សួនច្បាររបស់ព្រះ

ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់។ ១ពេត្រុស ១:៣

កាល​រដូវ​ផ្ការីក​ឆ្នាំមុន ភរិយា​ខ្ញុំ​បាន​ដាំ​ដើមផ្កា​ដួងច័ន្ទ ដែល​ជា​វល្លិ​ម្យ៉ាង​មាន​ផ្កា​ធំ មាន​រាង​បំពង់​ដូច​ផ្កាត្រកួន ពេល​វា​រីក វា​មាន​រាង​មូល​ដូច​ដួងច័ន្ទ​ពេញវង់។ ផ្កា​នេះ​បាន​រំឭក​ខ្ញុំ អំពី​សម្រស់ និង​ភាព​រួញ​ខ្លី​នៃ​ជីវិត ដែល​កំពុង​ដុះ​មុខ​ផ្ទះ​ខ្ញុំ។ ផ្កា​នី​មួយ​ៗ​រីក​បានតែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​បន្ទាប់មក ពួក​វា​ក៏​ក្រៀម​ស្វិត នៅ​ក្រោម​កម្តៅថ្ងៃ នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​មិន​រីក​ម្តង​ទៀត​ឡើយ។ តែ​រុក្ខជាតិ​នេះ​ចេញផ្កា​បាន​ច្រើនណាស់ ហើយ​រៀងរាល់​ពេលល្ងាច វា​តែងតែ​ចេញ​ផ្កា​ថ្មីៗ​យ៉ាង​ស្រស់​ស្អាត។ យើង​ចូលចិត្ត​គយគន់​ផ្កា​ទាំងនោះ ពេល​យើង​ដើរកាត់​តាម​ទីធ្លា​មុខ​ផ្ទះ ដោយ​ឆ្ងល់​ថា តើ​នឹង​មាន​សម្រស់​ថ្មីៗ​អ្វី​ខ្លះ ដែល​នឹង​ចាំ​ស្វាគមន៍​យើង ពេល​យើង​ត្រឡប់​ពី​ធ្វើការ​វិញ នៅពេល​ល្ងាច។

ផ្កា​ដ៏​ផុយ​ស្រួយ​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ដ៏​សំខាន់​ក្នុង​ព្រះគម្ពីរ។ សាវ័ក​ពេត្រុស​បាន​រំឭក​យើង អំពី​ពាក្យ​របស់​ហោរា​អេសាយ ពេល​ដែល​គាត់​បង្រៀន​យើង​ថា “ដ្បិត​ព្រះ​បាន​បង្កើត​អ្នករាល់គ្នា​ជាថ្មី មិនមែន​ពី​ពូជ​ដែល​តែងតែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់ ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូចជា​ស្មៅ ហើយ​សិរីល្អ​ទាំងប៉ុន្មាន​របស់​មនុស្ស​ក៏ដូចជា​ផ្កាស្មៅ រី​ឯ​ធម្មតា​ស្មៅ នោះ​តែងតែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ”(១ពេត្រុស ១:២៣-២៥)។ តែ​គាត់​បាន​ធានា​យើង​ថា ព្រះបន្ទូល​ព្រះអង្គ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច(ខ.២៥)។

ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ​ខ្លី​ណាស់ បើ​ធៀប​នឹង​ជីវិត​អស់​កល្ប​ជានិច្ច គឺ​មិន​ខុសពី​ផ្កា​ក្នុង​សួនច្បារ​ឡើយ។ តែ​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ភាព​ស្រស់​ស្អាត នៅក្នុង​ភាព​រួញ​ខ្លី​របស់​យើង។ តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​ យើង​មានការ​ចាប់ផ្តើម​ជាថ្មី ជាមួយ​ព្រះអង្គ ហើយ​ទុកចិត្ត​ព្រះបន្ទូល​សន្យា អំពី​ជីវិត​អស់​កល្ប​ជានិច្ច ក្នុង​ព្រះ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ ពេលណា​ផែនដី និង​ផ្ទៃមេឃ​កន្លង​ផុត​ទៅ យើង​នឹង​នៅតែ​សរសើរ​ដំកើង​ព្រះអង្គ​ជានិច្ច។—JAMES BANKS

តើ​អ្នក​ទន្ទឹង​រង់​ចាំ​អ្វី​ខ្លាំង​ជាងគេ ក្នុង​ការ​ទៅ​រស់នៅ​ជាមួយ​ព្រះអង្គ អស់​កល្ប​ជានិច្ច? តើ​អ្នក​ចូល​ចិត្ត​ព្រះបន្ទូល​សន្យា​មួយ​ណា​ខ្លាំង​ជាង​គេ?

ឱ​ព្រះអង្គ​សង្រ្គោះ ទូលបង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ការ​ប្រទាន​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​មក​ទូលបង្គំ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច។

For further study, read Life to Come: The Hope of the Christian Faith at DiscoverySeries.org​/Q1205.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles