ជួងព្រះវិហារផលិតពីថ្មខៀវ
ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ។ លូកា ១៩:៤០ ថ្មខៀវមានប្រភេទខុសៗគ្នា ដែលមានលក្ខណៈទាក់ទាញយ៉ាងខ្លាំង។ ពេលណាគេគោះថ្មខៀវទាំងនោះ ពួកវាបញ្ចេញសូរសម្លេងខុសគ្នា។ នៅប្រទេសវេល មានភូមិមួយឈ្មោះ មេនក្លូឆុក ដែលឈ្មោះនេះមានន័យថា “ជួង” ឬ “ថ្មបញ្ចេញសម្លេង”។ នៅទីនោះ គេបានប្រើថ្មខៀវ ធ្វើជាជួងព្រះវិហារ រហូតដល់សតវត្សរ៍ទី១៨។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសំណង់ចាស់បុរាណស្តូនហេង នៅប្រទេសអង់គ្លេស ដែលមានថ្មធំៗបញ្ឈរជារង្វង់ ត្រូវបានគេសង់ឡើងពីថ្មខៀវ បានជាអ្នកខ្លះឆ្ងល់ថា តើនៅសម័យដើម គេបានប្រើសំណង់នោះ ដើម្បីប្រគំតន្ត្រីឬយ៉ាងណា។ អ្នកស្រាវជ្រាវខ្លះបានអះអាងថា ថ្មខៀវនៅសំណង់បុរាណស្តូនហេង ត្រូវបានគេដឹកយកមកពីតំបន់នៅក្បែរភូមិមេនក្លូឆុក ដែលស្ថិតនៅចម្ងាយជិត៣០០គីឡូម៉ែត្រពីស្តូនហេងនោះ ដោយសារថ្មខៀវទាំងនោះ មានលក្ខណៈសម្បត្តិពិសេសផ្នែកតន្រ្តី។ ថ្មដែលគេបានប្រើជាឧបករណ៍តន្រ្តី គឺជាស្នាព្រះហស្តរបស់ព្រះផងដែរ ហើយថ្មទាំងនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ក្នុងអំឡុងពេលថ្ងៃអាទិត្យនៃស្លឹកចាក ដែលទ្រង់យាងចូលទីក្រុងយេរូសាឡិម។ ពេលដែលពួកបណ្តាជនស្រែកសរសើរដំកើងព្រះយេស៊ូវ អ្នកដឹកនាំសាសនាក៏បានទាមទាព្រះអង្គ ឲ្យស្តីបន្ទោសពួកគេ តែព្រះអង្គបានឆ្លើយតបថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(លូកា ១៩:៤០)។ បើគេអាចយកថ្មខៀវធ្វើជាឧបករណ៍តន្ត្រីបាន ហើយបើព្រះយេស៊ូវបានមានបន្ទូលអំពីថ្ម ដែលនឹងធ្វើបន្ទាល់អំពីព្រះអាទិកររបស់ខ្លួនបាន នោះតើយើងអាចបង្ហាញចេញនូវការសរសើរដំកើងរបស់យើង ដល់ព្រះដែលបានបង្កើត ស្រឡាញ់…
Read articleស្អាតបរិសុទ្ធពីក្នុងមកក្រៅ
មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ។ ទំនុកដំកើង ៣២:១ មានពេលមួយ គ្រីស្ទបរិស័ទវ័យក្មេងម្នាក់ ឈ្មោះយ៉ូសេ(José) បានមកចូលរួមថ្វាយបង្គំព្រះក្នុងព្រះវិហារបងប្រុសគាត់។ ពេលគាត់ដើរចូលក្នុងព្រះវិហារ មុនពេលកម្មវីធីថ្វាយបង្គំចាប់ផ្តើម បងប្រុសគាត់ក៏បានឈ្ងោកមុខ ពេលបានឃើញគាត់។ យ៉ូសេមានសាក់នៅលើដៃទាំងពីរ ដែលគេអាចមើលឃើញច្បាស់ ដោយសារគាត់ពាក់អាវយឺតដៃខ្លី។ បងប្រុសគាត់ក៏បានប្រាប់គាត់ ឲ្យទៅផ្ទះ ហើយពាក់អាវដៃវែងវិញ ព្រោះរូបសាក់របស់យ៉ូសេបានឆ្លុះបញ្ចាំងអំពីផ្លូវដែលគាត់ដើរកាលពីមុន។ ភ្លាមៗនោះ យ៉ូសេមានអារម្មណ៍ថា ខ្លួនគាត់មានភាពកខ្វក់ស្មោកគ្រោក។ តែមានបុរសម្នាក់បានឮបងប្អូនទាំងពីរនាក់ជជែកគ្នា ហើយក៏បាននាំយ៉ូសេទៅជួបលោកគ្រូគង្វាល ដោយជម្រាបលោកគ្រូគង្វាលអំពីរឿងដែលកំពុងកើតឡើង។ លោកគ្រូគង្វាលក៏បានញញឹម ហើយដោះឡេវអាវគាត់ ដើម្បីបង្ហាញរូបសាក់ធំមួយ នៅលើទ្រូងគាត់ ដែលគាត់មានពីអតីតកាលផងដែរ។ គាត់ក៏បានធានាដល់យ៉ូសេថា ដោយសារព្រះទ្រង់បានសម្អាតគាត់ឲ្យបរិសុទ្ធ ពីក្នុងមកក្រៅ នោះគាត់មិនចាំបាច់ត្រូវបិទបាំងរូបសាក់នៅលើដៃគាត់ទេ។ ស្តេចដាវីឌមានក្តីអំណរ ដោយសារទ្រង់បានទទួលការសម្អាតឲ្យបរិសុទ្ធពីព្រះអម្ចាស់។ បន្ទាប់ពីស្តេចអង្គនេះបានសារភាពបាបរបស់ខ្លួន នៅចំពោះព្រះអង្គហើយ ទ្រង់ក៏បានសរសេរបទទំនុកដំកើងថា “មានពរហើយ មនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ”(ទំនុកដំកើង ៣២:១)។ ដូចនេះ ទ្រង់អាច “ស្រែកឡើងដោយអំណរ” ជាមួយអ្នកដទៃ “ដែលមានចិត្តបរិសុទ្ធ”(ខ.១១)។ ក្រោយមក សាវ័កប៉ុលក៏បានដកស្រង់បទគម្ពីរទំនុកដំកើង ៣២:១-២ ក្នុងបទគម្ពីររ៉ូម ៤:៧-៨…
Read articleសម្រាកដោយការទុកចិត្ត
ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣ អ្នកស្រាវជ្រាវ នៅខេត្តហ្វ៊ូជាន ប្រទេសចិន ចង់ជួយអ្នកជំងឺសង្គ្រោះបន្ទាន់ គេងឲ្យបានស្កប់ស្កល់។ ពួកគេក៏បានធ្វើការវាស់ស្ទង់ផលប្រយោជន៍របស់ឧបករណ៍ជំនួយការដេក ដោយឲ្យអ្នកស្ម័គ្រចិត្តប្រើឧបករណ៍ជំនួយទាំងនោះ ក្នុងបរិយាកាសសប្បនិមិត្ត ដែលមានពន្លឺភ្លឺ តាមកំរិតរបស់មន្ទីរពេទ្យ និងមានសម្លេងម៉ាស៊ីនស្ទង់អ្នកជំងឺ និងសម្លេងពេទ្យជជែកគ្នា ដូចក្នុងបន្ទប់សង្គ្រោះបន្ទាន់ពិតៗ។ ការស្រាវជ្រាវរបស់ពួកគេបានរកឃើញថា ឧបករណ៍គ្របភ្នែកមិនឲ្យចាំងពន្លឺ និងជ័រញាត់ត្រចៀក បានជួយឲ្យអ្នកស្ម័គ្រចិត្តសម្រាកបានល្អជាងមុន។ តែពួកគេបានទទួលស្គាល់ថា សម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់ពិតប្រាកដ ការគេងឲ្យស្ងប់សុខ នៅតែពិបាកកើតមានសម្រាប់ពួកគេ។ ពេលណាជីវិតយើងមានភាពវឹកវរ តើយើងអាចរកឃើញការសម្រាក ដោយរបៀបណា? ព្រះគម្ពីរបានចែងច្បាស់ថា សន្តិភាពអាចកើតមាន ក្នុងចិត្តរបស់អ្នកដែលទុកចិត្តព្រះ ទោះពួកគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ហោរាអេសាយបានថ្លែងទំនាយ អំពីពេលអនាគត ដែលជនជាតិអ៊ីស្រាអែល នឹងបានទទួលការស្អាងឡើងវិញ បន្ទាប់ពីពួកគេបានឆ្លងកាត់ទុក្ខលំបាក។ ពួកគេនឹងបានរស់នៅដោយសុខសាន្ត ក្នុងទីក្រុងរបស់ពួកគេ ព្រោះពួកគេដឹងថា ព្រះទ្រង់បានធ្វើឲ្យទីនោះមានភាពសុខសាន្ត(អេសាយ ២៦:១)។ ពួកគេនឹងទុកចិត្តថា ព្រះអង្គកំពុងធ្វើការយ៉ាងសកម្ម ក្នុងលោកិយដែលនៅជុំវិញពួកគេ ដើម្បីនាំមកនូវសេចក្តីល្អ ដោយ “ទ្រង់ទំលាក់ពួកអ្នកដែលនៅទីខ្ពស់” លើកអ្នកដែលគេជិះជាន់ឡើង ហើយប្រទានយុត្តិធម៌(ខ.៥-៦)។ ពួកគេនឹងបានដឹងថា “ព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច” ហើយពួកគេនឹងទុកចិត្តព្រះអង្គជារៀងរហូត(ខ.៤)។…
Read articleតើត្រូវធ្វើ ឬមិនត្រូវធ្វើ
ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ រ៉ូម ៧:១៩ កាលពីក្មេង គេបានយករថក្រោះមួយគ្រឿង សល់ពីសម័យសង្រ្គាមលោកលើកទី២ មកដាក់តាំង ក្នុងសួនច្បារ ក្បែរផ្ទះខ្ញុំ។ គេបានដាក់ផ្លាកសញ្ញាដាស់តឿនជាច្រើន អំពីគ្រោះថ្នាក់ដែលអាចកើតឡើង ដោយសារការឡើងលេងលើរថក្រោះនោះ តែមិត្តភក្តិខ្ញុំមួយក្រុម បាននាំគ្នាឡើងលេង ដោយមិនបង្អង់យូរ។ ក្នុងចំណោមយើង មានអ្នកខ្លះមានការស្ទាក់ស្ទើរបន្តិច តែទីបំផុត យើងក៏បានឡើងលេងទាំងអស់គ្នា។ មានក្មេងប្រុសម្នាក់ បានបដិសេធមិនព្រមឡើងលើរថក្រោះ ដោយចង្អុលទៅរកផ្លាកសញ្ញាហាមឃាត់។ ក្មេងប្រុសម្នាក់ទៀតប្រញាប់លោតចុះភ្លាមៗ ពេលដែលមនុស្សធំបានដើរមករកពួកគេ។ ដូចនេះ ការល្បួងឲ្យលេងសើចសប្បាយ បានឈ្នះបំណងចិត្តរបស់យើង ដែលចង់ធ្វើតាមច្បាប់ហើយ។ យើងម្នាក់ៗសុទ្ធតែបង្កប់ទៅដោយចិត្ត ដែលចូលចិត្តបះបោរដូចកូនក្មេង។ យើងមិនចូលចិត្តឲ្យគេប្រាប់យើង ឲ្យធ្វើនេះ ឬធ្វើនោះឡើយ។ តែក្នុងកណ្ឌគម្ពីរយ៉ាកុប ពេលណាយើងដឹងថា អ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ(៤:១៧)។ ក្នុងកណ្ឌគម្ពីរសំបុត្ររ៉ូម សាវ័កប៉ុលបានសរសេរថា “ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ” (៧:១៩-២០)។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងអាចមានការពិបាក…
Read articleព្រះទ្រង់មានផែនការ
បុត្រីផារ៉ោន … ក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា “អញបានស្រង់វាពីទឹកមក”។ និក្ខមនំ ២:១០ កាលគេរកឃើញក្មេងស្រីពីរនាក់ គេមិនបានដឹងច្បាស់ថា ពួកគេមានអាយុប៉ុន្មានទេ។ ម្នាក់ត្រូវបានគេប្រទះឃើញនៅលើជណ្តើរព្រះវិហារមួយ ហើយម្នាក់ទៀតគ្រាន់តែបានដឹងថា ដូនជីនៅព្រះវិហារកាតូលិកបានយកនាងទៅចិញ្ចឹម។ អ្នកទាំងពីរបានកើតនៅប្រទេសប៉ូឡូញ ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២។ អស់រយៈពេលជិត ៨០ឆ្នាំ អ្នកស្រីហាលីណា(Halina) និងអ្នកស្រីគ្រីស្ទីណា(Krystyna) មិនដែលបានស្គាល់គ្នាសោះ។ តែការធ្វើតេស្តឌីអិនអេ ក៏បានរកឃើញថា អ្នកទាំងពីរគឺជាបងប្អូនបង្កើត ហើយបាននាំឲ្យមានការជួបជុំឡើងវិញដ៏មានអំណរ។ លទ្ធផលតេស្តឌីអិនអេនោះក៏បានបើកបង្ហាញថា ពួកគេមានជាប់កេរដំណែលជនជាតិយូដា ឬជ្វីប ហើយគេក៏អាចបកស្រាយ អំពីមូលហេតុដែលអ្នកទាំងពីរត្រូវគេបោះបង់ចោល កាលនៅតូច។ ពួកមនុស្សអាក្រក់បានតាមសម្លាប់អ្នកទាំងពីរ ដោយសារអត្តសញ្ញាណរបស់ពួកគេជាជនជាតិយូដា។ ខ្ញុំក៏បាននឹកស្រមៃអំពីម្តាយរបស់ក្មេងស្រីទាំងពីរ ដែលបានខ្លាចគេសម្លាប់ ហើយក៏បានទុកពួកគេចោលនៅកន្លែង ដែលអ្នកដទៃអាចប្រទះឃើញ ហើយជួយសង្រ្គោះពួកគេ។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់លោកម៉ូសេ។ គាត់បានចាប់កំណើតក្នុងសម័យដែលជនជាតិអេស៊ីព្ទកំពុងតែសម្លាប់រង្គាលក្មេងប្រុសជនជាតិអ៊ីស្រាអែល ក្នុងទឹកដីអេស៊ីព្ទ(និក្ខមនំ ១:២២)។ ម្តាយគាត់ក៏បានបណ្តែតគាត់ ក្នុងទឹកទន្លេ(២:៣) ដើម្បីឲ្យគាត់មានឱកាសរួចផុតសេចក្តីស្លាប់។ តាមពិត ព្រះទ្រង់មានផែនការជួយសង្រ្គោះរាស្រ្តព្រះអង្គ តាមរយៈលោកម៉ូសេ។ រឿងរបស់លោកម៉ូសេក៏បានចង្អុលបង្ហាញយើង ឲ្យងាកទៅរករឿងរបស់ព្រះយេស៊ូវផងដែរ។ ស្តេចផារ៉ោនព្យាយាមសម្លាប់រង្គាលក្មេងប្រុសសាសន៍អ៊ីស្រាអែល ហើយចំណែកឯស្តេចហេរ៉ូឌវិញ ទ្រង់បានបញ្ជាគេឲ្យសម្លាប់រង្គាលក្មេងប្រុសទាំងអស់…
Read articleបទចម្រៀងនៃស្ថានសួគ៌
ព្រះគម្ពីរច្រើនតែអបអរសាទរជ័យជម្នះរបស់ព្រះអម្ចាស់ ដោយបទចម្រៀង។ តែគេមិនទាន់ច្រៀងទំនុកសរសើរមួយ ក្នុងចំណោមទំនុកអបអរជ័យជម្នះទាំងនោះនៅឡើយទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមចែកចាយ អំពីបទចម្រៀងនៃពួកដែលព្រះបានលោះ ក្នុងកណ្ឌគម្ពីរវិវរណៈ ដោយអបអរជ័យជម្នះរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងចំណុចខ្ពស់បំផុតនៃប្រវត្តិសាស្ត្រ។ អត្ថបទ យើងចាំបាច់ត្រូវផ្តល់ការចាប់អារម្មណ៍មកលើបទចម្រៀងក្នុងព្រះគម្ពីរ។ ព្រះគម្ពីរមិនមែនជាសៀវភៅចម្រៀងនោះទេ តែយើងសង្កេតឃើញថា នៅក្រៅកណ្ឌគម្ពីរទំនុកដំកើង និងកណ្ឌគម្ពីរបទចម្រៀងផ្សេងទៀត ជួនកាល កណ្ឌគម្ពីរខ្លះក៏បានចែង ឬនិយាយអំពីបទចម្រៀងផងដែរ។ បើយើងមើលព្រះគម្ពីរសញ្ញាចាស់ យើងឃើញបទចម្រៀងនៃផ្លែដាវរបស់លោកឡាមេក ជាប្រភេទបទចម្រៀងទុច្ចរិត។ តែបន្ទាប់មក យើងឃើញបទចម្រៀងរបស់លោកម៉ូសេ និងនាងម៉ារាមអំពី “សត្វសេះ និងអ្នកជិះសេះ ដែលបានបោះចូលទៅក្នុងសមុទ្រ” ឬបទចម្រៀងរបស់អ្នកស្រីដេបូរ៉ា ដែលជាចៅហ្វាយស្រី ដែលបានដឹកនាំពួកអ៊ីស្រាអែលទាស់ប្រឆាំងនឹងខ្មាំងសត្រូវ ដែលដឹកនាំដោយស៊ីសេរ៉ា ហើយពេលនោះស៊ីសេរ៉ាក៏បានពោលថា “ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ”។ ហើយក្នុងបទគម្ពីរសញ្ញាចាស់ទាំងមូល អ្នកនឹងឃើញថា គេបានច្រៀងទំនុកសរសើរនៅក្នុងពេលដ៏ជាក់លាក់ណាមួយ។ ប៉ុន្តែ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល បទចម្រៀងដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺមានកត់ទុក ក្នុងដើមដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ដែលមានដូចជាបទចម្រៀងរបស់នាងអេលីហ្សាបិត បទចម្រៀងរបស់លោកសាការី បទចម្រៀងរបស់លោកស៊ីម្មាន បទចម្រៀងរបស់នាងម៉ារា ជាបទលើកដំកើងព្រះ។ អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបទចម្រៀងទាំងនោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ជាងគេ?…
Read article