មនុស្សធម្មតាម្នាក់
កាលនៅពីតូច លោកវីលៀម ខារេយ(William Carey) គឺជាក្មេងប្រុសដែលមានសុខភាពខ្សោយ។ គាត់បានកើតក្នុងគ្រួសារតូចទៀបមួយ ក្បែរទីក្រុងនតថាមតុន ចក្រភពអង់គ្លេស។ មើលទៅគាត់ មិនទំនងជាមានអនាគតភ្លឺស្វាងឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មានផែនការសម្រាប់គាត់។ គាត់បានធ្វើនូវរឿងដែលមិនគួរឲ្យនឹកស្មាន ដោយផ្លាស់ទៅរស់នៅក្នុងប្រទេសឥណ្ឌា ដែលនៅទីនោះ គាត់បាននាំមកនូវកំណែរទម្រង់សង្គមដែលមិនគួរឲ្យជឿ ហើយបានបកប្រែព្រះគម្ពីរទៅជាភាសាជាច្រើន ក្នុងប្រទេសឥណ្ឌា។ គាត់បានស្រឡាញ់រាស្រ្តរបស់ព្រះជាម្ចាស់ ហើយបានសម្រេចនូវកិច្ចការជាច្រើនថ្វាយទ្រង់។ ដាវីឌ ជាយុវជនវ័យវ័យក្មេង ដែល ជាកូនពៅគេ ក្នុងគ្រួសាររបស់លោកអ៊ីសាយ។ គាត់មានរូបរាងដែលហាក់ដូចជាមិនសក្តិសមនឹងធ្វើជាអ្នកគង្វាលចៀម នៅតំបន់ភ្នំនៃភូមិបេថ្លេហិមនោះទេ(១សំាយ៉ូអែល ១៦:១១-១២)។ តែព្រះជាម្ចាស់បានទតមើលចិត្តរបស់គាត់ ហើយមានផែនការសម្រាប់គាត់។ ព្រះជាម្ចាស់បានបដិសេធស្តេចសូល ដោយសារការមិនស្តាប់បង្គាប់របស់ស្តេចអង្គនេះ។ ខណៈពេលដែលហោរាសាំយ៉ូអែលមានការសោកស្តាយ ចំពោះទង្វើររបស់ស្តេចសូល ព្រះជាម្ចាស់ក៏បានត្រាសហៅគាត់ ឲ្យចាក់ប្រេងតាំងមនុស្សម្នាក់ទៀត ឲ្យឡើងធ្វើស្តេច ពីក្នុងចំណោមកូនប្រុសរបស់លោកអ៊ីសាយ។ ពេលដែលលោកសាំយ៉ូអែលបានឃើញអេលាប ដែលមានរូបរាងខ្ពស់សង្ហា គាត់គិតថា “នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ”(ខ.៦)។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តដែលព្រះជាម្ចាស់ប្រើ នៅក្នុងការជ្រើសតាំងស្តេច គឺខុសពីយុទ្ធសាស្រ្តរបស់លោកសាំយ៉ូអែល។ តាមពិត ព្រះមានបន្ទូលបដិសេធ ចំពោះកូនប្រុសទាំងអស់របស់លោកអ៊ីសាយ លើកលែងតែកូនពៅរបស់គាត់ប៉ុណ្ណោះ។ មើលពីដំបូង ការជ្រើសរើសដាវីឌឲ្យឡើងធ្វើស្តេច ហាក់ដូចជាមិនមែនជាយុទ្ធសាស្រ្តរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកគង្វាលក៏ក្មេងវ័យម្នាក់…
Read articleធំប្រសើរជាងភាពរុងរឿងរបស់មនុស្ស
ស្តេចសេសារ-អូគូស្ទ ត្រូវបានគេនឹកចាំថា ជាអធិរាជ្យទីមួយ និងអស្ចារ្យបំផុតរបស់ចក្រភពរ៉ូម៉ាំង។ ទ្រង់បានប្រើជំនាញនយោបាយ និងអំណាចទាហាន ដើម្បីកំចាត់សត្រូវរបស់ទ្រង់ និងពង្រីកចក្រភពរបស់ទ្រង់ ហើយកែប្រែទីក្រុងរ៉ូម ពីតំបន់រស់នៅរាយប៉ាយ ឲ្យក្លាយជាទីក្រុងដ៏ស៊ីវីល័យ ដែលមានរូបចម្លាក់ និងព្រះវិហារសាសនា ធ្វើពីថ្មម៉ាប។ ពលរដ្ឋនៃចក្រភពរ៉ូម ដែលស្រឡាញ់អធិរាជ្យអូគូស្ទ បានហៅទ្រង់ថា បិតាជាតិដែលមកពីស្ថានសួគ៌ និងអ្នកជួយសង្រ្គោះមនុស្សជាតិ។ នៅពេលដែលរាជ្យ៤០ឆ្នាំរបស់ទ្រង់ បានឈានដល់ទីបញ្ចប់ ទ្រង់បានមានបន្ទូលចុងក្រោយជាផ្លូវការ “ខ្ញុំបានកសាងទីក្រុងរ៉ូម ចាប់តាំងពីពេលដែលទីក្រុងនេះគ្រាន់តែជាទីក្រុងធ្វើពីឥដ្ឋ ប៉ុន្តែ ខ្ញុំបានធ្វើឲ្យវាប្រែក្លាយជាទីក្រុងធ្វើពីថ្មម៉ាប មុនពេលខ្ញុំចាកចេញទៅ”។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមមហេសីរបស់ទ្រង់ តាមពិត បន្ទូលចុងក្រោយរបស់ទ្រង់គឺ “តើខ្ញុំបានរួមចំណែក នៅក្នុងផ្នែករបស់ខ្ញុំបានល្អឬទេ? បន្ទាប់មក គេបានទះដៃអបអរខ្ញុំហើយ ខណៈពេលដែលខ្ញុំចាកចេញទៅ”។ អ្វីដែលស្តេចអូគូស្ទមិនបានជ្រាបនោះគឺ ទ្រង់បានបំពេញនូវតួនាទីបន្ទាប់បន្សំដ៏សំខាន់ ក្នុងរឿងមួយ ដែលធំប្រសើរជាងរឿងរបស់ទ្រង់។ ក្នុងស្រមោលនៃរាជ្យរបស់ទ្រង់ ព្រះរាជបុត្រានៃព្រះបានយាងមកប្រសូត្រ ជាកូនប្រុសរបស់ជាងឈើ ដើម្បីបើកបង្ហាញនូវអ្វីដែលល្អអស្ចារ្យជាងជ័យជម្នះកងទ័ព ព្រះវិហារ ទីលានប្រកួត ឬរាជវាំងរបស់ចក្រភពរ៉ូម៉ាំងទៅទៀត(លូកា ២:១)។ ព្រះរាជបុត្រានៃព្រះ មានព្រះនាមថា យេស៊ូវ។ នៅពេលយប់ ដែលជនរួមជាតិទ្រង់ទាមទាឲ្យពួករ៉ូម៉ាំងយកទ្រង់ទៅឆ្កាងសម្លាប់ ទ្រង់បានអធិស្ឋានសូមព្រះវរបិតាដំកើងទ្រង់ ជាមួយនឹងព្រះវរបិតា…
Read articleបានផ្លាស់ប្រែ និងកំពុងផ្លាស់ប្រែ
តានី(Tani) និងម៉ូឌូព(Modupe) បានចម្រើនវ័យធំឡើង ក្នុងប្រទេសនីហ្សេរីយ៉ា ហើយក៏បានទៅបន្តការសិក្សានៅចក្រភពអង់គ្លេស ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ពួកគេក៏បានផ្លាស់ប្រែដោយផ្ទាល់ៗខ្លួន ដោយសារព្រះគុណព្រះ ប៉ុន្តែ ពួកគេមិនដែលនឹកស្មានថា ព្រះទ្រង់នឹងប្រើប្រាស់ពួកគេ ឲ្យនាំការផ្លាស់ប្រែ ដល់សហគមន៍មួយ ដែលស្ថិតក្នុងចំណោមសហគមន៍ក្រីក្រជាងគេ និងជួបការរើសអើងបំផុត នៅសង្កាត់អានហ្វ៊ីល ទីក្រុងលីវើភូល ប្រទេសអង់គ្លេស។ ខណៈពេលដែលបណ្ឌិតតានី និងម៉ូឌូព អូមីដេយី បានស្វែងរកព្រះជាម្ចាស់ និងបម្រើសហគមន៍របស់ខ្លួន ដោយភាពស្មោះត្រង់ ព្រះអង្គក៏បានប្រទានសេចក្តីសង្ឃឹមដល់មនុស្សជាច្រើន។ ពួកគេក៏បានដឹកនាំពួកជំនុំដ៏រឹងមាំមួយកន្លែង ហើយក៏បានបន្តអនុវត្តគម្រោងសហគមន៍ជាច្រើន ដែលនាំឲ្យមានការផ្លាស់ប្រែនៅក្នុងជីវិតមនុស្សជាច្រើនរាប់មិនអស់។ ស្តេចម៉ាន៉ាសេបាននាំឲ្យប្រទេសជាតិទ្រង់មានការផ្លាស់ប្រែ ទៅរកការអាក្រក់ តែក្រោយមកក៏បាននាំមកនូវការផ្លាស់ប្រែទៅរកការល្អវិញ។ កាលស្តេចនៃនគរយូដាអង្គនេះមានព្រះជន្ម១២ឆ្នាំ ទ្រង់បាននាំរាស្រ្តទ្រង់ឲ្យវង្វេងចេញពីព្រះ ហើយពួកគេក៏បានធ្វើការអាក្រក់អស់ជាច្រើនឆ្នាំ(២របាក្សត្រ ៣៣:១-៩)។ ពួកគេមិនខ្វល់ អំពីការព្រមានរបស់ព្រះជាម្ចាស់ឡើយ បានជាទ្រង់អនុញ្ញាតឲ្យស្តេចម៉ាន៉ាសេធ្លាក់ខ្លួនក្លាយជាអ្នកទោស នៅចក្រភពបាប៊ីឡូន(ខ.១០-១១)។ ស្តេចអង្គនេះក៏បានបន្ទាបខ្លួន ស្រែករកព្រះជាម្ចាស់ ដោយទុក្ខព្រួយយ៉ាងខ្លាំង ហើយព្រះអង្គក៏បានស្តាប់ការទូលអង្វររបស់ទ្រង់ ហើយក៏បានឲ្យទ្រង់ដឹកនាំនគរទ្រង់ឡើងវិញ(ខ.១២-១៣)។ ស្តេចដែលបានផ្លាស់ប្រែនេះ ក៏បានជួសជុលកំផែងទីក្រុងឡើងវិញ ហើយក៏បានលប់បំបាត់ការថ្វាយបង្គំរូបព្រះរបស់សាសន៍ដទៃ នៅក្នុងទឹកដីទ្រង់(ខ.១៤-១៥)។ “រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ … ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល”(ខ.១៦)។ ពេលដែលប្រជាជនទាំងឡាយបានសង្កេតឃើញការផ្លាស់ប្រែដ៏ឆាប់រហ័សរបស់ស្តេចម៉ាន៉ាសេ ពួកគេក៏បានផ្លាស់ប្រែផងដែរ(ខ.១៧)។ ខណៈពេលដែលយើងស្វែងរកព្រះជាម្ចាស់…
Read articleការដើរក្នុងពន្លឺ
ភាពងងឹតបានចុះមកគ្របដណ្តប់ពីលើភូមិរបស់ខ្ញុំ នៅពេលដែលយើងមិនឃើញព្រះចន្ទបញ្ចេញពន្លឺទៀត។ ផ្លេកបន្ទោរបានពុះជ្រែកផ្ទៃមេឃ ដែលបន្ទរដោយព្យុះភ្លៀង និងសូរផ្គរលាន់កក្រើកដី។ កាលខ្ញុំនៅក្មេង ស្ថិតនៅពេលបែបនេះ ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំបានស្រមៃឃើញសត្វចម្លែកដែលគួរឲ្យខ្លាចគ្រប់ប្រភេទ ដែលហៀបនឹងសង្គ្រប់មកលើខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ពេលព្រឹកស្អែកមកដល់ សម្លេងទាំងនោះក៏បានរលាយបាត់អស់ ថ្ងៃក៏បានរះឡើង ហើយភាពស្ងប់ស្ងាត់ក៏បានត្រឡប់មកវិញ ខណៈពេលដែលសត្វបក្សីកំពុងតែអរសប្បាយនឹងពន្លឺថ្ងៃ។ ភាពខុសគ្នារវាងភាពងងឹតដែលគួរឲ្យខ្លាច នៅពេលយប់ និងក្តីអំណរនៅពេលថ្ងៃ គឺងាយឲ្យយើងកត់សំគាល់ទេ។ អ្នកនិពន្ធបទគម្ពីរហេព្រើរបានរំឭក អំពីបទពិសោធន៍របស់ជនជាតិអ៊ីស្រាអែល នៅភ្នំស៊ីណាយ ដែលមានភាពងងឹតយ៉ាងខ្លាំង បានជាពួកគេលាក់ខ្លួន ដោយការភ័យខ្លាច(និក្ខមនំ ២០:១៨-១៩)។ ពួកគេមានអារម្មណ៍ថា ងងឹត និងភ័យខ្លាច ចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលដែលទ្រង់ប្រទានក្រឹត្យវិន័យនៃក្តីស្រឡាញ់មកពួកគេ។ ពីព្រោះក្នុងនាមជាមនុស្សមានបាប ពួកអ៊ីស្រាអែលមិនបានរស់នៅ ឲ្យដល់កំរិតនៃខ្នាតគំរូរបស់ព្រះជាម្ចាស់ឡើយ។ អំពើបាបរបស់ពួកគេ បានបណ្តាលឲ្យពួកគេដើរក្នុងភាពងងឹត និងការភ័យខ្លាច(ហេព្រើរ ១២:១៨-២១)។ ប៉ុន្តែ ព្រះជាម្ចាស់ជាពន្លឺ ហើយនៅក្នុងទ្រង់ គ្មានភាពងងឹតសោះឡើយ(១យ៉ូហាន ១:៥)។ ក្នុងបទគម្ពីរហេព្រើរ ជំពូក១២ ភ្នំស៊ីណាយ ជានិមិត្តរូបតំណាងឲ្យសេចក្តីបរិសុទ្ធរបស់ព្រះជាម្ចាស់ និងជីវិតចាស់របស់យើង ដែលមិនស្តាប់បង្គាប់ទ្រង់ តែទន្ទឹមនឹងនោះ សម្រស់នៃភ្នំស៊ីយ៉ូន ជាតំណាងឲ្យព្រះគុណរបស់ព្រះ និងជីវិតថ្មីរបស់អ្នកដែលជឿព្រះយេស៊ូវ ដែលជា…
Read articleខំប្រឹងបិទភ្នែក
គាត់ដឹងថា គាត់មិនគួរធ្វើវាទេ។ ទឹកមុខគាត់បានបង្ហាញយ៉ាងច្បាស់ថា គាត់ពិតជាបានដឹងថា គាត់បានធ្វើខុស។ ខ្ញុំក៏បានអង្គុយចុះ ដើម្បីពិភាក្សាជាមួយក្មួយប្រុសម្នាក់នេះ អំពីកំហុសរបស់គាត់។ តែគាត់ក៏បានប្រញាប់បិទភ្នែកយ៉ាងលឿន។ គាត់បានអង្គុយគិត តាមហេតុផល ឬឡូហ្ស៊ិករបស់គាត់ ដែលជាក្មេងអាយុ៣ឆ្នាំថា បើគាត់មិនអាចមើលឃើញខ្ញុំ នោះខ្ញុំក៏ច្បាស់ជាមិនអាចមើលគាត់ឃើញដែរ។ ហើយបើខ្ញុំមិនអាចមើលគាត់ឃើញ នោះគាត់អាចជៀសវាងការសន្ទនា និងទទួលលទ្ធផល ដែលគាត់បានរំពឹងទុក។ តែខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចមើលគាត់ឃើញ ក្នុងពេលនោះ។ ខ្ញុំមិនអាចឲ្យគាត់គេចចេញទៅ ដោយមិនបានកែតម្រង់គាត់បានឡើយ បានជាយើងត្រូវនិយាយគ្នា អំពីរឿងនោះ ដោយគ្មានអ្វីមករារាំងយើងឡើយ។ ខ្ញុំចង់ឲ្យគាត់មើលមុខខ្ញុំ ហើយដឹងថា ខ្ញុំស្រឡាញ់គាត់ ហើយចង់អត់ទោសឲ្យគាត់ខ្លាំងប៉ុណ្ណា។ នៅពេលនោះ ខ្ញុំក៏បានគិតថា តើព្រះជាម្ចាស់មានអារម្មណ៍យ៉ាងណា ពេលដែលអ័ដាម និងនាងអេវ៉ាមិនស្តាប់បង្គាប់ទ្រង់ ក្នុងសួនច្បារអេដែន។ ពេលពួកគេដឹងថាខ្លួនខុស ពួកគេក៏បានព្យាយាមលាក់ខ្លួនពីព្រះអង្គ(លោកុប្បត្តិ ៣:១០) ដែលអាចមើលឃើញពួកគេយ៉ាងច្បាស់។ ពេលណាយើងដឹងខ្លួនថា យើងបានធ្វើអ្វីខុស យើងច្រើនតែចង់គេចចេញ ដើម្បីកុំឲ្យទទួលលទ្ធផល ពីអ្វីដែលយើងបានធ្វើ។ យើងរត់គេចពីវា ឬលាក់បាំងវា ឬក៏បិទភ្នែកខ្លួនឯង មិនព្រមមើលសេចក្តីពិត។ ព្រះទ្រង់នឹងឲ្យយើងទទួលខុសត្រូវ ចំពោះកំហុសរបស់យើង ផ្អែកទៅលើខ្នាតគំរូនៃសេចក្តីសុចរិតរបស់ទ្រង់។ ទ្រង់មើលឃើញយើង (ហើយស្វែងរកយើង!)…
Read articleការសួររកទិសដៅ
ប៉ារបស់ខ្ញុំមានអំណោយទានមួយ គឺគាត់តែងតែស្គាល់ទិស ។ បើសិនជាខ្ញុំមានសមត្ថភាពដូចនេះដែរ នោះមិនដឹងជាល្អយ៉ាងណាទេ។ សុភាវគតិរបស់គាត់ បានឲ្យគាត់ដឹងថា ទិសខាងជើង ត្បូង លិច និងកើតនៅខាងណា។ គាត់ហាក់ដូចជាមានសមត្ថភាពនេះពីកំណើត។ ហើយគាត់តែងតែប្រាប់ទិស មិនដែលខុសឡើយ គឺលើកលែងតែនៅពេលយប់មួយ។ នៅពេលយប់នោះ ប៉ាខ្ញុំបានវង្វេងផ្លូវ។ គាត់និងម្តាយខ្ញុំ បានទៅចូលរួមកម្មវិធីមួយ ក្នុងក្រុងដែលគាត់មិនដែលធ្លាប់ទៅពីមុនមក ហើយក៏បានចាកចេញមកផ្ទះវិញ នៅពេលយប់ងងឹត។ គាត់ជឿជាក់ថា គាត់ស្គាល់ផ្លូវត្រឡប់មកផ្លូវធំវិញ ប៉ុន្តែ គាត់បានវង្វេងផ្លូវហើយ។ គាត់បានបើកឡានត្រឡប់ថយក្រោយវិញ។ បន្ទាប់មក គាត់ក៏បានច្រឡំផ្លូវ ហើយក៏មានអារម្មណ៍តប់ប្រមល់។ ម្តាយខ្ញុំក៏បានលើកទឹកចិត្តគាត់ថា ការស្វែងរកផ្លូវ គឺជាការពិបាក ប៉ុន្តែ គាត់គួរតែប្រើទូរស័ព្ទរបស់គាត់ ដើម្បីរកមើលទិស ដែលត្រូវធ្វើដំណើរ។ ក្រោយមក ខ្ញុំក៏បានដឹងថា លោកឪពុករបស់ខ្ញុំដែលមានអាយុ៧៦ឆ្នាំ បានសុំឲ្យគេជួយប្រាប់ទិស សម្រាប់ការធ្វើដំណើរជាលើកទីមួយ ក្នុងជីវិតគាត់ គឺគាត់បានសុំឲ្យទូរស័ព្ទរបស់គាត់ជួយប្រាប់ទិសធ្វើដំណើរ។ ស្តេចដាវីឌ គឺជាអ្នកនិពន្ធទំនុកដំកើង ដែលមានបទពិសោធន៍ដ៏ច្រើនសម្បូរបែប ក្នុងជីវិត។ ប៉ុន្តែ បទទំនុកដំកើងរបស់គាត់បានបង្ហាញឲ្យយើងដឹងថា នៅពេលខ្លះ ស្តេចដាវីឌបានមានអារម្មណ៍ថា វង្វេង ទាំងខាងវិញ្ញាណ និងផ្លូវអារម្មណ៍។…
Read article