មនុស្ស៧នាក់ទៀតក៏សំខាន់ដែរ
បងប្អូនអើយ កុំឲ្យមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ។ យ៉ាកុប ២:១ សោកនាដកម្មបានកើតឡើង នៅក្បែរទីក្រុងឡូស អែនជែលេស កាលពីខែមករា ឆ្នាំ ២០២០ ពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ បណ្តាលឲ្យមនុស្ស៩នាក់បាត់បង់ជីវិត។ នៅពេលនោះ សារព័ត៌មានភាគច្រើនបានផ្សាយថា “លោកកូប ប្រាយអិន(Kobe Bryant) ដែលជាកំពូលកីឡាកររបស់ក្រុម NBA និងកូនស្រីឈ្មោះ ជីអាណា(Gianna មានឈ្មោះក្រៅ ‘Gigi’)” និងមនុស្ស៧នាក់ទៀត បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នោះ”។ វាជារឿងធម្មតា ហើយស្រួលយល់ទេ ដែលគេផ្តោតទៅលើអ្នកដែលឈ្មោះល្បី នៅក្នុងហេតុការណ៍ដ៏រន្ធត់ដូចនេះ ហើយការបាត់បង់ជីវិតរបស់លោកកូបេ និងកូនស្រីវ័យជំទង់របស់គាត់ ឈ្មោះជីជី គឺពិតជាគួរឲ្យសោកសៅ លើសពាក្យពណ៌នា។ ប៉ុន្តែ យើងត្រូវតែចាំថា ក្នុងរូបភាពដ៏ធំនៃជីវិត គ្មានខ្សែបន្ទាត់ពុះចែកណាមួយ ដែលធ្វើឲ្យជីវិតរបស់ “មនុស្ស៧នាក់ទៀត” (Payton, Sarah, Christina, Alyssa, John, Keri, និង Ara) សំខាន់តិចជាងនោះឡើយ។ ជួនកាល យើងចាំបាច់ត្រូវចាំថា មនុស្សម្នាក់ៗសុទ្ធតែសំខាន់…
Read articleកាវដ៏ល្អដែលព្រះបានបង្កើត
ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជ រួចទ្រង់ឃើញថាល្អ។ លោកុប្បត្តិ ១:២៥ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តមកពីសកលវិទ្យាល័យ ភែន ស្ទេត បានឆ្នៃបង្កើតកាវប្រភេទថ្មីមួយ ដែលជាប់ខ្លាំង ហើយក៏អាចឲ្យគេបកចេញវិញផងដែរ។ ពួកគេបានផលិតកាវនេះ តាមគំរូរបស់សត្វខ្យង ដែលទឹកមាត់របស់វារឹង ពេលស្ងួត ហើយក៏ប្រែជារាវវិញពេលដែលប៉ះសំណើម។ ការដែលទឹកមាត់ខ្យងនោះអាចផ្លាស់ប្តូរមករកធាតុដើមវិញ គឺបានជួយឲ្យវាផ្លាស់ទីដោយសេរី ក្នុងកន្លែងដែលមានសំណើម ដោយមានសុវត្ថិភាពជាង តែទន្ទឹមនឹងនោះ ក៏បានជួយឲ្យវាអាចនៅជាប់មួយកន្លែង ក្នុងបរិស្ថានរបស់វា ពេលដែលវាជួបគ្រោះថ្នាក់ក្នុងការធ្វើដំណើរ។ វិធីសាស្រ្តដែលអ្នកស្រាវជ្រាវទំាងនោះបានប្រើ ដោយយកតម្រាប់តាមកាវ ដែលមានក្នុងធម្មជាតិ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់អ្នកវិទ្យាសាស្រ្តឈ្មោះ យ៉ូហាននេស ខេភ្ល័រ(Johannes Kepler) អំពីការរុករកឃើញរបស់គាត់។ គាត់មានប្រសាសន៍ថា នៅក្នុងការរុករកឃើញនោះ អ្វីដែលគាត់បានគិតឃើញ គឺគ្រាន់តែជាអ្វីដែលព្រះទ្រង់បានគិតឃើញមុនគាត់ទៀត។ ព្រះគម្ពីរបានចែងថា ព្រះទ្រង់បង្កើតផែនដី និងអ្វីៗនៅក្នុងផែនដី ដែលរួមមាន រុក្ខជាតិនៅលើដី(លោកុប្បត្តិ ១:១២) “សត្វក្នុងសមុទ្រ” និង “សត្វស្លាបទាំងអស់”(ខ.២១) “សត្វលូនវានៅលើដី”(ខ.២៥) និង “បង្កើតមនុស្ស ឲ្យដូចរូបអង្គទ្រង់”(ខ.២៧)។ ពេលណាមនុស្សជាតិបានរុករកឃើញ ឬស្គាល់ប្រភពរបស់រុក្ខជាតិ ឬសត្វ…
Read articleផ្សាយដំណឹងល្អតាមរបៀបដ៏សាមញ្ញ
នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ។ កិច្ចការ ៨:៣៥ សារដែលគាត់បានផ្ញើមកនោះខ្លីទេ តែមានលក្ខណៈបន្ទាន់។ គាត់គ្រាន់តែសរសេរថា គាត់ត្រូវការសេចក្តីសង្រ្គោះ ហើយគាត់ចង់ស្គាល់ព្រះយេស៊ូវ។ នេះជាការស្នើសុំដែលគួរឲ្យភ្ញាក់ផ្អើល។ ខុសពីមិត្តភក្តិ និងសមាជិកគ្រួសារខ្ញុំដែលមានការស្ទាក់ស្ទើរ នៅក្នុងការទទួលជឿព្រះគ្រីស្ទ បុរសម្នាក់នេះមិនត្រូវការឲ្យខ្ញុំខំបញ្ចុះបញ្ចូលគាត់នោះទេ។ កិច្ចការដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវឈប់មានការសង្ស័យ អំពីរបៀបដែលខ្ញុំផ្សាយដំណឹងល្អ ហើយគ្រាន់តែចែកចាយ អំពីការបង្រៀនជាគន្លឹះ និងខគម្ពីរ ដែលឆ្លើយតប ចំពោះសំណើរបស់គាត់។ ហើយទន្ទឹមនឹងនោះ ខ្ញុំត្រូវអធិស្ឋានដោយជំនឿ សូមព្រះទ្រង់ធ្វើការក្នុងចិត្តគាត់ ហើយដឹកនាំគាត់ចូលក្នុងការធ្វើដំណើរខាងវិញ្ញាណ។ សាវ័កភីលីពបានបង្ហាញនូវការផ្សាយដំណឹងល្អ តាមរបៀបដ៏សាមញ្ញនេះ នៅតាមផ្លូវ ក្នុងវាលរហោស្ថាន ពេលគាត់ជួបជនជាតិអេធីយ៉ូពីម្នាក់ ដែលកំពុងអានបទគម្ពីរអេសាយឮៗ។ សាវ័កភីលីពក៏បានសួរថា “តើលោកមើលយល់ឬទេ?”(កិច្ចការ ៨:៣០)។ បុរសនោះឆ្លើយថា “បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យយល់បាន?”(ខ.៣១)។ ពេលដែលបុរសនោះសុំឲ្យគាត់ជួយពន្យល់ “លោកភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ”(ខ.៣៥)។ ការចាប់ផ្តើមផ្សាយដំណឹងល្អ ដោយស្ទង់មើលការយល់ដឹង និងបំណងចិត្តរបស់គេ ហើយផ្សាយដំណឹងល្អ តាមរបៀបដ៏សាមញ្ញ តាមគំរូរបស់សាវ័កភីលីព អាចជាវិធីសាស្រ្តផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទ។ តាមពិត ខណៈពេលដែលអ្នកទាំងពីរធ្វើដំណើរជាមួយគ្នា នៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា “មើល នុ៎ះន៏ទឹក…
Read articleកិច្ចការដែលយើងធ្វើថ្វាយព្រះ
អស់អ្នកណាដែលមានសេចក្តីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ។ និក្ខមនំ ៣៥:២១ ពេលដែលស្តេច យ៉ុងចូ នៃប្រទេសកូរ៉េ(ឆ្នាំ១៦៩៤ ដល់១៧៧៦) មានការពិបាកព្រះទ័យ ដោយសារអំពើពុករលួយ និងភាពហ៊ឺហារបស់ពួកមន្រ្តី ដែលកំពុងតែបំផ្លាញនគររបស់ទ្រង់ ទ្រង់ក៏បានសម្រេចព្រះទ័យធ្វើការផ្លាស់ប្តូរបញ្ហាមួយចំនួន។ ទ្រង់បានហាមមិនឲ្យគេប្រើអំបោះពណ៌មាស នៅក្នុងការប៉ាក់ក្រណាត់ ដែលជាប្រពៃណីរបស់ពួកអ្នកមាន ដែលចូលចិត្តភាពហ៊ឺហា។ មិនយូរប៉ុន្មាន ចំណេះដឹងនៃការដេរប៉ាក់ប្រភេទនេះ ក៏បានរលាតសាបសូន្យ ទៅក្នុងអតីតកាល។ នៅឆ្នាំ២០១១សាស្ត្រាចារ្យ ស៊ីម យ៉ុន-អូក (Sim Yeon-ok) ចង់ស្តាប្រពៃណីមួយនេះឡើងវិញ បន្ទាប់ពីវាបានបាត់បង់តាំងពីយូរមកហើយ។ គាត់បានសន្និដ្ឋានថា គេបានយកសន្លឹកមាសមកបិទពីលើក្រដាសធ្វើពីដើមម៉ន រួចកាត់វាឲ្យក្លាយជាសរសៃអំបោះ។ គាត់អាចធ្វើតាមវិធីសាស្រ្តនេះ ដែលនាំឲ្យទម្រង់សិល្បៈបុរាណមួយនេះរស់ឡើងវិញ។ ក្នុងកណ្ឌនិក្ខមនំ យើងឃើញថា គេបានប្រើមាស ដើម្បីសាងសង់រោងឧបោសថ ដោយរាប់បញ្ចូលទាំងការប្រើខ្សែអំបោះមាស ដើម្បីធ្វើសំលៀកបំពាក់សង្ឃ ឲ្យលោកអើរ៉ុនផងដែរ។ ពួកជាងដ៏ចំណានបាន “ផែមាសយ៉ាងស្តើងហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នោះតាមរចនានៃជាងមានស្នាដៃ”(និក្ខមនំ ៣៩:៣)។ តើមានអ្វីកើតឡើងចំពោះស្នាដៃសិល្បៈដ៏ប្រណិតទាំងនោះ? តើក្រណាត់ទាំងនោះគ្រាន់តែបានចាស់ហើយដាច់រហែកឬ? តើពួកសត្រូវបានរឹបអូសយកទៅបាត់ឬ? តើវាបានក្លាយជារឿងអត់ប្រយោជន៍ទៅហើយមែនទេ? មិនមែនទេ!…
Read articleរូបកាយថ្មី នៅពេលរស់ឡើងវិញ
គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ។ ១កូរិនថូស ១៥:៤២ មនុស្សជាច្រើនបានចែករំលែកតគ្នា នូវវីដេអូមួយ ដែលនិយាយអំពីស្រ្តីចាស់ទុំដ៏សមសួនម្នាក់ កំពុងអង្គុយនៅលើរទេះរុញ។ កាលពីមុន អ្នកស្រីម៉ាតា ហ្គុនហ្សាលេស សាលដាណា(Marta González Saldaña) ជាអ្នករាំរបាំបាឡេតដ៏ល្បីល្បាញ តែសព្វថ្ងៃនេះ គាត់កំពុងមានជំងឺខូចខួរក្បាល។ ប៉ុន្តែ រឿងដ៏អស្ចារ្យបានកើតឡើង ពេលដែលគេចាក់ភ្លេងឲ្យគាត់ស្តាប់ នូវបទបឹងសត្វហង្ស ដែលលោកឆៃកូស្គី(Tchaikovsky)បាននិពន្ធ។ ខណៈពេលដែលភ្លេងបានបន្លឺឡើងកាន់តែពីរោះ ដៃរបស់គាត់ដែលគ្មានកម្លាំងសោះ ក៏បានលើកឡើងយឺតៗ ហើយខណៈពេលដែលសម្លេងត្រែបានលាន់ឡើងជាលើកទីមួយ គាត់ក៏បានចាប់ផ្តើមធ្វើកាយវិការរំានៅលើរទេះរុញ។ ទោះគំនិត និងរូបកាយរបស់គាត់កំពុងតែខូចក៏ដោយ ក៏ទេពកោសល្យរបស់គាត់នៅតែមានដដែល។ ពេលដែលខ្ញុំគិតអំពីវីដេអូនោះ ខ្ញុំក៏បាននឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល អំពីការរស់ឡើងវិញ ក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១៥។ គាត់បានប្រៀបប្រដូចរូបកាយយើងទៅនឹងគ្រាប់ពូជ ដែលគេបានកប់ក្នុងដី មុនពេលវាចេញពន្លក ដុះចេញជារុក្ខជាតិ ហើយគាត់មានប្រសាសន៍ថា ទោះរូបកាយមនុស្សនឹងខូចទៅ ដោយសារវ័យ ឬជំងឺ ហើយអាចប្រែជាទន់ខ្សោយ តែរូបកាយរបស់អ្នកជឿព្រះ នឹងបានរស់ឡើងវិញ ដោយមិនចេះពុករលួយ តែពេញដោយសិរីល្អ និងអំណាច(ខ.៤២-៤៤)។ ដែលរុក្ខជាតិមានការជាប់ទាក់ទងនឹងគ្រាប់ពូជជាយ៉ាងណា…
Read articleស្អាងឡើងវិញ នូវអ្វីដែលបាត់បង់
អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត … ឯងរាល់គ្នានឹងបានស៊ីជាបរិបូរ ហើយបានឆ្អែតផង។ យ៉ូអែល ២:២៥-២៦ ម្តាយខ្ញុំបានប្រាប់ខ្ញុំថា គាត់បានសម្រេចចិត្តមិនទៅរៀននៅមហាវិទ្យាល័យ ដើម្បីឲ្យគាត់អាចរៀបការជាមួយឪពុកខ្ញុំ នៅឆ្នាំ១៩៦០ តែគាត់នៅតែមានក្តីស្រមៃចង់ធ្វើការជាគ្រូបង្រៀនសេដ្ឋកិច្ចគ្រួសារ។ បន្ទាប់ពីគាត់មានកូនបីនាក់ហើយ ទោះគាត់មិនដែលមានបរិញ្ញាប័ត្រមហាវិទ្យាល័យក៏ដោយ គាត់បានក្លាយជាគ្រូបង្រៀនអំពីអាហារបំរុង សម្រាប់ប្រព័ន្ធសុខាភិបាលរបស់រដ្ឋលូវីស៊ីអាណា។ គាត់បានចម្អិនអាហារ ដើម្បីបង្រៀនគេ អំពីរបៀបជ្រើសរើសអាហារដែលនាំឲ្យមានសុខភាពល្អ គឺមិនខុសពីគ្រូបង្រៀនសេដ្ឋកិច្ចគ្រួសារនោះឡើយ។ ខណៈពេលដែលគាត់ចែកចាយ អំពីក្តីស្រមៃរបស់គាត់ ដល់ខ្ញុំ បន្ទាប់ពីបាននឹកចាំអំពីរឿងល្អជាច្រើនដែលបានកើតឡើងក្នុងជីវិតគាត់ គាត់ក៏បានប្រកាសថា ព្រះទ្រង់ពិតជាបានស្តាប់ឮការអធិស្ឋានរបស់គាត់ ហើយបានជួយឲ្យគាត់បានសម្រេចដូចបំណង។ ជីវិតរបស់យើងអាចមានលក្ខណៈដូចនេះផងដែរ។ ផែនការយើងបានចង្អុលទៅរកផ្លូវមួយ តែព្រះទ្រង់អាចនាំយើងទៅតាមផ្លូវផ្សេង។ តែដោយមានជំនួយពីព្រះ ពេលវេលា និងជីវិតយើងអាចប្រែទៅជាការបង្ហាញចេញដ៏ស្រស់ស្អាត នៃសេចក្តីអាណិត សេចក្តីស្រឡាញ់ និងការស្អាងឡើងវិញ។ ព្រះទ្រង់បានប្រាប់ប្រជាជនយូដាថា (យ៉ូអែល ២:២១) ព្រះអង្គនឹងសងឲ្យពួកគេ នូវរយៈពេលប៉ុន្មានឆ្នាំដែលពួកគេជួបការខាតបង់ ឬការបំផ្លាញ ដោយសារសត្វកណ្តូប និងដង្កូវ(ខ.២៥)។ ព្រះអង្គនៅតែបន្តធ្វើការ ដើម្បីជួយយើង ពេលយើងជួបបញ្ហាប្រឈម និងមានក្តីស្រមៃដែលមិនបានសម្រេចដូចបំណង។ ដ្បិតយើងបម្រើព្រះដ៏ប្រោសលោះ ដែលឲ្យតម្លៃ និងប្រទានរង្វាន់មកយើង សម្រាប់ការលះបង់ដែលយើងបានធ្វើថ្វាយព្រះអង្គ(ម៉ាថាយ ១៩:២៩)។ ទោះយើងកំពុងប្រឈមមុខដាក់បញ្ហាប្រឈមដ៏គ្រោះថ្នាក់…
Read article