ជួយទំនុកបម្រុងអ្នកដទៃ
ចូរសំរេចតាមសេចក្តីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្តីសប្បុរស និងសេចក្តីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ។ សាការី ៧:៩ លោកចូស(Jose) ជាគ្រូបង្រៀនអាយុ៧៧ឆ្នាំ ដែលបានយកឡានរបស់ខ្លួន ធ្វើជាផ្ទះ អស់៨ឆ្នាំ។ រៀងរាល់ពេលយប់ បុរសចំណាស់រូបនេះតែងតែពិនិត្យមើលអាគុយរបស់រថយន្តហ្វ៊តឆ្នាំ១៩៩៧ របស់ខ្លួន យ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យគាត់អាចប្រើកុំព្យូទ័រ ធ្វើកិច្ចការសាលានៅពេលល្ងាច។ គាត់មិនបានប្រើប្រាក់ដែលគាត់រកបាន ដើម្បីបង់ថ្លៃផ្ទះជួលនោះឡើយ តែបានផ្ញើប្រាក់ទាំងនោះទៅក្រុមគ្រួសារជាច្រើន នៅប្រទេសម៊ិចស៊ីកូ ដែលត្រូវការលុយទាំងនោះខ្លាំងជាងគាត់។ រៀងរាល់ពេលព្រឹកព្រលឹម អតីតសិស្សរបស់គាត់ តែងតែឃើញគាត់រើកកាយរបស់របរនៅក្នុងគូទឡានរបស់គាត់។ បុរសនោះក៏អាណិតគាត់ ហើយក៏បានសម្រេចចិត្តធ្វើអ្វីម្យ៉ាងសម្រាប់គាត់។ បុរសនោះក៏បានធ្វើកម្មវិធីរៃអង្គាសប្រាក់សម្រាប់គាត់ ហើយមួយសប្តាហ៍ក្រោយមក ក៏បានយកមូលទានប័ត្រមួយសន្លឹក មកជូនគាត់ ដើម្បីជួយគាត់បង់ថ្លៃកន្លែងស្នាក់នៅ។ ព្រះគម្ពីរបានប្រាប់យើងម្តងហើយម្តងទៀត ឲ្យជួយទំនុកបម្រុងគ្នាទៅវិញទៅមក តែជួនកាល យើងមិនងាយឈប់ផ្ដោតទៅលើការខ្វះខាតរបស់យើងឡើយ។ ហោរាសាការីបានស្តីបន្ទោសឲ្យជាតិសាសន៍អ៊ីស្រាអែល ដោយសារពួកគេមិនបានថ្វាយបង្គំព្រះ ឬបម្រើអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកគេគិតតែពីស៊ីផឹកសប្បាយ(សាការី ៧:៦)។ ពួកគេបានភ្លេចប្រយោជន៍រួម ដោយមិនអើពើចំពោះការខ្វះខាតរបស់អ្នកជិតខាងខ្លួន។ លោកសាការីក៏បានថ្លែងអំពីសេចក្តីបង្គាប់របស់ព្រះយ៉ាងច្បាស់លាស់ថា ពួកគេត្រូវតែ “សំរេចតាមសេចក្តីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្តីសប្បុរស និងសេចក្តីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ”(ខ.៩-១០)។ យើងងាយនឹងផ្ដោតទៅលើតម្រូវការខ្លួនឯងខ្លាំងពេក តែព្រះនៃសេចក្តីស្មោះត្រង់ត្រាស់ហៅយើង…
Read articleក្រុមក្នុងក្តីស្រមៃ
នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ។ រ៉ូម ១២:៥ មេលែនី(Melanie) និងត្រេវើរ(Trevor) បានធ្វើដំណើរជាមួយគ្នា តាមផ្លូវនៅលើភ្នំ បានចម្ងាយជាច្រើនគីឡូម៉ែត្រ។ តែមិត្តភក្តិទាំងពីរនាក់នេះ ត្រូវពឹងផ្អែកគ្នាទៅវិញទៅមក ក្នុងដំណើរកម្សាន្តនេះ។ មេលែនីមានជំងឺឆ្អឹងខ្នងពីកំណើត ដូចនេះ ត្រូវជិះលើរទេះរុញ ដើម្បីផ្លាស់ទី។ ត្រេវើវិញបានពិការភ្នែក ដោយសារជំងឺក្លូកូម៉ា។ អ្នកទាំងពីរដឹងថា ខ្លួនអាចបំពេញភាពខ្វះខាតឲ្យគ្នាយ៉ាងឥតខ្ចោះ ដើម្បីអរសប្បាយនឹងដំណើរកម្សាន្ត ក្នុងតំបន់ព្រៃភ្នំ នៅរដ្ឋខូឡូរ៉ាដូ។ ពួកគេក៏បានធ្វើដំណើរតាមផ្លូវទាំងនោះ ដោយត្រេវើរអៀវមេលែនី ដើរទៅមុខ ហើយនាងក៏បានប្រាប់ទិសដៅដែលគាត់ត្រូវទៅ។ អ្នកទាំងពីរក៏បានពិពណ៌នាថា ពួកគេជាក្រុមក្នុងក្តីស្រមៃ។ សាវ័កប៉ុលបានរៀបរាប់ថា អ្នកជឿព្រះយេស៊ូវ គឺជារូបកាយរបស់ព្រះអង្គ ជាក្រុមមួយប្រភេទ ដែលគួរឲ្យស្រមៃចង់បាន។ គាត់បានជំរុញពួកជំនុំនៅទីក្រុងរ៉ូម ឲ្យប្រើអំណោយទានដែលពួកគេម្នាក់ៗមាន ដើម្បីប្រយោជន៍រួម។ ដែលរូបកាយយើងមានអវយវៈច្រើនយ៉ាងណា នោះយើងម្នាក់ៗដែលមានតួនាទីផ្សេងគ្នា រួមគ្នាជារូបកាយខាងវិញ្ញាណយ៉ាងនោះដែរ ហើយអំណោយទានយើងគឺសម្រាប់បម្រើប្រយោជន៍រួម ក្នុងពួកជំនុំ(រ៉ូម ១២:៥)។ ទោះយើងមានអំណោយទានលើកទឹកចិត្ត ចែកទាន បង្រៀន ក៏មានអំណោយទានខាងវិញ្ញាណផ្សេងទៀតក្តី សាវ័កប៉ុលបានបង្រៀនយើង ឲ្យប្រើអំណោយទានទាំងនោះ ដោយអំណរ(ខ.៥-៨)។ មេលែនី និងត្រេវើរមិនបានផ្ដោតទៅលើចំណុចខ្វះខាតរបស់ខ្លួននោះទេ ហើយក៏មិនបានអួត…
Read articleអាហារនៃសេចក្តីស្រឡាញ់
រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ។ លូកា ២២:១៩ ខ្ញុំធ្លាប់បានចូលរួមកម្មវិធីខួបកំណើត ដែលគ្រួសារមួយបានរៀបចំឡើង ដោយធ្វើការតុបតែងផ្ទះតាមរបៀបដែលម្ចាស់ខួបកំណើតចូលចិត្ត ហើយក៏បានវេចខ្ចប់អំណោយ និងជាពិសេសរៀបចំអាហារដែលគាត់ចូលចិត្តផងដែរ។ ក្មេងស្រីដែលជាម្ចាស់ខួបកំណើត ចូលចិត្តញាំសាច់គោ និងបន្លែសាឡាត់ ហើយនិងនំខេកមានដាក់ស្ករសូកូឡាពណ៌សរ និងផ្លែរ៉ាសបឺរីពីលើ ដូចនេះអ្នករៀបចំកម្មវិធីក៏បានអាំងសាច់គោ លាយសាឡាត់ជាមួយបន្លែចម្រុះ ហើយក៏បានកុម្ម៉ង់ទិញនំខេក ដែលគាត់ចូលចិត្តនោះ។ ការរៀបចំអាហារដែលគាត់ចូលចិត្តនោះ គឺដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់ម្ចាស់ខួបកំណើត។ ព្រះគម្ពីរប៊ីបមានខគម្ពីរជាច្រើនដែលនិយាយអំពីពិធីជប់លៀង និងពិធីបុណ្យផ្សេងៗ ដែលមានការបរិភោគអាហារ ដើម្បីសរសើរដំកើងភាពស្មោះត្រង់របស់ព្រះ។ ពិធីបរិភោគអាហារ ជាផ្នែកមួយរបស់ប្រព័ន្ធនៃការថ្វាយបង្គំ ដោយការថ្វាយយញ្ញបូជា ដែលពួកអ៊ីស្រាអែលបានអនុវត្ត(មើលជនគណនា ២៨:១១-៣១) ដែលមានដូចជាបុណ្យរំលង បុណ្យអាទិត្យទី៧ និងថ្ងៃដើមខែជាដើមដែលត្រូវធ្វើប្រចាំខែ។ ហើយក្នុងបទគម្ពីរទំនុកដំកើង ២៣:៥ ព្រះទ្រង់រៀបតុ ដែលមានអាហារ និងពែងដែលហៀរហូរទៅដោយសេចក្តីមេត្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ការអនុវត្តន៍នូវការញាំនំប៉័ង ជាមួយស្រាទំពាំងបាយជូរ ដែលមានន័យបំផុត គឺនៅពេលដែលព្រះយេស៊ូវកាច់នំប៉័ង និងយកស្រាទំពាំងបាយជូរមួយកែវមក ក្នុងពិធីលៀងព្រះអម្ចាស់ ជាតំណាងឲ្យអំណោយនៃការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីសង្គ្រោះយើង។ បន្ទាប់មក ព្រះអង្គក៏បានបង្គាប់យើង ឲ្យ “ធ្វើពិធីនេះ ដើម្បីរំឭកអំពីព្រះអង្គ”(លូកា ២២:១៩)។ ពេលណាអ្នកចូលរួមពិធីបរិភោគអាហារណាមួយ សូមចំណាយពេលមួយភ្លែត…
Read articleរង់ចាំព្រះ ក្នុងពេលប្រញាប់ប្រញាល់
ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។ ទំនុកដំកើង ២៧:១៤ “តើយើងធ្វើអ្វីខ្លះ នៅពេលទំនេរ?” សំណួរនេះជាខ្លឹមសារនៃអត្ថបទ ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ១៩៣០ ដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ច ឈ្មោះ ចន មេយណាត ខេន(John Maynard Keynes)។ ក្នុងអត្ថបទនោះ លោកខេន បានលើកឡើងថា នៅក្នុងរយៈពេល១រយឆ្នំាទៀត ភាពរីកចម្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ច នឹងនំាមនុស្សជាតិ ទៅដល់ចំណុចមួយ ដែលយើងនឹងធ្វើការតែ១ថ្ងៃ ៣ម៉ោង និង១៤ម៉ោង ក្នុង១សប្តាហ៍ប៉ុណ្ណោះ។ អត្ថបទដ៏ល្បីល្បាញនេះបានបោះពុម្ពផ្សាយ ជាង៩០ឆ្នាំហើយ តែបច្ចេកវិទ្យាមិនបានជួយឲ្យយើងមានពេលកម្សាន្តកាន់តែច្រើននោះឡើយ តែផ្ទុយទៅវិញ យើងកាន់តែមានការរវល់កាន់តែខ្លាំង។ មនុស្សជាច្រើន ខិតខំធ្វើការរកស៊ីពេញមួយថ្ងៃ ស្ទើរតែរកពេលទំនេរមិនបាន ហើយកិច្ចការដែលយើងធ្វើប្រចាំថ្ងៃ ដូចជាការធ្វើដំណើរ និងបរិភោគអាហារ ចំណាយពេលតិចជាងមុន ដូចនេះ យើងពេញដោយភាពប្រញាប់ប្រញាល់។ ទាក់ទងនឹងបញ្ហានេះ ស្តេចដាវីឌបានបង្ហាញយើង អំពីរបៀបរស់នៅ ដោយភាពនឹងនរ ក្នុងភាពប្រញាប់ប្រញាល់នៃជីវិត។ កាលស្តេចដាវីឌកំពុងរត់គេចពីស្តេចសូល(ដែលតាមសម្លាប់ទ្រង់) ទ្រង់បានទូលសួរស្តេចនគរម៉ូអាប់ថា “សូមទ្រង់អនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំមកនៅអាស្រ័យនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងជាព្រះទ្រង់នឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា”(១សាំយ៉ូអែល ២២:៣)។…
Read articleអ្នកអាចធ្វើបាន!
នោះក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ។ កិច្ចការ១៤:២១-២២ ការលើកទឹកចិត្តមានសារៈសំខាន់ដូចខ្យល់អុកស៊ីហ្សែនអញ្ចឹងដែរ។ យើងមិនអាចរស់នៅ ដោយគ្មានការលើកទឹកចិត្តបានឡើយ។ នេះជារឿងពិត ដែលបានកើតឡើង ក្នុងជីវិតកុមារា អាយុ៩ឆ្នាំ ឈ្មោះ ចេមស៍ សាវិច(James Savage) ដែលបានហែលទឹកបានចម្ងាយជាង៣គីឡូម៉ែត្រ ពីឆ្នេរទីក្រុងសាន់ហ្វ្រាន់ស៊ីសស្កូ ទៅកោះអាល់កាត្រាស ហើយហែលត្រឡប់មកវិញ ដោយបំបែកឯកត្តកម្ម សម្រាប់អ្នកហែលវ័យទឹកក្មេងបំផុត ដែលអាចសម្រេចនូវជោគជ័យនេះបាន។ ប៉ុន្តែ ពេលគាត់ហែលទឹកបាន៣០នាទី ចេមស៍ចង់ឈប់ពាក់កណ្តាលទី ដោយសារទឹកសមុទ្រត្រជាក់ពេក ហើយក៏មានរលកច្រើនផង។ ទោះជាយ៉ាងណាក៏ដោយ អ្នកអុំទូកជាច្រើនបានស្រែកលើកទឹកចិត្តគាត់ថា “ឯងអាចធ្វើបាន!” ពាក្យសម្ដីនេះបានផ្តល់កម្លាំងចិត្ត ឲ្យគាត់អាចទៅដល់គោលដៅ ដោយជោគជ័យ។ ពេលដែលអ្នកជឿព្រះយេស៊ូវចង់បោះបង់ចោលសេចក្តីជំនឿ ដោយសារទុក្ខលំបាក ប្រៀបដូចជាទឹកសមុទ្រដ៏ត្រជាក់ មានរលកច្រើន សាវ័កប៉ុល និងលោកបាណាបាសក៏បានលើកទឹកចិត្តពួកគេឲ្យបន្តដំណើរទៅមុខទៀត។ បន្ទាប់ពីពួកគេបានផ្សាយដំណឹងល្អនៅក្នុងទីក្រុងឌើបេ ពួកគេក៏បាន “ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ”(កិច្ចការ ១៤:២១-២២)។ ពួកគេបានជួយអ្នកជឿនៅទីនោះ ឲ្យបន្តឈរមាំមួន ក្នុងជំនឿលើព្រះយេស៊ូវ។ ទុក្ខលំបាកបានធ្វើឲ្យជំនឿពួកគេចុះខ្សោយ…
Read articleប្រាជ្ញា និងការយល់ដឹង ក្នុងព្រះបន្ទូល
ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក។ សុភាសិត ២:៦ នៅឆ្នំា ១៣៧៣ កាល ជូលៀន(Julian) ជាអ្នកក្រុងន័រវិច មានអាយុ៣០ឆ្នាំ នាងបានធ្លាក់ខ្លួនឈឺជាទម្ងន់ ស្ទើរបាត់បង់ជីវិត។ ពេលដែលគ្រូគង្វាលរបស់នាងអធិស្ឋានជាមួយនាង ព្រះទ្រង់បានធ្វើការក្នុងចិត្តនាង។ បន្ទាប់ពីនាងបានជាសះស្បើយពីជម្ងឺ ដោយការអស្ចារ្យ នាងក៏បានអធិស្ឋាន និងសិក្សាព្រះបន្ទូលព្រះយ៉ាងខ្ជាប់ខ្ជួន ហើយក៏បានជញ្ជឹងគិតព្រះបន្ទូលដែលព្រះទ្រង់បានបើកបង្ហាញក្នុងព្រះគម្ពីរ។ គាត់ក៏បានធ្វើការសន្និដ្ឋានថា “ព្រះទ្រង់បានធ្វើការក្នុងជីវិតនាង ដោយសារព្រះអង្គស្រឡាញ់នាង” ជាពិសេស ការលះបង់របស់ព្រះគ្រីស្ទ គឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ខ្ពស់បំផុតរបស់ព្រះ។ មនុស្សជាច្រើនបានឮល្បី អំពីការអស្ចារ្យដែលជូលៀនបានទទួលក្នុងជីវិតនាង តែអ្វីដែលគេច្រើនតែមើលរំលងនោះ គឺពេលវេលាដែលនាងបានចំណាយ និងភាពឧស្សាហ៍ព្យាយាមរបស់នាង ក្នុងការអនុវត្តន៍តាមការអ្វីដែលព្រះទ្រង់បានបើកសម្ដែង ក្នុងព្រះគម្ពីរ។ នាងបានព្យាយាមស្វែងយល់ និងអនុវត្តតាមព្រះបន្ទូលព្រះ ដោយទូលសូមប្រាជ្ញា និងជំនួយពីព្រះអង្គ។ ព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់ដល់រាស្រ្តព្រះអង្គ ដោយព្រះគុណព្រះអង្គ តាមរយៈព្រះបន្ទូលក្នុងព្រះគម្ពីរ។ យើងអាចស្វែងរកប្រាជ្ញា និងជំនួយ ក្នុងការសិក្សាព្រះបន្ទូលព្រះអង្គ។ គឺប្រាជ្ញាដែលស្តេចសាឡូម៉ូនបានបង្រៀនបុត្រាទ្រង់ ឲ្យស្វែងរក ដោយប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ (សុភាសិត ២:២) ដើម្បីឲ្យបានស្គាល់ព្រះអង្គ(ខ.៥)។ ព្រះទ្រង់បានសន្យាថា នឹងប្រទានយើងនូវប្រាជ្ញា និងការយល់ដឹងព្រះបន្ទូលព្រះអង្គ។ កាលណាយើងលូតលាស់កាន់តែស៊ីជម្រៅ…
Read article