គេចចេញ ឬទទួលសន្តិភាព?
ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ យ៉ូហាន ១៦:៣៣ មានពេលមួយខ្ញុំបានឃើញផ្លាកផ្សាយពាណិជ្ជកម្មសរសេរថា “សូមគេចចេញពីការហត់នឿយ” ហើយងាកមករកអាងទឹកក្តៅវិញ។ ខ្ញុំក៏មានការចាប់អារម្មណ៍ ហើយក៏បាននឹកគិតម្នាក់ឯង។ ខ្ញុំ និងភរិយាខ្ញុំបានជជែកគ្នា អំពីការទិញអាងទឹកក្តៅនៅថ្ងៃណាមួយ។ វានឹងធ្វើឲ្យយើងមានអារម្មណ៍ថា យើងកំពុងតែមានពេលសម្រាកវិស្សមកាល ក្នុងទីធ្លាក្រោយផ្ទះយើង។ ទាស់តែម្យ៉ាង គឺយើងនឹងត្រូវចំណាយពេលសម្អាត ហើយបង់ថ្លៃទឹកភ្លើងកាន់តែច្រើនជាងមុន។ ហើយភ្លាមៗនោះ ការសង្ឃឹមថា នឹងបានចាកចេញពីភាពហត់នឿយ ក៏បានក្លាយជាអ្វីដែលខ្ញុំចាំបាច់ត្រូវគេចចេញទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យផ្សាយពាណិជ្ជកម្មនោះ បានចងចិត្តរបស់យើងយ៉ាងមានប្រសិទ្ធភាព ដោយវាបានសន្យាថា យើងនឹងមានភាពធូរស្រាល ភាពស្រណុកស្រួល និងសុវត្ថិភាព។ ពាក្យ ជៀសចេញ ឬគេចចេញ ត្រូវបានវប្បធម៌របស់យើងប្រើប្រាស់ ដើម្បីល្បួង និងជន្លយើង តាមរូបភាពជាច្រើន។ ជាការពិតណាស់ ការសម្រាក ឬការចេញទៅរកកន្លែងសម្រាកដ៏ស្រស់ស្អាត គឺគ្មានអ្វីខុសនោះទេ។ ប៉ុន្តែ ការគេចចេញ ពីទុក្ខលំបាក និងការទុកចិត្តថាព្រះនឹងនាំយើងឆ្លងផុត ទុក្ខលំបាក គឺមិនដូចគ្នាទេ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៦…
Read articleបានលប់ចោលយ៉ាងងាយ
ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ។ ទំនុកដំកើង ១០៣:១២ ខ្ញុំមានប្រអប់បួនជ្រុងទ្រវែងពណ៌ខៀវតូចមួយ ដែលមានលក្ខណៈអស្ចារ្យណាស់។ កាលពីក្មេង ខ្ញុំអាចលេងវាអស់ជាច្រើនម៉ោង។ ពេលដែលខ្ញុំមួលគន្លឹះមួយនៅលើប្រអប់នោះ ខ្ញុំអាចបង្កើតខ្សែបន្ទាត់ផ្តេកមួយនៅលើអេក្រង់របស់វា។ ពេលខ្ញុំមួលគន្លឹះមួយទៀត ខ្សែបន្ទាត់ឈរក៏បានលេចរូបរាងឡើង។ ពេលខ្ញុំមួលគន្លឹះទាំងពីរក្នុងពេលតែមួយ ខ្ញុំអាចបង្កើតខ្សែបន្ទាត់ទ្រេត រង្វង់ និងរូបរាងប្លែកៗជាច្រើនទៀត។ ប៉ុន្តែ ភាពអស្ចារ្យពិតប្រាកដរបស់វាកើតឡើង នៅពេលដែលខ្ញុំក្រឡាប់ក្បាលវាចុះក្រោម ហើយអង្រួនវាបន្តិច រួចត្រឡប់ក្បាលវាឡើងទៅលើវិញ។ អេក្រង់វាក៏ប្រែជាទទេដូចដើមវិញ ធ្វើឲ្យខ្ញុំមានឱកាសធ្វើការរចនាថ្មីមួយទៀត។ ការអត់ទោសរបស់ព្រះ មានលក្ខណៈដូចនេះផងដែរ។ ព្រះអង្គលាងជម្រះអំពើបាបយើង ឲ្យជ្រះស្អាតដូចផ្ទាំងដែលគ្មានស្នាមប្រឡាក់។ ទោះយើងនៅចាំកំហុសដែលយើងបានប្រព្រឹត្ត ព្រះអង្គនៅតែជ្រើសរើសការអត់ទោស និងបំភ្លេចអំពើបាបយើង។ ព្រះអង្គលាងសម្អាតយើងឲ្យស្អាត ហើយមិនប្រកាន់ទោសបាបរបស់យើងទៀតទេ។ ព្រះអង្គមិនប្រព្រឹត្តចំពោះយើង ឲ្យធួននឹងអំពើបាបរបស់យើងនោះទេ(ទំនុកដំកើង ១០៣:១០) តែបានប្រទានព្រះគុណ តាមរយៈការអត់ទោសបាប។ យើងមានជីវិតថ្មីកំពុងរង់ចាំយើង ពេលយើងស្វែងរកការអត់ទោសបាបរបស់ព្រះ។ ព្រះអង្គអាចលុបទោសកំហុស និងក្តីអាម៉ាស់របស់យើង ដោយសារអំណោយដ៏អស្ចារ្យ ដែលព្រះអង្គបានប្រទានយើង។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭកយើងថា ដែលទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា នោះទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ខ.១២)។ ក្នុងព្រះនេត្ររបស់ព្រះ អំពើបាបរបស់យើងមិននៅជាប់នឹងយើង ដូចស្នាមប្រឡាក់នៅលើក្រដាស ឬរូបគំនូរក្រវេមក្រវាមនោះទេ។ នេះជាមូលហេតុដែលយើងត្រូវមានអំណរ និងអរព្រះគុណព្រះអង្គ…
Read articleបានលាងស្អាតហើយ
ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ និងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា។ ១កូរិនថូស ៦:១១ មិត្តភក្តិខ្ញុំម្នាក់ឈ្មោះ ប៊ីល (Bill) បានរៀបរាប់ថា លោកជ័ររ៉ាដ(Gerard) ដែលជាមិត្តភក្តិរបស់គាត់ បានចេញឆ្ងាយពីព្រះ អស់រយៈពេលជាយូរមកហើយ។ ថ្ងៃមួយ លោកប៊ីលបានជួបលោកជ័ររ៉ាដ ហើយពន្យល់ប្រាប់គាត់ អំពីរបៀបដែលសេចក្តីស្រឡាញ់របស់ព្រះ បានបើកផ្លូវឲ្យយើងទទួលសេចក្តីសង្រ្គោះ។ លោកជ័ររ៉ាដក៏បានក្លាយជាអ្នកជឿព្រះយេស៊ូវ។ គាត់ក៏បានប្រែចិត្តចេញពីអំពើបាប ទាំងទឹកភ្នែក ហើយក៏បានថ្វាយជីវិតគាត់ដល់ព្រះគ្រីស្ទ។ ក្រោយមក លោកប៊ីលក៏បានសួរលោកជ័ររ៉ាដ អំពីអារម្មណ៍របស់ខ្លួន។ លោកជ័ររ៉ាដគ្រាន់តែបានឆ្លើយទាំងទឹកភ្នែកថា គាត់មានអារម្មណ៍ថា “បានជ្រះស្អាត” ហើយ។ នេះជាការឆ្លើយតប ដ៏ប្រសើរណាស់! នេះជាអត្ថន័យនៃសេចក្តីសង្រ្គោះ ដែលព្រះទ្រង់បានបើកទ្វារឲ្យយើងចូលមកទទួល ដោយជំនឿលើព្រះយេស៊ូវ និងការលះបង់របស់ព្រះអង្គ នៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា។ ក្នុងបទគម្ពីរ ១កូរិនថូស ជំពូក៦ បន្ទាប់ពីសាវ័កប៉ុលបានពន្យល់ថា ការមិនស្តាប់បង្គាប់ព្រះនាំឲ្យយើងដាច់ចេញពីព្រះអង្គ គាត់ក៏បានមានប្រសាសន៍ថា “ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ និងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា”(ខ.១១)។ ពាក្យ…
Read articleអាចចូលទៅជិតព្រះអង្គបានគ្រប់ពេល
ចូរហាមដល់អើរ៉ុនបងឯង កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោសដែលនៅលើហិបនោះឡើយ។ លេវីវិន័យ ១៦:២ ក្នុងពេលដែលវីរុសកូរ៉ូណាកំពុងរាតត្បាត ការទៅធនាគារ ដើម្បីបើកយករបស់មានតម្លៃដែលខ្ញុំបានរក្សាទុក មានការតម្រូវកាន់តែច្រើនជាងមុន។ ខ្ញុំត្រូវធ្វើការណាត់ជួប ត្រូវទូរស័ព្ទទៅគេ មុនគេអនុញ្ញាតឲ្យខ្ញុំចូលធនាគារ រួចត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ ហើយចុះហត្ថលេខា បន្ទាប់មក ខ្ញុំត្រូវរង់ចាំឲ្យគេនាំផ្លូវខ្ញុំ ទៅទូរសុវត្ថិភាព ក្នុងបន្ទប់ក្រោមដី។ ពេលបានចូលខាងក្នុងហើយ ទ្វារដែកធ្ងន់ៗបានចាក់សោជាប់ពីខាងក្រៅ ទាល់តែខ្ញុំបានរកឃើញអ្វីដែលខ្ញុំត្រូវការ នៅក្នុងទូដែកនោះ។ បើខ្ញុំមិនធ្វើតាមការណែនាំរបស់គេទេ នោះខ្ញុំមិនអាចចូលខាងក្នុងបានឡើយ។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានប្រទានសេចក្តីបង្គាប់ជាក់លាក់ សម្រាប់ការចូលកន្លែងបរិសុទ្ធបំផុត ក្នុងរោងឧបោសថ(និក្ខមនំ ២៦:៣៣)។ នៅពីក្រោយវាំងននពិសេសមួយ ដែលខណ្ឌចែកកន្លែងបរិសុទ្ធ ចេញពីកន្លែងបរិសុទ្ធបំផុត មានតែសម្តេចសង្ឃទេ ដែលអាចចូលមួយឆ្នាំម្តង(ហេព្រើរ ៩:៧)។ លោកអើរ៉ុន និងសម្តេចសង្ឃ ដែលចូលតាមពីក្រោយគាត់ ត្រូវនាំយកដង្វាយ ត្រូវងូតទឹក ហើយត្រូវពាក់អាវខ្លូតទេសបរិសុទ្ធ មុននឹងចូលក្នុង(លេវីវិន័យ ១៦:៣-៤)។ ការណែនាំរបស់ព្រះ មិនមែន ដោយសារមូលហេតុសុខភាព ឬសុវត្ថិភាពនោះឡើយ តែគឺដើម្បីបង្រៀនពួកអ៊ីស្រាអែល អំពីសេចក្តីបរិសុទ្ធរបស់ព្រះ និងអំពីការដែលយើងត្រូវការការអត់ទោសបាបពីព្រះអង្គ។ នៅពេលព្រះយេស៊ូវសុគត វាំងននពិសេសនោះក៏បានរហែកជាពីរ(ម៉ាថាយ ២៧:៥១) ជានិមិត្តរូបបង្ហាញថា អស់អ្នកដែលជឿថា…
Read articleសេចក្តីសង្ឃឹមពិតប្រាកដ
ទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ។ ១ពេត្រុស ១:៣ នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ នៅសហរដ្ឋអាមេរិក មនុស្សជាច្រើនបានរំពឹងថា នឹងមានពេលអនាគតដ៏ភ្លឺស្វាង។ លោកប្រធានាធិបតីវ័យក្មេង ចន អ៊ែហ្វ ឃែននេឌី(John F. Kennedy) បានបង្កើតកម្មវិធីព្រំដែនថ្មី កម្មវិធីកងសន្តិភាព និងកម្មវិធីទៅស្ថានព្រះច័ន្ទ។ ដោយសារសេដ្ឋកិច្ចរីកចម្រើន មនុស្សជាច្រើនបានរំពឹងថា ពេលអនាគតនឹងមានពេញទៅដោយភាពសប្បាយរីករាយ។ បន្ទាប់មក សង្រ្គាមវៀតណាមក៏កាន់តែមានការរីករាលដាល អាមេរិកមានភាពរំជើបរំជួលក្នុងប្រទេស លោកខេននេឌីត្រូវគេធ្វើឃាត ហើយក្តីសង្ឃឹមថា នឹងមានសង្គមដែលវិជ្ជមានបានរលាយអស់។ ទីបំផុត គំនិតវិជ្ជមានរបស់ពួកគេ គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ បន្ទាប់មក នៅឆ្នាំ១៩៦៧ សៀវភៅ ដែលទេវវិទូ លោកជរហ្គិន ម៉ូលម៉ាន(Jürgen Moltmann) បាននិពន្ធ មានចំណងជើងថា ទេវសាស្រ្តនៃក្តីសង្ឃឹម បានចង្អុលបង្ហាញពួកគេឲ្យងាកទៅរកចក្ខុវិស័យដែលមានភាពច្បាស់លាស់ជាង។ ផ្លូវដែលពួកគេត្រូវដើរនោះ មិនមែនជាផ្លូវនៃគំនិតវិជ្ជមាននោះទេ តែជាផ្លូវនៃក្តីសង្ឃឹម។ ផ្លូវទាំងពីរមិនដូចគ្នាទេ។ លោកម៉ូលម៉ានបានបញ្ជាក់ថា គំនិតវិជ្ជមានមានការផ្តេកផ្តួលទៅលើកាលៈទេសៈ ប៉ុន្តែ ក្តីសង្ឃឹមបានចាក់ឫសចូលទៅក្នុងសេចក្តីស្មោះត្រង់របស់ព្រះ ទោះយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ តើក្តីសង្ឃឹមនេះមានប្រភពមកពីណា? សាវ័កពេត្រុសបានសរសេរថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ…
Read articleពេលដែលយើងមិនយល់ស្របនឹងអ្នកដទៃ
ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ។ កូល៉ុស ៣:១៣ បណ្តាញសង្គមទ្វីតធ័រ(Twitter) បានបង្កើតវេទិការមួយ ដែលមនុស្សនៅទូទាំងពិភពលោកអាចប្រើ ដើម្បីបញ្ចេញគំនិតយោបល់របស់ខ្លួន ដោយប្រើសំណេរខ្លីៗ។ ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ រូបមន្តនេះកាន់តែមានភាពរញ៉េរញ៉ៃ ខណៈពេលដែលបុគ្គលជាច្រើនបានចាប់ផ្តើមប្រើទ្វីតធ័រ ជាឧបករណ៍ ដើម្បីកែតម្រង់អ្នកដទៃ ដែលមានអាកប្បកិរិយា និងរបៀបនៃការរស់នៅ ដែលពួកគេមិនចូលចិត្ត។ បើសិនជាអ្នកចូលទៅក្នុងវេទិកានេះ នៅថ្ងៃក៏បាន នោះអ្នកនឹងឃើញមនុស្សជាច្រើននាំគ្នាលើកឈ្មោះមនុស្សម្នាក់ មកបង្ហោះតគ្នាពីម្នាក់ទៅម្នាក់។ ពេលដែលអ្នកចុចពីលើឈ្មោះនោះ អ្នកនឹងឃើញថា មនុស្សរាប់លាននាក់ កំពុងតែបញ្ចេញគំនិតយោបល់ អំពីរឿងចម្រូងចម្រាស់ណាមួយ ដែលគាត់កំពុងតែមាន។ យើងបានរៀនរិះគន់ជាសាធារណៈ អំពីរឿងគ្រប់យ៉ាង រាប់ចាប់តាំងពីជំនឿដែលគេមាន រហូតដល់ការស្លៀកពាក់របស់គេ។ ទោះជាយ៉ាងណាក៏ដោយ តាមពិត អាកប្បកិរិយាដែលចូលចិត្តរិះគន់គេ ដោយគ្មានក្តីស្រឡាញ់នេះ មិនសមស្របនឹងបំណងព្រះទ័យព្រះ ដែលបានត្រាស់ហៅយើងឲ្យធ្វើជាអ្នកជឿព្រះយេស៊ូវនោះទេ។ មានពេលខ្លះ យើងត្រូវប្រឈមមុខដាក់ការមិនចុះសម្រុងគ្នា តែព្រះគម្ពីរបានរំឭកយើងថា ក្នុងនាមយើងជាអ្នកជឿ យើងត្រូវតែប្រព្រឹត្ត ដោយ “ចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់” (កូល៉ុស ៣:១២)។ ព្រះទ្រង់បានជំរុញយើងឲ្យ “ទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក”(ខ.១៣) ជាជាងរិះគន់…
Read article