សកម្មភាពប្រចាំថ្ងៃដ៏មានពរ
ដ្បិតតើមានអ្នកណាអាចនឹងបរិភោគ ឬនឹងមានសេចក្តីអំណរជាជាងយើងនេះ? សាស្តា ២:២៥ ពេលដែលខ្ញុំមើលទៅហ្វូងមនុស្សកំពុងប្រជ្រៀតគ្នាចូលទៅក្នុងរថភ្លើង នៅពេលព្រឹក ខ្ញុំមានអារម្មណ៍ថា ភាពធុញថប់នឹងការងារនៅព្រឹកថ្ងៃច័ន្ទ កំពុងតែរើឡើងទៀតហើយ។ ពេលខ្ញុំឃើញទឹកមុនក្រញូវ ដ៏ងោកងុយ របស់អ្នកដំណើរដែលកំពុងផ្តុំគ្នាយ៉ាងកកកុញក្នុងទូរថភ្លើង ខ្ញុំអាចនិយាយបានថា ក្នុងចំណោមពួកគេ គ្មាននរណាចង់ទៅធ្វើការទេ។ ភាពធុញថប់បានបង្ហាញចេញនៅលើផ្ទៃមុខពួកគេ ខណៈពេលដែលអ្នកខ្លះរុញគ្នា ដើម្បីរកកន្លែងឈរ ហើយមនុស្សកាន់តែច្រើនបានខំប្រជ្រៀតខ្លួនចូលថែមទៀត។ បន្ទាប់ពីនេះ ពួកគេនឹងទៅដល់កន្លែងធ្វើការ ដោយចិត្តធុញទ្រាន់ មួយថ្ងៃទៀត។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំថា កាលមួយឆ្នាំមុន រថភ្លើងមិនមានមនុស្សជិះ ដោយសារការបិទខ្ទប់ ក្នុងពេលជំងឺកូវីត១៩ កំពុងរាតត្បាត បានបណ្តាលឲ្យការរស់នៅប្រចាំថ្ងៃ មិនអាចប្រព្រឹត្តទៅជាធម្មតា។ កាលនោះ យើងថែមទាំងមិនអាចចេញទៅទិញអាហារ ហើយអ្នកខ្លះថែមទាំងនឹកកន្លែងធ្វើការទៀតផង។ តែឥឡូវនេះ យើងបានវិលត្រឡប់ទៅរកសភាពដើមស្ទើរតែទាំងស្រុង ហើយមនុស្សជាច្រើនបានវិលត្រឡប់ទៅធ្វើការនៅការិយាល័យ ជាធម្មតាវិញ។ ខ្ញុំក៏បានដឹងថា “សកម្មភាពប្រចាំថ្ងៃ” គឺជាដំណឹងដ៏ល្អ ហើយ “សកម្មភាពដែលយើងធ្វើដដែលៗ” គឺជាព្រះពរ! ស្តេចសាឡូម៉ូនបានធ្វើការសន្និដ្ឋានស្រដៀងនេះផងដែរ បន្ទាប់ពីបានជញ្ជឹងគិត អំពីការងារដ៏ហត់នឿយប្រចាំថ្ងៃ ដែលហាក់ដូចជាគ្មានប្រយោជន៍(សាស្តា ២:១៧-២៣)។ នៅពេលខ្លះ កិច្ចការទាំងនោះហាក់ដូចជាមិនចេះចប់ “គ្មានន័យ” ហើយគ្មានប្រយោជន៍អ្វី(ខ.២១)។ តែបន្ទាប់មក…
Read articleការរស់នៅដោយជំនឿ
ដោយសារយើងត្រូវបានផ្សះផ្សាឲ្យជានឹងព្រះ តាមរយៈព្រះរាជបុត្រាទ្រង់ នោះយើងអាចទុកចិត្តព្រះអង្គ នៅក្នុងការធ្វើដំណើរខាងវិញ្ញាណទាំងមូល ក្នុងនាមជាគ្រីស្ទបរិស័ទ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល សូមធ្វើការបកស្រាយថា ការញែកជាបរិសុទ្ធ ក៏ផ្អែកទៅលើសេចក្តីជំនឿ ដូចការរាប់ជាសុចរិតផងដែរ។ អត្ថបទ សន្តិភាព ឬសេចក្តីសុខសាន្ត ដែលយើងមានជាមួយព្រះ តាមរយៈការផ្សះផ្សារបស់ព្រះអង្គ មិនមែនជាកិច្ចព្រមព្រាងសន្តិភាពដ៏ផុយស្រួយ ដែលក្នុងនោះ ពេលណាខ្ញុំបានរអិលដួលធ្វើអំពើបាប ព្រះអង្គនឹងចាប់ផ្តើមដកដាវចាក់ខ្ញុំនោះទេ។ ព្រះអង្គបានរាប់យើងជាសុចរិត យើងបានជានឹងព្រះអង្គហើយ។ សង្រ្គាមបានបញ្ចប់។ យើងបានទទួលការអត់ទោសបាប។ យើងបានទទួលការសម្អាត យើងត្រូវបានរាប់ជាសុចរិតហើយ។ សាវ័កប៉ុលបានដកស្រង់បទគម្ពីរហាបាគុក៣ដង ត្រង់ខដែលចែងថា “ពួកសុចរិតរស់ដោយសារជំនឿ”។ ពួកសុចរិតមិនគ្រាន់តែទទួលបានការរាប់ជាសុចរិតដោយសារជំនឿ តែនឹងរស់ដោយសារជំនឿផងដែរ។ ការញែកជាបរិសុទ្ធក៏ផ្អែកទៅលើសេចក្តីជំនឿ ដូចការរាប់ជាសុចរិតផងដែរ។ បានសេចក្តីថា យើងមានការធានាថា បានរាប់ជាសុចរិត និងញែកជាបរិសុទ្ធ ដោយសារសេចក្តីជំនឿរបស់យើង។ មិនមែនដោយសារការសរសើរខ្លួនឯង យ៉ាងក្រអឺតក្រទម តែខ្ញុំទុកចិត្តថា ព្រះគ្រីស្ទថែរក្សាខ្ញុំ ការពារខ្ញុំ ជួយខ្ញុំ ឱបខ្ញុំ និងសង្គ្រោះខ្ញុំ។
Read articleមិនមែនជាក្តីស្រមៃទេ
«ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»។ អេភេសូរ ៥:១៤ មានជំងឺផ្លូវចិត្តមួយដែលធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេកំពុងរស់នៅក្នុងការយល់សប្តិមួយ ដែលមិនអាចភ្ញាក់ដឹងខ្លួនបាន។ អ្នកដែលមានបញ្ហានេះ ច្រើនតែមានអារម្មណ៍ថា អ្វីៗនៅជុំវិញខ្លួនពួកគេ គ្រាន់តែជាការស្រមើស្រមៃ។ អ្នកដែលមានអារម្មណ៍ដ៏រ៉ាំរ៉ៃដូចនេះ អាចត្រូវគ្រូពេទ្យពិនិត្យឃើញថា ពួកគេមានជំងឺផ្លូវចិត្ត តែគេជឿថា វាជាបញ្ហាសុខភាពផ្លូវចិត្តដែលកើតមានជាធម្មតា ជាពិសេសក្នុងអំឡុងពេលដែលមានស្រ្តេសច្រើន។ ប៉ុន្តែ ជួនកាល អារម្មណ៍ដូចនេះនៅតែបន្តមាន សូម្បីតែនៅពេលដែលជីវិតហាក់ដូចជាដំណើរការល្អ។ គឺធ្វើមើលតែគំនិតយើងមិនអាចទុកចិត្តថា ការល្អពិតជាកំពុងតែកើតឡើងអញ្ចឹង។ ព្រះគម្ពីរបានចែង អំពីបញ្ហាស្រដៀងនេះ ដែលរាស្រ្តរបស់ព្រះជួប នៅពេលដែលពួកគេមិនដឹងថា ព្រះចេស្តា និងការរំដោះរបស់ព្រះអង្គវាជារឿងពិត ឬជាការស្រមៃ។ ក្នុងបទគម្ពីរកិច្ចការ ជំពូក១២ ពេលដែលទេវតាបានរំដោះលោកពេត្រុស ចេញពីគុក និងការប្រហារជីវិតដែលអាចកើតមាន(ខ.២,៤) ព្រះគម្ពីរបានពិពណ៌នាថា សាវ័កពេត្រុស “ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ(ខ.៩-១០)។ ពេលទេវតានាំគាត់ចេញក្រៅគុកហើយ ទីបំផុត សាវ័កពេត្រុសក៏បានដឹងខ្លួនឡើង ហើយដឹងថា ទេវតាពិតជាបានរំដោះគាត់មែន(ខ.១១)។ ក្នុងពេលដ៏លំបាក ក៏ដូចជាពេលដ៏រីករាយ ជួនកាល យើងអាចពិបាកជឿមួយរយភាគរយថា ព្រះទ្រង់កំពុងធ្វើការក្នុងជីវិតយើង។ តែយើងអាចទុកចិត្តថា ពេលណាយើងរង់ចំាព្រះអង្គ…
Read articleចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវ
សេចក្តីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីប្រកបនឹងយើងខ្ញុំដែរ។ ១យ៉ូហាន ១:៣ លោករ៉ូបឺត ថុដ លីនខិន(Robert Todd Lincoln) ជាកូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក អ័ប្រាហាំ លិនខិន(Abraham Lincoln) មានវត្តមាន នៅក្នុងហេតុការណ៍សំខាន់ៗបី ដែលមានដូចជា ការស្លាប់របស់ឪពុកគាត់ ក៏ដូចជាការធ្វើឃាតលោកប្រធានាធិបតី ចេមស៍ ហ្គាហ្វៀល(James Garfield) និងលោក វីលៀម មែកឃីនលេយ(William McKinley)។ ប៉ុន្តែ សូមយើងពិចារណា អំពីវត្តមានរបស់សាវ័កយ៉ូហាន នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់បំផុតទាំង៤ ដែលមានដូចជា ពិធីលៀងព្រះអម្ចាស់ចុងក្រោយរបស់ព្រះយេស៊ូវ ការឈឺចាប់ព្រះទ័យព្រះគ្រីស្ទ នៅសួនច្បារកេតសេម៉ានី ការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញ។ លោកយ៉ូហានដឹងថា ការធ្វើបន្ទាល់ចំពោះព្រឹត្តិការណ៍ទាំងនេះ គឺជាមូលហេតុធំបំផុត ដែលព្រះទ្រង់ឲ្យគាត់មានវត្តមានក្នុងព្រឹត្តិការណ៍ទាំងនោះ។ ក្នុងបទគម្ពីរ យ៉ូហាន ២១:២៤ គាត់បានសរសេរថា “គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្តីបន្ទាល់របស់គាត់ នោះពិតហើយ”។ លោកយ៉ូហានបានធ្វើការបញ្ជាក់យ៉ាងដូចនេះ ម្តងទៀត ក្នុងកណ្ឌគម្ពីរសំបុត្រ យ៉ូហាន…
Read articleការសម្រេចចិត្តរបស់យើងសំខាន់ណាស់
តែគាត់មិនព្រមសោះ។ លោកុប្បត្តិ ៣៩:៨ គ្រូបង្វឹកកីឡាហែលទឹកម្នាក់ ក្នុងទីក្រុងញូជើស៊ី ឃើញរថយន្តមួយគ្រឿង កំពុងលិចចូលទៅក្នុងទឹកទន្លេ ហើយក៏បានឮសម្លេងអ្នកបើកបរស្រែកពីក្នុងឡានមកថា “ខ្ញុំមិនចេះហែលទឹកទេ” ខណៈពេលដែលរថយន្តនោះលិចចូលទៅក្នុងទឹកល្អក់យ៉ាងឆាប់រហ័ស។ ខណៈពេលដែលហ្វូងមនុស្សកំពុងឈរមើលហេតុការណ៍នៅលើឆ្នេរទន្លេ លោកអ៊ែនថូនី ក៏បានរត់ទៅរកផ្ទាំងថ្មធំៗនៅមាត់ឆ្នេរ ហើយក៏បានដោះជើងសិប្បនិមិត្តរបស់គាត់ចេញ រួចលោតចូលទៅក្នុងទឹក ដើម្បីសង្រ្គោះបុរសម្នាក់ មានអាយុ៦៨ឆ្នាំ នាំទៅរកឆ្នេរទន្លេ ដោយសុវត្ថិភាព។ ដោយសារសកម្មភាពដែលលោកអ៊ែនថូនីបានធ្វើ ដោយគ្មានការស្ទាក់ស្ទើរ នៅថ្ងៃនោះ បុរសម្នាក់បានរួចផុតពីសេចក្តីស្លាប់។ ការសម្រេចចិត្តរបស់យើងមានសារៈសំខាន់ណាស់។ សូមយើងពិចារណាអំពីលោកយ៉ាកុប ដែលជាឪពុករបស់មនុស្សជាច្រើន បានស្រឡាញ់កូនដែលមានអាយុ១៧ឆ្នាំ ឈ្មោះយ៉ូសែប លើសកូនដទៃទៀត។ គាត់បានធ្វើអាវ១មានពណ៌ច្រើនឲ្យពាក់ ជាទង្វើដ៏ល្ងង់ខ្លៅ(លោកុប្បត្តិ ៣៧:៣)។ ជាលទ្ធផល បងប្អូនរបស់យ៉ូសែបក៏បានស្អប់គាត់(ខ.៤) ហើយពេលមានឱកាសល្អ ពួកគេក៏បានលក់គាត់ ធ្វើជាទាសករ(ខ.២៨)។ ហើយដោយសារយ៉ូសែបបានទៅដល់នគរអេស៊ីព្ទ ព្រះទ្រង់ក៏បានប្រើគាត់ ដើម្បីថែរក្សាគ្រួសាររបស់លោកយ៉ាកុប និងមនុស្សជាច្រើនទៀត ក្នុងអំឡុងគ្រាអត់ឃ្លាន៧ឆ្នាំ ទោះពួកបងប្អូនរបស់យ៉ូសែបធ្លាប់មានបំណងធ្វើបាបគាត់ក៏ដោយ(មើល ៥០:២០)។ ការសម្រេចចិត្តដ៏សំខាន់ដំបូងរបស់យ៉ូសែប ដែលបាននាំឲ្យមានរឿងរ៉ាវកើតឡើងជាបន្តបន្ទាប់ រហូតឈានដល់ចំណុចនេះ គឺនៅពេលដែលគាត់បានជ្រើសរើសយកការរត់គេចពីការលួងលោមរបស់ភរិយាលោកបូទីផា(៣៩:១-១២)។ ជាលទ្ធផល គាត់ក៏បានជាប់គុក(៣៩:២០) ហើយទីបំផុតក៏បានទៅជួបស្តេចផារ៉ោន(ជំពូក៤១)។ លោកអ៊ែនថូនីបានទទួលការបណ្តុះបណ្តាលឲ្យចេះហែលទឹកយ៉ាងជំនាញ តែគាត់នៅតែត្រូវធ្វើការសម្រេចចិត្ត។ ពេលណាយើងស្រឡាញ់ព្រះ ហើយស្វែងរកឱកាសបម្រើព្រះអង្គ…
Read articleដើម្បីឲ្យមានការប្រកបស្និទ្ធស្នាលដ៏ជាប់លាប់
នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក។ ម៉ាថាយ ៦:៦ អ្នកស្រី ម៉ាដេលេន អែល អីហ្គល(Madeleine L’Engle) មានទម្លាប់ទូរស័ព្ទទៅម្តាយគាត់ មួយសប្តាហ៍ម្តង។ ពេលដែលម្តាយគាត់មានវ័យកាន់តែចាស់ជរា អ្នកនិពន្ធសៀវភៅគ្រីស្ទបរិស័ទរូបនេះ ក៏បានទូរស័ព្ទទៅម្តាយគាត់កាន់តែញឹកញាប់ ដើម្បីឲ្យទំនាក់ទំនងមានភាពជាប់លាប់។ អ្នកស្រីម៉ាដេលេនចង់ឲ្យកូនៗរបស់គាត់ ទូរស័ព្ទមកគាត់ ហើយរក្សាទំនាក់ទំនងយ៉ាងដូចនេះផងដែរ។ ជួនកាល ពួកគេជជែកគ្នាយូរៗ ដោយមានសំណួរ និងចម្លើយសំខាន់ៗជាច្រើន។ ពេលខ្លះទៀត ពួកគេទូរស័ព្ទគ្រាន់តែដើម្បីឲ្យដឹងច្បាស់ថា លេខទូរស័ព្ទរបស់គាត់នៅអាចទទួលការហៅចូលឬអត់។ កាលគាត់និពន្ធសៀវភៅមានចំណងជើងថា ការដើរនៅលើទឹក គាត់បានសរសេរថា “កូនចាំបាច់ត្រូវរក្សាទំនាក់ទំនងជាមួយឪពុកម្តាយ ហើយយើងរាល់គ្នាក៏ចាំបាច់ត្រូវរក្សាទំនាក់ទំនងជាមួយព្រះវរបិតានៃយើងផងដែរ”។ អ្នកជឿភាគច្រើនបានស្គាល់សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ក្នុងបទគម្ពីរ ម៉ាថាយ ៦:៩-១៣។ តែខគម្ពីរនៅមុនបទគម្ពីរនេះ ក៏មានសារៈសំខាន់ដូចគ្នា ព្រោះខគម្ពីរនោះបានបង្ហាញយើងអំពីរបៀបដែលយើងត្រូវអធិស្ឋាន។ យើងមិនត្រូវអធិស្ឋាន ដើម្បីឲ្យអ្នកដទៃមើលឃើញយើងអធិស្ឋាននោះទេ(ខ.៥)។ ព្រះគម្ពីរមិនបានចែងថា ការអធិស្ឋានរបស់យើងត្រូវមានរយៈពេលយូរប៉ុណ្ណាដែរ តែការពោលពាក្យជាច្រើន(ខ.៧) មិនមានតម្លៃស្មើនឹងគុណភាពនៃការអធិស្ឋានអស់ពីចិត្តនោះឡើយ។ បទគម្ពីរនេះហាក់ដូចជាសង្កត់ធ្ងន់ទៅលើការបន្តទំនាក់ទំនងជាទៀងទាត់ ជាមួយព្រះវរបិតាយើង ដែលជ្រាបអំពីតម្រូវការយើង “មុនពេលយើងទូលសូមព្រះអង្គ”(ខ.៨)។ ព្រះយេស៊ូវមានបន្ទូលសង្កត់ធ្ងន់ អំពីអត្ថប្រយោជន៍នៃការប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ឲ្យបានជាប់លាប់។ បន្ទាប់មក ព្រះអង្គក៏បានបង្រៀនយើងថា “ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា”(ខ.៩)។…
Read article