បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ជិត​ខាង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លូកា ១០:២៧-៣៧ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ថា ទៅចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែបយ៉ាង​ដូច្នោះ​ដែរ​។ លូកា ១០:៣៧ ថ្ងៃ​មួយ នៅ​រដូវរងា ក្នុង​រដ្ឋ​មីឈីហ្កេន មាន​អ្នក​ដឹក​ជញ្ជូន​ម្នាក់​បាន​កត់​សំគាល់​ឃើញ ដូន​ចាស់​ម្នាក់​កំពុង​ចូក​ព្រឹល​ចេញពី​ផ្លូវបត់​ចូល​ផ្ទះ​របស់​ដូន​ចាស់​។ គាត់​ក៏​បាន​ឈប់​ឡាន ហើយ​ក៏​បាន​សុំ​ដូន​ចាស់ អនុញ្ញាត​ឲ្យ​គាត់​ជួយ​ចូក​ព្រឹល​រហូត​ដល់​រួចរាល់​។ ពួកគេ​ក៏បាន​ចូក​ព្រឹល​ជា​មួយ​គ្នា​ប្រហែល១៥នាទី ខណៈ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​ដូន​ចាស់ កំពុង​មើល​ពួក​គេ​ពី​ចម្ងាយ​។ ដូន​ចាស់​ក៏បាន​ប្រាប់​គាត់​ថា “យាយ​អរគុណ​ចៅ​ខ្លាំង​ណាស់ ដែល​បាន​ជួយ​យាយ​ចូក​ព្រឹល​។ ព្រះ​បាន​បញ្ជូន​ចៅ​ឲ្យ​មក​ជួយ​យាយ នៅ​ថ្ងៃ​នេះ”។ ក្នុង​អំឡុង​ពេល​ដែល​ព្រះយេស៊ូវ​ជជែក​ជាមួយ​អ្នក​ប្រាជ្ញ​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា ព្រះអង្គ​ក៏បាន​ពន្យល់​ពួកគេ អំពី​អត្ថន័យ​នៃ​ការ​ស្រឡាញ់​អ្នក​ដទៃ(លូកា ១០:២៥-៣៧)។ នៅពេល​ដែល​ព្រះអង្គ​ឲ្យ​គាត់​កាត់​ស្រាយ​ក្រឹត្យ​វិន័យ​ដែល​គាត់​ស្គាល់​ច្បាស់ គាត់​និយាយ​ថា “ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួនឯង​ដែរ”(ខ.២៧)។ បន្ទាប់មក ព្រះអង្គ​ក៏​បាន​ចែក​ចាយ​រឿង ដែល​អ្នក​ដឹកនាំ​សាសនា​ពីរ​នាក់​មិន​បាន​អើពើ​ចំពោះ​ជន​រង​គ្រោះ​ម្នាក់​ដែល​ត្រូវ​ចោរ​ប្លន់​។ ប៉ុន្តែ សាសន៍​សាម៉ារី​ម្នាក់ បាន​ធ្វើ​ការ​លះបង់ ដើម្បី​ជួយ​យក​អសារ​បុរស​នោះ(ខ.៣០-៣៥)។ អ្នក​ដឹកនាំ​សាសន៍​យូដា​នៅ​សម័យ​នោះ បាន​ចាត់​ទុក​សាសន៍​សាម៉ារី ជា​សាសន៍​តូច​ទាប​ជាង​សាសន៍​យូដា​។ ប៉ុន្តែ អ្នក​ប្រាជ្ញ​ក្រឹត្យ​វិន័យ​រូប​នោះ​ក៏​បាន​ដឹង​ថា សាសន៍​សាម៉ារី​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​បុរស​នោះ គឺជា​អ្នក​ជិត​ខាង​ល្អ ដែល​មាន​សេចក្តី​ស្រឡាញ់​។ ពេល​នោះ ព្រះយេស៊ូវ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រព្រឹត្ត​តាម​គំរូ​របស់​សាសន៍​សាម៉ារី​នោះ(ខ.៣៦-៣៧)។ ការ​ស្រឡាញ់​អ្នក​ដទៃ​មិន​តែងតែ​មាន​ភាព​ងាយ​ស្រួល​ឡើយ​។ ប៉ុន្តែ…

Read article
ទូល​បង្គំ​គ្មាន​អ្វី​សោះ​នៅ​ក្នុង​ដៃ​ទូល​បង្គំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រះ​គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា​ឲ្យ​រួចពី​សេចក្តី​បណ្ដាសា​របស់​ក្រឹត្យ​វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្ដាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យពរ​របស់​លោក​អ័ប្រាហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះ​វិញ្ញាណ ដោយ​សារ​សេចក្តី​ជំនឿ» (កាឡាទី ៣:១៣-១៤)។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ព្រោះ​ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដាសា​ដ៏​ធំ​បំផុត​នៃ​អំពើ​បាប។ ភាព​អស្ចារ្យ​នៃ​ការ​រំដោះ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​យើង​បាន​យល់​ថា ព្រះ​គ្រីស្ទ​បាន​លើក​បណ្ដាសា​នេះ​ចេញ​ពី​យើង​ហើយ គឺ​បណ្ដាសា​ដែល​បាន​តម្រូវ​ថា យើង​សម​នឹង​ស្លាប់ ព្រោះ​យើង​មាន​បាប​នៅ​ចំពោះ​ព្រះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​យើង​បាន​សង្គ្រោះ​ហើយ ភាព​ស្ញប់​ស្ញែង​នោះ​ងាយ​នឹង​រលាយ​បាត់​ទៅ​វិញ។ ជីវិត​ដ៏​សុខ​ស្រួល ហើយ​មិន​ចង់​លូត​លាស់ ធ្វើ​ឲ្យ​យើង​ពិបាក​មើល​ឃើញ​បាប​ដែល​បាន​គ្រប់​គ្រង​យើង​ណាស់។ យើង​ពិត​ជា​ងាយ​នឹង​ជឿ​ថា បើ​យើង​ខំ​ប្រឹងតែ​បន្តិច​ទៀត​ក្នុង​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ ការងារ ក្នុង​ទំនាក់​ទំនង និង​ភាព​ជោគជ័យ​របស់​យើង នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ល្អ ដែល​សម​នឹង​ទទួល​ព្រះ​ពរ។ យើង​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ ជាជាង​មនុស្ស​ដែល​មាន​ជំនឿ។ យើង​ត្រូវ​បាន​អូស​ទាញ​​ជា​ប្រចាំ ឲ្យ​ងាក​បែរ​ទៅ​រក​ការ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ដែល​ជា​សាសនា​ក្លែងក្លាយ។ នេះ​ជា​ការ​ល្បួង​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី​បាន​ជួយ​ប្រទះ។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល ក៏​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​គេ ដើម្បី​បង្រៀន​ពួក​គេ​ថា នោះ​មិន​មែន​ជា​ការ​បង្រៀន​ដ៏​ត្រឹម​ត្រូវ​សម្រាប់​គ្រីស្ទ​បរិស័ទ​នោះ​ទេ។ តាម​ពិត វា​ផ្ទុយ​នឹង​ជំនឿ​របស់​យើង! បើ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​គ្រាន់​តែ​ជា​ការ​​ប្រកាស​ថា ព្រះ​គ្រីស្ទ​បាន​យាង​មក ដើម្បី​បន្ថែម​ពីលើ​ជីវិត​យើង នៅ​ត្រង់​ចំណុច​ដែល​យើង​ខ្វះខាត នោះ​យើង​នឹង​លែង​ខ្វល់​ពី​បណ្ដាសា​នៃ​ក្រឹត្យ​វិន័យ ហើយ​ក៏​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​បណ្ដាសា​នោះ​ឡើយ។ ប៉ុន្តែ បណ្ដាសា​ពិត​ជា​មាន​មែន ហើយ​យើង​ត្រូវ​មាន​ដំណោះ​ស្រាយ។…

Read article
ព្រះយេស៊ូវ ជា​កន្លែង​សម្រាក​របស់​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ទំនុក​ដំកើង ៣២:១-៧ ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង​។ ម៉ាថាយ ១១:២៩ កាលពី​ឆ្នាំ ១៩៤៣ គេ​បាន​ទិញ​ដី​ឧទ្យាន​សាំង​គ្រីឡា ក្នុង​តំបន់​ដាច់​ស្រយាល ក្នុង​រដ្ឋ​ម៉ារីឡិន ធ្វើ​ជា​កន្លែង​សម្រាក​លំហែ សម្រាប់​លោក​ប្រធានាធិបតី​ហ្វ្រែងគ្លីន ឌី រូសឺវែល(Franklin D. Roosevelt)។ យោង​តាម​គេហទំព័រ​របស់​សេត​វិមាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​នោះ​មាន​ភាព​សាមញ្ញ ស្ងប់​ស្ងាត់ និង​ដាច់​ស្រយាល អំណោយផល​ដល់​ការ​រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ក៏​ដូចជា​ធ្វើ​ការងារ និង​ទទួល​ថ្នាក់​ដឹកនាំ​បរទេស​ឲ្យ​ស្នាក់​នៅ​។ នៅពេល​ដែល​លោក​ដ្វាយ អាសិនហោវ័រ(Dwight Eisenhower) ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក គាត់​ក៏បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ឧទ្យាន​សម្រាក​លំហែ​នេះ​ទៅជា ឃែម ដេវីឌ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ឪពុក និង​ចៅ​ប្រុស​របស់​គាត់ ដែល​សុទ្ធ​តែ​មាន​ឈ្មោះ​ដាវីឌ ហើយ​ទី​កន្លែង​នេះ​ក៏បាន​បន្ត​មាន​ឈ្មោះ​ដូច​នេះ​រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ក្រៅពី​ការ​បន្ថែម​ការ​ការពារ​សុវត្ថិភាព គេ​បាន​ធ្វើ​ការ​កែ​លម្អ​ឧទ្យាន​នេះ​ឲ្យ​មាន​ភាព​ទាន់​សម័យ​តែ​បន្តិច​ប៉ុណ្ណោះ​។ ទី​កន្លែង​នេះ​នៅតែ​ជាទី​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ប្រធានាធិបតី និង​ក្រុម​គ្រួសារ​របស់​គាត់ គេច​ចេញពី​ភាព​អ៊ូអរ មក​សម្រាក​លំហែ​។ អ្នកជឿ​ព្រះយេស៊ូវ ក៏​មាន​កន្លែង​សម្រាប់​ឲ្យ​យើង​ស្វែងរក​ការ​សម្រាក ក្នុង​លោកិយ​ដ៏​វឹកវរ​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៣២:៧ ស្តេច​ដាវីឌ​បាន​ពោល​ថា “ទ្រង់​ជាទី​ពំនួន​នៃ​ទូល​បង្គំ ទ្រង់​នឹង​ការពារ​ទូល​បង្គំ ឲ្យ​រួចពី​សេចក្តី​ទុក្ខ​លំបាក​ ទ្រង់​នឹង​ព័ទ្ធ​ទូល​បង្គំ​ជុំវិញ…

Read article
ការ​ធានា​សម្រាប់​វិញ្ញាណ​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់។ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់។ ពីព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន​សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់» (អេភេសូរ ១:៣-៥)។ ព្រះ​អម្ចាស់​បាន​ស្រឡាញ់​អ្នក​តាំង​ពី​យូរ​មក​ហើយ។ ការ​សរសើរ​តម្កើង​ព្រះ​ដែល​សាវ័ក ប៉ុល បាន​បន្លឺ​ឡើង​នៅ​ដើម​ដំបូង​នៃ​សំបុត្រ ដែល​គាត់​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គឺ​ជា​ការ​ប្រកាស​មក​កាន់​យើង​រាល់​គ្នា​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​ព្រះ​គ្រីស្ទ។ ការ​សរសើរ​តម្កើង​​នេះ​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​ចំណុច​ដែល​ថា ការ​សរសើរ​តម្កើង​នេះ​បាន​រម្លឹក​យើង​ថា តាំង​ពី​មុន​ពេល​យើង​ចាប់​កំណើត​ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ទាញ​នាំ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ត្រឡប់​មក​ព្រះ​អង្គ​វិញ។ យើង​ប្រហែល​ជា​ចង់​ជឿ​ថា យើង​ចាំ​បាច់​ត្រូវ​ស្វែង​រក​ព្រះ​អង្គ​ដោយ​ពឹង​អាង​កម្លាំង​យើង​ជា​មនុស្ស។ ជា​ការ​ពិត​ណាស់ សាសនា​ជា​ច្រើន​ក្នុង​លោកីយ៍​សុទ្ធ​តែ​បង្រៀន​ឲ្យ​ធ្វើ​ដូច​នេះ​ឯង។ តែ​តាំង​ពី​ដើម​ដំបូង​មក ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​ថា តាម​ពិត​គឺ​ព្រះ​អង្គ​ទេ ដែល​ឈោង​មក​រក​យើង​មុន។ គោល​លទ្ធិ​នៃ​ការ​ជ្រើស​រើស​យើង​ក្នុង​ព្រះ​គ្រីស្ទ មិន​មែន​ជា​រឿង​បន្ទាប់​បន្សំ​ក្នុង​ប្រវត្តិ​សាស្ត្រ​នោះ​ទេ តែ​ជា​រឿង​ដ៏​សំខាន់​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ពេល​អតីត​កាល តាំង​ពី​អស់​កល្ប​ជានិច្ច មុន​ពេល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារពើ។ ជា​ការ​ពិត​ណាស់ យើង​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​បន្ទាប​ខ្លួន​ទទួល​ស្គាល់​ថា យើង​មិន​អាច​ជ្រើស​រើស​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង តាំង​ពី​មុន​កំណើត​លោកីយ៍។ អ្នក​មិន​អាច​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​សម្រេច​ព្រះ​ទ័យ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​កូន​ព្រះ​អង្គ​ជា​មុន​ទេ​នោះ។ មនុស្ស​ពិត​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​យក​ការ​បង្រៀន​​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​ផង និង​ការ​បង្រៀន​អំពី​អធិបតេយ្យ​ភាព​របស់​ព្រះ​ផង​ក្នុង​ពេល​តែ​មួយ។ មនុស្ស​ជា​ច្រើន​ជឿ​ថា ពួក​គេ​ត្រូវ​តែ​ជ្រើស​រើស​យក​ការ​បង្រៀន​ណា​មួយ​ក្នុង​ចំណោម​ការ​បង្រៀន​ទាំង​ពីរ​នេះ ប៉ុន្តែ​តាម​ពិត ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​សម​ស្រប​នឹង​ព្រះ​គម្ពីរ និង​មាន​ការ​ជាប់​ទាក់​ទង​គ្នា។ ការ​បង្រៀន​ទាំង​ពីរ​ជា​សេចក្តី​ពិត​ពីរ ដែល​នៅ​ទន្ទឹម​គ្នា ដែល​ហាក់​ដូច​ជា​មិន​អាច​ដាក់​បញ្ចូល​គ្នា​បាន ក្នុង​គំនិត​មនុស្ស​ដែល​មាន​ដែន​កំណត់ តែ​ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​ត្រឹម​ត្រូវ។…

Read article
ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ព្រះ​គម្ពីរ​ប៊ីប​អាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២ធីម៉ូថេ ៣:១៤-១៦ ពីព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ២ … ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ​។ ហេព្រើរ ៤:១២ តើ​ព្រះ​គម្ពីរប៊ីប​មាន​សារៈ​សំខាន់​ប៉ុណ្ណា ចំពោះ​យើង? ព្រះ​គម្ពីរប៊ីប​ពិតជា​សំខាន់​ណាស់ បានជា​មនុស្ស នៅ​ក្នុង​ប្រទេស​ជា​ច្រើន បាន​ប្រថុយ​ជីវិត ក្នុង​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​របស់​ពួកគេ​។ ជា​ញឹក​ញាប់ គ្រីស្ទបរិស័ទ​ដ៏​សាមញ្ញ​ទាំង​នោះ​បាន​ប្រឈម​មុខ​ដាក់​ការ​ចាប់​ខ្លួន ដោយសារ​ពួក​គេ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​ប្រចាំ​តំបន់ ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​អាន​ព្រះ​គម្ពីរប៊ីប​ជា​ភាសា​កំណើត​របស់​ខ្លួន​​។ ស្រ្តី​ជា​អ្នក​បក​ប្រែ​ម្នាក់ នៅ​ប្រទេស​ដែល​ទាស់​ប្រឆាំង​នឹង​អ្នកជឿ​ព្រះយេស៊ូវ បាន​រៀប​រាប់​ថា “ខ្ញុំ​ត្រូវ​បន្ត​ការងារ​បក​ប្រែ​នេះ រហូត​ចប់​សព្វ​គ្រប់​។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ”។ ហើយ​បុរស​ម្នាក់​ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប ដោយ​លាក់​កំបាំង​បាន​ពន្យល់​ថា ព្រះ​គម្ពីរប៊ីប​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​លូត​លាស់​របស់​គ្រីស្ទបរិស័ទ​ដែល​ពេញវ័យ ក្នុង​ពួក​ជំនុំ​ក្នុង​តំបន់​។ គាត់​ថា “អ្នក​អាច​បង្កើត​ពួក​ជំនុំ​មួយ​កន្លែង ប៉ុន្តែ … បើ​គ្មាន​ព្រះ​គម្ពីរ​ជា​ភាសា​ប្រចាំ​តំបន់​ទេ នោះ​ពួក​ជំនុំ​នោះ​អាច​រស់​រៀន​បានតែ​មួយ​ជំនាន់​ប៉ុណ្ណោះ”។ ហេតុ​អ្វី​ពួកគេ​ធ្វើ​កិច្ចការ​ដ៏​លំបាក​នេះ? ព្រោះ​គ្មាន​សៀវភៅ​អ្វី​ដែល​ល្អ​ដូច​ព្រះ​គម្ពីរប៊ីប​ទេ​។ ព្រះ​គម្ពីរប៊ីប​បាន​ទទួល​ការ​ថែរក្សា​ការពារ​អស់​ជា​ច្រើន​សតវត្សរ៍ មិន​ឲ្យ​បាត់បង់ តាម​របៀប​ដ៏​ពិសេស​។ ព្រះ​គម្ពីរប៊ីប​បាន​លើក​ឡើង​អំពី​សណ្ឋាន​ពិត​នៃ​ចិត្ត​របស់​មនុស្ស យ៉ាង​ត្រឹម​ត្រូវ ដោយ​គ្មាន​ការ​ក្លែង​បន្លំ​។ “ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង …ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ”(ហេព្រើរ ៤:១២)។ ហើយ…

Read article
មាន​ការ​ប្ដេជ្ញា​ចិត្ត ដ៏​ជាប់​លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក។ ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក ម៉ូសេ ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក» (យ៉ូស្វេ ១៤:៨-៩)។ មនុស្ស​ជា​ច្រើន​មាន​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ជីវិត តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​បាត់​បង់​អ្វី​ម្យ៉ាង ដែល​ធ្លាប់​ជួយ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ។ ពួក​គេ​ប្រហែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ក្នុង​វ័យ​យុវជន។ ឬ​ជីវិត​របស់​ពួក​គេ​ប្រហែល​មាន​ភាព​លេច​ធ្លោ មាន​ឥទ្ធិពល និង​មាន​ឋានៈ​ខ្ពង់ខ្ពស់។ ក្នុង​ពួក​ជំនុំ​យើង ប្រហែល​ជា​មាន​មនុស្ស​ដែល​ជោគជ័យ​ដូច​នេះ ហើយ​ជា​ការ​ពិត​ណាស់ យើង​ក៏​អាច​មើល​ឃើញ​ខ្លួន​យើង ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ។ ប៉ុន្តែ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​យើង​ជួប​ការ​ល្បួង​ឲ្យ​ចង់​ធ្វើ​ជា​ម្ចាស់​នៃ​ពេល​អតីត​កាល​ដោយ​ក្រឡេក​មក​មើល «ឆ្នាំ​ដ៏​ល្អ» ជា​ញឹក​ញាប់ ហើយ​ក៏​បាន​រអ៊ូរទាំ​អំពី​ការ​ប្រែ​ប្រួល​ដែល​បាន​កើត​មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កាលែប មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ​ទេ ចំពោះ​បរាជ័យ​របស់​គាត់។ គាត់​បាន​ជៀស​វាង​ការ​អ៊ូ​រទាំ ហើយ​ក៏​បាន​បន្ត​មាន​សេចក្តី​ជំនឿ។ គាត់​បាន​រស់​នៅ​ក្នុង​បរិស្ថាន​ដ៏​ពិបាក ក្នុង​វ័យ​កណ្ដាល។ កាល​គាត់​មាន​អាយុ​៤០​ឆ្នាំ គាត់​ក៏​បាន​ជាប់​គាំង​ដំណើរ​នៅ​ក្នុង​ការ​រស់​នៅ​វិល​វល់​ជា​មួយ​ប្រជាជន​អ៊‌ីស្រាអែល​អស់​រយៈ​ពេល​៤​ទសវត្សរ៍​ក្នុង​វាល​រហោស្ថាន ដោយ​សារ​មនុស្ស​ជុំ​វិញ​គាត់​មិន​បាន​ទុក​ចិត្ត​ព្រះ។ តែ​ក្នុង​អំឡុង​ពេល​ដ៏​នឿយណាយ និង​វិលវល់​នោះ លោក កាលែប នៅ​តែ​រួច​ផុត​ពី​ចិត្ត​ជូរ​ល្វីង និង​ការ​រអ៊ូរទាំ។ តាម​ពិត អ្វីៗ​ប្រែ​ជា​អាក្រក់​យ៉ាង​ខ្លាំង បាន​ជា​ពួក​បណ្ដា​ជន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ដឹក​នាំ​ម្នាក់ ដើម្បី​នាំ​ពួក​គេ​ត្រឡប់​ទៅ​រក​ជីវិត​ចាស់​ដែល​សុខ​ស្រួល​ជាង​នេះ (ជន​គណនា…

Read article