អំណាចនៃព្រះបន្ទូលធ្វើការ
ពាក្យអញ ដែលចេញពីមាត់អញទៅ …គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ។ អេសាយ ៥៥:១១ លោកប៊ែន ម៉ាលខូមសិន(Ben Malcolmson) ជានិស្សិត ដែលគ្មានបទពិសោធន៍ក្នុងការលេងកីឡាបាល់ទាត់អាមេរិក តែបានក្លាយជាកីឡាករ ដែលមិនបានហ្វឹកហាត់នៅក្នុងក្រុម សម្រាប់ក្រុមជើងឯក របស់សកលវិទ្យាល័យកាលីហ្វូញ៉ាខាងត្បូង កាលពីឆ្នាំ២០០៧។ ក្នុ្ងងនាមគាត់ជាអ្នកកាសែតប្រចាំសាលា គាត់បានសម្រេចចិត្តសរសេរអត្ថបទ អំពីបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងដំណើរការនៃការសាកល្បងដ៏ពិបាក។ គាត់មិននឹកស្មានសោះថា គាត់បានជាប់ការប្រឡងចូលក្រុម ដែលមនុស្សជាច្រើនចង់ចូលរួមដែរ។ បន្ទាប់ពីបានចូលក្នុងក្រុមនោះហើយ ជំនឿរបស់គាត់បានជំរុញគាត់ ឲ្យស្វែងរកបំណងព្រះទ័យ ដែលព្រះទ្រង់មានសម្រាប់គាត់ ក្នុងឱកាសដែលគាត់មិននឹកស្នានដល់។ តែមិត្តរួមក្រុមរបស់គាត់មិនមានចំណាប់អារម្មណ៍ នៅក្នុងការជជែកអំពីសេចក្តីជំនឿទេ បណ្តាលឲ្យគាត់មានការបាក់ទឹកចិត្ត។ ខណៈពេលដែលគាត់អធិស្ឋានសូមការដឹកនាំពីព្រះ គាត់ក៏បានអានពាក្យក្រើនរំឭកដ៏មានអំណាច ក្នុងបទគម្ពីរអេសាយ ដែលក្នុងនោះព្រះទ្រង់មានបន្ទូលថា “ពាក្យអញ ដែលចេញពីមាត់អញទៅ …គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ (អេសាយ ៥៥:១១)។ ដោយសារការបណ្តាលចិត្តពីកណ្ឌគម្ពីរអេសាយ គាត់ក៏បានសម្រេចចិត្តចែកព្រះគម្ពីរដល់កីឡាករក្នុងក្រុមម្នាក់មួយក្បាលៗ។ គាត់ក៏បានជួបការបដិសេធន៍ម្តងទៀត។ តែជាច្រើនឆ្នាំក្រោយមក គាត់ក៏បានដឹងថា មានកីឡាករម្នាក់បានអានគម្ពីរដែលគាត់បានឲ្យ ហើយមុនពេលកីឡាករនោះបាត់បង់ជីវិតយ៉ាងសោកសៅ កីឡាករនោះក៏បានធ្វើបន្ទាល់ថា គាត់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះ ហើយស្រេកឃ្លានរកព្រះ…
Read articleទុកចិត្តថា ព្រះទ្រង់ទតឃើញផ្លូវនៅខាងមុខ
រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។ ម៉ាថាយ ២:១២ ខណៈពេលដែលស្វាមីខ្ញុំកំពុងបើកឡាន ជូនយើងទៅកាន់តំបន់ ដែលយើងមិនស្គាល់ គាត់ក៏បានកត់សំគាល់ឃើញថា ប្រព័ន្ធGPS ហាក់ដូចជាបង្ហាញទិសដៅខុស។ បន្ទាប់ពីយើងបានចូលទៅក្នុងផ្លូវធំដែលមានគន្លងផ្លូវ៤ចំណែក ប្រព័ន្ធGPS ក៏បានឲ្យយោបល់យើងថា យើងគួរតែចេញពីផ្លូវធំនោះ បត់ចូលផ្លូវតូចដែលស្របផ្លូវធំនោះ។ គាត់ក៏បានទុកចិត្តការណែនាំនោះ ទោះមិនឃើញមានការពន្យារពេលក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ពេលយើងធ្វើដំណើរទៅមុខទៀត តាមផ្លូវតូចនោះ បានប្រហែល១៦គីឡូម៉ែត្រ យើងបានឃើញផ្លូវធំដែលមានទិសដៅស្របយើង កំពុងមានដំណើរយឺត ស្ទើរតែស្ទះមិនអាចទៅមុខរួច។ តើផ្លូវនោះកំពុងមានបញ្ហាអ្វី? តាមពិតផ្លូវធំនោះកំពុងមានការសាងសង់ធំមួយ នៅខាងមុខ។ ចុះចំណែកឯផ្លូវតូចវិញ? វាមិនសូវមានឡានធ្វើចរាចរណ៍ ដូចនេះ យើងអាចធ្វើដំណើរទៅរកគោលដៅយើង យ៉ាងរលូន។ ស្វាមីខ្ញុំក៏បាននិយាយថា គាត់មិនអាចមើលឃើញផ្លូវនៅខាងមុខទេ តែប្រព័ន្ធGPS អាចមើលដឹង។ យើងក៏បានយល់ឃើញដូចគ្នាថា “ព្រះទ្រង់ជ្រាបអំពីផ្លូវនៅខាងមុខ ដែលយើងកំពុងតែធ្វើដំណើរទៅ”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលព្រះទ្រង់បើកសម្ដែងឲ្យពួកហោរាដឹងក្នុងសុបិន អំពីទិសដៅដែលពួកគេត្រូវផ្លាស់ប្តូរ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរពីទិសខាងកើត មកថ្វាយបង្គំព្រះយេស៊ូវ ដែលបានយាងមកប្រសូតជាស្តេចនៃសាសន៍យូដា (ម៉ាថាយ ២:២)។ ស្តេចហេរ៉ូឌមានការថប់បារម្ភ ដោយសារដំណឹងអំពីការប្រសូតរបស់ទ្រង់ ក៏បានកុហកពួកហោរា ដោយចាត់ពួកគេទៅភូមិបេថ្លេហិម ដោយបន្ទូលថា “ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង…
Read articleចូលក្នុងការប្រយុទ្ធដោយចិត្តក្លាហាន
កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌហើយ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីជួយគ្នា។ ១សាំយ៉ូអែល ១៧:៤៨ មានសត្វមាន់ទើគីព្រៃ២ក្បាលឈរនៅលើផ្លូវលំ នៅខាងមុខខ្ញុំ។ ខ្ញុំឆ្ងល់ថា តើខ្ញុំអាចនៅឆ្ងាយពីពួកវា ប៉ុន្មានម៉ែត្រ ទើបមានសុវត្ថិភាព? ខ្ញុំក៏បានបន្ថយល្បឿន។ ការរត់ត្រឹកៗហាត់ប្រាណក៏បានក្លាយជាការដើរវិញ បន្ទាប់មក ខ្ញុំក៏ឈរត្រឹងមួយកន្លែង។ ខ្ញុំគិតស្មានថា វិធីសាស្ត្រនេះមានប្រសិទ្ធភាពហើយ។ តែសត្វមាន់ទើគីព្រៃទាំងនោះក៏បានដើរមករកខ្ញុំ ដោយមិនបង្អង់។ មួយសន្ទុះក្រោយមក ពួកវាក៏បានចឹកដៃខ្ញុំ បន្ទាប់មកចឹកខ្លួនខ្ញុំពីខាងក្រោយទៀត។ តើចំពុះពួកវាមុតប៉ុណ្ណា? ខ្ញុំក៏បានដើរគេចពីពួកវា។ ពួកវាក៏បានដើរទ្រេតទ្រោតតាមពីក្រោយខ្ញុំ ហើយក៏បានឈប់ដេញតាមខ្ញុំទៀត។ តាមធម្មតាមនុស្សតាមប្រម៉ាញ់សត្វទាំងនេះ! តែឥឡូវនេះសត្វដែលគេតាមប្រម៉ាញ់ បែរជាក្លាយជាព្រានប្រមាញ់វិញ ដោយពួកវាជាអ្នកចាប់ផ្តើមមុន។ ខ្ញុំក៏បានឆ្ងល់ថា តើពួកវាល្ងង់ខ្លៅពេកទេ បានជាមិនខ្លាចខ្ញុំចាប់ពួកវាអញ្ចឹង? តែខ្ញុំក៏មិនចង់ឲ្យមានរបួសដោយសារពួកវាដែរ ដូចនេះ ខ្ញុំក៏បានគេចចេញពីពួកវា។ កាលដាវីឌប្រយុទ្ធនឹងកូលីយ៉ាត កូលីយ៉ាតមើលឃើញថា ដាវីឌគ្មានអ្វីគួរឲ្យខ្លាចទេ ដូចនេះ គាត់ក៏បានបញ្ឈឺដាវីឌ ឲ្យចូលមកក្បែរគាត់។ គាត់ស្រែកប្រាប់ដាវីឌថា “ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស និងសត្វព្រៃផង”(១សាំយ៉ូអែល ១៧:៤៤)។ ដាវីឌក៏បានចាប់ផ្តើមការប្រយុទ្ធមុន ដោយរត់ទៅរកកូលីយ៉ាត តែមិនមែនដោយសារគាត់ល្ងង់ខ្លៅនោះទេ តែដោយសារគាត់ទុកចិត្តព្រះ។ ដាវីឌក៏ស្រែកឡើងថា “នៅថ្ងៃនេះ…
Read articleការផ្លាស់ប្រែពិតប្រាកដ
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ ដែលតែងតែខូចទៅ … ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ។ អេភេសូរ ៤:២២-២៤ ខ្លូត(Claud) បានចម្រើនវ័យធំឡើង ក្នុងគ្រួសារដ៏វឹកវរ នៅភាពខាងត្បូងនៃទីក្រុងឡុងដ៍។ គាត់បានចាប់ផ្តើមលក់កញ្ឆា ពេលគាត់មានអាយុ១៥ឆ្នាំ ហើយលក់ឆ្នាំញៀនហេរ៉ូអ៊ីន នៅអាយុ២៥ឆ្នាំ។ ដើម្បីបិទបាំងទង្វើអាក្រក់របស់ខ្លួន គាត់ក៏បានធ្វើការជាគ្រូបង្រៀនយុវជន។ មិនយូរប៉ុន្មាន អ្នកគ្រប់គ្រងរបស់គាត់ដែលជាគ្រីស្ទបរិស័ទ មានការចាប់អារម្មណ៍ចំពោះគាត់ ហើយគាត់ក៏ចង់ស្វែងយល់បន្ថែមអំពីជំនឿគ្រីស្ទបរិស័ទ។ បន្ទាប់ពីគាត់បានចូលរួមវគ្គសិក្សាមួយ ដើម្បីស្វែងយល់ជំនឿគ្រីស្ទបរិស័ទ គាត់ក៏បានយាងព្រះយេស៊ូវចូលក្នុងជីវិតគាត់។ គាត់ក៏បាននិយាយថា គាត់បានស្គាល់ព្រះវត្តមានព្រះ ហើយគេក៏បានឃើញការផ្លាស់ប្រែកើតមានក្នុងជីវិតគាត់យ៉ាងឆាប់រហ័ស។ គាត់ថា គាត់បានក្លាយជាអ្នកជួញគ្រឿងញៀនដែលមានអំណរបំផុត។ ប៉ុន្តែ ព្រះយេស៊ូវមិនបានធ្វើការក្នុងជីវិតគាត់តែប៉ុណ្ណេះឡើយ។ ពេលដែលលោកខ្លូតថ្លឹងកញ្ចប់ថ្នាំកូកាអ៊ីន នៅថ្ងៃបន្ទាប់ គាត់ក៏បានគិតថា គាត់កំពុងតែធ្វើរឿងដ៏ល្ងង់ខ្លៅ។ គាត់កំពុងតែលក់ថ្នាំពុលទៅឲ្យអ្នកដទៃ! គាត់ក៏បានដឹងខ្លួនថា គាត់ត្រូវតែឈប់លក់ថ្នាំញៀនទៀត ហើយត្រូវស្វែងរកការងារធ្វើ។ ដោយជំនួយមកពីព្រះវិញ្ញាណ គាត់ក៏បានបិទទូរស័ព្ទគាត់ចោល ហើយឈប់ជួញដូរគ្រឿងញៀនទៀត។ សាវ័កប៉ុលបាននិយាយសំដៅទៅលើការផ្លាស់ប្រែដូចនេះឯង នៅពេលដែលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ។ គាត់បានបង្រៀនអ្នកជឿទាំងឡាយ កុំឲ្យរស់នៅក្នុងជីវិតដែលដាច់ចេញពីព្រះឡើយ តែត្រូវ “ដោះមនុស្សចាស់ ដែលតែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលចេញ” ហើយផ្ទុយទៅវិញ ត្រូវ “ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ…
Read articleចិត្តដែលមានកំហឹង
សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ។ ម៉ាថាយ ៥:២២ គើរនីខា ជាឈ្មោះផ្ទាំងគំនូរផ្នែកនយោបាយ ដ៏សំខាន់បំផុតរបស់លោកប៉ាប្លូ ពីកាសូ(Pablo Picasso) ដែលពិពណ៌នា អំពីការបំផ្លិចបំផ្លាញទីក្រុងគើរនីខា ជាទីក្រុងតូចមួយនៅប្រទេសអេស្ប៉ាញ។ ក្នុងអំឡុងសម័យបដិវត្តន៍នៅប្រទេសអេស្ប៉ាញ ដែលជិតដល់សម័យសង្គ្រាមលោកលើកទី២ កងទ័ពជាតិនិយមរបស់អេស្ប៉ាញបានអនុញ្ញាតឲ្យពួកណាហ្ស៊ីអាឡឺម៉ង់ប្រើទីក្រុងនេះ សម្រាប់ការហ្វឹកហាក់ទម្លាក់គ្រាប់បែក។ រឿងទម្លាក់គ្រាប់បែកដ៏ចម្រូងចម្រាស់នេះបានឆក់យកជីវិតមនុស្សជាច្រើន ដោយទាក់ទាញចំណាប់អារម្មណ៍សហគមន៍អន្តរជាតិឲ្យមានការព្រួយបារម្ភ អំពីភាពអសីលធម៌នៃការទម្លាក់គ្រាប់បែកមកលើគោលដៅជនស៊ីវិល។ ផ្ទាំងគំនូររបស់លោកពីកាសូបានឆ្លុះបញ្ចាំងអំពីការស្រមៃរបស់ពិភពលោកដែលកំពុងមើលមកព្រឹត្តិការណ៍នោះ ហើយក៏បានក្លាយជាកត្តាជំរុញឲ្យមានការពិភាក្សាគ្នា អំពីសមត្ថភាពរបស់មនុស្ស នៅក្នុងការបំផ្លាញគ្នា ទៅវិញទៅមក។ សម្រាប់អ្នកដែលមានទំនុកចិត្តថា ខ្លួននឹងមិនបង្ហូរឈាមអ្នកដទៃ ដោយចេតនា ពួកគេគួរតែនឹកចាំ ព្រះបន្ទូលព្រះយេស៊ូវ ដែលបានបង្រៀនថា “អ្នករាល់គ្នាបានឮសេចក្តីដែលសំដែងដល់មនុស្សពីបុរាណ ថា«កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ”(ម៉ាថាយ ៥:២១-២២)។ ទោះយើងមិនបានសម្លាប់គេ តែចិត្តដែលចង់ឲ្យគេស្លាប់ នោះក៏បានរាប់ជាបាបទៅហើយ។ ពេលណាសេចក្តីកំហឹងមកលើអ្នកដទៃកំពុងតែស៊ីបំផ្លាញយើង យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធបំពេញ និងគ្រប់គ្រងចិត្តយើង ដើម្បីឲ្យផលផ្លែខាងសាច់ឈាម ត្រូវបានជំនួសដោយផលផ្លែនៃព្រះវិញ្ញាណវិញ(កាឡាទី ៥:១៩-២៣)។ បន្ទាប់មក ទំនាក់ទំនងរបស់យើង អាចមានសេចក្តីស្រឡាញ់ អំណរអរ និងសេចក្តីសុខសាន្ត។—BILL CROWDER តើទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ…
Read articleជ្រើសរើសយកក្តីអាណិត
មិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ។ អូបាឌា ១:១២ រឿងមួយចំនួន ដែលបានកើតឡើងក្នុងពេលព្រឹលធ្លាក់ ត្រូវបានគេយកមកចាក់ផ្សាយមានរយៈពេល៥នាទី ជាចំណុចសំខាន់ នៃវគ្គមួយ ក្នុងកម្មវិធីទូរទស្សន៍។ ក្នុងវីដេអូដែលគេបានថតនៅផ្ទះនោះ គេឃើញមនុស្សជិះស្គីចុះពីលើដំបូលផ្ទះ បុកវត្ថុអ្វីមួយ ហើយខ្លះរអិលដួលនៅលើទឹកកក តាមរបៀបដ៏កំប្លែង បាននាំឲ្យមានសំណើច និងការទះដៃដល់ទស្សនិកជន នៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ ក៏ដូចជានៅតាមផ្ទះ។ ពួកគេហាក់ដូចជាសើចខ្លាំងបំផុត នៅពេលដែលពួកគេឃើញអ្នកទាំងនោះ សមនឹងជួបគ្រោះថ្នាក់ ដោយសារទង្វើដ៏ល្ងង់ខ្លៅរបស់ខ្លួន។ វីដេអូកំប្លែងដែលគេបានថតនៅផ្ទះ មិនមានអ្វីអាក្រក់ទេ តែអាចឆ្លុះបញ្ចាំងអំពីចំណុចខ្សោយរបស់យើង ដែលងាយនឹងសើច ឬទាញយកប្រយោជន៍ ពេលដែលអ្នកដទៃមានបញ្ហា។ រឿងដូចនេះបានកត់ទុកក្នុងកណ្ឌគម្ពីរអូបាឌា អំពីជនជាតិពីរ គឺអ៊ីស្រាអែល និងអេដំម។ ពេលដែលព្រះទ្រង់ទតឃើញថា ពួកអ៊ីស្រាអែលសមនឹងទទួលទោស ដោយសារអំពើបាបរបស់ខ្លួន សាសន៍អេដំមក៏បានអរសប្បាយ។ ពួកអេដំមបានឆ្លៀតឱកាសចូលលុកលុយទីក្រុងរបស់ពួកអ៊ីស្រាអែល ស្កាត់ផ្លូវពួកគេមិនឲ្យរត់គេច ហើយក៏បានចូលដៃជាមួយខ្មាំងសត្រូវរបស់ពួកគេ(អូបាឌា ១:១៣-១៤)។ ព្រះទ្រង់ក៏បានមានបន្ទូលព្រមាន តាមរយៈហោរាអូបាឌាថា “មិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ា ជិតនឹងមកលើអស់ទាំងសាសន៍ហើយ”(ខ.១២,១៥)។ ពេលណាយើងឃើញបញ្ហាប្រឈម ឬទុក្ខវេទនារបស់អ្នកដទៃ ទោះពួកគេសមនឹងជួបបញ្ហានោះឬអត់ក៏ដោយ ក៏យើងត្រូវតែជ្រើសរើសយកការអាណិត…
Read article