ព្រះទ្រង់ដេញតាមយើង ជាប្រាកដ
ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ។ ទំនុកដំកើង ២៣:៦ កាលប៉ុន្មានឆ្នាំមុន បុរសម្នាក់កំពុងតែដើរនៅចម្ងាយ៥០ម៉ែត្រ ខាងមុខខ្ញុំ។ ខ្ញុំអាចមើលឃើញគាត់កំពុងមានកញ្ចប់ឥវ៉ាន់កាន់ពេញដៃ។ ភ្លាមៗនោះ គាត់ក៏បានជំពប់ជើងដួល ជ្រុះរបស់របរទាំងអស់នោះទៅលើដី។ មនុស្សពីរបីនាក់ បានជួយលើកគាត់ ហើយជួសរើសរបស់ដែលគាត់បានជ្រុះ។ តែពួកគេមិនបានឃើញកាបូបលុយរបស់គាត់ទេ។ ខ្ញុំក៏បានរើសកាបូបលុយគាត់ ហើយប្រញាប់រត់តាមពីក្រោយបុរស ដែលខ្ញុំមិនដែលស្គាល់នោះ ដោយសង្ឃឹមថា នឹងបានប្រគល់របស់ដែលគាត់បានជ្រុះនោះ ទៅគាត់។ ខ្ញុំក៏ស្រែកហៅគាត់ថា “លោក លោក!” ហើយទីបំផុតគាត់ក៏បានឮខ្ញុំ។ ពេលខ្ញុំទៅទាន់គាត់ គាត់ក៏បានងាកមករកខ្ញុំ។ ខណៈពេលដែលខ្ញុំហុចកាបូបលុយទៅគាត់ ខ្ញុំមិនដែលភ្លេចទឹកមុខរបស់គាត់ ដែលបង្ហាញចេញនូវភាពធូរស្រាលក្នុងអារម្មណ៍ និងការដឹងគុណ។ ការតាមពីក្រោយនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យ “តាម” នៅក្នុងព្រះគម្ពីរ ដែលមានន័យផ្សេងពីនេះ។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានចែងថា “ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ”(ខ.៦)។ ហើយក្នុងព្រះគម្ពីរភាសាហេព្រើរ ពាក្យដែលប្រែមកថា “ជាប់តាម” គឺមានន័យថា “ដេញតាម ឬដេញ” ដូចសត្វឆ្កែចចកដេញតាមសត្វចៀមអញ្ចឹងដែរ។…
Read articleការរង់ចាំ ដោយចិត្តរំពឹង
គាត់ … ប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម។ លូកា ២:៣៨ នៅថ្ងៃដ៏មមាញឹក មុនពេលថ្ងៃណូអែលមកដល់ ស្ត្រីចំណាស់ម្នាក់បានទៅការិយាល័យប្រៃសណីយ៍ក្នុងតំបន់ដែលខ្ញុំរស់នៅ។ នៅទីនោះមានមនុស្សកកកុញកំពុងរង់ចាំវេនទទួលសំបុត្រម្តងម្នាក់។ បុគ្គលិកប្រៃសណីយ៍ដែលកំពុងមានចិត្តអត់ធ្មត់ បានឃើញគាត់ផ្លាស់ទីយឺតៗ ហើយក៏បាននិយាយស្វាគមន៍គាត់ថា “សូស្តី នារីវ័យក្មេង!” ពាក្យសម្ដីរបស់គាត់មានភាពស្និទ្ធស្នាល តែអ្នកខ្លះប្រហែលជាគិតថា គាត់កំពុងតែប្រាប់ស្ត្រីចំណាស់នោះថា “ការមានវ័យក្មេង ល្អជាងការមានវ័យចាស់”។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យយល់ឃើញថា ការមានវ័យចាស់អាចបណ្តាលចិត្តយើងឲ្យមានក្តីសង្ឃឹម។ កាលលោកយ៉ូសែប និងនាងម៉ារានាំព្រះឱរសយេស៊ូវ ថ្វាយដល់ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មានអ្នកជឿវ័យចំណាស់ពីរនាក់បានក្លាយជាតួអង្គដ៏សំខាន់។ ពីដំបូង លោកស៊ីម្មាន ដែលបានរង់ចាំព្រះមែស៊ីយាងមកអស់ជាច្រើនឆ្នាំ ក៏បានបីព្រះអង្គ “ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ”(លូកា ២:២៨-៣១)។ បន្ទាប់មក អ្នកស្រីអាណ ជាហោរាស្រី ដែល “មានវ័យចាស់យ៉ាងខ្លាំង”(ខ.៣៦) ក៏បានមកទីនោះដែរ នៅពេលដែលលោកស៊ីម្មានកំពុងជជែកគ្នា ជាមួយនាងម៉ារា និងលោកយ៉ូសែប។ គាត់ជាស្ត្រីមេម៉ាយដែលធ្លាប់រៀបការបានតែ៧ឆ្នាំ ហើយក៏បានរស់នៅក្នុងព្រះវិហារ ពេលគាត់មានអាយុ៨៤ឆ្នាំ។…
Read articleហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យគ្រោះមហន្តរាយកើតឡើង?
ព្រះអម្ចាស់មិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីទុក្ខវេទនា ក្នុងការរស់នៅ ក្នុងលោកិយនេះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកឡើងអំពីសេចក្តីពិតនៃព្រះគុណព្រះ ដែលបានបង្រៀនយើង ឲ្យមានទស្សនៈត្រឹមត្រូវ អំពីសោកនាដកម្ម និងគ្រោះមហន្តរាយ។ អត្ថបទ មានជនស្លូតត្រង់១៨នាក់ កំពុងតែរស់នៅក្នុងអគារមួយខ្នង ហើយអគារនោះក៏បានរលំ។ ហើយគេប្រហែលជាចង់សួរថា “ហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យរឿងនេះកើតឡើង?” ព្រះយេស៊ូវឆ្លើយថា “ហេតុអ្វីព្រះទ្រង់មិនគួរអនុញ្ញាតឲ្យរឿងនេះកើតឡើង?” ហើយសំណួរដែលអ្នកគួរតែសួរនោះគឺ ហេតុអ្វីព្រះវិហារនោះមិនបានដួលរំលំមកលើក្បាលអ្នក។ បើអ្នកពិតជាជឿថា យើងរស់នៅ ដោយសារព្រះគុណព្រះ នោះអ្នកត្រូវឆ្លើយតបថា មូលហេតុដែលព្រះទ្រង់អនុញ្ញាតឲ្យរឿងនេះកើតឡើង គឺដោយសារព្រះអង្គមិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីសោកនាដកម្ម ក្នុងការរស់នៅក្នុងលោកិយនេះឡើយ។ ព្រះអង្គមិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីការស្លាប់ ដោយសារដួលរំលំព្រះវិហារ ឬអគារខ្ពស់កប់ពីលើយើង ព្រោះព្រះអង្គមិនបានជំពាក់សេរីភាពនោះ នឹងយើងឡើង តែយើងទៅវិញទេដែលជំពាក់ព្រះអង្គ ដោយមិនអាចសងរួច។ ហើយព្រះយេស៊ូវក៏បានព្រមានខ្លាំងៗថា “អ្នករាល់គ្នាក៏នឹងត្រូវវិនាសអស់កល្បជានិច្ច” បើសិនជាមិនប្រែចិត្តទេនោះ។
Read articleការពឹងផ្អែកព្រះអង្គ ជារៀងរាល់ថ្ងៃ
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ ម៉ាថាយ ៦:១១ នៅពេលព្រឹកថ្ងៃមួយ កូនៗរបស់ខ្ញុំ ដែលមានអាយុក្មេងជាងគេ បានសម្រេចចិត្តក្រោកពីព្រលឹម ដើម្បីរៀបចំអាហារពេលព្រឹកញាំដោយខ្លួនឯង។ ដោយសារខ្ញុំ និងភរិយាខ្ញុំមានការហត់នឿយ ក្នុងការធ្វើការងារពេញមួយសប្តាហ៍ យើងក៏បានព្យាយាមគេងឲ្យបានយូរបន្តិច យ៉ាងហោចណាស់ដល់ម៉ោង ៧ព្រឹក នៅថ្ងៃសៅរ៍នោះ។ ភ្លាមៗនោះ សម្លេងធ្លាក់បែកចាន លាន់ឮខ្លាំង ចេញពីផ្ទះបាយមក។ ខ្ញុំក៏បានប្រញាប់ងើបពីគ្រែ ហើយចុះមកជាន់ខាងក្រោម ឃើញចានគោមមួយបែក និងទឹកដោះគោកំពប់ពេញកម្រាលឥដ្ឋ ហើយកូនរបស់ខ្ញុំ ឈ្មោះយ៉ូណាស(Jonas) អាយុ៥ឆ្នាំ កំពុងតែព្យាយាមបោសសម្អាតភាពរញ៉េរញ៉ៃនៅលើកម្រាលឥដ្ឋ ដោយអស់សង្ឃឹម។ កូនៗខ្ញុំកំពុងតែឃ្លាន តែពួកគេបានសម្រេចចិត្តមិនសុំជំនួយពីយើង។ ផ្ទុយទៅវិញ ពួកគេបានជ្រើសរើសយកភាពឯករាជ្យ ហើយជាលទ្ធផល ពួកគេមិនទទួលបានការញាំអាហារ ដោយចិត្តរីករាយនោះឡើយ។ តាមធម្មជាតិរបស់មនុស្ស គេចង់ឲ្យក្មេងៗចម្រើនវ័យធំឡើង ចេញពីការពឹងផ្អែកលើឪពុកម្តាយ ទៅរកភាពឯករាជ្យ។ តែក្នុងទំនាក់ទំនងជាមួយព្រះ ការមានភាពពេញវ័យគឺមានន័យថា យើងចាកចេញពីភាពឯករាជ្យ ទៅរកការពឹងផ្អែកលើព្រះអង្គវិញ។ ការអធិស្ឋានគឺជាមធ្យោបាយដែលយើងត្រូវប្រើ ដើម្បីពឹងផ្អែកលើព្រះអង្គ។ កាលព្រះយេស៊ូវបង្រៀនសិស្សព្រះអង្គ ក៏ដូចជាយើងរាល់គ្នា ដែលជឿព្រះអង្គ ឲ្យអធិស្ឋានថា “សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ”(ម៉ាថាយ ៦:១១) គឺព្រះអង្គកំពុងបង្រៀនឲ្យអធិស្ឋាន តាមរបៀបពឹងផ្អែកលើព្រះអង្គ។ ពាក្យ “អាហារ”…
Read articleធ្វើការល្អ ដោយសេចក្តីស្រឡាញ់
ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ។ កូល៉ុស ៣:២៣ បណ្ឌិត រេបិកា លី ក្រាំភ្ល័រ(Rebecca Lee Crumpler) ជាជាតិអាមេរិកស្បែកខ្មៅដំបូងបំផុត ដែលបានទទួលសញ្ញាប័ត្រសាលាពេទ្យ។ តែគាត់បានចែកចាយថា ក្នុងអំឡុងពេលនៃការរស់នៅពេញមួយជីវិត(ឆ្នាំ១៨៣១ ដល់១៨៩៥) គេមិនអើពើចំពោះគាត់ ហើយចាត់ទុកគាត់ជាមនុស្សគ្មានតម្លៃ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែមានការប្តូរផ្តាច់ នៅក្នុងការព្យាបាលជំងឺ និងបំពេញគោលបំណងរបស់គាត់។ គាត់បានបញ្ជាក់ថា ទោះអ្នកខ្លះបានសម្រេចចិត្តវិនិច្ឆ័យគាត់ ផ្អែកទៅលើពូជសាសន៍ និងភេទរបស់គាត់ក៏ដោយ ក៏គាត់តែងតែមានការត្រៀមខ្លួនជាសម្រេច ដោយចិត្តក្លាហាន ដើម្បីទៅកន្លែងណាដែលគេត្រូវការឲ្យគាត់ជួយ ហើយគាត់ក៏បានបំពេញតួនាទី តាមការប្ដេជ្ញាចិត្តនេះ។ គាត់ជឿថា ការព្យាបាលជម្ងឺស្ត្រី និងកុមារ និងការពិនិត្យសុខភាពទាសករដែលមានសេរីភាពហើយ គឺជារបៀបដែលគាត់ធ្វើការបម្រើព្រះ។ គួរឲ្យស្តាយណាស់ ដែលគាត់មិនបានទទួលការទទួលស្គាល់ជាផ្លូវការ សម្រាប់ការប្រឹងប្រែងរបស់គាត់។ ទាល់តែជិត១សតវត្សរ៍ក្រោយមក ទើបគេទទួលស្គាល់គាត់ជាផ្លូវការ។ ជាញឹកញាប់ មនុស្សនៅជុំវិញយើងមើលរំលង មិនឲ្យតម្លៃ ឬមិនអបអរយើង។ ទោះជាយ៉ាងណាក៏ដោយ ប្រាជ្ញាក្នុងព្រះគម្ពីរបានរំឭកយើងថា ពេលណាព្រះទ្រង់ត្រាស់ហៅយើង ឲ្យធ្វើកិច្ចការអ្វីមួយ យើងមិនត្រូវស្វែងរកការសរសើរ ឬការទទួលស្គាល់ ពីលោកិយនោះឡើយ តែផ្ទុយទៅវិញ យើងគួរតែធ្វើកិច្ចការនោះអស់ពីចិត្ត…
Read articleពន្លឺនៅថ្ងៃបុណ្យណូអែល
អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ … ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួច។ និក្ខមនំ ៣:៧-៨ មានពេលមួយ ខ្ញុំបានឃើញដើមគ្រីស្ទម៉ាសមានពន្លឺភ្លឺខ្លាំង។ មិនមែនភ្លឺដោយសារមានភ្លើងពណ៌អគ្គីសនីបំភ្លឺនោះទេ តែដោយសារមានភ្លើងឆេះ។ ក្រុមគ្រួសារខ្ញុំបានទទួលការអញ្ជើញ ឲ្យចូលរួមកម្មវិធីជួបជុំ តាមប្រពៃណីចាស់បុរាណរបស់ជនជាតិអាឡឺម៉ង់ ដោយមានបង្អែមប្រពៃណី និងដើមឈើមួយដើម ដែលមានដុតទៀនពីលើ។ (ដើម្បីសុវត្ថិភាព គេបានកាប់ដើមឈើនោះថ្មីៗ ហើយដាក់ទៀនដុតបំភ្លឺពីលើដើមឈើនោះ តែមួយយប់ប៉ុណ្ណោះ)។ មើលពីចម្ងាយ ដើមឈើនោះហាក់ដូចជាកំពុងតែមានភ្លើងឆេះ ហើយទិដ្ឋភាពនោះ ក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលលោកម៉ូសេបានជួបព្រះអម្ចាស់ ក្នុងគុម្ពបន្លា។ ពេលលោកម៉ូសេកំពុងឃ្វាលចៀម នៅវាលហោស្ថាន គាត់ក៏មានការភ្ញាក់ផ្អើល ពេលដែលបានឃើញគុម្ពបន្លាមួយដើមកំពុងឆាបឆេះ តែមិនចេះសុសទាល់តែសោះ។ ពេលគាត់ចូលទៅក្បែរគុម្ពបន្លានោះ ដើម្បីពិនិត្យមើល ព្រះទ្រង់ក៏បានមានបន្ទូលហៅគាត់។ ព្រះបន្ទូលចេញពីគុម្ពបន្លានោះ មិនមែនជាការប្រកាសអំពីការជំនុំជម្រះ តែជាការប្រកាសអំពីការជួយសង្គ្រោះរាស្ត្រអីស្រាអែល។ ព្រះអម្ចាស់បានទតឃើញទុក្ខវេទនារបស់រាស្ត្រព្រះអង្គ ដែលកំពុងជាប់ជាទាសករ នៅស្រុកអេស៊ីព្ទ ហើយក៏បាន “យាងចុះមក ដើម្បីជួយសង្គ្រោះពួកគេ”(និក្ខមនំ ៣:៨)។ ខណៈពេលដែលព្រះទ្រង់បានជួយសង្គ្រោះរាស្ត្រអ៊ីស្រាអែល ឲ្យរួចពីទឹកដីអេស៊ីព្ទ មនុស្សជាតិទាំងអស់នៅតែត្រូវការការជួយសង្គ្រោះ តែមិនគ្រាន់តែឲ្យរួចពីទុក្ខវេទនាផ្លូវកាយប៉ុណ្ណោះទេ តែឲ្យរួចពីផលវិបាកនៃអំពើបាប និងសេចក្តីហិនវិនាសអស់កល្ប។ ជាច្រើនរយឆ្នាំក្រោយមក ព្រះអង្គក៏បានឆ្លើយតបចំពោះបញ្ហានេះ ដោយប្រទានពន្លឺ ដែលជាព្រះរាជបុត្រា…
Read article