ការផ្សះផ្សា និងការបង្ហាញក្តីស្រឡាញ់
បើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ។ កូល៉ុស ៤:១០ លោកអេម៉ុស(Amos) ជាមនុស្សដែលចូលចិត្តការទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងខ្លាំង។ ចំណែកឯលោកដេននីវិញ(Danny) ជាជនឯកោ ដែលមិនទុកចិត្តសមត្ថភាពខ្លួនឯង។ ប៉ុន្តែ អ្នកប្រាជ្ញទាំងពីរនាក់នេះ ក៏បានក្លាយជាមិត្តល្អបំផុត ចំពោះគ្នាទៅវិញទៅមក។ ពួកគេក៏បានសើចសប្បាយ និងរៀនសូត្រជាមួយគ្នា អស់ជាច្រើនទសវត្សរ៍។ ថ្ងៃមួយ ការងាររបស់ពួកគេនឹងត្រូវទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព។ ប៉ុន្តែ លោកដេននីមានការនឿយណាយ ចំពោះភាពអាត្មានិយមរបស់លោកអេម៉ុស ហើយក៏បានប្រាប់គាត់ថា ពួកគេមិនមែនជាមិត្តភក្តិទៀតឡើយ។ ៣ថ្ងៃក្រោយមក លោកអេម៉ុសក៏បានទូរស័ព្ទមកលោកដេននី ដើម្បីប្រាប់ដំណឹងអាក្រក់មួយ។ វេជ្ជបណ្ឌិតបានពិនិត្យសុខភាពគាត់ រកឃើញជំងឺមហារីក ហើយប្រាប់គាត់ថា គាត់អាចរស់នៅបានតែ៦ខែទៀតប៉ុណ្ណោះ។ លោកដេននីមានការពិបាកចិត្តយ៉ាងខ្លាំង។ គាត់ក៏បាននិយាយថា “យើងនៅតែជាមិត្តភក្តិ ទោះអ្នកគិតយ៉ាងណាក៏ដោយ”។ សាវ័កប៉ុលជាអ្នកមានចក្ខុវិស័យដ៏ម៉ឺងម៉ាត់ ហើយលោកបាណាបាសជាអ្នកលើកទឹកចិត្តដែលមានចិត្តទន់។ ព្រះវិញ្ញាណបរិសុទ្ធបាននាំពួកគេឲ្យធ្វើការជាមួយគ្នា ហើយក៏បានចាត់ពួកគេឲ្យទៅធ្វើដំណើរបេសកកម្មជាមួយគ្នា(កិច្ចការ ១៣:២-៣)។ ពួកគេក៏បានចែកចាយព្រះបន្ទូល ហើយបង្កើតពួកជំនុំ ទាល់តែពួកគេមានការខ្វែងគំនិតគ្នា នៅក្នុងរឿងដែលលោកម៉ាកុសបានរត់ចោលពួកគេ។ លោកបាណាបាសចង់ផ្តល់ឱកាសជាលើកទីពីរដល់លោកម៉ាកុស។ តែលោកប៉ុលនិយាយថា គាត់មិនអាចទុកចិត្តលោកម៉ាកុសទៀតឡើយ។ ដូចនេះ ពួកគេក៏បានចែកផ្លូវគ្នា(១៥:៣៦-៤១)។ ទីបំផុត សាវ័កប៉ុលក៏បានអត់ទោសឲ្យលោកម៉ាកុស។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសំបុត្របីច្បាប់ ដែលគាត់បាននិពន្ធ គាត់ក៏បាននិយាយសរសើរលោកម៉ាកុស ឬនាំពាក្យសួរសុខទុក្ខពីលោកម៉ាកុស (កូល៉ុស…
Read articleមិនដែលនិយាយថា “មិនអាច”
ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង។ និក្ខមនំ ៤:១២ ជែន(Jen) បានកើតមកដោយគ្មានជើង ហើយត្រូវឪពុកម្តាយបោះបង់ចោលនៅមន្ទីរពេទ្យ។ តែនាងបាននិយាយថា នាងមានពរណាស់ ដែលមានគេយកនាងទៅចិញ្ចឹម។ នាងថា “ខ្ញុំបានមកដល់ចំណុចនេះ គឺដោយសារមនុស្សដែលបានធ្វើការលះបង់ សម្រាប់ខ្ញុំ”។ ឪពុកម្តាយចិញ្ចឹមរបស់នាងបានជួយនាង ឲ្យមើលឃើញថា “ព្រះទ្រង់មានផែនការដ៏ល្អសម្រាប់នាង”។ ពួកគេក៏បានចិញ្ចឹម និងបង្រៀននាង មិនឲ្យនិយាយថា “មិនអាច” ហើយក៏បានលើកទឹកចិត្តនាង នៅក្នុងការដេញតាមគោលដៅរបស់នាង ដែលរួមមាន ការក្លាយជាកីឡាករកាយសម្ព័ន្ធដ៏ជោគជ័យម្នាក់! នាងបានជម្នះបញ្ហាប្រឈមរបស់នាង ដោយផ្នត់គំនិតដែលសួរខ្លួនឯងថា “តើខ្ញុំអាចដោះស្រាយវាដោយរបៀបណា?” ហើយក៏បានលើកទឹកចិត្តអ្នកដទៃឲ្យធ្វើដូចនេះផងដែរ។ ព្រះគម្ពីរបានចែងអំពីរឿងដែលមនុស្សជាច្រើនហាក់ដូចជាអសមត្ថភាព ឬមិនសក្ដិសមនឹងការត្រាស់ហៅរបស់ព្រះ តែព្រះទ្រង់នៅតែប្រើពួកគេ។ ឧទាហរណ៍ ពេលដែលព្រះទ្រង់បានត្រាស់ហៅលោកម៉ូសេ ឲ្យដឹកនាំពួកអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ គាត់មិនចង់ធ្វើតាមបង្គាប់ព្រះអង្គ(និក្ខមនំ ៣:១១ ៤:១) ហើយបដិសេធថា “ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ”។ ព្រះទ្រង់ក៏បានឆ្លើយតបថា “តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(៤:១០-១២)។ ពេលដែលលោកម៉ូសេនៅតែបដិសេធ ព្រះអង្គក៏បានឲ្យលោកអើរ៉ុនធ្វើជាអ្នកនិយាយជំនួសគាត់…
Read articleអធិស្ឋានគ្រប់ពេលវេលា
ចូរអធិស្ឋានឥតឈប់ឈរ។ ១ថែស្សាឡូនិច ៥:១៧ ហារៀត ថាប់មែន(Harriet Tubman) មិនចេះអាន ឬសរសេរអក្សរឡើយ។ កាលនៅវ័យជំទង់ នាងមានរបួសក្បាល ដោយសារម្ចាស់ទាសករដ៏សាហាវព្រៃផ្សៃបានធ្វើអំពើហិង្សាមកលើនាង។ របួសនោះបានបណ្តាលឲ្យនាងប្រកាច់ និងសន្លប់មិនដឹងខ្លួនជាញឹកញាប់ ពេញមួយជីវិតរបស់នាង។ តែពេលដែលនាងបានគេចផុតពីភាពជាទាសករ ព្រះទ្រង់បានប្រើនាង ឲ្យជួយរំដោះទាសករដទៃទៀត ដែលមានចំនួនប្រហែល៣០០នាក់។ អ្នកដែលនាងបានជួយរំដោះឲ្យមានសេរីភាព បានដាក់ឈ្មោះក្រៅឲ្យនាងថា “ម៉ូសេ” ។ នាងបានធ្វើដំណើរ១៩ដង ទៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក ដើម្បីជួយសង្រ្គោះទាសករដទៃទៀត មុនសម័យសង្រ្គាមស៊ីវិលអាមេរិក។ នាងនៅតែបន្តកិច្ចការនេះទៀត ទោះគេបានប្រកាសឲ្យរង្វាន់ដល់អ្នកដែលចាប់ខ្លួននាងបាន ហើយជីវិតនាងប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។ ក្នុងនាមនាងជាអ្នកមានជំនឿដ៏រឹងមាំ លើព្រះយេស៊ូវ នាងតែងតែដាក់សៀវភៅចម្រៀងទំនុកសកល និងព្រះគម្ពីរប៊ីប១ក្បាលជាប់ខ្លួន ក្នុងការធ្វើដំណើរនីមួយៗ ហើយឲ្យអ្នកដទៃអានខគម្ពីរឲ្យនាងស្តាប់ ដោយនាងប្តេជ្ញាចិត្តទន្ទេញ ហើយដកស្រង់មកប្រើជាញឹកញាប់។ នាងនិយាយថា “ខ្ញុំបានអធិស្ឋានគ្រប់ពេលវេលា អំពីការងាររបស់ខ្ញុំ នៅគ្រប់ទីកន្លែង។ ខ្ញុំតែងតែនិយាយទៅកាន់ព្រះអង្គជានិច្ច”។ នាងក៏បានសរសើរដំកើងព្រះអង្គ សម្រាប់ជោគជ័យដ៏តូចបំផុតផងដែរ។ ជីវិតរបស់នាងគឺបានឆ្លុះបញ្ចាំអំពីការបង្រៀនរបស់សាវ័កប៉ុលទៅកាន់ពួកជំនុំដំបូងថា “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៦-១៨)។ ពេលណាយើងផ្តោតចិត្តទៅលើព្រះអង្គ ហើយរស់នៅដោយពឹងផ្អែកលើព្រះអង្គ ដោយការអធិស្ឋាន និងសរសើរដំកើងព្រះអង្គ…
Read articleភ្នែកដែលផ្តោតទៅលើព្រះ
ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣ ការរាំបង្វិលខ្លួនគឺជាសិល្បៈនៃការរាំដ៏ស្រស់ស្អាត ដែលអ្នករាំរបាំបាល់ឡេ និងអ្នករាំតាមចង្វាក់ភ្លេងសម័យថ្មីខ្លះបានធ្វើឡើង យ៉ាងប៉ិនប្រសប់។ កាលពីក្មេង ខ្ញុំចូលចិត្តរាំបង្វិលខ្លួន ក្នុងថ្នាក់របាំសម័យថ្មី នៅសាលារៀន ដោយបង្វិលខ្លួនជាច្រើនជុំ ទាល់តែខ្ញុំវិលមុខដួល។ ក្រោយមក ខ្ញុំក៏បានរៀនអំពីគន្លឹះនៃការគ្រប់គ្រងការបង្វិលខ្លួនឲ្យនឹង មិនឲ្យវិលមុខ គឺត្រូវឲ្យភ្នែករបស់ខ្ញុំមើលទៅវត្ថុ ឬចំណុចអ្វីមួយ ហើយត្រឡប់មកមើលវា ម្តងហើយម្តងទៀត នៅក្នុងជុំនីមួយៗ។ ការមានចំណុចតែមួយ សម្រាប់ផ្តោតទៅលើ គឺជាអ្វីដែលខ្ញុំត្រូវការ ដើម្បីឲ្យខ្ញុំអាចសម្រេចបាននូវការរាំបង្វិលខ្លួនយ៉ាងរលូន។ ក្នុងការរស់នៅ យើងម្នាក់ៗសុទ្ធតែជួបការបត់ចុះបត់ឡើងជាច្រើនដង។ ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងផ្តោតទៅលើបញ្ហារបស់យើង រឿងដែលយើងជួបប្រទះហាក់ដូចជាមិនអាចគ្រប់គ្រងបាន ដោយធ្វើឲ្យយើងវិលមុខដួល។ ព្រះគម្ពីរបានរំឭកយើងថា បើយើងមានគំនិតផ្តោតទៅលើព្រះ ដោយមិនងាករេ ព្រះអង្គនឹងថែរក្សាយើងឲ្យមាន “សេចក្តីសុខពេញខ្នាត”(អេសាយ ២៦:៣)។ សេចក្តីសុខពេញខ្នាត ឬសន្តិភាពដ៏ឥតខ្ចោះ គឺមានន័យថា ទោះយើងជួបការបត់ចុះបត់ឡើងច្រើនយ៉ាងណាក៏ដោយ យើងនៅតែអាចមានចិត្តស្ងប់រម្ងាប់ ដោយការជឿជាក់ថា ព្រះទ្រង់នឹងគង់នៅជាមួយយើង ក្នុងពេលដែលយើងមានបញ្ហា និងទុក្ខលំបាកនោះ។ ព្រះអង្គជា “ថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤) ដែលភ្នែកយើងត្រូវផ្តោតទៅលើ ព្រោះព្រះបន្ទូលសន្យាព្រះអង្គមិនដែលប្រែប្រួលឡើយ។ ចូរឲ្យភ្នែកយើងផ្តោតទៅលើព្រះអង្គ ក្នុងការរស់នៅប្រចាំថ្ងៃ…
Read articleព្រះអង្គនឹងលើកយើងខ្ពស់ឡើង
ឲ្យឯងគ្រាន់តែមានកំឡាំង និងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក។ យ៉ូស្វេ ១:៧ ក្នុងអំឡុងពេលនៃការធ្វើដំណើរទស្សនានាវាផ្ទុកយន្តហោះ ពីឡុតបើកយន្តហោះចម្បាំងម្នាក់បានពន្យល់ថា យន្តហោះចម្បាំងត្រូវការកម្លាំងខ្យល់បក់ក្នុងល្បឿន៥៦គីឡូម៉ែត្រក្នុង១ម៉ោង ដើម្បីឲ្យវាអាចហោះឡើង នៅលើកំណាត់ផ្លូវដែលមានប្រវែងខ្លី នៅលើនាវាផ្ទុកយន្តហោះ។ ខ្ញុំសួរគាត់ថា “តើខ្យល់ត្រូវរុញយន្តហោះពីខាងក្រោយ ដើម្បីឲ្យវាហោះទៅលើឬ?” គាត់ក៏បានឆ្លើយថា “ទេ យន្តហោះត្រូវរត់បញ្ច្រាសខ្យល់ ទើបខ្យល់អាចលើកវា ឲ្យហោះឡើងទៅលើបាន”។ ព្រះទ្រង់បានត្រាស់ហៅលោកយ៉ូស្វេ ឲ្យដឹកនាំរាស្រ្តទ្រង់ ធ្វើដំណើរបញ្ច្រាស “ខ្យល់” ចូលទៅក្នុងទឹកដីសន្យា។ លោកយ៉ូស្វេត្រូវមានការពីរយ៉ាង។ នៅផ្នែកខាងក្នុង គាត់ត្រូវ “មានកម្លាំង និងចិត្តក្លាហាន”(យ៉ូស្វេ ១:៧) ហើយនៅផ្នែកខាងក្រៅ គាត់ត្រូវការបញ្ហាប្រឈម។ ការនេះរាប់បញ្ចូលកិច្ចការប្រចាំថ្ងៃ ដែលមានការដឹកនាំពួកអ៊ីស្រាអែលរាប់ពាន់នាក់ ប្រឈមមុខដាក់ទីក្រុងដែលមានកំផែង(៦:១-៥) ការបរាជ័យដែលធ្វើឲ្យបាក់ទឹកចិត្ត(៧:៣-៥) អំពើចោរកម្មរបស់លោកអេកាន(ខ.១៦-២៦) និងសង្រ្គាមជាបន្តបន្ទាប់ទៀត(ជំពូក ១០-១១)។ ដំណើរបញ្ច្រាសខ្យល់នេះក៏បានលើកជីវិតរបស់លោកយ៉ូស្វេឡើង ដរាបណាគាត់ធ្វើតាមបង្គាប់របស់ព្រះ។ គឺដូចដែលព្រះទ្រង់បានមានបន្ទូលថា គាត់ត្រូវ កាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក … កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ … គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី…
Read articleការមើលឃើញសក្ដានុពលរបស់អ្នកដទៃ
កាលសុលបានមកដល់ក្រុងយេរូសាឡិម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ។ កិច្ចការ ៩:២៦ ក្នុងអត្ថបទ ដែលអ្នកស្រីហាណា ស្កែល(Hannah Schell) បានសរសេរអំពីការបង្រៀនជាលក្ខណៈបុគ្គល គាត់បានពន្យល់ថា គ្រូបង្រៀនជាលក្ខណៈបុគ្គល ចាំបាច់ត្រូវគាំទ្រ ជំរុញចិត្ត និងលើកទឹកចិត្តសិស្សរបស់ខ្លួន តែ “ជាដំបូង គ្រូបង្រៀនដែលល្អ មើលឃើញអ្នក…បានសេចក្តីថា គាត់ទទួលស្គាល់សិស្ស មិនមែនដោយសារសិស្សបានទទួលរង្វាន់ ឬមានឈ្មោះល្បី ដោយសារគេស្គាល់ច្រើននោះទេ តែគាត់មើលឃើញតម្រូវការជាមូលដ្ឋានរបស់សិស្ស ក្នុងលក្ខណៈជាមនុស្ស”។ មនុស្សត្រូវការការទទួលស្គាល់ ត្រូវការឲ្យគេស្គាល់ និងត្រូវការឲ្យអ្នកដទៃទុកចិត្ត។ ក្នុងបទគម្ពីរសញ្ញាថ្មី លោកបាណាបាស ដែលឈ្មោះគាត់មានន័យថា “កូននៃការលើកទឹកចិត្ត” មានជំនាញ “មើលឃើញ” មនុស្សនៅជុំវិញគាត់។ ក្នុងបទគម្ពីរកិច្ចការ ជំពូក៩ គាត់បានផ្តល់ឱកាសឲ្យលោកសូលចូលរួម ខណៈពេលដែលពួកសិស្សសុទ្ធតែខ្លាចគាត់(ខ.២៦)។ លោកសូល(ក្រោយមក ហៅថា ប៉ុលវិញ ក្នុងកិច្ចការ ១៣:៩) មានប្រវត្តិបៀតបៀនអ្នកជឿព្រះយេស៊ូវ(៨:៣) ដូចនេះ ពួកគេមិនគិតថា គាត់ជាសិស្សរបស់ព្រះគ្រីស្ទទេ(៩:២៦)។ ក្រោយមក លោកប៉ុល និងលោកបាណាបាស មានការមិនចុះសម្រុងគ្នា នៅក្នុងការនាំលោកម៉ាកុស…
Read article