំ បានក្លាយជាផ្ទះទទេហើយ។ ខ្ញុំក៏ខំឃាត់ខ្លួនឯងមិនឲ្យគិតអំពីរឿងនេះទៀត។ ការឈឺចាប់ក្នុងចិត្តខ្ញុំបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យពេចន៍របស់ហោរាយេរេមា ក្នុងបទគម្ពីរបរិទេវ ដែលបានពោលថា “ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎”(១:១)។ ភាពខុសប្លែកគ្នាដ៏សំខាន់រវាងរឿងរបស់ខ្ញុំ និងរឿងរបស់ទីក្រុងយេរូសាឡិម គឺស្ថិតនៅត្រង់ចំណុចដែរថា ទីក្រុងយេរូសាឡិមប្រែជាទទេ ដោយសារអំពើបាបជាច្រើនរបស់ទីក្រុងនេះ(ខ.៥)។ ព្រះទ្រង់បាននិរទេសរាស្រ្តទ្រង់ ទៅទីក្រុងបាប៊ីឡូន ព្រោះពួកគេបានបះបោរទាស់ព្រះអង្គ ហើយមិនព្រមប្រែចិត្ត(ខ.១៨)។ ឪពុកម្តាយខ្ញុំបានរើផ្ទះ មិនមែនដោយសារយើងបានប្រព្រឹត្តអំពើបាបណាមួយនោះទេ តែយ៉ាងហោចណាស់ បានទទួលផលប៉ះពាល់ដោយប្រយោលពីអំពើបាប។ តែចាប់តាំងពីពេលដែលលោកអ័ដាមធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បារអេដែន សុខភាពរបស់មនុស្សម្នាក់ៗមានអន់ខ្សោយបន្តិចម្តងៗ ពេលពួកគេមានវ័យកាន់តែចាស់។ ពេលយើងមានវ័យចាស់ ជាធម្មតា យើងចង់រស់នៅក្នុងផ្ទះដែលយើងងាយស្រួលមើលថែ។ ខ្ញុំអរព្រះគុណព្រះអង្គ សម្រាប់អនុស្សាវរីយ៍ ដែលបានធ្វើឲ្យផ្ទះចាស់របស់យើង ក្លាយជាទីកន្លែងពិសេស។ ការឈឺចាប់…
Read articleរូបអង្គនៃព្រះដ៏មើលមិនឃើញ
ព្រះយេស៊ូវជា “រូបអង្គនៃព្រះដ៏មើលមិនឃើញ” (កូល៉ុស ១:១៥)។ តើហេតុអ្វីបទគម្ពីរនេះបានហៅព្រះអង្គថា “រូបអង្គនៃព្រះដ៏មើលមិនឃើញ”? នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយ អំពីការប្រកាសច្បាស់បំផុត និងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងព្រះគម្ពីរ អំពីភាពជាព្រះរបស់ព្រះគ្រីស្ទ។ អត្ថបទ “ព្រះយេស៊ូវជារូបអង្គនៃព្រះដ៏មើលមិនឃើញ”។ តើពាក្យមួយឃ្លានេះមានន័យដូចម្តេច? គឺមានន័យថា បើអ្នកចង់មើលឃើញព្រះដែលមើលមិនឃើញ បើអ្នកចង់មានបទពិសោធន៍ជាមួយនឹងព្រះ ដោយការមើលឃើញ តើអ្នកត្រូវទៅកន្លែងណា? គឺត្រូវទៅរកព្រះយេស៊ូវ។ កណ្ឌគម្ពីរហេព្រើរបានចែងថា ព្រះយេស៊ូវ “ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់”។ នេះជាការពិពណ៌នាអំពីភាពជាព្រះរបស់ព្រះអង្គ។ សូមចាំថា ការថ្វាយបង្គំរូបព្រះគឺជាអំពើបាបជាមូលដ្ឋានរបស់ពួកអ៊ីស្រាអែល។ ព្រះអង្គបានហាមពួកគេមិនឲ្យធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំនោះឡើយ។ ការមើលទៅរូបព្រះ ហើយថ្វាយបង្គំរូបនោះ ជាការអាក្រក់ជាមូលដ្ឋានរបស់ពួកអ៊ីស្រាអែល។ តែព្រះគម្ពីរសញ្ញាថ្មីបានចែងថា ព្រះយេស៊ូវជារូបអង្គរបស់ព្រះ។ ហេតុនេះហើយបានជាព្រះទ្រង់ហាមយើងមិនឲ្យថ្វាយបង្គំរូបភាពអ្វីផ្សេង។ ព្រោះបើអ្នកចង់មើលឃើញព្រះ អ្នកត្រូវមើលទៅព្រះយេស៊ូវ។ សាវ័កភីលីពធ្លាប់បានទូលព្រះយេស៊ូវថា “ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ”។ ហេតុអ្វីគាត់ទូលសូមដូចនេះ។ ព្រោះពួកសាវ័កបានឃើញការអស្ចារ្យជាច្រើន ដូចជា ព្រះអង្គបានដើរលើទឹក ប្រទានអាហារដល់មនុស្ស៥ពាន់នាក់ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងការអស្ចារ្យជាច្រើនទៀត។ ដូចនេះ ពួកគេចង់ឲ្យព្រះអង្គបង្ហាញពួកគេឲ្យឃើញព្រះវរបិតា…
Read articleការស្តាប់បង្គាប់ដោយសេរី
ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ។ លោកុប្បត្តិ ២:១៦-១៧ ក្មេងជំទង់ម្នាក់មានទឹកមុខក្រៀមក្រំ ដែលបានឆ្លុះបញ្ចាំងអំពីការថប់បារម្ភ និងសេចក្តីអាម៉ាស។ ការប្រកួតកីឡាអូឡាំពិករដូវរងាកំពុងតែរំកិលចូលមក ខណៈពេលដែលជោគជ័យរបស់នាង ក្នុងនាមជាកីឡាករជិះស្គីលើទឹកកក គឺគ្មានគូប្រៀបឡើយ ព្រោះការឈ្នះពានរង្វាន់ជើងឯកជាបន្តបន្ទាប់ បានធ្វើឲ្យនាងមានជំនឿចិត្តថា នាងនឹងឈ្មោះបានមេដាយមាសជាមិនខាន។ ប៉ុន្តែ លទ្ធផលនៃការធ្វើតេស្តបានរកឃើញសារធាតុហាមឃាត់ នៅក្នុងខ្លួនរបស់នាង។ ការរំពឹង និងការថ្កោលទោសដ៏លើសលប់ ដែលបានគ្របសង្កត់ចិត្តនាង ធ្វើឲ្យនាងខកខានមិនបានចូលរួមប្រកួតយកមេដាយ។ មុនពេលនាងមានរឿងអាស្រូវនេះ នាងបានប្រើសេរីភាពរបស់នាង ក្នុងការបង្ហាញសមត្ថភាពផ្នែកសិល្បះ និងមានភាពប៉ិនប្រសប់យ៉ាងខ្លាំង ក្នុងការជិះស្គីលើទឹកកក ប៉ុន្តែ ឥឡូវនេះ ការចោទប្រកាន់ថា នាងបានធ្វើខុសច្បាប់កីឡា បានធ្វើឲ្យក្តីស្រមៃរបស់នាងរលាយអស់។ ចាប់តាំងពីដើមដំបូងនៃកំណើតមនុស្សជាតិ ព្រះទ្រង់បានបើកសម្តែងអំពីសារៈសំខាន់នៃការស្តាប់បង្គាប់ ខណៈពេលដែលយើងប្រើឆន្ទៈសេរីរបស់យើង។ ការមិនស្តាប់បង្គាប់បាននាំមកផលវិបាកនៃសេចក្តីហិនវិនាស ដល់លោកអ័ដាម និងនាងអេវ៉ា និងយើងរាល់គ្នា ព្រោះអំពើបាបនាំមកនូវភាពប្រេះបែក និងសេចក្តីស្លាប់ ក្នុងពិភពលោករបស់យើង(លោកុប្បត្តិ ៣:៦-១៩)។ រឿងនេះមិនត្រូវកើតឡើងសោះឡើយ។ ព្រះទ្រង់បានប្រាប់អ្នកទាំងពីរថា “ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ”(លោកុប្បត្តិ ២:១៦-១៧)។ ពួកគេគិតស្មានថា “ភ្នែករបស់ពួកគេនឹងបើកឡើង ហើយពួកគេនឹងបានដូចជាព្រះ” ពួកគេក៏បានបរិភោគផ្លែដើមដឹងខុសត្រូវ(៣:៥ ២:១៧)។ អំពើបាប…
Read article