យោបល់ល្អ សម្រាប់មនុស្សបន្ទាបខ្លួន

មនុស្ស​ល្ងីល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹមត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ។ សុភាសិត ១២:១៥ ពេល​ដែល​ដំបូល​ព្រះវិហារ​ធំ​ណូត្រឺ ដាម ត្រូវ​ភ្លើង​ឆេះ នៅ​ខែ​មេសា ឆ្នាំ២០១៩ នៅ​ទីក្រុង​បារីស ធ្នឹម​របស់​វា​ដែល​ធ្វើ​ពី​ឈើ​បុរាណ និង​បន្ទះ​សំណរ​នៅ​លើ​ដំបូល បាន​បង្កើត​ជា​គុក​ភ្លើង​ដែល​មាន​កម្តៅ​ក្តៅ​ក្រៃ​លែង ដែល​គេ​មិន​អាច​ពន្លត់​បាន។ បន្ទាប់​ពី​កំពូល​ស្រួច​របស់​ព្រះវិហារ​នេះ​បាន​ដួល​រលំ គេ​ក៏​បាន​ងាក​មក​ផ្តោត​ចាប់​អារម្មណ៍​ទៅ​លើ​ប៉ម​ជួង​របស់​វា។ បើ​ស៊ុម​ឈើ​របស់​ជួង​ដែក​យក្ស​នេះ ត្រូវ​ភ្លើង​ឆេះ​ដែរ នោះ​ការ​រំលំ​របស់​វា នឹង​បណ្តាល​ឲ្យ​ប៉ម​ទាំង​ពីរ​រំលំ ដែល​នឹង​បណ្តាល​ឲ្យ​ព្រះវិហារ​ធំ​ក្លាយ​ជា​សំណង់​បាក់​បែក។ លោក​ឧត្តម​សេនីយ ហ្គាលែត(Gallet) ដែល​ជា​មេ​បញ្ជាការ​នៃ​មន្ទីរ​ពន្លត់​អគ្គីភ័យ​នៅ​ទីក្រុង​ប៉ារីស បាន​បញ្ជា​ក្រុម​ពន្លត់​អគ្គីភ័យ​ឲ្យ​ដក​ថយ មក​រក​កន្លែង​សុវត្ថិភាព​វិញ ដោយ​គិត​អំពី​ការ​អ្វី ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត។ អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ឈ្មោះ រេមី(Remi) បាន​ចូល​មក​ជិត​គាត់​ដោយ​ការ​ព្រួយ​បារម្ភ។ គាត់​និយាយ​ថា “សូម​គោរព លោក​ឧត្តមសេនីយ៍។ ខ្ញុំ​សូម​ស្នើ​ឲ្យ​គ្នា​យើង​ទាញ​ទុយោ​បាញ់​ទឹក ឡើង​ទៅ​ប៉ម​ខាង​លើ ដើម្បី​បាញ់​ទឹក​ចូល​ពី​ខាង​ក្រៅ”។ ដោយ​យល់​ឃើញ​ថា អគារ​នោះ​មាន​ភាព​ផុយ​ស្រួយ លោក​មេ​បញ្ជាការ​ក៏​បាន​បដិសេធន៍​យោបល់​នេះ ប៉ុន្តែ លោក​រេមី​នៅ​តែ​បន្ត​ស្នើ​សុំ​ទៀត។ មិន​យូរ​ប៉ុន្មាន លោក​ឧត្តមសេនីយ៍​ហ្កាលែត​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​គាត់​ត្រូវ​ធ្វើ​តាម​យោបល់​របស់​អ្នក​ពន្លត់​អគ្គីភ័យ​វ័យ​ក្មេង​នោះ ឬ​ទុក​ឲ្យ​ព្រះវិហារ​ធំ​ដួល​រលំ។ ព្រះ​គម្ពីរ​បាន​និយាយ​ជា​ញឹកញាប់ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួល​យោបល់​អ្នក​ដទៃ ដែល​មាន​ដូច​ជា​ការ​ដែល​យុវជន​ទទួល​យោបល់​ពី​ចាស់ទុំ(សុភាសិត ៦:២០-២៣) ជា​ដើម។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “អ្នក​ដែល​មាន​ប្រាជ្ញា…

Read article
តម្រូវការអ្នកដទៃសំខាន់ជាង

កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង។ រ៉ូម ១២:២ ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​ភាព​ឆាប់​រហ័ស នៅ​ក្នុង​សហគមន៍​កសិករ​តូច​មួយ។ បន្ទាប់​ពី​ធនាគារ​បាន​រឹប​អូស​កសិដ្ឋាន​របស់​គ្រួសារ​លោក​ដាវីឌ បាន​ប៉ុន្មាន​ឆ្នាំ គាត់​ក៏​បាន​ដឹង​ថា គេ​នឹង​ដាក់​លក់​កសិដ្ឋាន​នោះ​ជា​សាធារណៈ។ បន្ទាប់​ពី​ការ​លះ​បង់ និង​ការ​សន្សំ​លុយ​អស់​ពេល​យ៉ាង​យូរ  លោក​ដាវីឌ​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​ដេញ​ថ្លៃ ហើយ​ក៏​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ហ្វូង​មនុស្ស ដែល​ជា​កសិករ​ក្នុង​តំបន់ ជិត​២​រយ​នាក់។ តើ​គាត់​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ដេញ​ថ្លៃ​ដែរ​ឬ​ទេ? គាត់​ក៏​បាន​ដេញ​ថ្លៃ​មុន​គេ ដោយ​ដក​ដង្ហើម​ធំ ខណៈ​ពេល​ដែល​អ្នក​ប្រកាស​ដេញ​ថ្លៃ សួរ​រក​អ្នក​ដែល​ចង់​ដេញ​ថ្លៃ​ខ្ពស់​ជាង​គាត់។ ហ្វូង​មនុស្ស​ក៏​នៅ​តែ​មាន​ភាព​ស្ងាត់​ស្ងៀម រហូត​ដល់​ពេល​ដែល​គេ​គោះ​តុ​នឹង​ញញួរ ដើម្បី​ប្រកាស​អ្នក​ឈ្នះ​ការ​ដេញ​ថ្លៃ។ ពួក​កសិករ​ទាំង​នោះ​បាន​ចាត់​ទុក​តម្រូវ​ការ​របស់​លោក​ដាវីឌ និង​គ្រួសារ​គាត់ ​ធំ​ជាង​ផល​ចំណេញ​របស់​ខ្លួន​ឯង។ រឿង​នេះ​និយាយ​អំពី​ការ​លះបង់​របស់​ពួក​កសិករ ដោយ​ចិត្ត​សប្បុរស ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ​ព្រះ​យេស៊ូវ​ឲ្យ​រស់​នៅ។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យើង មិន​ឲ្យ​ “ត្រាប់​តាម​សម័យ​នេះ”(រ៉ូម ១២:២) ដោយ​យក​សេចក្តី​ប៉ង​ប្រាថ្នា​ខ្លួន​ឯង ជា​ធំ​ជាង​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​ខិត​ខំ​បំពេញ​តែ​ចំណង់​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវ​ការ​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែប្រែ​ចិត្ត​គំនិត​យើង​ជា​ថ្មី យើង​អាច​ឆ្លើយ​តប ចំពោះ​ស្ថានភាព​ទាំង​ឡាយ ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ដែល​ចង់​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ។ ការ​គិត​អំពី​តម្រូវការ​អ្នក​ដទៃ​ជា​ទីមួយ អាច​ជួយ​ឲ្យ​យើង​ជៀស​វាង​ការ​គិត​អំពី​ខ្លួន​ឯង​ជ្រុល ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​រំឭក​យើង​ថា យើង​ជា​ផ្នែក​មួយ​នៃ​ពួក​ជំនុំ ដែល​ធំ និង​សំខាន់​ជាង​ខ្លួន​យើង(ខ.៣-៤)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ជឿ…

Read article
អំណាចនៃសេចក្តីស្រឡាញ់

ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយ។ បទចម្រៀងសាឡូម៉ូន ៨:៧ មាន​ចាស់​ទុំ​ពីរ​នាក់ ​មាន​អាយុ​ប្រហែល​៨០​ឆ្នាំ ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់ ម្នាក់​ទៀត នៅ​ប្រទេស​ដាណឺម៉ាក។ មើល​ទៅ​អ្នក​ទាំង​ពីរ មិន​ទំនង​​អាច​ធ្វើ​ជា​គូរ​ស្នេហ៍​ឡើយ។ ពួកគេ​មាន​ប្តី​ប្រពន្ធ​រៀង​ៗ​ខ្លួន ដោយ​មាន​ជីវិត​ដ៏​រីករាយ អស់​រយៈ​ពេល​៦០​ឆ្នាំ មុន​ពេល​ពួក​គេ​ក្លាយ​ជា​ស្រ្តី​មេម៉ាយ និង​បុរស​ពោះ​ម៉ាយ។ ទីលំនៅ​របស់​ពួក​គេ​ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា ដោយ​ធ្វើ​ដំណើរ​តែ​១៥​នាទី​ប៉ុណ្ណោះ តែ​ផ្ទះ​របស់​ពួក​គេ​ស្ថិត​នៅ​ប្រទេស​ពីរ​ផ្សេង​គ្នា។ ពួកគេ​នៅ​តែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ដោយ​ចំអិន​អាហារ និង​ចំណាយ​ពេល​ជា​មួយ​គ្នា​ជា​ទៀត​ទាត់។ គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​ឆ្នាំ​២០២០ ដោយសារ​តែ​ការ​រាល​ដាល​នៃ​វីរូស​កូរ៉ូណា រដ្ឋា​ភិបាល​ដាណឺម៉ាក​ក៏​បាន​បិទ​ច្រក​ព្រំដែន។ តែ​ពួក​គេ​នៅ​តែ​បន្ត​ជួប​គ្នា ជា​រៀង​រាល់​ថ្ងៃ នៅ​ម៉ោង​៣​រសៀល នៅ​ព្រំដែន នៅ​លើ​ផ្លូវ​ជាតិ​ដ៏​ស្ងប់​ស្ងាត់​មួយ ដោយ​អង្គុយ​ញាំ​អាហារ​ជា​មួយ​គ្នា នៅ​ម្ខាង​ព្រំដែន​ម្នាក់។  បុរស​នោះ​ក៏​បាន​ពន្យល់​ថា “យើង​មក​ទីនេះ ដោយសារ​យើង​ស្រឡាញ់​គ្នា”។ ក្តី​ស្រឡាញ់​របស់​ពួក​គេ​ខ្លាំង​ជាង​ព្រំដែន និង​មាន​អំណាច​ខ្លាំង​ជាង​ជំងឺ​រាតត្បាត។ ​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន​បាន​ធ្វើ​ការ​បក​ស្រាយ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង អំពី​អំណាច​ដ៏​អស្ចារ្យ​នៃ​សេចក្តី​ស្រឡាញ់។ ក្នុង​នោះ ស្តេច​សាឡូម៉ូន​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់”(៨:៦)។ យើង​មិន​អាច​ជៀស​វាង​សេចក្តី​ស្លាប់​បាន​ឡើយ។ វា​នឹង​មក​ដល់ ដោយ​ការ​បញ្ចប់​ដាច់​ខាត​ដែល​យើង​មិន​អាច​រារាំង​បាន។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​មាន​កម្លាំង​ខ្លាំង​ដូច​សេចក្តី​ស្លាប់។ ជាង​នេះ​ទៅ​ទៀត “ជំហួល​នៃ​សេចក្តី​ស្រឡាញ់​ក៏​ជា​ជំហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ព្រះ(ខ.៦)។ តើ​អ្នក​ធ្លាប់​ឃើញ​ភ្លើង​ឆាប​ឆេះ​ទេ? សេចក្តី​ស្រឡាញ់​គឺ​មិន​ខុស​ពី​ភ្លើង ដែល​មិន​អាច​ពន្លត់​បាន។ “ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តី​ស្រឡាញ់​បាន​ឡើយ”…

Read article
មិនដែលភ្លេចកិច្ចការដែលយើងបានធ្វើ

ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ។ ហេព្រើរ ៦:១០ ពេល​ដែល​យើង​គិត អំពី​បេសកជន ដែល​ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ ក្នុង​ប្រវត្តិ​សាស្រ្ត យើង​ប្រហែល​មិន​បាន​ឮ​ឈ្មោះ លោក ចច លេលី(George Liele ឆ្នាំ១៧៥០ ដល់ ១៨២០)នោះ​ទេ។ តែ​យើង​គួរ​តែ​ស្គាល់​គាត់។ គាត់​បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ទាសករ។ គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅ​រដ្ឋ​ចចជា ហើយ​ក៏​បាន​ទទួល​សិទ្ធិ​សេរីភាព មុន​ពេល​សង្រ្គាម​ឯករាជ្យ​អាមេរិក។ គាត់​បាន​នាំ​ព្រះ​រាជសារ​របស់​ព្រះ​យេស៊ូវ ទៅ​ប្រទេស​ចាម៉ៃកា ដោយ​ឈោង​ចាប់​ពួក​ទាសករ នៅ​ក្នុង​តំបន់​ចំការ ហើយ​ក៏​បាន​បម្រើ​ការ​ជា​គ្រូ​គង្វាល និង​ស្ថាបនិក នៃ​ព្រះ​វិហារ​របស់​ជន​ជាតិ​អាមេរិក ដើម​កំណើត​អាហ្វ្រិក ក្នុង​ទីក្រុង​សាវ៉ាណា រដ្ឋ​ចចជា ដែល​គេ​បាន​ចាត់​ទុក​ជា “ព្រះវិហារ​ដំបូង​នៃ​ព្រះវិហារ​បាទីស្ទ​របស់​ជន​ជាតិ​ស្បែក​ខ្មៅ”។ អ្នក​ខ្លះ​ប្រហែល​មិន​បាន​នឹក​ចាំ អំពី​ជីវិត​នៃ​ការងារ​បម្រើ​នគរ​ព្រះ​ដ៏​គួរ​ឲ្យ​កត់​សំគាល់ របស់​លោក​លេលី​ឡើយ តែ​ព្រះ​ទ្រង់​នឹង​មិន​ដែល​ភ្លេច​ការ​បម្រើ​ខាង​វិញ្ញាណ​របស់​គាត់​ឡើយ។ ព្រះអង្គ​ក៏​មិន​ភ្លេច​កិច្ចការ​ដែល​អ្នក​ធ្វើ​ថ្វាយ​ព្រះ​អង្គ​ដែរ។ កណ្ឌ​គម្ពីរ​សំបុត្រ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង យ៉ាង​ដូច​នេះ​ថា​ “ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ”(៦:១០)។  មនុស្ស​មិន​អាច​មើល​ស្រាល​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​បាន​ឡើយ ព្រោះ​ព្រះ​អង្គ​ពិត​ជា​ជ្រាប និង​នឹក​ចាំ​អ្វី​ៗ​ដែល​ព្រះ​អង្គ​បាន​ធ្វើ ក្នុង​ព្រះ​នាម​ព្រះ​អង្គ។…

Read article
ការរៀនរស់នៅដោយជំនឿ

ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។ ២កូរិនថូស ៥:៧ លោក​ហ្គែរី(Gary) មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទប់​ខ្លួន​ឲ្យ​នឹង ពេល​គាត់​ដើរ ដូច​នេះ វេជ្ជបណ្ឌិត​របស់​គាត់ ក៏​បាន​ចេញ​វេជ្ជបញ្ជា ឲ្យ​គាត់​ធ្វើ​ការ​ព្យាបាល​ដោយ​ចលនា ដើម្បី​ជួយ​ឲ្យ​គាត់​អាច​ទប់​លំនឹង​ខ្លួន។ ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល​ដោយ​ចលនា គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា “អ្នក​មាន​ការ​ទុក​ចិត្ត​ខ្លាំង​ពេក មក​លើ​អ្វី​ដែល​អ្នក​អាច​មើល​ឃើញ សូម្បី​តែ​ក្នុង​ពេល​អ្នក​ដឹង​ថា វា​ខុស! អ្នក​មិន​បាន​ពឹង​ផ្អែក​ឲ្យ​បាន​គ្រប់​គ្រាន់​មក​លើ​ប្រព័ន្ធ​ផ្សេង​ទៀត​របស់​អ្នក ជា​អ្វី​ដែល​អ្នក​ពាល់​នឹង​ជើង​របស់​អ្នក និង​សញ្ញា​ដែល​បង្ហាញ​ចេញ​មក ក្នុង​ត្រចៀក​ក្នុង​របស់​អ្នក ដែល​ជួយ​ឲ្យ​អ្នក​ទប់​លំនឹង​ខ្លួន​ផង​ដែរ”។ ពេល​ដែល​គាត់​ប្រាប់​លោក​ហ្គែរី​ថា “អ្នក​មាន​ការ​ទុក​ចិត្ត​ខ្លាំង​ពេក មក​លើ​អ្វី​ដែល​អ្នក​អាច​មើល​ឃើញ” ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​របស់​ដាវីឌ  ជា​អ្នក​គង្វាល​វ័យ​ក្មេង ដែល​បាន​ប្រឈម​មុខ​ដាក់​កូលីយ៉ាត។ អស់​រយៈ​ពេល​៤០​ថ្ងៃ​ហើយ ដែល​កូលីយ៉ាត ជា​អ្នក​ប្រយុទ្ធ​ជើង​ឯក របស់​សាសន៍​ភីលីស្ទីន បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​មុខ​កង​ទ័ព​អ៊ីស្រាអែល  ដោយ​ឡក​ឡើយ​ដាក់​ពួក​គេ ឲ្យ​បញ្ជូន​នរណា​ម្នាក់​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​គាត់(១សាំយ៉ូអែល ១៧:១៦)។ ប៉ុន្តែ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ដោយសារ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ បន្ទាប់​មក​ យុវជន​ដាវីឌ​ក៏​បាន​បង្ហាញ​ខ្លួន​មក ខណៈ​ពេល​ដែល​ឪពុក​គាត់​បាន​ប្រើ​គាត់ ឲ្យ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ពួក​បង​ៗ​របស់​គាត់​(ខ.១៨)។ តើ​ស្តេច​ដាវីឌ​បាន​មើល​ទៅ​ស្ថានភាព​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ? គឺ​ដោយ​ជំនឿ មិនមែន​ដោយ​ការ​មើល​ឃើញ​នោះ​ទេ។ គាត់​បាន​មើល​ឃើញ​យក្ស តែ​គាត់​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​រំដោះ​រាស្រ្ត​ទ្រង់។ ទោះ​គាត់​គ្រាន់​តែ​ជា​ក្មេង​តូច​ម្នាក់​ក៏​ដោយ គាត់​បាន​ទូល​ស្តេច​សូល​ថា “សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ…

Read article
ព្រះសូរសៀងរបស់ព្រះវរបិតា

នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។ ម៉ាថាយ ៣:១៧ ឪពុក​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ​នេះ។ ពេល​គាត់​មាន​ជំងឺ ស្ថានភាព​របស់​គាត់​មាន​ការ​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គាត់​ក៏​បាន​លា​ចាកលោក។ មិត្ត​ភក្តិ​ខ្ញុំ និង​ឪពុក​គាត់​មាន​ទំនាក់​ទំនង​ដ៏​រឹងមាំ តែ​នៅ​មាន​សំណួរ​ជា​ច្រើន​ដែល​ត្រូវ​សួរ ចម្លើយ​ដែល​ត្រូវ​ឆ្លើយ និង​ការ​សន្ទនា​ដែល​ត្រូវ​មាន​ជា​មួយគ្នា។ មាន​រឿង​ជា​ច្រើន​ដែល​មិត្ត​ភក្តិ​ខ្ញុំ​មិន​បាន​និយាយ​ជា​មួយ​ឪពុក​គាត់ ហើយ​ពេល​នេះ​ឪពុក​គាត់​បាន​ស្លាប់​ហើយ។ មិត្ត​ភក្តិ​ខ្ញុំ​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល ដូច​នេះ គាត់​ដឹង​អំពី​ការ​ឡើង​ចុះ នៃ​អារម្មណ៍​ដែល​សោក​សង្រេង និង​របៀប​ជួយ​អ្នក​ដទៃ ឆ្លង​កាត់​ទឹក​ដែល​មាន​ខ្យល់​ព្យុះ​នោះ។ តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​គ្រាន់​តែ​ត្រូវ​ការ​ឮ​សម្លេង​របស់​ប៉ា​ខ្ញុំ ដែល​ជា​ការ​ធានា​ថា គាត់​ពិត​ជា​ស្រឡាញ់​ខ្ញុំ។ រឿង​នេះ​តែង​តែ​មាន​ន័យ​ចំពោះ​ខ្ញុំ​ជា​និច្ច”។​ ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៅ​ដើម​ដំបូង​នៃ​ព្រះ​រាជកិច្ច​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី គឺ​នៅ​ពេល​ដែល​ព្រះ​អង្គ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពី​លោក​យ៉ូហាន បាទីស្ទ។ ទោះ​លោក​យ៉ូហាន​បាន​ព្យាយាម​ប្រកែក​ថា គាត់​មិន​សក្តិសម​នឹង​ជ្រមុជ​ទឹក​ឲ្យ​ព្រះអង្គ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ទទូច​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ មាន​ភាព​ចាំ​បាច់ ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​ក៏​មាន​លក្ខណៈ​ជា​មនុស្ស​ផង​ដែរ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ”(ម៉ាថាយ ៣:១៥)។ លោក​យ៉ូហាន​ក៏​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​អង្គ។ បន្ទាប់​មក ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង ដោយ​ប្រកាស​អត្ត​សញ្ញាណ​ព្រះ​អង្គ ដល់​លោក​យ៉ូហាន និង​ពួក​បណ្តាជន​ដែល​នៅ​ទីនោះ ហើយ​ក៏​បាន​ប៉ះពាល់​ព្រះទ័យ​ព្រះអង្គ​យ៉ាង​ខ្លាំង។ គឺ​នៅ​ពេល​ដែល​ព្រះ​វរបិតា​បាន​បន្លឺ​សម្លេង​ចេញ​ពី​មេឃ​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”(ខ.១៧)។…

Read article