ចំណុចខុសគ្នាដែលមានប្រយោជន៍
ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់។ អេភេសូរ ៤:២ បន្ទាប់ពីខ្ញុំបានរៀបការជាមួយមើរីន(Merryn) បាន២២ឆ្នាំ ជួនកាល ខ្ញុំឆ្ងល់ថា តើជីវិតអពាហ៍ពិពាហ៍របស់យើង អាចដំណើរការទៅបាន ដោយរបៀបណា? ខ្ញុំជាអ្នកនិពន្ធ មើរីនជាអ្នកធ្វើស្ថិតិ។ ខ្ញុំធ្វើការជាមួយអក្សរ នាងធ្វើការជាមួយលេខ។ ខ្ញុំចង់បានភាពស្រស់ស្អាត នាងចង់បានដំណើរការ។ ដូចនេះ យើងហាក់ដូចជាមកពីពិភពពីរផ្សេងគ្នាអញ្ចឹង។ ពេលមានការណាត់ជួប មើលីនតែងតែទៅដល់មុនម៉ោង តែជួនកាល ខ្ញុំមានភាពយឺតយ៉ាវ។ ខ្ញុំចូលចិត្តសាកល្បងមុខម្ហូបថ្មីៗ ដែលមានក្នុងមីនុយ តែនាងចូលចិត្តកុម្មង់មុខម្ហូបដដែល។ បន្ទាប់ពីយើងបានទៅដល់វិចិត្រសាលប្រហែល២០នាទី ខ្ញុំទើបតែចាប់ផ្តើមដើរមើលផ្ទាំងគំនូរ ខណៈពេលដែលមើរីនបានដើរមើលចប់មុនខ្ញុំ ហើយបានទៅអង្គុយរង់ចាំខ្ញុំនៅកន្លែងញាំកាហ្វេ នៅជាន់ក្រោម ដោយមិនដឹងថា ខ្ញុំនឹងចំណាយពេលយូរប៉ុណ្ណាទៀតទេ។ យើងបានផ្តល់ឱកាសជាច្រើន ដល់គ្នាទៅវិញទៅមក ឲ្យរៀនអត់ធ្មត់។ យើងក៏មានចំណុចដែលដូចគ្នាផងដែរ ដូចជា ការចូលចិត្តប្រភេទនៃភាពកំប្លែងដូចគ្នា ការចូលចិត្តធ្វើដំណើរកម្សាន្ត និងមានជំនឿលើព្រះដូចគ្នា ដែលបានជួយឲ្យយើងអធិស្ឋាន នៅពេលដែលយើងមានជម្រើសផ្សេងគ្នា ហើយត្រូវធ្វើការលះបង់ តាមដែលចាំបាច់។ ដោយសារចំណុចដូចគ្នាទាំងនេះ ចំណុចខុសគ្នារបស់យើងថែមទំាងមានប្រយោជន៍ចំពោះទំនាក់ទំនងរបស់យើងទៀតផង។ មើលរីនបានជួយឲ្យខ្ញុំរៀនបន្ធូរអារម្មណ៍ ខណៈពេលដែលខ្ញុំជួយនាង ឲ្យចម្រើនឡើង ក្នុងការលត់ដំ ខាងវិញ្ញាណ។ ការសម្របខ្លួននឹងចំណុចខុសគ្នាដែលយើងមាន…
Read articleព្រះគុណសម្រាប់ពេលមានទុក្ខលំបាក
ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ។ ចោទិយកថា ៣១:៨ អេនី ចនសិន ភ្លីន(Annie Johnson Flint) បានក្លាយជាជនពិការ ដោយសារជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ បន្ទាប់ពីបានរៀនចប់វិទ្យាល័យ បានពីរបីឆ្នាំ។ នាងមិនអាចដើរបានទៀត ហើយត្រូវពឹងផ្អែកលើអ្នកដទៃជួយបំពេញតម្រូវការរបស់នាង។ ដោយសារនាងពូកែតែងកំណាព្យ និងបទចម្រៀងទំនុកដំកើង មានមនុស្សជាច្រើនមកសួរសុខទុក្ខនាង ដោយរាប់បញ្ចូលទាំងអ្នកបម្រើព្រះម្នាក់ ដែលកំពុងមានការបាក់ទឹកចិត្ត នៅក្នុងការងារបម្រើព្រះ។ បន្ទាប់ពីបានត្រឡប់ទៅផ្ទះវិញ ភ្ញៀវម្នាក់នោះក៏បានសរសេរសារផ្ញើមកអេនី ដោយសួរនាងថា ហេតុអ្វីព្រះអនុញ្ញាតឲ្យការលំបាកយ៉ាងនេះ កើតឡើងក្នុងជីវិតនាង។ អេនីក៏បានផ្ញើកំណាព្យ ដើម្បីឆ្លើយតបទៅវិញថា “ព្រះទ្រង់មិនបានសន្យាថា ផ្ទៃមេឃនឹងស្រឡះជារៀងរហូត ហើយក៏មិនបានសន្យាថា យើងនឹងឃើញផ្ការីកនៅតាមផ្លូវណា ដែលយើងដើរទៅនោះដែរ”។ តាមបទពិសោធន៍របស់នាង នាងដឹងថា ទុក្ខវេទនាកើតមានជាញឹកញាប់ តែព្រះទ្រង់មិនដែលបោះបង់ចោលមនុស្សដែលព្រះអង្គស្រឡាញ់នោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានសន្យាថា នឹងប្រទានព្រះគុណ ក្នុងពេលមានទុក្ខលំបាក ជំនួយមកពីស្ថានសួគ៌ សេចក្តីអាណិត និងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ។ យើងអាចរកឃើញបទកំណាព្យនេះ នៅក្នុងបទចម្រៀងទំនុកសកលមានចំណងជើងថា “អ្វីដែលព្រះទ្រង់បានសន្យា”។ លោកម៉ូសេក៏ធ្លាប់ជួបទុក្ខលំបាកផងដែរ តែគាត់ដឹងថា ព្រះអង្គគង់នៅក្បែរគាត់ជានិច្ច។ ពេលដែលគាត់ផ្ទេរការដឹកនាំប្រជាជនអ៊ីស្រាអែលទៅលោកយ៉ូស្វេ គាត់ក៏បានប្រាប់យុវជនរូបនោះ ឲ្យមានកម្លាំង…
Read articleជួយឲ្យមានជីវិតថ្មី
ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ ម៉ាកុស ១២:៣១ មានពេលមួយ លេស៊ី ស្កត់(Lacey Scott) បានទៅហាងលក់សត្វចិញ្ចឹម ក្នុងតំបន់ដែលគាត់រស់នៅ ហើយក៏បានចាប់អារម្មណ៍ត្រីដ៏កម្សត់មួយក្បាល នៅបាតទូកញ្ចក់។ ស្រការរបស់វាបានប្រែពណ៌ទៅជាខ្មៅ ហើយដំបៅក៏បានកើតមាននៅលើខ្លួនវា។ លេស៊ីក៏បានជួយសង្រ្គោះត្រីដែលមានអាយុ១០ឆ្នាំនោះ ដោយដាក់ឈ្មោះឲ្យវាថា “ម៉ុនស្រ្តូ(Monstro)” តាមលំនាំឈ្មោះត្រីប៉ាឡែន ក្នុងរឿងនិទាន ភីណូខ្យូ ហើយបានយកវាទៅដាក់ក្នុងទូកញ្ចក់ នៅមន្ទីរពេទ្យមួយកន្លែង ដោយផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ។ សុខភាពរបស់ម៉ុនស្រ្តូមានភាពល្អប្រសើរឡើងបន្តិចម្តងៗ ហើយវាក៏ចាប់ផ្តើមហែលទឹក និងមានមាឌធំជាងមុន។ ស្រការពណ៌ខ្មៅរបស់វាបានប្រែជាពណ៌មាស។ តាមរយៈការប្ដេជ្ញាចិត្តថែទាំរបស់លេស៊ី ម៉ុនស្រ្តូមានជីវិតថ្មី! ក្នុងបទគម្ពីរលូកា ជំពូក១០ ព្រះយេស៊ូវបានមានបន្ទូលជារឿងប្រៀបប្រដូច អំពីអ្នកដំណើរម្នាក់ ត្រូវចោប្លន់ដោយវាយដំ ហើយទុកឲ្យស្លាប់ នៅលើផ្លូវ។ មានពួកសង្ឃម្នាក់ និងពួកលេវីម្នាក់បានដើរបង្ហួស ដោយមិនអើពើចំពោះទុក្ខវេទនារបស់គាត់។ តែមានសាសន៍សាម៉ារីម្នាក់ ជាសាសន៍ដែលគេស្អប់ខ្ពើម បានជួយយកអសារគាត់ ហើយថែមទាំងបង់ថ្លៃព្យាបាលគាត់ទៀតផង(លូកា ១០:៣៣-៣៥)។ ព្រះយេស៊ូវក៏បានហៅសាសន៍សាម៉ារីនោះថា “អ្នកជិតខាងល្អ” ហើយក៏បានលើកទឹកចិត្តអ្នកស្តាប់រឿងរបស់ព្រះអង្គ ឲ្យយកតម្រាប់តាមគាត់ផងដែរ។ យើងក៏អាចយកអសារមនុស្សនៅជុំវិញយើងផងដែរ។ មានអ្នកជិតខាងដែលជាជនអនាថា អ្នកគ្មានការងារធ្វើ ជនពិការ…
Read articleគ្រោះមហន្តរាយដែលនាំឲ្យងាកមករកព្រះ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវដល់ទ្រង់។ យ៉ូអែល ១:១៩ កាលពីឆ្នាំ១៧១៧ ខ្យល់ព្យុះដ៏កាចសាហាវបានបញ្ចេញកំហឹងអស់ជាច្រើនថ្ងៃ ដោយនាំមកនូវទឹកជំនន់នៅពាសពេញភាគឥសាននៃទ្វីបអឺរ៉ុប។ មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត ក្នុងប្រទេសហូឡង់ អាឡឺម៉ង់ និងដាណឺម៉ាក។ ប្រវត្តិសាស្រ្តបានបង្ហាញថា យ៉ាងហោចណាស់ មានអ្នកដឹកនាំប្រចាំតំបន់មួយបានធ្វើការឆ្លើយតប ដែលគួរឲ្យចាប់អារម្មណ៍ និងតាមប្រពៃណី ក្នុងពេលនោះ។ អាជ្ញាធរទីក្រុងក្រូនីជែន ប្រទេសហូឡង់ បានអំពាវនាវឲ្យមាន “ថ្ងៃអធិស្ឋាន” មួយថ្ងៃ ដើម្បីឆ្លើយតប ចំពោះគ្រោះមហន្តរាយនេះ។ អ្នកប្រវត្តិសាស្រ្តបានកត់ត្រាថា ថ្ងៃនោះ ប្រជាពលរដ្ឋទាំងឡាយ បានជួបជុំគ្នា នៅតាមបណ្តាព្រះវិហារ អស់ជាច្រើនម៉ោង “ដើម្បីស្តាប់គ្រូគង្វាលអធិប្បាយ ច្រៀងបទទំនុកដំកើង និងអធិស្ឋាន”។ ហោរាយ៉ូអែលក៏បានពិពណ៌នា អំពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលប្រជាជនយូដាបានជួបប្រទះ ដែលបាននាំឲ្យពួកគេមានការអធិស្ឋានផងដែរ។ នៅសម័យនោះ សត្វកណ្តូបមួយហ្វូងធំ បានគ្របដណ្តប់ពីលើទឹកទីពួកគេ ដោយបំផ្លិចបំផ្លាញចំការទំពាំងបាយជូរ និងដើមល្វា (យ៉ូអែល ១:៧)។ លោកយ៉ូអែល និងប្រជាជនគាត់មានការសោកស្តាយចំពោះគ្រោះមហន្តរាយនេះជាខ្លាំង ហើយក៏បានអធិស្ឋាន សូមព្រះអម្ចាស់ជួយពួកគេ (១:១៩)។ ទោះដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ប្រជាជននៅតំបន់អឺរ៉ុបប៉ែកឥសាន និងប្រជាជនយូដា សុទ្ធតែបានជួបគ្រោះមហន្តរាយ ដែលកើតឡើង…
Read articleកំណប់ទ្រព្យដែលមិនអាចរាប់បាន
អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន។ រ៉ូម ១១:៣៣ មានពេលមួយ អ្នកវិទ្យាសាស្រ្តបានពង្រីករូបភាព ក្នុងតេឡេស្កូប ឃើញអាចម៍ផ្កាយមួយ កំពុងស្ថិតនៅលើគន្លង នៅចន្លោះភពព្រះអង្គារ និងភពព្រះហស្បត្តិ៍ ដែលមានតម្លៃ១ពាន់ ប៊ីលានដុល្លា។ អ្នកវិទ្យាសាស្រ្តបាននិយាយថា អាចម៍ផ្កាយឈ្មោះ ១៦សាយ ផ្សំឡើងពីលោហធាតុ ដែលមានដូចជា មាស ដែក នីកែល និងផ្លាទីន ដែលមានតម្លៃជាទឹកប្រាក់ដ៏ច្រើនមិនអាចគណនាបាន។ សព្វថ្ងៃនេះ មនុស្សនៅលើផែនដីមិនទាន់បានទៅជីកយករ៉ៃដ៏សម្បូរហូរហៀរនោះនៅឡើយទេ តែសហរដ្ឋអាមេរិកកំពុងមានគម្រោងបញ្ជូនយានស៊ើបអង្កេតមួយគ្រឿង ដើម្បីសិក្សាអំពីផ្ទាំងថ្មដ៏មានតម្លៃនោះ។ ការសន្យាអំពីទ្រព្យសម្បត្តិមហាសាល ដែលគេមិនអាចទៅដល់ អាចធ្វើឲ្យយើងមានចិត្តចង់បានវា ហើយក៏មានចិត្តនឿយណាយផងដែរ។ ជាការពិតណាស់ នៅពេលណាមួយ នឹងមានមនុស្សដែលអាចនាំមុខគេ នៅក្នុងការធ្វើដំណើរទៅដល់អាចម៍ផ្កាយ១៦សាយ ដើម្បីជីកយកកំណប់ទ្រព្យ។ ចុះចំណែកឯកំណប់ទ្រព្យ ដែលយើងអាចឈោងទៅដល់? តើមនុស្សមា្នក់ៗ នឹងទៅរកកំណប់នោះទេ? កាលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម នៅសតវត្សរ៍ទី១ គាត់ក៏បាននិយាយ អំពីកំណប់ទ្រព្យដែលពួកគេអាចទទួលបាន គឺកំណប់ទ្រព្យដែលយើងអាចរកឃើញ ក្នុងទំនាក់ទំនងជាមួយព្រះ។ គឺដូចដែលគាត់បានសរសេរថា “អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់…
Read articleក្រោកឈរឡើង ដោយចិត្តក្លាហាន
ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង? នាងអេសធើរ ៤:១៤ ក្នុងទីក្រុងតូចមួយ នៅរដ្ឋអ៊ីលីណយ ៤០ភាគរយនៃឧក្រិដ្ឋកម្មទាំងអស់ដែលបានកើតឡើង ក្នុងសហគមន៍ គឺជាអំពើហិង្សាក្នុងគ្រួសារ។ យោងតាមគ្រូគង្វាលក្នុងតំបន់ម្នាក់បានឲ្យដឹងថា បញ្ហានេះច្រើនតែមានការលាក់កំបាំង នៅក្នុងសហគមន៍នៃពួកជំនុំ ព្រោះគេមានអារម្មណ៍ថាពិបាក ក្នុងការយករឿងនោះមកនិយាយ។ ដូចនេះ អ្នកដឹកនាំពួកជំនុំក្នុងតំបន់មិនបានមើលរំលងរឿងនោះឡើយ ផ្ទុយទៅវិញ ពួកគេក៏បានសម្រេចចិត្តប្រើសេចក្តីជំនឿ និងយកបញ្ហានោះមកនិយាយ ដោយចិត្តក្លាហាន ដោយទៅចូលរួមសិក្ខាសាលា ដើម្បីសំគាល់សញ្ញានៃអំពើហិង្សា និងគាំទ្រអង្គការមិនរកប្រាក់ចំណេញ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ។ អ្នកដឹកនាំម្នាក់បានទទួលស្គាល់អំណាចនៃសេចក្តីជំនឿ និងការធ្វើសកម្មភាព បានជាគាត់មានប្រសាសន៍ថា “ការអធិស្ឋាន និងក្តីអាណិតរបស់យើង គួបផ្សំជាមួយការគាំទ្រជាក់ស្តែង អាចនាំឲ្យមានការផ្លាស់ប្តូរដ៏សំខាន់”។ ពេលដែលព្រះនាងអេសធើរ ជាក្សត្រីនៃចក្រភពពើរស៊ី មានការស្ទាក់ស្ទើរ នៅក្នុងការនិយាយប្រឆាំងនឹងច្បាប់ ដែលអនុញ្ញាតឲ្យមានអំពើប្រល័យពូជសាសន៍មកលើជនជាតិអ៊ីស្រាអែល ជាប្រជាជនរបស់ព្រះនាង ពូរបស់ព្រះនាងក៏បានដាស់តឿនព្រះនាងថា បើព្រះនាងនៅតែស្ងាត់ស្ងៀម នោះព្រះនាង និងក្រុមគ្រួសារព្រះនាង ក៏មិនអាចគេផុតពីការសម្លាប់បំផុតពូជបានដែរ(នាងអេសធើរ ៤:១៣-១៤)។ លោកម៉ាដេកាយដឹងថា ពេលនោះជាពេលដែលត្រូវមានចិត្តក្លាហាន ក្នុងការប្រឆាំងនឹងច្បាប់នោះ ដូចនេះ គាត់ក៏បានទូលព្រះនាងថា “ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង”(ខ.១៤)។ ទោះយើងបានទទួលការត្រាស់ហៅ ឲ្យនិយាយប្រឆាំងនឹងអំពើអយុត្តិធម៌ ឬអត់ទោសឲ្យនរណាម្នាក់…
Read article