បង្កើនការប្រុងប្រយ័ត្ន
ត្រូវឲ្យឯងរាល់គ្នាប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការ ដែលភ្នែកឯងបានឃើញ។ ចោទិយកថា ៤:៩ មានបុរសម្នាក់បានទៅជិះស្គីកម្សាន្តជាមួយមិត្តភក្តិ។ នៅច្រកចូលកន្លែងជិះស្គី ពួកគេឃើញផ្លាកសញ្ញាដាស់តឿនអំពីគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីការបាក់ស្រុតព្រឹលទឹកកក ហើយពួកគេក៏បានចាប់ផ្តើមជិះក្តាររអិលលើព្រឹលទឹកកកចុះពីលើជម្រាលភ្នំមក។ នៅក្នុងដំណើរចុះមកចង្កេះភ្នំជាលើកទី២ មានគេស្រែកប្រាប់ពួកគេថា មានការបាក់ស្រុតព្រឹលទឹកកក។ អ្នកខ្លះបានរិះគន់គាត់ ហើយថាគាត់ទើបតែចេះជិះស្គីលើព្រឹលទឹកកក។ តែតាមពិត គាត់ជាអ្នកនាំគេជិះស្គីដែលមានលិខិតបញ្ជាក់ការបណ្តុះបណ្តាល អំពីការបាក់ស្រុតព្រឹលទឹកកក នៅតំបន់ភ្នំ។ អ្នកស្រាវជ្រាវម្នាក់បានមានប្រសាសន៍ថា អ្នកជិះស្គី និងជិះក្តាររអិល ដែលបានទទួលបណ្តុះបណ្តាលច្រើនបំផុត គឺទំនងជាងាយនឹងបោកប្រាស់ខ្លួនឯង ញឹកញាប់ជាងគេ។ អ្នកជិះក្តាររអិលនោះបានបាត់បង់ជីវិត ដោយសារគាត់គិតថា ការបាក់ស្រុតព្រឹលទឹកកកនោះមិនទំនងជានឹងកើតមាន។ កាលពួកអ៊ីស្រាអែលត្រៀមខ្លួនចូលទឹកដីសន្យា ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ មានការប្រុងប្រយ័ត្នជានិច្ច។ ដូចនេះ ព្រះអង្គបានបង្គាប់ពួកគេឲ្យស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ(ចោទិយកថា ៤:១-២) ហើយនឹកចាំ អំពីការដាក់ទោសរបស់ព្រះអង្គ មកលើអ្នកដែលមិនស្តាប់បង្គាប់(ខ.៣-៤)។ ពួកគេចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការពិនិត្យមើលការប្រព្រឹត្ត និងចិត្តរបស់ខ្លួន(ខ.៩)។ ការនេះជួយពួកគេ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ខាងវិញ្ញាណ ដោយសារការធ្វេសប្រហែស។ យើងងាយនឹងខ្វះការការពារ និងធ្វេសប្រហែស ហើយបោកប្រាស់ខ្លួនឯង។ តែព្រះទ្រង់អាចប្រទានកម្លាំង ឲ្យយើងជៀសវាងការរអិលដួលក្នុងជីវិត និងប្រទានការអត់ទោសបាប ដោយព្រះគុណរបស់ព្រះអង្គ ពេលណាយើងលន់តួបាប។ ពេលណាយើងដើរតាមព្រះអង្គ និងសម្រាកក្នុងប្រាជ្ញា…
Read articleតើអ្នកជឿព្រះបន្ទូលព្រះទេ?
តើអ្នកជឿព្រះបន្ទូលព្រះទេ?1 អស់ជាច្រើនសតវត្សរ៍មកហើយ ដែលពួកជំនុំបានទប់ទល់ការរិះគន់ដ៏ធ្ងន់ធ្ងរ និងការសង្ស័យ មកលើភាពអាចទុកចិត្តបាននៃព្រះគម្ពីរ។ នៅថ្ងៃនេះ លោកគ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul ) ដាស់តឿនយើង មិនឲ្យមានការសង្ស័យមកលើព្រះបន្ទូលដែលមិនចេះខុសរបស់ព្រះ។ អត្ថបទ ភាពអាចទុកចិត្តបាននៃព្រះគម្ពីរ ប្រហែលជាត្រូវបានគេចាត់ទុកជាបញ្ហាដែលចម្រូងចម្រាស់បំផុត ក្នុងជំនឿគ្រីស្ទបរិស័ទ។ ជាង២០០ឆ្នាំមកហើយ ពួកជំនុំបានទទួលរងការរិះគន់ធ្ងន់ធ្ងរ និងការសង្ស័យមកលើភាពអាចទុកចិត្តបាននៃព្រះបន្ទូលព្រះ ហេតុនេះហើយ សូម្បីតែគ្រីស្ទបរិស័ទក្នុងពេលបច្ចុប្បន្ន ក៏មានការបែកបាក់គ្នា ដោយសារបញ្ហានៃការទុកចិត្តដែលពួកគេមាន មកលើព្រះគម្ពីរ ដែលជាព្រះបន្ទូលព្រះ។ ហើយខ្ញុំសូមរំឭកអ្នកថា នេះជាចំណុចដែលងាយរងគ្រោះបំផុតរបស់យើង។ កាលព្រះគ្រីស្ទកំពុងទទួលរងទុក្ខវេទនា និងភាពឯកោ ព្រះអង្គបានមានបន្ទូលថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។ ខ្ញុំនឹងជឿព្រះអង្គ។ ព្រះអង្គបានមានបន្ទូលហើយ។ បើយើងគ្រាន់តែជឿថា ព្រះពិតជាមានមែន ទោះជីវិតយើងជាគ្រីស្ទបរិស័ទ ឬក៏អត់ ក៏មិនមានអ្វីខុសប្លែកគ្នាឡើយ។ ទាល់តែយើងជឿព្រះអង្គ ហើយមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ ទើបជីវិតយើងមានការខុសប្លែក។ តើអ្នកជឿព្រះអង្គទេ ពេលដែលព្រះអង្គមានបន្ទូល? ខ្ញុំយល់ឃើញថា នេះជាការល្បងលដែលយើងកំពុងឆ្លងកាត់នៅថ្ងៃនេះ គឺការល្បងលឲ្យដឹងថា យើងកំពុងរស់នៅដោយជឿព្រះបន្ទូលព្រះ…
Read articleប្រើពាក្យសម្តីរបស់អ្នក ដើម្បីបម្រើព្រះ
អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង។ និក្ខមនំ ៤:១២ ចាប់តាំងពីពេលដែលលីសា(Lisa)មានអាយុ៨ឆ្នាំ គាត់បានបញ្ហានិយាយត្រដិត ហើយខ្លាចការជួបជុំក្នុងសង្គម ដែលតម្រូវឲ្យគាត់និយាយជាមួយអ្នកដទៃ។ តែក្រោយមក គ្រូពេទ្យព្យាបាលក៏បានជួយនាងឲ្យជម្នះបញ្ហាប្រឈមនេះ ហើយនាងក៏បានសម្រេចចិត្តប្រើសម្លេងរបស់នាង ដើម្បីជួយអ្នកដទៃ។ នាងក៏បានចាប់ផ្តើមស្ម័គ្រចិត្តធ្វើការជាអ្នកប្រឹក្សាផ្លូវចិត្តតាមទូរស័ព្ទ។ លោកម៉ូសេក៏ត្រូវប្រឈមមុខដាក់ការព្រួយបារម្ភរបស់គាត់ អំពីបញ្ហានៃការនិយាយស្តីរបស់គាត់ ដើម្បីឲ្យគាត់ដឹកនាំប្រជាជនអ៊ីស្រាអែលចេញពីភាពជាទាសករ។ ព្រះទ្រង់ក៏បានបង្គាប់គាត់ ឲ្យទៅជួបស្តេចផារ៉ាន តែលោកម៉ូសេបានបដិសេធន៍ ព្រោះគាត់មិនមានទំនុកចិត្តលើសមត្ថភាពរបស់គាត់ក្នុងការនិយាយ(និក្ខមនំ ៤:១០)។ ព្រះទ្រង់ក៏បានជំរុញចិត្តគាត់ ដោយសួរគាត់ថា តើនរណាបង្កើតមាត់មនុស្ស? បន្ទាប់មក ព្រះអង្គក៏ធានាដល់គាត់ ដោយបន្ទូលថា “ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(ខ.១១-១២)។ ការឆ្លើយតបរបស់ព្រះបានរំឭកយើងថា ព្រះអង្គអាចធ្វើការ តាមរយៈយើង ដោយអំណាចចេស្តា ទោះយើងមានសមត្ថភាពកំរិតណាក៏ដោយ។ ប៉ុន្តែ ទោះយើងបានដឹងដូចនេះ ហើយក៏ចាំនៅក្នុងចិត្ត ក៏នៅតែពិបាកអនុវត្តតាម។ លោកម៉ូសេបានបន្តជួបការលំបាក និងទូលអង្វរព្រះ ឲ្យចាត់នរណាម្នាក់ឲ្យទៅជំនួសគាត់(ខ.១៣)។ ដូចនេះ ព្រះទ្រង់អនុញ្ញាតឲ្យលោកអើរ៉ុន ដែលជាបងប្អូនគាត់ ទៅជាមួយគាត់(ខ.១៤)។ យើងម្នាក់ៗអាចប្រើពាក្យសម្តី ក្នុងការនិយាយ ឬសរសេរ ដើម្បីជួយអ្នកដទៃ។ យើងប្រហែលមានការភ័យខ្លាច។ យើងប្រហែលមានអារម្មណ៍ថា មិនមានសមត្ថភាព ឬមិនដឹងថា ត្រូវប្រើពាក្យអ្វីក្នុងការនិយាយ។…
Read articleសេចក្តីស្រឡាញ់របស់ព្រះខ្ពស់ដល់ស្ថានសួគ៌
ដ្បិតសេចក្តីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌ ហើយសេចក្តីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ។ ទំនុកដំកើង ៥៧:១០ កាលពីឆ្នាំ១៩១៧ លោកហ្វ្រេដរីក លេហមែន(Frederick Lehman) ដែលជាអ្នកជំនួញម្នាក់នៅរដ្ឋកាលីហ្វូញ៉ា បានជួបបញ្ហាហិរញ្ញវត្ថុ។ គាត់ក៏បាននិពន្ធបទទំនុកសកលមានចំណងជើងថា “សេចក្តីស្រឡាញ់របស់ព្រះ”។ គាត់បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធបានពីរល្បះដំបូង តែគាត់ក៏បានជាប់គាំងនៅល្បះទី៣។ គាត់ក៏បាននឹកចាំ អំពីកំណាព្យមួយបទ ដែលគេបានរកឃើញប៉ុន្មានឆ្នាំមុន នៅលើជញ្ជាំងក្នុងពន្ធធនាគារមួយ។ អ្នកទោសម្នាក់បានឆ្លាក់បទកំណាព្យនោះ នៅលើថ្ម ដោយបង្ហាញចេញនូវការយល់ដឹងដ៏ជ្រាលជ្រៅ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ បទកំណាព្យនោះមានអត្ថន័យ ដូចបទចម្រៀងដែលលោកលេហមែនកំពុងនិពន្ធ។ ដូចនេះ គាត់ក៏បានដាក់បញ្ចូលបទកំណាព្យនោះ នៅក្នុងល្បះទី៣នៃបទចម្រៀងគាត់តែម្តង។ នៅពេលខ្លះ យើងជួបប្រទះភាពអន់ថយដ៏ពិបាក ដូចលោកលេហមែន និងកវីកំណាព្យក្នុងមន្ទីរឃុំឃាំងនោះផងដែរ។ ក្នុងពេលដែលយើងអស់សង្ឃឹម យើងចាំបាច់ត្រូវនឹកចាំ អំពីព្រះបន្ទូលក្នុងបទគម្ពីរទំនុកដំកើងរបស់ស្តេចដាវីឌ ដោយ “ជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់”(ទំនុកដំកើង ៥៧:១)។ យើងចាំបាច់ត្រូវស្រែករកព្រះ ពេលយើងមានបញ្ហា(ខ.២) ដោយទូលថ្វាយព្រះអង្គ អំពីទុក្ខលំបាក និងការភ័យខ្លាច ដែលយើងមាន “នៅកណ្តាលហ្វូងសឹង្ហ”(ខ.៤)។ មិនយូរប៉ុន្មាន យើងនឹងនឹកចាំអំពីការផ្គត់ផ្គង់របស់ព្រះ កាលពីមុន ហើយចូលរួមជាមួយស្តេចដាវីឌ ដែលមានបន្ទូលថា “ទូលបង្គំនឹងច្រៀងសរសើរ ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើង ឱពិណ ហើយនឹងស៊ុងអញអើយ…
Read articleអំពើសប្បុរសធម៌តូចៗ ដែលនាំឲ្យមានអំណរ
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ។ កូល៉ុស ៣:១២ អាមែនដា(Amanda) ធ្វើការជាគ្រូពេទ្យមើលថែអ្នកជំងឺនៅតាមផ្ទះ ដោយចល័តពីផ្ទះមួយទៅផ្ទះមួយទៀត។ ជាញឹកញាប់ នាងនាំកូនស្រីអាយុ១១ឆ្នាំ ឈ្មោះរូប៊ី(Ruby) ទៅជាមួយនាងផងដែរ។ ដើម្បីឲ្យមានការងារធ្វើ រូប៊ីក៏បានចាប់ផ្តើមសួរអ្នករស់នៅក្នុងផ្ទះទាំងនោះថា “បើអ្នកអាចមានរបស់បីយ៉ាង តើអ្នកចង់បានអ្វីខ្លះ?” នាងក៏បានកត់ទុកចម្លើយរបស់ពួកគេ ក្នុងសៀវភៅកត់ត្រារបស់នាង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ភាគច្រើនពួកគេចង់បានតែរបស់កំប៉ិចកំប៉ុក ដែលមានដូចជា សាច់ក្រកមកពីទីក្រុងវីយែន នំសូកូឡា ឈីស និងផ្លែប័រជាដើម។ ដូចនេះ រូប៊ីក៏បានរៃអង្គាសប្រាក់ ដើម្បីជួយបំពេញក្តីប្រាថ្នាដ៏សាមញ្ញរបស់ពួកគេ។ នាងក៏បានចែកអំណោយទាំងនោះ ដល់ពួកគេ ដោយក្តីស្រឡាញ់ដ៏កក់ក្តៅ។ នាងនិយាយថា រឿងនេះពិតជាបានលើកទឹកចិត្តនាង ឲ្យមានក្តីអំណរណាស់។ ពេលណាយើងបង្ហាញចេញនូវក្តីអាណិត និងចិត្តសប្បុរស ដូចរូប៊ី យើងក៏ឆ្លុះបញ្ចាំងឲ្យគេស្គាល់ព្រះនៃយើង ដែល “ទ្រង់ប្រកបដោយមេត្តាករុណា និងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្តីសប្បុរសដ៏ធំទូលាយ”(ទំនុកដំកើង ១៤៥:៨)។ ហេតុនេះហើយ សាវ័កប៉ុលបានជំរុញយើង ដែលជារាស្រ្តទ្រង់ ឲ្យ…
Read articleរឿងល្អ និងការឈឺចាប់
ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក។ លោកុប្បត្ដិ ៤៥:៥ ហ្វេង លូលូ (Feng Lulu) បានជួបជុំគ្រួសារកំណើតរបស់នាងវិញ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល៣ទសវត្សរ៍។ កាលនាងនៅក្មេងចេះដើរតេសតាស់ នាងត្រូវគេចាប់ជំរិត ពេលនាងកំពុងលេងនៅក្រៅផ្ទះ តែប្រហែល៣០ឆ្នាំក្រោយមក ទីបំផុត សមាគមន៍ស្រ្តីចិនក៏បានរកឃើញទីតាំងរបស់នាង។ នាងមិនបានចាំថា ខ្លួនឯងជាកូនរបស់នរណាទេ ដោយសារគេបានចាប់ជំរិតនាង កាលនាងនៅក្មេងពេក។ នាងបានចម្រើនវ័យធំឡើង ដោយជឿថា ឪពុកម្តាយនាងបានលក់នាងឲ្យគេ ដោយសារគ្មានលទ្ធភាពចិញ្ចឹមនាង ដូចនេះ ពេលដែលនាងបានដឹងការពិត នាងមានសំណួរ និងអារម្មណ៍លាយឡំជាច្រើន។ កាលលោកយ៉ូសែបបានជួបជុំជាមួយបងប្អូនគាត់វិញ គាត់ក៏ទំនងជាមានអារម្មណ៍ច្របូកច្របល់ផងដែរ។ គាត់ត្រូវពួកបងៗលក់ ឲ្យធ្វើជាទាសករក្នុងទឹកដីអេស៊ីព្ទ កាលគាត់នៅក្មេង។ ទោះគាត់បានឆ្លងកាត់ជីវិតផ្លាស់ប្តូរដ៏ឈឺចាប់ជាបន្តបន្ទាប់ក៏ដោយ ក៏ព្រះទ្រង់បានលើកគាត់ឡើង ឲ្យក្លាយជាអ្នកមានអំណាចម្នាក់ក្នុងនគរអេស៊ីព្ទ។ ពេលពួកបងប្រុសគាត់បានមកនគរអេស៊ីព្ទដើម្បីទិញស្បៀងអាហារ ក្នុងអំឡុងពេលមានគ្រោះអត់ឃ្លាន ពួកគេក៏បានទៅទិញស្បៀងអាហារដោយផ្ទាល់ពីគាត់ ដោយមិនបានស្គាល់គាត់។ លោកយ៉ូសែបទទួលស្គាល់ថា ព្រះទ្រង់បានប្រោសលោះកំហុសរបស់ពួកគេហើយ បានជាគាត់ប្រាប់ពួកគេថា ព្រះអង្គបានប្រើកំហុសរបស់ពួកគេដើម្បី ជួយសង្គ្រោះជីវិតពួកគេ ដោយសេចក្តីប្រោសប្រាណយ៉ាងធំ(លោកុប្បត្តិ ៤៥:៧)។ លោកយ៉ូសែបមិនបាននិយាយការពារទង្វើដ៏ឈឺចាប់ដែលពួកគេបានធ្វើមកលើគាត់នោះឡើយ តែគាត់បាននិយាយយ៉ាងច្បាស់ថា ពួកគេបានលក់គាត់(ខ.៥)។ ជួនកាល យើងព្យាយាមប្រើគំនិតវិជ្ជមានខ្លាំងពេក មកលើរឿងពិបាកៗ ដោយគ្រាន់តែផ្តោតទៅលើការល្អ…
Read article