ក្តីសង្ឃឹម និងសេចក្តីប្រាថ្នា

សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ។ សុភាសិត ១៣:១២ កាល​ខ្ញុំ​ផ្លាស់ទៅ​រស់នៅ ក្នុង​ប្រទេស​អង់គ្លេស ទិវា​អរព្រះគុណ​របស់​ប្រជាជន​អាមេរិក គឺ​គ្រាន់​តែ​ថ្ងៃ​ព្រហស្បតិ៍​ធម្មតា​មួយ ក្នុង​ខែវិច្ឆិកា​ប៉ុណ្ណោះ។ ទោះ​ខ្ញុំ​បាន​ជួបជុំគ្នា​ញាំ​អាហារ នៅ​សប្តាហ៍​បន្ទាប់​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មានចិត្តចង់​ចំណាយពេល​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​នៅ​ថ្ងៃ​នោះ​ណាស់។ តែ​ខ្ញុំ​ក៏​យល់​ផង​ដែរ​ថា មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​មាន​សេចក្តី​ប្រាថ្នា​ដូចនេះ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​ស្រេកឃ្លាន ចង់​ចំណាយពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ក្នុង​ឱកាស​ពិសេស និង​ថ្ងៃឈប់​សម្រាក។ ហើយ​ពេល​យើង​ជួបជុំគ្នា ក៏​យើង​ប្រហែលជា​នឹក​នរណា​ម្នាក់ ដែល​មិន​មាន​វត្តមាន​ជាមួយ​យើង ឬ​យើង​ប្រហែលជា​អធិស្ឋាន​សូម​សន្តិភាព សម្រាប់​គ្រួសារ​របស់​យើង ដែល​កំពុង​មានការ​បាក់បែក​ជាដើម។ ក្នុង​អំឡុង​ពេល​នោះ ការអធិស្ឋាន និង​ការ​ជញ្ជឹងគិត អំពី​ប្រាជ្ញា​នៃ​ព្រះគម្ពីរ​បាន​ជួយ​ខ្ញុំ​ច្រើនណាស់ ដោយ​រាប់បញ្ចូល​ទាំង​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​ចែងថា “សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ”(សុភាសិត ១៣:១២)។ ក្នុង​បទ​គម្ពីរ​សុភាសិត​នេះ ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “ក្តី​សង្ឃឹម​ដែល​ចេះតែ​ថយ​ទៅ” ដោយសារ​ការ​ពន្យា​ពេល ក្នុង​ការ​ទទួល​បានអ្វី​ដែល​យើង​ប្រាថ្នា​ចង់បាន អាច​នាំឲ្យមាន​ការ​រអាចិត្ត និង​ការឈឺចាប់។ តែ​កាលណា​បាន​ដូចសេចក្តី​ប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត ដែល​នាំឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា និង​ថ្មី​ឡើង។ ក្តី​សង្ឃឹម និង​សេចក្តី​ប្រាថ្នា​របស់​យើង​ខ្លះ ប្រហែល​មិនបាន​សម្រេច​ភ្លាម​ៗ​នោះ​ទេ ហើយ​ខ្លះ​បានសម្រេច តាម​រយៈ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ស្លាប់​ហើយ។…

Read article
ថ្វាយពេលអនាគតរបស់យើងដល់ព្រះ

មនុស្ស​ល្ងីល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជាច្រើន ឯ​មនុស្ស​លោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ។ សាស្តា ១០:១៤ កាលពី​ឆ្នាំ ២០១០ លោក​ឡាសស្លូ ហ៊ែ​នី​យែក(Laszlo Hanyecz) បាន​ធ្វើការ​ទិញ​ជាលើកដំបូង ដោយ​ប្រើ​លុយ​ប៊ីតខញ (bitcoin ជា​រូបិយ​បណ្ណ​ឌី​ជី​ធល ដែល​មានតម្លៃ​មួយ​ភាគ មួយ​សេន) ដោយ​បង់ប្រាក់ ១ម៉ឺន ប៊ីតខញ ដើម្បី​ទិញ​នំ​ភី​ហ្សា​២​បន្ទះ(តម្លៃ២៥ដុល្លា)។ នៅ​ឆ្នាំ២០២១ លុយ​ប៊ីតខញ​បាន​ឡើងថ្លៃ​ខ្ពស់​បំផុត ដោយ១ម៉ឺន​ប៊ី​តខញ មានតម្លៃ​ជាង ៥០០លាន​ដុល្លា។ មុន​ពេល​តម្លៃ​លុយ​នេះ​ឡើងថ្លៃ​កប់​ពពក គាត់​បាន​បន្ត​បញ្ជាទិញ​នំ​ភី​ហ្សា ដោយ​ប្រើ​លុយ ១០ម៉ឺន​ប៊ីតខញ​ជា​សរុប។ បើសិនជា​គាត់​សន្សំ​លុយ​ប៊ីតខញ​ទាំងនោះ គាត់​ប្រាកដជា​ក្លាយជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លា ហើយ​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក។ តែ​គួរឲ្យ​ស្តាយ ដែល​គាត់​បានដឹង​ជាមុន​ថា នឹង​មានរឿង​នេះ​កើតឡើង។ ជា​ការពិត​ណាស់ លោក​ហ៊ែនយេក​មិន​អាច​ដឹង​ជាមុន​បានទេ។ គ្មាន​នរណា​អាច​ដឹង​បានទេ។ កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មនុស្សលោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ”(១០:១៤)។ ទោះ​យើង​បាន​ព្យាយាម​យល់ និង​គ្រប់គ្រង​ពេល​អនាគត​យ៉ាងណាក៏ដោយ ក៏​ខគម្ពីរ​នេះ​នៅតែ​ជា​សេចក្តី​ពិត។ អ្នកខ្លះ​គិតស្មាន​ថា ខ្លួនឯង​មានការ​យល់ដឹង លើស​ពី​អ្វី​ដែល​ខ្លួន​ពិតជា​ដឹង​មែន ឬ​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​យើង​គិតស្មាន​ថា យើង​បានដឹង​អំពី​ជីវិត ឬ​អនាគត​របស់​នរណា​ម្នាក់។ តែ​ដូចដែល​កណ្ឌ​គម្ពីរ​សាស្តា​បាន​សួរ​យ៉ាង​ច្បាស់​ថា “ការអ្វី​ដែល​នឹង​កើតមក​ខាងក្រោយ​ខ្លួន នោះ​តើ​អ្នកណា​នឹង​ថ្លែងប្រាប់​បាន?”(ខ.១៤)។ ទេ គ្មាន​នរណា​អាច​ថ្លែងប្រាប់​បានទេ។ ព្រះគម្ពីរ​បានប្រៀប​ធៀប​មនុស្ស​មាន​ប្រាជ្ញា…

Read article
យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព

យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព1 មូល​ហេតុ​ដែល​យើង​អាច​អធិស្ឋាន ដោយ​មាន​ទំនុកចិត្ត​បាន គឺ​ដោយ​សារ​ព្រះ​ដែល​យើង​អធិស្ឋាន​ទៅ​រក ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង។ នៅ​ថ្ងៃ​នេះ លោក អ. ស៊ី. ស្ព្រោល (R.C. Sproul) ធ្វើ​ការ​បក​ស្រាយ​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​មិន​បាន​រារាំង​យើង មិន​ឲ្យ​អធិស្ឋាន​នោះ​ទេ តែ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​អធិស្ឋាន។ អត្ថបទ ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ នៅ​សាលា​ព្រះ​គម្ពីរ ដែល​ជា​គ្រីស្ទ​បរិស័ទ​ក្នុង​និកាយ​មេតូឌីស។ យើង​ពិត​ជា​មិត្ត​ភក្តិ​ដ៏​ល្អ។ ខ្ញុំ​ជា​អ្នក​ប្រកាន់​ខ្ជាប់​តាម​គោលលទ្ធិ​របស់​លោក​កាល់វីន (Calvinist) យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ចំណែក​គាត់​វិញ គឺ​ជា​អ្នក​ជឿ​ច្បាស់ តាម​គោលលទ្ធិ​របស់​និកាយ​មេតូឌីស និង​លោក​អាមីនៀន។ ហើយ​គាត់​គិត​ថា គោលលទ្ធិ​របស់​លោក​កាន់វីន ជា​ទេវសាស្ត្រ​ដែល​ពិបាក​ទទួល​យក​បំផុត ដែល​គាត់​បាន​ស្គាល់​ក្នុង​ជីវិត​គាត់ ហើយ​ខ្ញុំ​ក៏​គិត​ថា គោលលទ្ធិ​របស់​លោក​អាមីនៀន ជា​គោលលទ្ធិ​ដែល​មិន​សម​ហេតុ​ផល​បំផុត ដែល​ខ្ញុំ​បាន​ជួប ហើយ​យើង​នៅ​តែ​មាន​ភាព​ខុស​គ្នា​ដូច​នេះ​ជា​យូរ​ឆ្នាំ។ ប៉ុន្តែ យើង​ទាំង​ពីរ​មាន​ចិត្ត​ឆេះ​ឆួល ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​យើង​ក៏​ធ្លាប់​អធិស្ឋាន​ជា​មួយ​គ្នា​ផង​ដែរ។ យើង​បាន​ធ្លាប់​លុត​ជង្គង់​ចុះ ហើយ​ខ្ញុំ​អធិស្ឋាន​ថា «ព្រះ​អង្គ​អើយ ទូល​បង្គំ​សូម​អធិស្ឋាន សូម​ព្រះអង្គ​ប្រទាន​នូវ​ការ​យល់​ដឹង អំពី​គោលលទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​អង្គ ដល់​អ្នក​នេះ ឬ​អ្នក​នោះ»។ ហើយ​គាត់​ក៏​បាន​ខឹង​នឹង​ខ្ញុំ ហើយ​អធិស្ឋាន​នៅ​ក្បែរ​ខ្ញុំ​ថា «ឱ​ព្រះ​អង្គ​អើយ សូម​នាំ​លោក​ប៊ីល និង​អ្នក​នេះ…

Read article
សេចក្តីជំនឿរស់

សេចក្តី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះថា​ស្លាប់​ហើយ។ យ៉ាកុប ២:២៦ មាន​ខ្យល់កួច​យក្ស​មួយ​បាន​បក់​កាត់តាម​សហគមន៍​មួយ នៅពេល​ល្ងាច ក្នុង​ខែមិថុនា ឆ្នាំ២០២១ ដោយ​បាន​បំផ្លិច​បំផ្លាញ​ជង្រុក​របស់​គ្រួសារ​មួយ។ វា​ជា​ការបាត់បង់​ដ៏​សោកសៅ ព្រោះ​ជង្រុក​នេះ​បាន​មាន​វត្ត​មាននៅ​លើ​ដី​របស់​គ្រួសារ​នេះ ចាប់តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៨០០មកម្ល៉េះ។ ខណៈ​ពេល​ដែល​លោក​ចន(John) និង​អ្ន​កស្រី​បប(Barb) ធ្វើដំណើរ​ទៅ​ព្រះវិហារ កាត់តាម​កន្លែង​នោះ នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ពួក​គេ​ក៏បាន​ឃើញ​ការខូចខាត ហើយ​មានចិត្តចង់​ជួយ។ ដូចនេះ ពួក​គេ​ក៏បាន​ឈប់​ឡាន ហើយក៏​បានដឹង​ថា ក្រុម​គ្រួសារ​នោះ​កំពុងតែ​ត្រូវការ​គេ​ជួយ​សម្អាត​សំណល់​បាក់បែក។ ពួក​គេ​ក៏បាន​ប្រញាប់​បើកឡាន​ត្រឡប់ទៅ​ផ្ទះ​វិញ ដើម្បី​ផ្លាស់​ខោអាវ ហើយ​វិលត្រឡប់​មកវិញ ដើម្បី​ចំណាយពេល​ពេញមួយថ្ងៃ ក្នុង​ការ​សម្អាត​សំណល់​បាក់បែក ដែល​ខ្យល់កួច​នោះ​បាន​បង្កឡើង។ ត្រង់​ចំណុច​នេះ ពួក​គេ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​ខ្លួន តាមរយៈ​ការបម្រើ​ក្រុម​គ្រួសារ​នោះ។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា “សេចក្តី​ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត នោះ​ឈ្មោះថា​ស្លាប់​ហើយ”(យ៉ាកុប ២:២៦)។ ក្នុង​កណ្ឌ​គម្ពីរ​នេះ សាវ័ក​យ៉ាកុប​ក៏​បាន​និយាយ​អំពី​គំរូ​របស់​លោក​អ័ប្រា​ហាំ ដែល​បាន​ដើរតាម​ព្រះ ដោយ​ការ​ស្តាប់​បង្គាប់ ពេល​ដែល​គាត់​មិន​ស្គាល់​កន្លែង ដែល​ព្រះ​បង្គាប់​ឲ្យ​គាត់​ទៅ(ខ.២៣ មើល​លោ​កុប្បត្តិ ១២:១-៤ ១៥:៦ ហេព្រើរ ១១:៨)។ លោក​យ៉ាកុប​ក៏បាន​និយាយ​អំពី​នាង​រ៉ា​ហាប ដែល​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​នាង​មាន​ជំនឿ​លើ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល ពេល​ដែល​នាង​ជួយ​លាក់បាំង​ពួក​ស៊ើបការ ដែល​បាន​ចូល​មក​សង្កេតមើល​ទីក្រុង​យេ​រី​ខូ(យ៉ាកុប ២:២៥ មើល…

Read article
ការដឹងអំពីចុងបញ្ចប់ជាមុន

កាល​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ពួក​សិស្ស​នឹកឃើញ​ថា ទ្រង់​បាន​មាន​ព្រះបន្ទូល​ពាក្យ​នោះ។ យ៉ូហាន ២:២២ ការ​អាន​ជំពូក​ចុងក្រោយ​របស់​រឿងប្រលោមលោក​បែប​អាថ៌កំបាំង មុននឹង​អាន​សៀវភៅរឿង​នោះ​ទាំងមូល ស្តាប់​មើលទៅ ហាក់ដូច​មិនមែន​ជា​គំនិតល្អ សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​សាច់រឿង​ដ៏​ល្អ​មួយ។ តែ​អ្នកខ្លះ​មាន​ភាព​សប្បាយ​រីករាយ​ជាង នៅក្នុង​ការ​អាន​សៀវភៅរឿង បើសិនជា​ពួក​គេ​បានដឹង​មុន​ថា រឿង​នោះ​មានការ​បញ្ចប់​ដូចម្តេច​ខ្លះ។ ក្នុង​សៀវភៅ​ដែល​លោក រី​ឆាត ហេយ(Richard Hays) បាន​និពន្ធ មាន​ចំណងជើង​ថា ការ​អាន​សៀវភៅ​បញ្ច្រាស គាត់​បាន​បង្ហាញ​យើង អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ដូចនេះ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ប៊ីប​របស់​យើង។ គាត់​បាន​បកស្រាយ អំពី​របៀប​ដែល​ពាក្យ​ដែល​មាន​ចែង និង​ព្រឹត្តិ​ការណ៍​ក្នុង​ព្រះគម្ពីរ បាន​ប្រាប់​ទុកជាមុន រំឭក និង​យោង​ឲ្យ​គ្នា​ទៅវិញទៅមក ហេតុនេះ​គាត់​ក៏បាន​ប្រាប់​យើង​អំពី​មូលហេតុ ដែល​ការ​ដឹង​ជាមុន អំពី​ចុងបញ្ចប់​នៃ​សាច់រឿង​ព្រះគម្ពីរ មាន​សារៈសំខាន់​ចំពោះ​ការសិក្សា​ព្រះគម្ពីរ។ គាត់​ក៏បាន​រំឭក​អ្នកអាន​របស់​គាត់​ថា ទាល់តែ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ទើប​ពួក​សាវ័ក​ទ្រង់​យល់​អត្ថន័យ នៃ​ការ​អះអាង​របស់​ព្រះអង្គ​ថា ព្រះអង្គ​នឹង​សង់​ព្រះវិហារ​ឡើងវិញ​ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពី​ព្រះវិហារ​ត្រូវ​បាន​បំផ្លាញ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ប្រាប់​យើង​ថា “គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិហារ ដែល​ជា​រូបអង្គ​ទ្រង់​ទេ”(យ៉ូហាន ២:២១)។ ទាល់តែដល់​ពេលនោះ ទើប​ពួក​គេ​យល់​អត្ថន័យ នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​រំលង(មើល ម៉ាថាយ ២៦:១៧-២៩)។ ទាល់តែ​ពួក​គេ​បាន​ស្វែងយល់​អំពី​រឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទើប​ពួក​គេ​អាច​យល់​ការ​បកស្រាយ​របស់​ព្រះយេស៊ូវ​ អំពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​ដែល​ស្តេច​នៅ​សម័យ​បុរាណ មាន​ចំពោះ​ដំណាក់​របស់​ព្រះ(ទំនុកដំកើង ៦៩:៩ យ៉ូហាន…

Read article
ត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកមិនជឿ

ហើយ​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាលពី​ឆ្នាំ១៩៤១ ក្លិប​លោក​សូ​ក្រាត​ត្រូវ​បាន​គេ​បង្កើត​ឡើង នៅ​សកលវិទ្យាល័យ​អក់​ស្វឺ​ត នៅ​ប្រទេស​អង់គ្លេស ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ជជែកវែក​ញែក រវាង​អ្នកជឿ​ព្រះយេស៊ូវ​ ជាមួយ​អ្នក​មិន​ជឿ​ថា ​ព្រះ​មាន​មែនឬអត់។ ការ​ជជែកវែក​ញែក​អំពី​ជំនឿ​សាសនា នៅ​សកលវិទ្យាល័យ​របស់​អ្នក​មិន​ជឿ​ព្រះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ តែ​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លោក​ស៊ីអេស លូ​អ៊ី​ស(C. S. Lewis) ជា​អ្នកប្រាជ្ញ​គ្រីស្ទបរិស័ទ​ដ៏​ល្បីល្បាញ បាន​ធ្វើជា​ប្រធាន​របស់​ក្លិប​នេះ អស់​រយៈពេល១៥ឆ្នាំ។ គាត់​បាន​ស្ម័គ្រចិត្ត​ឲ្យ​គេ​ចោទសួរ អំពី​ជំនឿ និង​ទស្សនៈ​របស់​គាត់ ដោយ​គាត់​ជឿ​ថា ជំនឿ​លើ​ព្រះគ្រីស្ទ​អាច​ប្រឈមមុខ​ដាក់​ការ​ចោទសួរ​ដែល​ពិបាក​ៗ​បាន។ គាត់​ដឹង​ថា យើង​មាន​ភស្តុតាង​ដែល​អាច​ទទួលយក​បាន និង​សម​ហេតុផល សម្រាប់​ឲ្យ​យើង​ជឿ​ព្រះយេស៊ូវ​។ ត្រង់​ចំណុច​នេះ លោក​លូ​អ៊ីស​កំ​ពុង​អនុវត្ត​តាម​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដល់​អ្នកជឿ​សម័យ​ដើម ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ដោយ​រំឭក​ពួក​គេ​ “​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​” របស់​ពួកគេ(១ពេត្រុស ៣:១៥)។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ពេត្រុស​បាន​បង្ហាញ​ចំណុច​គន្លឹះ​ពីរ​យ៉ាង​គឺ : យើង​មានហេតុ​ផល​ដ៏​ល្អ ដែល​ត្រូវ​មាន​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ ហើយ​យើង​ត្រូវ​បង្ហាញ​ហេតុផល​របស់​យើង ដល់​អ្នកចោទ​សួរ ដោយចិត្ត​សុភាព និង​ការគោរព។…

Read article