ផ្តោតចិត្តទៅលើព្រះ ដោយចិត្តស្កប់ស្កល់
ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន។ ១ធីម៉ូថេ ៦:៦ កាលខ្ញុំកំពុងដើររកទិញចិញ្ចៀនសម្រាប់ភ្ជាប់ពាក្យ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ដើម្បីស្វែងរកចិញ្ចៀនមានគ្រាប់ពេជ្រ ដែលគូរដណ្តឹងខ្ញុំពេញចិត្ត។ តែខ្ញុំមានសំណួរមួយ នៅជាប់ក្នុងគំនិតខ្ញុំ ។ ចុះបើសិនជាខ្ញុំមើលរំលង ចិញ្ចៀនដែលមានគ្រាប់ពេជ្រល្អជាងគេ តើខ្ញុំត្រូវធ្វើដូចម្តេច? លោកប៊ែរី ស្វាត(Barry Schwartz) ដែលជាអ្នកចិត្តសាស្ត្រផ្នែកសេដ្ឋកិច្ច បានហៅមនុស្សដែលស្ទាក់ស្ទើរក្នុងការជ្រើសរើសទំនិញថាជា “អ្នកស្វែងរករបស់ល្អបំផុត” គឺខុសពី “មនុស្សដែលស្កប់ចិត្ត”។ មនុស្សដែលស្កប់ចិត្ត ធ្វើការសម្រេចចិត្តជ្រើសរើសយកអ្វី ដែលមានភាពគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ខ្លួន។ ចុះចំណែកឯ អ្នកស្វែងរករបស់ល្អបំផុត វិញ? យើងតែងតែងចង់បានជម្រើសដែលល្អបំផុត។ តើអ្វីជាលទ្ធផលនៃការស្ទាក់ស្ទើរ ពេលដែលយើងមានជម្រើសច្រើន? លទ្ធផលនោះគឺ ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការមិនស្កប់ចិត្ត។ តាមពិត ដើម្បីបកស្រាយអំពីបាតុភូតនេះ អ្នកសង្គមវិទ្យាបានបង្កើតឃ្លាមួយទៀតគឺ ការខ្លាចមើលរំលងរបស់ល្អបំផុត ។ ជាការពិតណាស់ ព្រះគម្ពីរក៏បាននិយាយអំពី អ្នកស្វែងរករបស់ល្អបំផុត និងមនុស្សស្កប់ចិត្ត ផងដែរ។ ក្នុងកណ្ឌគម្ពីរធីម៉ូថេ ខ្សែទី១ សាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យស្វែងរកការស្កប់ចិត្តក្នុងព្រះ ជាជាងស្វែងរកអ្វីៗក្នុងលោកិយនេះ។ លោកិយសន្យាថា នឹងបំពេញការខ្វះខាតយើង តែមិនដែលធ្វើឲ្យយើងស្កប់ចិត្តឡើយ។ ហេតុនេះហើយ…
Read articleមើលឃើញក្តីសង្ឃឹម
ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត។ ទំនុកដំកើង ៤២:៥ ក្នុងអំឡុងពេលដំណើរកម្សាន្ត នៅខែតុលា ការឈឺចាប់ដ៏រ៉ាំរ៉ៃក្នុងរូបកាយរបស់ខ្ញុំបានរើឡើងវិញ បានជាខ្ញុំត្រូវតយុទ្ធនឹងវា ដោយបង្ខំចិត្តចំណាយពេលពីរបីថ្ងៃដំបូង សម្រាកនៅក្នុងបន្ទប់ស្នាក់នៅ។ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ដូចជាផ្ទៃមេឃដែលកំពុងមានភាពងងឹត នៅថ្ងៃនោះ។ ទីបំផុត ពេលដែលខ្ញុំបានចេញទៅមើលទេសភាព នៅក្បែរប៉មបញ្ចាំងពន្លឺ ជាមួយស្វាមីខ្ញុំ នៅក្បែរនោះ ពពកពណ៌ខ្មៅបានបាំងបាត់ភាពស្រស់ស្អាតជាច្រើន។ តែខ្ញុំនៅតែអាចថតរូបទេសភាពភ្នំដែលមានពណ៌ព្រាលៗ ជាប់នឹងជើងមេឃ បានពីរបីប៉ុស្តិ៍។ ក្រោយមក ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យយើងមិនអាចចេញខាងក្រៅបាន នៅពេលយប់ ដូចនេះ ខ្ញុំក៏បានបើកមើលរូបថតក្នុងកាំមីរ៉ាឌីជីធល។ ខ្ញុំក៏បានហុចកាំមីរ៉ាឲ្យទៅស្វាមីខ្ញុំមើល ដោយចិត្តរំភើបយ៉ាងខ្លាំង ពេលដែលខ្ញុំបានឃើញឥន្ទធនូ នៅក្នុងរូបដែលខ្ញុំថតបាន។ មុននោះ ខ្ញុំបានផ្ដោតទៅលើផ្ទៃមេឃស្រទំ និងភាពអាប់អួរខ្លាំងពេក បានជាខ្ញុំមិនបានមើលឃើញឥន្ទធនូ ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លា ហើយអាចធ្វើឲ្យខ្ញុំនឹកចាំ អំពីនិមិត្តរូបនៃក្តីសង្ឃឹម(លោកុប្បត្តិ ៩:១៣-១៦)។ ការឈឺចាប់ខាងរូបកាយ ឬផ្លូវអារម្មណ៍ច្រើនតែអាចទាញយើងទម្លាក់ចូលទៅក្នុងរណ្តៅនៃភាពអស់សង្ឃឹមដ៏សែនជ្រៅ។ យើងចង់មានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ ហេតុនេះហើយ យើងត្រូវនឹកចាំ អំពីព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ និងអំណាចចេស្តារបស់ព្រះអង្គដែលគ្មានដែនកំណត់(ទំនុកដំកើង ៤២:១-៣)។ ពេលណាយើងនឹកចាំ អំពីពេលដែលព្រះទ្រង់បានជួយយើង និងអ្នកដទៃ ម្តងហើយម្តងទៀត កាលពីមុន នោះយើងអាចទុកចិត្តថា ក្តីសង្ឃឹមរបស់យើងនៅជាប់ក្នុងព្រះអង្គ ទោះមានអារម្មណ៍ថាពិបាកចិត្តយ៉ាងណាក៏ដោយ…
Read articleញែកចេញ ឲ្យមានសេចក្តីសម្លូត
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។ ម៉ាថាយ ១១:២៩ កាលពីខែវិច្ឆិកា ឆ្នាំ១៧៤២ មានកុប្បកម្មមួយ បានផ្ទុះឡើង នៅទីក្រុងស្តាហ្វ៊តស៊ែរ ប្រទេសអង់គ្លេស ដើម្បីតវ៉ាប្រឆាំងនឹងសារនៃដំណឹងល្អ ដែលលោកឆាល វេសលី(Charles Wesley) កំពុងតែបង្រៀន។ លោកឆាល និងលោកចន ដែលជាបងប្រុសគាត់ ហាក់ដូចជាកំពុងតែធ្វើការកែប្រែប្រពៃណីពួកជំនុំដែលមានតាំងពីយូរមកហើយ ហើយអ្នកក្រុងនោះហាក់ដូចជាមិនអាចទ្រាំទ្របានទៀតទេ។ ពេលដែលលោកចន វេសលី(John Wesley) បានទទួលដំណឹង អំពីកុប្បកម្មនេះ គាត់ក៏ប្រញាប់ទៅទីក្រុងស្តាហ្វ៊តស៊ែរ ដើម្បីជួយប្អូនប្រុសគាត់។ មិនយូរប៉ុន្មាន ហ្វូងមនុស្សដ៏រញ៉េរញ៉ៃក៏បានលោមព័ទ្ធកន្លែងដែលលោកចន កំពុងស្នាក់នៅ។ គាត់ក៏បានចេញទៅជួបអ្នកដឹកនាំពួកគេ ដោយផ្ទាល់ ដោយចិត្តក្លាហាន ដោយនិយាយទៅកាន់ពួកគេ ដោយចិត្តសុភាពយ៉ាងខ្លាំង បានជាអាចបំបាត់កំហឹងរបស់ពួកគេ ម្តងម្នាក់ៗ។ ហ្វូងមនុស្សទាំងនោះអាចធ្វើឲ្យការប្រឆាំង ក្លាយជាអំពើហិង្សា តែវិញ្ញាណដ៏សុភាព និងស្រគត់ស្រគំរបស់លោកចន វេសលីក៏បានធ្វើឲ្យពួកគេមានចិត្តស្ងប់រម្ងាប់។ តែវាមិនមែនជាភាពសម្លូត ដែលមានក្នុងចិត្តគាត់ពីកំណើតនោះទេ។ ផ្ទុយទៅវិញ វាបានកើតចេញពីដួងព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ដែលគាត់បានដើរតាម យ៉ាងជិតស្និទ្ធ។ ព្រះយេស៊ូវមានបន្ទូលថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត…
Read articleឲ្យអំណោយ ដោយក្តីស្រឡាញ់
នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។ ម៉ាថាយ ៦:៤ រៀងរាល់ថ្ងៃ លោកគ្លែន(Glen) តែងតែទៅទិញកាហ្វេពេលព្រឹក នៅហាងលក់កាហ្វេនៅក្បែរតំបន់គាត់រស់នៅ ដែលនៅទីនោះ អ្នកទិញត្រូវបើកឡានបន្តកន្ទុយគ្នាជាជួរ ចូលតាមច្រកតែមួយ ដើម្បីរង់ចាំទិញកាហ្វេម្តងម្នាក់ៗ។ ហើយជារៀងរាល់ថ្ងៃ គាត់ក៏បានចេញថ្លៃកាហ្វេឲ្យអ្នកបើកឡាន ដែលកំពុងរង់ចាំខាងក្រោយគាត់ជានិច្ច ដោយគ្រាន់តែប្រាប់អ្នកគិតលុយ ឲ្យជូនពរអ្នកនោះឲ្យសុខសប្បាយ។ លោកគ្លែនមិនបានស្គាល់ពួកគេទេ។ គាត់ក៏មិនបានដឹង អំពីការឆ្លើយតបរបស់ពួកគេដែរ។ គាត់គ្រាន់តែជឿថា វាជាទង្វើតូចបំផុតដែលគាត់អាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃមួយ គាត់ក៏បានដឹង អំពីឥទ្ធិពលនៃទង្វើរបស់គាត់ ពេលគាត់អានសំបុត្រអនាមិកមួយ ដែលគេបានផ្ញើមកក្រុមហ៊ុនកាសែត ក្នុងតំបន់គាត់។ គាត់ក៏បានដឹងថា អំណោយដែលគាត់បានឲ្យគេ ដោយចិត្តសប្បុរស នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧ បានបណ្តាលឲ្យអ្នកបើកឡាន នៅពីក្រោយឡានគាត់ បានផ្លាស់ប្តូរគំនិត លែងចង់សម្លាប់ខ្លួន នៅថ្ងៃនោះ។ លោកគ្លែនបានឲ្យអំណោយជាប្រចាំថ្ងៃ ដល់អ្នកបើកបរឡាន នៅពីក្រោយឡានគាត់ ដោយមិនចង់បានការអរគុណ ឬការសរសើរឡើយ។ ទើបតែលើកនេះទេ ដែលគាត់បានមើលឃើញឥទ្ធិពល នៃអំណោយដ៏តូចរបស់គាត់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់ព្រះយេស៊ូវ ឲ្យយើងធ្វើទាន ដោយមិនឲ្យដៃស្តាំ ដឹងអំពីការដែលដៃឆ្វេងធ្វើ(ម៉ាថាយ ៦:៣)។…
Read articleក្តីសង្ឃឹមដែលនាំយើងឆ្លងកាត់ខ្យល់ព្យុះ
ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ។ ទំនុកដំកើង ១០៧:២៩ កាលពីរដូវផ្ការីក ឆ្នាំ២០២១ អ្នកដេញតាមខ្យល់ព្យុះបួនប្រាំនាក់ បានថតវីដេអូ និងថតបានរូបឥន្ទធនូ នៅក្បែរខ្យល់កួចយក្សថូនេដូ នៅរដ្ឋតិចសាស់។ ក្នុងវីដេអូមួយនោះ គេឃើញមានដើមស្រូវសាឡីជាច្រើនគំនរ ត្រូវកម្លាំងខ្យល់គួចឡើងទៅលើ បង្កើតជារូបរាងវែងៗ។ ឥន្ទធនូក៏បានបង្ហាញខ្លួនកាត់តាមផ្ទៃមេឃពណ៌ខ្មៅ ហើយចំកោងខ្លួន ទៅរកខ្យល់កួចយក្សនោះ។ ក្នុងវីដេអូមួយទៀត គេឃើញមនុស្សឈរមើលហេតុការណ៍នេះ នៅតាមចិញ្ចើមផ្លូវ ហើយគយគន់ឥន្ទធនូជានិមិត្តរូបនៃសេចក្តីសង្ឃឹម នៅក្បែរខ្យល់កួចដ៏កាចសាហាវ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១០៧ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើងឲ្យមានក្តីសង្ឃឹម ដោយងាកទៅរកព្រះ ក្នុងពេលដ៏ពិបាក។ គាត់បានពិពណ៌នា អំពីអ្នកខ្លះ ដែលកំពុងស្ថិតក្នុងស្ថានភាពដែលប្រៀបដូចជាខ្យល់ព្យុះ ដោយឥតមានយោបល់ (ខ.២៧)។ បន្ទាប់មក “គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ”(ខ.២៨)។ ព្រះទ្រង់ជ្រាបថា ជួនកាល កូនៗរបស់ព្រះអង្គពិបាកនឹងរកឃើញក្តីសង្ឃឹម ពេលដែលជីវិតរបស់ពួកគេហាក់ដូចជាកំពុងជួបខ្យល់ព្យុះ។ ស្ថិតក្នុងពេលបែបនេះ យើងចាំបាច់ត្រូវនឹកចាំ អំពីសេចក្តីស្មោះត្រង់របស់ព្រះអង្គ ជាពិសេស នៅពេលដែលយើងឃើញភាពងងឹត និងការភ័ន្តភាំង។ ខ្យល់ព្យុះបានមកដល់ជីវិតយើង ប្រៀបដូចជាឧបសគ្គ ក្នុងលក្ខណៈជាភាពជ្រួលច្របល់ក្នុងផ្លូវអារម្មណ៍ ឬក្នុងលក្ខណៈជាភាពតានតឹងក្នុងផ្លូវចិត្ត តែព្រះទ្រង់អាចធ្វើឲ្យខ្យល់ព្យុះស្ងប់ ដោយមានបន្ទូលតែមួយព្រះឱស ហើយដឹកនាំយើង…
Read articleការប្រោសឲ្យជាសម្រាប់ពិភពលោកទាំងមូល
ទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ។ ២កូរិនថូស ៥:១៨ នៅក្នុងជ្រលងភ្នំដាច់ស្រយាលមួយ នៅភាគខាងលិចនៃប្រទេសស្លូវេនា មានមន្ទីរពេទ្យសម្ងាត់មួយ(មន្ទីរពេទ្យកងទ័ពរំដោះហ្វ្រានចា) ដែលបានដំណើរការដោយបុគ្គលិកពេទ្យជាច្រើននាក់ និងបានជួយព្យាបាលទាហានដែលមានរបួសរាប់ពាន់នាក់ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ ដោយលាក់កំបាំងមិនឲ្យពួកណាហ្ស៊ីរកឃើញ។ ការជៀសផុតពីការស្វែងរករបស់ពួកណាហ្ស៊ី គឺជាជោគជ័យដ៏គួរឲ្យកត់សំគាល់ តែដែលកាន់តែគួរឲ្យកត់សំគាល់ជាងនេះទៀតនោះគឺ មន្ទីរពេទ្យ(ដែលបានទទួលប្រាក់ឧបត្ថម្ភ និងគ្រប់គ្រងដោយចលនារំដោះជាតិរបស់ប្រទេសស្លូវេនា) បានព្យាបាលទាហានរបស់សម្ព័ន្ធមិត្ត ក៏ដូចជាទាហានរបស់សត្រូវ។ ពោលគឺ មន្ទីរពេទ្យនេះបានទទួលស្វាគមន៍មនុស្សទាំងអស់។ ព្រះគម្ពីរបានបង្រៀនយើងឲ្យនាំពិភពលោក ឲ្យទទួលការព្យាបាលខាងវិញ្ញាណ។ បានសេចក្តីថា យើងត្រូវមានសេចក្តីអាណិតដល់មនុស្សទាំងអស់ ទោះពួកគេមានទស្សនៈដូចម្តេចក៏ដោយ។ មនុស្សម្នាក់ៗសុទ្ធតែសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសរបស់ព្រះគ្រីស្ទ ទោះពួកគេមាននិន្នាការអ្វីក៏ដោយ។ សាវ័កប៉ុលបានមានប្រសាសន៍ថា សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានជំរុញចិត្តយើង ព្រោះយើងជឿថា ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់(២កូរិនថូស ៥:១៤)។ យើងរាល់គ្នាសុទ្ធតែរងគ្រោះដោយសារជំងឺរបស់អំពើបាប។ យើងរាល់គ្នាស្រេកឃ្លានការប្រោសឲ្យជា នៃការអត់ទោសបាបរបស់ព្រះយេស៊ូវ។ ហើយព្រះអង្គបានយាងមករកយើង ដើម្បីប្រោសយើងឲ្យជា។ បន្ទាប់មក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ព្រះទ្រង់បានប្រទានយើង នូវ “ព្រះបន្ទូល ពីការផ្សះផ្សារ”(ខ.១៩)។ ព្រះអង្គត្រាស់ហៅយើង ឲ្យទៅរកមនុស្សដែលមានរបួស និងភាពប្រេះបែកខាងវិញ្ញាណ(ដូចយើងដែរ)។ យើងចូលរួមក្នុងព្រះរាជកិច្ចនៃការប្រោសឲ្យជា ដោយអ្នកជំងឺប្រែក្លាយជាមានសុខភាពល្អ តាមរយៈការផ្សះផ្សាជាមួយព្រះអង្គ។ ហើយការប្រោសឲ្យជានេះ គឺមានសម្រាប់អស់អ្នកដែលស្ម័គ្រចិត្តទទួល។—Winn Collier…
Read article