ព្រះហស្តព្រះបើកចំហជានិច្ច
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩ មានពេលមួយខ្ញុំបានមើលទៅទូរស័ព្ទរបស់ខ្ញុំ ដោយចងចិញ្ចើម និងដកដង្ហើមធំ។ ការព្រួយបារម្ភបានធ្វើឲ្យខ្ញុំជ្រួញចិញ្ចើម។ ខ្ញុំ និងមិត្តភក្តិខ្ញុំមានការមិនចុះសម្រុងគ្នាដ៏ធ្ងន់ធ្ងរ ដោយសារបញ្ហាកូនៗរបស់យើង ហើយខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវទូរស័ព្ទទៅនាង ដើម្បីសុំទោសនាង។ ខ្ញុំមិនចង់ធ្វើដូចនេះ ដោយសារគំនិតរបស់យើង នៅតែមិនត្រូវគ្នានោះទេ តែខ្ញុំដឹងថា ខ្ញុំមិនបានបង្ហាញចេញនូវសេចក្តីសប្បុរស ឬការបន្ទាបខ្លួន កាលយើងជជែកគ្នាអំពីរឿងនោះកាលពីលើកមុននោះទេ។ មុននឹងខ្ញុំទូរស័ព្ទទៅនាង ខ្ញុំឆ្ងល់ថា ចុះបើសិនជានាងមិនអត់ទោសឲ្យខ្ញុំ? ចុះបើសិនជានាងមិនចង់បន្តមានមិត្តភាពជាមួយខ្ញុំទៀត? ពេលនោះ ទំនុកច្រៀងរបស់បទចម្រៀងមួយបានលេចឡើងក្នុងគំនិតខ្ញុំ ហើយធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលខ្ញុំបានសារភាពបាបរបស់ខ្ញុំ នៅចំពោះព្រះ។ ខ្ញុំក៏មានអារម្មណ៍ធូរស្បើយ ព្រោះខ្ញុំដឹងថា ព្រះទ្រង់បានអត់ទោសឲ្យខ្ញុំ ហើយបានរំដោះខ្ញុំឲ្យរួចពីទោសរបស់ខ្ញុំ។ យើងមិនអាចគ្រប់គ្រងរបៀបដែលអ្នកដទៃនឹងឆ្លើយតបចំពោះយើង ពេលណាយើងព្យាយាមដោះស្រាយបញ្ហាទំនាក់ទំនងជាមួយពួកគេ។ តែដរាបណា យើងទទួលស្គាល់កំហុសរបស់យើង ហើយបន្ទាបខ្លួនសារភាពបាប នៅចំពោះព្រះអង្គ ព្រមទាំងមានការកែប្រែដែលចាំបាច់ នោះយើងអាចសូមឲ្យព្រះអង្គប្រទានការប្រោសឲ្យជា។ ទោះយើងនៅតែបន្តអត់ទ្រាំនឹងការឈឺចាប់ ដោយសារបញ្ហារបស់មនុស្សដែលមិនទាន់ដោះស្រាយក៏ដោយ ក៏យើងនៅតែអាចមានសន្តិភាពជាមួយព្រះអង្គ។ ព្រះហស្តព្រះអង្គនៅតែបើកចំហ ហើយព្រះអង្គត្រៀមជាស្រេច ដើម្បីបង្ហាញព្រះគុណ និងសេចក្តីមេត្តា ដែលយើងត្រូវការ។ “បើយើងលន់តួបាបវិញ…
Read articleអ្នកគង្វាលល្អ
ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ។ អេសេគាល ៣៤:១២ ពេលលោកគ្រូគង្វាលវ័ររិន(Warren) បានទទួលដំណឹងថា សមាជិកពួកជំនុំរបស់គាត់ម្នាក់បានរត់ចោលភរិយា និងក្រុមគ្រួសារ គាត់ក៏បានទូលសូមព្រះអង្គ ឲ្យគាត់បានជួបបុរសនោះ នៅពេលណាមួយ ដើម្បីឲ្យគាត់អាចនិយាយគ្នា។ គាត់ក៏បានជួបគ្នាមែន! ពេលលោកគ្រូវ័ររិនដើរចូលក្នុងភោជនីយដ្ឋានមួយ គាត់ក៏បានឃើញបុរសនោះ នៅកន្លែងគិតលុយក្បែរនោះ។ ពួកគេក៏បានជជែកគ្នាស៊ីជម្រៅ និងអធិស្ឋានជាមួយគ្នាផងដែរ។ ក្នុងនាមលោកគ្រូវ័ររិនជាគ្រូគង្វាល គាត់កំពុងបំពេញតួនាទីជាអ្នកគង្វាល សម្រាប់អស់អ្នក ដែលនៅក្នុងសហគមន៍នៃពួកជំនុំរបស់គាត់ ដែលសូម្បីតែព្រះអម្ចាស់ក៏បានមានបន្ទូលតាមរយៈហោរាអេសេគាលថា ព្រះអង្គក៏មើលថែហ្វូងចៀមរបស់ព្រះអង្គផងដែរ។ ព្រះអង្គបានសន្យាថា នឹងថែរក្សាហ្វូងចៀមរបស់ព្រះអង្គដែលខ្ចាត់ខ្ចាយ ដោយសង្គ្រោះពួកគេ និងប្រមូលផ្តុំពួកគេ(អេសេគាល ៣៤:១២-១៣)។ ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ “នៅទីវាលល្អ” ហើយ “នឹងស្វែងរកសត្វណាដែលវង្វេងបាត់” សត្វណាដែលបាក់ជើង នោះព្រះអង្គ “នឹងរុំអបឲ្យ”(ខ.១៤-១៦)។ សេចក្តីស្រឡាញ់របស់ព្រះអង្គបានបង្ហាញចេញមក ដូចដែលបានពិពណ៌នា ក្នុងបទគម្ពីរនេះឯង។ ព្រះបន្ទូលក្នុងកណ្ឌគម្ពីរអេសេគាល ជាបទទំនាយអំពីអ្វីដែលព្រះអង្គនឹងធ្វើនៅពេលអនាគត តែក៏បានឆ្លុះបញ្ចាំងអំពីដួងព្រះទ័យដ៏អស់កល្បរបស់ព្រះ ដ៏ជាអ្នកគង្វាល ដែលបានបង្ហាញចេញមក តាមរយៈអង្គព្រះយេស៊ូវ។ ទោះយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ព្រះទ្រង់តែងតែឈោងមករកយើងម្នាក់ៗ ដើម្បីជួយសង្គ្រោះ និងថែរក្សាយើង ឲ្យសម្រាកនៅវាលស្មៅខៀវខ្ចី។ ព្រះអង្គសព្វព្រះទ័យឲ្យយើង ដើរតាមព្រះអង្គ ជាអ្នកគង្វាលដ៏ល្អ…
Read articleការថ្វាយបង្គំគឺលើសពីការច្រៀង
យើងខុសធ្ងន់ណាស់ បើយើងគិតថា ការថ្វាយបង្គំរបស់យើងរាប់បញ្ចូលតែពាក្យដែលយើងច្រៀងថ្វាយដល់ព្រះ តែមិនរាប់បញ្ចូលពាក្យពេចន៍ដែលព្រះអង្គមានបន្ទូលមកកាន់យើង។ នៅថ្ងៃនេះដែរ លោកអរ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកឡើង អំពីការដែលយើងត្រូវមានការយល់ដឹងទាំងស្រុង តាមព្រះគម្ពីរ អំពីការថ្វាយបង្គំ ដែលមានព្រះទ្រង់ជាចំណុចកណ្តាល។ អត្ថបទ ឆ្នាំមុន ក្នុងសន្និបាតនៃការផ្សព្វផ្សាយជំនឿក្នុងប្រទេសប្រចាំឆ្នាំ ដែលហៅកាត់ថា សន្និបាត NRB មានមនុស្ស៧ ឬ៨ពាន់នាក់ បានចូលរួម។ ពួកគេមានកម្មវិធីថ្វាយបង្គំដ៏វែងមួយ មានរយៈពេលប្រហែល២ម៉ោង ដែលការចែងចាយព្រះបន្ទូល គួរតែជាចំណុចសំខាន់បំផុតនៃកម្មវិធីនេះ។ ហើយខ្ញុំចាំច្បាស់ថា នៅថ្ងៃនោះ មុនពេលគេអានព្រះគម្ពីរ និងចែកចាយព្រះបន្ទូល គេបានច្រៀងបទចម្រៀងជាច្រើន អស់រយៈពេល៤០នាទី ហើយអ្នកដឹកនាំក៏បាននិយាយថា “យើងត្រូវចំណាយពេលថ្វាយបង្គំព្រះជាមុនសិន មុននឹងយើងស្តាប់ព្រះបន្ទូល”។ រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំនៅតែហួសចិត្ត ដោយសាររឿងនេះ។ តើពួកជំនុំសម័យបច្ចុប្បន្នកំពុងតែមានបញ្ហាអ្វី បានជាពួកគេកាត់ផ្តាច់ការចែកចាយព្រះបន្ទូល ចេញពីការថ្វាយបង្គំ ធ្វើមើលតែការស្តាប់ព្រះបន្ទូលព្រះដោយការផ្ចង់ចិត្ត មិនមែនជាផ្នែកមួយដ៏សំខាន់នៃការថ្វាយបង្គំ។ តើការថ្វាយដង្វាយ១ភាគ១០ ដល់ព្រះអម្ចាស់ នៅពេលព្រឹកថ្ងៃអាទិត្យបានឈប់ធ្វើជាផ្នែកដ៏សំខាន់នៃការថ្វាយបង្គំ ចាប់តាំងពីពេលណា? តើការអធិស្ឋានបានឈប់ធ្វើជាផ្នែកដ៏សំខាន់នៃការជួបជុំគ្នារបស់ពួកបរិសុទ្ធ ក្នុងការថ្វាយបង្គំ ចាប់តាំងពីពេលណាដែរ? បើយើងមិនបានឲ្យតម្លៃមកលើធាតុផ្សំដ៏សំខាន់ទាំងនេះ ក្នុងកម្មវិធីថ្វាយបង្គំព្រះទេ នោះមានន័យថា យើងកំពុងតែមានការយល់ខុសអំពីការថ្វាយបង្គំព្រះហើយ។…
Read articleបុរសដែលឯកោបំផុតនៅលើពិភពលោក
ហើយក៏យកគាត់ទៅដាក់គុក … តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្តីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង។ លោកុប្បត្តិ ៣៩:២០-២១ កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ លោកនេល អាមស្រ្តង(Neil Armstrong) និងលោកប៊ូស អាលឌី្រន(Buzz Aldrin) បានបោះជំហានចេញពីយានចុះចតនៅលើស្ថានព្រះចន្ទ ហើយក៏បានក្លាយជាមនុស្សទី១ ដែលបានដើរនៅលើផ្ទៃខាងលើនៃស្ថានព្រះចន្ទ។ តែជាញឹកញាប់ យើងមិនបានគិតអំពីមនុស្សទី៣ នៅក្នុងក្រុមរបស់ពួកគេ គឺលោកម៉ៃឃល ខូលីន(Michael Collins) ដែលជាអ្នកបើកបរយានអវកាសអាប៉ូឡូទី១១។ បន្ទាប់ពីមិត្តរួមក្រុមរបស់លោកខូលីនបានចុះតាមជណ្តើរ ដើម្បីធ្វើតេស្តផ្ទៃខាងលើនៃស្ថានព្រះចន្ទ គាត់បានរង់ចាំម្នាក់ឯង នៅពីលើផ្នែកម្ខាងទៀតដ៏សែនឆ្ងាយនៃស្ថានព្រះចន្ទ។ ក្នុងអំឡុងពេលនោះ គាត់មិនមានការទាក់ទងជាមួយលោកនេល និងលោកប៊ូស ឬមនុស្សណាម្នាក់នៅផែនដីឡើយ។ ទីបញ្ជាការរបស់អង្គការណាសាក៏បានធ្វើអត្ថាធិប្បាយថា “ចាប់តាំងពីសម័យលោកអ័ដាមមក មិនដែលមានមនុស្សណាម្នាក់ដែល ស្ថិតនៅដាច់ឆ្ងាយពីគេតែម្នាក់ឯង ដូចលោកម៉ៃ ខូលីនឡើយ”។ មានពេលខ្លះយើងមានអារម្មណ៍ឯកោទាំងស្រុង។ សូមយើងស្រមៃថា តើលោកយ៉ូសែប ដែលជាកូនរបស់លោកយ៉ាកុប មានអារម្មណ៍យ៉ាងណា ពេលដែលគាត់ត្រូវគេពង្រត់ចេញពីស្រុកកំណើត ទៅទឹកដីអេស៊ីព្ទ បន្ទាប់ពីពួកបងៗរបស់គាត់បានលក់គាត់ឲ្យធ្វើជាទាសករ(លោកុប្បត្តិ ៣៧:២៣-២៨)។ បន្ទាប់មក គាត់កាន់តែមានភាពឯកោមួយកំរិតទៀត ពេលដែលគេចាប់គាត់ដាក់គុក ដោយសារការចោទបង្ខូច(៣៩:១៩-២០)។ តើលោកយ៉ូសែបអាចមានជីវិតរស់យ៉ាងដូចម្តេច នៅក្នុងគុក…
Read articleខ្ញុំគ្រាន់តែអាចស្រមៃ
ធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ។ សាស្តា ១២:៧ ថ្ងៃមួយ ខ្ញុំបានចូលអង្គុយនៅលើកៅអីវែង ក្នុងព្រះវិហារ នៅពីក្រោយស្រ្តីម្នាក់ ខណៈពេលដែលក្រុមថ្វាយបង្គំបានចាប់ផ្តើមច្រៀងបទ “ខ្ញុំគ្រាន់តែអាចស្រមៃ”។ ខ្ញុំលើកដៃឡើង ហើយច្រៀងសរសើរព្រះ ទន្ទឹមនឹងពេលដែលគាត់ច្រៀង ដោយសម្លេងធំ យ៉ាងស៊ីសង្វាក់ជាមួយសម្លេងខ្ញុំ។ ក្រោយមក គាត់ក៏បានប្រាប់ខ្ញុំអំពីបញ្ហាសុខភាពរបស់គាត់ ហើយយើងក៏បានអធិស្ឋានជាមួយគ្នា ក្នុងអំឡុងពេលនៃការព្យាបាលជំងឺមហារីករបស់គាត់ នៅពេលខាងមុខ។ ពីរបីខែក្រោយមក អ្នកស្រីលូអ៊ីស(Louise) ក៏បានប្រាប់ខ្ញុំថា គាត់ខ្លាចស្លាប់។ ខ្ញុំក៏បានទៅអង្គុយក្បែរគ្រែ ដែលគាត់កំពុងគេងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយក៏បានឱនក្បាលទៅជិតត្រចៀកគាត់ អធិស្ឋានខ្សឹបៗ ហើយច្រៀងសរសើរដំកើងព្រះ យ៉ាងស្ងាត់ស្ងៀម។ ខ្ញុំគ្រាន់តែអាចស្រមៃថា លូអ៊ីសនឹងមានអំណរយ៉ាងណា ពេលដែលគាត់បានទៅថ្វាយបង្គំព្រះយេស៊ូវ មុខទល់នឹងមុខ ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។ សាវ័កប៉ុលក៏បានកម្សាន្តចិត្តអ្នកអានកណ្ឌគម្ពីរសំបុត្ររបស់គាត់ ដែលកំពុងប្រឈមមុខដាក់សេចក្តីស្លាប់(២កូរិនថូស ៥:១)។ ទុក្ខវេទនាដែលយើងជួប នៅលើផែនដីនេះ អាចធ្វើឲ្យយើងទួញយំ តែក្តីសង្ឃឹមរបស់យើង នៅតែបន្តបោះយុថ្កាជាប់ នឹងទីលំនៅដ៏ស្ថិតស្ថេររបស់យើង នៅនគរស្ថានសួគ៌ ជាកន្លែងដែលយើងនឹងបានទៅនៅជាមួយព្រះយេស៊ូវអស់កល្បជានិច្ច(ខ.២-៤)។ ព្រះទ្រង់បានរចនាយើងមក ឲ្យមានចិត្តស្រេកឃ្លានរកការរស់នៅដ៏អស់កល្បជាមួយព្រះអង្គ(ខ.៥-៦) តែព្រះបន្ទូលសន្យារបស់ព្រះអង្គ ក៏សម្រាប់ផ្លាស់ប្តូររបៀបដែលយើងរស់នៅ ថ្វាយព្រះអង្គ ក្នុងពេលសព្វថ្ងៃផងដែរ(ខ.៧-១០)។ ខណៈពេលដែលយើងកំពុងរស់នៅ…
Read articleតើឈ្មោះអ្នកមានន័យដូចម្តេច?
កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។ នាងរស់ ១:២០ អ្នកស្រីជែន(Jen) បានរៀបការម្តងទៀត បន្ទាប់ពីស្វាមីទីមួយបានស្លាប់។ កូនៗរបស់ប្តីក្រោយ មិនដែលស្វាគមន៍នាងទេ ហើយពេលនេះ គាត់ក៏បានស្លាប់ដែរ ដូចនេះ ពួកគេស្អប់នាង ដោយមិនចង់ឲ្យនាងរស់នៅក្នុងផ្ទះដែលពួកគេបានរស់នៅតាំងពីក្មេងនោះទេ។ ប្តីក្រោយបានបន្សល់ទុកប្រាក់បន្តិចបន្តួច សម្រាប់នាង តែកូនៗរបស់គាត់បាននិយាយថា នាងកំពុងតែលួចកេរមរដករបស់ពួកគេ។ អ្នកស្រីជែនមានការបាក់ទឹកចិត្ត ហើយក៏កើតមានចិត្តជូរល្វីង។ ប្តីរបស់អ្នកស្រីណាអូមីបាននាំក្រុមគ្រួសារគាត់ ទៅរស់នៅក្នុងស្រុកម៉ូអាប់ ដែលនៅទីនោះ គាត់និងកូនប្រុសគាត់ទាំងពីរនាក់ក៏បានស្លាប់។ ប៉ុន្មានឆ្នាំក្រោយមក អ្នកស្រីណាអូមីក៏បានក៏បានវិលត្រឡប់ទៅភូមិបេថ្លេហិមវិញ ដោយមិនមានទ្រព្យសម្បត្តិអ្វីជាប់ខ្លួន លើកលែងតែនាងរស់ ជាកូនប្រសារប៉ុណ្ណោះ ដែលមកជាមួយនាង។ អ្នកភូមិមានការរំជួលចិត្ត ហើយក៏បានសួរនាងថា “នេះតើជាណាអូមីមែនឬអី?”(នាងរស់ ១:១៩)។ នាងប្រាប់ពួកគេ ឲ្យឈប់ហៅឈ្មោះនេះទៀត តែត្រូវហៅនាងថា “ម៉ារ៉ា” ដែលមានន័យថា “ជូរល្វីង” នាងក៏បានពន្យល់ថា “ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងនាងដោយជូរល្វីងណាស់ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ”(ខ.២០-២១)។ តើឈ្មោះអ្នកមានន័យថា “ជូរល្វីង” ដែរឬទេ? អ្នកបានជួបការខកចិត្ត ដោយសារមិត្តភក្តិ ក្រុមគ្រួសារ ឬបញ្ហាសុខភាពដែលកំពុងអន់ខ្សោយ។ អ្នកគិតថា…
Read article